ហួសចិត្ត!! លួចទូរស័ព្ទគេបានហើយ Live វិដេអូ ឌឺនៅក្នុងអាខោនហ្វេសប៊ុកម្ចាស់គេទៀត មិនបានប៉ុន្មានផងត្រូវជាប់ខ្នោះ…(ចុចអានបន្ត)

កណ្ដាល ៖ ជារឿងមួយ ដែលថ្មី ហើយប្លែក ដោយបុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រាវជា្រវ និងបានឃាត់ខ្លួន នៅថ្ងៃពុធទី២០ ខែមិថុនា ឆ្នាំ២០១៨ ក្រោយធ្វើសកម្មភាពលួច លុយ និងទូរស័ព្ទ រួចធ្វើការ Live វិដេអូ លើគណនីហ្វេសប៊ុក ម្ចាស់ទូរស័ព្ទ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥.៣០នាទី ចំណុច ភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះរស់ ផល ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរលក់គ្រឿងសំណង់ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល បាត់បង់ទ្រព្យសម្បត្តិ រួមមាន ទូរសព្ទ័០១គ្រឿងម៉ាកHUAWEI ពណ៌ស(រកឃើញវិញ)ប្រាក់រៀល ជាង១០មុឺនរៀល ប្រាក់ដុល្លារ ១.០០០ដុល្លារ ។។

ហើយជនសង្ស័យមានគ្នា០២នាក់រួមមានឈ្នោះ ៖

១-ឈ្មោះ អុិត រីម ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរនេសាទ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន)។

២-ឈ្មោះ សិទ្ធ ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្លែងដីដុះឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (គេចខ្លួន) ។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅថ្ងៃ១៨ខែមិថុនាឆ្នាំ២០១៨វេលាម៉ោង២២.៣០នាទី ជនរងគ្រោះបានត្រឡប់មកពីហូបការគេវិញពេលមកដល់ផ្ទះ ជនរងគ្រោះបាន ដោះសម្លៀកបំពាក់ទុកលើប៉ាវអុី ដោយមានកូនកាបូបទុកលុយមានចំនួន ដូចខាងលើនៅក្នុងហោប៉ៅខោនោះផងដែរ ចំណែកទូរសព្ទ័ជនរងគ្រោះបានដាក់បញ្ចូលថ្មលើតុមុខទូរទស្សន៍ រួចជនរងគ្រោះក៏ដេកលក់នៅលើគ្រែតែម្តងទៅ។

លុះព្រឹកឡើង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ព្រឹក ជនរងគ្រោះបានភ្ញាក់ពីដំណេក រួចហើយបានយកទូរសព្ទ័នៅកន្លែងបញ្ចូលថ្មស្រាប់តែបាត់មិនឃើញ រួចទៅបានទៅស្ទាបហោប៉ៅខោរបស់ខ្លួនរកកូនកាបូបដាក់លុយស្រាប់តែបាត់លុយមិនឃើញសល់តែកូនកាបូបមានលុយចំនួន ៥០០រៀល ក្នុងកាបូបទុកនៅលើប៉ៅអី លុះដល់វេលាម៉ោង១៣.៣០នាទី ថ្ងៃខែឆ្នាំដដែល កូនរបស់ជនរងគ្រោះបានឆែកមើលfacebook ស្រាប់តែឃើញឈ្មោះ អុិត រីម បាន account Facebook របស់ឪពុកខ្លួនថតបង្ហោះរូបភាពផ្ទាល់ខ្លួន ពេលនោះទើបដឹងថា៖ឈ្មោះ អុិត រីម ជាអ្នកចូលលួចទូរសព្ទ័ បន្ទាប់មក ជនរងគ្រោះក៏បានប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍ជ្រៃលាស់ ដោយចោទប្រកាន់ទៅលើជនសង្ស័យដែលមានឈ្មោះខាងលើនោះតែម្ដង បន្ទាប់មកកម្លាំងប៉ុសិ៍្តបានសហការជាមួយកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងទូរសព្ទ័បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អុិត រីម បានសារភាពថា៖ នៅថ្ងៃ១៨ ខែ មិថុនាឆ្នាំ វេលាម៉ោងកើតហេតុខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះសិទ្ធ បានទិញស្រាបៀរ១យួរផឹកពេលផឹកអស់ស្រាខ្លួនក៏យកថ្នាំញៀនជក់ជាមួយឈ្មោះសិទ្ធ ពេលនោះខ្លួន និងឈ្មោះសិទ្ធិ បាននិយាយគិតគ្នាថានឹងធ្វើសកម្ម ភាពចូលលួចសម្ភារៈ ក្នុងផ្ទះរបស់ជនរងគ្រោះ ដោយពេលនោះខ្លួនជាអ្នកចូលលួចយកបានទូរសព្ទ័ រីឯឈ្មោះ សិទ្ធខ្លួនពុំដឹងថា លួចបានអ្វីខ្លះទេ។បច្ចុប្បន្នជនសង្ស័យឈ្មោះអុិត រីម កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

ចោរជំនាញខាងលួច ប៉ះចំ ប៉ូលីសជំនាញខាងចាប់ វាយខ្នោះបានសំរេច !

ខេត្តព្រះសីហនុ៖ យុវជនម្នាក់ ក្រោយធ្វើសកម្មភាព លួចកាច់សោរកម៉ូតូ​​​ បានសម្រេចនិងជិះរត់គេច បានប៉ុន្មានម៉ោង ត្រូវម្ចាស់ប្តឹងសមត្ថកិច្ច ស្ទាក់ចាប់បានវិញ នៅវេលាម៉ោង ៥និង៣០នាទី នៅថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ២០១៨ ​នៅចំណុច ​ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពៅ សេង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានបាត់ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOOMER X ពណ៌ក្រហម-ស គ្មានស្លាកលេខ បានទុកចោលនៅខាងមុខផ្ទះ ត្រូវបានជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពលួច កាច់សោរកម៉ូតូរួចជិះចេញទៅបាត់។ ភ្លាមនោះម្ចាស់ម៉ូតូ បានទៅដាក់ពាក់ប្តឹងសមត្ថកិច្ច ភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យបាន​១នាក់ ក្នុងចំណោម​២នាក់ ឈ្មោះ ស៊ូ ភី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចបាត់ ​។

​វត្ថុតាងចាប់យកបានមាន ម៉ូតូ​១គ្រឿង ម៉ាក ZOOMER X ពណ៌ក្រហម-ស គ្មានស្លាកលេខ ​បានរៀបចំឯកសារ និងប្រគល់ឲ្យម្ចាស់ដើមវិញ ​។ ចំណែកជនសង្ស័យ​ត្រូវនំាយក ទៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ​ចាត់ការតាមនីតិវិធី៕

ដោយ៖ សុវណ្ណ ដេត

អគ្គីភ័យបានលេបត្របាក់​កុដិ​លេខ៤ មួយខ្នងនៅវត្ត​លង្ការ

ភ្នំពេញ៖ អគ្គីភ័យបានលេបត្របាក់​កុដិ​លេខ៤ មួយខ្នងនៅវត្ត​លង្ការ បណ្តាលឲ្យមានកាភ្ញាក់ផ្អើល ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង១និង២០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅ​ចំណុច​វត្ត​លង្ការ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គេ​បានឃើញ​មាន​ផ្សែងហុយ​ចេញពី​កន្លែង​អាសនៈ​ព្រះ​នៅក្នុង​កុដិ​លេខ៤ ហើយ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​តែម្ដង ទើប​បង្ក​ជាការ​ភ្ញាក់ផ្អើល​ដល់​កូនសិស្សលោក និង​ដូនជី ដែល​សម្រាក​នៅក្នុង​កុដិ នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់ តែដោយសារ​អណ្តាតភ្លើង​ឆេះ​ខ្លាំងពេក ទើប​នាំគ្នា​រត់​ចេញមកក្រៅ​រាយការណ៍​ទៅ​សមត្ថកិច្ច និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍។ រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង បាន​ចេញមក​អន្តរាគមន៍ និង​បាន​ប្រើប្រាស់​អស់​ចំនួន ១៩គ្រឿង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង។

កុដិ​លេខ៤ បាន​រង​ការខូចខាត​អស់​មួយ​ខ្នង​ទាំងស្រុង និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត មាន​ម៉ូតូ​របស់​សិស្ស និង​និស្សិត ដែល​ស្នាក់​នៅក្នុង​វត្ត​ចំនួន៣គ្រឿង ត្រូវបាន​អំណាច​ព្រះ​អគ្គី​លេប​ត្របាក់​ខ្ទេច​អស់​តែម្តង តែ​សំណាង​មិនមាន​មនុស្ស​រងរបួស​នោះទេ។ សមត្ថកិច្ច​បានបញ្ជាក់​ថា គ្រោះ​អគ្គិភ័យ​នេះ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី(ទុស្សេ​ខ្សែភ្លើង)៕

បុគ្គលិក​ធនាគារម្នាក់​ធ្លាក់​ពី​លើ​អគារ​ទីស្នាក់​ការ​ធំរបស់​ធនាគារបាងកក​​ដោយ​គ្មាន​មូលហេតុ​​នៅផ្លូវ​​សីុឡុម​ប្រទេស​ថៃ​

ស្រ្តី​ម្នាក់​បាន​ធ្លាក់​ស្លាប់​ពី​អគារ​ទី​ស្នាក់​ការ​ធំ​របស់​ធនាគារ​បាងកក​ស្ថិត​នៅ​ផ្លូវ​ស៊ី​ឡុម​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ចន្ទ​ប្រហែល​បួន​ខែ​ក្រោយ​ពី​ស្រ្តី​នោះ​បាន​សំរាល​កូន​រួច​។ ការ​ធ្លាក់​ស្លាប់​របស់​នាង​ពី​ជាន់​ទី​ ២៤​ ត្រូវ​បាន​រាយការណ៏​ទៅ​ស្ថានីយ៍​ប៉ូលីស​ប្រហែល​ម៉ោង​ ១០ ព្រឹក​។

សាក​សព​របស់​ស្រ្តី​នោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ដំបូល​សួន​ច្បារ​នៅ​ជាន់​ទី​ ៨​ នៃ​អគារ​កម្ពស់​ ៣០​ ជាន់​។ ក្រោយ​ពេល​កើត​ហេតុ​ប៉ូលីស​ក៏​បាន​កំណត់​អត្ត​សញ្ញាណ​ថា​ស្រ្តី​ម្នាក់​នោះ​មាន​ឈ្មោះ​ថា​ សុវណ្ណាផា យិងឌី ដែល​ជា​បុគ្គលិក​ធនាគារ​អាយុ​ ៣៥​​ ឆ្នាំ​នៅ​ការិយា​ល័យ​ទូទាត់​សាច់​ប្រាក់ (Salary Payments Office) ។

ប៉ូលិស​ស៊ីប​អង្កេត​បាន​ថ្លែង​ថា​ នាង​ត្រូវ​បាន​គេ​និយាយ​ថា​នាង​កំពុង​ទទួល​ការ​លំបាក​ក្រោយ​ពេល​នាង​សម្រាល​កូន​រួច​កាល​ពី​បួន​ខែ​មុន​។ នេះ​ក៏​អាច​ជា​កត្តា​រួម​ចំណែក​មួយ​នៃ​រឿង​ក្ដី​នេះ​ផង​ដែរ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​សួរ​ចម្លើយ​មុន​ពេល​រក​ឃើញ​ពី​មូល​ហេតុ​នៃ​ការ​ធ្លាក់​ស្លាប់​របស់​នាង​​ ហើយ​ការស៊ីប​អង្កេត​ក៏​នៅ​តែ​កំពុង​ធ្វើ​​បន្ត៕​

ប្រែសម្រួល​ ៖ RathDy

មនុស្ស​ ៣០០០​ នាក់ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​លេង​ល្បែង​ភ្នាល់បាល់នៅ​ព្រឹត្តិការណ៏​ World Cup

ថៃ​ ៖ ប៉ូលីស​បាន​ឃាត់​ខ្លួន​អ្នក​លេង​ល្បែង​ស៊ី​សង​ភ្នាល់​បាល់​ប្រមាណ​ជា​ ៣០០០ នាក់​នៅ​ទូទាំង​ប្រទេស​ក្នុង​រយះ​ពេល​បួន​ថ្ងៃ​ចាប់​តាំង​ពី​ព្រឹត្តិការណ៏​ប្រកួត​បាល់​ទាត់​ពិភព​លោក ​(FIFA World Cup) បាន​ចាប់​ផ្ដើម​។ នេះ​បើ​យោង​តាម​អាជ្ញា​ធរ​អនុវត្ត​ច្បាប់​បាន​អោយ​ដឹង​ថា​ស្ថាប័ន​ហិរញ្ញ​វត្ថុ​និង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទូរស័ព្ទ​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​បិទ​ល្បែង​ភ្នាល់​បាល់​តាម​អ៊ីន​ធឺណែត​នេះ​ផង​ដែរ​។

លោក​ Chalermkiat Srivorakhan ស្នង​ការ​ប៉ូលីស​ជាតិ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ថានៅ​ក្នុង​ថ្ងៃ​នេះ​មាន​ការ​ចាប់​ខ្លួន​ប្រមាណ​ជា​ ២៥០ នាក់​ក្នុង​​ចំណោម​ការ​ចាប់​​ខ្លួន​ចំនួន​ ៣០០០ នាក់​នៅ​បាងកក​និង​តាម​បណ្ដា​ខេត្ត​ជាប់​គ្នា​។
លោក​ក៏​បាន​បន្ត​ទៀត​ថា​មិន​មាន​ប្រជាជន​​វ័យ​ក្មេង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទេ​ហើយ​ប៉ូ​លីស​ក៏​មិន​ទាន់​ទទួល​បាន​ដំណឹង​ណា​មួយ​ពី​ឧក្រិដ្ឋ​កម្ម​ដែល​ទាក់​ទង​នឹង​ការ​ខាត​បង់​ពី​ការ​លេង​ល្បែង​ស៊ី​សង​អំឡុង​ពេល​បួន​ថ្ងៃ​នៃ​ព្រឹត្តិការណ៏​កន្លង​មក​នៅ​ឡើយ​ទេ​។

គេ​បាន​រក​ឃើញ​ថា​មាន​គេហទំព័រ​ភ្នាល់​ល្បែង​បាល់​ទាត់​ជាង ១០០,០០០ ត្រូវ​បាន​គេ​រក​ឃើញ​ហើយ​ប្រហែល​ ១០០ គេហទំព័រ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រជាជន​ថៃ​។ ក្រ​តិបត្តិ​ការ​ភ្នាល់​ល្បែង​អន​ឡាញ​នេះ​មាន​តាំង​ពី​មុន​ព្រឹ​ត្តិការណ៏​នេះ​ចាប់​ផ្ដើម​ទៅ​ទៀត​ប៉ុន្តែ​ត្រូវ​បាន​ត្រួត​ពិនិត្យ​រួច​ទៅ​ហើយ​មុន​ពេល​ព្រឹត្តិការណ៏​ប្រកួត​បាល់​ទាត់​ចាប់​ផ្ដើម​ ដោយ​ប៉ូលីស​ទើប​ប្រមូល​ភស្តុ​តាង​ដើម្បី​គាំទ្រ​ដល់​ការ​បញ្ជា​របស់​តុលាការ​ដើម្បី​បិទ​ការ​ប្រតិបត្តិ​ការ​របស់​ពួក​គេ​។ ការ​លេង​ល្បែង​ស៊ី​សង​លើ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​មាន​ទំ​ហំ​ធំ​ជាង​កាល​ពី​ ៤ ឆ្នាំ​មុន​ដោយ​សារ​តែ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​​ការ​ចូល​ទៅ​លេង​តាម​រយះ​គេហទំព័រ​ដោយ​ទូរស័ព្ទ​ដៃ​។

ប៉ូលីស​និង​កោះ​ហៅ​តារា​អ៊ីន​ធឺ​ណែត (Net Idol) ​ប្រហែល​ ១០ រូប​ទៅ​អោយ​ប៉ូលីស​នៅ​ទី​ក្រុង​បាងកក​នៅ​សប្ដាហ៍​ក្រោយ​ហើយ​អាច​ជា​​ចោទ​ប្រកាន់​ពួកគេ​ពីបទ​ការ​ផ្សព្វ​ផ្សាយ​និង​នាំ​អោយ​អ្នក​លេង​បណ្ដាញ​សង្គម​ចូល​ទៅ​លេង​ល្បែង​ស៊ីសង​។ ប៉ូលីល​ក៏​បាន​ប្រមាន​ដល់​មាតា​បិតា​សូម​យក​ចិត្ត​ទុក​ដាក់​ដល់​កូនៗ​របស់​ពួក​គាត់​អោយ​ជៀស​អោយ​ឆ្ងាយ​ពី​ល្បែង​ស៊ី​សង​តាម​អ៊ីន​ធឺណែត​ព្រោះ​ពួកគេ​អាច​ប្រឈម​មុខ​និង​ការ​កាត់​ទោស​ព្រហ្ម​ទណ្ឌ​លើស​ពី​ការ​ចាប់​យក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​។​

ប្រែសម្រួល​ ៖ RathDy

រថយន្តមួយគ្រឿង ដឹកកម្មករសំណង់ទៅធ្វើការ បានក្រឡាប់ធ្លាក់ចេញពីផ្លូវ ចូលទៅលើឆ្នេរខ្សាច់កន្ទុយនាគបង្ករឲ្យកាភ្ញាក់ផ្អើល

រថយន្តមួយគ្រឿង បើកបរដឹកកម្មករសំណង់ទៅធ្វើការ បានក្រឡាប់ធ្លាក់ចេញពីផ្លូវ ចូលទៅលើឆ្នេរខ្សាច់កន្ទុយនាគបង្ករឲ្យកាភ្ញាក់ផ្អើលទាំងព្រលឹម

ក្រុងព្រះសីហនុ៖ ហេតុការណ៍ដ៍គួឲ្យភ្ញាក់ផ្អើលមួយនេះបានបង្ករឡើងនៅវេលាម៉ោង ជិត៧ព្រឹក ថ្ងៃ១៩ មិថុនា ២០១៨នេះ បណ្តាលអោយកម្មករនិងអ្នកជិះក្នុងរថយន្តនេះជាង២០នាក់រងរបួសធ្ងន់.ស្រាល បច្ចុប្បន្នកំពុងស្ថិតនៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។

បើតាមប៉ូលីសចរាចរណ៍បានអោយដឹងថា រថយន្តនេះទំនងជាបើកលឿនចំណុចផ្លូវកោង រួចហ្វ្រាំងមិនសុី ទើបយកចង្កូតមិនបានបណ្តាលអោយក្រឡាប់បែបនេះ និងថាសំណាងដែរ ដែលរថយន្តក្រឡាប់ធ្លាក់ទៅលើឆ្នេរខ្សាច់ ដែលអាចជួយកាត់បន្ថយការប៉ះទង្គិចដល់អ្នកជិះក្នុងរថយន្តធ្ងន់ធ្ងរ ហើយកម្មករសំណង់ជាច្រើននាក់ដែលរងរបួសនោះ បានកំពុងដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

ពេលនេះ ក្មេងស្រីកម្សត់ដែល ស្ត្រីចិនវាយធ្វើបាបអស់រាប់ខែ គឺ……………….

ពេលនេះ ក្មេងស្រីកម្សត់ដែលស្រី្តចិនវាយធ្វើបាបស្ទើរៀងរាល់ថ្ងៃ រាប់ឆ្នាំ គឺ ឈ្មោះ ជា ស្រីនូ ហៅស្រីពៅ ពេលនេះប្អូនស្រីមានការងារថ្មីល្អជាងមុន ដែលប្អូនស្រី កំពុងហ្វឹកហាត់ការងារនៅabc Mart ថ្មី​ ហួសស្ពានព្រែកសំរោងទៅផ្លូវជាតិលេខ1 ។

នេះបើយោងតាមប្រភពម្ចាស់គណនីហ្វេសបុកម្នាក់បានរៀបរាប់ថា ៖ “ជា ស្រីនូ ហៅស្រីពៅ យើងហ្នឹង គេលែងត្រូវគេធ្វើបាបទៀតហើយលែងត្រូវគេវាយ គេមានសេរីភាពហើយគាត់មានការងារជាអ្នកមើលការខុសត្រូវហាងហើយ កំពុងហ្វឹកការងារនៅabc Mart ថ្មី ហួសស្ពានព្រែកសំរោងទៅផ្លូវជាតិលេខ1 គេលែងត្រូវគេធ្វើបាបទៀតហើយ” ។

លទ្ធផល៣គូប្រកួត នៅយប់ថ្ងៃអាទិត្យ ឥន្រ្ទីដែកអាល្លឺម៉ង់ ចាញ់ ម៉ិចស៊ីកូ, ប្រេស៊ីល ១ស្មើ ស្វីស ,ស៊ែប៊ី ឈ្នះកូស្តារីកា

(ម៉ូស្គូ)៖​ ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃអាទិត្យទី១៧ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូ ក្នុងនោះមាន៖ ស៊ែប៊ី ឈ្នះ កូស្តារីកា, ឥន្រ្ទីដែកអាល្លឺម៉ង់ ចាញ់ ម៉ិចស៊ីកូ, ខណៈ ប្រេស៊ីល ស្មើជាមួយ ស្វីស។

ទី១៖ ស៊ែបី ឈ្នះ កូស្តារីកា ១-០ ស៊ុតបញ្ចូលទីដោយបាល់​ Free kick ពីសំណាក់កីឡាករ​ Alexadrew Kolarov នៅនាទីទី៥៩​។

ទី២៖ ឥន្រ្ទីដែកអាល្លឺម៉ង់ ចាញ់ ម៉ិចស៊ីកូ ១-០ នៅនាទីទី៣៥ ដោយកីឡាករ H. LOZANO។

ទី៣៖ ជើងខ្លាំង ប្រេស៊ីល បានត្រឹមស្មើជាមួយ ស្វីស ១-១ ដោយការស៊ុតបញ្ជូលទីនាំមុខដោយកីឡាករប្រេស៊ីល P. Coutinho ពាក់លេខ១១ នៅនាទីទី២០ ចំណែកក្រុមជំរើសជាតិស្វីស តែតបាល់បញ្ជូលទីប្រេស៊ីលវិញ ដោយកីឡាករ Zuber ពាក់ស្លាកលេខ១៤ នៅនាទីទី៥០៕

ជីវប្រវត្តិ អ្នកម្នាង អ៊ុក ផល្លា ជានាដការដ៏ល្បីល្បាញមួយរូប នៅកម្ពុជា នាអំឡុងទសវត្សរ៍ឆ្នាំ១៩៩០

ភ្នំពេញ៖ អ្នកម្នាង អ៊ុក ផល្លា ជាអតីតតួអង្គអប្សរាស និងតួសុវណ្ណមច្ឆា ដ៏ឆ្នើមក្នុងរបាំព្រះរាជទ្រព្យ នាទសវត្សរ៍ទី៩០ ដែលទទួលបាន ការបង្ហាត់បង្រៀនផ្ទាល់ពីសំណាក់សម្ដេចរាជបុត្រី ព្រះរាម នរោត្ដម បុប្ផាទេវី ជានាដវដ្ដីឯក នៃព្រះបរមរាជវាំង។អ្នកម្នាង អ៊ុក ផល្លា គឺជានាដការដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ដែលមហាជនខ្មែរនាអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ បានស្គាល់ ។ ជាមួយនឹងចំណង់ចំណូលចិត្ត លើវិស័យសិល្បៈបុរាណខ្មែរ កុមារី អ៊ុក ផល្លា បានចូលហ្វឹកហាត់របាំបុរាណខ្មែរ តាំងពីតូចរហូតបានក្លាយជាសិស្សដ៏គាប់ព្រះទ័យម្នាក់របស់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក ។ ជាមួយនឹងការពុះពារតស៊ូគួបផ្សំនឹងទេពកោសល្យដ៏ជំនាញ រួមទាំងរូបឆោមដ៏ស្រស់សោភាផងនោះ កញ្ញា អ៊ុក ផល្លា បានក្លាយជាតួអង្គឯករបាំអប្សរាស ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ពិសេសក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ តែម្តង ដោយរូបភាពរបស់នាង ត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញព័ត៌មាននានា ក្នុងនាមជានារីរាំរបាំបុរាណដ៏លេចធ្លោ នៅក្នុងប្រទេសកម្ពុជា ។

ជាពិសេសរូបនាងក៏បាន ចូលរួមចំណែកក្នុងការបង្អួតពីរបាំបុរាណ ក៏ដូចជាសិល្បៈវប្បធម៌ខ្មែរ ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ តាមរយៈការបង្ហាញខ្លួនដ៏ល្វតល្វន់ នៅលើឆាកតូចធំនានា ប្រកបដោយភាពស្រស់ស្អាត ថ្លៃថ្នូរ និងទេពកោល្យ ។ក្រោយមករូបនាងបានចាកឆ្ងាយ ពីជីវិតជាសិល្បៈករបន្តិចម្តងៗបន្ទាប់ពីបាន ចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ ជាមួយនឹងសា្វមីដែលជាមន្ត្រីធំមួយរូបរួចមក ។ យ៉ាងណាក៏ដោយ ជីវិតអាពាហ៍ពិពាហ៍នេះ មានរយៈពេលមិនយូរប៉ុន្មានឡើយ ខណៈដែលក្រោយមកទៀត លោកស្រី អ៊ុក ផល្លា ត្រូវបានសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ សព្វព្រះទ័យ និងបានសាងជីវិតគ្រួសារ ជាមួយគ្នារហូតដល់បច្ចុប្បន្ន និងត្រូវបានគេស្គាល់ថាជា អ្នកម្នាង នរោត្តម ផល្លារណឬទ្ធិ ។

ក្នុងជីវិតជាគ្រួសាររាជវង្ស អ្នកម្នាង ទទួលបានបុត្រាពី ២អង្គគឺទ្រង់ នរោត្តម សុធាឬទ្ធិ និងទ្រង់ នរោត្តម រ៉ាណាវង្ស ដែលមានព្រះជន្មមិនទាន់បាន ១០វស្សានៅឡើយ ។ ជាអកុសល អ្នកម្នាង បានទទួលមរណភាព ក្នុងគ្រោះថ្នាក់ចរាចរដ៏អាក្រក់មួយនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើទឹកដីខត្តព្រះសីហនុ បន្ទាប់ពីបានរួមដំណើរ ជាមួយព្រះស្វាមី ដើម្បីចុះសួរសុខទុក្ខប្រជាជនដែលជាសមាជិក សមាជិកា គណបក្សហ្វ៊ុនសុិនបុិច ។សូមវិញ្ញាណក្ខន្ធអ្នកម្នាង បានបដិសន្ធិក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពនៅអាយុ៣៩ឆ្នាំ «កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៩» ហើយអ្នកម្នាងក៏បានឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ លំដាប់លេខរៀងទី១ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច សម្រាប់មណ្ឌលព្រៃវែង។គ្រោះថ្នាក់ចរាចរ ដែលបានឆក់យកជីវិតរបស់អ្នកម្នាង គឺកើតឡើងនៅលើផ្លូវជាតិលេខ៤ ក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់គីឡូម៉ែត្រលេខ ២០០-២០១ កាលនៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៨នេះ ដែលបានបណ្ដាលឱ្យមនុស្សធ្វើដំណើរក្នុងរថយន្ត៧នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល៕

អ្នកម្នាង អ៊ុក ផល្លា បានសោយទីវង្គត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយសម្ដេចក្រុមព្រះ ខេត្តព្រះសីហនុ

(ព្រះសីហនុ) ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក អ្នកម្នាង អ៊ុក ផល្លា បានសោយទីវង្គត នៅវេលាម៉ោងជាង១២រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយសម្ដេចក្រុមព្រះ នរោត្តម​ រណឫទ្ធ កាលពីព្រឹកមិញ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅរសៀលថ្ងៃនេះថា អ្នកម្នាង អ៊ុក ផល្លា ពិតជាបានសោយទីវង្គត តាំងពីវេលាម៉ោង១២៖២៣នាទី ដោយសាររបួសធ្ងន់ធ្ងរពេក។ ខណៈដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកសង្គ្រោះបន្ដនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃនេះបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ៕