មិន​មែន​ ១ ប៉ុន្តែ​ ២ ប្រេស៊ីល​បាន​ធ្វើ​ស៊ី​កូស្ដារីកា​ និង​ឡើង​ឈរ​​លើ​កំពូល​តារាង​នៃ​ពូល​ E

ខ្សែ​បម្រើ​ Philippe Coutinho និង​ខ្សែ​ប្រយុទ្ធ​​ Neymar បាន​​ចែក​គ្នា​បំប៉ើង​សំណាញ់​ទី​ម្នាក់​មួយ​គ្រាប់​​​ចុង​ម៉ោង​​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ផ្ដួល​កូស្ដារីកា​​ជាមួយ​​លទ្ធផល​ ២ គ្រាប់​ទល់​នឹង​ ០ នៅ​ក្នុង​​ការ​ប្រកួត​​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ វគ្គ​ជម្រុះ​នៃ​ពូល​ E ។ ជាមួយ​នឹង​លទ្ធផល​​ជ័យជម្នះ​នេះ​ដែរ​បាន​ធ្វើ​ឲ្យ​ប្រេស៊ីល​ដែល​បាន​ប្រកួត​ស្មើ​ជាមួយ​ស្វីស​កាល​ពី​ប្រកួត​បើក​ឆាក​​នោះ​​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​នៃ​ពូល​ E យ៉ាង​រំភើយ​ ហើយ​ពួក​គេ​​​ត្រូវ​ការ​ត្រឹម​តែ​លទ្ធផល​ស្មើ​​ប៉ុណ្ណោះ​សម្រាប់​ប្រកួត​ចុង​ក្រោយ​​​ ដើម្បី​​​ឲ្យ​ពួក​គេ​អាច​ឡើង​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​នៃ​ការ​ប្រកួត​ពាន​ World Cup​ ខណៈ​ដែល​​ប្រកួត​ចុង​ក្រោយ​​គឺ​ពួក​គេ​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ស៊ែប៊ី​។ ចំណែក​​​កូស្ដារីកា​ដែល​មិន​មាន​សូម្បី​តែ​មួយ​ពិន្ទុ​នៅ​ក្នុង​ដៃ​នោះ​ទំនង​ជា​​មិន​មាន​ឱកាស​ឡើង​​ទៅ​វគ្គ​បន្ត​ទៀត​ទេ​ បើ​ទោះ​​បី​ពួក​គេ​នៅ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ​ដែល​ពួក​គេ​ត្រូវ​ប៉ះ​គ្នា​​ជាមួយ​ស្វីស​​ក៏​ដោយ​។​

ប្រែ​សម្រួល​ ៖ ភក្ដី​

ចង់ដឹងអត់ថា មនុស្សរស់នៅក្នុងព្រៃ អាម៉ាសូន(Amazon) ពួកគាត់ចាប់ពស់ថ្លាន់យក្សលេងយ៉ាងមេច…(មានវិដេអូ)

បុរសម្នាក់ រួមជាមួយក្រុមមនុស្សដែលរស់នៅក្នុងព្រៃ អាម៉ាសូន (Amazon) បាននាំគ្នាចាប់ពស់ថ្លាន់យក្សដ៍ធំមួយដើម្បីយកមកមើល និងពិសោធ៍ ហើយពួកគេថែនទាំងបានយករបស់មួយមកលាបកន្ទុយរបស់ពស់នោះថែមទៀតផង ។

បើយើងមើលនៅក្នុងវិដេអូយើងឃើញថា ក្រុមមនុស្សដែររស់នៅក្នុងព្រៃ អាម៉ាសូន (Amazon) ពួកគេពិតជាហ៊ានមែនទែនដោយលួកដៃទៅចាប់នៅពេលពស់នោះកំពង់តែសង្ងំ ហើយយើងមើលទៅហាក់បីដូចពួកគាត់មិនខ្លាចញញើតសត្វពស់នៅសូម្បីតែបន្តិចសោះឡើយ បន្តែសត្វពោះដែលពួកគេបានចាប់នោះ ពួកគេមិនបានយកទៅណាទេគឺពួកគេប្រលែងវាទៅកន្លែងរបស់វាវិញផងដែរ។

នេះគ្រាន់តែមតិខ្ញុំ បើសិនជាពួកគាត់មានកាធ្វេសប្រហែស និងភ្លាត់ស្នៀតតែបន្តិច នោះពួកគេនឹងអាចក្លាយជាចំណីរបស់សត្វពស់យក្សដ៍ធំនេះជាក់ជាពុំខាន ដូច្នេះហើយកុំឲ្យរងចាំយូសូមទៅទស្សនាវិដេអូទាំងអស់គ្នា ៕

ដោយ៖ សុវណ្ណ ដេត

ចាំមើលកូនខ្មែរប៉ុន្មាននាក់ ដែលស៊ែរវិដេអូនេះ ខ្មែរនាសម័យ១៩៦៥ពិតជាអស្ចារ្យខ្លាំងណាស់…(មានវិដេអូ)

ប្រទេសកម្ពុជា គឺជាប្រទេសមួយនៅលើទឹកដីនៃទ្វីបអាស៊ី ហើយត្រូវបានគេស្គាល់នៅទូទាំងពិភពលោកដោយសារតែប្រទេសយើងមានប្រាសាទអង្គរវត្ត ជាប្រាសាទដែលដូនតានាសម័យអង្គរបានបន្សល់ទុកឲ្យ ដែលប្រទេសដ៏ទៃពុំអាចធ្វើបាន។

បុព្វបុរសខ្មែរពិតជាអស្ចារ្យខ្លាំងណាស់ ដែលពួកគាត់អាចកសាងប្រាសាទជាច្រើនដើម្បីបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងឲ្យយល់ពីសម័យនោះ ដោយចម្លាក់ក្បូរក្បាច់រចនានៅក្នុងសម័យនោះទុកជាកេដំណែល។

ឥលូវយើងងាកមកកាន់សម័យ១៩៦៥ ប្រទេសយើងក៏មានការរីកចម្រើនយ៉ាងខ្លាំងផងដែរ ដោយមានរោងចក្រផលិតស្រាបៀរ .រោងចក្រផលិតកង់ឡាន.​ ថ្នាំពេទ្យ .ស​ម្ភារៈប្លាស្ទិច ហើយនិងរបស់របរជាច្រើនទៀត បើនិយាយដល់វិស័យកសិកម្មវិញក៏មិនអន់ដែរ។

នៅពេលដែលបានទស្សនាខ្សែរវីដេអូឯកសារទាំងនេះចប់ហើយនោះ គ្រប់គ្នាប្រាកដជានឹកស្តាយជាក់ជាពុំខាន នូវសមិទ្ធផលទាំងនោះក៏ព្រោះតែវាត្រូវបានបំផ្លាញដោយភ្លើងសង្គ្រាម។

តោះកុំឲ្យរងចាំយូសូមទៅទស្សនាវិដអូនាសម័យឆ្នាំ ១៩៦៥ ទាំងអស់គ្នាថា តើសម័យនោះអស្ចារ្យយ៉ាងណា ៕

(វិដេអូ)

សត្វឆ្កែមួយក្បាលនេះ ពិតជាសំណាងណាស់ ដោយសាតែ…

ប្រទេសថៃ៖ បងប្រកដជាបានដឹងហើយថា ពស់ថ្លាន់គឺជាពស់មិនមានពិសដូចជាពស់ផ្សេងៗទៀតឡើយ តែវាមានគ្រោះថ្នាក់ជាងពស់មានពិសផ្សេងៗទៀត ដោយសារតែវាមានរូបរាងធំ កាលណាចង់វាយប្រហារសត្រូវដើម្បីយកមកធ្វើជាចំណីរបស់វាហើយ វាតែងតែសម្ងំលបចាំសត្រូវដែរភ្លេចខ្លួនរួចក៍ហក់ទៅខាំ ហើយរឹតរួចក៍លេបសត្រូវនោះធ្វើជាអាហាររបស់វា ។

ជាក់ស្តែង បើយើងមើលក្នុងវិដេអូនេះយើងឃើញថា មានសត្វពស់ថ្លាន់ធំមួយ កំពុងតែរឹតសត្វឆ្កែដើម្បីធ្វើជាចំណីរបស់វា តែពិតជាសំណាងល្អដែលមានមនុស្សប្រុសមួយក្រុម បានមកជួយសត្វឆ្កែនោះទាន់ពេលវេលាកុំអីសត្វឆ្កែនោះនឹងក្លាយជាចំណីដ៍ពិសេសរបស់ពស់ថ្លាន់នោះបាត់ទៅហើយ ។

ដោយ៖ សុវណ្ណ ដេត

មានចឹងដែរ! ជិះម៉ូតូធំឌុបសង្សារ រវល់តែសាសង ក៍ជ្រុលកគូទរថយន្ត គេទារ100$ តែឲ្យ60$ ដោះស្រាយមិនចេញ បែរជាជិះម៉ូតូរត់បាត់ បន្សល់ទុកឲ្យ…(មានវិដេអូ)

រាជធានីភ្នំពេញ ៖ គូរស្នេហ៍ស្រស់សោភាមួយគូ ជិះម៉ូតូមួយគឿងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀត បណ្តាលអោយរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ តែដោយសារដោះស្រាយមិនត្រូវគ្នា ភាគីខាងបុរសបានឡើងជិះម៉ូតូរត់គេចខ្លួនបាត់ បន្សល់ទុកនារីជាសង្សារអោយសង់ជំនួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ១៩៨៦ កែងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់​ បើករថយន្តមួយគ្រឿង ម៉ាក Highlander ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V-6084 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានបម្រុងបត់ឆ្វេងទៅផ្លូវហាណូយ ពេលនោះស្រាប់តែមានម៉ូតូមួយ​គ្រឿង​ទៀត​ម៉ាក​ Ducati​ ពណ៌ក្រហម​ គ្មានស្លាកលេខ​ ​បើកបរ​ដោយបុរសម្នាក់ ឌុបនារីម្នាក់ទៀត​ដែលជាសង្សារ​នឹងគ្នា បានជិះមកពីក្រោយ​ក្នុងល្បឿនយ៉ាងលឿន​ រួច​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ខាង​លើ​ ចំ​ពី​ក្រោយ​ចំហៀង​ខាង​ឆ្វេង​ពេញ​ទំហឹង​ បណ្តាលឲ្យ​ផុងកាង​និង​បែក​ស្តុប​ បន្តិចបន្តួច​ប៉ុណ្ណោះ​ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។

បន្ទាប់​មក​ភាគី​ទាំង​សងខាងក៏​បានដោះស្រាយគ្នា ដោយ​ភាគី​ខាង​រថយន្ត​បាន​ទាមទារ​សំណង​ចំនួន​១០០ដុល្លារប៉ុណ្ណោះ​ ​ពី​ភាគី​ខាង​ម៉ូតូ​ តែបុរសម្ចាស់​ម៉ូតូព្រមសងតែ៥០ដុល្លារទេ ធ្វើអោយ​ការដោះស្រាយ​មិនត្រូវគ្នា​ ទើប​មួយសន្ទុះក្រោយមក បុរសដែល​ជាអ្នក​បើកបរ​ម៉ូតូ​បានសុំសងសំ​ណង​ ទៅភាគី​ខាង​រថយន្ត​ចំនួន​៦០ដុល្លារ​ ដើម្បីបញ្ចប់រឿង​ តែ​ភាគី​ខាង​រថយន្ត​មិន​ព្រម​ទទួល​ទេ​។ ភ្លាម​នោះ​បុរស​ជាអ្នកបើក​ម៉ូតូ​បានឡើងម៉ូតូរបស់ខ្លួន ជិះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនារីម្នាក់ដែលជាសង្សារនៅ​និងកន្លែងកើតហេតុ។

ក្រោយ​ពេល​កើត​ហេតុ​នារីរូបស្រស់ដែលជាសង្សារបុរសម្ចាស់ម៉ូតូ បានហៅម៉ូតូ​ឌុបមក បម្រុងជិះ​ចេញ​ពី​កន្លែង​កើត​ហេតុ​ដែរ តែ​ត្រូវ​អ្នកបើកបររថយន្តឃាត់​មិនអោយទៅ​ ក៏បង្កអោយមានការឈ្លោះប្រកែក យ៉ាងទឹងសរសៃក​ដាក់គ្នា ទើបមួយសន្ទុះក្រោយ​មក​នារីរូបស្រស់រងគ្រោះ ក៏ព្រមជួយចេញសំណងជំនួសសង្សាររបស់ខ្លួន ចំនួន៥០ដុល្លារ ឲ្យទៅ​ភាគីខាងរថយន្ត​ ដោយ​ភាគី​ខាង​រថយន្ត​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ក៏​ព្រម​ទទួល​យក​ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕​

(វិដេអូ)
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Femergencysocailnews%2Fvideos%2F1971085286295536%2F&show_text=0&width=560

ប្រភព៖ ព័ត៌មានបន្ទាន់ៗក្នុងសង្គម

សាហាវបាត់!! សម្លាប់ប្រពន្ធ រូចយកសពទៅកប់ចោល តែត្រូវបែកការសមត្ថកិច្ចចាប់វៃខ្នោះ…(ចុចអានបន្ត)

ជំលោះក្នុងគ្រួសារ យកខ្សែអង្រឹង រិតកប្រហារ សម្លាប់ប្រពន្ធចុង រួចយកទៅកប់ចោលដូចខ្មោចឆ្កែ ពេលបែកការណ៍ សមត្ថកិច្ចអោយគាស់ខ្មោចឡើង ដើម្បីធ្វើកោសល្យវិច្ឆយ័

ខេត្តកំពង់ធំ ៖ កាលពីថ្ងៃ​ថ្ងៃ​ទី​២០ មិថុនា ២០១៨​ម្សិលមិញនេះ កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​សណ្តាន់ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​​ជា​ប្តី ជាប់សង្សយ័ករណីឃាតកម្ម សម្លាប់​ប្រពន្ធ​យក​សព​ទៅ​កប់​ចោល​នៅ​ខាងក្រោយ ចម្ការ​ស្វាយចន្ទី នៅ​តំបន់​អូ​កូត ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។

តាមប្រភពសមត្ថកិច្ចនគរបាលស្រុសណ្តាន់បានឲ្យ​ដឹង​ថា៖ កាលពី​វេលា​ម៉ោង​៤ និង ៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ មិថុនា ២០១៨ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​អូ​កូត ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដោយ​មានការ​ឆោ​រ​ឡោ​បាត់​មនុស្ស​ស្រី​ម្នាក់​ឈ្មោះ ធា អាយុ​៣៨​ឆ្នាំ ដែល​ត្រូវជា​ប្រពន្ធចុង​របស់​ឈ្មោះ អន លឹ​ក ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ បាន​ទៅ​រស់នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី នៅ​តំបន់​អូ​កូត ភូមិ​ឃុំ​ខាងលើ​។ក្រោយ​ពេល​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​នេះ ក៏​មានការ​ចាប់ផ្តើម​ធ្វើការ ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជា​បន្ទាន់ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ២០១៨​នេះ សមត្ថកិច្ច​បាន​ទៅ ដល់​កន្លែង​កើតហេតុ ក៏​ពិនិត្យ​រក​ឃើញ​សាកសព​ឈ្មោះ ធា ត្រូវ​ឃាតក​សម្លាប់​កប់​ចោល​នៅ​ខាងក្រោយ ចំការ​ស្វាយចន្ទី​នោះ​។

ក្រោយ​ពី​បាន​រក​ឃើញ​កន្លែង​កប់​សាកសព​ស្ត្រី​ម្នាក់​នោះ​ហើយ សមត្ថកិច្ច​បាន​បន្ត ការ​ឃាត់ខ្លួន​ឈ្មោះ អន លឹ​ក ជា​ប្តី​នាំ​ទៅ​សាកសួរ ទើបបាន​ចម្លើយ​ថា រូបគេ​ពិតជា​បាន​សម្លាប់​ប្រពន្ធចុង នោះ​មែន​។ ប្តី​ជា​ឃាត​បាន​សារភាព​ទៀត​ថា ការ​សម្លាប់​ប្រពន្ធចុង​ដោយ​រឹត​ក​នឹង ខ្សែ​អង្រឹង​រហូត ដល់​ស្លាប់ រួច​យក​សព​ទៅ​កប់​នៅ​ក្រោយ​ចំការ​ស្វាយចន្ទី​។ ការ​សម្លាប់​ប្រពន្ធចុង​នេះ មូលហេតុ ដោយ​មានការ​ឈ្លោះប្រកែក​គ្នា​ទាក់ទិន​រឿងរ៉ាវ​ជា​ច្រើន​នៅ​ក្នុង​គ្រួសារ​។ បន្ទាប់​ពី​សួរ​យក​ចម្លើយ​រួចរាល់ ហើយ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ជន​ស​សង្ស័យ ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​៕

លទ្ធផល៣គូយប់មិញនេះ ៖ ព័រទុយហ្គាល់ ជាមួយ ម៉ារ៉ុក ,អ៊ុយរ៉ាហ្គាយ និង អារ៉ាប៊ីសាអូឌីត,អេស្បាញ និង អ៉ីរ៉ង់

(ម៉ូស្គូ)​ ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូក្នុងនោះមាន៖ ព័រទុយហ្គាល់​ ឈ្នះម៉ារ៉ុក​ ១-០​ ឡើងឈរកំពូលតារាងនៃពូល​ B ចំណែកអ៊ុយរ៉ាហ្គាយ កក់កៅអីទៅវគ្គក្រុម ខណៈអេស្បាញ បំបាក់ អ៉ីរ៉ង់។

 

ទី១៖ ព័រទុយហ្គាល់​ ជាមួយ ម៉ារ៉ុក​

អតីតក្រុមជើងឯកអឺរ៉ុប​ ព័រទុយហ្គាល់​ បានយកឈ្នះក្រុមមកពីទ្វីបអាហ្រ្វិក​ ម៉ារ៉ុក​ ១-០​។ ជោគជ័យនេះ ធ្វើឲ្យព័រទុយហ្គាល់ ទទួលបាន​ ៣ពិន្ទុលើកទី១ បន្ថែមពីលើប្រកួតលើកទី១ ដែលទទួលបានមួយពិន្ទុ​ ឡើងទៅឈរកំពូលតារាងនៃពូល​ B បណ្តោះអាសន្ននៅ​ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

នេះជាការសឹកម៉ារ៉ុកបានសម្រេចវិញ​ ក្រោយពេលព័រទុយហ្គាល់ចាញ់ម៉ារ៉ុក​ ៣-១​ កាលពី​ World Cup 1986 នៅប្រទេសមិចស៊ិក​ ហើយម៉ារ៉ុកបានក្លាយជាក្រុមទី២​ បន្ទាប់ពីអេហ្ស៊ីប​ ដែលជ្រុះចេញពី​ World Cup 2018 មុនគេ​ ក្រោយចាញ់២ប្រកួតដូចគ្នា។ កីឡាករខ្សែប្រយុទ្ធ​ Cristiano Ronaldo ជាអ្នកតែតគ្រាប់ជ័យជម្នះឲ្យព័រទុយហ្គាល់តាំងពីនាទីទី៤​ ក្រោយទទួលបានបាល់ពីមិត្តរួមក្រុម​ Joao Moutinho។ គ្រាប់ពីការតែតនេះជាគ្រាប់ទី៤​ របស់កីឡាករវ័យ​ ៣៣ឆ្នាំ​ Ronaldo ។

ទី២៖ អ៊ុយរ៉ាហ្គាយ និង អារ៉ាប៊ីសាអូឌីត

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ​ បានក្លាយជាក្រុមទី២​ ដែលបានកក់កៅអីឡើងទៅវគ្គ​ ១៦ក្រុមចុងក្រោយ​។ ១គ្រាប់ជ័យជម្នះរបស់ក្រុមមកពីតំបន់អាមេរិកឡាទីន​ អ៊ុយរ៉ាហ្គាយ​ កើតឡើងនៅនាទីទី២៣​ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ​ Luis Suarez ៣ពិន្ទុបន្ថែមនេះដែរបានធ្វើឲ្យអ៊ុយរ៉ាហ្គាយ​ បន្តឈរនៅលេខ២​ ក្នុងពូល​ A មាន៦ពិន្ទុស្មើនឹងក្រុមកំពូលតារាង​រុស្ស៊ី​ ក្នុងនាមជាក្រុមឈ្នះ២ប្រកួតដូចគ្នា អ៊ុយរ៉ាហ្គាយត្រូវជួបម្ចាស់ផ្ទះរុស្ស៊ី​ ខណៈក្រុមហាលអាវដូចគ្នាអារ៉ាប៊ីសាអូឌីត​ ប៉ះអេហ្ស៊ីបនៅថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៨​ បញ្ចប់វគ្គជម្រុះនៃពូល​ A។

ទី៣៖​ អេស្បាញ និង អ៉ីរ៉ង់

ក្រុមបាល់ទាត់ជម្រើសជាតិ​អេស្ប៉ាញ ​រកបាន៣ពិន្ទុលើកទី១​ ក្រោយយកឈ្នះក្រុមអាស៊ី​ អ៉ីរ៉ង់​ ១-០​ បញ្ចប់ជុំទី២​ ប្រចាំពូល​ B នៃ​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ ការស៊ុតបញ្ចូលទីតែ១គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ​ Diego Costa នៅនាទីទី៥៤​ ដើមវគ្គទី២​ បានជួយឲ្យអតីតក្រុមជើងឯក​ World Cup ឆ្នាំ២០១០​មួយនេះឡើងទៅឈរលេខ២​ ប្រចាំពូល​ B បណ្តោះអាសន្នតាមពីក្រោយព័រទុយហ្គាល់ដែលរកបាន​ ៤ពិន្ទុដូចគ្នា ១ប្រកួតចុងក្រោយ​ ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុនៃពូល​ B គឺអេស្ប៉ាញត្រូវជួប​ ម៉ារ៉ុក​ ស្របពេលព័រទុយហ្គាល់ ប៉ះអ៉ីរ៉ង់​ នៅចុងសប្តាហ៍នេះ៕

ពុទ្ធោច្រើនម្ល៉េះ!! មេក្លោងដឹកជញ្ជូនគ្រឿងញៀនដ៏ធំ ២នាក់ ត្រូវជាប់ជង់កងរាជអាវុធហត្ថខេត្ត…(ចុចអានបន្ត)

មេក្លោងគ្រឿងញៀនដ៏ធំ ២នាក់ត្រូវកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព័ទ្ធចាប់បាន
ដកហូតគ្រឿងញៀនប្រភេទកេតាមីន (ខេហិត) ចំនួន២៥០ដប

បន្ទាយមានជ័យ៖ ការស្ទាក់ចាប់នេះ សមត្ថកិច្ចធ្វើឡើងនៅម៉ោងប្រមាណ៣ និង៤៥នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ចំណុចស្ពានតាផាន់ ស្ថិតក្នុងភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមសម្តីកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មានរថយន្ត១គ្រឿងប្រភេទបាឡែន ដែលសង្ស័យថា រថយន្តនេះបានដឹកជញ្ជូនគ្រឿងញៀន ពីខេត្តបាត់ដំបងឆ្លងកាត់ទៅប្រគល់ឲ្យឈ្មួញធំនៅក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីករណីដឹកជញ្ជូនគ្រឿងញៀនចេញពីខេត្តបាត់ដំបង លោកក៏បានរៀបកម្លាំងចុះប្រតិបត្តិការពួនស្ទាក់នៅចំណុចខាងលើ។ លុះដល់វេលាកើតហេតុ មុខសញ្ញាក៏ចេញមុខមក ហើយកម្លាំងបានចេញរថយន្តបិទជាប់នៅលើស្ពាន។ បន្ទាប់មកក៏បានបង្ខំឲ្យមុខសញ្ញា២នាក់ចេញពីក្នុងរថយន្ត។

ក្នុងប្រតិបត្តិការពួនស្ទាក់នោះ កម្លាំងអាវុធហត្ថបានឆែកឆេររកឃើញវត្ថុតាងគ្រឿងញៀនមួយកាបូបស្ពាយជាប្រភេទកេតាមីន (ខេហិត) ចំនួន២៥០ដប។

វរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងទៀតថា ចំពោះជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ឡាយ ទិត្យសីហា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀន ទី២-ឈ្មោះ ឌឿម មិនា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នករត់តាក់ស៊ី។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ឡាយ ទិត្យសីហា បានសារភាពថា គ្រឿងញៀនទាំងអស់នេះគឺ ឈ្មោះ ចែ ដា រស់នៅក្នុងភូមិជាមួយគ្នា ជាអ្នកឲ្យរូបគេយកទៅឲ្យឈ្មោះ ចែ យ៉ា នៅក្រុងប៉ោយប៉ែត អត់ពាក់ព័ន្ធជាមួយអ្នករត់តាក់ស៊ីនោះទេ។

ជនសង្ស័យទាំងពីរនាក់បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

កូនស្រីតារាកំប្លែងរបស់នាយកុយ មានសម្រស់ស្រស់ស្អាតមិនចាញ់តារាទេ (សូមទស្សនារូប)

តារាកំប្លែងជើចាស់ គឺនាយកុយ ដែលជាតារាកំប្លែងដ៏ល្អ និងមានភាពប៉ិនប្រសព្វក្នុងអាជិបជាអ្នកកំប្លែងដ៏ល្បីមួយរូប។ ហើយកាលពីពេលថ្មីៗនេះ ក្នុងបុណ្យទិវាឪពុកអន្តរជាតិ ដោយនៅក្នុងនោះមានមនុស្សជាច្រើនបានធ្វើការបង្ហាញសេចក្តីស្រឡាញ់ចំពោះឪពុក តាមរយៈការបង្ហោះរូបភាព ញុំអាហារជួបជុំគ្រួសារ ក៏ដូចជាផ្តល់កាដូជូនលោកឪពុកផងដែរ។

ទន្ទឹងនឹងនោះដែរ តារាកំប្លែងដ៏ល្បីឈ្មោះ លោក នាយកុយ ក៏ទទួលបានការជូនពរ និងការបង្ហោះរូបភាពបង្ហាញពីក្តីស្រឡាញ់ ពីកូនស្រីជាទីស្រលាញ់នៅក្នុងបណ្តាញសង្គមផងដែរ។ កូនក៏បានការបង្ហោះរូបភាពបង្ហាញពីក្តីស្រឡាញ់ របស់ខ្លួន ទៅលោកឪពុក អ្នកគាំទ្រគ្រប់គ្នាបានចាប់អារម្មណ៍ឃើញថា សម្រស់របស់កូនស្រី នាយកុយ ពិតជាស្រស់ស្អាតខ្លាំងណាស់ មិនចាញ់តារាផ្សេងៗនោះទេ ជាមួយនឹងកាតុបតែខ្លួនរបស់នាង ៕

អុញនោះ!! ក្រសួងវប្បធម៏ នឹងហៅតារាសម្តែងកញ្ញា វ៉ាន់ វលក្ខណ៍ និងអ្នកដឹកនាំបទចម្រៀង ”ស្រីមុខលុយ”ទៅ……

ភ្នំពេញ ៖ ឈុតក្រៅឆាករបស់បទចម្រៀង “ស្រីមុខលុយ” ដែល បង្ហាញពីរូបភាពស្រើបស្រាលខ្លាំងទទួលបានការរិះគន់មិនសំច្ចៃមាត់ពីសំណាក់ មហាជនជាច្រើនកន្លងមក។ ដំណឹងចុងក្រោយបានលើកឡើងថា ៖ ក្រសួងវប្បធម៏ ត្រៀមកោះហៅសិល្បករ និងផលិតករ នៃបទចម្រៀងមួយនេះមកធ្វើការអប់រំណែនាំឲ្យបញ្ចប់ការ សម្តែងបទចម្រៀងបែបស្រើបស្រាយនោះ។

​រូបភាព​នៃ​ឈុត​ឆាក​ស្រើបស្រាល​ពី​បទ​ចម្រៀង”ស្រី​មុខលុយ” សម្តែងដោយកញ្ញា វ៉ាន់ វលក្ខណ៍ និងដឹកនាំសម្តែងដោយក្រុមផលិតករផលិតកម្ម សាស្ដា បានធ្វើឲ្យលេចចេញការរិះគន់ ខ្លាំងរហូតមហាជនខ្លះប្រដូចទៅនឹងការថតកុនសិច ព្រោះតែ ឈុតឆាកជាច្រើនបង្ហាពីការឱបថើប លូកស្ទាប ស្ទើគ្មានសល់លើរូបរាងកាយ។ កន្លងមកផលិតករប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា ក៏ធ្លាប់បានរិះគន់ខ្លាំងលើបទចម្រៀងមួយនេះថាជាបទចម្រៀងដែលមានតែឱប ថើបគ្នាលើគ្រែ ក្នុងបន្ទប់ទឹក បែបនេះ ? ។

ធ្វើអ៊ីចឹងទៅទើបល្បី ? ការក្បត់ឧត្ដមកិតិ្ដ វាអាច មានច្រើន រូបភាពមិនចាំបាច់តែមានលុយច្រើន បានគេហៅក្បត់ឧត្ដមកិត្ដិ ទេ ? ចង់ឃើញមុខអ្នកដឹកនាំសម្តែងហ្នឹងមុខម៉េចបានខួរក្បាលគិតចេញតែរឿងអ៊ីចឹង ? ខ្ញុំនិយាយព្រោះខ្ញុំទើស ហើយក្នុងនាមខ្ញុំជាអ្នកផលិតមួយរូបដែរខ្ញុំខ្មាសគេជំនួស ។ គ្មានអ្វីថ្មីបែរជានាំរឿងថោកដល់វិស័យសិល្បៈ មិនបានលើកស្ទួយមកជាន់ពន្លិច យកសិល្បៈជាឈ្នាន់ធ្វើរឿងថោកទាប ។ សុំទោសបើខ្ញុំនិយាយខុស តែខ្ញុំវាទើសភ្នែកពេក ក្រសួង វប្បធម៌គួរចាត់វិធានការលើអ្នកដឹកនាំសម្តែង ឬផលិតកម្មនេះ »។

តាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីក្រុមប្រឹក្សាភិបាលវិន័យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថាសំណើរនៃការក្រុមការងារបានធ្វើរួចរាល់ហើយគឺនៅតែការសម្រេចចុងក្រោយរបស់លោកស្រី រដ្ឋមន្ត្រីប៉ុណ្ណោះ។ មន្រ្ដីវប្បធម៏ បាន បញ្ជាក់ថា៖ ប្រសិនបើសំណើរនេះទទួល បានការឯកភាព នោះទាំងសិល្បករ ទាំងផលិតករ នឹងត្រូវអញ្ជើញឲ្យមកទទួលការប្រមាន ពីមន្ត្រីក្រសួងវប្បធម៏ ដើម្បីបញ្ចប់ការផលិតវីដេអូបែបស្រើបស្រាលបន្ត ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណី និងប្រាសចាកអំពីការផលិតបែបសិល្បៈនោះ។

ការព្រមាននេះក៏ជាគំរូ ដើម្បីអប់រំដល់សិល្បករ និងផលិតករដទៃ ទៀត ប៉ុន្តែមិនមានការដាក់បម្រាមផ្អាកដល់សកម្មភាពផលិត ឬការសម្តែងរបស់តារាសម្តែងដូចករណីកញ្ញា ដេនី ក្វាន់កន្លងមកនោះទេ ៕