ប្លែកអ្វីម្លេះទេ? លោកចោរចង់បានលុយធំ លួចគាស់ស្រាបៀរជាង ២៦កេស យកក្រវិលកំប៉ុងទៅផ្សងសំណាងរង្វាន់ធំ

ឧ​ត្ត​រ​មានជ័យ​៖ យូណាស់មិនធ្លាប់មានឡើយ ថាមានក្រុមចោរជើងល្អលួចក្រវិលកំប៉ុងស្រាបៀរ ទើបតែនៅថ្មីនេះ សមត្ថកិច្ចថា មានករណីជនសង្ស័យ បាន​លួច​ចូល​តូប​លក់​ឥ​វ៉ាន់ចាប់ហួយ មួយកន្លែ​​ង​របស់​ម្ចាស់ ឈ្មោះ​​​​​​​​​​ សាំង រឿប ភេទ​​​​​​​​​​​​ស្រី អាយុ ៣៦ ឆ្នាំ ​​​​​​​​​​រស់នៅ​ភូមិ​​​​​​​​​​​​​​​​​​​​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​​​​​​​​​​​ឧ​ត្ត​រ​មានជ័យ ដោយបានគាស់ស្រាបៀរជាង ២០កេស ដើម្បីយកក្រវិលកំប៉ុង ផ្សងសំណាងយករង្វាន់ធំ។

តាមការបញ្ជាក់របស់សមត្ថកិច្ចមកដល់ពេលនេះ ​​​​​​​​​​​​​​​​​​​ការស្រាវជ្រាវ​ នៅ​មិនទាន់​រកឃើញ ជនសង្ស័យ​នៅឡើយ​ទេ​។ ករណីនេះ ជនសង្ស័​​​​​​​​​​​យ ក៏​មិនបាន​​​​​​​​​​​​​​​​​​​​​​​យក​សម្ភារ​ផ្សេងៗ ក្រៅ​​​​​​​​​​​ពី​ក្រវិល​កំ​​​​​​​​​ប៉ុង​ស្រា​​​​​​​​​​​​​​​​​​​​បៀ លី​អូ និង​ស្រា​បៀ​អង្គរ រួម​ទាំ​អ​​​​​​​​​​​​​ទឹក​ផ្លែឈើ​​​​​​​​​​​​ចម្រុះ អស់​ចំនួ​​​​​​​​​​​​ន ២៦ កេស ទុក​​​​​​​​​​​​​ចោល ហើយ​​​​​​​​​​​​យកតែ​ក្រ​​​​​​​​​​​​​​​​​​​​​​​​​វិល​កំប៉ុង ដែល​គាស់​មាន​រង្វាន់យកទៅ​​​​​​​តែប៉ុណ្ណោះ​

គណៈកម្មការចម្រុះបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះពិនិត្យក្រុមហ៊ុនរ៉ែមាស ដែលសង្ស័យថាបង្ហូរគីមីពុលបណ្ដាលឲ្យមនុស្សស្លាប់១៣នាក់និងពុលរាប់រយនាក់នៅខេត្តក្រចេះ

មណ្ឌលគិរី  គណៈ​កម្ម​ការ​ចម្រុះ​ មាន​ក្រសួងរ៉ែ​​និង​ថាមពល ក្រសួងបរិស្ថាន ​​កម្លាំង​កងរាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស ​​អាជ្ញាធរ​ខេត្តមណ្ឌល​គិរី ​និង​ប្រជាសហគមន៍​ប្រមាណ​​៣០០​នាក់​ បាន​បើក​ប្រតិបត្តិ​​ការ​ទ្រង់ទ្រាយ​ធំ ចុះទៅ​ពិនិត្យ​និង​ស្រាវ​​ជ្រាវ​នៅ​កន្លែង​ក្រុម​ហ៊ុន​រុក​រក​​រ៉ែ​​មាស​ឈ្មោះ​​​​​ រ៉ុង ឆេង ​ដែល​ស្ថិតនៅជាប់តំបន់​អូរក្លរ ភូមិពូទុង​ ឃុំចុងផ្លាស់​ ស្រុក​កែវ​​​សីមា​ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែ​ឧសភា ២០១៨​នេះ​។

​អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម សៅ សុភាពមានប្រសាសន៍កាលពីវេលាម៉ោង១១ព្រឹក នេះថា ៖ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាននិងគណៈកម្មការចម្រុះ ដែលកំពុងចុះទៅកន្លែងរ៉ែមាស រ៉ុង ឆេងនោះ ក្នុងគោលបំណងទៅពិនិត្យជាក់ស្ដែង ជុំវិញធនធានរ៉ែ និងការបង្ហូរចោលនូវសារធាតុគីមីបំណុលបរិស្ថាន។ លោកបញ្ជាក់ថា ប្រសិនបើគណៈកម្មការចម្រុះ ពិនិត្យឃើញថាក្រុមហ៊ុនរ៉ែមាស រ៉ុង ឆេង បានប្រើសារធាតុពុលបំផ្លាញបរិស្ថានមែន គឺក្រុមគណៈកម្មការចម្រុះនឹងចាត់វិធានការផ្លូវច្បាប់ទៅតាមភាពជាក់ស្ដែងតែម្ដង។

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌល​គិរី​បាន​ឲ្យ​ដឹង​​​​​តាម​ទូរស័ព្ទ​​នៅ​ព្រឹក​​​នេះ​​ថា ​ការ​បិទ​អាជីវ​កម្ម​​​របស់​ក្រុមហ៊ុន និង​សហគមន៍​រុក​រក​រ៉ែ​នោះ​ ​គឺ​មិន​ទាន់​ដឹង​​លទ្ធផល​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​គណៈកម្មការ​ចម្រុះ​ ដែល​ចុះ​ពិនិត្យ​ដល់​ទីតាំង​នោះ​សិន។​ ឯកឧត្ដម​បន្ត​ថា បើ​ក្រុមហ៊ុន ឬ​សហគមន៍​ណា​គ្មាន​ច្បាប់​គឺ​ត្រូវ​បិទ​ជា​ស្ថាពរ តែ​បើ​ក្រុមហ៊ុន​​មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ គឺ​​​មាន​ការ​​កំណត់​របស់​​ក្រុមហ៊ុន​។

 ឯកឧត្ដម​បន្ត​ថា ​ចំពោះ​​ការ​រុក​រក​រ៉ែ​មាស​​នោះ​​ជា​លក្ខណៈ​បែប​អនាធិបតេយ្យ​ គឺ​យើង​​​មិន​បាន​ដឹង​​ទី​តាំង​ច្បាស់​លាស់​​​នោះ​ទេ​ ព្រោះ​​ពួក​គេ​លួច​លាក់​ធ្វើ​នៅ​តាម​ព្រៃ តាម​អូរ​ជា​លក្ខណៈ​តូច​ៗ​។​ ឯកឧត្ដម​ស្នើ​ឲ្យ​មាន​​​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​​ទាំង​អស់​ផ្ដល់​ជា​ព័ត៌មាន​ ទើប​​ការ​គ្រប់គ្រង​មាន​ប្រសិទ្ធ​ភាព​។

 ​​ប្រតិបត្តិការទ្រង់ទ្រាយធំចុះ​ស្រាវជ្រាវកន្លែងរ៉ែមាសនេះ​ធ្វើឡើងបន្ទាប់ពីមានការ​ចោទ​ប្រកាន់​​ថា​ក្រុម​ហ៊ុនរ៉ែ​មាស រ៉ុ​ង ឆេង ​បាន​បង្ហូរ​​សារធាតុ​គីមី ស្យានីដ(CYANIDE) បណ្ដាល​ឱ្យហូរចូល​ទឹក​ព្រែក​ទេរ ធ្វើ​​ឱ្យ​ពលរដ្ឋ​​នៅ​ខេត្ត​ក្រចេះ​និង​មណ្ឌលគីរី​​ចំនួន​១៣នាក់ពុល​​ស្លាប់​​ និង​ជាង​៣០០​នាក់​ផ្សេង​ទៀត​​សន្លប់​និង​កើត​ជម្ងឺ​​​​

DJវ័យក្មេង ចាក់ភ្លេងឡើងឡូយកប់តែម្តង…

ពាក្យថា DJ គឺមកពីពាក្យថា Disc Jockey ដែលមានន័យថាអ្នកចាក់ភ្លេង។ DJ អាចធ្វើការនៅក្នុងវិទ្យុ ទូរទស្សន៏​ ឬក្លឹបកំសាន្តនានាដើម្បីចាក់ភ្លេងអោយភ្ញៀវ ឬទស្សនិកជនបានស្តាប់ ឬរាំលេងកំសាន្ត។

បើយើងងៀកមកមើលក្មេងស្រីស្រស់ស្អាតទាំង២នាក់នេះវិញ គឺAmira & Kayla ពិតជាមិនគួរអោយជឿទាល់តែសោះ ដែលពួកគាត់អាចធ្វើការចាក់ និង Mix ភ្លេងបានយ៉ាងពិរោះ និងកន្ត្រាក់អារម្មណ៏យ៉ាងនេះ គ្រាន់តែស្តាប់បានតែបន្តិច ចិត្តចង់តែងើបឡើងរាំតែម្តង។

​  នេះជាសកម្មភាពដែលគាត់ចាក់ភ្លេងបណ្តើរ គាត់រាំគ្រវីដៃបណ្តើរ ពិតជាឡូយកប់តែម្តង មិនដឹងថាគាត់បានហាត់រៀនជំនាញមួយនេះយូរប៉ុណ្ណាហើយទេ ប៉ុន្តែប្រសិនជាគាត់ស្រលាញ់ និងបន្តធ្វើវាទៀត អនាគតទៅមិនដឹងជាគាត់ខ្លាំងពូកែយ៉ាងណានោះទេ។

ចង់ដឹងកាន់តែច្បាស់ថាក្មេងស្រីទាំង២រូបនេះពូកែចាក់ភ្លេង និងពិរោះយ៉ាងណានោះ សូមបងប្អូនអូសទៅកាន់ផ្នែកខាងក្រោមបង្អស់ដើម្បីអាចទស្សនាវីដេអូពេញបាន ប៉ុន្តែកុំភ្លេចជួយ Share ម្នាក់មួយផងណា៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fdjsamiraandkayla%2Fvideos%2F2050113418602252%2F&show_text=0&width=560

ដោយ៖ សោវណ្ណ ដេត

សាហាវហួស ! បោកប្រាស់គេអោយច្បាស់ក្រឡែត ហើយឆ្លើយថាអាណិតទៀត ! ឆ្ងាញ់ត្រង់ពាក្យថា យល់ហ្អេ យល់ហ្អេ ?

ករណីលេងតុងទីនមានហានិភ័យយ៉ាងច្រើន មានខ្លះមេបោកកូន មានខ្លះកូនបោកមេ តែករណីដែលគ្រប់គ្នាបានដឹងនោះ គឺរឿងក្តីក្តាំងនៅពីក្រោយនៃការបោកប្រាស់ក្បត់ទំនុកចិត្តនេះតែម្តង។

យើងនៅចាំបានថាតាមបណ្តាញសារពត៍មាននានា ជារឿយៗតែងតែចុះផ្សាយអំពីការតាមចាប់និងដាក់ទោសទណ្ឌអំពីការបោកបញ្ឆោតនិងសំំណងរដ្ឋប្បវេណីផងដែរ ជាក់ស្តែងថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកគណនីមួយដែលមានឈ្មោះថា Re O LaLa បានបង្ហោះសារហួសចិត្ត និយាយលែងចេញនិងសោកស្តាយនៅទឹកចិត្តដែលខ្លួនអាណិតស្រលាញ់ ជួយយកអាសាដល់គេតែបែរជាត្រូវគេបោកលុយ ហើយផ្ញើរសារឡែបខាយ ឌឺដងអោយម្ចាស់លុយស្តាប់ហើយស្ទើរក្អួតឈាម។ គាត់បានសរសេរថា ៖ បងប្អូនជួយស្ដាប់មនុស្សដែលជំពាក់លុយគេហេីយ និយាយឡេីងលូយ តេីខួររបស់អ្នកសាងពីអី ? មុខមាត់ស្អាតបាន តែចារឹកថោកជាងអាចមន៏ទៀត៕ 
វាចង់ល្បី ថាវាចារឹកថោកប៉ុណ្ណា 👉សូមជួយShare Like អោយដល់វាផង 
ហេីយបេីបងប្អូនណាស្គាល់វាឬបានជួបវា ជួយទំនាក់ទំនងមកខ្ញុំផង 0966602223 
អរគុណសំរាប់like នឹងShare 🙏🙏🙏

ទន្ទឹមនឹងនោះផងដែរតាមសារជាសំលេងបានបង្ហាញថា -អូនគិតមើលទៅបងខំមានទឹកចិត្តណាស់ បងខំជួយអូន ហើយលុយប៉ុណ្ណឹងៗអូនផ្ញើរសងបងមួយខែ ១០០ដុល្លាក៏បាន អូនចង់ជាប់កម្មមែន?
តែការឆ្លើយតបរបស់ស្រ្តីសង្ស័យបោកប្រាស់ក្បត់ទំនុកចិត្តគេនោះបានថាម៉ាច់ៗមកវិញថា ៖ ចង់ធ្វើអីធ្វើទៅ បើសំដីជ្រុលតែនិយាយចេញមកចឹងហើយនោះ ហើយមុននិងលេងហ្នឹងតើមានយកប្លង់ដីប្លង់ផ្ទះ របស់ម៉ែឪជីដូនជីតា ទៅលេងអត់? ធ្វើចឹងអោយដឹង អោយរាងម្តងកុំចេះតែនាំគ្នាលេងទៀត មនុស្សខ្ញុំចឹងបើមិនដឹងចរឹកពិតទេ ខ្ញុំមិនចូលចិត្តអោយអ្នកណាមកនិយាយដាក់ខ្ញុំចឹងទេ នេះអោយលេងតា ខ្ញុំគ្មានទៅប្លន់យើងទេ​យល់ហ្អេ? យើងយកមកអោយខ្ញុំខ្លួនឯងទេយល់ហ្អេ?  ម្យ៉ាងគ្មានជាប់ប្លង់ដី គ្មានភស្តុតាងអ្វីផង ជ្រុលហើយចឹងម៉ងទៅ ខ្ជិលបង់ច្រើនរញ៉េរញ៉ៃ នេះសំណាងហើយស្គាល់គ្នាបោកតែ ២ក្បាល បើមិនយល់ មិនអាណិតទេបោក៥ក្បាលបាត់ហើយ
. . . ! យល់ហ្អេ យល់ហ្អេ?
ចំពោះករណីនេះដែរម្ចាស់គណនីផ្ទាល់បានអោយដឹងថា ស្រីដែលជាជនសង្ស័យបោកលុយតុងទីនរូបនោះបានទាក់ទងមកហើយ សូមពេល១អាទិត្យ យើងរងចាំមើលថាស្រី្តសំដីខ្លាំងដូចផ្ទររន្ទះ មុខខ្លាំងដូចដែកមានទំនួលខុសត្រូវចំពោះរឿងនេះឬទេ? Sing Ly

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100007282716628%2Fvideos%2F2054936374759100%2F&show_text=0&width=267

ខ្វះតែបន្តិចទេ គង់អីទៅដេកពេទ្យហើយលោកបង…

បរទេស៖ បុរសម្នាក់ ត្រូវបានមហាជនរិះយ៉ាងខ្លាំង បន្ទាប់ពីរូបគាត់ជិះម៉ូតូបង្ហោះនៅតាមផ្លូវសាធារណះ ហើយវិដេអូនេះដែរត្រូវបានចែកចាយបន្តគ្នាយ៉ាងច្រើន ក្នុងនោះផងដែរក៍មានមតិមួយចំនួនបានលើកឡើងថា ពិតចាស្រៀវខ្លាំងណាស់ពេលឃើញគាត់បង្ហោះម៉ូតូបែបនេះ ហើយបើសិនជាភ្លាត់ស្នៀតក្នុងប្រកាណាមួយនោះ ប្រកដជាមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃជាជាពុំខាន ។

បើយើងក្នុងវិដេអូយើងឃើញថា បុរសម្នាក់បានជិះម៉ូតូយ៉ាងប្រងើយហាក់បីដូចជាមិនខ្លាចមានគ្រោះថ្នាក់ខ្លួនឯង និងអ្នកដទៃបន្តិចសោះឡើយ ។

សូមប្អូនទាំងអស់កុំយកគំរូតាមក្នុងវិដេអូនេះ ពីព្រោះថ្នាក់វាស្ថិតនៅជុំវិញខ្លួនយើង បើសិនតែយើងមានកាធ្វេសប្រហែសតែបន្តិចនោះ អាចបង្ករឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃជាក់ជាពុំខាន ៕

ដោយ៖ សុវណ្ណ ដេត

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រកាសតែងតាំង និងស្រោចស្រព ព្រះសុគន្ធវារី ប្រគេនព្រះសង្ឃ ៣អង្គនៅវត្តបទុមវតី

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស ៣ព្រះអង្គ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវត្តបទុមវតី រាជធានីភ្នំពេញ។ សម្តេចព្រះកិត្តិយស ទាំង៣អង្គ ដែលនឹងប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីនៅព្រឹកនេះរួមមាន៖ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសាក្យមុនី រ័ត្ន សារឿន។ ពិធីនេះ ក៏នឹងមានការយាងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះអនុគណក្នុងរាជធានីភ្នំពេញ និងគ្រប់ខេត្ត ព្រមទាំងមន្ត្រីនៃរាជ រដ្ឋាភិបាល ជាច្រើនទៀរផងដែរ។

 ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញមកចូលរួមក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស ៣ព្រះអង្គ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជាមានមោទនភាពចំពោះសមិទ្ធផលផ្នែកព្រះពុទ្ធសាសនាដែលមានការរីកចម្រើននាពេលនេះ។ សម្តេចតេជោ បានអរព្រះគុណចំពោះព្រះអង្គទាំង២គណៈដែលបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងលើកស្ទួវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

 សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកពីវិស័យព្រះពុទ្ធសាសនាដែលពីអតីតកាលបានទទួលរងនូវភាពខ្ទេចខ្ទាំដោយសង្គ្រាម ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលពេលនោះ ទីអារាមជាច្រើនត្រូវបានបំផ្លាញចោលស្ទើគ្រប់ទីកន្លែង។ ប៉ុន្តែក្រោយឆ្នាំ១៩៧៩ វិស័យសាសនានេះ ត្រូវបានស្តារ និងងើបឡើងវិញបន្តិចម្តងៗរហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ បច្ចុប្បន្នកម្ពុជា មានវត្តអារាមប្រមាណជាង ៤,០០០វត្ត និងមានព្រះសង្ឃគង់នៅប្រមាណជាង ៦០,០០០អង្គ ផងដែរ។ វិស័យពុទ្ធចក្រ ពិតជាបានចូលរួមផ្សារភ្ជាប់ និងវិស័យអាណាចក្រដែលវិស័យនេះទាំងពីរ បានផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ វត្តអារាមក៏ជាកន្លែង បណ្តុះបណ្តាលនូវចំណេះដឹង និងជាកន្លែងអប់រំទូន្មានប្រៀនប្រដៅ ដល់ព្រះសង្ឃ និងសិស្សផងដែរ។ ជាក់ស្តែងដូចជាវត្តបទុមវតី នេះផ្ទាល់ក៏មានសិស្សនិស្សិតស្នាក់នៅដើម្បីបន្តការរៀនសូត្រប្រមាណ ៣៧៤នាក់ផងដែរ។

 សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះសង្ឃទាំង៣ អង្គ ដែលត្រូវបានទទួលព្រះបរមងារជាសម្តេចសង្ឃនាពេលនេះដែលនេះពិតជាសក្តិសមទៅនឹងការខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងសកម្មភាពព្រះពុទ្ធសាសនាកន្លងមក។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថាការដែលរៀបចំឲ្យមានទង់សាសនាតាមបាវចនានេះគឺជាការរួមចំណែករំលឹកដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានដឹងថា កម្ពុជារស់នៅក្រោមម្លប់ ព្រះពុទ្ធសាសនា។ តាមរយៈ ការរៀបចំអាសនៈសម្រាប់ព្រះសង្ឃគង់ក្នុងពិធីផ្សេងៗឲ្យខ្ពស់ជាងពុទ្ធបរិស័ទ ក៏ដូចជាការរៀបចំឲ្យ មានទង់សាសនានៅកន្លែងរៀបចំបាវចនាជាតិគឺ ជាការរួមចំណែកលើកតម្កើនវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើនផងដែរ។

 ឱកាសនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគេន និងជូនអំណោយជាថវិកាមួយចំនួនដល់ ព្រះសង្ឃ និងយាយជីតាជីដែលបាននិមន្ត និងចូលរួមក្នុងពិធីផងដែរ។ បន្ទាប់មក សម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត បានប្រគល់ព្រះធម្មនសក្តិព្រះគេនដល់សង្ឃទាំង៣អង្គ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានព្រគេនពរ និងជូនពរដល់ ព្រះសង្ឃ យាយជីតាជី និងប្រជាពលរដ្ឋទាំងអស់សូមជួបតែសេចក្តីសុខសេចក្តីចម្រើន ។

 មុននឹងបញ្ចប់ក៏មានពិធីដង្ហែព្រះសង្ឃទាំង៣អង្គ ចំនួន៣ជុំធ្វើដំណើរមកកាន់បុស្បុក ដើម្បីទទួលស្រោចស្រពព្រះគន្ធាវារីពីសម្តេចសង្ឃនាយក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយមន្ត្រីសង្ឃ​ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត​ ដើម្បីទទួលបាននូវសេចក្តីសុខចម្រើន និងទទួលព្រះបរមងារជាសម្តេចសង្ឃ ចាប់ពីពេលនេះតទៅ
ប្រភពផេកសម្តេចតេជោ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឲ្យរួមគ្នាបង្កើតព្រឹត្តិការណ៍យុទ្ឋនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា

នៅក្នុងកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពីគ្រប់អគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ បានគាំទ្រចំពោះយុទ្ធនាការរួមគ្នាកាត់បន្ថយប្លាស្ទិក ដើម្បីជំរុញការអនុវត្តអនុក្រឹត្យលេខ១៦៨ របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការលើកទឹកចិត្ត ឱ្យមានការចូលរួម ពិវិស័យឯកជន ក៏ដូចជាដើម្បីអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខផងដែរ។

ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើកទឹកចិត្តឱ្យមន្រ្តីជំនាញ ភាគីពាក់ព័ន្ឋ និងដៃគូ រួមគ្នាបង្កើតព្រឹត្តិការណ៍យុទ្ឋនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា។

ឯកឧត្តម សៅ សុភាព នាយកខុន្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងពិនិត្យ ពិភាក្សាជាមួយមន្រ្តីជំនាញ ពាក់ព័ន្ឋ ដើម្បីត្រៀមរៀបចំសកម្មភាពឆ្លើយតបនឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដូចមានសកម្មភាពលម្អិតដូចជា៖
១- ត្រៀមបង្កើតយុទ្ធនាការរួមគ្នាកាត់បន្ថយប្លាស្ទិក រួមទាំងការបង្កើតស្លាកសញ្ញាសាមញ្ញមួយ សម្រាប់សម្គាល់យុទ្ធនាការនេះ
២- សហការជាមួយសភាពាណិជ្ជកម្ម និងបណ្តាញសារព័ត៌មាន ព្រមទាំងនៅក្នុងគេហទំព័រ និងផេកហ្វេសបុករបស់ក្រសួងបរិស្ថាន ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈ ឲ្យបានទូលំទូលាយទៅលើព្រឹត្តិការណ៍នានា នៃយុទ្ឋនាការ
៣- បង្កលក្ខណៈ ឱ្យម្ចាស់អាជីវកម្មចុះឈ្មោះ ចូលរួមបញ្ឈប់ការផ្តល់ថង់ប្លាស្ទិកដោយឥតគិតថ្លៃ ទៅកាន់អតិថិជន
៤- ម្ចាស់អាជីវកម្ម ដែលបានចុះឈ្មោះ ទទួលបានការផ្សព្វផ្សាយតាមគេហទំព័រនៃយុទ្ធនាការជាផ្លូវការ និងមានសិទ្ធទទួលបានផ្លាកសញ្ញារង្វាន់លើកទឹកចិត្ត ពីក្រសួងបរិស្ថានផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម សៅ សុភាព បានបញ្ជាក់ដែរថា យុទ្ឋនាការរួមគ្នាកាត់បន្ថយប្លាស្ទិក ជាក់ស្តែងគឺចាប់ផ្តើមចាប់ពីការប្រារព្ឋទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ឆ្នាំ២០១៨ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ផ្សារដើមថ្កូវ រាជធានីភ្នំពេញ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងឱកាសនោះក្រសួងបរិស្ថានគ្រោងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការផ្តួចផ្តើមចូលរួមកាត់បន្ថយការប្រើប្រាសថង់ប្លាស្ទិក ជូនម្ចាស់ផ្សារទំនើបមួយចំនួន ដែលបានអនុវត្តន៍តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកផងដែរ៕

អតីតគ្រូបង្វឹករបស់​ PSG ត្រៀមមកកាន់ការងារជំនួសលោកតា Wenger

ក្រុមកាំភ្លើងធំ Arsenal ត្រៀមតែងតាំងលោក Unai Emery ជាគ្រូបង្វឹកថ្មីរបស់ពួកគេ បន្ទាប់ពីគ្រូបង្វឹកម៉ឺនឆ្នាំរបស់ពួកគេគឺលោក Arsene Wenger បានលាលែងពីតំណែងនាចុងរដូវកាលនេះ ក្រោយដឹកនាំបាន ២០ ឆ្នាំផ្លាយ។

លោក Emery ត្រូវបានចាត់ទុកជាបេក្ខភាពលេចធ្លោមួយរូបក្នុងចំណោមបេក្ខភាពគ្រូបង្វឹកជាច្រើនរូបផ្សេងទៀតដែលត្រូវបានក្រុមកាំភ្លើងធំធ្វើការទាក់ទង ខណៈដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានទំនេរគ្មានការងារធ្វើ ក្រោយពីចាកចេញពីក្រុមម្ចាស់ជើងឯកលីកកំពូលរបស់បារាំង Paris St-Germain ដែលជាកន្លែងដែលគាត់បានឈ្នះពាន Ligue 1 ចំនួនម្ដង។

ពីមុន Emery គាត់ធ្លាប់ដឹកនាំក្រុម Sevilla ដោយបានជួយឲ្យក្រុមនៃលីកកំពូលរបស់អេស្ប៉ាញមួយនេះឈ្នះពានរង្វាន់ Europa League ដល់ទៅ ៣ រដូវកាលជាប់ៗគ្នា គឺចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៦ ។

Emery បានប្រកាសកាលពីខែមុនរួចហើយថាគាត់នឹងចែកផ្លូវគ្នាជាមួយ PSG នាចុងរដូវកាលនេះ ហើយក៏ជាពេលដែលគាត់អស់កុងត្រាជាមួយក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីសនេះផងដែរ​។

ក្រៅពីលោក Emery នៅមានបេក្ខភាពគ្រូបង្វឹកមួយចំនួនទៀតដែលត្រូវបានគេផ្សាភ្ជាប់ជាមួយការមកដឹកនាំនៅកីឡដ្ឋាន Emirates ជំនួសលោកតា Wenger ដូចជា ៖ លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus, អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea និងក្រុមយក្សស Real Madrid លោក Carlo Ancelotti និងរួមទាំងអតីតកីឡាកររបស់​ Arsenal មួយចំនួនផ្សេងទៀតដូចជា ៖ Mikel Arteta, Thierry Henry និង Patrick Vieira ។

ពិតជាកំពូលចោរ បោកស្រីស្អាតមែន…

ប្រទេសវៀតណាម៖ ល្បិចចោរសម័យថ្មី បងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្ន ព្រោះចោរសម័យឥលូវវាប្រើល្បិចធ្វើជាសួរយើងទិញឥវ៉ាន់របស់របរវាផ្សេងៗ វាគ្រាន់តែជាល្បិចដើម្បីឲ្យយើងភ្លេចខ្លួន ហើយលួចយកទ្រព្យសម្បត្តិដូចជានៅក្នុងវិដេអូនេះជាដើម ។

បើយើងមើលក្នុងវិដេអូយើងឃើញថា មានចោរម្នាក់បានចូលទៅក្នុងហាងលក់ឥវ៉ាន់មួយក្នុងប្រទេសវៀតណាម ហើយក៍ប្រើល្បិចធ្វើជាសួរណារីម្នាក់ដែរកំពុងអង្គុយនៅក្នុងតុគិតលុយ

ដោយធ្វើជាសួរនារីនោះហើយក៍បន្លំលួចទូរស័ព្វដែរនៅលើតុនោះតែម្តង ហើយក៍បានដើរចេញក្រៅបាត់ យើងឃើញទៀតថា មាននារីម្នាក់ទៀតដែរអង្គុយនៅក្បែរនោះ មានការសង្ស័យក៍ងើបមករកមើលទូរស័ព្វតែអកុសលត្រូវបានចោរកំហូចនោះបានលួចយកទៅបាត់ដោយសុវត្តិភាព ដូច្នេះហើយសូមបងប្អូនទាំងអស់ប្រុងប្រយ័ត្នទាំងអស់គ្នាជៀសវាងខាតបង់ទ្រព្យសម្បត្តិ ៕

ដោយ៖ សុវណ្ណ ដេត

Zidane ឆ្លើយតបទៅកាន់សម្ដីរបស់គ្រូ Liverpool វិញឡើងឡូយ

ក្រុមហង្សក្រហម Liverpool នឹងមិនស្រែកឃ្លានជ័យជម្នះនៅក្នុងការប្រកួតពានរង្វាន់ Champions League វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃសៅរ៍នេះជាង Real Madrid ទេ។ នេះបើតាមប្រសាសន៍របស់លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុមដែលមានរហស្សនាមអធិរាជស។

Real Madrid បានប្រកួតឈ្នះវគ្គផ្ដាច់ព្រ័ត្រ​នៃពានរង្វាន់​ Champions League ​នេះចំនួន ៣ ដងរួចមកហើយក្នុងរយៈពេល ៤ រដូវកាលចុងក្រោយនេះ ខណៈដែល Liverpool ឯណោះបានជោគជ័យក្នុងពានរង្វាន់ដ៏ធំមួយនេះចុងក្រោយបង្អស់នៅក្នុងឆ្នាំ ២០០៥ ។

លោក Jurgen Klopp អ្នកចាត់ការ ក៏ដូចជាគ្រូបង្វឹករបស់ Liverpool រូបនេះបានថ្លែងថាក្រុមរបស់លោកមានបំណងចង់បំបាក់ Real ដែលបានគ្រងតំណែងពាន​ Champions League ដល់ទៅ ១២ សម័យកាលតែឯង។តែទោះជាយ៉ាងណា លោក Zidane បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា ៖ “អ្នកមិនអាចនិយាយបានទេថា Liverpool មានការស្រែកឃ្លានចង់ឈ្នះជាងពួកយើង(Real Madrid)។ គ្មាននរណាម្នាក់អាចយកការស្រែកឃ្លាននេះចេញឆ្ងាយពីពួកយើងបានទេ។”

“យើងបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះជាលើកទី ៣ ដែលជា​ឱកាសសម្រាប់យើងក្នុងការចារកំណត់ត្រាប្រវត្តិសាស្ត្រ។” បុរសសញ្ជាតិបារាំងរូបនេះបានបន្ថែម។គួរបញ្ជាក់ផងដែរថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់​ Champions League រដូវកាលនេះដែលជាការប៉ះគ្នារវាង Real Madrid ក្រុមរក្សាតំណែងជើងឯក ជាមួយ Liverpool នេះដែរគឺនឹងធ្វើការប្រកួតនារាត្រីថ្ងៃសៅរ៍នេះហើយ។