គ្រាប់ពេជ្រពីរដួងរបស់រស្មីហង្សមាស បង្ករភាពភ្ញាក់ផ្អើលដល់ទស្សនិកជន

សិល្បះខ្មែរ ៖ នេះចាត់ទុកថាជាលើកទី១ហើយ ដែលកំពូលតារាចំរៀងប្រចាំផលិកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ​ និង កញ្ញា ឳក សុគន្ធកញ្ញា បានចាំដៃគ្នាបកស្រាយបទចំរៀងរួមគ្នាក្នុងលក្ខណះបែបចម្រៀងមរតកដើមក្នុងកម្មវិធីមួយ ដែលខុសពីកន្លងទៅ។

ពិតណាស់សំលេងរបស់តារាដែលពោរពេញទៅដោយបទពិសោធន៍ទាំងពីរបានអង្រួនកម្មវិធីអោយរលូនទៅមុខដោយភាពរីករាយ ក្រៃលែង ហើយអ្វីដែលទស្សនិកជនគាំទ្រ និង សរសើរមិនដាច់ពីមាត់នោះ គឺទឹកដមសំលេងរបស់អ្នកទាំងពីធ្វើបានល្អ ស្តាប់ទៅ មានន័យ មានមនោសច្ចេតនា ព្រោះចម្រៀងបែបមរតកដើមកើតចេញពីទឹកដៃនិពន្ធរបស់អ្នកនិពន្ធល្បីៗ ដែលជាស្នាដៃឯក ស្នាដៃ ដើមមិនចំលងពីគេដូចបទថ្មីៗនា ពេលបច្ចុប្បន្ន។

ជាងនេះទៅទៀតអ្នកដែលចូលរួមបានលើកឡើងថា បើផលិកម្ម កវីនិពន្ធ និង គ្រូភ្លេងណាពេលបច្ចុប្បន្នប្រឹងធ្វើអ្វីដែលជារបស់ខ្លួន ពិតជាមានតំលៃជាងអ្វីដែលចំលងពីគេ ព្រោះមានពេលខ្លះបទដែលល្បីមួយឆាវ ដោយការយកសាច់ភ្លេច និង កែរទំនុកពីគេធ្វើអោយបទទាំងនោះរងការរិះគន់ និង សាបរលាបលឿនបំផុត៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsamonn.yem%2Fvideos%2F679399302391130%2F&show_text=0&width=560

កំដៅពិភពលោកកើនឡើងទៀតហើយ ការវាយជាថ្មីមកលើដែនដីប្រទេសស៊ីរី

ស៊ីរី ៖ មានការវាយជាថ្មីមកលើដែនដីប្រទេសស៊ីរី បើយោងតាមប្រភពអង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០ មេ​សា ថា យុទ្ធ​ជន​ស្និទ្ធ​របប​ស៊ី​រី​យ៉ាងតិច​២៦​នាក់​ភាគច្រើន​ជា​ជនជាតិ​អ៊ី​រ៉​ង់​បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​បាញ់​គ្រាប់​មី​ស៊ី​ល​កាលពី​យប់​ថ្ងៃ​ទី​២៩ មេ​សា ដាក់​ទីតាំង​យោធា​ទាំងឡាយ​របស់​រដ្ឋអំណាច​ស៊ី​រី ។

តាមបណ្តាញសារ​ព័ត៌មាន​រដ្ឋ​ស៊ី​រី​កាលពីយប់​ថ្ងៃ​ទី​២៩ មេ​សា ចុះផ្សាយថា ៖ នេះ​ជា​ការ​ឈ្លានពាន​ថ្មី​មួយ ប៉ុន្តែ​ពុំ​បញ្ជាក់​ពី​អ្នក​វាយប្រហារ​ឡើយ ដោយ​គ្រាន់តែ​និយាយ​ថា បណ្តា​គ្រាប់​មី​ស៊ី​ល​របស់​ពួក​សត្រូវ​វាយប្រហារ​លើ​បណ្តា​ទីតាំង​យោធា​នៅ​ខេត្ត​ហា​ម៉ា និង​ខេត្ត​អា​ឡែ​ប។

ប្រភពដដែលបានបញ្ជាក់​នា​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ថា ការ​វាយប្រហារ​ទាំងនេះ​ទំនងជា​ស្នាដៃ​អ៊ីស្រា​អែល លើ​មូលដ្ឋាន​កងពលតូច​ទី​៤៧ ស្ថិត​នៅ​ខេត្ត​ហា​ម៉ា ភាគ​កណ្តាល​ប្រទេស បណ្តាល​ឱ្យ​ស្លាប់​យុទ្ធ​ជន​ស្និទ្ធ​របប​ស៊ី​រី​២៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ស៊ី​រី​៤​នាក់ រួច​ជន​រង​គ្រោះ​ឯទៀត​ៗ​ជា​យុទ្ធ​ជនបរទេស​ភាគច្រើន​ជនជាតិ​អ៊ីរ៉​ង់ ។ នេះ​ប្រហែលជា​ការ​វាយ​ប្រហារ​របស់​អ៊ី​ស្រា​អែ​ល ។ OSDH បន្ត​ថា ព្រ​លាន​យន្តហោះ​យោធា​នៅ​ក្រុង​អា​ឡែ​ប ក៏​រង​គ្រាប់​មី​ស៊ី​ល​ដែរ ៕

មេដឹកនាំប្រជាជាតិអាស៊ានទាំង១០ អបអរជោគជ័យកិច្ចប្រជុំជាប្រវត្តិសាស្ត្រនៃបងប្អូនកូរ៉េ

មេដឹកនាំទាំង១០នៃប្រទេសជាសមាជិកអាស៊ាន បានអបអរជោគជ័យកិច្ចប្រជុំជាប្រវត្តិសាស្ត្រនៃឧបទ្វីបកូរ៉េទាំងពីរដែលទទួល បានផលជាវិជ្ជមាន ទើបតែបញ្ចប់កាលពីចុងសប្តាហ៍នេះ និងការខិតខំប្រឹងប្រែងស្តារឡើងវិញនៃកិច្ចការពារសន្តិភាពនៃបងប្អូនកូរ៉េ ទាំងពីរផងដែរ ដែលនេះជាការលើកឡើងរបស់នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក លី ស៊ាងឡុង។

ថ្លែងក្នុងសន្និសិតសារពត៍មានបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ បានបញ្ចប់ទៅ ជំនួសមុខអោយប្រមុខដឹកនាំប្រទេសទាំង
១០នៃប្រទេសដែលជាសមាជិកអាស៊ាន លោក លី ស៊ាងឡុង នាយករដ្ឋមន្រ្តីនៃប្រទេសសឹង្ហបុរីបានលើកឡើងថា ៖ សឹង្ហបុរី នៅមិនទាន់ទទួលបានលិខិតផ្លូវការណាមួយសំរាប់ធ្វើជាម្ចាស់ផ្ទះ ធ្វើការរៀបចំកិច្ចប្រជុំរវាងមេដឹកនាំកូរ៉េខាងជើង លោកKim Jung Un ជាមួយមេដឹកនាំសហរដ្ឋអាមេរិក លោក Donal Trump ដែលនិងចូលមកនៅពេលឆាប់ៗនេះនៅឡើយទេ ខណះបណ្តាញ សារពត៍មានជាច្រើនរាយការណ៍ថា សឹង្ហបុរីនិងក្លាយជាកន្លែងរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនេះ ដោយឡែកសំរាប់ ស្ថានភាពវិបត្តិសន្តិសុខនិងជនភៀសខ្លួននៅមីយ៉ាន់មា ក៏ដូចជាជំលោះនៅសមុទ្រចិនភាគខាងត្បូង លោក លី ក៏បានបញ្ជាក់ថា មេដឹកនាំនៃប្រជាតិអាស៊ាន បានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ ប៉ុន្តែនៅមិនទាន់ច្បាស់នូវលទ្ធផលសំខាន់ៗដែលនឹង

អាចសំរេចបាននោះឡើយ។ លោកក៏បានពិភាក្សាពាក់ព័ន្ធទៅនិងក្រមសីលធម៍ និងច្បាប់ដែលត្រូវអនុវត្តន៍នៅសមុទ្រចិនភាគខាង
ត្បូង គឺជាគោលដៅដោះស្រាយបញ្ហាដ៏យូរអង្វែងមួយ ដែលសមាជិករួមជំងឺនៅតំបន់អាស៊ានចង់ទាមទាមកវិញ ប៉ុន្តែមកទល់នឹង
ពេលនេះដំណោះស្រាយហាក់នៅឆ្ងាយនៅឡើយ៕

 

ដោយ ៖ Sing Ly
ប្រភពវីដេអូ ៖ ៣០ដេលី

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F30daily%2Fvideos%2F2032717900316283%2F&show_text=0&width=476

អ្នកនាំកូនក្រមុំឲ្យយកប្ដី ជួញដូរផ្លូវភេទ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការ

ភ្នំពេញ ៖ ទើបតែស្ងប់ស្ងាត់មួយរយះករណីបញ្ជូនកូនក្រមុំខ្មែរទៅអោយយកប្តីជនជាតិចិន ដោយសារការចាញ់បោកមេខ្យល់ លួងលោម ពេលនេះមានផ្ទុះករណីនេះជាថ្មីទៀតហើយ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនបុរសជនជាតិចិន០៣នាក់ និងនារីខ្មែរ០១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរមនុស្សឆ្លងដែនទៅប្រទេសចិន ក្រោមរូបភាពសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និង រំដោះនារីរងគ្រោះបាន០២នាក់។

ចំពោះករណីជួញដូរមនុស្សឆ្លងដែនថ្មីនេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបានតាមរយៈ ការសហការណ៍ ផ្តល់ពត៌មានពីអង្គការមេត្រីភាព អន្តរជាតិ ហៅកាត់ថា AIM SWAT នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដោយអង្គការ AIM SWAT បានរាយការណ៍មកសមត្ថកិច្ចអាវុធហត្ថថា ៖ បានឃើញសកម្មភាពមនុស្សមួយក្រុម មានគ្នា០៧នាក់ មានស្រ្តី០៣នាក់ ជាជនជាតិខ្មែរ និងបុរស ០៣នាក់ជាជនជាតិចិន និងប្រុសម្នាក់ទៀតប្រហែលជនជាតិខ្មែរ បានកំពុងពិភាក្សាគ្នា រៀបចំឯកសារ ចេញទៅប្រទេសចិន ក្រោមរូបភាពរៀបអាពិហ៍ពិពាហ៍ នៅចំណុចហាងកាហ្វេឈ្មោះ ប៉ូណា ផ្លូវលេខ៥៣BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ដោយខាងអង្គការ AIM SWAT មានការសង្ស័យថាជាអំពើជួញដូរមនុស្ស ទើបស្នើសុំជំនួយមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍រំដោះជនរងគ្រោះ។

ក្រោយពេលទទួលបានរបាយការណ៍របស់អង្គការ AIM SWAT លោកវរសេនីយ៍ត្រី សេន កូម៉ុន នាយការិយាល័យបទល្មើសជួញ ដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រកឃើញមនុស្ស០៦នាក់ នៅក្នុងផ្ទះសំណាក់ម្កុដមាស ក្បែរផ្សារទំនើបស្ទឹងមានជ័យ។

តាមរយៈវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា ឈ្មោះ JI JIAXIN ជនជាតិចិន និងប្រពន្ធឈ្មោះ តែម អឿន ជនជាតិខ្មែរ គឺជាមេខ្យល់ កន្លងមកអ្នកទាំងពីរធ្លាប់បាននាំនារីខ្មែរឱ្យទៅរៀបការយកប្តីចិន បានចំនួន០៣នាក់មកហើយ ១.ឈ្មោះ ស្រីថន អាយុ ២២ឆ្នាំ, ២.ឈ្មោះ យ៉ុន ចាន់នី អាយុ២០ឆ្នាំ និង៣.ឈ្មោះ អារឹម អាយុ២១ឆ្នាំ តែបច្ចុប្បន្នពុំមានដំណឹងពីពួកនាងទេ (សមត្ថកិច្ចកំពុងស្រាវជ្រាវរកដំណឹងពួកនាងទាំង០៣នាក់)។

ហើយករណីថ្មីនេះពួកគេទាំងពីរនាក់ប្តីប្រពន្ធ បានណែនាំឱ្យនារីរងគ្រោះពីរនាក់ផ្សេងទៀត ឈ្មោះ គ.ព អាយុ២៤ឆ្នាំ កំព្រាឪពុក រស់នៅខេត្តតាកែវ និង ជនរងគ្រោះឈ្មោះ ថ.រ អាយុ២៧ឆ្នាំ កំព្រាទាំងឪពុកនិងម្តាយ រស់នៅខេត្តតាកែវ ឱ្យរៀបការយកប្តីចិន ដោយសន្យាថាបានទទួលថ្លៃទឹកដោះ ម្នាក់៤,០០០ដុល្លារ។


ក្រោយមកមេខ្យល់០២នាក់ប្តីប្រពន្ធ បាននាំបុរសជនជាតិចិន០២នាក់ឈ្មោះ ZHANG LIANG អាយុ២៧ឆ្នាំ និងឈ្មោះ YAN FAN អាយុ២៨ឆ្នាំ ឲ្យមកជួបជាមួយក្រុមគ្រួសារជនរងគ្រោះ និងបានធ្វើពិធីភ្ជាប់ពាក្យរវាង ឈ្មោះ ZHANG LIANG ជាមួយនារីរងគ្រោះឈ្មោះ គ.ព រួចរាល់ក្នុងថ្ងៃទី២២.០៤.២០១៨ បន្ទាប់មកនៅថ្ងៃទី២៣.០៤.២០១៨ មេខ្យល់ពីរនាក់ប្តីប្រពន្ធ និងបុរសជនជាតិចិន០២នាក់ទៀតរួមជាមួយជនរងគ្រោះទាំង០២នាក់ បាននាំគ្នាឡើងមកភ្នំពេញដើម្បីធ្វើឯកសារ ឆ្លងដែនទៅប្រទេសចិន ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍។ លុះដល់យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨

មនុស្សទាំង០៦នាក់ខាងលើនេះ បាននាំគ្នាចូលសម្រាកនៅផ្ទះសំណាក់ម្កុដមាស ដោយបំបែកបន្ទប់គ្នា មួយបន្ទប់មួយគូរៗ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរកឃើញ និងធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនមេខ្យល់ និងជនជាប់ពាក់ព័ន្ធសរុប០៤នាក់ទៅតុលាការដើម្បីផ្តន្ទាទោស រីឯនារីរងគ្រោះ០២នាក់ ត្រូវបានមន្ទីរសង្គមកិច្ចនិងអង្គការAIM SWAT ប្រឹក្សាផ្តល់សេវាការងារមានប្រាក់បៀវត្សសមរម្យឲ្យ ពួកនាងនិងក្រុមគ្រួសារបានស្ម័គ្រចិត្តទទួលសេវាការងារ តាមការប្រឹក្សា និង សម្តែងការសប្បាយរីករាយនិងអរគុណដល់សមត្ថកិច្ចនិងអង្គការផងដែរ៕

 

ហេតុផលសំខាន់ៗ៤យ៉ាង ធ្វើឱ្យ ខេមរៈ សិរីមន្ត ទម្លាយរឿងមានភរិយានិងកូន

មានរឿងមួយគួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសទស្សនិកជនដែលនិយមគាំទ្រតារាចំរៀង ខេមរៈ សិរីមន្ត ព្រោះតែនៅសុខៗតារាល្បីឈ្មោះរូបនេះបានប្រកាសថា ៖ លោកមានប្រពន្ធនិងកូន៣នាក់ហើយ មកទល់និងពេលនេះ ដែលទាំងនេះវាផ្ទុយស្រឡះនិងពេលកន្លងទៅដែលលោកមិនដែលទទួលស្គាល់ថា លោកធ្លាប់មានប្រពន្ធនិងកូនបែបនេះឡើយ។

ខេមរៈ សិរីមន្ត បានសរសើរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ៖ លោកបានរៀបការតាំងពីឆ្នាំ ២០០៩​មកម្លេះ មកទល់នឹងពេលនេះលោកមានកូន ៣នាក់ហើយ។ តាមងនេះខុសពីពេលកន្លងទៅថ្មីៗនេះ នៅពេលដែលសារពត៍មាននិងអ្នកគាំទ្ររបស់លោកបានដឹងថា លោកមានកូនតែ២នាក់ប៉ុណ្ណោះគឺប្រុសម្នាក់និងស្រ្តីម្តាយ ក៏ប៉ុន្តែតារាចំរៀងល្បីរូបនេះអាចនិងមានកូនម្នាក់ទៀត ទៀតគាត់រៀបរាប់ថាមាន៣នាក់យ៉ាងដូចនេះ។

យ៉ាងណាក៏ដោយហេតុផលសំខាន់ៗ ៤យ៉ាងដែលនាំអោយតារាចំរៀងប្រចាំផលិតកម្ម រស្មីហង្សមាសរូបនេះ ព្រមទទួលស្គាល់ថាខ្លួនមានភរិយានិងកូន៣នាក់ដូចនេះ

១-ហេតុផលទី១ ទទួលស្គាល់ថាខ្លួនមានប្រពន្ធនិងកូនដើម្បីបញ្ឍប់ការឆ្កឹះឆ្កៀលតទៅទៀត ពីសំណាក់អ្នកសារពត៍មាន ដែលបណ្តារសារពត៍មាននានា បានសរសេរវាយប្រហារជាច្រើនឆ្នាំមកហើយ ព្រោះតែការលាក់បាំងរឿងមានភរិយានិងកូន ពីសំណាក់លោកខេមរៈ សិរីមន្ត។ ដូចនេះការទទួលស្កាល់នេះអាច អាចបន្ថយពត៍មានលេចលឺតទៅទៀត ជៀសវាងការឈឺក្បាលពីមួយថ្ងៃទៅមួយថ្ងៃ។

២-ហេតុផលទី២ មើលឃើញកន្គលងតារាចំរៀង ២រូប លោក ព្រាប សុវត្តិ និង លោក ឆាយ វិរះយុទ្ធ នាពេលកន្លងមកមិនថាលោកខេមរៈ សិរីមន្ត ខ្លួនឯងផ្ទាល់ទេ សូម្បីតារាផ្សេងៗ តែងតែព្យាយាមលាក់បាំងរឿងដែលខ្លួនមានគ្រួសារ ហើយ ព្រោះគិតថានិងបាត់បង់ការគាំទ្រ ប៉ុន្តែផ្ទុយទៅវិញ កំពូលតារាចំរៀងល្បីៗលំដាប់ជួរមុខពីររូបបានបើកបង្ហាញជា សារធារណះអំពីរឿងគ្រួសារ មិនត្រឹមតែមិនបាត់បង់ការគាំទ្រនោះទេ ថែមទាំងមានប្រជាប្រិយភាពលើសដើម។

3-ហេតុផលទី ៣ អាចមានការអោយយោបល់ពីមនុស្សជិតស្និត និង សំខាន់ណាម្នាក់ដើម្បីបើកផ្លូវភរិយា និង គ្រួសារ

ពេញមុខពេញមាត់មានកិត្តិយសក្នុងសង្គម ព្រោះរយះពេលជិត ១០ឆ្នាំមកហើយដែលតារាចំរៀងរូបនេះ តែងតែលាក់បាំងការរៀប

អាពាហ៍ពិពាហ៍របស់ខ្លួន រហូតដល់សារពត៍មានខ្លះចុះផ្សាយថា មាននារីម្នាក់តែងតែស្និតស្នាល និងទៅណាមកណាជាមួយនិង លោកគឺជាភរិយារបស់លោក តែលោកតែងតែបដិសេធន៍ជានិច្ចផងដែរ ដូចនេះការផ្តល់គំនិតនេះអាចលើកកំពស់ និង ផ្តល់តំលៃអោយភរិយារបស់លោកដែលលោកតែងតែលាក់បាំងជាយូរមកហើយ។

៤-ផ្នែកសារពត៍មាននានា នៅតែចុះផ្សាយអំពីការលាក់បាំងរឿងភរិយានិងកូនអាចនឹងផ្ទុះខ្លាំង ហើយមានបញ្ហាកាន់តែច្រើន ថែមទៀត ដូចនេះហើយការទទួលស្គាល់អំពីការដែលខ្លួនមានប្រពន្ធនិងកូនៗជាជំរើសដ៏ល្អសំរាប់លោកតែម្តង៕

ដោយ ៖ Sing Ly

ប្រភពវីដេអូ ៖ ៣០ដេលី

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F30daily%2Fvideos%2F2032650483656358%2F&show_text=0&width=476

គីម ជុងអ៊ុន អះអាងជាថ្មីថា នឹងបិទទីតាំងសាកល្បងនុយក្លេអ៊ែរនៅខែក្រោយ

មេដឹកនាំកូរ៉េខាងជើង លោក Kim Jung Un បានប្រាប់មេដឹកនាំកូរ៉េខាងត្បូងលោក Moon Jae In ថា៖ លោកនឹងបិទទីតាំងតំណើរការផលិតនុយក្លែអ៊ែរដ៏សំខាន់របស់ខ្លួននាខែឧសភាខាងមុខ នេះបើយោងតាមការបញ្ជាក់របស់លោក យ៉ុន យ៉ុងយុាំង ប្រធានមន្ត្រីរបស់លោក ម៉ូន ជេអ៊ីន កាលពីថ្ងៃទី ២៩ មេសា ម្សិលមិញនេះ។

លោក គីម បានអោយដឹងថា ៖ ការបិទទីតាំងនុយក្លែអ៊ែរនេះនិងធ្វើឡើងដោយសារធារណះដោយលោកគីម ជុងអ៊ុន បានអញ្ជើញអ្នកជំនាញសន្តិសុខ និង អ្នកសារពត៍មានទៅពិនិត្យមើលទៀតផង។ លោក គីម បានបន្តអះអាងទៀតថា ការបិទទីតាំងនុយក្លែអ៊ែរនេះ មិនមែនដោយសារតែទីតាំងនោះប្រើលែងកើតដូចការលើកឡើងរបស់មនុស្សមួយចំនួននោះទេ ពោលគឺវានៅមានស្ថានភាពល្អនៅឡើយ។

សូមបញ្ជាក់ថា លោកគីម ជុងអ៊ុន បានជួបប្រជុំជាមួយលោកម៉ូន ជេអ៊ីន ជាប្រវត្តិសាស្រ្តកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ នៅតំបន់ព្រំដែនដែលគ្មានកងទ័ព ហើយមេដឹកនាំទាំងពីរឈានដល់ការប្រកាសលទ្ធផលរួមគ្នា ជាពិសេសឈានដល់ការយល់ស្របគ្នាទៅលើការបញ្ឍប់ការផលិតនុយក្លែអ៊ែរនៅឧបទ្វីបកូរ៉េ៕

 

ជិះ​រថភ្លើង​ទៅមក បាត់ដំបង​-​សិរីសោភ័ណ​-​ប៉ោយ​ប៉ែត ១១៣​គីឡូម៉ែត្រ ​ដោយ​ឥតគិតថ្លៃ​

ភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗនេះ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​បើក​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​ពី​សិរីសោភ័ណ ទៅ​បាត់ដំបង មាន​ប្រវែង​៦៥​គីឡូម៉ែត្រ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង តំណាង​ក្រុមហ៊ុន Royal Railway ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រីរាជការ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ផងដែរ​។​

ថ្លែង​នៅក្នុង​ពិធី​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ ដោយសារ​ប្រទេស​មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ពេញលេញ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​កំណាត់​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ ជា​បណ្តោះអាសន្ន​ជាថ្មី​ម្តងទៀត បន្ទាប់​ពី​ការ​កាត់ផ្តាច់ ដោយ​សង្គ្រាម​អស់​រយៈពេល​៤៥​ឆ្នាំ ហើយ​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ពី​ភ្នំពេញ​-​ប៉ោយ​ប៉ែត នៅត្រឹម​ចុងឆ្នាំ​២០១៨ ប្រវែង​៣៨៦​គីឡូម៉ែត្រ​។​

ជាមួយគ្នា​នេះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ដែល​មាន​ភូមិស្ថាន នៅ​អម​សងខាង​ផ្លូវ​រថភ្លើង​នេះ បន្ត​សហការ ដើម្បី​ឱ្យ​គម្រោង​នេះ អាច​សម្រេចបាន​ជោគជ័យ ជា​ស្ថាពរ និង​ជួយ​ថែរក្សា​សម្បត្តិ​ដ៏​មហាសាល​នេះ ឱ្យបាន​គង់វង្ស​យូរអង្វែង ព្រមទាំង​ប្រុងប្រយ័ត្ន ចំពោះ​កូនចៅ ក៏ដូចជា​សត្វពាហនៈ ដែល​ឆ្លងកាត់​លើ​ផ្លូវដែក ដើម្បី​ជៀស​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​។

អ្នកខ្លះនិយាយថា ខ្ញុំមិនប្រើគ្រឿងញៀនទេ ខ្ញុំលេងតែ K តើ? ចង់ដឹងថា K មានន័យយ៉ាងណា?

នេះជាឥទ្ធិពលនៃប្រភេទថ្នាំម្យ៉ាងដែលមានឈ្មោះថា K រឺ K56 ដែលក្នុងវេជ្ជសាស្ត្រមានឈ្មោះថា Oxycodone hydrochloride។ Oxycodone hydrochloride ចំនួន10mg គឺជាសារធាតុដែលត្រូវបានគេយកមកលាយជាមួយសារធាតុផ្សេងទៀត ដើម្បីបង្កើតបានជា ថ្នាំK នេះឡើង។ K56 ត្រូវបានគេចាត់ថ្នាក់ជាប្រភេទថ្នាំញៀន ដែលត្រូវបានយកមកប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ។ K56 ជាថ្នាំសណ្ដំដែល ត្រូវបានគេយកមកប្រើប្រាស់ទៅលើអ្នកជំងឺដែលមានការឈឺរាុំរៃ ឈឺចាប់ពិបាកទ្រាំ ដើម្បីសណ្ដំអ្នកជំងឺអោយភ្លេចខ្លួនថាកំពុងឈឺចាប់។

សព្វថ្ងៃK ត្រូវបានយុវវ័យមួយចំនួនយកមកប្រើប្រាស់ជាការសប្បាយ ដូចបានឃើញក្នុងរូបភាពនេះស្រាប់ នៅពេលដែលជាតិថ្នាំចូលជ្រាបពេញខ្លួន ធ្វើអោយប្រព័ន្ធប្រសាទ បាត់បង់ការគ្រប់គ្រង ដែលជាហេតុធ្វើអោយខ្លួនយើងមានអារម្មណ៌ថាចេះហោះ ស្រាលខ្លួន ហើយដឹងតែពីសប្បាយ រហូតដល់ការប្រព្រឹត្តអំពើអានាចារ ផ្សេងៗ។


ផលប៉ះពាល់របស់វាគឺអាចធ្វើអោយយើងមានបញ្ហា ដល់ប្រព័ន្ធប្រសាទរបស់យើងទៅថ្ងៃអនាគត ប្រសិនបើប្រើប្រាស់លើសកំរិត។

ពាក់ព័ន្ធនិងរឿងគ្រឿងញៀនប្រភេទ K នេះផងដែរ ត្រូវបានចរាចរយ៉ាងកុះករផងដែរ ដែលភាគច្រើននៃអ្នកយកមកប្រើប្រាស់តែងតែប្រើនៅតាមបណ្តាក្លឹបនានា ដែលស្ថិកក្រោមរូបភាពកំសាន្ត ឌីស្កូ ខារ៉ាអូខេ ជាដើម៕

 

រមណីយដ្ឋាន និង អារាមវត្តពុទ្ធគិរីជាទីស្ងប់សុខនិងមានទេសភាពល្អក្រៃលែង

តាកែវ ៖ ប្រិយមិត្តពិតជាបានដឹងរួចទៅហើយអំពីរមនីយដ្ឋាននិងអារាមស្អាតៗនានា ថ្ងៃនេះក្រុមការងារយើងខ្ញុំសូមនាំអារម្មណ៍ប្រិយមិត្តទៅតាមដានកំសាន្តជាមួយ វត្តពុទ្ធគិរីវិញម្តង។ វត្តពុទ្ធគីរីកម្ពុជា ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាឈ្មោះខេត្តមួយដ៏ល្បីនិងជាខេត្តប្រវត្តិសាស្រ្តរបស់ខ្មែរយើងយើងដែរ។

Image may contain: outdoor and nature

ភ្ញៀវទេសចរជាច្រើនតែងតែនាំគ្នាមកប្រតិបត្តជំនឿនិងមកកំសាន្តនៅទីនេះមិនចេញដាច់ ពោលមិនថាថ្ងៃសៅរ៍-អាទិត្យ ឬ បុណ្យទាននានានោះទេ សូម្បីតែថ្ងៃធម្មតាក៏មានអ្នកមកកំសាន្តផងដែរ ដែលភាគច្រើននៃអ្នកមកលេងជាអ្នកមកពីភ្នំពេញ ព្រោះទីនេះមានទេសភាពស្អាតប្លែក ខ្យល់អាកាសល្អបរិសុទ្ធមិនអាប់អួរ កកស្ទះដូចនៅទីក្រុងនោះទេ។ អ្វីដែលយើងគួរអោយកត់សំគាល់នោះគឺ វត្តពុទ្ធគិរី ពិតជាសំបូរទៅដោយព្រះពុទ្ធរូបពិតមែន ហើយចំនួនទៀតសោតមានរហូតដល់ជាង ២០ ០០០ អង្គដែលគំរោងដែលត្រូវសាងសង់មានរហូតដល់ ៨៤​ ០០០អង្គឯណោះ៕

Image may contain: one or more people, sky and outdoor

Image may contain: sky, cloud and outdoor

Image may contain: 1 person, smiling, standing, mountain, outdoor and nature

Image may contain: 3 people, people smiling, outdoor

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.monyroth.58%2Fvideos%2F243054256261970%2F&show_text=0&width=560

ទីតាំងក្លិបមួយកន្លែងនៅខេត្តព្រះសីហនុត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបានឆ្មក់ចូលត្រួតពិនិត្យឆែកឆេរ…(មានវិដេអូ)

ខេត្តព្រះសីហនុ ៖ លោក​ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​បានអោយដឹងនៅព្រឹកនេះថា​ នៅថ្ងៃទី២៧​ ខែ​ មេសា​ ឆ្នាំ​ ២០១៨​ វេលាម៉ោង១១:៣០នាទី កម្លាំងការិ.ជំនាញផែនប្រឆាំងបទល្មើស បានទទួលព៌ត៌មានថា: មានក្មេងប្រុសចំនួន៣នាក់ បានស្រែកឡូឡារង្វេងស្មារតី បន្ទាប់ពី​​ត្រូវបានបុរស​ម្នាក់ឲ្យទឹកក្រូចផឹក ហើយកំពុងសំរាកនៅ មន្ទីរពេទ្យបង្អែកខេត្ត ។

 

 

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង​ព្រះសីហនុ បានធ្វើការសាកសួរជនសង្ស័យ (អ្នកដែលឲ្យទឹកក្រូចក្មេងផឹក)​​ ឈ្មោះ វ៉ាន់ វុត្ថា ភេទ ប្រុស អាយុ ១៧ ​ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នឹង ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​​ មុខរបរធ្វើការនៅក្លឹប​បុរស​ ក្នុងក្រុង-ខេត្តព្រះសីហនុ បានសារភាពថា នៅយប់ថ្ងៃទី២៦​ ចូលថ្ងៃទី២៧ ខែមេសា វេលាម៉ោងប្រហែលជា ១២ ជាងរំលងអាធ្រាត រូបគេបានយកសំរាមទៅបោះចោលនៅក្រៅក្លឹប នៅពេលគេត្រឡប់មកពីបោះសំរាមចោលក៍ប្រទះឃើញដបពណ៌មាស​មួយដប ដំបូងគេស្មានតែគ្រាប់កាំភ្លើង ពេលនោះរូបគេក៏បានរើសយកមកទើបដឹងថាមិនមែនជាគ្រាប់កាំភ្លើងទេ រូបគេក៏បានក្រឡុកមើល នឹងចាក់មើលឃើញមានទឹកពណ៌ស្វាយ ហើយដបវាពណ៌មាស ហើយរូបគេក៏មានការសង្ស័យថាជាថ្នាំគ្រវី ភ្លាមនោះក៏ចាក់ចូលក្នុងដបទឹកសុទ្ធសំរាប់ទុកសាកខ្លួនឯង ។​

លុះដល់ម៉ោង ០៥:០០នាទី ទាបភ្លឺ រូបគេក៏ជិះម៉ូតូមកផ្ទះ នឹងយកដបទឹកនោះមកជាមួយ ពេលមកដល់ផ្ទះរូបគេដេកបានប្រហែល ជា ៤ម៉ោងក៏ក្រោកឡើងទៅរកអីញាំ ទិញបារីជក់ នឹងទិញទឹកភេសជ្ជះម៉ាក WURK មួយកំប៉ុង ពេលនោះរូបគេក៏លាយទឹកពណ៌ស្វាយដែលគេរើសបាននោះចូលទៅក្នុងទឹកWURK រួចផឹកបានបន្តិច ក៏មានក្មេងៗ ប្រហែលជា ៣ នាក់ដើរ​មកជិត​រូបគេ នឹងបានសុំទឹកក្រូចនោះផឹក ហើយរូបគេក៏បានអោយពួកក្មេងៗនោះផឹក ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងឃាត់ខ្លួនបណ្តោះអាសន្នបន្តតាមនីតិវិធី​​ ចំណែកក្មេងប្រុសរងគ្រោះទាំង៣នាក់ បានធូស្បើយវិញហើយ ត្រូវបានឪពុកម្តាយយកទៅលំនៅដានរៀងៗខ្លួនវិញ ។

ពាក់ព័ន្ធនឹងករណីនេះ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការដឹកនាំផ្ទាល់ពីព្រះរាជអាជ្ញារងមួយរូប បានឆ្មក់ចូលត្រួតពិនិត្យឆែកឆេរក្លិប​ បុរស​ មួយកន្លែងនៅក្រុងព្រះសីហនុ​ ដើម្បីស្រាវជ្រាវរកគ្រឿងញៀន​ ។​

ប៉ុន្តែបន្ទាប់ពីត្រួតពិនិត្យនិងធ្វើតេស្តទឹកនោមបុគ្គលិក​ និង​ ភ្ញៀវ​ដែលកំពុងកំសាន្តក្នុងក្លិបគឺមិនបានរកឃើញសារធាតុញៀនទេ​ ។​

ទោះជាយ៉ាងនេះក្ដី​ សមត្ថកិច្ច​ ស្នងការដ្ឋាននរបាលខេត្តព្រះសីហនុ​ នឹងបន្តស្រាវជ្រាវករណីនេះបន្ថែមទៀតដើម្បីរក្សាសុវត្ថិភាពពលរដ្ឋ​ ៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1633616406735165%2F&show_text=0&width=269

ប្រភព៖Vannak Pheng