PM ក្រុងភ្នំពេញ ៖ ល្បិចឆបោកសម័យថ្មី បានសំរេចជិត ១លានដុល្លា . . .


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញមុខ អំពាវនាវដល់មហាជន សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកល់ជនខិលខូច ក្នុងសម័យទំនើប បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីឆបោក ០២ករណី ផ្ទួនៗគ្នា ដែលធ្វើឲ្យជនរងគ្រោះបានខាតបង់ប្រាក់ជាង១លានដុល្លារ។

Image may contain: 3 people

សូមពិនិត្យករណី ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន @នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពី ជនរងគ្រោះម្នាក់ សុំមិនបញ្ចេញអត្តសញ្ញាណ បានប្តឹងពីជនសង្ស័យ០៨នាក់ ដែលបានរៀបគម្រោងឆបោកជាប្រព័ន្ធ មកលើរូបគាត់ រហូតធ្វើឲ្យខាតបង់ប្រាក់អស់ចំនួន ៨៣ម៉ឺនដុល្លារ ដោយជនរងគ្រោះបានរៀបរាប់ថា៖ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ មានបុរសម្នាក់ឈ្មោះ ប្រុស ម៉ៅ បានទំនាក់ទំនងគាត់ ឲ្យជួយលក់ដីមួយកន្លែងទំហំ ៥៨០ម៉ែត្រការ៉េ ដែលមានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ 12040808-0033 ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិ៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ លក់ក្នុងតម្លៃទាបជាងទីផ្សារ។

Image may contain: 1 person

ក្រោយពេលទទួលបានព័ត៌មាន ជនរងគ្រោះ បានឲ្យក្រុមការងារចុះទៅ ជួបជាមួយម្ចាស់ដីឈ្មោះផាន ដើម្បីពិនិត្យប្លង់ដី និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារ ឃើញថាមានភាពត្រឹមត្រូវទាំងអស់ ទើបជនរងគ្រោះ បានសម្រេចចិត្តទិញដីនោះ ដោយ ខ្លួនឯង និងបានកក់ប្រាក់លើកទី១ចំនួន១៥ម៉ឺនដុល្លារ, លើកទី២ ចំនួន១០ម៉ឺនដុល្លារ និងលើកទី៣ ចំនួន១៥ម៉ឺនដុល្លារ សរុបចំនួន៤០ម៉ឺនដុល្លារ។ ក្នុងអំឡុងពេលដំណើរការផ្ទេរកម្មសិទ្ធិ ក្រុមជនសង្ស័យខាងលើបានណែនាំម្ចាស់ដី០៣ក្រុម ផ្សេងទៀត មកជួបជាមួយជនរងគ្រោះ ដើម្បីឲ្យជួយទិញដី ក្នុងនោះរួមមាន៖

Image may contain: 1 person
– នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ ទំហំ២៨៤៩ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ 12051008-0071 ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
– នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៨ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ ទំហំ៤០៩ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ 12080102-0474 ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
– នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានកក់ប្រាក់ចំនួន១០ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ ទំហំ៦១៥៥ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ 12050605-0285 ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

Image may contain: tree and outdoor

លុះក្រោយមក ឯកសារផ្ទេរកម្មសិទ្ធិដីទី១ ដែលជនរងគ្រោះកំពុងដំណើរការ ត្រូវបានភូមិបាលខណ្ឌទួលគោក រកឃើញថា ជាប្លង់ដីក្លែងក្លាយ ជនរងគ្រោះក៏ទំនាក់ទំនងទៅម្ចាស់ដីនោះវិញ តែមិនអាចទំនាក់ទំនងបាន ទើបជនរងគ្រោះដឹងថារូបគាត់ត្រូវបានជនសង្ស័យខាងលើបោកប្រាស់។ ខណៈនោះ ជនរងគ្រោះ នឹកឃើញថា គាត់នៅមានដី០៣ប្លង់ផ្សេងទៀត ដែលគាត់កំពុងរត់ឯកសារទិញជាបន្តបន្ទាប់ តាមរយៈការចង្អុលបង្ហាញ ពីក្រុមជនសង្ស័យខាងលើ គាត់ក៏សើរើយកមកពិនិត្យឡើងវិញ ទើបដឹងថាសុទ្ធតែជាឯកសារ ក្លែងក្លាយទាំងអស់ ហើយម្ចាស់ដីទាំងនោះ ក៏មិនអាចទំនាក់ទំនងបានទៀតដែរ ។ នៅទីបំផុតជនរងគ្រោះ ត្រូវខាតបង់ប្រាក់អស់ចំនួន៨៣ម៉ឺនដុល្លារ ក្នុងការទិញដី ក្រោមឯកសារផ្លូវច្បាប់ក្លែងបន្លំ ដែលជនរងគ្រោះនឹកស្មានមិនដល់ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

Image may contain: one or more people, car and outdoor
ក្នុងករណីនេះ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ក្នុងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ និង បានរកឃើញថាក្រុមនេះ ក៏ជាប់ពាក់ព័ន្ធជាមួយ ជនសង្ស័យ០៣នាក់ ដែលបានឆបោកដោយប្រើរូបមន្តតែមួយ ធ្វើឲ្យជនរងគ្រោះផ្សេងទៀតខាតបង់ប្រាក់អស់៣០ម៉ឺនដុល្លារ ហើយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញទើបតែបង្ក្រាបបានកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ។ ក្រៅពីនេះនៅមាន ជនជាប់ពាក់ព័ន្ធចំនួន ០៦នាក់ផ្សេងទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្នើសុំដីកាស្វែងរកចាប់ខ្លួនពីតុលាការ។ តាមព័ត៌មានរបស់អាវុធហត្ថរាជធានីភ្នំពេញទទួលបាន ចំពោះករណីឆបោកដូចគ្នានេះ គឺកំពុងកើតមានជាច្រើនផ្សេងទៀត ដូច្នេះសូមមហាជនទាំងអស់ មុននឹងទទួលទិញអចលនៈទ្រព្យ ចូរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចៀសវាងខាតបង់ទ្រព្យសម្បត្តិ៕

Image may contain: 3 people, people standing and outdoor

ប្រើល្បិចឲ្យការ៉េមក្មេងធ្វើជានុយ រួចនាំមករំលោភក្នុងបន្ទប់ទឹក

ភ្នំពេញ ៖ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ សៀង សុជាតិ អាយុ៣៨ឆ្នាំ ទៅកា​ន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំ នៅក្នុងសាលាបឋមសិក្សាច្បារអំពៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានសំរេចជាបន្តបន្ទាប់។

Image may contain: 4 people, people standing and outdoor

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ ឈ្មោះ សៀង សុជាតិ អាយុ៣៨ឆ្នាំ មុខរបរលក់ការ៉េម ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តំបូងឡើយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ នៅពេលដែលកុមារីរងគ្រោះ បានមកលេងនៅក្នុងសាលាបឋមសិក្សាច្បារអំពៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ហើយពេលនោះក៏បានជួបជនសង្ស័យ។

Image may contain: 4 people, people standing and outdoor

បន្ទាប់មកជនសង្ស័យបានឲ្យការ៉េមកី០១កែវ ទៅកុមារីរងគ្រោះហូប ហើយបើកទូរស័ព្ទឲ្យកុមាររីរងគ្រោះមើលរឿងអាសអាភាស បន្ទាប់មកជនសង្ស័យ ក៏បាននាំកុមារីរងគ្រោះចូលទៅក្នុងបន្ទប់ទឹក សាលា (ចំណុចកើតេហតុ) រួចចាប់រំលោភកុមារីរងគ្រោះ បានសម្រេចម្តង និងគម្រាមថា បើហ៊ាននិយាយរឿងប្រាប់គេ នឹងអាកសម្លាប់ចោល។

លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ម៉ោង១២និង០០នាទី កុមារីរងគ្រោះមានសភាពស្លេកស្លាំង មិនសូវហូបបាយ ម្តាយក៏បានសួរ រួចកុមារីរងគ្រោះក៏និយាយរឿងហេតុ ទាំងអស់ប្រាប់ម្តាយ ពេលនោះម្តាយក៏នាំទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តកណ្តាល ហើយគ្រូពេទ្យប្រាប់ថា កុមារីរងគ្រោះមានស្នាមដាច់រលាត់ប្រដាប់ភេទ។

Image may contain: 3 people, outdoor

បន្ទាប់មកម្តាយកុមារីរងគ្រោះក៏ទៅឃាត់ខ្លួនជនសង្ស័យ នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។

ឈាមស្រែកស្បែកហៅ ទោះដោះកាម៉េរាសុវត្ថិភាពចេញក៏នៅតែចាប់ខ្លួនបាន

សៀមរាប៖ ទីបំផុតឃាតកដែលចាក់សម្លាប់បុរសដែលជាម្ចាស់​អាជីវកម្ម​លក់​គ្រឿងបន្លាស់​រថយន្តនៅសៀមរាប ពេលត្រូវកម្លាំងប៉ូលិសខេត្តសៀមរាបចាប់បានហើយ កាលពី​ល្ងាច​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគងខេត្តសៀមរាប។

ជន​សង្ស័យដែលឃាត់ខ្លួននោះឈ្មោះ​ ព្រហ្ម សុ​ព្រឹក្ស ហៅថា​ន ភេទ​ប្រុស​ អាយុ២៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចា​ន់ស ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប មានមុខ​របរ គួ​ជេរ​ដី(ជំនួញ​ដីធ្លី)។

ចំណែកជនរងគ្រោះ​មាន ឈ្មោះ​ ពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅ​ផ្ទះកើតហេតុ ស្ថិតក្នុង​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ត្រង់ចំណុច​ខាងត្បូង​ស្តុ​ប​សណ្ឋាគារ​ស៊ី​ធី​អង្គរ ត្រូវ​បានឃាតករ​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច នា​អំឡុង​ម៉ោងជាង ៩ យប់​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយ​ទើប​ភ្ញាក់ផ្អើល​នា​ម៉ោងជាង៧ព្រឹក ថ្ងៃទី២៤ខែ មេសា ឆ្នាំ២០១៨។

ក្រោយ​ធ្វើ​សកម្មភាព ឃាតករ​បាន​ដោះកាមម៉េរ៉ាសុវត្តិភាព រត់គេច​ខ្លួន​បាត់ ករណីនេះ​សមត្ថកិច្ច​អះអាងថា ជា​អំពើ​ឃាតកម្ម ប្លន់​សម្លាប់។

ទន្ទឹមនិងនោះសមត្ថកិច្ច​ក៏បាន​នាំខ្លួន បុរស​ម្នាក់​ដែលជា​កម្មករ​បំរើការ​នៅផ្ទះ​ខាងលើ យកទៅ​សាកសួរ​ផងដែរ ដែលមាន​ឈ្មោះ​លឿ ភិ​រ៉ូ ឆ្នាំ​កំណើត១៩៨៣ មាន​ទីលំនៅ​ភូមិ​ធិបតី ឃុំ​ត្រី​ញ័រ ស្រុក​ពួក​ខេត្តសៀមរាប។
ករណីឃាតកម្ម​ខាងលើ ហាក់បីដូចជា​មានការ​រៀប​គំរោង​ទុក ពីព្រោះ​កាមេរ៉ា​សុវត្ថិភាព​ត្រូវបាន​ដោះចេញ​ជាមុន ឯ​ទូរ​សព្ទ័​ដៃ​របស់​ជនរងគ្រោះ ក៏ត្រូវ​ឃាតករ​យកទៅ​បាត់​ផងដែរ ៕

ប្រភព៖ ដើមរាំង-Dermrang

ស្ត្រីវៀតណាម ពូកែធ្វើកាហ្វេថ្មពិល អាចជាប់គុក ២០ឆ្នាំ

Image may contain: 2 people, people sitting

វៀតណាម ៖ កាហ្វេថ្មពិលដែលបំផ្លាញខុសភាពមនុស្សយ៉ាងធ្ងន់ធ្ងរត្រូវបានជនជាតិវៀតណាម ៥នាក់រួមគ្នាផលិតលក់នៅលើទីផ្សារក្នុងនិងក្រៅស្រុក ហើយជនសង្ស័យម្នាក់ក្នុងចំណោម ៥នាក់គឺលោកស្រី Nguen Thi Thanh Loan វ័យ ៤៣ឆ្នាំ ជាមេខ្លោងអាចប្រឈមមុខនិងការជាប់ពន្ធនាគារ ២០ឆ្នាំប្រសិនបើរកឃើញថាមានពិរុទ្ធភាព។

Image may contain: drink

ការប្រឈមជាមួយនិងការជាប់ពន្ធនាគារនេះក្រោយពេលដែលប៉ូលីសវៀតណាម ចុះបង្រ្កាមទីតាំងផលិតកាហ្វេផ្សំពីថ្មពិលកាលពីថ្ងៃច័ន្ទសប្តាហ៍មុន ដែលបានចាប់ខ្លួនជនសង្ស័យ ៥នាក់ពីបទបំពានលើច្បាប់សុវត្ថិភាពចំណីអាហារ។

Image may contain: 2 people

ការចុះចាប់ការហ្វេដែលមានសារធាតុផ្សំចេញពីថ្មពិលនេះត្រូវបានផ្ទុះកក្រើកពេញបណ្តាញសង្គម ក្រោយក្រុមប៉ូលីសវៀតណាមបានឆ្មក់ចូលទីតាំងផលិតកាហ្វេមួយកន្លែងដែលមានឈ្មោះថា Nguen Thi Thanh Loan នៅក្នុងខេត្ត Dak Mong កាលអំឡុងខែមេសានេះ។

Image may contain: one or more people and people sitting

ក្រោយការចុះបង្រ្កាបប៉ូលីសបានរកឃើញសារធាតុរាវ ៤០លីត្រ កាកសំណល់កាហ្វេជាង ២១តោន និងបំណែកនៃថ្មពិលចាស់ៗជាង ២០០គីឡូក្រាម នៅក្នុងផ្ទះរបស់នាង Nguen Thi Thanh Loan នេះតែម្តង។ ស្រី្តជាមេខ្លោងដដែលបានសារភាពថា ខ្លួនបានបើកតំណើរការទីតាំងផលិតកាហ្វេខាងលើអស់ជាច្រើនឆ្នាំមកហើយ និងបានលក់កាហ្វេនោះអស់ជាង ៣តោនរួចមកហើយបើគិតពីដើមឆ្នាំ ២០១៨មក៕

ដោយ ៖ Sing Ly

ប្រភពវីដេអូដោយ ៖ ៣០ដេលី

បុត្រីស្តេចប្រដាល់ត្រកូលអេ ត្រូវបានភ្ជាប់ពាក្យ? បុរសសង្ហាចេញមុខបកស្រាយ

ភ្នំពេញ ៖ កន្លងទៅថ្មីៗ កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៨ នេះមានបណ្តាញសារពត៍មាន ក៏ដូចជាពាក្យចរចាមអារ៉ាមមួយបានចែកចាយបន្តយ៉ាងផុសផុលដែលថា ៖ បុត្រីត្រកូលស្តេចប្រដាល់ក្រកូល អេ គឺកញ្ញា អេ យ៉ានុត ត្រូវបានភ្ជាប់ពាក្យហើយ ពិសេសកូនកំលោះជាបុរសរូបសង្ហា និង ជាបុគ្គលិកបំរើការនៅស្ថានីយ៍ទូរទស្សន៍ CTN មានឈ្មោះថា អ៊ិន សុខហៃទៀតផង។

ពត័មាននេះមហាជនមានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់មានការចែករំលែកយ៉ាងផុសផុល ហើយបានលេចលឺដល់សាមីខ្លួន ហើយគាត់បានចេញមុខបកស្រាយតបថា ៖

សួស្តីពុកម៉ែបងផ្អូនអ៊ុំពូមីងអ៊ុំប្រុសអ៊ុំស្រី ពិសេសអ្នកដែលស្រលាញ់គាំទ្រវិស័យកីឡារទាំងអស់អោយបានជ្រាបថា ខ្ញុំបាទសុំធ្វេីការកែប្រែទៅលេីបណ្តាសារព៏តមានមួយចំនួនដែលបានចុះផ្សាយលេចលឺថា កាលពីម្សិលមិញ ថ្ងៃទី 25-04-2018 បានលេចលឺ ខ្ញុំបាទ និង មិត្តស្រីរបស់ខ្ញុំដែលបងផ្អូនគ្រប់ៗគ្នាប្រហែលជាធ្លាប់ស្គាល់គាត់ហេីយ កញ្ញា អេ យ៉ានុត ត្រូវបានខាងប្រុសចូលទៅស្តីដណ្តឹង ឬក៏ បណ្តាព៏តមាននៅអង្គភាពផ្សេងៗទៀត បានសរសេររហូតធ្លោយដល់មានពិធីភ្ជាប់ពាក្យកេីតឡេីងទៀតផងនុះ ! ខ្ញុំបាទជាសមីខ្លួន សូមធ្វេីការអះអាងថា នេះពុំមែនជាព៏តមានពិតប្រាកដដែលគ្រប់ជ្រុងគ្រប់ជ្រោយនៅឡេីយទេ ពួកយេីងពុំទាន់ឈានដល់ដំណាក់កាលភ្ជាប់ពាក្យទេ សូមពុកម៉ែបងផ្អូនកុំយយល់ច្រឡំ ផ្ទុយទៅវិញគ្រាន់តែជាឱកាសដែលចាស់ទុំទាំងសងខាងបានជួបជុំនិងពិសារអាហាររួមគ្នាដេីម្បីពួកគាត់បានស្គាល់គ្នានិងជជែកគ្នាលេងបែបធម្មតាប៉ុណ្ណោះ អាចនឹងរឿងទុកដាក់កូនចៅនាពេលខាងមុខ…ល.! #សូមជម្រាបថា ប្រសិនបេីមានពិធីចូលស្តីដណ្តឹងឬក៍ភ្ជាប់ពាក្យជាដេីម រវាងខ្ញុំនិងមិត្តស្រី ច្បាស់ណាស់ គឺត្រូវតែមានការចូលរួមចំណែកពីសាច់ញ្ញាតិក្រុមគ្រួសារទាំងសងខាងយ៉ាងច្រេីន និងមានការដឹងលឺជាសាធារណៈដោយបេីកចំហផងដែរ ពុំមែនចេះតែធ្វេីបានទៅដោយស្ងាត់ៗបែបកាត់ៗដោយគ្មានការដឹងលឺពីសាច់ញ្ញាតិក្រុមគ្រួសារទាំងសងខាងឬក៍មហាជនបាននោះទេ ព្រោះសម្រាប់បុគ្គលគ្រប់ៗរូប អ្វីដែលសំខាន់បំផុតនោះគឺ កេរ្ត៍ឈ្មោះ និង កិត្តយល ជាចម្បង ដូចជាពេលនេះអញ្ចឹង រូបប៉ុន្មានសន្លឹកនេះហេីយដែលធ្វេីអោយពុកម៉ែបងផ្អូនភាគច្រេីនមានការភាន់ច្រឡំថា ខ្ញុំនិង មិត្តស្រីរបស់ខ្ញុំបានភ្ជាប់ពាក្យនិងគ្នារួចទៅហេីយ សូមបញ្ជាក់ថាមិនទាន់ទេ ជាចុងក្រោយក៏សូមអគុណអ្នកទាំងអស់គ្នាដែលតែងតែស្រលាញ់នឹងគាំទ្រពួកខ្ញុំទាំងពីនាពេលកន្លងមក ៕”

ដោយ ៖ Sing Ly

 

កក្រើកជាថ្មី Super Cub បង្ហាញភាពភ្ញាក់ផ្អើលដល់មហាជនដែលចូលរួមពិពណ៍ ( មានវិដេអូ )

Super Cub ឬ ( អាគុប ) សេរីឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Honda ( ហុងដា ) ដែលមានម៉ាសុីនចំណុះ ១២៥ សេសេ បានបង្ហាញចេញម៉ូតក្នុងកម្មវិធីតាំងបង្ហាញយាន្តយន្ត Bangkok Motor Show ក្នុងឆ្នាំ២០១៨ ម៉ូតូម៉ាសុីន ១២៥ សេសេ នេះផលិតសម្រាប់ប្រទេសថៃផ្តាច់មុខ ។

 

ម៉ូតូធ្លាប់បានបង្ហាញរូបរាងជាប្រភេទ Concept នៅជប៉ុនកាលពីឆ្នាំទៅ បុន្តែពេលនេះបានផលិតផលសម្រាប់លក់ហើយ ទោះបីជាសេរីថ្មីមែន បុន្តែរចនាបថរូបរាងរបស់មិនបានចាកឆ្ងាយពីអាគុបជំនាន់មុននោះទេ គឺនៅរក្សារូបរាងនៅបុរាណដដែល ។

អំពូលខាងមុខមានរូបរាងមូលបែបបុរាណ និងប្រើអំពូលប្រភេទ LED ទាន់សម័យហើយគ្រោងអំពូលនេះមាន ក្រូមេដោយដែកដែលសភាពរលោងស្អាត រីឯអំពូលសុីញ៉ូក៍ជាប្រភេព LED ដែលមានរាងទាក់ទាញបំផុត ។

ចំណែកឯកុងទ័របង្ហាញព័ត៍មានជាប្រភេទ Digital នៅចំកណ្តាលលាយជាមួយនិង Analog ដែលស្ថិតនៅជុំវិញ អាចបង្ហាញទិន្នន័យបានច្រើន ដូចជា ល្បឿន កំរិតសាំង និង លេខផងដែរ ។

បើកែបវិញវានៅរក្សារូបរាងដដែល បន្តែពេលនេះគេបានប្រើវាជាប្រភេទស្បែក និងមានក្រូមេភ្លឺរលោងផងដែរ ។

កង់លើម៉ូតូ ១២៥ សេសេ នេះលែងជាកង់បែបបុរាណទៀតហើយ ដោយប្តូរមកកង់អាលុយមីញ៉ូម ដែលមានទំហំ ១៧អុីញ ។

ភ្លើងសុីញ៉ូខាងក្រោយនៅមានរូបរាងជ្រុងៗដូចពីមុន ប៉ុន្តែបានប្តូរមកប្រើអំពូលប្រភេទ LED វិញដែលធ្វើឲ្យរូបរាងរបស់វាតូចជាងមុន ។

ជាពិសេសពីលើនេះថែមទៀតនោះ ម៉ូតូសេរីថ្មីនេះក៍មានប្រើប្រព័ន្ធសោរដូចជាម៉ូតូ អូតូ Honda ដទៃទៀតមានដូចជា៖ PCX,Lead និង Honda SH ជាដើម ម៉ូតូនេះនិងមានលក់នៅទីផ្សារប្រទេសថៃក្នុងឆ្នាំ ២០១៨ នេះ ដោយមានតំលៃប្រមាណ ២៩០០ ដុល្លារ សហរដ្ឋអាមេរិច ឯនោះ ៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fautobodia%2Fvideos%2F1810132882613832%2F&show_text=0&width=560

ប្រភព៖ អូតូបូឌៀ – Autobodia

 

 

 

មនុស្សដដែលក្នុងបរិស្ថានផ្សេងគ្នាផ្តល់អារម្មណ៍ផ្សេងគ្នា

មានម្តងនោះលោក Simon Sinek អ្នកនិពន្ធនិងជាវាគ្មិនដ៏ល្បីឈ្មោះបានចូលទៅស្នាក់នៅសណ្ឋាគា Four Seasons Hotel ដែលមានទីតាំងស្ថិតនៅទីក្រុង La Vegas សហរដ្ធអាមេរិក។ ចូលទៅដល់ភ្លាមលោកទទួលបានអារម្មណ៍កក់ក្តៅនិងសប្បាយចិត្តជាខ្លាំង នេះមិនមែនដោយសារទីនោះជាសណ្ឋាគាលំដាប់ផ្កាយ មានបរិក្ខាទំនើបៗនោះឡើយ។
Image result for simon sinek
អ្វីដែលធ្វើអោយលោកកក់ក្តៅ ពេលចូលទៅដល់ទីនោះភ្លាមគឺបុគ្គលិកបំរើការ ចំណែកឯបរិក្ខាទំនើបៗសណ្ឋាគាលំដាប់ផ្កាយសុទ្ធតែមានលទ្ធភាពអាចទិញយកមកប្រើប្រាស់បានដូចគ្នា។ ចូលទៅដល់កន្លែងទទួលភ្ញៀវភ្លាម លោកបានចូលទៅកុម្ម៉ងកាហ្វេ នៅបញ្ជរបម្រើរការហ្វេ ដែលទីនោះហើយលោកបានជួបជាមួយ Noa ដែលមានទឹកមុខរួសរាយរាក់ទាក់ និងស្វាគមន៍យ៉ាងកក់ក្តៅ ឃើញដូចនោះ Simon បានសួរទៅកាន់អ្នកឆុងកាហ្វេថា តើអ្នកស្រលាញ់ការងារហ្នឹងទេ? មិនបង្អង់យូរ Noa បានឆ្លើយដោយគ្មានស្ទាក់ស្ទើរក្នុងចិត្តថា ៖ ខ្ញុំស្រលាញ់ការងារនេះណាស់ !
Image result for coffee man
Simon ក៏ជជីកសួរបន្តថា ៖ តើមានអ្វីពិសេសសំរាប់លោកនៅទីនេះ បានជាលោកឆ្លើយថាស្រលាញ់ដោយមិនរារែកបែបនេះ? ជាថ្មីម្តងទៀតបុគ្គលិកបំរើការហ្វេដដែលបានតបយ៉ាងរហ័សថា ៖ នៅទីនេះអ្នកគ្រប់គ្រងគ្រប់ផ្នែកបានសួរខ្ញុំជារៀងរាល់ថ្ងៃថា តើមានអ្វីដែលពួកគាត់អាចជួយបាន? Noa បានបន្តរៀបរាប់ទៀតថា ៖ បើប្រៀបធៀបនៅកន្លែងចាស់នៅទីនេះមានបរិស្ថានកក់ក្តៅល្អណាស់ អ្នកឆុងកាហ្វេរបស់យើងបានរៀបរាប់បទពិសោធន៍នៅកន្លែងចាស់ដែលជាសណ្ខាគាលំដាប់ផ្កាយដូចគ្នាថា ៖ អ្នកគ្រប់គ្រងតែព្យាយាមប្រាប់អោយធ្វើតាមគ្រប់យ៉ាង និងចាប់កំហុសរាល់ពេលមានបញ្ហា ហើយនៅទីនោះគ្រប់ពេលវេលាខ្លួនគេតែងតែត្រៀមការពារខ្លួនជានិច្ច ហើយអ្វីដែលគេធ្វើនៅទីនោះគឺដើម្បីបានប្រាក់ខែចិញ្ចឹមក្រពះជាជាងធ្វើការងារដែលខ្លួនស្រលាញ់។
Image result for bad leader
អ្នកឆុងការហ្វេបានបន្តថា នៅ Four Season ដែលជាកន្លែងថ្មីនេះខ្លួនមានសេរីភាពគ្រប់គ្រងអ្វីដែលខ្លួនស្រលាញ់ និងទទួលបានជំនួសក្នុងការកែរសំរួលគ្រប់ពេល។
ក្នុងបដិសណ្ឋាកិច្ចដ៏ល្អនេះ Simon បានអោយលុយធីបរហូតដល់ ១០០%ស្មើរនិងតំលៃការហ្វេនេះតែម្តង។
Image result for simon sinek

ត្រង់ចំណុចនេះអ្វីដែលយើងអាចរៀនបានពីអ្នកនិពន្ធនិងអ្នកឆុងការហ្វេគឺ << មនុស្សដដែលក្នុងបរិស្ថានផ្សេងគ្នាផ្តល់លទ្ធផលផ្សេងគ្នា >> ហើយអ្នកអាចយកចំណុចនេះស្វែងយល់បើចង់ដឹកនាំមនុស្សនិងទទួលបានលទ្ធផលគាប់ប្រសើរ៕

ដោយ ៖ Sing Ly
ប្រភពវីដេអូ ៖ ៣០ដេលី

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F30daily%2Fvideos%2F2030433893878017%2F&show_text=0&width=317

 

ឧកញ៉ា ដួង ឆាយ បង្ហាញការឈឺចាប់ខណះរឿងរបស់អាមេរិកមើលងាយប្រាង្គប្រាសាទខ្មែរ

នេះចាត់ទុកជាលើកទីមួយដែលឧកញ៉ា ដួងឆាយ ចេញមុខទទួចអោយគ្រប់បណ្តាញអង្គភាព សារពត៍មាន ជនរួមជាតិ ក៏ដូចជាសមត្ថកិច្ចនិងបណ្តាអង្គទូតមេត្តាភ្ញាក់រលឹក ក្រលេកមើលតថភាពនៃសង្គមដែលត្រូវគេជាន់ឈ្លី រហូតដល់ថ្នាក់ថតជាសាច់រឿង ហើយយកតំបន់ប្រាង្គប្រសាទអង្គរ និង ប្រទេសកម្ពុជាជាតំបន់គ្រឿងញៀនទៅវិញ។

តាមប្រភព Live វីដេអូរបស់លោកបានបន្តទៀតថា សូមអ្នកដឹកនាំរឿងលោក Matthew Vaughn ក្នុងរឿង Kingsman : The Golden Circle របស់ផលិតកម្ម 20th Century Fox សូមចេញការបកស្រាយ និង អោយហេតុផលអោយបានសមរម្យព្រោះថា ប្រាង្គប្រាសាទរបស់ខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយត្រូវបានឃុំគ្រងនិងបន្តដោយបុព្វបុរសខ្មែរគ្រប់ជំនាញ ការដែលលោកហៅតំបន់ដែលមានប្រាង្គប្រាសាទទាំងនេះសុទ្ធតែ Poppy land ដោយលោកបានបញ្ជាក់ទៀតថា ពាក្យថា Poppy ជាពាក្យសំដៅដល់សត្វចិញ្ចឹម (សុនខ) ចុះហេតុអ្វីបានហៅប្រទេសកម្ពុជាថា Poppy Land ទៅវិញ?

ជាចុងក្រោយលោកបានអំពាវនាវហើយអំពាវនាវទៀតថា ៖ សូមពុកម៉ែបងប្អូនទាំងអស់ជួយចែករំលែកដំណឹងនេះអោយបានទូលំទូលា និង សូមអោយក្រសួងដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មន្រ្តីអង្គទូតរបស់កម្ពុជាដែលប្រចាំនៅសហរដ្ធអាមេរិកមេត្តាពិនិត្យ និងសូមការពន្យល់បកស្រាយអំពីរឿងនេះផង។ ពិសេសខ្លួនលោកផ្ទាល់និងសរសេរជាលិខិតទៅកាន់លោក Matthew Vaughn ដោយផ្ទាល់ផងដែរ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FDuongChayPage%2Fvideos%2F616485352032470%2F&show_text=0&width=560
ដោយ ៖ Sing Ly

ប្រភព ៖ FB Duong Chay ឌួង ឆាយ

រដ្ឋាភិបាលស៊ីរី ចាត់ទុកពួកបះបោរនៅភាគខាងត្បូង Damascus ជាភេរវកររដ្ឋអ៊ីស្លាម

ស៊ីរី ៖ រដ្ធមន្រ្តីបង្រួបបង្រួមជាតិ ស៊ីរី បានលុបចោលសំដីផ្សះផ្សារជាតិទាំងអស់ជាមួយពួកបះបោរនៅភាគខាងត្បូង Damascus ស្របពេលដែលប្រតិបត្តិការទំលាក់គ្រាប់បែកពីសំណាក់យោធារបស់រដ្ធាភិបាលនៅតែបន្ត។

Image result for Damascus

ក្នុងកិច្ចសំភាសន៍ជាមួយភ្នាក់ងារសារពត៍មាន RT លោក អាលី ហេបប័រ រដ្ធមន្ត្រីទទួលបន្ទុកបង្រួបបង្រួមជាតិស៊ីរី បានចាត់ទុកពួកសកម្មប្រយុទ្ធនៅភាគខាងត្បូងក្បែរទីក្រុង Damascus ជាភេរវកររដ្ឋអ៊ីស្លាម ហេតុដូចនេះរដ្ធាភិបាលស៊ីរីមិនអាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមណាមួយជាមួយក្រុមភេរវកររដ្ឋអ៊ីស្លាមនោះដែរ។

Related image

រដ្ធមន្រ្តីរូបនេះបានបន្តទៀតថា ប្រតិបត្តការរបស់កងយោធាស៊ីរីនៅពេលនេះ ជាការកំណត់ជោគវាសនារបស់ពួកសកម្មប្រយុទ្ធដែលកំពុងកាន់កាប់ភាគខាងត្បូងក្បែរទីក្រុង Damascus ។ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានផ្សព្វផ្សាយថា ពួកសកម្មប្រយុទ្ធដែលកំពុងកាន់កាប់ភាគខាងត្បូងក្បែរទីក្រុង Damascus បានសុំចុះចាញ់កងយោធារដ្ធភិបាលរាប់បញ្ចូលទាំងពួកកាន់កាប់ជំរុំជនភៀសខ្លួន យ៉ាកមូក តំបន់ ហាចាអាល់ស្វឺត និង តំបន់ជាច្រើនទៀតផងដែរ។

Image result for Damascus

ក៏ប៉ុន្តែកាលពីថ្ងៃអង្គារកងកំលាំងសម្ព័ន្ធរដ្ធាភិបាលស៊ីរីនៅតែបន្តបំផ្ទុះគ្រាប់បែក្នុងតំបន់ទាំងនោះ។ អាលី ហេបប័រ បានចេញមុខការពារប្រតិបត្តការរបស់ខ្លួនថា គោលដៅចំបងរបស់កងកំលាំងយោធាគឺកំចាត់ពួកអីស្លាមតែប៉ុណ្ណោះ៕
Image result for Damascus

Image result for Damascus

ដោយ ៖ Sing Ly

ប្រភពវីដេអូ ៖ 30ដេលី

 

កន្លែងញ៉ាំបាយ ទេសភាពស្អាត ដាំបន្លែខ្លួនឯងគ្មានគីមី ចម្អិនជូនភ្ញៀវភ្លាមៗ

ប្លែកៗ ៖ ប្រិយមិត្តដែលធ្វើតំណើរតាមផ្លូវជាតិលេខ ៦ កាត់តាមខេត្តកំពង់ធំ ត្រង់ចំណុចផ្លូវបំបែកក្នុងក្នុងសង្កាត់អាចារ្យល័ក្ខ ក្រុងស្ទឹងសែន កម្រររំលងភោជនីយ៍ដ្ធានគ្រួសាររីករាយណាស់ ព្រោះមានចំណុចដែលគួរអោយចាប់អារម្មណ៍ជាច្រើន។

No automatic alt text available.

ក្នុងបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសល្អបរិសុទ្ធ ហ៊ុំព័ទ្ធទៅដោយបន្លែចំរុះពណ៍បៃតងខ្ចី ភោជនីយ៍ដ្ធានគ្រួសាររីករាយចាប់ផ្តើមតំណើរការជាង ១០ឆ្នាំមកហើយ នឹងមានភ្ញៀវចេញចូលមិនចេះដាច់ព្រោះជាប់ចិត្តជាមួយនឹងរស់ជាតិសម្លរគ្រប់មុខ ជាពិសេសជាមួយនិងបន្លែដែលគ្មានជាតិគីមីតែម្តង។ ម៉ូលីកា ជាកូនស្រីរបស់ម្ចាស់ភោជនីយ៍ដ្ធានគ្រួសាររីករាយនេះ បានអោយដឹងថា ៖ បន្លែជាច្រើនប្រភេទបានដាំដោយគ្រួសារផ្ទាល់ ប្រើជីធម្មជាតិ ហើយអាចផ្គត់ផ្គង់បានស្ទើរតែទាំងស្រុង ពោលគឺនាំបន្លែមកពីផ្សារតិចតួចបំផុត។

Image may contain: plant

បន្លែដែលបានដាំទាំងនោះមានដូចជា ត្រកួន ស្ពៃខ្មៅ ស្ពៃតឿ ស្ពៃចង្កឹះ ជី ស្បៃរឿង ប៉េងបោះ ត្រប់វែង ពោតបារាំង ត្រសក់ ម្ទេស ជាដើម។

Image may contain: plant and outdoor

គាត់បានបន្តទៀតថា ម្ហូមដែលពេញនិយមបំផុតសំរាប់ភ្ញៀវដែលអញ្ជើញមកពិសារនៅទីនេះមានដូចជា ទឹកគ្រឿងអន្លក់ខ្ចីស្រស់ៗ សម្លរកកូរ ត្រីស្រែអាំងគ្រប់ប្រភេទ ផ្អក ម្ជូរស្រែ ម្ជូរគ្រឿង ម្ជូរក្តាត និងសម្លរខ្មែរ ជាច្រើនមុខទៀត។ ចំណែកមាន់វិញទាល់តែមានមាន់ស្រែទើបលក់អោយភ្ញៀវ ពោលរងចាំទាល់តែទិញពីអ្នកស្រុកបាន។ រីឯតំលៃវិញចាប់ពី ១២ ០០០៛ ឡើងទៅគឺអាស្រ័យទៅលើមុខម្ហូប៕

Image may contain: plant, outdoor and nature

No automatic alt text available.

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F30daily%2Fvideos%2F2030269153894491%2F&show_text=0&width=317

ដោយ ៖ Sing Ly

ប្រភពវីដេអូ ៖ 30ដេលី