មានដឹងអត់ថា​រថយន្ត​ Rolls-Royce Phantom ជំនាន់​ទី​ ៨ លក់តម្លៃប៉ុន្មាននៅឥណ្ឌា…(មានវិដេអូ)

ក្រុមហ៊ុន​ BMW ​ក្រុមហ៊ុន​មេ​របស់​ Rolls-Royce បាន​បញ្ចេញ​លក់​រថយន្ត​ Rolls-Royce Phantom ជំនាន់​ទី​ ៨ នៅ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា Phantom ស៊េរី​ថ្មី​បំផុត​នេះ​មាន​តម្លៃ​ចាប់​ពី​ ៩៥ លាន​​រូពី​ឥណ្ឌា​ (ប្រមាណ​ ១,៤៦ លាន​ដុល្លារ) ចំណែក​ប្រភេទ​ Long Wheelbase មាន​តម្លៃ​ចាប់​ពី​ ១១៥ លាន​រូពី​ឥណ្ឌា (ប្រមាណ​ ១,៧៦ លាន​ដុល្លារ)

ក្រុមហ៊ុន​ BMW ​ក្រុមហ៊ុន​មេ​របស់​ Rolls-Royce បាន​បញ្ចេញ​លក់​រថយន្ត​ Rolls-Royce Phantom ជំនាន់​ទី​ ៨ នៅ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា Phantom ស៊េរី​ថ្មី​បំផុត​នេះ​មាន​តម្លៃ​ចាប់​ពី​ ៩៥ លាន​​រូពី​ឥណ្ឌា​ (ប្រមាណ​ ១,៤៦ លាន​ដុល្លារ) ចំណែក​ប្រភេទ​ Long Wheelbase មាន​តម្លៃ​ចាប់​ពី​ ១១៥ លាន​រូពី​ឥណ្ឌា (ប្រមាណ​ ១,៧៦ លាន​ដុល្លារ)។ គួរ​ដឹង​ថា​តម្លៃ​រថយន្ត​នេះ​នៅ​លើ​​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ចាប់​ពី​ ៤៥០ ០០០ ដុល្លារ។ ចំណែក​នៅ​​ប្រទេស​កម្ពុជាគេប៉ាន់ស្មាន​ថា​រថយន្តនេះមានតម្លៃប្រមាណ​ ៨០ ម៉ឺន​ដុល្លារ។

Phantom ជំនាន់​ទី​ ៨ នេះ​មាន​បន្ថែម​នូវ​ចំណុច​ពិសេសៗ​ជា​ច្រើន​លើស​ពី​ជំនាន់​មុន ដូច​ជា​អំពូល​ភ្លើង​​ប្រើ​ប្រព័ន្ធ​ឡាស៊ែរ​អាច​បំភ្លឺ​ផ្លូវ​បាន​ចម្ងាយ​ដល់​ ៦០០ ម៉ែត្រ, មាន​បំពាក់​អេក្រង់​ LED ទំហំ ១២,៣ អ៊ីញ​នៅ​ផ្នែក​ខាង​ក្នុង និង​មាន​បំពាក់​កៅអី​អង្គុយ​ដែល​អាច​ផ្ដល់​ផាសុកភាព​ខ្ពស់​ដល់​អ្នក​ដំណើរ។ ​​​​​​

ម៉ាស៊ីន​របស់​រថយន្ត​មាន​ចំណុះ​ ៦,៧៥ លីត្រ ជា​ប្រភេទ​ Twin-Turbocharged មាន​ស៊ីឡាំង​ចំនួន​ ១២ អាច​បង្កើត​កម្លាំង​បាន​ដល់​ ៥៦៣សេះ ត្បិត​ថា​មាន​ទម្ងន់​ដល់​ជាង​ ២,៥ តោន​ ប៉ុន្តែ​វា​អាច​បង្កើន​សន្ទុះ​ល្បឿន​ពី​ ០-១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ​ ៥,៣ វិនាទី​ប៉ុណ្ណោះ៕

(សូមទស្សនាវិដេអូខាងក្រោម)

Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y

 

Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y

Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y
Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y
Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y

 

Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y
Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y

ប្រភព៖ អូតូបូឌៀ – Autobodia

គួរអោយអាណិតណាស់!! កូនក្របីមួយក្បាលឈ្មួញទិញបម្រុងយកទៅសម្លាប់ ស្រែកហៅ ម៉ាក់អើយ ម៉ាក់អើយ..ៗ ដូចសម្លេងមនុស្ស…(មានវិដេអូ)

ខេត្តបន្ទាយមានជ័យ៖ ក្របីមួយក្បាលត្រូវបានឈ្មួញទិញបម្រុងយកទៅសម្លាប់តែដោយសាក្របីនេះវា ស្រែកហៅ ម៉ាក់អើយ ម៉ាក់អើយ..ៗ មានសម្លេងដូចជាកូនមនុស្សហើយដំណឹងនេះក៍បានលេចលឺដល់ឧត្តមសេនីយ៍ ខេត្តបន្ទាយមានជ័យ ក៍បានជួយសង្គ្រោះផុតពីការសម្លាប់

ហេតុការណ៍បង្កឲ្យអ្នកភូមិដែលរស់នៅទីនោះឆ្ងល់យ៉ាងខ្លាំងដែលកូនក្របីមួយក្បាលរាល់ពេលវាស្រែកមានសម្លេងដូចជាកូនក្មេងហៅ ម៉ាក់អើយ ម៉ាក់អើយ…ៗ អញ្ចឹង តោះចង់បើចឹងកាន់តែច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា ៕

(មានវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F1141632889308664%2Fvideos%2F1913015172170428%2F&show_text=0&width=266

ក្លីបវីដេអូ សន្តិសុខថៃវាយដុំមកលើកម្មករខ្មែរ នៅច្រកឡែមកំពុងទទួលការរិះគន់

ច្រកឡែម-បាត់ដំបង ៖ កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ម្ចាស់អាខោន ហ្វេសប៊ុក King Samol បានបង្ហោះសារជាវីដេអូក្លីបមួយប្រមាណ ២នាទី ដែលបង្ហាញអំពីការវាយដុំរបស់សន្តិសុខថៃមកលើបុរសម្នាក់យ៉ាងខ្លាំង ហើយហេតុការណ៍នោះទៀតសោតមិនមានការឃាត់ ឬ ចូលរួមពីសមត្ថកិច្ច ឬ ប្រជាពលរដ្ធនៅនៅជិតៗនោះទេ ដែលជាហេតុនាំអោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការរិះគន់យ៉ាងខ្លាំង។

Image may contain: one or more people

តាមរូបភាពបង្ហាញទៀតថា បុរសម្នាក់នោះព្យាយាមរត់គេច និង លើកដៃរងផងដែរ តែដោយសន្តិសុខមានគ្នាច្រើន និងមានដំបងដែកផងនោះធ្វើអោយបុរសនោះមិនអាចទប់ទល់បាន ក៏បានត្រូវគេវាយចំក្បាល ដេកដួលតែម្តង។ មិនអស់ចិត្តសន្តិសុខទាំងនោះបាន វាយបន្ថែមទោលើបុរសនោះរហូតដល់មានរបួសជាទំងន់។

Image may contain: one or more people, people sitting and indoor

ដោយក្រុមការងារមិនទាន់ទទួលបានពត៍មានគ្រប់ជ្រុងជ្រោយ សូមរងចាំអានបន្តនៅពេលក្រោយ៕

ប្រភព ៖ King Samol

Liverpool កាច់បំបាក់​ Roma ៥-២ ជើងទី១ វគ្គ​៤ក្រុម UCL

កីឡា ៖ Liverpool បង្ហាញភាពល្អឥតខ្ចោះក្នុងការសហការនិងការលេងពេលប៉ះជាមួយ AS Roma ក្នុងវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៅកីឡដ្ឋាន Anfield ក្នុងក្របខ័ណ្ឌ UCL ដែលធ្វើការប្រកួតនៅរាត្រីថ្ងៃទី ២៤ ខែមេសាកន្លងទៅនេះ។

ទោះជាមានរបាំងការពារដែកដែលក្រុម Roma បានរៀបចំហើយក្តីក៏មិនអាចទប់ជាប់ទៅនិងលំនឹង និងល្បឿនព្រមទាំងយុទ្ធសាស្រ្តរបស់ក្រុម Liverpool នោះទេ ហើយជាលទ្ធផលដ៏កក្រើក និង មិនគួរអោយជឿដោយធ្វើបានត្រឹមនាទី ៦៨ តែប៉ុណ្ណោះបានរហូដដល់ ៥គ្រាប់។

គួរបញ្ជាក់ផងដែរថាក្នុងការប្រកួតនេះ កីឡាកដែលគេមើលឃើញថាជា វីរះបុរសក្នុងទីលានដែលអាចជួយអោយ Liverpool មានជ័យជំនះនោះគឺគីឡាករ Mohamed Salah ជាកីឡាការអតីតក្រុម Roma នេះតែម្តង សរុបគ្រាប់បាល់នេះទៀតគាត់អាចរកបានរហូតដល់ 43គ្រាប់ហើយ។

យើងរងចាំតាមដានជើងទី២នឹងធ្វើឡើងនៅថ្ងៃទី០២ ឧសភា នាកីឡដ្ឋានអូឡាំពិក​ ក្រុង Rome ប្រទេសអ៊ីតាលី៕

នាយករដ្ឋមន្ត្រីអាមេនីលាលែងពីតំណែងដោយមិនចង់ឃើញបដិវត្តន៍ប្រជាជនផ្ទុះឡើង

Armenia's President Serzh Sargsyan arrives for the second day of Nato Summit in Warsaw, Poland, 9 July 2016

អាមេនី ៖ ភ្លាមៗបន្ទាប់ពីការដោះលែងមេដឹកនាំបក្សប្រឆាំង លោក Nikol Pashinyan  អោយមានសេរីភាពវិញ ស្រាប់តែលោក Serzh Sargsyan នាយករដ្ឋមន្ត្រីអាមេនីបានសំរេចចុះចេញពីតំណែងកាលពីច័ន្ទ ថ្ងៃទី ២៣ ខែមេសា ក្រោមសំពាពរបស់មហាជនយ៉ាងច្រើនលើសលប់ ដែលបាននាំគ្នាតស៊ូមតិនិងចូលរួមបាតុកម្មដែលនាំអោយមានការផ្លាស់ប្តូរនយោបាយក្នុងតំបន់អឺរ៉ុបខាងកើត ក្រោមបទចោទថា លោក Serzh Sargsyan ជាមេដឹកនាំនិយមប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀពូទីន។

លោក Serzh Sargsyan បាននិយាយក្នុងសេចក្តីថ្លៃការណ៍មួយថា លោកពិតជាមានកំហុស ហើយនេះជាជំរើសល្អដែលគ្មានដំណោះស្រាយណាដែលអាចធ្វើអោយប្រទេសមានស្ថិរភាពឡើងវិញនោះទេក្រៅពីចុះចេញពីតំណែង។ ក្រុមបាតុករបាននាំគ្នាចោទលោក Serzh Sargsyan ថាបានដឹកនាំប្រទេសឆ្ពោះទៅរកអតីកាល ដោយព្យាយាមយកលំនាំតាមលោក ប្លាឌីមៀពូទីន ជាពិសេសក្រុមបាតុករជាច្រើនបានស្រែកឡើងស្រុះគ្នាថា យើងមិនអាចត្រលប់ទៅរករបបស្តានីនសារជាថ្មីម្តងទៀតបានទេ៕

Demonstration in Yerevan - 23 April

Tens of thousands of people took to the streets to protest

សូមស្តាប់ការអត្ថាធិប្បាយជាវីដេអូនៅខាងក្រោម

 

ពិតជាពិរោះមែន មិនត្រឹមតែមានសម្រស់ស្រស់ស្អាតទេច្រៀងពិរោះទៀត មិនតែប៉ុណ្ណោះចុងក្រោយធ្វើមុខឌឺទៀត

ពិតជាពិរោះមែន មិនត្រឹមតែមានសម្រស់ស្រស់ស្អាតទេច្រៀងពិរោះទៀត មិនតែប៉ុណ្ណោះចុងក្រោយធ្វើមុខឌឺទៀត

ប្រទេសថៃ៖ ស្រីស្អាតជាជនជាតិថៃម្នាក់នេះ បន្ទាប់ពីនាងបានថតចម្រៀងច្រៀងលេងហើយបានបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកLike និង ស៊ែរជាច្រើនផងដែរ ។

នៅក្នុងវិដេអូចម្រៀនេះដែរមានមតិជាច្រើនបានពោលពាក្យសសើរថា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតទេថែមទាំងមានសំលេងពីរោះថែមទៀតផង តោះបើចង់ដឹងថានារីស្រស់ស្អាតម្នាក់នេះច្រៀងពីរោះយ៉ាងណានោះសូមទស្សនាវិដេអូទាំងអស់គ្នា ៕

 

(មានវិដេអូ )

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fhanumanmedia%2Fvideos%2F200453243825911%2F&show_text=0&width=560

នី រតនា ភ្ជាប់​ពាក្យ​ជាមួយ​កូន​អ្នក​ជំនួញ​ចុង​ខែ​មេសា​នេះ ​​

សិល្បះ ៖ ដំណឹងដែលថា នី រតនា ភ្ជាប់ពាក្យជាមួយនារីស្រស់សោភា កូនអ្នកជំនួញម្នាក់កំពុងធ្វើអោយមហាជនក្នុងនិងក្រៅសិល្បះមានការភ្ញាក់ផ្អើល ហើយអ្នកខ្លះបានសួរដេញដោលថា តើពិតទេចំពោះពត៍មានដែលតារាមកពីកំពង់ធំរូបនេះភ្ជាប់ពាក្យ។

Image may contain: 1 person, outdoor

ពាក់ព័ន្ធទៅនិងពត៍មានខាងលើ នី រតនា ជាភាគីសាមីខ្លួនបានអោយដឹងថា ជាការពិតខ្លួននិងអនាគតគូរដណ្តឹងបានស្រលាញ់ និង មើលចិត្តថ្លើមគ្នាយូរគួរសមដែរហើយទើបសំរេចចិត្តសូមអោយឪពុកម្តាយចូលស្តីដណ្តឹងទៅតាមប្រពៃណីនិងភ្ជាប់ពាក្យនៅចុងខែមេសាឆ្នាំ ២០១៨ នេះតែម្តង។

Image may contain: 1 person, smiling

ម្ចាស់ពាន Cambodian Idol រដូវកាលទី១រូបនេះបានបន្ថែមថា ចំពោះគំរោងរៀបការនៅពេលណានោះលោកមិនទាន់បានដឹងច្បាស់ទេ អ្វីគ្រប់យ៉ាងគឺអាស្រ័យទៅលើពេលវេលា នី រតនា បានបន្តទៀតថា អនាគតគូរដណ្តឹងរបស់លោកជាកូនអ្នកជំនួញម្នាក់នៅភ្នំពេញ តែយ៉ាងណាតារាចំរៀងរូបនេះលោកសូមលាក់ប្រវត្តិសិន ហើយលោកនិងបង្ហាញនៅថ្ងៃភ្ជាប់ពាក្យក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕

ដោយ ៖ Sing Ly

ប្រភពវីដេអូ ៖ ៣០ដេលី

Image may contain: 1 person

Image may contain: 1 person

Wow! គ្រាន់តែឃើញស្រៀវជំនួស ជិះលឿនមធ្យមងំបន្ហោះទៀត ( មានវិដេអូ )

ជាធម្មតាម៉ូតូគេផលិតសំរាប់ជាមធ្យោបាយធ្វើដំណើរដើម្បីជាភាពងាយស្រួលពេលយើងត្រទៅណាមកណាឆាប់រហ័ស ហើយលឿន បើយើងងាកទៅរកកាលពីសម័យបុរាណយើងឃើញថាទំរាំទៅប្រើរយះពេលយូរ ។

ជាក់ស្តែងដូចជាបុរសពីរនាក់ដែលបើកម៉ូតូដេញគ្នាហើយបង្ហោះនៅក្នុងវីដេអូនេះអញ្ចឹង គឺពួកគេបានបើកល្បឿនលឿន ហើយបង្ហោះដោយមិនគិតពីគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងបន្តិចសោះឡើយ ដូចឃើញនៅក្នុងវិដេអូនេះស្រាប់បើសិនជាភ្លាត់ស្នៀតឫក័ វ៉ាក់អីតែបន្តិច ច្បាស់ជាគ្មានសល់ឆ្អឹងទេ។ ចង់ដឹងថាការបើម៉ូតូរបស់ពួកគេលឿនយ៉ាងណា (សូមទស្សនាវីដេអូខាងក្រោម៖)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F380225985692869%2Fvideos%2F612055869176545%2F&show_text=0&width=560

បើករថយន្តបំបុកហ្វូងមនុស្សនៅកាណាដា ស្លាប់មនុស្ស ១០នាក់ របួស ១៥នាក់

Image result for Alek Minassian

កាណាដា ៈ មានករណីបើរថយន្តបំបុកហ្វូងមនុស្សមួយបានកើតឡើង នៅភាគខាងជើងនៃទីក្រុង Toronto ប្រទេសកាណាដា ក្នុងហេតុការនេះដែរបណ្តាលអោយមនុស្ស ១០នាក់ស្លាប់ និង ១៥នាក់រងរបួស។

យោងតាមប្រភពស្នងការប៉ូលីសបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃច័ន្ទ ដោយជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Alek Minassian អាយុ ២៥ឆ្នាំមិនធ្លាប់មានដាក់ប្រព្រឹត្តិល្មើសអ្វីឡើយ ម៉្យាងទៀតបុរសរូបនេះនៅមិនទាន់បង្ហាញអត្ថញ្ញាណពិតប្រាកដនៅឡើងទេ។

ដូចគ្នានិងករណីនេះដែរទូរស្សន៍ CBC របស់កាណាដាបានដកស្រង់សំដីរបស់ស្នងការប៉ូលីសបានអោយដឹងថា ” Alek Minassian មិនជាប់ទាក់ទងជាមួយភេវរករណាមួយឡើយ ” ចំណែកឯលោករដ្ធមន្ត្រីក្រសួងសន្តិសុខសាធារណះបានបញ្ជាក់ថា ក្នុងករណីនេះមិនប៉ះពាល់ដល់សន្តិសុខជាតិនោះទេ ទោះបីជាយ៉ាងណាប៉ូលីសមិនបានផ្តល់ការបកស្រាយលើករណីជនសង្ស័យបើករថយន្តបំបុកហ្វូងមនុស្សទាំងកំរោលនោះទេ៕

ដោយ ៖  Sing Ly

ប្រភព ៖ CNN

ប្រភពវីដេអូ ៖ 30ដេលី

មុនីវណ្ណ បង្ហាញភាពរីករាយជាខ្លាំងជាមួយអ្នកគាំទ្រ

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាស្គាល់ហើយថាតារាចម្រៀងប្រុសចំណូលថ្មីរូបសង្ហា សុវត្ថិ មុនីវណ្ណ ដែលជាកូនច្បងរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅក្នុងផលិតកម្មហង្សមាស កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន នៅក្នុងស្រទាប់យុវវ័យ ទាំងក្នុងស្រុក និងក្រៅស្រុក។

សុវត្ថិ មុនីវណ្ណ គឺតារាចម្រៀងចំណូលថ្មីហើយថែមទាំងមានរូបសម្រស់ស្រស់សង្ហា បន្ថែមពីនេះទៀតនោះបើនិយាយពីសំលេងក៍ពិរោះមិនចាញ់ឪពុកខ្លួនឡើយ ដោយយោងតាមវីដេអូដែលកម្លោះសង្ហារូបនេះបានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកនោះឃើញថាអ្នកគាំទ្រនារីជាច្រើនកំពុងចោមរោមសុំហត្ថលេខា និងថតរូបជាមួយ ហើយមុនីវណ្ណក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តជាខ្លាំង ដែលបាននជួបលោកដោយផ្ទាល់នៅខាងក្រៅ ។

(សូមទស្សនាវិដេអូខាងក្រោមនេះ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSovathMonivannOfficial%2Fvideos%2F1848132738541655%2F&show_text=0&width=560