ពិតជាបុកស្តែងៗមែន!! សូមមេត្តាមានការប្រុងប្រយ័ត្នទាំងគ្នា…(មានវិដេអូ)


ប្រទេសថៃ៖  បើយើងមើលនៅក្នុងវិដេអូនេះយើងឃើញថា គ្រោះថ្នាក់ពិតជានៅជុំវិញខ្លួនយើងមែន បើសិនជាយើងមានកាប្រុងប្រយ័ត្នទេនោះ យើងប្រាកដជាបាត់បង់ជីវិតតែមួយពព្រិចភ្នែកជាក់ជាពុំខាន ។
នៅក្នុងវិដេអូនេះដែរ យើងឃើញមានត្រាក់ទ័រមួយបម្រុងនឹងបត់ស្តាំ ស្រាប់តែមានរថយន្តដឹកទំនិញធនធំមួយគ្រឿងបានបុកពីក្រោយ បណ្តាលឲ្យត្រាក់ទ័រនោះខ្ទិចខ្ទីស្ទើតែទាំងស្រុង មិនតែប៉ុណ្ណុោះស្រាប់តែមានខ្ទាតបំណែងរបស់ត្រាក់ទ័រមកត្រូវនឹងម៉ូតូបណ្តាលឲ្យដួលថែមទៀតផង ។
ចំពោះហេតុការណ៍នេះដែរយើិងមិនអាចបញ្ជាក់បានទេថា តើមានស្លាប់ឫក៏របួសប៉ុន្មាននាក់នោះទេជុំវិញករណីគ្រោះថ្នាក់ដ៍សាហាវមួយនេះ ៕

(បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F1173775699392153%2Fvideos%2F1238839626219093%2F&show_text=0&width=560

កម្រងរូបភាពដ៏ផ្អែមល្ហែមរបស់ សុគន្ធ នីសា ក្នុងពិធីខួបកំណើតពិតជាផ្អែមល្ហែមខ្លាំងណាស់ !

សិល្បះ ៖ កន្លងទៅថ្មីៗនេះ តារាចំរៀងដែលមានទឹកដមស្រទន់ ពោរពេញទៅដោយមនោសច្ចេតនា និង ទឹកដមដ៏ក្រអួនក្រអៅផងនោះ ត្រូវបានស្វាមី និង មិត្តៗជិតដិត Surprise ខួបកំណើតអោយយ៉ាងរីករាយ​ ជាពិសេសរូបភាពនានាដែលមិត្តៗបានថតពិតជាស្អាតនិងទាក់ទាញយ៉ាងខ្លាំង។
កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ គឺចំថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង សុគន្ធ និសា ដោយក្នុងនោះគេក៏បានឃើញហ្វេសប៊ុករបស់ផលិតកម្មរស្មីហង្សមាសក៏បានធ្វើការបង្ហោះសារមួយជូនពរផងដែរ។ មួយវិញទៀត អ្នកសិល្បៈប្រុសស្រីជាច្រើនដួង ក៏បាននាំគ្នាបង្ហោះរូបភាព និងសារជូនពរដល់អ្នកនាង ជាច្រើនហូរហែនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយក្តីស្រលាញ់រាប់អានចេញពីចិត្ត ហើយក៏មានមិត្តខ្លះបានយកនំខួបមក Surprise មុនថ្ងៃខួបកំណើតថែមទៀតផង។
ម្យ៉ាងវិញទៀត អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺក្នុងថ្ងៃខួបកំណើតឆ្នាំនេះអ្នកនាង សុគន្ធ និសា ក៏បានទទួលនំខេក បាច់ផ្កា និងផ្តល់ស្នាមថើមដ៏កក់ក្តៅ ពីស្វាមីរបស់ខ្លួនផងដែរ ដែលបង្កប់ទៅដោយភាពរ៉ូមែនទិចជាខ្លាំងតែម្តង បើទោះបីជានំខេកមួយនេះសាមញ្ញៗធម្មតាមែន ប៉ុន្តែពោរពេញទៅដោយក្តីស្រលាញ់ និងភាពផ្អែមល្ហែម ពីស្វាមីរបស់អ្នកនាងតែម្តង។ តោះនាំគ្នាមើលរូបភាពផ្អែមល្អែមក្នុងថ្ងៃខួបកំណើត នីសា បន្តិចមើល៕

 

 

 

 

 

 

 

 

 

 

 

 

 

 

មិនធម្នតាមែន ឃើញហើយចង់ឈាមច្រមុះ….(មានវិដេអូ)

ប្រទេសថៃ៖ ស្រីស្អាតជាជនជាតិថៃម្នាក់នេះ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមបណ្តាញសង្គមផ្សព្វផ្សាយ ដោយសារតែនាងមានរូបសម្រស់ស្រស់ស្អាត ហើយពូកែរាំថែមទៀតផង ។
ដោយសារតែនាងពូកែរាំហើយថែមមានរូបសម្រស់ស្រស់ស្អាតទៀតនោះ ធ្វើឲ្យអ្នកលេងតាមបណ្តាញសង្គមមានការ like Cmt និងស៊ែរ តៗគ្នាជាច្រើថែមទៀតផង ។
តោះបើចង់ដឹងថានាងមានរូបសម្រស់ស្រស់ស្អាតហើយពូកែរាំយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមទាំថអស់គ្នា សូមស៊ែរចែកអ្នកជាទីស្រលាញ់បានមើលផង ៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FYouShareYouLike%2Fvideos%2F973974846099941%2F&show_text=0&width=267

ដោយ៖ SVD

ប្រភព៖​ YouLike – คลิปเด็ด

កក្រើករឿងជាថ្មី ! ចតលើផ្លូវសាធារណះត្រូវបង់ប្រាក់គ្មានទៀតទេ គឺលុបបំបាត់ទាំងស្រុងតែម្តង

ភ្នំពេញ ៖ ក្រោយផ្ទុះសាធារណះមតិយ៉ាងកក្រើករឿង ចតលើផ្លូវសាធារណះត្រូវបង់ប្រាក់ចូលក្រុមហ៊ុនកន្លងមក នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ
វត្តភ្នំ សួនកុមារវត្តភ្នំ សួនគោព្រៃវត្តភ្នំ និង ក្រោយសណ្ឋាគារឡឺរ៉ូយាល់​ ជាពិសេសនៅពេលដែលបងប្អូនប្រជាពលរដ្ឋដែលបានយកកូនមកពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទី៤នោះតែម្តង ពោលអោយតែឈប់ អោយតែចត មិនថាយូរឬឆាប់ទេគឺត្រូវតែបង់លុយ បើមិនអោយទេគឺដាក់ច្រវាក់ ហើយផាកពីន័យថ្លៃមួយគុណជាពីរ ឬ បីតាមចិត្តចង់។
ដើម្បីឆ្លើយតបទៅនឹងភាពអសកម្មទាំងនោះសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ អង្គារ៍ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ចេញជាគោលការណ៍ដល់មន្រ្ដីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អនុវត្តដូចខាងក្រោម៖

១-អនុញ្ញាតិឲ្យធ្វើការលុបបំបាត់ទាំងស្រុងរាល់ការយកភាស៊ី លើសេវាទទួលផ្ញើរយានយន្ដគ្រប់ប្រភេទ របស់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទស្សនាកម្សាន្ដនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ សួនកុមារវត្តភ្នំ សួនគោព្រៃ និង ក្រោយសណ្ឋាគារឡឺរ៉ូយាល់ ចាប់ពីថ្ងៃនេះតទៅ ។
២-ចំពោះចំណតបង់ប្រាក់របស់ក្រុមហ៊ុនសូណាត្រាខាងលើ នៅចំណុចសួនគោព្រៃ ផ្លូវលេខ១០២ ផ្លូវលេខ១៩ ជុំវិញសួនកុមារវត្តភ្នំ និង ក្រោយសណ្ឋាគារឡឺរ៉ូយាល់ ត្រូវបានក្រុមហ៊ុនឯកភាពលុបបំបាត់ទាំងស្រុង ដោយពុំអនុញ្ញាតិឲ្យមានចំណតបង់ប្រាក់តទៅទៀតឡើយ ដើម្បីសម្រួលដល់ការឈប់ចតយានយន្ដរបស់បងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្ដនៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ និង ដើម្បីសោភ័ណ្ឌភាពនៅក្នុងទីក្រុង ។

ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជាក្នុងនាមប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្រ្ដីជំនាញពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ទទួលយក និងដោះស្រាយរាល់សំណើរ សំណូមពរ របស់ប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញ ក៏ដូចជារាជធានីភ្នំពេញទាំងមូល បានទាន់ពេលវេលា និងឆាប់រហ័ស ។
សូម ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្រ្ដីរាជការក្រោមឱវាទទាំងអស់ ទទួលបាននូវសេចក្ដីសុខ សុភមង្គល និងបានសម្រេចគ្រប់ភារកិច្ច ក្នុងការដឹកនាំ និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យក្លាយជាទីក្រុងដែលប្រកបដោយសោភ័ណភាព ផាសុខភាព និងជាទីទាក់ទាញបំផុតវិនិយោគិន ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បន្ថែមទៀត ៕

ប្រភព៖ រដ្ឋបាល ខណ្ឌដូនពេញ

 

នេះជាការព្រមានមួយ ! ដល់មន្ត្រីចរាចរផ្សេងៗដែលប្រើតួនាទីគៀបសង្កត់ ពុករលួយ បង្ករបាតុភាពអសកម្មក្នុងសង្គម

ភ្នំពេញ ៖ បន្ទាប់ពីមានមតិរិៈគនពីមហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គម facebook ចែករំលែកតៗគ្នាកាលពីពេលកន្លងមកពាក់ព័ន្ធទៅលើមន្ត្រីនគរបាលចរាចរណ៍២រូបដែលបានទារប្រាក់ពីជនបរទេសដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍។ ដោយមន្ត្រីនគរបាលទាំង២នាក់ទារប្រាក់ចំនួន២០ដុល្លារជាថ្នូរនឹងការមិនចាប់បញ្ជូនទៅការិយាល័យ។

 

លោកវរសេនីយ៍ឯក សែម គន្ធា នាយការិ យាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងថានៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៨នេះ ថាមន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ដែលប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះត្រូវ ផ្អាកការងារបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

ចំពោះចំណាត់ការយ៉ាងនោះលោកបានសុំគោលការណ៍ពីឯកឧត្តម នាយឧត្ដមសេនី យ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី ភ្នំពេញ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិផងដែរ។

លោកនាយការិយាល័យបានបន្ថែមថា មន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ខាងលើបានប្រព្រឹត្តខុសនូវវិន័យកម្លាំងលេខ ០០៦ របស់នគរបាលជាតិ ដោយផាកពិន័យលើសគោលការណ៍និងមិនបានចេញវិក័យបត្រ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលផ្សេងទៀត។

បច្ចុប្បន្នការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៃស្នងការដ្នាននគបាលរាជធានីភ្នំពេញ បានចាត់វិធានការយ៉ាងតឹងរឹងព្រមទាំងផ្អាកការងារជាបណ្តោះអាសន្ន ចំពោះមន្រ្តីទាំង២រូបនេះ ហើយបានកសាងសំណុំរឿងស្នើសុំគោលការណ៍ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញផងដែរ ។

ក្នុងនោះដែរ ឯកឧត្តមនាយ ឧត្តមសេនីយ៍ បានមានប្រសាសន៍បន្ថែម ថាមន្ត្រីនគរបាលចរាចរណ៍ទូទាំងរាជធានីភ្នំពេញត្រូវបានទទួលនូវការលើកទឹកចិត្ត និងឧបត្ថម្ភពី សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សណ្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និង ឯកឧត្តមអភិបាល នៃ គណៈភិបាល រាជធានីភ្នំពេញ ក៏ដូចជាសេចក្តីណែនាំក្រើនរំលឹកពី ឯកឧត្តមនាយ ឧត្តមសេនីយ៍ស្នងការផងដែរ ។

ជារួម ឯកឧត្តមនាយ ឧត្តមសេនីយ៍អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ មិនអនុញ្ញតអោយមានមន្ត្រីនគរបាលណាម្នាក់អនុវត្ត ឬប្រព្រឹត្តបទល្មើសផ្ទុយពីសេចក្តីថ្លៃថ្នូ សុជីវធម៌ ក្រមសីលធម៌ ជាមន្ត្រីកងកម្លាំងនគរបាលជាតិឡើយ ។

ចំពោះទង្វើរបស់មន្ត្រីនគបាលទាំងពីរនាក់ខាងលើ ឯកឧត្តម មិនអាចអប់រំណែនាំបន្តទៀតនោះទេ គឺ ឯកឧត្តម គោរពស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមនាយឧត្តមសេនីយ៍សណ្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បណ្តេញចេញពីក្របខណ្ឌនគបាលជាតិតែម្តង ៕

ប្រភព៖ cambodiapolice.com

កុមារាម្នាក់ បានស្លាប់នៅកន្លែង ក្នុងហេតុការរន្ទះបាញ់ពេលមេឃភ្លៀង នៅព្រៃវែង

ព្រៃវែង ៖ គ្រោះថ្នាក់ធម្មជាតិ រន្ទះបាញ់ មួយបានកើតឡើង បណ្តាលអោយស្លាប់ កុមារាម្នាក់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ០២ រសៀល នៅចំនុចភូមិតាអូក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ក្នុងរបាយការណ៍របស់នគរបាលខេត្ត បានអោយដឹងថា កុមារាដែលស្លាប់ឈ្មោះ ហុន ខុត អាយុ ១២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

Image may contain: people sitting and text
តាសម្តីអ្នកភូមិបានប្រាប់ថា នៅវេលាខាងលើ គឺមេឃកំពុងភ្លៀង កុមាររងគ្រោះបានទៅប្រមូលចំបើងនៅវាលស្រែ ពេលនោះ ក៍មានរន្ទះបាញ់ ចំកុមារខាងលើ បណ្តាលអោយរងគ្រោះស្លាប់តែម្តង ។

ដូច្នេះ នៅពេលមេឃរកកលភ្លៀង និងចាប់ផ្តើមភ្លៀង សូមបងប្អូន ពិសេសអ្នកនៅស្រែចំការ សូមមានការប្រុងប្រយត្ន័ គួរគប្បី មិននៅកណ្តាលវាល មិនត្រូវនៅក្បែរ វត្ថុដែលមានចំណាំងផ្លាត មិនត្រូវជ្រកក្រោមដើមឈើរដែលធំពេក មិនត្រូវកាន់លោហះធាតុ មានចប ពូថៅ ។ល។
គឺបើមានផ្គរន្ទះ គួរគប្បីអង្គុុយស្ងៀម ក្នុងផ្ទះ នោះជាការប្រសើរ ៕

ក្នុង​វីដេអូ​នេះដែរ សូមពិចារណាទាំងអស់គ្នាតេីវាជា​កំហុស​អ្នកណា…?

ប្រទេសថៃ៖ ជាកំហុសអ្នកណា បើកាបើកបរមិនចេះយល់នឹងអធ្យាស្រ័យគ្នាបែបនេះ ?
បើយើងមើលតាមវិដេអូ យើងឃើញហើយថាករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងនៅប្រទេសថៃ ដោយប៉លិសថៃព្យាយាមរត់ទៅឃាត់យុវជនពីនាក់ដោយបើកបរបញ្រ្ចាស់ផ្លូវ ហើយភ្លាមៗនោះយុវជនពីនាក់នោះមិនបានឈប់ទេ ថែមទាំងបើកបុកប៉ូលិសនោះបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ហើយយុវជនពីនាក់នោះក៍ដួលសន្លប់ទាំងពីនាក់ផងដែរ ។
ក្នុងករណីគ្រោះថ្នាក់នេះដែរ យើងពុំអាចបញ្ជាក់បានថា អាចគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណានោះឡើយ ៕

(តោះកំឲ្យរងចាំយូសូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSabaytoday168%2Fvideos%2F2090495734312880%2F&show_text=0&width=560

ប្រភព៖ Sabay today

Highlander បើកដូចហោះ ផ្ទប់ជាមួយកុងទីន័រស្លាប់ពីរនាក់

ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយទៀតហើយ បានកើតឡើងវេលាម៉ោង ១១យប់ ថ្ងៃទី៣០ មេសា ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១២៥-១២៦ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយបង្កអោយមានមនុស្សពីរនាក់បានស្លាប់ភ្លាមៗ ដោយសារ Highlander ១គ្រឿង បានបើកក្នុងល្បឿនយ៉ាងលឿន ហើយព្យាយាមវ៉ារថយន្ត១គ្រឿងទៀត ដែលជិះស្របទិសគ្នា តែអកុសលរថយន្តបានបែកកង់ ហើយរថយន្តកុងទីន័រ ២គ្រឿង ដែលបើកបញ្ច្រាស់ទិសគ្នា បានមកដល់ល្មម ក៏បានបុកផ្ទប់រថយន្ត Highlander យ៉ាងពេញទំហឹងលាន់ដូចរន្ទះតែម្តង។

តាមប្រភពរបស់សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនរងគ្រោះដែលស្លាប់ នៅក្នុងហេតុការណ៍នេះ ទី១ឈ្មោះ កែវ ផល្លី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់តាក់ស៊ី (ជាអ្នកបើកបររថយន្ត ហាយលែនឌឺ) មានទីលំនៅក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ និងទី២ ឈ្មោះ AN YAN ភេទប្រុស ជនជាតិចិន មានទីលំនៅក្នុងខេត្ត Jiangxi ប្រទេសចិន។


សមត្ថកិច្ចបានបន្តទៀតថា ៖ ជនរងគ្រោះទាំង២នាក់ បានជិះរថយន្តម៉ាក ហាយលែនឌឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4503 ចំណែករថយន្តកុងទីន័រពីរគ្រឿងទៀតមានស្លាកលេខ ភ្នំពេញ 3A-0486 ភ្នំពេញ 3B-4172 អ្នកបើកបររត់គេចខ្លួនបាត់ដូចគ្នា និងបើកបរក្នុងទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញដូចគ្នា។

ករណីគ្រោះថ្នាក់នេះបណ្តាលមកពីកត្តាល្បឿនដែលស្រដៀងគ្នាទៅនិងគ្រោះថ្នាក់ដែលកើតមានឡើងនៅកោះកុងកាលពីកន្លងទៅនេះដែរ។ ក្រោយពីសមត្ថកិច្ចចុះទៅវាស់វែងនៅកន្លែងកើតហេតុរូចមក រថយន្តទាំង៣គ្រឿង បានអូនយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក កំពង់សីលា ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ។

ចំណែកសាកសពជនជាតិខ្មែរ ត្រូវបានប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកសាកសព ជនជាតិចិន សមត្ថកិច្ចកំពុងទាក់ទង ស្ថានទូតសាម៉ី ដើម្បីទទួលយកសាកសពទៅចាត់ចែងបន្ត៕

 

 

 

 

ជីវិតតូចធំ សុទ្ធតែផ្ញើរវាសនាលើអ្នកបើកបរ ត្បិតតែបទចំរៀងតែច្បាស់ជាងរឿងពិតទៅទៀត

សិល្បះខ្មែរ ៖ ថ្មីៗនេះតារាចំរៀងដែលមានសំលេងស្រទន់ កញ្ញា ទូច ស្រីល័ក្ខ បានចេញបទថ្មីរបស់កញ្ញាដែលអង្រួនបេះដូងអ្នក ស្តាប់អោយលន្លន់លន្លោចស្ទើរស្រក់ទឹកភ្នែក ពិសេសបទថ្មីនេះធ្វើអោយអ្នកដែលល្មើលច្បាប់ចរាចរទាំងឡាយមានអារម្មណ៍ ក្តុកក្តួល សោកស្តាយនូវទង្វើរបស់ខ្លួនយ៉ាងខ្លាំង។ មិនថាបទថ្មីនេះមានអត្ថន័យ អត្ថរស់យ៉ាងណានោះទេ​មានតែប្រើសតិដែលភ្ញាក់ រលឹកមកកែប្រែទេទើបអាចគេចផុតពីមច្ចុរាជតាមដងផ្លូវនេះបាន។

សព្វថ្ងៃនេះគ្រោះថ្នាក់តាមដងផ្លូវ បានក្លាយជាប្រធានបទក្តៅដែលគ្រប់គ្នាចាប់អារម្មណ៍ តើគ្រោះថ្នាក់នេះបណ្តាលមកពីកត្តាអ្វីខ្លះ?
ជាក់ច្បាស់ណាស់គឺកត្តាមនុស្សនេះឯង មានតែគ្រប់គ្នារួមគ្នាទេ ទើបអាចទប់ស្កាត់បាន៕


https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fjenny.outver%2Fvideos%2F2030358373851175%2F&show_text=0&width=560

មុននឹងចូលកាស៊ីណូមានដឹងអត់ថា ម្ចាស់កាស៊ីណូខ្លាចអ្វីជាងគេ?


តាំងពីបុរាណមក មន្តអាគមន៍មានច្រើនប្រភេទណាស់ ហើយវត្តុស័ក្កសិទ្ធក៏មានច្រើនណាស់ដែរ ជាទូទៅទីកន្លែងផ្សេងៗតែងតែកសាងឡើងតាមក្បួនច្បាប់យ៉ាងត្រឹមត្រូវ មិនមែនចេះតែធ្វើទៅដោយប្រមាថនោះទេ។
មានជំនឿថាបើ កសាងត្រឹមត្រូវតាមក្បួនខ្នាតនោះអ្នកដែលរស់នៅ អ្នកប្រកបការងារ និង អ្នកដែលចូលទៅទីនោះពិតជាមានលាភ មានបារមីខ្ពង់ខ្ពស់ជាក់ជាមិនខាន។ តួរយ៉ាងកាស៊ីណូមួយ មុននិងសាងឡើង គេតែងប្រារព្ធពិធីមួយមានឈ្មោះថា ដាស់អាថាន់ ឬ សាងអាថាន់។ នេះបើតាមលោកគ្រូម្នាក់ដែលមានមន្តអាគន៍ គាថាល្បីល្បាញបំផុត តែគាត់មិនសូវចេញមុខទេហើយ បើអ្នកដែលមានបំណងទៅរកគាត់ ទាល់តែមានឧបនិស្ស័យទើបអាចជួបបាន។ គាត់មានរាងខ្ពស់ស្រឡះ មាឌដំបង សំបុរខ្មៅ សក់ដាញ់ជារូបពស់នាគ។

គាត់តំណាលថា : កាលពីគាត់នៅវ័យជំទង់គាត់ បានទៅឃ្វាលគោនៅតាមជាយព្រៃ ដងអូរក្បែរភ្នំដូចក្មេងៗដ៏ទៃ ថ្ងៃមួយគាត់បានបបួលក្មេងៗ ដែលទៅជាមួយនោះដុតព្រៃដើម្បីយកឃ្មុំ តែដោយសារកំលាំងខ្យល់ ធ្វើអោយព្រៃនោះឆេះយ៉ាងខ្លាំង ហើយធ្វើអោយរូបគាត់ និង ក្មេងៗឯទៀត ភ័យស្លន់ស្លោរត់យករួចខ្លួនតែរៀងៗខ្លួន។ ស្អែកឡើងគាត់ទៅឃ្វាលគោដូចសព្វដង តែគាត់ចំលែកក្នុងចិត្ត គាត់ថាតាមគាត់ចាំបានព្រៃគុម្ពោត នេះឆេះអស់រលីងហើយ ហេតុអ្វីបាននៅត្រង់គល់រាំងភ្នំ ដែលបាក់ងាប់រាបដល់ដីហើយមិនឆេះចឹង? ហើយស្មៅនៅខៀវស្រងាត់ដូចធម្មតា។ មិនបង្អង់យូរកាត់បាន់លែងគោហើយដើរសំដៅទៅមើល !!! និយាយដល់ត្រង់នេះ ខ្ញុំនិងមិត្តភ័ក្រ ព្រឺសំបុរខ្ញាក់ៗ តែម្តងហើយ។ គាត់ថា គាត់បានឃើញចង្កូមមួយគូរ ប៉ុនៗកូនដៃ (គាត់បានលើកបង្ហាញផងដែរ) តែមិត្តនិយាយកាត់ខ្ញុំថា ៖ កូនដៃអ្នកណាធំម្លេះ នេះជិតប៉ុនក៏ដៃខ្ញុំទៅហើយ។គាត់ថា ចៅឯងថាត្រូវហើយ ដោយសារវាដុះ។

ពេលឃើញហើយកាត់បានរើសមកមើល រួចយកទុកក្នុងហោប៉ៅខោ រំពេចនោះស្រាប់តែគាត់មានអារម្មណ៍ក្តៅ និងហាក់ដូចជាមាន សត្វអ្វីម្យ៉ាងនៅក្នុងខោគាត់ចឹង។ គាត់ថាពេលនោះភ័យណាស់ គាត់ដកបោះចោល ហើយរត់ចោលគោ សំដៅមកផ្ទះគាត់ភ្លាម។ដោយសារភាពភ័យពេកគាត់ត្រូវឈឺអស់៣ថ្ងៃ ដោយគ្រុនក្តៅផង រងារញ័រញ៉ាក់ផង និយាយទៅមិនដឹងឈឺអីអោយប្រាកដ។

ក្រោយមកម្តាយគាត់បាននាំគាត់ទៅជួបលោកចៅអធិការ អោយគន់គូរមើល រួចលោកមានសង្ឃដីការថា មិនអីទេរបស់ពីរយ៉ាងដែលមកនៅលើហឹង ក្នុងផ្ទះនោះលេងសើចជាមួយទេ គេពិតជាមាននិស្ស័យនិងកូនញោមណាស់។
ពេលគាត់បានលឺសង្ឃដីកាគាត់នឹកថា ខ្ញុំបានបោះចោលហើយ តើវាមកបានដោយវិធីណា? ចាប់តាំងពីពេលនោះមក គាត់បានព្យាយាមទំនាក់ទំនងដោយផ្ទាល់ ហើយតាំងសមាធិដើម្បីរៀងមន្តអាគមន៍ពីវត្ថុស័ក្កសិទ្ធនោះ។ តាំងពីនោះមកគាត់តែ ធ្វើអំពើល្អ ដោះអំពើរ មើលជំងឺអ្នកស្រុក ដោយមិនយកប្រាក់ជាដើម។ដល់ចំនុចនេះមិត្តខ្ញុំសួរថា តើលោកគ្រូមានទទួលធ្លាប់សិស្សទេ? តាធ្លាប់ទទួលសិស្សពីរនាក់មកហើយ សព្វថ្ងៃនេះម្នាក់បានស្លាប់ហើយ ម្នាក់ទៀតបួសជាសង្ឃនៅវត្តភ្នំដា ឆ្ងាយពីនេះប្រហែល ១០គីឡូម៉ែត្រ។ ចុះហេតុអ្វីបានកូនសិស្សលោកគ្រូស្លាប់? ក្រែងគាត់បានរៀនចេះពីលោកតាមែនទេ? មែនហើយចៅ ដោយសារចេះនឹងហើយបានស្លាប់។

ព្រោះសិស្សម្នាក់នោះមិនស្តាប់បណ្តាំគ្រូ មានចិត្តលោភលន់ ឆ្លៀតពេលដែលគ្រូតាំងសមាធិ បានលួចរៀនបាលីដោយខ្លួនឯង ហើយលួចយកវត្តុស័ក្កសិទ្ធនេះទៅជាប់ខ្លួន រួចគេចខ្លួនបាត់ជាច្រើនឆ្នាំ។ក្រោយមកមានថៅកែម្នាក់បានមកជួបគាត់ ដោយកាត់គន់គូរមើលឃើញថាគាត់អាចបានវត្ថុស័ក្កសិទ្ធនេះមកវិញបានគាត់ក៏ព្រមជួយ។ ដោយលោកគ្រូបានតាំងសមាធិ ប្រមូលមន្តខ្លាំងៗអោយមកសន្ធិត ហើយតាំងជាអាថាន់យ័នចក្រធរណី គ្រងទិសទាំងប្រាំបី និងបាលីមេឃ តាំងនៅលើកំពូលសំរាប់បញ្ចុះធ្វើអគា។ 2ឆ្នាំតំបូងអគានោះប្រើសំរាប់ទិញលក់ត្បូងទេ តែដោយអំណរតមកទីនោះត្រូវបានក្លាយជាកាស៊ីណូសំរាប់ពួកអ្នកមាន។ដោយចិត្តលោភលន់ និងកម្មផលសិស្សគាត់ម្នាក់ នោះបានមកមែន តែដោយសារបារមីដែលបានរៀបចំធ្វើអោយកំលាំងថាមពលមន្តអាគមន៍ដែលបានលួចហាត់រៀន ទាំងប៉ុន្មាន មិនអាចប្រើការកើត។

ហើយសិស្សគាត់ដែលបានបួសរៀននេះហើយដែលជាអ្នកសំលាប់ដោយផ្ទាល់ និងយករបស់នេះជូនតាវិញ។ តាំងពីពេលនោះហើយដែលសិស្សរបស់លោកគ្រូ បានបួសជាសង្ឃ ព្រោះអ្នកដែលគេសំលាប់នោះជាបងប្រុសបង្កើតរបស់ខ្លួន។
ដូចនេះហើយបានជាម្ចាស់កាស៊ីណូនីមួយៗ គេមិនដែលខ្លាចវត្ថុស័ក្កសិទ្ធ ដែលចូលដល់កន្លែងគេនោះទេ​ហើយគ្រូដែលល្បីក៏មិនដែលហ៊ានឈាន ជើងជាន់បរិវេនកាស៊ីណូដែរ ដូចនេះម្ចាស់កាស៊ីណូគេមិនខ្លាចអ្វីទាំងអស់ គឺគេខ្លាចតែម្យ៉ាង ខ្លាចត្រង់ថា មិនមានអ្នកមកលេងនៅកាស៊ីណូ របស់គេតែប៉ុណ្ណោះ៕

 


(នេះជាប្រភេទអត្ថបទបំនិនបែបនិពន្ធ មិនមែនជារឿងពិតនោះទេ)

អត្ថបទដោយ ៖ Sing Ly