អាណិតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ប្រកាសឈប់ច្រៀង

សិល្បះ ៖ កន្លងទៅថ្មីៗនេះម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា បានជួបប្រទះរឿងអាស្រូវគ្រឿងញៀនហើយត្រូវបានមហាជនជាច្រើន បញ្ចេញទស្សនះនិងមតិរៀងៗខ្លួន តែទោះជាយ៉ាងណា ប៊ុត សីហា បានបង្ហាញពីភាពស្អាតស្អំរបស់ខ្លួនដោយបង្ហាញលទ្ធផលពិនិត្យឈាមជាសាធារណះ ផងដែរ មិនតែប៉ុណ្ណោះក្រោយការបដិសេធរបស់ស្ថានទូតអាមេរិក រឿងមិនប្រគល់ Visa អោយទៅសំដែងនៅទីនោះក៏លោកទទួលបានដំណោះស្រាយយ៉ាងល្អផងដែរ។

តែមកដល់ពេលថ្មីៗនេះ តារាមានទឹកដមតែអភ័ព្វមេឃរូបនេះបានបង្ហោះសារ នៅលើបណ្តាញសង្គមដ៏គួរអោយងឿយឆ្ងល់និងអាណិតអាសូរថា ៖  អរគុណបងប្រុស Soklim Reaks Avp ដែលបានឲ្យគេធ្វើបទនិងនិពន្ធឲ្យខ្ញុំរួមទាំងបងប្រុស សុីវ ចន្ទ។អរគុណដល់អង្កការIKARE នៃសារះមន្ទីមរតកជាតិខ្មែរដែលមានបងសេកកុសលជានាយកនិងបងប្រុសសុខលីមរក្សាជាអ្នកសម្របសម្រួលនៅស្រុកខ្មែរក្នុងការចំនាយប្រាក់ធ្វើសំរាប់ខ្ញុំ។5បទដែលថតថ្ងៃមិញពិតជាត្រូវចិត្តណាស់។មុននិងខ្ញុំឈប់ច្រៀងខ្ញុំនិងបន្សល់សម្លេងទុកឲ្យពុកម៉ែបងប្អូននៅនិងអង្កការIKAREឲ្យបាន២០បទខ្ញុំនិងឈប់ច្រៀងហើយ។ហើយពុកម៉ែបងប្អូននិងបានឈប់ដៀលខ្ញុំតទៅទៀត។

ជាមួយនឹងដំណឹងដ៏ក្រៀមក្រំនេះ ធ្វើអោយហ្វេនរបស់លោកដែលនិយមគាំទ្រ និង តាមដានរាល់សកម្មភាពរបស់លោកមានការខកចិត្តយ៉ាងខ្លាំង
រហូតដល់អ្នកខ្លះបង្ហោះក្នុង Status សំរក់ទឹកភ្នែក និង បានខំមិនដើម្បីផ្តល់កំលាំងចិត្តអោយគាត់តស៊ូ ជំនះអោយបាននូវរនាំអាក្រក់នេះផងដែរ។

យើងនៅមិនទាន់អាចទាក់ទងលោក ប៊ុត សីហា ដើម្បីបកស្រាយអំពីរឿងនេះនៅឡើយទេ តែក្រុមការងារនិងព្យាយាមទំនាក់ទំនងលោកនៅពេលក្រោយ។ Sing Ly

ពិតជាមានទេពកោសល្យអស្ចារ្យក្នុងកាសម្តែងមែន…

ប្លែកៗ៖ បុរសម្នាក់នេះពិតជាមានទេពកោសល្យពិតមែន ជាមួយនឹងកាសម្តែងសៀករហ័សកម្មរបស់គាត់នៅក្នុងកម្មវិធីទូរទស្សដ៍ល្បីល្បាញមួយរបស់ចក្រភពអង់គ្លេស គឺកម្មវិធី  Got Talent 2017 ។
បើយើងមើលនៅក្នុងវិដេអូយើងថា កាសម្តែងរបស់គាត់ពិតជាអស្ចារ្យខ្លាំងមែនទែន ដល់ថ្នាក់រហូតកណកម្មការព្រមទាំងអ្នកចូលទស្សនាចំហមាត់គ្រប់ៗគ្នា ដោយសារតែភាពប៉ិនប្រសព្វនៅក្នុងកាសម្តែងរបស់គាត់ ។
តោះបើចង់ដឹងថាតើកាសម្តែងរបស់គាត់មានភាពអស្ចារ្យយ៉ាងណានោះសូមទស្សនាវិដេអូទាំងអស់គ្នា ៕

(វិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FMagiciansGotTalent%2Fvideos%2F436650146757994%2F&show_text=0&width=560

ប្តីនៅឆ្ងាយបបួលនាងចូលច្រៀងខារ៉ាអូខេ រួចចូលផ្ទះសំណាក់រំលោភបានសំរេចនិងគំរាមទុករំលោភបន្ត

ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្ទះ​ជនសង្ស័យ​ក្នុងភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ តាមពាក្យបណ្តឹងរបស់នារីរងគ្រោះករណីរំលោភបានសម្រេចច្រើនដង។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ នារី​រងគ្រោះ​មានឈ្មោះ ក​.​ស​.​អ អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ហេង ហួត ហៅ ម៉ាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​អីវ៉ា់ន់​រោងចក្រ មាន​ទីលំនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​។តាម​ប្រភព​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ អំឡុង ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៤​ល្ងាច នារី​រងគ្រោះ នៅផ្ទះ​ម្តាយក្មេក​ស្ថិតនៅ​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ពេលនោះ ប្អូនស្រី​បង្កើត​របស់​ជនសង្ស័យ ដែល​ត្រូវជា​មិត្តភក្តិ​របស់​ជនរងគ្រោះ បាន​ទូរស័ព្ទ​ហៅ​នារី​រងគ្រោះ​ឲ្យ​ទៅ​ផឹកស៊ី​នៅផ្ទះ របស់​ជនសង្ស័យ​។ ដោយនារីរងគ្រោះបានជិះម៉ូតូទៅជាមួយនិងកូនប្រុសអាយុ ៩ឆ្នាំម្នាក់ ទៅជា​មួយ រួច​បាន​ផឹកស៊ី​មាន​គ្នា​ចំនួន​៥​នាក់ ក្នុងនោះ​ក៏មាន​ប្រពន្ធ​របស់​ជនសង្ស័យ​ផងដែរ ។ រហូតដល់​វេលា​ម៉ោង​៧​យប់ ស្ត្រី​រងគ្រោះ​លា​សុំ​ទៅផ្ទះ​មុន តែ​ជនសង្ស័យ និង​អ្នកផឹកស៊ី​ជាមួយគ្នា​ឃាត់​មិន​ឲ្យ​ទៅ ថែមទាំង​បាន​លួច​ដក ក្បាល​ប៊ូស៊ី ម៉ូតូ​របស់​ស្ត្រី​រងគ្រោះ​លាក់ទុក​បាត់​។

​លុះ​នៅវេលា​ម៉ោង​៨​យប់ ប្អូនស្រី​ជនសង្ស័យ​បាន បបួល​ស្ត្រី​រងគ្រោះ​ទៅ​ច្រៀង​ខារ៉ាអូខេ យីហោ​រ៉ូ​មែន​ទិ​ក ខេ​ធី​វី ហ្វា​មី​លី ស្ថិតនៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ រហូតដល់​វេលា​ម៉ោង​១​និង​៣០​នាទី ក៏​នាំគ្នា​ត្រលប់មក​ផ្ទះ​វិញ​ដោយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូឌុប​ស្ត្រី​រងគ្រោះ មាន​សភាព​ស្រវឹងស្រា​ខ្លាំង ក៏​ឌុប​ចូល​ផ្ទះសំណាក់ ម្តុំ​រង្វង់​មូល​ចោមចៅ ។ មិនបង្អង់យូរគ្រាន់តែចូលដល់ភ្លាមជនសង្ស័យបានប្រើគ្រប់វិធី និងគំរាមនារីរងគ្រោះដើម្បីរំលោភរហូតបានសំរេចនៅពេលនោះទៅ ក្រោយៗមកទៀតគេតែងតែ លួងលោម គំរាមនារីរងគ្រោះបង្ខំរួមភេទជាបន្តបន្ទាប់ចំនួន ៣លើកថែមទៀត ចុងក្រោយជនសង្ស័យបាននិយាយ​លួងលោម និង​គំរាម ស្ត្រី​រងគ្រោះ​ឌុប​យកទៅ​ដេក​នៅផ្ទះ​សំណាក់​នៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល រួមភេទ​បានសម្រេច មួយលើកទៀត​។​ តែដោយដឹងខ្លួនខុស និងពិបាកគេចផុតពីក្រញាំតណ្ហារបស់បុរសល្មោភកាមនេះបាន ម្យ៉ាងខ្លាចប្តីដឹងផងនោះ ក៏ដាច់ចិត្តប្រាប់ប្តីប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនដើម្បីដោះស្រាយតាមផ្លូវច្បាប់តែម្តង៕

កាន់តែស៊ើប លោក ផែង វណ្ណះ ថាអោយចំៗលើមន្ត្រីដែលត្រូវបណ្តេញរឿងពិន័យលើសកំណត់

ភ្នំពេញ ៖ ថ្មីៗនេះក្រោយផ្ទុះករណីប៉ូលីសចរាចរ ពីរនាក់បានជំរិត ផាកពិន័យជនបរទេសក្នុងបទល្មើសចរាចរ​ជាក់ស្តែង និង បានទាប្រាក់រហូតដល់ ៨០ ០០០៛ លើសពីការផាកធម្មតា ដែលនាំអោយផ្ទុះការរិះគន់និងតាមដានពត៍មានគ្រប់មជ្ឃដ្ធានផងដែរ រហូតដល់មានអន្តរាគមន៍ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការនគរបាលជាតិ និង ជាស្នងការរាជធានីភ្នំពេញ បានបណ្តេញមន្ត្រី ២នាក់នោះចេញពីអង្គភាពទៀតផង។

ជុំវិញការបណ្តេញចេញនេះដែរមានសាធារណះមតិ ២ផ្ទុយគ្នាបានកើតឡើង ដែលមានអ្នកគាំទ្រ និង មិនគាំទ្រចំណាត់ការនេះ ខណះដែលម្ខាងៗមានហេតុផលរៀងៗខ្លួន។

Image may contain: 4 people, people standing and crowd

ក្នុងនោះដែរយើងឃើញលោក ផែង វណ្ណះ ដែលជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដ៏ល្បីល្បាញ និង រិះគន់មិនសំចៃមាត់ទៅលើបុគ្គល អង្គភាព និង ជនអាងអំណាចមាសប្រាក់ បុណ្យស័ក្ក គៀបសង្កត់ប្រជារាស្រ្តស្លូតត្រង់បានចេញមុននិយាយចំៗថា​ ៖ មន្ត្រីចាប់ជំរឹតរាស្ត្រជាជនរងគ្រោះឬ​ ?​

Image may contain: 2 people, eyeglasses and closeup

ខ្ញុំពិតជាហួសចិត្តនៅពេលអ្នកខ្លះប្រើមនោសញ្ចេតនាអាណិតមន្ត្រីចាប់ជំរឹតថាជាជនរងគ្រោះទៅវិញ​ ?​ តើមន្ត្រីចាប់ជំរឹត​រាស្ត្រ​ ធ្វើអោយរាស្ត្រក្ដៅក្រហាយរហូតឈានទៅដល់ខឹងគោទៅវាយទេះ​ ជាមន្ត្រីរងគ្រោះឬ​ ?​ ខ្ញុំសួរថា​ តើពេលដែលមន្ត្រីទាំងនោះចាប់រាស្ត្រក្រីក្រមកពីខេត្តបើកបរ​មានកំហុសបន្តិចបន្តួចជំរឹត​យកលុយ​ អ្នកមានអារម្មណ៍ឈឺចាប់អាណិតរាស្ត្រទេ​ ?​
សូមមេត្តាឈប់យកមនោសញ្ចេតនាផ្ទាល់ខ្លួនមកឡូកឡំនឹងការអនុវត្តន៍ច្បាប់ទៅ​ វាដល់ពេលដែលត្រូវកាត់សាច់ស្អុយចោលហើយ​ ។​ តើទុកអោយរាស្ត្រស្រែកជេរដល់ណាទើបធ្វើ​ ?​
ម្យ៉ាងវិញទៀត​ ការដាក់កំហុសទៅលើមន្ត្រីថ្នាក់ក្រោមមិនគ្រប់គ្រាន់ទេ ប្រធានអង្គភាពក៏ត្រូវតែរួមចំណែកទទួលខុសដែរ​ ៕

 

នេះជាលើកទី១ហើយ ដែលឃើញរន្ទះបាញ់ ឆេះ​ផ្ទះ​វីឡា យ៉ាងសន្ធោសន្ធៅដូចនេះ

សៀមរាប ៖ គ្រោះធម្មជាតិមួយ (រន្ទះបាញ់) បានធ្វើអោយផ្ទះវីឡាឈើ​របស់​ថៅកែ​តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់​ទាំងស្រុង នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត​នៅក្នុង​ក្រុម​ទី​៤ ភូមិរ​កា​ធំ សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្ត​សៀមរាប​។​

យោងតាមប្រភពនរគបាលខេត្តសៀមរាបបានអោយដឹងថា ៖ ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មានឈ្មោះ ហូ ឡិច ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​ឥណ្ឌូណេស៊ី មុខរបរ​ថៅកែ តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត រស់នៅ​ក្នុង​ក្រុម​ទី​៤ ភូមិរ​កា​ធំ សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្ត​សៀមរាប​។ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះហើយមិនអាចស្រោចស្រង់បាននោះ​មាន​ទំហំ​៩​ម៉ែត្រ​គុណ​១០​ម៉ែត្រ​។ យើងតាមកម្លាំង​ជំនាញ បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​និង​កងរាជអាវុធហត្ថ​ខេត្ត​និង​រថយន្ត​អង្គភាព​បេតិកភណ្ឌ បាន​ចេញ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​មិន​អាច​ជួយ​បាន​ដោយសារ​ជា​ផ្ទះ​ឈើ ទើប​ភ្លើង​ឆេះ​លឿន​អស់​តែ​ម្តង​។

ចំណែក​សម្ភារៈ​នៅ​ក្នុងផ្ទះ​បណ្តាលឲ្យ​មាន​ការខូច​ខាត​ទាំងស្រុង តែ​ពុំ​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្សជីវិ​ត​ឡើយ ហើយនេះក៏ជាមេរៀនមួយសំរាប់គ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្ន និង រៀបប្រព័ន្ធសុវត្តិភាពការពារផ្ទះរបស់លោកអ្នកផង មិនថាបានផលប៉ុណ្ណានោះទេ តែជាការការពារ​៕

ប្រភពពត៍មាន ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ល្បែងយោលទោង លោតទឹកជាល្បែងដែលមានភាពរីករាយ ចុះបើខុសបច្ចេកទេសវិញ?វាយ៉ាងណា?

ប្លែកៗ ៖ ប្រិយមិត្តអ្នកអានគ្រប់គ្នាពិតជាធ្លាប់លែងល្បែងទាំងនេះជាក់ជាមិនខាន យោលទោងលោតទឹក រឡាតចូលទឹក រំអិលដីភក់ជាដើម , , , !
ជាក់ស្តែងថ្មីៗនេះមានកម្រងរូបភាព និង វីដេអូដែលថតដោយជនបរទេសហើយបានចងក្រងជាវីដេអូនេះឡើង គឺវីដេអូខុសបច្ចេកទេសនៃ
ក្រុមមនុស្សដែលយោលទោងលេង!

តាមរយះវីដេអូទាំងនេះមានឈុតខ្លះបង្ហាញពីភាពប្រឈមនិងគ្រោះថ្នាក់ខ្លះៗផងដែរ តែមិនដូចអ្វីនៃការគិតនោះទេព្រោះគ្រាន់តែជាការឈឺសាច់តិចតួច ឬ របួសខាងក្រៅ ដែលជាល្បែងមួយផ្តល់ភាពរីករាយ និង ការនិយមលេងយ៉ាងខ្លាំងរបស់ប្រទេសលោកខាងលិច៕

ព្រោះតែជីវភាពលោកយាយអាយុ៦២ឆ្នាំម្នាក់បានចេញពីផ្ទះទៅកាប់អុសរហូតខ្យល់គរស្លាប់

(ព្រៃវែង) ៖ ស្ដ្រីវ័យចំណាស់ជាអ្នកដើរ កាប់អុសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅ ជាប់ទំនប់ទឹកប្រាំង ខណៈរូបគាត់កាប់អុសហេវហត់រួចសំរាកស្លាប់តែម្ដង។

Image may contain: one or more people, people standing, hat, outdoor and nature

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅចំណុចទំនប់ពោធិបូរី ស្ថិតក្នុងភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលព័ត៌មានពីឈ្មោះ យ៉ុង ហ៊ាប បានរាយការណ៍ថាមានមនុស្សស្លាប់ នៅចំណុចខាងលើ។
នគរបាលប៉ុស្តិ៍និងស្រុក បានចុះពិនិត្យភ្លាមៗឃើញថាជនរងគ្រោះដែលស្លាប់ ឈ្មោះ អ៊ួន ស៊ុត ភេទស្រី អាយុ ៦២ឆ្នាំ មានទីលំនៅភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។

Image may contain: one or more people, outdoor and nature

មូលហេតុ ជនរងគ្រោះបានចេញដំណើរពីផ្ទះនៅវេលាម៉ោង១១ និង ៤០នាទី ទៅកាប់អុសនៅចំណុចខាងលើពេលហេវហត់ បានខ្យល់គរស្លាប់តែម្ដង។
ហើយសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យរួចរាល់សពបានប្រគល់អោយទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

Image may contain: one or more people, people standing, hat, outdoor and nature

រកឃើញតំបន់ដីដុះមួយនៅកំពង់ស្ពឺ ស្អាតមិនចាញ់ឧត្ដរមានជ័យ….

ខេត្តកំពង់ស្ពឺ៖ បច្ចុប្បន្ននេះដីដុះរលោះធំមួយក្នុងខេត្តបន្ទាយមានជ័យកំពុងមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ហើយមន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទី​តាំង​​តំបន់​រមណីយដ្ឋាន​ធម្ម​ជាតិ​រលោះ​ធំ ដើម្បី​រៀបចំ​អភិវឌ្ឍ​តំបន់​នេះ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ថែមទៀតផង ។

ដោយឡែកកាលពីពេលថ្មីៗនេះប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានប្រទះឃើញតំបន់ដីដុះដែលបានបញ្ចេញក្បូក្បាច់ប្លែកៗជាប់ៗគ្នានៅលើផ្ទៃដីដ៍ធំមួយនៅក្បែរជើងភ្នំតូចធំដ៍គួរឲ្យចាប់អាម្មណ៍បំផុត ។

បើតាមលោក ស៊ិន សាវន ជាគ្រូបង្រៀននៅខេត្តកំពង់ស្ពឺ  ដែលបានទៅដល់តំបន់នោះ បានប្រាប់តាមទូរស័ព្ទថា ដីច្រោះដ៍ធស្ចារ្យនោះស្ថិតនៅភូមិ បន្ទាយរកា ឃុំក្រាំង ដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោកបានបន្តថានៅទីនោះមានមានទស្សនីយ៍ភាពស្អាតខ្លាំងកម្របានឃើញមានដើមឈើតូចៗដុះតាមជំរៀលខ្ពង់រាបពណ៍ខៀវស្រង៉ាត់ អ្វីដែរគួរឲ្យភ្ញាក់ផ្អើលនោះដីដុះដែលកើតឡើងដោយសាទឹកហូរចេញមកពីលើកំពូលភ្នំនាៗបង្កើតបានជាទិដ្ធភាពដ៍ប្លែកប្រៀបដូចប្រាង្គប្រាសាទដូច្នោះដែរ ។

ប្រសិនបើបានទៅដល់ប្រកដជារំភើបនឹងសម្រស់ធម្មជាតិនិងខ្យល់អាកាសបរិសុទ្ធផងនោះប្រាកដជារំសាយអស់ទុកកង្វល់ផ្សេងៗ ។

ប្រសិនជាចង់ទៅដល់ទីតាំងនេះ អ្នកត្រូវធ្វើដំណើរពីភ្នំពេញមកតាមផ្លូវេជាតិលេខ៤ប្រមាណ៧០គីឡូម៉ែតមុខផ្សាត្រពាំងក្រឡឹងបន្តិចនោះអ្នកនិងឃើញក្លោងទ្វាវត្តព្រៃរមៀតនៅខាងស្តាំដៃ ចូលតាមក្លោងទ្វាវត្តនោះទៅត្រង់រហូតប្រមាណជា២០គីឡូម៉ែតនិងទៅដល់សាលាឃុំ ក្រាំង ដីវ៉ាយ សាកសួមន្រ្តីសាលាខឃុំបន្ថែមនោះលោកអ្នកប្រកដជាទៅដល់ទីនោះដោយមិនពិបាករកឡើយ ៕

(សូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F30daily%2Fvideos%2F2033731803548226%2F&show_text=0&width=317

ប្រភព៖ ៣០ដេលី

តើលោក អេង រិទ្ធី និង អ្នកនាង ស៊ឹម សូលីកា អាច​នឹង​ដឹក​ដៃ​គ្នា​ចូល​រោង​ជ័យ​ឆាប់ៗមែនទេ?

សិល្បះ និង កំសាន្ត ៖ ស្នេហាដែលវិវត្តន៍ពីការរាប់អានគ្នាជាបងប្អូនរវាងអ្នកនាង ស៊ឹម សូលិកា ជាមួយលោក អេង ឬទ្ធី ដែលទើបតែទទួលការតែងតាំងជា ឧត្តមសេនីយ៍ទោកន្លងទៅថ្មីៗនេះ អាចនឹងមានដំណឹងល្អពីការចោលរោងការក្នុងពេលដ៏ខ្លីនៅពេលខាងមុខ។
ដំណឹងល្អរបស់បុរសពោះម៉ាយ លោក អេង ឬទ្ធី ជាមួយអ្នកម៉េម៉ាយអ្នកនាង ស៊ឹម សូលិកា ព្រោះតែអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ជាញឹកញ៉ាប់នៅក្នុងបណ្តាញសង្គម ក៏ដូចជាចូលរួមកម្មវិធីតូចធំនានា ជាក់ស្តែងក្នុងពេលកន្លងទៅថ្មីៗនេះអ្នកទាំងពីរបានបណ្តើរគ្នាជាសាធារណះ
ចូលរួមសម្ភោធវីឡាថ្មីរបស់តារាសំដែង និងអ្នកចំរៀងលោក អេឡិច ចាន់ត្រា។

បើទោះបីមិនសូវសប្បាយចិត្តជាមួយអ្នកសារពត៍មានដែលចូលទៅផ្តិតយករូបភាពពួកគេទាំងពីរ ក៏ប៉ុន្តែសិល្បះករសិល្បះការនីបានចូលរួមបានសាទនិងបង្ហាញភាពសប្បាយរីករាយនៅពេលឃើញពួកគេស្និទស្នាលនឹងគ្នាពេលទៅណាមកណា។
តាមប្រភពពីអ្នកសិល្បះម្នាក់បានលើកឡើងថា ៖ ពិធីករនិងពិធីការនីរបស់ស្ថានីយ៍ទូរសទស្សបាយ័នទាំងពីររូបនេះ ត្រៀមខ្លួននិងចូលរោងការក្នុងពេលឆាប់ៗខាងមុន បន្ទាប់ពីពួកគេដាច់ស្រឡះក្នុងរឿងស្នេហារៀងៗមក មួយវិញទៀតចាស់ទុំទាំងសងខាងមានការពេញចិត្តពេញថ្លើមទៅវិញទៅមកចំពោះគូរស្នេហ៍ទាំងពីរ ខុសប្លែកពីកាលមានទំនាក់ទំនងជាមួយលោក ទិត្យ ថាវរិទ្ធ ដែលគ្រួសារខាងប្រុសហាក់មិនសូវពេញចិត្តនោះទេ។
ដោយសារភាពដាច់ស្រឡះរឿងស្នេហារៀងៗខ្លួនដូចនេះហើយ ទើបគូរស្នេហ៍ទាំងពីរទៅណាមកណាជាមួយគ្នា ស្និទស្នាលនិងផ្អែមមិនចាញ់គូរស្នេហ៍កំលោះក្រមុំនោះទេ។

បើសិនដំណឹងចូលរោងការរបស់លោក អេង ឬទ្ធី និងអ្នកនាង ស៊ឹម សូលិកា ពិតជាអាចកើតឡើងឆាប់ៗមែននោះ ពិតជាធ្វើអោយកូនស្រីរបស់ពិធីការនីនិងតារាសំដែងរូបនោះសប្បាយចិត្តមិនតិចនោះទេ​ ព្រោះថាកន្លងទៅកូនស្រីរបស់អ្នកនាងចង់ឃើញម្តាយជួបស្នេហ៍ពិតមិនមែនជាស្នេហ៍ក្លែងក្លាយនោះទេ៕

ដោយ ៖ Sing Ly
ប្រភពវីដេអូ  ៣០ដេលី

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F30daily%2Fvideos%2F2033739053547501%2F&show_text=0&width=476

កូនអកត្តញូ រៀបរែកឪពុកពិការទៅចោលកណ្តាលព្រៃ តែជួបរឿងនឹកស្មានមិនដល់

បំនិនជិវិត ៖ កណ្តាលដងព្រៃស្ងប់ស្ងាត់ ជីតាពិការកំពុងសប្បាយរីករាយជាមួយនិងចៅ , , , ! លោកតាៗ ទាយទៅមើលថាតើដុំថ្មក្នុងដៃចៅនៅខាងណា? តាមមិនដឹងទេ តាមើលអត់ឃើញទេ ! តាមនិស្ស័យក្មេងដែលត្រូវរៀនគ្រប់អ្វីៗនៅជុំវិញខ្លួន ក្រោយពីលេងសប្បាយរីករាយហើយ កុមារនោះក៏បានដឹកដៃជីតាត្រលប់ទៅទីភូមិតូចមួយកណ្តាលទ្រូងព្រៃក្បែរមាត់អូ ដែលមានផ្ទះប្រមាណ ៥ ទៅ ៦ ខ្នងតែប៉ុណ្ណោះ។

ថ្លៃពីតំបូងឡើង ជីតាយើងគាត់ជាមនុស្សមានកំលាំងពលំមាំមួន មានរបរជាព្រានព្រៃ ហើយត្រូវម្តាយទុកឪពុកដាក់អោយមានប្រពន្ធកូនដូចគេដូចឯង តែជាអកុសលប្រពន្ធគាត់បានស្លាប់ចោលកូនតូចតាំងពីរ ៣ខែមកម្លេះដោយសារជំងឺ ខ្វះថ្នាំសង្កូវ។ ជីតាយើងគាត់ខំប្រឹងប្រែងណាស់ទំរាំ
បីបាច់ថែរក្សាមាណពបានរហូតដល់ធំតែអកុលសកម្មគាត់ត្រូវងងឹតភ្នែកដោយមិនដឹងមូលហេតុ។ តែគាត់នៅតែប្រឹងប្រែងរស់ព្រោះគាត់គិតថា គាត់មិនអាចស្លាប់បានទេដរាបណាគាត់មិនទាន់រកត្រើយសុភមង្គលដល់កូនរបស់គាត់បាន។ តមកគាត់បានប្រមូលប្រាក់កាក់ និង ទ្រពដែលមាន
តំលៃទាំងប៉ុន្មានដែលខំសន្សំមកដើម្បីស្តីដណ្តឹងកូនក្រមុំអ្នកភូមិក្បែរនោះអោយកូនគាត់ ត្បិតតែមិនបានរៀបការធំដុំតែជាពិធីដែលមានការទទួលស្គាល់ពីគ្រប់គ្នាក្នុងភូមិផងដែរ។ ពេលវេលាចេះតែកន្លង អារម្មណ៍ទើសទាល់កាន់តែមាន តំបូងឡើងប្រពន្ធមាណពគ្រាន់តែរអ៊ូធម្មតាៗទេ​ តែក្រោយមកពេលដៅកូនមានអាយុ៥ឆ្នាំទើបរឿងនេះចេះតែធំទៅៗ ហើយប្រកាសថាចង់ចុះចោលមាណពម្តងៗផងដែរ។

រាល់ពេលដែលកូនប្រសារអ៊ូរ រាល់ពេលដែលលឺសំលេងចៅនិយាយធ្វើអោយទឹកចិត្តជីតាយើងក្តុកក្តួលពន់ពេក ម្ខាងស្រលាញ់កូន ម្ខាងអាណិតចៅ ម្ខាងសោកស្តាយដែលធ្វើអោយកូនៗលំបាកដោយសារខ្លួន ជីតាយើងតែងតែព្យាយាមធ្វើគ្រប់យ៉ាងមិនអោយទើសចិត្តនោះទេ តែអំណាចពិការតើគាត់អាចទ្រាំបានប៉ុណ្ណា?
ថ្លៃងក្នុងថ្ងៃមួយនោះប្រពន្ធបានដាក់កំហិតអោយប្តីថា ៖ អ្នកអើយខ្ញុំមិនអាចទ្រាំទ្រនិងឪពុករបស់អ្នកបានទៀតទេ បើអ្នកមិនដោះស្រាយទេមានជំរើសពីរ តើរវាងឪពុកនិងខ្ញុំអ្នករើសយកមួយណា? បុរសជាប្តីបានត្រឹមស្ងោកមុខ ហើយដកដង្ហើមធំរួចដើរចេញទៅ។ ស្អែកឡើងមាណពប្រាប់ប្រពន្ធថា អូនអើយបងសំរេចចិត្តហើយ ថាបងរើសយកអូន ស្អែកឡើងបងនិងរែកពុកយកទៅចោលកណ្តាលព្រៃជ្រៅ ឯងឈប់បារម្ភទៅ !!!

មិនឃ្លាតពីទីនោះប៉ុន្មានទេ ជីតាយើងកំពុងស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយសំរកទឹកភ្នែកដោយដៃខ្ទប់មាត់ ៖ មិនគួរសោះកូនដែលគាត់ស្រលាញ់
ស្មើរគ្រាប់ភ្នែក បេះដូងថ្លើមប្រម៉ាត់ បែរជានិយាយពាក្យនេះទៅរួច ណ្ហើយចុះកូនមាសឪពុក ពុកមិនប្រកាន់ខឹងនឹងកូនទេ ដើម្បីក្តីសុខរបស់កូនពុក
សុខចិត្តទៅនេះជាដង្ហើមនិងក្តីសង្ឃឹមចុងក្រោយដែលពុកអោយកូន ……………… !
មិនខុសពីការគិតមែន ស្អែកព្រឹកព្រលឹមឡើងមាណពយើងរៀបថ្មនៅម្ខាង និងម្ខាងទៀតអោយឪពុកអង្គុយហៀបរែកចេញទៅ …..តែ
ពុកពុក (ក្មេងតូចត្រូវជាចៅរបស់ជីតាកម្សត់ស្រែកហើយរត់មកយ៉ាងរន្ថើន) ពេលពុកបោះលោកតាចោលនៅកណ្តាលព្រៃ សូមពុកកំភ្លេចយកដងរែកមកវិញផងណា ! បើពុកភ្លេចយកមកពេលពុកចាស់ទៅខ្ញុំអត់មានអ្វីរែកពុកទៅចោលដូចពេលនេះទេ !
ពេលនេះហើយដែលគ្រប់គ្នាទ្រហោរយំអោបគ្នាទៅវិញទៅមក ទាំងចៅ ជីតា កូន និងកូនប្រសារ ជីតាកំសត់បាននិយាយថា កូនៗនៅចុះទោះពុកដឹង

ថានេះជាជំរើសមិនសមរម្យរបស់កូនក្តី ពុកព្រមប្រណីអោយកូន ហើយនេះជាក្តីបំណងចុងក្រោយដែលពុកអោយកូនៗ រូបកាយ ញើសឈាម កែវភ្នែក ថ្លើមប្រម៉ាត់ រួមទាំងជីវិតពុកគឺហ៊ានលះបង់គ្រប់យ៉ាងអោយតែជាសេចក្តីសុខរបស់កូនៗ។


ពេលនោះហើយដែលកូនៗដឹងកំហុស ហើយលះបង់ចោលគំនិតអាក្រក់ៗនេះចោលទៅ ចុងបំផុតនៃជិវិតរបស់ជីតាកំសត់ហៀបស្លាប់គាត់បាននិយាយថា ៖ បើកូនមិនចង់មានវិប្បដិសារីនោះទេ កុំបង្រៀនចៅអោយអកត្តញូ មុននឹងពុកស្លាប់ទៅពុកសប្បាយចិត្តណាស់ដែលពុកមានកូន មានចៅដែលគោរពដឹងគុណមាតាបិតា សូមកូនៗរស់នៅបានសុខដរាបរៀងទៅ ហើយត្បូងពេជ្រដែលនៅក្រោមថ្មមាត់ជណ្តើរនោះល្មមអោយកូនរស់នៅដោយក្តីសុខអស់មួយជីវិតបានហើយ៕

អត្ថបទដោយ ៖ Sing Ly
ប្រភពវីដេអូ ៖ Kou Sopheap