ពិភពលោកនេះចង្អៀតណាស់មែនទេ បានជាបំពុលខ្ញុំឲ្យស្លាប់? សត្វឆ្កែស្លាប់ទាំងទឹកភ្នែកដោយចង់និយាយអ្វីមួយ តែនិយាយមិនចេញ

សត្វឆ្កែគឺជាសត្វមួយប្រភេទដែលគេគិតថាវាជាសត្វចេះ ដោយវាយល់ពីអារម្មណ៌របស់មនុស្សស្ទើរតែ១០០ភាគរយ នេះបើតាមការអះអាងពីអ្នកចិញ្ចឹមសត្វឆ្កែទូទៅ ហើយមួយវិញទៀតមានអ្នកចិញ្ចឹមខ្លះ ស្រលាញ់រហូតដល់ថ្នាក់យកវាទៅដេកក្បែរជាមួយទៀតផង។ តែជាអកុសលអ្វីបានជាឆ្កែមួយនេះត្រូវបានគេបំពុលស្លាប់ទៅវិញ ដោយអ្នកជិតខាងបានលឺសម្លេងវាព្រុសពីរបីថ្ងៃ។ស្រាប់តែព្រឹកឡើងក៏ឃើញវាស្លាប់បាត់ទៅហើយ ពេលភ្លាមៗនោះផងដែរវាត្រូវបានជួយសង្គ្រោះ ដោយបាញ់ទឹកដោះគោ១កំប៉ុង ប្រេងកន្លះលីត្រ ព្រមទាំងទឹកដូងផងដែរ ដាក់ចូលតាមមាត់របស់វាដើម្បីលាងសម្អាតជាតិពុលចេញ តែវិធីនេះនៅតែមិនអាចជួយវាបានទេ។

ហើយស្របពេលភ្លាមៗនោះក៏នាំវាទៅរកពេទ្យសត្វវិញម្តង។ តែតែតែវាជារឿងហួសចិត្តបំផុត ពេលទៅដល់ស្រាប់តែពេទ្យសត្វនោះទើបតែចេញទៅក្រៅផុតបាត់ទៀត ភ្លាមនោះផងដែរសត្វឆ្កែដែលគួរអោយអាណិតនោះបានដាច់ខ្យល់ស្លាប់បាត់ រឿងដែលធ្វើអោយម្ចាស់រឹតតែស្រណោះបំផុតនោះគឺវាចេះស្រក់ទឹកភ្នែកចេញមកទៀត ប្រហែលជាវាចង់និយាយអ្វីមួយហើយ តែគ្នានិយាយមិនចេញ។ ហេតុអ្វីត្រូវសំលាប់គ្នាដោយសារជាតិពុល? រឺមួយអ្នកបំពុលនោះមានបំណងអ្វីផ្សេង?

សត្វគោដើរឆ្លងផ្លូវ ត្រូវរថយន្តបុកងាប់ រកម្ចាស់មិនឃើញ អាជ្ញាធរដឹក យកទៅរក្សាទុកនៅសាលាសង្កាត់

មេគោមួយក្បាល ម្ចាស់លែងអោ​យដេីរ​​​ពាស់វាលពា​​​​​​​​​​ស់កាល​​​​​​​​​​​​​តាមផ្លូវសាធា​​​​​​​​​​​​​​​​រណះត្រូវរថ​​​​​​​​​​​​យន្តហា​​​​​​​​​​​​​​​​យឡែនឌ័រមួ​​​​​​​​​​​​​​​​​​​​​​​​​​​​យគ្រឿងបើកបុក បណ្តាល​​​​​​​​​​​ឲ្យងាប់ កាលពី​​​​​​​​​វេលាម៉ោង១​​​​​​​​​​និង៥០នា​​​​​​​​​​​ទីរំល​​​​​​​​​​​​​​​​​​​​​ងអធ្រាត្រ ចូលថ្ងៃទី២១ ខែម​​​​​​​​​​​​​​​​​​​​​ករា ឆ្នាំ២០១៩​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថិតនៅតាមផ្លូវសហ​​​​​​​​​​​​​​ព័ន្ធរុស្សី ភូមិព្រៃជីសា​​​​​​​​​​​​​ក់ សង្កាត់ចោម​​​​​​​​​​​​ចៅ៣ ខណ្ឌពោធិសែ​​​​​​​​​​​​​​​​​​​នជ័យ​ រថយន្តបន្តដំណើរទៅ​បាត់។

តាមសន្តិសុខ​យាមហាង បា​​​​​​​នឲ្យដឹងថា ​​​​​​​​​​មុនកើតហេ​​​​​​​​​​​​តុ ឃើញគោ២​​​​​​​​​​ក្បាលដើរតា​​​​​​​​​​​​​​​​​​​​​មផ្លូវ ពីកើតទៅ​​​​​​​​​​លិច ​​​​​​​​​​​​​​​​​​​​​​​​​លើផ្លូវបញ្ច្រាស សសៀស្របតា​​​​​​​​​​​​មទ្រូងផ្លូវ លុះដល់ចំណុច​​​​​​​​​​​​​​​​​​​​ខាងលើ ដើរឆ្លងផ្លូវ​​​​​​​​​​​ទៅត្បូង ស្របពេលដែ​​​​​​​​​​​​រថយន្តហាយ​​​​​​​​ឡែនឌ័របើកពីលិចទៅកើត ព្យាយាម​​​​​គេ ចគោរ​​​​​​​​​​​​​​ត់កាត់មុខទើ​​​​​​បបណ្តលា​ឲ្យបុកពីចំ​​​​​​​​​​​​​​​​​ហៀងបណ្តា​​​​​​​​​​​​​​​លឲ្យបាក់​​​​​​​​​​​​​​​​​​​​​​​ជើងផ្នែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខាងស្តាំទាំងមុខ​​​​​ក្រោយ។ក្រោយកើត​​​​​​​​​ហេតុ រថយន្តឈប់ម្ចាស់ចុះ​​​​​​​​​​​​​មើល រកម្ចាស់​​​​​​​​​​គោមិន​​​​​​​​​​ឃើញ បន្តដំណើ​​​​​​​​​​​​រចាកចេ​​​​​​​​​​​ញទៅ​​​​​​​​​​​​​​​​​​​​​​​​​​​បាត់ សត្វគោត្រូវ​​​​​​​​​​​​​​​​​​​​​បានសមត្ថកិច្ចដឹកយ​​​​​​​​​​កមក​​​​​​​​​​​​ទរក្សាទុកនៅ​​​​​​​​​សាលា​​​​​​​​​​​​សង្កាត់ចោ​​​​​​​​​​​​​​​​​​មចៅ៣​​​​​​​​​​​​​​​​​​ ស្រាវជ្រាវរក​​​​​​​​​ម្ចាស់។

បើតាមប្រជា​​​ពលរដ្ឋវិញ បានលើក​​​​​​​​​​​​ឡើងថា ផ្លូវសហ​ព័ន្ធរុស្សី ត្រង់ចំណុច​​​​​​​​​​​​​​​​ខាងលើ និងផ្លូវទំនប់​​​​​​​​​​​​​​​​​​​​កប់ស្រូវ ភូមិ​​​​​​​​​​​​​​​​​​​​​​​​​​​សាស្រ្តខណ្ឌពោធិសែនជ័យ ​​​​​​​​​​​​សត្វ ហ្វូងគោ ឃើញដើ​​​​​​​​​​​​​​​​​​រសេរី តាមផ្លូវ ដេក​​​​​​​​​​​​​​​លើសួនច្បាររបស់សា​​​​​​​​​​​​លាក្រុង ទាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យប់ថ្ងៃ គ្មានខាងណារវល់យកភ្នែក​​​​​​​​​​​​​​​​មើលទេ បង្កគ្រោះថ្នាក់ច​​​​​​​​​​​រាចរណ៍ ប៉ះពា​​​​​​​​​​​​​​​​​​​​​ល់ដល់អ្នកដំណើ​​​​​​​​​​​​​​រតាមផ្លូវ រកម្ចាស់មិ​​​​​​​​​​​​​​នឃើញ​​​​​​​​មិនដឹងថាពេល​​​​​​​​​​​​ណាទើបអាជ្ញាធរ​​​​​​​​​​មានវិធាន​​​​​​​​​​​ការ៕

សង្គ្រាម រវាង Rap ស្រុកខ្មែរកំពុងតែកើតឡើងទៀតហើយ ខណៈទំនាស់ពាក្យសម្ដីកំពុងតែក្ដៅ (មានវីដេអូ)

យើងគិតថាអ្នកទាំងអស់គ្នា ប្រាក​​​​​​​​​​​​​​​​​​​​​​​​​​​​​ដជាបានដឹងរួចហើយ ចំពោះសង្រ្គាមរវាងតារារ៉េប ខ្មែរមួយជីវិត ពន្លឺសមាជិក ក្រុមក្មេងខ្មែរ និង ជីដេវីត ដែលបានរេបឌឺដងគ្នាឡើងផ្អើលបណ្ដាញសង្គមនាពេលកន្លងទៅ។ហើយរឿងនេះវាក៏បានស្ងាត់ទៅវិញ ប៉ុន្តែ​​​​​​​​​​​​​​​​​​​​​​ស្រាប់តែពេលនេះ វាអាចនឹងកើតឡើងម្ដងទៀត ដោយសារតែគេឃើញតារារ៉េប ខ្មែរ១ជីវិត បានបង្ហោះសារថា៖ «អញពុងដេកស្រួលស្រួលអានេះវាចេះតែដាស់អញអោយភ្ញាក់..ដេញធាក់ពួកអាចោម្រាយអស់នេះម្នាក់មាជេីងសិន»។ ស្រាប់តារារ៉េបដ៏ល្បីក្នុងស្រទាប់យុវវ័យលោក ជីដេវិត បាន share សាររបស់ ខ្មែរ១ជីវិត នឹងបាន​​​​​​​​​​​​​​​​​​​​​​​​សរសេរថា៖ «I can’t wait , here my ass come And kick មកអោយសាហាវ បើមិនសាហាវ នៅលក់នំកងចុះ»។រឿងនេះមិនត្រឹមពាក់ព័ន្ធ​​​​​​​​​​​​​​ត្រឹមតែតារា ២ដួងខាងលើទេ គឺមានលោក ថេណា និង morno ផងដែរ។ ការផ្ដើមនៃជម្លោះនេះ អាច​​​​​​​​​​​​​​​ផ្ដើមឡើងដោយលោក ថេណា ដោយលោកបានបង្ហោះវីដេអូច្រៀងលេងរបស់លោក លើគណនីហ្វេសប៊ុក ហើយត្រូវបាន ជីដេវីត share និងសរសេរថា៖ «ប្រាប់ពូប្រម៉ាត់ប្រម៉ង់ come and diss Tena Khimphun But wait ដឹងគាត់ហ៊ានអត់ 😂 ៨ ទល់ ១ មានអីអស្ចារ្យមួយស្មើពីរស្មើបានឡូយ 😂 I can’t wait»។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkptena%2Fvideos%2F2256835271238507%2F&show_text=0&width=380

លោក ឧកញ្ញា ដួង ឆាយ ៖ បន្តទាមទាររកយុត្តិធម៍ជូនកូនប្រុសច្បងនៅតុលាការទីក្រុងបាងកកពីមន្ទីរពេទ្យ BUMRUNGRAD (មានវីឌីអូ)

ប្រិយមិត្តពិតជាបានស្គាល់ហើយ អំពីលោក ឧកញ្ញា ចិត្តធម៌ ដួង ឆាយ លោកតែងតែជួយមនុស្សក្រក្សត់ និងទូរគតជនផ្សេងៗ យ៉ាងណាមិញ ថ្ងៃនេះប្រភពហ្វេសប៊ុកលោក ឧកញ៉ា ឌួង​​ ឆាយ បានលើកឡើងថា “បន្តទាមទាររកយុត្តិធម៍ជូនកូនប្រុសច្បងរបស់ខ្ញុំនៅតុលាការទីក្រុងបាងកកពីមន្ទីរពេទ្យ BUMRUNGRAD” គូរបញ្ចាក់ថា កាលពីឆ្នំា ២០១៧ កន្លងទៅ “កូនប្រុស របស់លោកឧកញ៉ា ឌួង ឆាយ បានធ្លាក់ខ្លួនឈឺភ្លាម លោកបានបញ្ចូនកូនទៅមន្ទីរពេទ្យថៃឈ្មោះ Bumrungrad ដើម្បីធ្វើការព្យាបាល ប៉ុន្តែអាការៈហាក់ដូចមិនធូរស្រាល រួចធ្វេសប្រហែលដល់ខួរក្បាលកូនគាត់ មានបញ្ហានៅពេទ្រនេះយ៉ាងធ្ងន់ ដោយមើលឃើញពីចំណុចខ្វះខាត និងធ្វេសប្រហែស ភាគីខាងមន្ទីរពេទ្យ Bumrungrad ទើប ឧកញ៉ា ឌួង​​ ឆាយ សំរេចចិត្តដាក់ពាក្យបណ្តឹងមន្ទីរពេទ្យ។ យ៉ាងណាមិញចង់ជ្រាបច្បាស់សូមទស្សនាវីដីអូរកាលពីឆ្នំានោះ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FDuongChayPage%2Fvideos%2F260802957600713%2F&show_text=0&width=560

មន្ត្រីយោធាម្នាក់ បើករថយន្ត Lexus 330 បុកចូលហាងលក់សម្លៀកបំពាក់យីហោ ម៉ាយស្ត័រ ផ្អើលអ្នកលក់ទាំងកណ្ដាលថ្ងៃត្រង់

ខេត្តកណ្ដាលៈ កាលពីវេលាម៉ោង១២ៈ៥០ នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយមន្រ្ដីយោធាម្នាក់ បានបើករថយន្តលុចស៊ីស RX330 មួយគ្រឿង បុកចូលហាងលក់សម្លៀកបំពាក់យីហោ ម៉ាយ ស្ត័រ បណ្ដាលឲ្យរងការខូចខាតសម្ភារមួយចំនួនក្នុងផ្ទះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ចំពោះករណីនេះ មិនបង្កឲ្យអ្នករងរបួសនោះទេ ក្រោយកើតហេតុ ស្រាប់តែមានស្រ្ដីម្នាក់ ដែលជាម្ចាស់ឡាន បានចូលខ្លួនដោះស្រាយ នឹងម្ចាស់ហាងចចារគ្នាបញ្ចាប់រឿង ដោយសង់សំណងជាលុយ ៕

ប្រធានគណបក្សខ្មែរក្រោក លោក វិល្លាម រៀបរាប់ពីជីវិតតស៊ូ ឆ្លងកាត់ព្យុះភ្លៀង ការរិះគន់ ពាក្យជេរប្រមាថ រាប់មិនអស់

កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមរបស់ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឈនាសាប៊ុង ហៅលោក វិល្លាម បានបង្ហោះសាររៀបរាប់ពីជីវិតដែលខំតស៊ូអស់រយៈពេល៤ឆ្នាំកន្លងផុតទៅបាត់ទៅហើយ ដែលបានតស៊ូ ព្យាយាមរហូតមានថ្ងៃនេះ។យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់លោកក៏បានរៀបរាប់យ៉ាងដូច្នេះថា “រូបកាលពីឆ្នាំ ២០១៥ , គិតទៅពេលវេលាពិតជាដេីរលឿនមែនធ្មេចបេីកៗ ៤ ឆ្នាំកន្លងផុត ថ្ងៃមុនជាមនុស្សធម្មតា ថ្ងៃនេះក្លាយជាអ្នកនយោបាយ ជាអ្នកដឹកនាំគេ តែវាមិនមែនកេីតមកដោយចៃដន្យទេ វាកេីតពីការប៉ុនប៉ង ការតស៊ូ និងការព្យាយាម ជាពិសេសគឺស្ថានភាពរុញច្រាន រួមទាំងបូកផ្សំជាមួយទស្សនវិស័យ កត្តាចំនេះដឹង បទពិសោធន៍។

លេីវិថីនៃការបំពេញកាតព្វកិច្ចបំរេីសង្គមជាតិ ពាក្យរិះគន់តាមកាសែត ពាក្យជេរប្រមាថ ការលាបពណ៌ ជាតន្ត្រីមួយដែលរណ្ដំស្ដាប់មិនជិនណាយ កាន់តែស្ដាប់កាន់តែសេីច ខុសពីមនុស្សទូទៅកាន់តែស្ដាប់កាន់តែចង់ចងក ហ្វឹកហាត់តាំងពីស្ដាប់ខឹង រហូតដល់ស្ដាប់សេីច ភាពនឹងន ភាពអត់ធ្មត់កាន់តែកេីនពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះឈរលេីគោលការណ៍ថា៖

«បេីគ្រាន់តែគេជេរទ្រាំមិនបានផង តេីមានភាពអត់ធ្មត់ទៅដោះស្រាយបញ្ហាអោយអ្នកណាកេីត»«បេីគ្រាន់តែគេមួលបង្កាច់បន្តិចឈឺចាប់ ចុះពលរដ្ឋដែលគេចោទអូសកដាក់គុកដោយអយុត្តិធម៌តេីគាត់ឈឺចាប់ប៉ុណ្ណា»លេីវិថីនៃការបំពេញកាតព្វកិច្ចបំរេីសង្គមជាតិ លុះត្រាតែយេីងមិនធ្វេីអ្វីសោះទេីបមិនចេះខុស ទាល់តែអោបដៃឈរមេីលមនុស្សអាក្រក់ធ្វេីអាក្រក់ ទេីបគ្មានសត្រូវ , តែក្នុងនាមជាអ្នកនយោបាយ មិនអាចចាត់ទុកនរណាជាសត្រូវទេ ការវាយប្រហារ ស្មេីអោយការទូន្មាន ក៏បកអាក្រាតស្មេីអោយការប្រដៅ ក្នុងភាពជាទឹកចិត្តឪពុកម្ដាយ តែកូនវិញតែងស្អប់ឪពុកម្ដាយដល់ថ្នាក់ ចង់អាឃាត ចង់តាមសម្លាប់ក៏មាន ។ ដេីម្បីអាច់ឈរជេីងប្រដៅកូនបានលុះត្រាឈរលេីគោលការណ៍ថា៖

«អ្នកថានិងអ្នករិះគន់ មិនដែលខុសធ្ងន់ ខុសតែអ្នកធ្វេី»«កាលណាយេីងចេញមុខកម្ចាត់អំពេីអាក្រក់ បេីមនុស្សអាក្រក់មិនស្អប់មិនគុំគួន នោះជារឿងចំឡែកបំផុត»«មនុស្សអាក្រក់ គឺមានល្បិចគ្រប់គ្រាន់ដេីម្បីបោកប្រាស់មនុស្សស្លូតត្រង់ អោយស្អប់មនុស្សល្អ»លេីវិថីនៃការបំពេញកាតព្វកិច្ចបំរេីសង្គមជាតិ បេីយេីងមិនចុះនរកនរណាហ៊ាន ? បេីយេីងមិនរិះគន់ថ្ងៃណាកែបាន ? បេីយេីងមិនលេងធម៌ក្ដៅ ថ្ងៃណារាងចាល ! បេីយេីងមិនការពារទឹកដី តេីនរណាការពារ បេីមិនចាប់ផ្ដេីមពីយេីង តេីរងចាំនរណា ក្នុងកាតព្វកិច្ចនេះត្រូវប្រឈម គុកច្រវ៉ាក់ ឈានដល់ការស្លាប់ខ្លួន ក៏ថាបាន ធ្វេីមិនពន្យល់ ធ្វេីអោយគេគិត ធ្វេីមិនបកស្រាយ អ្នកខ្លះសុខចិត្តអោយប្រវត្តិសាស្ត្រជេស្ដីក៏មិនបកស្រាយ ខណៈខ្លួនសុខចិត្តស្លាប់ដេីម្បីបុព្វហេតុជាតិទឹកដី នេះហេីយជាអ្នកនយោបាយ ហេីយក្ដីសុខរបស់អ្នកនយោបាយ គឺរស់សាងស្នាដៃ ស្លាប់ឆ្លាក់កេរឈ្មោះដេីម្បីឈានដល់ដំណាក់កាលនោះ មានតែឈរលេីគោលការណ៍ថា៖«គុកគ្រាន់តែជាបន្ទប់ ស្លាប់គ្រាន់តែជាការចូលនិវត្តន៍ តែរត់ចោលមាតុភូមិជាអំពេីកំសាក»«មនុស្សធម្មតាការពារតែខ្លួនឯង មនុស្សកណ្ដាលការពារតែគ្រួសារ មនុស្សអស្ចារ្យ ការពារជាតិទឹកដី»

#រីករាយចុងសប្ដាហ៍
ប្រភព៖ William Guang

រូបភាពតារាកំប្លែងនាយកុយ កាលពីនៅក្មេង និង មិនទាន់មានសាច់… តោះមើលទាំងអស់គ្នា

រូបថតជាច្រើនសន្លឹក របស់នាយកុយ កាលពីគាត់នៅក្មេងស្រស់សង្ហា បានបែកធ្លាយនិងចែកចាយពេញបណ្តាញសង្គមហ្វេសប៊ូក ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ព្រើត មើលនាយកុយស្ទើរតែមិនស្គាល់ ព្រោះបើមើលតាមរូបភាព កាលពីនាយនៅកម្លោះ ពិតជាស្រស់សង្ហារមិនចាញ់តារាឥឡូវនោះឡើយ ។បើតាមប្រវត្តិខ្លះៗបានបង្ហាញថា លោកជួង ជី ហៅនាយកុយ ត្រូវបានប្រជាជនខ្មែរទូទាំងប្រទេស បានស្គាល់ជាតារាកំប្លែងមួយរូប តាំងពីទស្សវត្សឆ្នាំ៨០ ហើយមុនពេលល្បី គឺលោកត្រូវបានមហាជនស្គាល់តាមរយៈ ជាតួរកំប្លែងក្នុងល្ខោនបាសាក់ ដែលចាស់ៗសម័យមុន និយមមើលស្ទើរគ្រប់ៗគ្នា ។ មិនត្រឹមតែប៉ុណ្ណោះ តារាកំប្លែងរូបនេះ ក៏ជាអ្នកកាត់សក់ដ៏ឆ្នើមមួយរូប តាំងពីវ័យក្មេងមកម្ល៉េះ ។ តោះ នាំគ្នាមើលរូបភាពនាយកុយ ពេលគាត់នៅក្មេង តើសង្ហាយ៉ាងណាទៅ?

ពុទ្ធោលោកអើយ មិនគួរណាសោះ តារាសម្ដែង ចាន់ សក្កដា ស្លាប់ទាំងវ័យក្មេងបែបនេះដោយសារ….

ហ្វេសប៊ុក៖ ពិតជាមិនគួរអោយជឿរដែលតារាសម្ដែង លោក ចាន់ សក្កដា ហៅរុន ត្រូវបានបាត់បង់ជីវិតទាំងវ័យក្មេង ជាពិសេសនោះគឺគ្រួសាររបស់គាត់មិនគួរណាបាត់បង់់សមាជិកគ្រួសារម្នាក់ យ៉ាងឆាប់រហ័សបែបនេះនោះទេ។ដោយឡែក ការស្លាប់របស់តារាវ័យក្មេងរូបនេះគឺដោយសារតែជំងឺសួត ក្រោយពេលបានក្រុមគ្រួសារបញ្ជូនចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ បានរយៈពេលជាង១សប្ដាហ៍មក។ជាមួយគ្នានេះដែរការបាត់បង់ោក ចាន់ សក្កដា បានធ្វើអោយមឹត្តសិល្បះនឹងជាពិសេសក្រុមគ្រួសារគឺសោកស្ដាយខ្លាំងបំផុតដោយសារតែនៅវ័យក្មេងបែបនេះ។

រៀបមង្គលការហើយភ្លាម នី រតនា ដឹកដៃភរិយា ទៅក្រេបទឹកឃ្មុំក្រៅប្រទេស នៅឯប្រទេស…

នី រតនា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ដែលទើបចូលរោងជ័យកាលពីថ្ងៃទី១៨ ខែមករា កន្លងទៅនេះ ដោយមានការរៀបចំយ់ាងអធិកអធ័ម។ ដោយឡែកនៅព្រឹកនេះដែល គេសង្កេតឃើញគណនីរបស់បានបង្ហោះថា៖ “ទាយមើលថាពួកខ្ញុំកំពុងទៅណា?”។ ភ្លាមៗនោះមានអ្នកគាំទ្របានចូលទៅខមិនថា៖ “Honey moon, ទៅក្រេបទឹកឃ្មុំ ,សូមអោយបងទាំងពីរប្រកបដោយសុខសុវត្តិភាពនឹងរីករាយក្នុងការធ្វេីដំណេីរកំសាន្តនេះណានឹងឆាប់មានសមាជិកថ្មីតូចៗផង😝😝😝😘😘😘😘😘😘”។ គួរបញ្ជាក់ថា លោក ណី រតនាបានដឹកដៃភរិយាទៅដំណើរកំសាន្ត ក្រេបទឹកឃ្មុំនៅឯក្រៅប្រទេស ហើយប្រហែលជាទៅប្រទេសថៃតែម្តង ព្រោះលោកធ្វើដំណើរតាមជើងហោះហើយ របស់ក្រុមហ៊ុន បំាងកក អែរវេ៕

ទិដ្ឋភាពពិធីបុណ្យសព អ្នកគ្រូ គង់ ណារី តម្កល់នៅវត្តកោះ

កាលពីថ្ងៃម្សិលមិញ អ្នកគ្រូ គង់ ណារី វិរៈសិល្បការនី បានទទួលមរណៈភាពហើយ។ បន្ទាប់ពីទទួលមរណៈភាពហើយនោះ សពរបស់អ្នកគ្រូ ត្រូវបានយកទៅតម្កល់នៅវត្តកោះ សពនិងបូជា នៅថ្ងៃពុធ។បើយោងតាមគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានរៀបរាប់យ៉ាងដូច្នេះថា “មកចូលរួមពិធីបុណ្យសព វិរៈសិល្បការនី អ្នកគ្រូ គង់ ណារី តម្កល់នៅវត្តកោះ សពនិងបូជា នៅថ្ងៃពុធ”។ដូចនេះសូមបងប្អូន រួមអាជីព កូនសិស្ស និងបងប្អូនដែលស្គាល់អ្នកគ្រូ បើមានបំណងចង់ចូលរួមក្នុងពិធីបុណ្យសពអ្នកគ្រូ សពអ្នកគ្រូតម្កល់នៅវត្តកោះ កុំភ្លេចចូលរួមទាំងអស់គ្នា។ សូមអរគុណ៕