ឃើញហើយស្ទើរស្រក់ទឹកភ្នែក តោះមកទស្សនាសម្ថតភាព ប្អូនស្រី ប៉ុច ដែលគ្មានដៃទាំងសងខាង តែអាចធ្វើរឿងទាំងនេះបាន​​ (មានវីឌីអូ)

កាលពីម្សិលមិញបងស្រី អូន​ បានធ្វើការLive វិដេអូទាក់ទងនឹងការបង្ហាញសមត្ថភាពរបស់ប្អូនស្រី ពិការដៃទាំងសងខាង ដូចជាសរសេរអក្សរ និងសិតសក់ និង ចុចទូរស័ព្ទបានទៀតផង តាមរយៈសកម្មភាពទាំងអស់នេះ ហាក់បង្ហាញពីភាពតស៊ូខ្លាំងក្នុងជីវិត ហើយជាចុងក្រោយសង្ឃឹមថាបងប្អូនដែលមានជំងឺបាក់ទឹកចិត្តអាចទស្សនាវិដេអូខាងក្រោម រួចគិតជាថ្មី។តោះចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100004775269297%2Fvideos%2F1212085148960649%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100004775269297%2Fvideos%2F1212085008960663%2F&show_text=0&width=560

បទថ្មី «43 FORTY-THREE» គ្រាន់តែលឺសំលេងភ្លេងគឺដឹងតែចង់រំាម្មង (មានវីឌីអូ)

ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានស្គាល់រួចហើយ គូរស្នេហ៌របស់ កញ្ញា ទេព បូព្រឹក្ស គឺដេវីត ដែលល្បីរន្ទីលើបទ Original Song នោះ ដេវីត ដែលជាអតីតតារាចម្រៀងរបស់ផលិតកម្មហង្សមាស ដែលបច្ចុប្បន្នលោកពុំបានទៅជ្រកក្រោមផលិតកម្មណាទេ ពោលគឺនិពន្ធចម្រៀងខ្លួនឯង ច្រៀងខ្លួនឯង ប៉ុន្មានថ្ងៃមុនទើបតែចេញបទដោយ បូព្រឹក្ស ច្រៀង ។ ស្រាប់តែមុននេះបន្តិច ដេវីត បានចេញបទច្រៀងថ្មី « DIT-WAY 43 FORTY-THREE »។ដេវីតបានបន្តរៀបរាប់លើ ហ្វេសប៊ុកលោកនិងភ្ជាប់ជាមួយបទថ្មី ថា៖ លេខ 43 នៅជាប់បេះដូង កុំពុងអង្រួនចិត្តបង អោយច្របូកច្របល់ បើបានមកបងទុកដាក់ដម្កល់ អូនកុំខ្វល់ អូនកុំខ្វល់ណាស់ បងនិងថ្នមបំពេរ ដូចដែលបានសន្យាទុកហើយ! ឥឡូវមកដល់ហើយ! សូមជួយចែករំលែកទាំងអស់គ្នា! អរគុណ! DITWAY FOREVER ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីឌីអូខាងក្រោម

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FGDevith%2Fvideos%2F233990100810327%2F&show_text=0&width=560

ស្ទើរដាច់ផ្ងារ គាស់ស្រាបៀរដំបូងឃើញឈ្នះ ១ពាន់រួចថាទិញ១កេះចែកគេទៀត ដល់ពេលពិនិត្រឡើងវិញ បាក់ចង្កេះពីព្រោះ….(មានវីឌីអូ)

បើតាមប្រភបហ្វេសប៊ុកមួយបានរៀបរាប់ថា ដោយមានបងប្រុសសន្តិចសុខម្នាក់ ទិញស្រាបៀរមកហូបស្រាប់តែគាស់ទៅឃើញដាក់លេខ១០០០ ហើយអពេកមិនបានពិនិត្រអោយច្បាស់ ស្មានតែ១ពាន់ដុល្លារ ហើយថែមទាំងបានថា​បើបើកបានចែកពួកម៉ាក់ម្នាក់២០០ដុល្លារថែមទៀតផង។ ស្រាប់តែគាត់ពិនិត្រឡើងវិញបែរជាឃើញដាក់១ពាន់រៀលទៅវិញ។ ធ្វើអោយគាត់សើចលែងចេញ។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsoundheart168%2Fvideos%2F234761324102231%2F&show_text=0&width=560

ពុទ្ធោលោកអើយ ទៀតហើយជំងឺបាក់ទឹកចិត្តបានឆក់យកជីវិតស្រីស្អាតម្នាក់

កាលពីថ្មីៗនេះ មានករណី ជំងឺបាក់ទឹកចិត្ត ច្រើនអ្នកណាស់ យ៉ាងណាមិញ មុននេះបន្តិចគណនេយ្យហ្វេសបុកមួយឈ្មោះថាBoromey Pichបានបង្ហោះករណីនេះ ដែលបានកើតឡើងលើប្អូនស្រីរបស់គាត់ ដែលធ្វើឲ្យរូបនាងបញ្ចប់ជីវិតខ្លួនឯងទាំងនៅវ័យក្មេង បន្សល់ទុកនៅភាពក្រៀមក្រំ សោកសៅជាខ្លាំងក្នុងក្រុមគ្រួសារ។ តាមរយៈហ្វេសបុកខាងលើបានរៀបរាប់ដំណើររឿងយ៉ាងដូច្នេះថា៖ “អាជំងឺឆ្គួតឡប់ហេតុអីឯងមកឆក់យកជីវិតប្អូនស្រីរបស់ខ្ញុំទាំងនៅវ័យក្មេងយ៉ាងនេះ គ្នាខំប្រឆាំងជាមួយឯងមួយឆ្នាំជាងហេីយតែនៅតែមិនឈ្នះឯងទៀតចឹង​😭បងប្អូនស្រីតែ៣អ្នកតែបងមិនដែរត្រូវជាមួយប្អូនទេបងស្តាយណាស់ដែរបងមិនចេះផ្អែមល្ហែមអោយដូចបងប្អូនគេ👭👫ក្រោកឡេីងមកឈ្លោះគ្នាទៀតណា​😭” ទោះបីជាយ៉ាងណាក៌ដោយសូមណែនំាដល់អ្នកមានបញ្ហាក្នុងជីវិតទំាងអស់ត្រូវតែតស៊ូឡើង កុំគិតខ្លី ព្រោះដំនោះស្រាយនៅតែមានសំរាប់យើង

អាណិតណាស់លោកអើយ ស៊ែរម្នាក់មួយផង សូមជួយជនជាតិ AUSTRALIA ម្នាក់ត្រូវគេបោកអស់ពីខ្លួន ហើយពេលនេះគាត់មិនអាចត្រលប់ទៅប្រទេសគាត់វិញបាន (មានវីដេអូ)

ការធ្វើបាត់ លិខិតឆ្លងដែនពេលដែលលោកអ្នក កំពុងធ្វើដំណើរទៅ ទឹកដីក្រៅស្រុក(បរទេស) ជាពិតណាស់ គឺជាសុបិន្ដសែនអាក្រក់ និងភ័យខ្លាច ដ៏ធំមួយ របស់ភ្ញៀវទេសចរណ៏ទាំងអស់ ព្រោះមានន័យថាពួកគេនឹង ត្រូវជាប់ គាំងនៅ ក្នុងប្រទេសមួយនោះ ហើយក៏ស្ថិតនៅក្នុងការស្នាក់នៅមិនស្របច្បាប់ផងដែរ។ដោយឡែកតាមរយៈគេហទំព័រ ហ្វេស ប៊ុករបស់បងស្រីម្នាក់ដែលមានឈ្មោះថា Soy Chan Thanyបានធ្វើការបង្ហោះសាររៀបរាប់អំពី ជនបរទេសម្នាក់ ត្រូវជាជនជាតិ អូស្ដ្រាលី ត្រូវបានជនបោកប្រាស់ម្នាក់ បោកយកអស់កាបូប ដោយនៅក្នុងនោះ មានលិខិតឆ្លងដែន និងលុយ ដែលធ្វើអោយរូបគាត់មិនអាចត្រលប់ទៅប្រទេសកំណើតរបស់គាត់បានវិញ ហើយគាត់បានសរសេររៀបរាប់ប្រាប់ថា៖

“Chairami គាត់ជាជនជាតិAustralia គាត់ថាគាត់ត្រូវគេបោកយកកាបូបលុយដែលមាន​អត្តសញ្ញាណប័ណ្ណ​ និងលិខិតឆ្លងដែន(passport) នឹងលុយមួយចំនួន​ ដែលធ្វើអោយគាត់មិនអាចត្រលប់ទៅប្រទេសគាត់វិញបាន។ គាត់បានទប្តឹងប៉ូលីស ហើយតែនូវតែមិនបានផលព្រោះមិនមានអ្វីទាក់ទង។ គាត់មានចិត្តសណ្តោសចំពោះសត្វណាស់ជាពិសេសសត្វឆ្កែ​ ឆ្កែបួនក្បាលរបស់អ្នកភូមិជិតនឹងគឺស្រលាញ់គាត់ខ្លាំង​ វាតែងតែការពារឥវ៉ាន់​នឹងវ៉ាលិរបស់គាត់ពេលដែលគាត់ទៅរើសកំប៉ុង​ ត្រលប់មកវិញគាត់តែងតែមានរបស់ផ្ញើរអោយពួកវាសុី​ និងប្រលែងជាមួយវាដូចកូនចឹង បែបនេះហើយបានជាសត្វនឹងស្មោះរហូតដល់អ្នកណាដើរជិតមិនបាន។ គាត់សំរាកនៅក្បែររបងពេទ្យ

ព្រះកេតុមាលា​រាល់ថ្ងៃ​ ដោយមានក្តីអាណិត​ តែខ្ញុំ​មិនមានលទ្ធភាពជួយគាត់បានខ្ញុំមានតែ សូមអោយអ្នកទាំងអស់គ្នាជួយឡាយ និងស៊ែរ អោយបានច្រើនដើម្បីដឹងដល់សប្បុរជន​ នឹងស្ថានទូតAustralia ដើម្បីជួយដល់ជនជាតិអាណាថាម្នាក់នេះផង អរគុណទុកមុនណាអ្នកទាំងអស់គ្នា មិនមែនតែជនជាតិគេបានយើងអោយតំលៃទេតែវាជារឿងអយុត្តិធម៌ហើយគួរអោយសង្វែកណាស់”។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsmallzz.girlzz%2Fvideos%2F950699771786404%2F&show_text=0&width=267

ពិតជាខ្លាំងមែន!!! ប៉ាគីអៅ នៅតែអាចការពារខ្សែក្រវ៉ាត់បានដដែល………….

ថ្ងៃនេះជា ការប្រកួតរវាងអ្នកប្រដាល់លំដាប់ពិភពលោក គឺ ប៉ាគីអាវនឹងប្រូន័រ មើលទៅសកម្មភាពថ្ងៃនេះ ប៉ាគីអាវ លេងបានល្អមែនទែន គឺវាយចំៗចំនុច នឹងខ្លំាំងៗថែមទៀត ក្រឡេកទៅមើល ប្រូន័រ វិញវៃគេចៗនិងទប់ៗទីបំផុត ប៉ាគឺអៅនៅតែរក្សា ខ្សែរក្រវ៉ាតបានដដែល ប្រកួតរហូតដល់ទឹកទី12….បញ្ចាក់ថា ជេីងខ្លាំងប្រចាំទ្វីបអាស៊ី​ វ័យ៤០ឆ្នាំ​ Pac Man បានគ្រប់គ្រងស្ទេីរតែគ្រប់ទឹក​ ពោលគឺមានប្រៀប​ និងវ៉ៃចំគោលដៅជាច្រេីន​ ជាពិសេស​ Broner វីសសន្លប់ក្នុងទឹកទី៣​ និងទឹកទី៧។តាមរយ:ជ័យជម្នះនៅលេីសង្វៀន​ MGM Grand

Garden នៅអាមេរិកនេះ​ ធ្វេីអោយកីឡាករកម្ពស់​ ១.៦៦ម៉ែត្រ​ Pacquiao រកបានជ័យជម្នះលេីកទី៦១​ដង​ ចាញ់៧ដង​ និងស្មេី២ដង​ ដោយផ្តួលដៃគូអោយសន្លប់បាន៣៩ដង​ (Knock out) ក្នុងចំណោមប្រកួតសរុប​ ៧០ដង។នេះជាការបរាជ័យលេីកទី៤​ របស់កីឡាករអាមេរិក​ Adrien Broner ដែលប្អូន​ Pacquiao ១១ឆ្នាំ​ ស្មេី១​ និងធ្លាប់ផ្តួលដៃគូសន្លប់២៤ដង មិនប្រកាសលទ្ធផលម្តងក្នុងចំណោមប្រកួតបាន៣៩ដង៕

លោកឧកញ្ញា ដួង ឆាយ បង្ហោះសារប៉ុន្មានឃ្លានេះ ធ្វើអោយអ្នកមានប្ដីប្រពន្ធពេញចិត្តស្ដូក

ភ្នំពេញ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយ លោកឧកញ្ញ៉ា ដួង ឆាយ ដែលមហាជនតែងតែដាក់ងាថាជា ឧកញ្ញ៉ាចិត្តធម៌នោះ លោកឧកញ្ញា តែងតែជួយដល់ជនក្រីក្រ ទុរគតជន ជាពិសេសនោះ លោកឧកញ្ញា តែងតែចូលរួមក្នុងកម្មវិធីសប្បុរសធម៌ផ្សេងទៀតដូចជា មន្ទីពេទ្រ គន្ធបុប្ផា និងមូលនិធិផ្សេងៗទៀត យ៉ាងណាមិញ បច្ចុប្បន្ន លោកឧកញ្ញ៉ា និងភរិយា មានបុត្រា ២នាក់ និងម្នាក់ទៀតកំពុងនៅក្នុងផ្ទៃ។ ហើយនៅមុននេះ លោកឧកញ្ញ៉ា បានបង្ហោះបានឃ្លាដែលចាក់ដោតបេះដូងមហាជនទូទៅ គឺ «ពិសោធន៍ភាពស្មោះត្រង់របស់មនុស្សស្រីគឺនៅពេលបុរសម្នាក់គ្មានអ្វីៗទាំងអស់ ប៉ុន្តែគេយកយើងជាស្វាមី។ ពិសោធន៍ភាពស្មោះត្រង់របស់មនុស្សប្រុសគឺពេលគេមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែគេមិនបោះបង់ចោលភរិយា ( ហាមមើលម៉ូតសក់ខ្ញុំបាទ )»។

មិនធម្មតា!!! យកខ្សែក​មកធ្វើជាចំណងដៃរទាំងខ្សែៗចឹងហ្មង ជាពិសេសនោះមានវត្តមានអ្នកឧកញ្ញាល្បីស្រុកខ្មែគឺ…!

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលណាស់កាលពីថ្មីៗនេះមានមហាជនសែលៗ តៗគ្នាពេញ បណ្តាញសង្គមហ្វេសប៊ុក ក្រោយបានឃើញពិធីមង្គលការមួយបានរៀបចំយ៉ាងស្រស់ស្អាត នៅក្នុងផ្ទះឈេីដ៏ប្រណីត កូនកម្លោះក្រមុំ តែងខ្លួនក្នុងសម្លៀកបំពាក់បុរាណ យ៉ាងល្អស្រស់សោភាសាកសមនឹងគ្នាបំផុត។ក្រោយកម្មវិធីដ៏អធិកអធមមួយនេះ ឃើញថាក៏

មានវត្តមានរបស់លោកជំទាវ ស្រីតូច ចំណាន និងស្វាមី បានចូលរួមអបអរដល់គូស្វាមីភរិយា មួយគូនេះផងដែរ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ នៅក្នុងកម្មវិធីពិធីចងដៃ ជូនដល់គូស្វាមីភរិយាមួយគូនេះ ឃើញថាគ្រួសារ ក៏ដូចជាភ្ញៀវចូលរួម មិនមែនចងដៃជាប្រាក់ ឬក៏លុយសុទ្ធដូចមង្គលការដទៃនោះទេ។ទន្ទឹមនឹងនេះដែរ ក៏មានបណ្តាមហាជនជាច្រើន បាននាំគ្នាចែករំលែក និងស៊ែរតៗគ្នាពេញបណ្តាញសង្គម ព្រោះថាកម្មវិធីមង្គលការនេះ

មិនត្រឹមតែរៀបចំស្អាតល្អឥខ្ចោះទេ ថែមទាំងមានការចងដៃយ៉ាងប្លែកបែបនេះទៀត៕តែនៅក្នុងនោះឃើញថា ភ្ញៀវចូលរួមបានចងដៃ ជាខ្សែ.កធំៗជាច្រើនខ្សែ បំពាក់លើកូនកម្លោះ និងកូនក្រមុំ ដើម្បីជ័យសិរីមង្គលយ៉ាងប្លែកភ្នែក គួរឲ្យភ្ញាក់ផ្អើលតែម្តង ព្រោះនេះជាលើកទី១នៅក្នុងស្រុកខ្មែរហើយ ដែលឃើញមង្គលការ បានរៀបចំចងដៃយ៉ាងដូច្នោះ។ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម

លោក ពែកមី បង្ហោះសារក្រោយពីទទួលដំណឹងនាយ កុយ និងនាយក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍

បន្ទាប់ពីទទួលដំណឹង ថាតារាកំប្លែងដ៏ល្បីឈ្មោះ នាយ កុយ និង នាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍នោះ លោកពែកមី ដែលជាតារាកំប្លែងរួមអាជីពនោះ ក៏បានបង្ហោះសារភ្លាមថា “លោកគ្រូកុយគ្រោះថ្នាក់ចរាចរណ៏​ សូមជូនពរអោយលោកគ្រូឆាប់ជា🙏🙏🙏”។គួរបញ្ជាក់ផងដែរថា ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បាន​ប្រាប់ឲ្យដឹងនៅមុននេះបន្ដិចថា តារាកំប្លែងដ៏ល្បីនៅកម្ពុជា នាយកុយ និងនាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវលេខ​៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយរថយន្ដបែកកង់រេទៅបុកដើមឈើ។

បើតាមលោកឧត្តមសេនីយ៍​ស្នងការ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីរថយន្តបែកកង់រ៉េ ទៅបុកដើមឈើ។ ដោយរថយន្ដដែលតារាកំប្លែងទាំងពីរនាក់ធ្វើដំណើរនេះ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AR-9968។លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ទៀតថា រថយន្ដនេះបើកបរដោយឈ្មោះ ជួង ជី (ហៅនាយកុយ) អាយុ​៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ រងរបួសកែងដៃស្តាំ និងអ្នករួមដំណើរឈ្មោះ ទេស សុជន (នាយក្រិន) ​អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ដោយជនរងគ្រោះទាំងពីរធ្វើដំណើរ មកពី​ខេត្តរតនគរី ទៅរាជធានីភ្នំពេញ៕

ខាន់ ចាន់សុផល ថា បារមីយន័្ត ពូកុយ អាចជួយសង្គ្រោះអាយុជីវិតគាត់ មិនឲ្យមានរបួសធ្ងន់ធ្ងរ

ថ្មីដូចដែលប្រិយមិត្តបានដឹងហើយថា នាយ កុយ និង នាយ ក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍ មួយដ៏រន្ធត់ ដែលបណ្តាលឲ្យរថយន្ត របស់នាយ កុយ ខ្ទេច ហើយថែមទាំងរូបលោក និង នាយ ក្រិន បានមានរបួស ពេលនេះកំពុងតែសំរាក់ព្យាបាលនៅក្នុងមន្ទីពេទ្យ មួយដែលស្ថិតនៅក្នុងខេត្ត ត្បូងឃ្មុំ ។ហើយជាក់ស្តែងនៅក្នុងពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសដែលមានឈ្មោះថា Khan Chan Sophal បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា “ពិតមិនគួរឲជឿសោះថា យន្ត័បារមី ពូកុយ អាចជួយសង្គ្រោះអាតុជីវិតគាត់បាន ដោយមិនមានរបួសធ្ងន់ធ្ងរ

នោះទេ! សូម្បីតែដៃអាវ ក៏មិនមានរហែក ឬរបួសឡើយ និងបានធ្វើឲពេទ្យ មានការងឿងឆ្ងល់ជាខ្លាំង! តែចំពោះ នាយក្រិនអាចនិងធ្ងន់ធ្ងរ ជាងពូកុយ ដោយក្បាលបោកនិងតាបឡូឡាន សន្លប់ស្តូកស្តឹង ។រថយន្ត ឡង់គ្រីស៊រ សេរីថ្មីទំនើបរបស់ពូកុយ បានបើកល្បឿនលឿន ពេលយប់ដោយប្រញាប់មកភ្នំពេញវិញបន្ទាប់ពី ការសំដែងនៅខេត្តត្បូងឃ្មុំនោះចប់ ហើយជាអកុសល កង់រថយន្តនោះបានបែកកង់មុខ ក្នុងល្បឿនលឿន រេទៅបុកដើមឈើ លាន់ដូចផ្ទុះគ្រាប់បែក ។ប្រជាជនអ្នកស្រុកនាំគ្នា ផ្អើលមកមើលលាន់មាត់គ្រប់គ្នាថា ប្រាកដជាស្លាប់គ្មានសល់ ! មួយសន្ទុះក្រោយមកឭសម្លេង ពូកុយស្រែក ថា ៖ ជួយផងៗ ខ្ញុំជាតារាកប្លែង ឈ្មោះកុយ !ភ្លាមនោះប្រជាជន បានរាយការណ៍ទៅ ប៉ូលីសមូលដ្ឋាន ឲ មកជួយសង្គ្រោះជីវិតពួកគាត់ ។”