មូលហេតុដែលបណ្តាលអោយ តារាកំប្លែងនាយកុយ និង នាយក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារតែ….

កាលពីយប់ទាបភ្លឺ វេលាម៉ោង០៥:៥០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ គឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតនៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយអ្នកដែលគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានគេស្គាល់ថា គឺជាតារាកំប្លែងជើងចាស់ ដ៍ល្បីនៅក្នុងប្រទេសកម្ពុជាយើង គឺនាយកុយ។ហេតុការដ៍រន្ធត់នេះបានកើតឡើងដោយសារតែរថយន្តរបស់នាយកុយ បានបែកកង់ ខណះពេលដែលកំពុងតែបើបរនៅលើផ្លូវក្នុងល្បឿនលឿនគួរសម បណ្តាលអោយរ៉េចង្គួត ទៅបុកនឹងដើមឈើមួយកន្លែង​ ដែលបណ្តាលអោយរថយន្តរងការខួចខាត ពីមុខយ៉ាងខ្លាំង ហើយបង្កអោយ តារាកំប្លែង នាយកុយ រងបួសកែងដៃស្តាំលក្ខណៈស្រាល។

គួរបញ្ចាក់ផងដែរថា ជនរងគ្រោះមានឈ្មោះថា ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង នបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៍ស ស្លាកលេខ ភ្នំពេញ 2AR-9968 លុះដល់កន្លែងកើតហេតុស្រាប់តែរថយន្តបែកកង់ បណ្តាលអោយរ៉េចង្កូត ទៅបុកនឹងដើមឈើតែម្តង។រីឯអ្នករួមដំណើរជាមួយនឹងនាយកុយ គឺត្រូវបានគេស្គាល់ថា គឺជាតារាកំប្លែងដែរ ដែលមានឈ្មោះថា ទេស សុជន(នាយក្រឹន)ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង(គ្មានរបួស)។ មុនពេលកើតហេតុ នាយកុយបានបើករថយន្តរបស់ខ្លួន ពីខេត្តរតនះគីរី មកទីក្រុងភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តក៍បែកកង់ រ៉េចង្គួតទៅបុកដើមឈើតែម្តង ហើយករណីនេះគឺមិនបង្កអោយមានរងរបួសធ្ងន់ធ្ងរនោះទេ៕

ពុទ្ធោ ! សូមទេវតាជួយថែរ តារាកំប្លែងដ៏ល្បីនាយកុយ និងនាយក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩នេះ នៅលើផ្លូវលេខ​៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្នងហេតុការណ៍នោះដែរអ្វីដែលយើងចាប់អារម្មណ៍និងស្លុតចិត្តយ៉ាងខ្លាំងនោះជនរងគ្រោះដែលនៅក្នុងរថយន្តនោះមានតារាកំប្លែងដ៏ល្បីនៅកម្ពុជា នាយកុយ និងនាយក្រិន។

ប្រភពដដែលបានបន្តថា ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩នេះ បណ្ដាលមកពីរថយន្តបែកកង់រ៉េ ទៅបុកដើមឈើ។ ដោយរថយន្ដដែលតារាកំប្លែងទាំងពីរនាក់ធ្វើដំណើរនេះ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AR-9968 បើកបរដោយឈ្មោះ ជួង ជី (ហៅនាយកុយ) អាយុ​៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ រងរបួសកែងដៃស្តាំ និងអ្នករួមដំណើរឈ្មោះ ទេស សុជន (នាយក្រិន) ​អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ដោយជនរងគ្រោះទាំងពីរធ្វើដំណើរ មកពី​ខេត្តរតនគរី ទៅរាជធានីភ្នំពេញ៕

 

 

 

ស្គាល់មុខតែមិនស្គាល់ចិត្ត ឃើញមុខស្អាតចឹងតិចច្រលំថាតួកុនអីទៅ តាមពិតជា…

ភ្នំពេញ នៅវេលាម៉ោង ៩ និង៣០នាទី​យប់​ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មានករណីឆក់កាបូបពីនារីម្នាក់បានកើតឡើង ត្រង់ចំនុចចំណុច​ភូមិ​ព្រែក​ទាល់១ សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ខណះនោះ​សមត្ថកិច្ច​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី២ ឃាត់ខ្លួន​បានភ្លាមៗ ជនសង្ស័យ​ទី១ឈ្មោះ សួស ឡុង ភេទ​ប្រុស​អាយុ១៨ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ មានជ័យ និង​ទី២ឈ្មោះ គីម បញ្ញា ភេទ​ប្រុស​អាយុ២០ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ នារីរងគ្រោះបញ្ចាក់ប្រាប់ថា មុនពេលកើតហេតុនាងបាន ធ្វើដំណើរ​តាម​បណ្តោយផ្លូវ​មុនី​រ៉េត ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច ជិត​ស្ដុ​ប​ផ្សារ​ដើម​គរ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​ស្រាប់​តែមាន​ជន​ជនសង្ស័យ២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម បានធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច ភ្លាមៗ ខណះនោះដេញតាមភ្លាមៗតែម្តងទីបំផុតក៌ត្រូវជាប់ក្លេរបស់សម្ថកិច្ច។

ក្តៅៗ តុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនឃាតកស្រី សម្លាប់ស្រ្តីចំណាស់​ម្នា​ក់ ប្លន់យកទ្រព្យសម្បត្តិពីបទ…….

កណ្តាលៈ ចៅក្រមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃសៅរ៍ ទី១៩ មករា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនឃាតកស្រី ដែលសម្លាប់មនុស្សប្លន់យកទ្រព្យសម្បត្តិ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។មាត្រា២០០នៃក្រមព្រហ្មទណ្ឌបានកំណត់អោយផ្ដន្ទាទោសជនត្រូវចោទដាក់ពន្ធនាគារអស់មួយជីវិត។

ឃាតក ដែលតុលាការឃុំខ្លួនឈ្មោះ សុខ ចាន់ថា ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ជន​​រងគ្រោះ ដែលត្រូវឃាតកសម្លាប់​ឈ្មោះ​ ឈុន​ ទូ​ ភេទស្រី អាយុ​៥៦ឆ្នាំ​ មុខរបរ ​ចងការប្រាក់ មាន​ស្រុក​កំណើត​ស្ថិត​នៅ​ឃុំ​ស្រៃ​អំបិល​ ស្រុក​បុទុមសាគរ​ ខេត្ត​កោះកុង​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បឹង​ ​ឃុំ​រកា​ ស្រុក​កណ្ដាល​ស្ទឹង ​ខេត្ត​កណ្ដាល​។ពាក់ព័ន្ធការស្លាប់ជនរងគ្រោះ បើតាម​សម្ដី​របស់​ក្រុម​គ្រួសារ ​បានឲ្យ​ដឹងថា កាល​ពី​វេលាម៉ោង​៥ល្ងាច ​ថ្ងៃ​ទី​១៤ ខែ​មករា ប្ដី​របស់​ជនរងគ្រោះបាន​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ ​ស្រាប់​តែ​អត់​ឃើញ​ប្រពន្ធ​របស់​គាត់​ ភ្លាម​ៗ​នោះ​គាត់​បាន​ហៅ​ពី​រ​ទៅ​បី​ដង ​តែ​អត់​តប​វិញ​សោះ​ ហើយ​ទ្វារ​ផ្ទះ​បើក​ចំហទៀត​។ មួយ​សន្ទុះ​ក្រោយ​មក​គាត់​បាន​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ ហើយ​បើក​ទ្វារ​បន្ទប់​​ដើ​រ​ចូល​ ស្រាប់​តែ​ឃើញ​ប្រពន្ធ​របស់​គាត់​បាន​ដេក​ស្លាប់​នៅ​ពីមុខ​ទូលុយ​យ៉ាង​អាណោចអាធ័ម​ ភ្លាមៗ​នោះ​គាត់​បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ជិត​ខាង​​ជួយប្រពន្ធ​គាត់ផង ប៉ុន្តែប្រពន្ធគាត់បានស្លាប់ទៅហើយ ។ ចំណែក​ឯ​ទូ​ដាក់​លុយ ​និងគ្រឿង​អលង្ការ​មួយ​ចំនួន​ ត្រូវ​បាន​បាត់​បង់​គ្មាន​សល់​ឡើយ​។

បន្ទាប់ពីផ្អើលឆោឡោសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវលុះដល់យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ទើបកំណត់បាននូវមុខសញ្ញាជនដៃដល់ក៏ធ្វើដំណើរទៅខេត្តកំពង់ធំ ដោយផ្អែកតាមលទ្ធផលស្រាវជ្រាវរយៈពេល៣ថ្ងៃ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនឃាតករដៃដល់ រួមទាំងវត្ថុតាងនៅចំណុច ភូមិកំពង់សំរោង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។បន្ទាប់ពីធ្វើការឃាត់ខ្លួនសួរនាំ ជនដៃដល់រូបនេះ បានសារភាពថា ក្រោយពីខ្លួនបានជាប់ជំពាក់បំណុលលុយកាក់ អ្នកក្នុងភូមិជាមួយគ្នា និងលុយធនាគារ ខ្លួនគេពិបាកចិត្តណាស់ ព្រោះគេតាមមកទារលុយជាបន្តបន្ទាប់ ហើយបានគិតគម្រោងថា ធ្វើយ៉ាងណារកប្រាក់យកមកដោះស្រាយបំណុលនេះបាន ក៏រៀបចំខ្សែអង្រឹងប្រវែងកន្លះម៉ែត្រត្រៀមទុកក្នុងហោប៉ៅខោហើយរកឱកាសសម្លាប់ជនរងគ្រោះ។ បន្ទាប់មកបានធ្វើដំណើរជិះម៉ូតូមកផ្ទះជនរងគ្រោះនៅថ្ងៃកើតហេតុ ពេលថ្ងៃជិតត្រង់ ហើយគោះទ្វារហៅជនរងគ្រោះចូលទៅអង្គុយមើលទូរទស្សន៍ នៅក្នុងផ្ទះជាមួយជនរងគ្រោះ ព្រោះជាមនុស្ស រាប់អានគ្នា និយាយគ្នាពីនេះ ពីនោះខ្លះរួចមក ជនរងគ្រោះនាំខ្លួនគេចូលមើលកម្រាលពូកថ្មី នៅក្នុងបន្ទប់ ។ ដោយបានឱកាសមកដល់ ក៏យកខ្សែអង្រឹងរឹតក វាយប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះនៅក្នុងបន្ទប់ដេក ហើយជនរងគ្រោះដណ្ដើមបានខ្សែអង្រឹងវិញ រឹតកខ្លួនគេរើសបម្រាស់​ទម្រាំតែរួច រឹតកវិញ និងច្របាច់ក បន្ថែមរហូតដល់ជនរងគ្រោះលែងកម្រើក រួចខ្លួនអង្គុយសម្ងំ​នៅខាងក្នុងបន្ទប់ទាល់តែបាត់ហត់ ទើបបន្តសកម្មភាព រើកកាយយកខ្សែដៃ១ខ្សែ យកខ្សែក១ខ្សែ របស់ជនរងគ្រោះ ហើយដើរមកទាញថតទូជ័រ បើកឃើញកូនកាបូបដាក់លុយនៅក្រោមខោអាវ ដកយកតែលុយ ដុល្លារ ក្រដាស១០០ និងក្រដាស ៥០ ក្រដាស ២០ ខ្លះ ជាមួយលុយខ្មែរ ដោយមិនបានរើ កកាយបើកទូរឈើ និងបើកកាបូបខ្មៅ យួរដៃ របស់ជនរងគ្រោះទេ បន្ទាប់មកដើរគេចចេញតាមរបងខាងត្បូង ចេញមកផ្លូវហើយគេចខ្លួនមកស្នាក់នៅខេត្តកំពង់ធំបាន២ថ្ងៃ ក៏ត្រូវសមត្ថកិច្ចតាមមកចាប់ខ្លួនតែម្ដង៕

ហេតុបានគិតខ្លីម្លេស បងស្រីម្នាក់ចង់លោតពីលើស្ពាន សម្លាប់ខ្លួនទាំងដៃបីកូនខ្ចី ដោយសារតែមានវិបត្តិ….

នៅក្នុងពេលថ្មីៗនេះបានកើតមានរឿងភ្ញាក់ផ្អើលមួយ នៅកាលពីយប់ថ្ងៃ ទី១៨ ខែ មករា ឆ្នាំ២០១៩ នៅក្នុងពេលកើតហេតុនោះគេបានឃើញមានស្រ្តីម្នាក់ដែលបីកូនខ្ចី ដែលមានបំណងចង់លោតទឹក សម្លាប់ខ្លួន នៅលើស្ពានគីហ្សូណា ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ទី០៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម តែត្រូវកម្លាំងនគរបាលក្រុងជួយអន្ដរាគមន៍ទាន់ពេលវេលា។នេះបើយោងទៅតាម ប្រភពដែលចេញពីលោកវរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងថា នៅមុនពេលដែលបានកើតហេតុ មានកម្លាំង នគរបាលស្រុកកំពុងចាម ដែលបានធ្វើការចេញល្បាតនៅក្នុងមូលដ្ឋាន ហើយបានប្រទះឃើញមានស្រ្តីម្នាក់បានបីកូនខ្ចី ហើលយដើរសំដៅទៅលើស្ពានគីហ្សូណា ដោយឃើមានការសង្ស័យ ។

កម្លាំងនគរបាលក្រុង សហការជាមួយកម្លាំងប្រចាំការ នៅគល់ស្ពានគីហ្សូណា និងប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឃាត់សួរនាំទើបដឹងថា ស្ដ្រីខាងលើបម្រុងបីកូនលោតទឹកសម្លាប់ខ្លួន។លោកបានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ស្ដ្រីដែលបម្រុងបីកូនលោតទឹកសម្លាប់ខ្លួនខាងលើមានឈ្មោះ​ វី ស្រស់ ​អាយុ៣០ឆ្នាំ ជាអ្នកស្រុកអូរាំងឪ បច្ចុប្បន្នមករស់នៅបន្ទប់ជួលនៅ ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ហើយមូលហេតុដែលខ្លួនចង់មក លោតទឹក សម្លាប់ខ្លួនជាមួយ​កូន​ពីលើស្ពានគីហ្សូណានេះ ដោយសារតែ​មានវិបត្តិគ្រួសារ។ក្រោយដឹងមូលហេតុ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ​បានឲ្យ​សមត្ថកិច្ចក្រុង ជួយពន្យល់ណែនាំ អប់រំគាត់ រហូតគាត់បានកែប្រែគំនិត ដើម្បីរស់នៅ​បន្តចិញ្ចឹមមើលថែកូនវិញ ហើយកម្លាំងនគរបាលក្រុង បាន​ដូនគាត់ត្រលប់ទៅបន្ទប់ជួលវិញដោយសុវត្តិភាព

ញាក់សាច់ពិតជាមិនធម្មតា​ ជនជាតិចិន បើករថយន្តដេញកាប់គ្នា ដូចរឿងហូលីវូដ ផ្អើលនៅ ប៉ាតាយ៉ា(មានវីឌីអូ)

ថៃ៖ ថ្មីៗនេះ បក្ខពួកជនជាតិចិនមួយក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងអនាធិបតេយ្យ ដោយម្នាក់ៗប្រដាប់ដោយកាំបិតគ្រប់ដៃ ដែលសកម្មភាពនេះបានកើតឡើង តាមផ្លូវនៅក្នុងតំប់ឆ្នេរ ប៉ាតាយ៉ា ប្រទេសថៃ​ ។ យោងតាមសកម្មភាពដែលថតបានបានបង្ហាញឲ្យឃើញថា ជនជាតិចិនបានបើករថយន្តប្រដេញគ្នា ដូចនៅក្នុងរឿងវាយប្រហារ យ៉ាងដូច្នេះដែរ ។

បើតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា នៅក្នុងករណីហិង្សានេះ មានជនជាតិចិន ២នាក់រងរបួសធ្ងន់ ហើយសមត្ថកិច្ចក៏បានឃាត់រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ម៉ាកសឺដេស ប៊ីន និងរថយន្តតូយ៉ូ តូរីស មួយគ្រឿងទៀត ព្រមទាំងជនជាតិចិនចំនួន ២នាក់ ដែលកំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ ។ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួន ជនជាតិចិនដែលឃាត់ខ្លួនបាននោះ ព្រមទាំងរថយន្តទាំងពីរគ្រឿង ទៅប៉ុស្ដិ៍ប៉ូលិស ដើម្បីរង់ចាំចាត់ការតាមច្បាប់ ៕ប្រភព៖ kapook

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FWorkpointNews%2Fvideos%2F314144585876385%2F&show_text=0&width=560

តើពិតទេ រ៉េត ស៊ូ​ហ្សា​ណា កាន់តែ​ល្បីខ្លំាង ​កាន់តែ​លេង​ចរិតនោះ ?

​នៅក្នុង​ថ្ងៃ​មង្គលការ​របស់ នី រតនា មាន​តារា​ល្បីៗ​ជាច្រើន​ចូលរួម​អបអរសាទរ ជាពិសេស​វត្តមាន​តារា​ចម្រៀង​វ័យក្មេង រ៉េ​ង ស៊ូ​ហ្សា​ណា ពិតជា​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង ដោយសារ​នាង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ប្រៀបដូចជា​កូនកាត់​បរទេស ប៉ុន្តែ​អ្វីដែល​ប្លែក​នោះ​គឺ​តារា​វ័យក្មេង​រូបនេះ មិនបាន​អើ​ពើ ឬ ​ថតរូប​ជា​អ្នក​ជុំវិញខ្លួន​ឡើយ រហូត​ធ្វើឱ្យ​មានការ​លើកឡើងថា រ៉េត ស៊ូ​ហ្សា​ណា កាន់តែ​ល្បី​កាន់តែ​លេង​ចរិត ។​

​គ្រាន់តែ រ៉េត ស៊ូ​ហ្សា​ណា ឈាន​ជើង​ចូលដល់​មុខ​រោងការ​របស់ នី រតនា ភ្លាម បានធ្វើឱ្យ​អ្នកចូលរួម​ចោល​កន្ទុយភ្នែក​មើល​នាង​គ្រប់ៗ​គ្នា ហើយ​ម្នាក់ៗ​ថែមទាំង សរសើរ​ថា រ៉េត ស៊ូ​ហ្សា​ណា បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត គួរឱ្យ​ស្រឡាញ់ មើលទៅ​ដូច​កូន​បរទេស រហូត​មាន​អ្នក​ជុំវិញ​បាន​ហៅ និង សុំ​នាង​ថតរូប ប៉ុន្តែ​នាង​បែរជា​ធ្វើ​មិនឮ និង ​ប្រញាប់ប្រញាល់​ចូលទៅក្នុង​កម្មវិធី​យ៉ាង​លឿន ខុសប្លែកពីសិល្បការីនីមួយចំនួន ។​​ដោយ​មើលឃើញ​ទង្វើរ​របស់ រ៉េត ស៊ូ​ហ្សា​ណា បែបនេះ ធ្វើឱ្យ​អ្នកចូលរួម​ម្នាក់ៗ​គិតថា រ៉េត ស៊ូ​ហ្សា​ណា កាន់តែ​ល្បី​កាន់តែ​លេង​ចរិត ។ ប​ច្ច​ុប្បន្ន រ៉េត ស៊ូ​ហ្សា​ណា ជា​តារាចម្រៀង​លេចធ្លោ​មួយរូប​នៅ​ផលិតកម្មរស្មី​ហង្ស​មាស ដោយសារ​មាន​ទេពកោសល្យ​ល្អ ថែមទាំង​មាន​រូប​សម្រស់​ស្រស់​សោភា នាង​ត្រូវបាន​ក្រុមហ៊ុន​ជាច្រើន​ហៅ​ថត​ផ្សាយពាណិជ្ជកម្ម ៕ ប្រភព : Popular Magazine

ជីវិតគឺជាត៏ស៊ូ នេះហើយគឺជាជិវិត ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ គឺជាកម្មករឡឥដ្ឋ ខិតខំធ្វើការដើម្បីសម្រេចក្តីស្រម៉ៃចង់ក្លាយជាគ្រូបង្រៀន នាថ្ងៃអនាគត…..

កាលពីប៉ុន្មានម៉ោងមិននេះ នៅលើបណ្តាញសង្គមមួយដែលមានឈ្មោះថា Phorn Chetra បានរៀបរាប់ថា “ទោះបីជាប្អូនប្រុសមានអាយុ ១៣ ឆ្នាំនិងជាកម្មកររោងចក្រឥដ្ឋក៏ដោយ ក៏ប្អូនមានក្តីសុបិន្តនឹងសង្ឃឹមថានឹងក្លាយជាគ្រូបង្រៀននៅពេលអនាគត។កាលពីមុនគាត់ធ្លាប់ធ្វើការងារ ១២ ម៉ោងក្នុងមួយថ្ងៃប៉ុន្តែឥឡូវនេះដោយសារតែមានគេជួយឧបត្ថម្ភដល់ប្អូន ទើបប្អូនមានឱកាសបានទៅសាលារៀនសូត្រវិញ ប្អូនគឺជាមនុស្សចូលចិត្តការសិក្សាណាស់។

ភ្ជាប់ជាមួយរូបភាពប្អូនប្រុសរូបនោះ ធ្វើឲ្យមហាជនសម្ដែងសេចក្ដីអាណិតអាសូរជាខ្លាំង ក្រីក្រគ្មានលទ្ធភាពសិក្សា សុខចិត្តធ្វើការកម្មករ ដើម្បីទទួលបានថវិកាមកចិញ្ចឹមជីវិត និងឆ្លៀតសិក្សា ទន្ទឹមនឹងអាណិតក៏មានមតិមហាជនកោតសរសើរពីការខំប្រឹងប្រែងរបស់ប្អូនប្រុសផងដែរ។

លើសពេកហើយ សង់រោងឡើងផ្ទះមួយ សង់បិទផ្លូវទាំងស្រុង ហើយលោកចៅសង្កាត់ប្រាប់ហើយថា ឲ្យសង់តែ១ភាគ៣ប៉ុណ្ណោះ ហេតុអ្វីមិនស្ដាប់

រោងពិធីឡើងគេហដ្ឋានថ្មី មួយកន្លែងសង់រំលោភលើផ្លូវបេតុង ដែលជា​​ចំ​ណុច​​សំ​ខាន់​​សំ​រាប់ការ​ធ្វើ​​ច​រាច​រណ៍​​ចេញ​ចូល របស់​​អ្នក​ភូមិ តែ​​ត្រូវបានម្ចាស់រោងសង់ បិទ​​ផ្លូវទាំង​ស្រុង​​តែ​ម្តង នាំ​​ឲ្យ​​មាន​​ភាព​​ក្តៅ​ក្រ​ហាយ និង​​រិះ​គន់​​យ៉ាង​ខ្លាំងកាលពី​ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។​ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ បាន​ប្រាប់ថា ហេតុ​អ្វីបានជា​ម្ចាស់ផ្ទះ​ថ្មី​នេះ ហ៊ាន​ឲ្យគេ​សង់រោង បិតផ្លូវ​បេតុង​បែបនេះ អាង​តែ​ខ្លួន​មាន​លុយ មានអំណាច ឬក៏​ផ្លូវ​បេតុង​នេះ គាត់​អ្នកចេញលុយ ហើយ​មើលទៅ បានជា​ហ៊ាន​ធ្វើបែបនេះ ។ ពួកគាត់​បន្តថា ប្រសិនជា មាន​អ្នក​ជម្ងឺ​ឈឺធ្ងន់ធ្ងរ នៅក្នុង​ថ្ងៃនោះ ឬ​ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹកបញ្ជូន​យកមក​មន្ទីរពេទ្យ តើ​អ្នក​ជម្ងឺ​ទៅជា​យ៉ាងណា បើ​ផ្លូវ​វាង​វា​ពិបាក​ខ្លាំងណាស់ គឺអាច​នាំ​ឲ្យ​ជនរងគ្រោះ បាត់បង់​ជីវិត ផងដែរ​។​

​លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បាន​ប្រាប់​ឲ្យ​ដឹងថា រោង​ឡើង​គេហដ្ឋាន​ថ្មីនេះ លោកបានចេញច្បាប់អនុញ្ញាត្តិឲ្យសង់ត្រឹមតែមួយភាគបីនៃចំណីផ្លូវប៉ុណ្ណោះ ដោយឲ្យទុកចំណែកផ្លូវសល់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចេញចូលផង។ក្នុងកិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២​កញ្ញា​ កន្លងទៅ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ ​និង​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ ត្រូវ​ចាត់​មន្ត្រី​ចុះត្រួតពិនិត្យរាល់ការសុំច្បាប់សាងសង់​រោង​បុណ្យ ​ឬ​រោងការ​ណា​ ដែល​បិទផ្លូវ​ទាំងស្រុង គឺ​មិន​អនុញ្ញាត​ឡើយ និង​ត្រូវ​ជម្រុញ​ឲ្យ​ពួក​គាត់​គោរព​ច្បាប់ និង​ការ​ណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចៀសវាង​​​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ។

លោកឃួង ស្រេង បាន​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខណ្ឌ សង្កាត់ និង​កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ​ ចំពោះ​ការ​សាងសង់​រោង​បុណ្យ​ ​រោងការ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ ដែល​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់ ​នា​ពេល​កន្លង​មក​នោះ គួរ​​ម្ចាស់​រោង​បុណ្យ ឬ​រោងការ រក​ទីតាំង​ណា​ដែល​សម​ស្រប មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ​ ដូច​ជា ទី​អារាម តាម​ភោ​ជនី​យ​ដ្ឋា​ន ឬ​ទីតាំង​ណា​ដែល​​សមរម្យ ​៕

មិនធម្មតា​ ស្ងាត់ៗ សាឡិ នាំអ្នកម្តាយបើកហាងលក់ខោអាវប៉ុនណាណីនៅឯ…..

ភ្នំពេញ ទស្សនិជណបាដឹងហើយថា សាឡិ ត្រូវបានគេស្គាល់ទំាងក្នុងនិងក្រៅប្រទេស ក្រោយពេលបាន ស្រីស្អាតជនជាតិម៉ាឡេស៊ីម្នាក់ដែលបានបង្ហោះវីដីអូ ជាមួយទេព្យ កោសល្យដល់កំររបស់សាលិ ដែលអាចនិយាយភាសាបាន ដល់ទៅ១៥ភាសា ក្រោយពេលបង្ហោះវីឌីអូនេះភ្លាម មានការភ្ញាក់ផ្អើលខ្លំាង ជា ពិសេសល្បីដល់បរទេសទៀតផង ។

មួយរយះថ្មីៗនេះ ធុន សាលិក ក៏បានធ្វើការ live វីដេអូជជែកលេងជាមួយនឹងអ្នកគាំទ្រ និងលក់ខោអាវ កាបូបថែមទៀតផង។ ដោយប្អូនប្រុស សាលិក បានឲ្យដឹងថាខ្លួន និងក្រុមគ្រួសារមានតូបមួយនៅក្នុងផ្សារខេស៊ី សម្រាប់លក់ខោអាវ ពោលគឺតូបC01 ជាន់ទី១ ផ្សារខេស៊ី ផ្លូវ105K មុខព្រលានយន្តហោះ។ ក្នុងនោះ សាលិក បានបង្ហោះវីដេអូនិងរូបភាពដែលមានមហាជនទៅជាវសម្លៀកបំពាក់ ដោយបានសរសេរថា៖

“អរគុណបងៗដែលមកទិញខោអាវរបស់សាលិកដែលនៅផ្សារkc សូមជួយមកទិញខោអាវនិងកាបូបសាលិកផង”។ ចំពោះការលក់ដូរវិញ សាលិក បានបញ្ជាក់ថា តូបលក់ខោអាវនេះ គឺអ្នកម្តាយ និងមីងជាអ្នកលក់ជាប្រចាំ ទេ តែសាលិ មកជួយតែពេលទំនេរពីការសិក្សាទេ