អុញនោះ សមត្ថកិច្ចបានឃាត់ខ្លួនថៅកែហាងបញ្ចាំ យីហា “ហេង ហ៊ួត”ក្រោយពីរកឃើញថា ហាងនេះទទួលបញ្ចាំទូរស័ព្ទគ្មានឯកសារត្រឹមត្រូវ

ភ្នំពេញ៖ ទីតាំងហាងទទួលបញ្ចាំមួយកន្លែង យីហា “ហេង ហ៊ួត” ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យជាងស្តែងក្រោយឃាត់ខ្លួនមុខសញ្ញាក្រុមចោរឆក់យកមកសាកសួរ ទើបដឹងថាកន្លែងទទួលបញ្ចាំទូរស័ព្ទគ្មានឯកសារត្រឹមត្រូវ និងឃាត់ខ្លួនថៅកែហាងម្នាក់មកសួរនាំផងដែរ ។

ករណីចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៣២Eo ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ ដោយមានការសម្របសម្រួលដោយលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ រួមនិងលោក ទៀង ចាន់សា អធិការនគរបាលខណ្ឌ បានចុះត្រួតពិនិត្យ ដកហូតទូរស័ព្ទមួយចំនួន និងឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ ។

គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ២៦Eo ផ្លូវលេខ១៥៤ ភូមិទី៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានករណីលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបស្ពាយ បណ្តាលឲ្យជនរងគ្រោះរងរបួស) ភ្លាមនោះកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានដេញចាប់ បានជនសង្ស័យម្នាក់ ឈ្មោះ ស៊ុន ណាដា ភេទស្រី (ខ្ទើយ) អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ ហើយកម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាបន្តបន្ទាប់ ក្នុងនោះមា៦នាក់ ជាមុខសញ្ញាឆក់សកម្ម និង ៥នាក់ទៀត ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តន៍គោលកាដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បន្តស្រាវជ្រាវបង្ក្រាបបទល្មើស ក្នុងមូលរដ្ឋាន ដូចជា បញ្ហាគ្រឿងញៀន លួច ឆក់ និង ប្លន់ ដើម្បីរក្សារបាននូវភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់កាបូបជនជាតិបរទេសចិន និងបានសួរនាំពីដំណើររឿងបក្ខពួក និងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ចំនួន១១នាក់ ជាបន្តបន្ទាប់ រហូតដល់បែកធ្លាយយកសម្ភារទៅបញ្ចាំនៅហាងមួយកន្លែង យីហោ “ហេង ហ៊ួត” ។

មន្រ្តីដដែលបន្តទៀតថា បន្ទាប់ពីសួរនាំដឹងរឿងរ៉ាវពាក់ព័ន្ធទីតាំងហាងបញ្ចាំ ទទួលទិញទូរស័ព្ទមិនប្រក្រតី នៅព្រឹកថ្ងៃទី១៨ ខែមករា នេះ កម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌ បានចុះមកត្រួតពិនិត្យ និងបានឃាត់ខ្លួនបុរសម្នាក់ ជាថៅកែហាងបញ្ចាំ រួមនិងទូរស័ព្ទចំនួន១១គ្រឿង ថែបប្លែកចំនួន៥គ្រឿង យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តតាមនីតិវិធី ៕

ក្តៅៗ អគ្គស្នងការនគរបាលជាតិ​ ចេញសេចក្តីប្រកាសហាមដាច់ខាតមិនឲ្យ​មន្ត្រីនគរបាលអគ្គិភ័យ ដើរលក់បំពង់ពន្លត់អគ្គិភ័យឲ្យ​ប្រជាពលរដ្ឋ ឬទាមទារកម្រៃ​សេវាផ្សេងៗ

អគ្គស្នងការនគរបាលជាតិ​ បាន​ចេញសេចក្ដីណែនាំ មិនអនុញ្ញាតឲ្យ​មន្ត្រីនគរបាលអគ្គិភ័យអាជីព ដើរលក់បំពង់ពន្លត់អគ្គិ​ភ័យ ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ តាមមូលដ្ឋាន គ្រប់រាជធានី-ខេត្ត ឬទាមទារកម្រៃ​សេវាផ្សេងៗ ពីប្រជាពលរដ្ឋតាមខ្នងផ្ទះនោះឡើយ។

យោងតាមទំព័រហ្វសប៊ុកផ្លូវការ (Facebook Page) របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ បានឲ្យ​ដឹងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០១៩នេះថា សូមជម្រាបជូនសាធារណជនគ្រប់រាជធានី/ខេត្ត ឲ្យ​បានជ្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីណែនាំលេខ (០១២ ស.ណ.ន) ដល់មន្តីនគរបាលអគ្គិភ័យអាជីព នូវការមិនអនុញ្ញាតឲ្យ​ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ តាមមូលដ្ឋាន គ្រប់រាជធានី /ខេត្ត ដើរលក់បំពង់ពន្លត់អគ្គិភ័យ ឬទាមទារកម្រៃ​សេវាផ្សេងៗ ពីប្រជាពលរដ្ឋតាមខ្នងផ្ទះ (គ្មានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិ ដែលតម្រូវលើថ្លៃសេវានោះទេ)។ឧទាហរណ៍​ ៖ ថ្លៃប័​ណ្ណ ឬតែម បិទលើបំពង់ពន្ល់អគ្គិ​ភ័យ ដូចបានភ្ជាប់លើវិក័យបត្រ មិនត្រឹមត្រូវខាងក្រោមនេះ។

ករណីប្រជាពលរដ្ឋគ្រប់មូលដ្ឋានបានជួបករណីនេះ សូយរាយការណ៍​មក នាយកដ្ឋាន ឬអគ្គស្នងការដ្ឋាននគរបាលជាតិ តាមយៈលេខ 117 ឬលេខ 078705705៕

ទីបំផុត ដឹងហើយ ក្រុមហ៊ុនដែលយករូបប្រាសាទអង្គរវត្ត ទៅធ្វើជាគម្របបង្គន់ និង កម្រាលជើងនោះ

បន្ទាប់ពីមានប្រតិកម្មរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ចំពោះគេហទំព័រAmazon ដែលជាផ្សារលក់ដូរទំនិញតាម Online បានធ្វើការផ្សព្វផ្សាយលក់នូវផលិតផលបន្ទប់ទឹកឬបង្គន់ ដែលបានយករូបប្រាសាទអង្គរវត្ត និង ទង់ជាតិកម្ពុជា ទៅធ្វើជាគម្របបង្គន់ ឬកម្រាលជើងនោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៧ ខែមករានេះ បានផ្ញើលិខិតទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ និងលោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ដើម្បីជួយទប់ស្កាត់ការផ្សព្វផ្សាយ របស់ក្រុមហ៊ុន Amazon នោះហើយ ។

នៅក្នុងលិខិតដដែលនោះបានសរសេរថា តាមរយៈការស្រាវជ្រាវបឋម តាមប្រព័ន្ធលក់ដូរទំនិញគេហទំព័រ Amazon និង គេហទំព័រមួយចំនួន អាជ្ញាធរជាតិអប្សារាបានរកឃើញថា ទំនិញទាំងនោះភាគច្រើនមានប្រភព និង ទីតាំងផលិតនៅប្រទេសចិន មានដូចជាក្រុមហ៊ុន Bestchong និង ក្រុមហ៊ុន Keiwiornb ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត ដែលពុំអាចកំណត់ប្រភពច្បាស់លាស់ ។យោងតាមក្រុម​​​​​​​​​​ហ៊ុន Amazo​​​​​​​​​​​​​​​​​​​​​​n ដ៏ល្បីរបស់​​​​​​​​​​​​អាមេរិក បាន​​​​​​​​​​​​បង្ហោះនៅ​​​​​​​​​​​​​​​ក្នុងទីផ្សាររប​​​​​​​​​​​​ស់ខ្លួន ដោយយករូបប្រសាទអង្គរវត្ត ព្រះបា​​​​​​​​​​​​​​​​​​​​​​​​​ទជ័យវរ្ម័នទី៧ ព្រហ្មមុ​​​​​​​​​​​​​​ខបួន និងប្រសាទនានារបស់ខ្មែរ យកម​​​​​​​​​​​​​កធ្វើជាគ​​​​​​​​​​​​​ម្រប​​​​​បង្គន់ និងជាកម្រាល​ជើង ដាក់ល​​​​​​ក់ក្នុង​​​​​​​​​​​​​​​​​​​​​​តម្លៃត្រឹមតែ១៩.៩​​​​​​​​​​​​​​​​​​​​​​​​​៩ដុល្លារអាមេរិក ដែលវាកា​​​​​​​​​​​​​​​​​​​​​​​​​ន់តែបង្ហាញថា​​​​​​​​​​​​ ក្រុមហ៊ុន​​​​​​​​​​​​នេះកាន់​​​​​​​​​​​​​​​​​​​​​​​​​​តែផ្គើន ដល់ប្រជា​​​​​​​​​​​​​​​ជនកម្ពុជា​​​​​​​​​​​​​កាន់តែ​​​​​​​​​​ខ្លាំង​​​​​​ឡើងៗ។ ក្រៅពីប្រាសាទ និង ទង់ជាតិកម្ពុជា ក៏មានទង់ជាតិអាមេរិក វៀតណាម ថៃ ចិន និង ប្រទេសមួយចំនួនទៀតផងដែរ ដែលត្រូវបានក្រុមហ៊ុនចិនទាំងនោះ យកទៅច្នៃជាគម្របបង្គន់ ក៏ដូចជាកម្រាលជើង ដើម្បីដាក់លក់នៅលើគេហទំព័រ Amazon ផងដែរ ។ហើយក្រុមហ៊ុន Amazon នេះ ម្ចាស់របស់វាគឺលោក Jeff Bezos ជាកំពូលមហាសេដ្ឋីលេខ១លើពិភពលោក មានទ្រព្យសម្បត្តិ​ ១៣៧ពាន់លានដុល្លារអាមេរិក ហើយថ្មីៗនេះលោកទើបនឹងប្រកាសលែងលះពីភរិយា ៕

ការកូនស្រី នាយក្រូច និមន្តសុទ្ធតែព្រះសង្ឃល្បីលំដាប់ប្រទេសនិមន្តសូត្រមន្ត….កាន់តែកក្រើក(មានរូបផ្សេង)

កំពង់ស្ពឺ ៖តារា​កំប្លែងប្រចាំស្ថានីយ៍​ទូរទ​ស្ស​ន៍​ CTN គឺនាយ ក្រូច យ៉ាងណាមិញ ថ្ងៃ​នេះ​ផងដែរជាថ្ងៃដែលកូនស្រីសំណព្វ​បណ្តូលចិត្ត​របស់​តារា​កំប្លែង​ដើមកំណើត​ពីខេត្តកំពង់ស្ពឺ នាយ ក្រូច ចូលរោងជ័យ​សំពះ​ផ្ទឹម​មុខ​មេបា​ចាស់​ទុំ​ទាំងសងខាង ។ ជាមួយគ្នានោះក្រៅពីវត្តមានតារាល្បី​ៗនោះក៏មានព្រះវត្តមាន​ធម្មកថិកដ៏ល្បី​លំដាប់​ប្រទេស​​គឺលោកម្ចាស់ ហ៊ី ភារម្យ បាននិមន្ត​ទៅសូត្រ​មន្ត​នាថ្ងៃចូលរោងផងដែរ។ ថ្លែង​ឲ្យ​ដឹងទាំង​ព្រះភក្ត្រស្រស់ស្រាយ ព្រះភិក្ខុសម្តែងធម៌​ គ្រប់ទិសទីអង្គនេះ​មានដីកា​បញ្ជាក់​ថា «18 មករា 2019 និមន្តសូត្រមន្តការ​ កូនស្រីបងក្រូច​ នៅភូមិត្រាចកុះ​ ឃុំមហាឬស្សី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ សុទ្ធ​តែតារា​ល្បីៗចូលរួមតែម្តង»។បើក្រលេកទៅមើលការរៀបចំកម្មវីធីដូចជាការតុបតែង និងសំអាងការវិញក៌មិនធម្មតាដែរចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម

ញុំសួរអ្នក​ល​​​​​​​​​​​​​​​​​​ក់​​​​​​សត្វអី អ្នកលក់​​​​​​​​​​​​​​​ថាស​​​​​​​​​​​​​​ត្វខ្លាត្រី អ្នកល​​​​​​​​​​​ក់ម្នា​​​​​​​​​​ក់ថា​​​​​​​​​​​​​​​​សត្វសំពូច ខ្ញុំសុំ​​​​​​​​​​គេដេី​​​​​​​​​​​ទៅនោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មក្រោ​​​​​​​​​​​​​​​យផ្ទះនោ​​​​​​​​​​​​​​​​​​​​​មរួចក្រ​​​​​​​​​​​​​​​​​​​​​​​​​​លេកមេីលទៅដាច់ផ្ងារ…

មានរឿងគួរអោ​យហួសចិត្តទៀតហើ​​​​​​​​​​​យកាលពី​ពេលថ្មីៗនេះ ត្រូវបាន​​​​​​​​​​​​អ្នកប្រើប្រាស់ប​​​​​​​​​​​​​​​​​​​​​​​​​​​​ណ្តាញ​​​​​​​​​​​​​​​​​​​សង្គម​​​​​​​​​​​​​​​​​​​​​​​​​​​​​នាំគ្នាចែក​​​​​​​​​​​​​​​​​​​​​​ចាយត​​​​​​​​​​​​​​​​​​​​​​​​​​​ៗគ្នា​​​​​​​​​​​​​ ទាក់ទ​​​​​​​​​​​​​​​​​​​​​​ងរឿងបុរសម្នាក់ធ្វើដំណើរ​តាមផ្លូវជា​​​​​​​​​​តិ​​​​​​​​​​​​​​​​​​​​​​​​​លេខ៥ ឃើញអ្នកលក់​​​​​​​​​​​ជាច្រើន​​​​​​​​​​​​​​​​​​​បាន​​​​​​​​​​​​ដាក់ល​​​​​​​​​​​​​​​​​ក់សត្វជើង​​​​​​​​​​​​​បួន​​​​​​​ដែលមើលរូបរាងមិនស្គាល់​ថាជា​​​​​​​​សត្វអ្វី ម្ចាស់អា​​​​​​​​​​​ខោនឈ្មោះចាន់ ចាន់ មាន​ចម្ងល់ក៏បានសួរ​ទៅ​​​​​​​​​​​​​​​​​​​​​អ្នកល​​​​​​​​​​​​​​​​​ក់​​​​​​​​​​​​​​ ថា​​​​​​​​​​ល​​​​​​​​​​​ក់ស​​​​​​​​​​​​​​​​​​​​​​ត្វអី ​នៅ​ពេ​​​​ល​​​​​​​​​​នោះអ្នកលក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានឆ្លើយថា ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សត្វខ្លាត្រី ហើយ​​​​​​​​​​​​​​​អ្នកលក់ម្នាក់​​​​​​​​​​​​​​​​ទៀតឆ្លើយ​ថា​​​​​​​​​​​​​​​​​ សត្វសំពូច ​​​​​​​​​​​​​ក្រោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកស្រាប់​​តែបុរស​​​​​​​​​​ម្នាក់នេះ​​​​​​​​​បាន​​​ ​​​​​​​​​​​​ដើរទៅក្រោយ​​​​​​​​​​ផ្ទះដើម្បីបត់​​​​​​​​​​​​​​​​​​​​​​​​​​​ជើងតូច ក៏ប្រទះ​​​​​​​​​​​​​​ឃើញរឿង​​​​​​​​​​​​​​​ហួស​​​​​​​​​​​​​​​​​​ចិត្តគឺសុទ្ធតែ​​​​​​​​​​​​​​រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សត្វឆ្មារក្រាលពេញដី​ទៅ​​​​​​​​​​វិ​​​​​​​​​​​​​​​​ញ។

ម្ចាស់អាខោន ចាន់ ចាន់ បានលើកឡើង​នៅលើទំ​​​​​​​​​​​​ព័រហ្វេស​​​​​ប៊ុកខ្លួនថា៖ សួរអ្នក​ល​​​​​​​​​​​​​​​​​​ក់​​​​​​សត្វអី អ្នកលក់​​​​​​​​​​​​​​​ថាស​​​​​​​​​​​​​​ត្វខ្លាត្រី អ្នកល​​​​​​​​​​​ក់ម្នា​​​​​​​​​​ក់ថា​​​​​​​​​​​​​​​​សត្វសំពូច ខ្ញុំសុំ​​​​​​​​​​គេដេី​​​​​​​​​​​ទៅនោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មក្រោ​​​​​​​​​​​​​​​យផ្ទះនោ​​​​​​​​​​​​​​​​​​​​​មរួចក្រ​​​​​​​​​​​​​​​​​​​​​​​​​​លេកមេីលទៅសិត​​​​​​​​​​​​​​​​​​​​តែឆ្មា ហួសចិត្តដេី​​​​​​​​​​​​ចេញមក​​​​​​​​​វិញលែង​​​​​​​​​​​​​ទិញម៉ង មិន​​​​​​​​​​​​ដឹងថា​​​​​​​​​​​​​​​នៅទឹកហូត​​​​​​​​​​​​​​​រឺនៅអូ​​​​​​​​​​​​​​​​​សណ្តាន់​​​​​​​​​​​​​​​ទេ ផ្លូវជា​​​​​​​​​​តិ​​​​​​​​​​​លេ​​​​​ខ5។

មង្គលការ នីរតនា លេចមុខតារាៗជាច្រើនតោះទស្សនាទាំងអស់គ្នា តើតារារូបណាជាIdol របស់អ្នក…(មានរូបភាពច្រើន)

ភ្នំពេញ៖ ប្រិយមិត្តបានដឹងហើយថា មង្គលការរបស់ តារាចម្រៀង នី រតនា កាលពីយប់មិញបានហៅភ្ញៀវចំនួនដល់ទៅ១០០០តុ ជាពិសេសបានអញ្ចើងតារាស្រុកខ្មែរស្ទើតែទាំងអស់ ហើយបានលេចវត្តមានទាំងអស់ក្នុងមង្គលការមួយនេះ ៕តោះចង់ដឹងថាមានតារាណាខ្លះជាIdolរបស់លោកអ្នក សូមទស្សនារូបភាពខាងក្រោម៖

ក្តៅៗ អាមេរិកអាច និងថ្កោលទោសក្រុមហ៊ុនចិនដែលផលិតយករូបទង់ជាតិកម្ពុជា និងប្រាសាទរបស់ខ្មែរ ទៅធ្វើគម្របចានបង្គន់ ដាក់លក់ពេញ Amazonបន្ទាប់ពី…

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានបង្ហាញការតក់ស្លុត និងស្រងាកចិត្ត ក្រោយពីមានករណីក្រុមហ៊ុនផលិតយករូបទង់ជាតិកម្ពុជា និងប្រាសាទរបស់ខ្មែរ ទៅធ្វើគម្របចានបង្គន់ ដាក់លក់ពេញវេបសាយ Amazon។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន អគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិក លោក ជុំ សុន្ទរី ផ្ញើទៅកាន់ក្រុមហ៊ុន Amazon កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម ឯកអគ្គរាជទូត ជុំ សុន្ទរី បានថ្លែងថា៖

«-រូបភាពនៃប្រាសាទអង្គរដោយរួមមាន អង្គរវត្ត តាព្រហ្ម បាយ័ន ឬបឹងមាលា ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ និងទទួលបានអត្ថប្រយោជន៍ពីអង្គការអភិរក្សអន្តរជាតិ (UNESCO) ចាប់តាំងពីឆ្នាំ២០១៧ ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតទំនិញមួយចំនួន ធ្វើជារូបភាពនៃផលិតផលដែលបង្កភាពអាម៉ាស់ ក្នុងនោះមាន គម្របបង្គន់ កំរាលបន្ទប់ទឹក កំរាលជើងមុខបង្គន់ វាំងននងូតទឹក និងកំរាលផ្ទះបាយ។

-លើសពីនេះទៅទៀត ក្រុមហ៊ុនផលិតបានប្រើប្រាស់វិធីគួរឲ្យស្អប់ខ្ពើមដោយប្រើប្រាស់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា សំរាប់ជាការរចនានៃកម្រាលបន្ទប់ទឹក (កំរាលព្រំ និងបង្គន់)។-ទំនិញទាំងអស់ដែលបានរៀបរាប់ខាងលើត្រូវបានដាក់លក់ដោយក្រុមហ៊ុន Amazon នៅលើគេហទំព័រ amazon.com និង amazon.fr។»

«ព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសបណ្តាក្រុមហ៊ុនផលិត នៃផលិតផលទាំងអស់នេះ និងទាមទារឲ្យក្រុមហ៊ុន Amazon បញ្ឈប់ជាបន្ទាន់នូវការលក់របស់ខ្លួន ដោយដកចេញពីគេហទំព័រនូវផលិតផលទាំងនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសជាតិ និងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតបានធ្វើការតវ៉ា និងការទាមទារខាងលើ ជាមួយសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន Amazon កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩»។យ៉ាងណាមិញក្នុងករណីនេះ ឯកឧត្តម អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា ក៏បានផ្ញើរលិខិតទៅកាន់ក្រុមហ៊ុន Amazon តវ៉ាចំពោះការលក់ផលិតផលទាំងនេះនៅលើគេហទំព័ររបស់ក្រុមហ៊ុន ហើយបានសង្កត់ធ្ងន់ថា «វាមិនមែនជាការចាំបាច់ទេក្នុងការទទូចលើចរិតលក្ខណៈថោកទាប នៃការប្រើប្រាស់នេះហើយការផ្សព្វផ្សាយផលិតផលដែលបង្កភាពអាម៉ាស់ ទាំងនេះត្រូវតែបញ្ឈប់ជាបន្ទាន់»៕

ពិតជាស្វីតណាស់លោកអើយ ពេជ្រ សោភា និង លោក ឆឹម សក្កដា ចូលរួមមង្គលការ នី រតនា ថែមទំាងឆ្លៀតជូនពរយ៉ាងពិសេសថា….

ភ្នំពេញ៖ ថ្ងៃពិសេសរបស់តារាចម្រៀងលោក នី រតនា ក៏បានមកដល់នៅក្នុងថ្ងៃនេះ ដែលនៅក្នុងនោះក៏មានការរៀបចំយ៉ាងអធិកអធមយ៉ាងខ្លាំង មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនបានចូលរួម អបអរសាទរ ខណៈដែលលោកបានលាភាពនៅលីវ ចាប់ដៃគ្នាជាប្តីប្រពន្ធជាមួយភរិយា។

តែបើងាកមកមើលទិដ្ឋភាពនៅក្នុងកម្មវិធី ឃើញថានៅក្នុងនោះក៏មានតារាប្រុសស្រីជាច្រើនដួង បាននាំគ្នារៀបចំខ្លួន យ៉ាងស្រស់សោភា ដើម្បីធ្វើការចូលរួមអបអរដល់គូប្តីប្រពន្ធភរិយាថ្មីមួយគូនេះ។យ៉ាងណាមិញគេសង្កេតឃើញតារារួមទ្រនំចូលរួផងដែល គឺអ្នកនាង ពេជ្រ សោភា និង លោក សកដា ផងដែរចុងក្រោយផ្លៀតជូនពរថា​”ជូនពរអោយប្អូនស្រលាញ់គ្នាយល់ចិត្តគ្នាអ្វីដែលសំខាន់ នេះគឺស្រលាញ់គ្នារហូតចាស់កោងខ្នងណា” ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម ៖

ក្នុងពិធីសែនចងដៃ នី រតនា ទទួលបានសុទ្ធតែពេជ្រដែលមានតំលៃរហូតដល់……..

ភ្នំពេញ ៖ ពិធី​មង្គល​ការ​​រ​នៅ​ព្រឹក​នេះ ​ ជាថ្ងៃជ័យសិរីមង្គលរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនី រតនា ដែលកំពុងធ្វើឡើងយ៉ាងអធិកអធម ក្រោយការរៀបចំយ៉ាងល្អ មានភ្ញៀវកិត្តិយស បងប្អូនទាំងសងខាង បូករួមនឹងមិត្តសិល្បៈជាច្រើនទៀតបាន នាំគ្នាចូលរួមអបអរសាទ ​របស់​ ​លោក នី រតនា ​និង​កញ្ញា ហេង សុវណ្ណភក្ដិណា ពិធីនេះបាន​រៀប​ចំ​ឡើង​យ៉ាង​អធិក​អធម ​រ នៅ​​គេហដ្ឋានខាងស្រី ក្នុង​បុរី​ប៉េងហ៊ួត ​នៅក្នុង​ពិធីចងដៃ​

ក្រាប​ផ្ទឹម នី រតនា ទទួលបាន​កាដូ​គ្រឿង អលង្ការ មាស ពេជ្រ យ៉ាងច្រើន​ពី​ក្រុមគ្រួសារ​ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។​មង្គលការ​របស់ នី រតនា គឺ​លោក​ទទួលបាន​កាដូ គ្រឿងអលង្ការ​ជាច្រើន ពី​សំណាក់​បងប្អូន​របស់ខ្លួន ជាក់ស្តែង ឪពុកម្តាយ​ខាង​ស្រី​បាន​ចង​កាដូ​គ្រឿង អលង្ការ​ពេជ្រ មួយឈុត ដែលមាន ខ្សែក ខ្សែដៃ ចិញ្ចៀន ដល់ នី រតនា និង​ភរិយា ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ ។ ក្រឡេក​ទៅ​មើល​ខាង​ប្រុស​វិញ​ក៏​មិន​អន់​ដែរ ឪពុកម្តាយ​របស់ នី រតនា បាន​កាដូ មាស មួយឈុត​ដល់​គូ​ស្វាមីភរិយា​ថ្មីថ្មោង​នេះ ធ្វើឱ្យ​អ្នក​នៅ​ជុំវិញ​នាំគ្នា​បើកភ្នែក​ធំៗ​មើល និង ​បាន​លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា ។ មិន​ត្រឹមតែ​គ្រួសារ​ទាំងសងខាង​ប៉ុណ្ណោះ​ទេ ដែល​បាន​កាដូ​ជា​គ្រឿងអលង្ការ មាស និង ពេជ្រ ចំណែក​បង បងប្អូន​របស់​ពួកគេ​វិញ

ក៏បាន​នាំគ្នា​កាដូ​គ្រឿងអលង្ការ មាស និង ពេជ្រ ដ៏​មានតម្លៃ​ផងដែរ ។​​មង្គលការ​រវាង នី រតនា និង កូន​ថៅកែ​ជំនួញ​ដ៏​ធំ​នេះ ពិតជា​ប្រព្រឹត្តទៅ​យ៉ាង​ធំដុំ និង​មាន​ភ្ញៀវកិត្តិយស អ្នករក​ស៊ីធំៗ​ជាច្រើន​ចូលរួម​អបអរសាទរ ។ បើតាម​គម្រោង​នៅ​ល្ងាច​នេះ នី រតនា ត្រៀម​អញ្ជើញ​ភ្ញៀវកិត្តិយស​ចូលរួម​មង្គលការ​របស់ខ្លួនរ​ហូត​ដល់​ទៅ​ជាង ១០០ តុ ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​ភ្ញៀវ​ខាង ឪពុក​ម្តាយក្មេក​របស់​ខ្លួន​ដែលជា​អ្នករកស៊ី​ជាមួយគ្នា ចំណែក​មិត្តភក្តិ​ក្នុង

សិល្បៈ​ក៏​លោក​អញ្ជើញ​ច្រើន​ដែរ ទាំង​ក្នុង​និង​ក្រៅ​ផលិតកម្ម ប៉ុន្តែ​ថ្ងៃនេះ​គឺ​មិត្តភក្តិ​ខ្លះ ជាប់រវល់​កម្មវិធី​តា​ម​ខេត្ត ប្រហែលជា​មិនបាន​មក​ចូលរួម​នោះទេ ។​នី រតនា និង ភរិយា ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់​នៅក្នុង​ថ្ងៃ​ពិសេស​របស់ខ្លួន ម្នាក់ៗ​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់​សោភា រួមជាមួយ​ស្នាមញញឹម​ពោរពេញ​ទៅ ដោយ​សុភមង្គល ដែលមាន​ការជូន​ពរ​ពី​សំណាក់​បងប្អូន​ក៏ដូចជា​មិត្តភក្តិ ៕បើតាម​សម្តី​គ្រួសារ​ទាំងសងខាង​បានឱ្យដឹងថា ពួកគាត់​កាដូ​គ្រឿងអលង្ការ​ដល់​កូនៗ​ដើម្បី​ទុកជា​កេរ្តិ៍​តកូនតចៅ ពេល​ពួកគេ​ចាស់​ទៅ អាច​នឹកឃើញ​ចាស់ៗ​ដែល បាន​ចងដៃ​ពួកគេ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍ ។តោះទស្សនាសកម្មភាពមង្គលការខាងក្រោម ប្រភពរូបភាព Sabay & Popular

មង្គលការនី រតនា ហៅភ្ញៀវ១០០តុ ឯថ្លៃម្ហូបការវិញ ដឹងហើយញាក់សាច់ទ្រឺត ព្រោះថ្លៃដល់ទៅ…

ភ្នំពេញ៖ ប្រិយមិត្តដឹងហើយថាពិធីរៀបការរបស់តារាចម្រៀងនីរតនានៅថ្ងៃនេះធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែលោកជាតារាចម្រៀងវ័យក្មេងសំណព្វចិត្តរបស់អ្នកគាំទ្រជាច្រើន។ចំពោះពិធីមង្គលការរបស់លោកដែលរៀបចំនៅThePremierCenterSensokត្រូវបានគេដឹងថារៀបចំចំនួន១០០តុហើយ

ត្រៀម១០តុបន្ថែមករណីមានភ្ញៀវកើនឡើងលើសការរំពឹងទុក។ បើតាមការសាកសួរពីលោកទូចរដ្ឋាប្រធានគ្រប់គ្រងទូទៅដែលរៀបចំម្ហូបតុការអាពាហ៍ពិពាហ៍របស់ម្ចាស់បទ”តើបងមានថ្ងៃនោះទេ”យីហោសេងហុកហេងឲ្យដឹងថាការចំណាយលើម្ហូបទាំងម្សិលមិញនិងពិធីថ្ងៃនេះទាំងមូលបានកុម៉ង់ក្នុងទឹកប្រាក់ចន្លោះ២៧០០០ដុល្លារ–៣០០០០ដុល្លារ។ ក្នុងនោះសម្រាប់ម្ហូបទទួលភ្ញៀវមានដូចជាមហាសម្បត្តិទាំងប្រាំស៊ុបក្ដាមស្កាឡប១០ពែងត្រីស្ពុងបំពងគ្រាប់ស្វាយចន្ទីជ្រូកខ្វៃស្ទេកសាច់គោញូហ្សីឡែនចំហុយប៉ាវហ៊ីចំណិតស្ដេចស្ពៃ១០ចានបាយឆាបាយសតុមយ៉ាំបង្កងរួមទាំងបង្អែមបាយដំណើបទាបបារាំង១០ចាន

ផងដែរ។ ក្នុងពិធីមង្គលការនេះលោកនីរតនាបានអញ្ជើញភ្ញៀវយ៉ាងច្រើនទាំងក្នុងសិល្បៈនិងក្រៅសិល្បៈឲ្យចូលរួមដោយក្នុងនោះគេឃើញមិត្តរួមអាជីពដូចជាឱកសុគន្ធកញ្ញាវីឌីណែតរ៉ូលីននិងតារាច្រើនទៀតបានមកជូនពរជ័យតាំងពីល្ងាចម្សិលមិញក្នុងពិធីសូត្រមន្តម្ល៉េះ៕