ពិតជាអស្ចារ្យណាស់! វត្តមាន​កិត្តិយស​ពីកំពូលតារា​ជេីងចាស់​អាយៃ​ លោកអ៊ុំ​ ព្រហ្ម​ម៉ាញ​ និង​អ្នក​មីង​ យ៉យ​ ធ្វើ​ឲ្យ​កក្រើក​តែម្តង​ ទិដ្ឋភាព​ពិធីកាត់សក់របស់លោក​ នី​ រតនា..(មានវីឌីអូ)

ដូចដែលបងប្អូន​ប្រិយមិត្ត​ និងមហាជន​បានជ្រាបរួចមកហេីយថា​ ថ្ងៃ​នេះគឺ​ជា​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​របស់តារាចម្រៀង​ដ៏ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​ លោក​ នី​ រតនា​ ដែលលោក​គឺជា​អតីត​ម្ចាស់​ជ័យលាភី​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​ Cambodia Idol​ រដូវកាលទី​១​ ។ក្នុង​ពិធី​ដ៏​មានជ័យមង្គល​នេះដែរ​ គឺមានការ​ប្រារព្ធ​ឡេីង​នូវ​ពិធី​ទំនៀម​ទំលាប់​ប្រពៃណី​របស់​ខ្មែរ​ជាច្រើន​កាលពី​ម្សិលមិញ​នេះ​ ដែលមានដូចជា​ កម្មវិធីសែន​កុម៉ា​ នៅពេលព្រឹក​ ពិធី​ក្រុងពាលី​ និង​ពិធី​សូត្រ​មន្ត​ នៅថ្ងៃរសៀល​ រួមជាមួយពិធីជាវខាន់ស្លា​ នៅថ្ងៃល្ងាច​ផងដែរ​ ។

ជាមួយគ្នា​នេះដែរ​ មកដល់ព្រឹក​ថ្ងៃ​នេះ​ ក៏​មានកម្មវិធី​ហែរជំនូន​ រួម​ជាមួយ​នឹង​ពិធីកាត់សក់​ដល់​កូន​កម្លោះ​កូន​ក្រមុំ​គូស្វាមី​ភរិយា​ថ្មោងថ្មី​ផងដែរ​ ក្រោម​វត្តមាន​ដ៏​កិត្តិយស​ពីកំពូលតារា​ជេីងចាស់​អាយៃ​ និង​យីកេ​ លោកអ៊ុំ​ ព្រហ្ម​ម៉ាញ​ ចាប់ដៃគូរ​ជាមួយ​អ្នក​មីង​ យ៉យ​ បាន​អង្រួន​ក្នុង​ពិធី​នេះ​ កាន់តែ​ទទួលបាន​នូវ​ភាព​អ៊ូអរ​ និង​រីក​រាយ​ទៀតផង​។ក្នុង​នោះដែរ​ ក៏នៅមាន​កម្មវិធី​ជាច្រើន​ទៀត​ ដែលត្រូវ​បានធ្វេីការ​រៀបចំជាបន្តបន្ទាប់​ បន្ទាប់ពី​ចប់​កម្មវិធី​នាពេលព្រឹកនេះផងដែរ​ ។ ជាពិសេស​កម្មវិធី​នាពេលល្ងាចនេះ​ ប្រាកដ​ជាមានអ្វី​កាន់តែប្លែក​ និង​អស្ចារ្យ​ ទៀតហេីយ។​

ប្លែកភ្នែក មង្គលការនៅខ្មែរ កូនកម្លោះ និងអ្នកកំដរជនជាតិបរទេស តែងខ្លួនក្នុងឈុតបុរាណពិតជាស្អាត

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានការភ្ញាក់ផ្អើលក៏ដូចជាសរសើរទៅដល់ពិធីមង្គលការរបស់ខ្មែរមួយ ដែលបានរៀបចំយ៉ាងអធិកអធម ជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាត និងកូនកម្លោះជនជាតិបរទេសម្នាក់ ក្រោយការចូលរួមពីសំណាក់ ភ្ញៀវកិត្តិយសជាច្រើន។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងសរសើរកាន់តែខ្លាំង ទៅកាន់ពិធីជ័យសិរីមង្គលរបស់គូស្វាមីភរិយាមួយគូនេះគឺ កូនកម្លោះដែលជាជនជាតិបរទេស បានជ្រើសរើសយកសម្លៀកបំពាក់បែបបុរាណខ្មែរ នៅក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន នៅក្នុងការរៀបចំខ្លួនយ៉ាងសាកសម ជាមួយនឹងកូនក្រមុំតែម្តង។

មិនត្រឹមតែប៉ុណ្ណោះកូនកំដរបីរូបទៀត ដែលជាជនបរទេស ក៏បានធ្វើខ្លួនយ៉ាងសង្ហាគួរឲ្យចាប់អារម្មណ៍ខ្លាំង ធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាចូលរួមកោតសរសើរ យ៉ាងខ្លាំង នៅពេលដែលគ្រងឈុតសម្លៀកបំពាក់បុរាណ បានយ៉ាងស្រស់សង្ហាយ៉ាងដូច្នោះ។

ក្រោយពីបានឃើញដូច្នោះ ក៏មានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក បូករួមជាមួយនឹងពាក្យពេចន៍សរសើរ ទៅកាន់ពួកគេ នៅក្នុងការស្លៀកពាក់ឈុតបុរាណ យ៉ាងស្រស់សង្ហាបែបនេះ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាការចែករំលែកនូវវប្បធម៌ខ្មែរឲ្យបរទេសបានស្គាល់ផងដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ក្តៅៗ អស្ចារ្យណាស់! តោះមកមើល ពិធីហែលជំនួន នីរតនាព្រឹកនេះតិចមើល ពិតជាស្រស់ស្អាតខ្លាំងណាស់ (មានវីដេអូ)

ភ្នំពេញ៖ ក្នុងព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ គឺជាថ្ងៃពិសេសសម្រាប់ពួកគាត់ទាំង២គឺ នី រតនា និង ភរិយាក្រោយពីភ្ជាប់ពាក្យមក ប្រហែលជិតមួយឆ្នាំហើយ។ជាក់ស្តែងព្រឹកនេះ ជាពិធីហែលជំនួន ទាំងកូនកំលោះ ក្រមុំស្អាតរកអ្វីប្រៀបមិនបានទេ​ ជាពិសេសនោះគឺមានភ្ញៀវមកចូលរួមយ៉ាងច្រើនកុះករ៕តោះចង់ដឹងថាពិសេសយ៉ាងណានោះ សូមទស្សនាវីឌីអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnyratanaofficial%2Fvideos%2F971744813017975%2F&show_text=0&width=560

ក្តៅៗ ក្រសួងវប្បធម៌រកឃើញថា ក្រុមហ៊ុននៅប្រទេសចិន ជាអ្នកបង្កើតរូបប្រាសាទអង្គរវត្ត ច្នៃជាគម្របចានបង្គន់ ដាក់លក់តាមគេហទំព័រក្រុមហ៊ុន Amazon

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ថ្ងៃទី១៧ ខែមករានេះ បានផ្ញើលិខិតទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងលោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ដើម្បីជួយទប់ស្កាត់ការផ្សព្វផ្សាយ ករណីដែលក្រុមហ៊ុន Amazon យករូបប្រាសាទអង្គរវត្ត ទៅធ្វើជាគម្របចានបង្គន់ និងកម្រាលជើងដាក់លក់តាម Online នាំឲ្យកក្រើក និងថ្កោលទោសខ្លាំងៗពីប្រជាពលរដ្ឋខ្មែរ។យោងតាមលិខិតដែល Fresh News ទទួលបាននៅរសៀលថ្ងៃនេះបានឲ្យដឹងថា តាមរយៈការស្រាវជ្រាវបឋម តាមប្រព័ន្ធលក់ដូរទំនិញគេហទំព័រ Amazon និងគេហទំព័រមួយចំនួន អាជ្ញាធរជាតិអប្សារារកឃើញថា ទំនិញទាំងនោះភាគច្រើនមានប្រភព និងទីតាំងផលិតនៅប្រទេសចិន មានដូចជាក្រុមហ៊ុន Bestchong និងក្រុមហ៊ុន Keiwiornb ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត ដែលពុំអាចកំណត់ប្រភពច្បាស់លាស់។

នៅរសៀលថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងឲ្យដឹងថា ក្រសួងវប្បធម៌កំពុងដោះស្រាយបញ្ហាផ្ទុះប្រតិកម្មពីប្រជាពលរដ្ឋកម្ពុជា ក្រោយក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកលក់ទំនិញតាម Online របស់មហាអំណាចអាមេរិក លើករណីយករូបប្រាសាទអង្គរវត្ត ធ្វើជាគម្របចានបង្គន់ និងកម្រាលជើងដាក់លក់តាម Online។ ទង្វើរបស់ក្រុមហ៊ុន Amazon បែបនេះ បានធ្វើឲ្យកក្រើកការរិះគន់ពេញបណ្តាញសង្គម Facebook ពីសំណាក់មហាគ្រួសារខ្មែរ ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងល្បីពេញសុះសាយពេញពិភពលោក មិនគួរណាក្រុមហ៊ុនមួយនេះទៅដាក់ច្នៃធ្វើជាគម្របចានបង្គន់ និងកម្រាលជើងនោះឡើយ។ថ្លែងប្រាប់បណ្តាញសារព័ត៌មាន​ Fresh News នៅរសៀលថ្ងៃទី១៧ ខែមករានេះ លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ថា ករណីករណីក្រុមហ៊ុន Amazon យករូបប្រាសាទអង្គរវត្ត ធ្វើជាគម្របចានបង្គន់ និងកម្រាលជើង ដាក់លក់តាម Online ក្រសួងបានផ្ញើលិខិតមួយទៅក្រុមហ៊ុន ដើម្បីសុំឲ្យក្រុមហ៊ុនគិតគូរឡើងវិញពីការរចនា រូបប្រាសាទអង្គរវត្ត ក៏ដូចជាប្រាសាទនានា ដែលជារូបអច្ឆិរយលើពិ​​​​​​​​​​​ភពលោក ម​​​​​​​​​​​​​​​​​​កបង្ហាញលើ Onli​​​​​​​​​​ne Shoppin​​​​​​​​​​​​​​​​​​​​​​g មួយនេះ។

សូមជំរាបថា នៅពេលថ្មីៗនេះរូបប្រាសា​ទអង្គរវត្ត និងរូបប្រាសាទល្បីៗមួយចំនួនរបស់ក​​​​​​​​​​ម្ពុជា ដែលត្រូវបា​​​​​​​​​​​​​​​​នគេទទួល​​​​​​​​​​​​ស្គាល់ទូទាំងពិ​​​​​​​​ភពលោ​​​​​​​​​​​​​​ក ត្រូវបា​​​​​​​​​​​​​នក្រុមហ៊ុន ​​​​​​​​​​​​​​​​​​​​Amazon ដ៏ល្បីរបស់អាមេរិក រចនាយ​​​​​​​​​​កទៅដា​​​​​​​​​​​​​​​​ក់លើគ្របបង្គន់​​​​​​​​​​​​ និងកម្រាល​​​​​​​​​​​​ជើង ដាក់តាំ​​​​​​​​​​ងលក់នៅ​​​​​​​​​​លើអ​​​​​​​​​​​​​​នឡាញ។បញ្ហានេះប្រជាពលរដ្ឋកម្ពុជា ​​​​​​​​​​​​​​បានសម្តែងការមិ​​​​​​​​​​​​​នពេញចិត្តចំពោះ​​​​​​​​​​​​ទង្វើ និងស​​​​​​​​​​កម្មភាពរ​​​​​​​​​​​​​​​​​​​​​​​​​​បស់ក្រុមហ៊ុនអាមេ​​​​​​​​​​រិចមួយនេះ និងបានប្រតិកម្មយ៉ាងខ្លាំង។ ប្រជាពលរដ្ឋ បានថ្កោលទោសថា ក្រុមហ៊ុនអាមេរិក Amazon បាន​​​​​​​​បានប្រមាថជាតិសាសន៍ខ្មែរ ក៏ដូចជា​​​​​​​​​​​​​​បុព្វបុរសខ្មែរយ៉ាងខ្លាំង ដែ​​​​​​​​​លមិនអាចទទួលយកបា​​​​​​​​​​ន​​​​​​​​​​​​​​​​​​​​​​​​​ឡើយ។

យោងតាមក្រុម​​​​​​​​​​ហ៊ុន Amazo​​​​​​​​​​​​​​​​​​​​​​n ដ៏ល្បីរបស់​​​​​​​​​​​​អាមេរិក បាន​​​​​​​​​​​​បង្ហោះនៅ​​​​​​​​​​​​​​​ក្នុងទីផ្សាររប​​​​​​​​​​​​ស់ខ្លួន ដោយយករូបប្រសាទអង្គរវត្ត ព្រះបា​​​​​​​​​​​​​​​​​​​​​​​​​ទជ័យវរ្ម័នទី៧ ព្រហ្មមុ​​​​​​​​​​​​​​ខបួន និងប្រសាទនានារបស់ខ្មែរ យកម​​​​​​​​​​​​​កធ្វើជាគ​​​​​​​​​​​​​ម្រប​​​​​បង្គន់ និងជាកម្រាល​ជើង ដាក់ល​​​​​​ក់ក្នុង​​​​​​​​​​​​​​​​​​​​​​តម្លៃត្រឹមតែ១៩.៩​​​​​​​​​​​​​​​​​​​​​​​​​៩ដុល្លារអាមេរិក ដែលវាកា​​​​​​​​​​​​​​​​​​​​​​​​​ន់តែបង្ហាញថា​​​​​​​​​​​​ ក្រុមហ៊ុន​​​​​​​​​​​​នេះកាន់​​​​​​​​​​​​​​​​​​​​​​​​​​តែផ្គើន ដល់ប្រជា​​​​​​​​​​​​​​​ជនកម្ពុជា​​​​​​​​​​​​​កាន់តែ​​​​​​​​​​ខ្លាំង​​​​​​ឡើងៗ។សូមបញ្ជាក់ថា ក្រុមហ៊ុន Amazon គឺជាក្រុមហ៊ុនលក់ទំនិញតាម Online លំដាប់ពិភពលោក ដែលមានម្ចាស់គឺលោក Jeff Bezos ជាកំពូលមហាសេដ្ឋីលេខ១លើពិភពលោក មានទ្រព្យសម្បត្តិ​ ១៣៧ពាន់លានដុល្លារអាមេរិក ហើយថ្មីៗនេះលោកទើបនឹងប្រកាសលែងលះពីភរិយា។ ដូច្នេះសូមបងប្អូនកុំយល់ច្រឡំថា ជាក្រុមហ៊ុនកាហ្វេ Amazon ដែលកំពុងដំណើរការនៅកម្ពុជា៕

ប្រភព: Fresh News

WoW! តារាចម្រៀង ពេជ្រ សោភាផុស Challenge ខមមិនពាក្យ ( ណយណយ )ម្នាក់ៗខមិនព្រៀត ព្រោះចង់ឃើញ….

ប្រិយមិត្តពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀងដ៏មានប្រជាប្រិយភាព ពេជ្រ សោភា តាមរយៈចម្រៀងជាច្រើនដែលបងប្អូនបានស្តាប់កន្លងមក។ ដោយឡែកកាលពីពេលថ្មីៗនេះ តារាចម្រៀង ពេជ្រ សោភា បានបង្ហោះសារមួយដែលធ្វើអោយបងប្អូន ចូលទៅលេងខមិនយ៉ាងច្រើន តាមរយៈChallenge ដោយបានបង្ហោះថា៖

«Challenge ខមមិនពាក្យ ( ណយណយ ) អោយបាន100k ខ្ញុំនិងស្លៀកពាក់ អាវបុរាណនេះដើរនៅក្នុងផ្សារទំនើបរួចទិញរបស់អោយមើលសំខាន់ស្រីណយចូលទិញកាហ្វេទៀត #កំលោះស្រុកស្រែ៕»បើក្រឡេកមើលខមិនប្រហែលជាជិតគ្រប់ហើយ អញ្ចឹងតាមដានមើល តើ តារាចម្រៀង ពេជ្រ សោភានឹងធ្វើChallenge ដូចវិធីណា៖សូមទស្សនារូបភាពខាងក្រោម៖

ម្តាយលារហើយកូន លារហើយប្តីសំឡាញ់ លារទៅរហូតហើយ ឲ្យតែកូនបានឃើញពន្លឺថ្ងៃ ម្តាយសុខចិត្តលះបង់សូម្បីតែជីវិត ស៊ែរម្នាក់មួយបានទេ នេះហើយទឹកចិត្តម្តាយធំជាងមហាសមុទ្រ ម្តាយហ៊ានលះបង់គ្រប់យ៉ាងសូម្បីតែជីវិត

ពិតជារន្ធត់និងសោកស្តាយខ្លាំងណាស់​ សម័យនេះហើយហេតុអីជួបរឿងបែបនេះទៀត ជីវិតមនុស្សស្រីយើងពិបាកណាស់ប្រថុយណាស់ អ្វីគ្រប់យ៉ាងមិនទៀងទាត់ទេ…តែការចាកចេញមួយនេះគឺជាការចាកចេញគ្មានថ្ងៃត្រឡប់។ ម្តាយសុខចិត្តលះបង់គ្រប់យ៉ាងដេីម្បីតែកូនសូម្បីតែេជីវិតរបស់ខ្លួនឯង មិនទាន់បានឃេីញមុខកូនផងក៏ស្លាប់ចោលកូនទៅហើយ ពិតជាសោកស្តាយខ្លាំងណាស់សូមជាតិណាៗកុំអោយអាយុខ្លីចឹងទៀតណា ។ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Ah Na KonMak បានអោយដឹងថា បងស្រីខាងលើត្រូវបានបាត់បង់ជីវិត តែអត់ទាន់ច្បាស់ថាមកពីរអីទេបងគ្រាន់តែដឹងថាគាត់ស្លាប់ដោយសារការវះកាត់ ជួយបានតែកូនតែម្តាយស្លាប់ បើតាមធ្លាប់សួរគាត់ថាមិនអីទេទាំងកូន និងគាត់សុខធម្មតាទេ តែមិននឹកស្មានសោះ! ជាចុងក្រោយ សូមអោយវិញ្ញាណខ័ណបងទៅកាន់សុគតិភព ហេីយសូមអោយមានជាតិក្រោយ កុំអោយជួបរឿងអកុសលដូចនេះទៀត ។

ក្តៅៗ លោកឧកញ៉ា ឌួង ឆាយ ផ្ញើរសារទៅលោកវិល្លាមភ្លែតថា តើឯងហ៊ានសារភាពទេថាឯងជាមនុស្សអាក្រក់ និងព្រមទទួលកំហុសនឹងទេ?

ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ លោកឧកញ៉ាវ័យក្មេង ដែលលោកតែងតែជួយដល់សង្គម និងចាស់ជរាជួបការលំបាកនានា នៅតាមបណ្តាខេត្ត ក្រុង គឺតែងតែមានវត្តមានលោកចូលរួមក្នុងសកម្មភាពមនុស្សធម៏រហូតមក។លោក ឧកញ៉ា ឌួង ឆាយ កាលពីពេលថ្មីៗនេះ លោកក៏បានបង្ហោះសារ ហាក់ចង់បង្កប់ន័យយ៉ាងជ្រៀលជ្រៅ ទៅលើលោក វិល្លាម ដោយសារនៅលើបណ្តាបណ្តាញសង្គមរបស់លោក ឧកញ៉ា​ ឌួង ឆាយ បានបង្ហោះរូប និងពាក្យពេចន៍ ដែលលោកវិល្លាមបានលើកឡើង ពីមេគ្រឿងញៀន ហុង កុង ដែលមានប្រឈមមុខនឹងការពិត ព្រមទាំងបានសារភាព ពីកំហុសរបស់ខ្លួន នៅមុខតុលាការនោះ។

លោកឧកញ៉ាចិត្តធម៏ ឌួង ឆាយ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្លួនយ៉ាងដូច្នេះថា “គួរផ្ញើជូនខ្លួនឯងវិញបានត្រូវអាកំសាកញី 👎👎👎 ជន្លេនតាំងខ្លួនជានាគឯងធ្លាប់បោកប្រាស់ស្រីៗច្រើនណាស់ តើឯងហ៊ានសារភាពទេថាឯងជាមនុស្សអាក្រក់ និងទទួលទោសអនុវត្តកំហុសនឹងទេ? យើងគិតថាឯងមិនហ៊ានទេ។ កុំយកឋានៈតួនាទីមកបិទបាំងទង្វើដ៏អាក្រក់ថោកទាបរបស់ឯង។ យើងធ្លាប់មានប្រវត្តិមិនល្អទោះបីគេរករឿងយើងមុនក៏ដោយប៉ុន្តែយើងទប់អារម្មណ៍ខ្លួនឯងមិនបានហើយក៏មិនមែនជាបទល្មើសព្រហ្មទណ្ឌ រឺ អំពើថោកទាបដែរ ហើយយើងក៏ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ និងអនុវត្តទោសកំហុសរបស់យើងដែរ។ តើឯងហ៊ានដែរទេ? យើងគិតថាឯងមិនហ៊ានទេ”។

យ៉ាងណាមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏មានបងប្អូនជាច្រើន សូមណូមពរឲ្យលោកទាំងពីរឈប់ឈ្លោះប្រកែកគ្នាទៅ ព្រោះសុទ្ធតែខ្មែរគ្នាឯងទេ៕

យ៉ាងណាមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏មានបងប្អូនជាច្រើន សូមណូមពរឲ្យលោកទាំងពីរឈប់ឈ្លោះប្រកែកគ្នាទៅ ព្រោះសុទ្ធតែខ្មែរគ្នាឯងទេ៕

ឡូយម្មង! តោះមើលរូបភាព នី រតនា មុនពេលចូលរោងទៅ​សែនព្រេន​នៅផ្ទះ​ខាង​ស្រី​សិនប្រិយមិត្តចង់ដឹងទេ?ថាពិសេសយ៉ាងណានោះ….(មានវីឌីអូ)

​ល្ងាច​នេះ​ដល់​វេលា​ដែល នី រតនា និង អនាគត​ភរិយា ដឹក​ដៃ​គ្នា​ចូល​រោង​សូត្រមន្ត​ហើយ ប៉ុន្តែ​មុននឹង​ពិធី​ចូលមក​ដល់​លោក​បាន​ទៅផ្ទះ​ខាង​ស្រី ដើម្បី​រៀបចំ​ពិធីសែនព្រេន​ជាមុនសិន ជាក់ស្តែង​ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណីចិន បង្ហាញឱ្យឃើញថា នី រតនា និង គូ​ដណ្តឹង ពិតជា​សម​គ្នា​ខ្លាំងណាស់ ។​​នី រតនា ពិតជា​សង្ហាមែន​ក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ក្រហម ជា​ឈុត​ប្រពៃណី​របស់​ចិន លោក​បាន​និយាយថា «កម្មវិធី​ទី ១ សែន​កុងម៉ា សូមឱ្យ​កូនចៅ​សុខសប្បាយ រកស៊ី​មានបាន» ។​

​បន្ទាប់ពី​ចប់​កម្មវិធី​សែន​កុងម៉ារួច នី រតនា ត្រៀមខ្លួន​ដើម្បី​ចូល​រោង​នៅ​ល្ងាច​នេះ​នៅផ្ទះ​ខាង​ស្រី មើលទៅ នី រតនា ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់​នៅក្នុង​ថ្ងៃពិសេស​របស់ខ្លួន ជាពិសេស​ទទួល​បានកា​រ​ជូនពរ​យ៉ាងច្រើន​ពី​ក្រុមគ្រួសារ និង ​មិត្តភក្តិ ។ ជាមួយនិង​ពិធី​ដ៏​រីករាយ​នេះ នី រតនា ក៏បាន​ផ្ញើ​សារ​ទៅកាន់​មិត្តភក្តិ​ទាំងអស់គ្នា​ថា ជួបគ្នា​ថ្ងៃស្អែក ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnyratanaofficial%2Fvideos%2F229378567989218%2F&show_text=0&width=267

មិនដែលដឹងសោះ!! សូមកុំអូសរំលង ជួយស៊ែរបន្តផងណា បរិភោគបាយហើយភ្លាម ផឹកទឹកត្រជាក់អាចធ្វើយអោយអ្នកអាយុខ្លី

យោងតាមរបាយការណ៍មួយដែលបានបង្ហោះនៅលើអ៊ីនធឺណិត រឿងរ៉ាវនេះបានកើតឡើងនៅក្នុងប្រទេសតៃវ៉ាន់ នៅពេលដែលអ្នកជំនួញម្នាក់អាយុជាង ៥០ ឆ្នាំ រស់នៅក្នុងក្រុង Kaohsiung បានធ្វើដំណើរទៅពិភាក្សាមុខជំនួញនៅទីក្រុងតៃប៉ិ បន្ទាប់មកបានគាំងបេះយ៉ាងទាន់ហន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗប៉ុន្ដែក៏មិនអាចព្យាបាលទាន់ពេលវេលា។

រាងកាយរបស់គាត់រឹងមាំល្អ ធ្វើឲ្យគាត់ខំប្រឹងធ្វើការងារហត់នឿយទាំងថ្ងៃទាំងយប់ ដោយមិនដឹងខ្លួនថាខ្លួនមានជំងឺបេះដូង ការស្លាប់របស់គាត់បន្សល់ទុកនូវភាពសោកសង្រេង។ជំងឺគាំងបេះដូងដែលអ្នកជំងឺពុំសូវបានចាប់អារម្មណ៍ឡើយ ហើយវាបានឆក់ជីវិតមនុស្សយ៉ាងច្រើនផងដែរ អាចនិយាយបានថាជាឃាតករលាក់មុខ សម្លាប់ឆៅៗ ពេលវាបង្ហាញខ្លួនជាលើកដំបូងវាធ្វើឲ្យអ្នកជំងឺសន្លប់ ឬស្លាប់បាត់បង់ជីវិតភ្លាមៗ។

ដំបូងយើងមកមើលទាំងអស់គ្នាថា តើបេះដូងខ្លាចអ្វី? ខ្លាចរបស់ត្រជាក់! មនុស្សមួយចំនួនពេលដែលបរិភោគបាយ ឬក្រោយបរិភោគបាយបានផឹកទឹកត្រជាក់ ដើម្បីធ្វើឲ្យត្រជាក់ស្រស់ស្រាយ ប្រសិនបើបងប្អូនណាមានទម្លាប់បែបនេះ សូមអានពាក្យណែនាំខាងក្រោមនេះទាំងអស់គ្នា៖

ភេសជ្ជៈត្រជាក់ៗ ធ្វើឲ្យជាតិប្រេង ជាតិខ្លាញ់ក្នុងអាហារដែលអ្នកទើបតែបរិភោគចូលទៅបានកំណកជាដុំៗ បណ្ដាលឲ្យការរំលាយអាហារក្នុងប្រព័ន្ធរំលាយអាហារបានថយចុះ នៅពេលដុំខ្លាញ់ទាំងនោះប៉ះត្រូវទឹកក្រពះនៅក្នុងក្រពះ វាត្រូវបានរំលាយនិងស្រូបចូលទៅក្នុងពោះវៀន ចូលទៅជាប់នៅលើជញ្ជាំងពោះវៀន មិនយូរប៉ុន្មានវាក៏ក្លាយទៅជាខ្លាញ់ និងបង្កឲ្យកើតជំងឺមហារីក ដូច្នេះយកល្អក្រោយបរិភោគអាហារត្រូវផឹកទឹកក្ដៅមួយកែវ។

សញ្ញានៃជំងឺគាំងបេះដូងដែលអ្នកត្រូវគួរយកចិត្តទុកដាក់៖

អ្នកជំងឺបេះដូងមិនចាំបាច់តែងតែឈឺរាងកាយអឌ្ឍគោលខាងឆ្វេងនោះទេ អ្នកគួរតែផ្តោតទៅលើការឈឺចាប់ក ពេលជំងឺបេះដូងកម្រើកឡើងវាមិនចាំបាច់តែមានការឈឺទ្រូងនោះទេ រោគសញ្ញាមានការចង្អោរនិងបែកញើសយ៉ាងខ្លាំងគឺជារោគសញ្ញាដែលបានកើតឡើងជាញឹកញាប់ ៦០% នៃជំងឺគាំងបេះដូងបានកើតឡើងនៅខណៈពេលគេងលក់ ធ្វើឲ្យអ្នកជំងឺគ្មានឱកាសដើម្បីស្ដារឲ្យរស់ឡើងវិញ។

១.រោគសញ្ញាជាក់ស្ដែងបំផុតនៃជំងឺបេះដូងគឺមានការឈឺទ្រូងឬមិនស្រួលក្នុងទ្រូង។

ប៉ុន្តែមានរោគសញ្ញាផ្សេងទៀតដែលអ្នកត្រូវសង្កេតមើលផងដែរ រោគសញ្ញាមិនស្រួលក្នុងទ្រូងតែងតែកើតឡើងនៅចំពាក់កណ្តាលទ្រូង អាចពណ៌នាបានថាជាអារម្មណ៍តានតឹង ឈឺចាប់ និងក្ដៅដូចជាភ្លើង សន្លប់ តឹងណែន មិនស្រួលខ្លួន រោគសញ្ញាទាំងនេះវាបានកើតឡើងក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះហើយវាក៏បាត់ទៅវិញ។

ប៉ុន្ដែមនុស្សភាគច្រើនតែងតែយល់ច្រឡំថាជាបញ្ហានៃប្រព័ន្ធរំលាយអាហារ ឬកើតពីអារម្មណ៍ក្នុងចិត្ត អ្នកអាចមានអារម្មណ៍ឈឺនិងមិនស្រួលសរីរាង្គលើរាងកាយផ្នែកខាងលើដូចជាដៃ ស្មាខាងឆ្វេង ខ្នង ក ចង្កាឬពោះ។រោគសញ្ញាផ្សេងទៀតដែលទាក់ទងនឹងជំងឺបេះដូងរួមមាន៖ពិបាកដកដង្ហើម បែកញើស មានអារម្មណ៍ថាឆ្អែត ហើមពោះ ក្អួត ចង្អោរ ឈឺក្បាលបន្ដិតបន្ដួច វិលមុខ អន្ទះសាយ៉ាងខ្លាំង ចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី។

២.រោគសញ្ញារបស់ស្ត្រីអាចនឹងមិនដូចគ្នាទេ។

បើទោះជាស្ត្រីតែងតែមានរោគសញ្ញាការឈឺទ្រូងនិងរោគសញ្ញាផ្សេងទៀតដែលបានជួបជាញឹកញាប់នៃជំងឺបេះដូង ប៉ុន្ដែអាចមានរោគសញ្ញាផ្សេងទៀតដែលជួបតិចតួចផងដែរដូចជា ឈឺខ្នងផ្នែកខាងលើឬឈឺស្មា ឈឺចង្កាឬឈឺរាលដាលទៅដល់ចង្កា អាការឈឺចាប់រាលដាលទៅដៃ មានអារម្មណ៍អស់កម្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ ពិបាកគេងលក់។

៣.កុំមើលស្រាលរោគសញ្ញារបស់អ្នក។

មនុស្សភាគច្រើនតែងតែគិតថាជំងឺបេះដូងជាជំងឺដែលកើតឡើងភ្លាមៗក្នុងមួយរំពេច តាមពិតទៅជំងឺបេះដូងវាបានបង្ហាញរោគសញ្ញាជាបណ្ដើរៗរហូតដល់រោគសញ្ញាខ្លាំងឡើងៗ វាអាចចំណាយពេលជាង ១ ម៉ោង ប្រសិនបើអ្នកឃើញខ្លួនឯងឬមនុស្សជុំវិញខ្លួនមានរោគសញ្ញាដូចខាងលើលើសពី ៥ នាទី អ្នកត្រូវជួយសង្រ្គោះជីវិតតាមជំហានខាងក្រោម អ្នកគួរតែបានទទួលព្យាបាលក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីរោគសញ្ញាដំបូង ប្រសិនបើលើសក្នុងរយៈពេលនេះ បេះដូងរបស់អ្នកអាចពិបាកក្នុងការព្យាបាល។

-រោគសញ្ញានៃជំងឺគាំងបេះដូង៖

១.ឈឺតឹងណែនក្នុងទ្រូងជាប់គ្នាលើសពី ១៥ នាទី។

២.អាការឈឺចាប់រាលដាលទៅស្មា ក និងដៃ។

៣មិនស្រួលក្នុងទ្រូង ក្នុងខណៈពេលជាមួយគ្នានេះក៏មានការឈឺក្បាលបន្តិចបន្តួចផងដែរ សន្លប់ បែកញើស ចង្អោរ និងពិបាកដកដង្ហើម។

-វត្តមាននៃសញ្ញាមិនប្រក្រតី៖

១.ឈឺទ្រូងខុសធម្មតា ឈឺពោះ។

២.ចង្អោរ ឬវិលមុខ។

៣.ថប់បារម្ភ អស់កម្លាំងដោយគ្មានមូលហេតុ។

៤.ញ័រទ្រូង បែកញើស ឬមុខស្លេក។

គ្រូពេទ្យម្នាក់ជំនាញខាងផ្នែកជំងឺបេះដូងបាននិយាយប្រាប់ថា ប្រសិនបើបងប្អូនទាំងអស់គ្នាបានអានអត្តបទនេះហើយជួយស៊ែរនិងផ្ញើឲ្យមិត្តភក្តិបាន ១០ នាក់ ក៏អាចជួយសង្គ្រោះជីវិតមនុស្សយ៉ាងហោចណាស់បាន ១ នាក់ផងដែរ៕

 

 

កប់តែម្តង!! លាង​ ​សុ​ផា​ឡែន​ ​ត្រៀម​ដឹកដៃ​ ​ធី​អូ​ ​ទៅ​សហរដ្ឋអាមេរិក​ដើមឆ្នាំនេះ

ឈាន​ចូល​ឆ្នាំថ្មី​ ​២០១៩​ ​ភ្លាម​តារាចម្រៀង​ ​លាង​ ​សុ​ផា​ឡែន​ ​ត្រៀម​ចេញទៅ​សម្តែង​នៅ​សហរដ្ឋ​អា​មេ​រិក​រួម​ជាមួយ​តារា​សម្តែង​រូប​សង្ហា​ ​ធី​អូ​ ​។​ ​បើ​តាម​គម្រោង​ពួកគេ​នឹង​ចេញទៅ​នៅក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​។​នេះ​ជាលើកដំបូង​ដែលតា​រា​សម្តែង​ ​លាង​ ​សុ​ផា​ឡែន​ ​ដឹកដៃ​លោក​ ​ធី​អូ​ ​ទៅ​សម្តែង​នៅ​ប្រទេស​ជឿន​លឿន​មួយ​នេះ​ ​។​

បើ​តាម​គម្រោង​ ​លាង​ ​សុ​ផា​ឡែន​ ​នឹង​ចេញទៅ​សម្តែង​នៅ​ទីនោះ​នៅដើម​ឆ្នាំនេះ​ ​រយៈពេល​ ​៣​ ​ខែ​ ​។​បើ​ទោះបី​មិនធ្លាប់​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​ក៏​ពិតមែនតែ​ ​លាង​ ​សុ​ផា​ ​ឡែន​ ​រំពឹង​ថា​ការ​សម្តែង​របស់​នាង​នឹង​ទទួល​បាន​ជោគជ័យ​ក៏​ដូច​ការ​គាំទ្រ​ពីសំណាក់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ ​។​

អ្វី​ដែល​ចាប់អារម្មណ៍​គេ​ធ្លាប់​ចាំ​ថា​ ​លាង​ ​សុ​ផា​ឡែន​ ​និង ​តារាចម្រៀង​រូប​សង្ហា​ ​ធី​អូ​ ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយគ្នា​ដែល​កាលណោះ​ភរិយា​ ​ធី​អូ​ ​ក៏បាន​ចេញមុខ​រករឿង​ ​លាង​ ​សុ​ផា​ឡែន​ ​ផង​ដែរ​ ​​ប៉ុន្តែ​ក្រោយ​មក​ចំ​ណង​ស្នេហ៍​មួយ​នេះ​ក៏​ស្ងា​ត​បាត់​ទៅវិញ​ ​។​

ពេលនេះ​ដែរ​បទ​ចម្រៀង​ថ្មី​ៗ​របស់​ ​លាង​ ​សុ​ផា​ ​ឡែន​ ​បាន​ចេញ​ជាបន្តបន្ទាប់​នៅក្នុង​ផលិតកម្ម​ភ្លេង​រី​ខ​ត​ ​។​កាន់តែ​មាន​ប្រជាប្រិយ​ភាព​ ​លាង​ ​សុ​ផា​ឡែន​ ​កាន់តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ជាង​មុន​ ហើយ​ជីវភាព​រស់នៅ​របស់​នាង​ក៏​ហ៊ឺហា​ផង​ដែរ​ ​។​ ​ក្រៅពី​សិល្បៈ​តារាចម្រៀង​រូប​នេះ​ក៏​មាន​ដី​រាប់​ហិច​តា​នៅ​តាម​ខេត្ត​ផង​ដែរ​ ​៕