ជនសង្ស័យ២នាក់ ​លួច​ឡានពីខេត្តព្រះសីហនុ ទៅជាប់ខ្នោះ នៅ​ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅ​រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនសង្ស័យ២នាក់នៅ​ហាង​កាហ្វេ​យើង ស្ថិតនៅភូមិ ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ពាក់ពន្ឋ័ករណីលួច​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន​ពី​ខេត្ត​ព្រះសីហនុ រត់​ចូលមក​ខេត្ត​ត្បូងឃ្មុំ។

ជនសង្ស័យ​ទី១ឈ្មោះ ធឿន ចាន់ថា ភេទ​ប្រុស អាយុ២៥ឆ្នាំ

និង​ទី២ ឈ្មោះ ឈុន ភា​ល័យ ភេទ​ប្រុស អាយុ២៨ឆ្នាំ ។


ដកហូត​បាន រថយន្ត​ម៉ាក កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់១គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2N-2923 ដែល​លួច​ចេញពី​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។ សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ បាន​ទាក់ទង​ទៅខាង​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​មក​ទទួល​ជនសង្ស័យ​ទាំង២នាក់ ដើម្បី​ចាត់ការ​តាមច្បាប់៕

ប្រភព៖ FB

ជនជាតិចិនបើករថយន្ត Range Rover ​ បុករថយន្ត Pirus ដែលបើកដោយជនជាតិខ្មែរ របួសធ្ងន់ម្នាក់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវ៥៩២ កែងនិងផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នក​ឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្ត Pirus ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AV-5792 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ

ស្រាប់តែមានរថយន្ត ម៉ាក Ranger Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-5188 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ទិសដៅពីកើតទៅលិច បត់ឆ្វេងដៃជ្រុលទៅបុករថយន្តព្រូស បញ្រ្ចាសទិសគ្នាពេញទំហឹង បណ្តាលឲ្យតៃកុងរថយន្តព្រូសរងរបួសធ្ងន់ បែកក្បាលដោយសារបុកជាមួយកញ្ចក់រថយន្តខាងមុខ ពីព្រោះមិនដាក់ខ្សែក្រវ៉ាត់ ។ ភ្លាមៗក៏មានរថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទំនាក់ទំនងទៅជំនាញចរាចរណ៍ មកវាស់វែងយករថយន្តទាំង២ ទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ៕

ប្រភព៖ FB

ចាប់ឃាត់មន្ត្រី​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​ម្នាក់​ ពីបទបង្កររបួសស្នាម ដល់យុវជនម្នាក់…

ខេត្តកំពង់ឆ្នាំង ៖ អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​ដោយ​ចោទប្រកាន់​រួមគំនិត​ជាមួយ​បក្សពួក​ម្នាក់​ទៀត​ដែល​ប្រើ​ហិង្សា ដោយ​ចេតនា​បង្ក​របួស​ស្នាម​វាយ​យុវជន​ម្នាក់​ជា​បុគ្គលិក​រោងចក្រ​អឹ​ម​វ៉េ បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។

ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​លំនៅ​ដ្ឋា​ន​ជនសង្ស័យ​ម្នាក់​ទៀត​ជា​ម្ចាស់​តាប​ប៊ី​យ៉ា ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ យ៉ាងនេះ​ក្តី​ជន​បង្ក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​អ្នក​បង្ក​របួស​ស្នា ម​ដោយ​ចេតនា​មានឈ្មោះ ទី សារៈ អាយុ​២៨​ឆ្នាំ មាន​ឋានៈ​ជា​អនុប្រធាន​ការិយាល័យ​រដ្ឋបាល នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង និង​ទី​២ មិន​ទាន់​ស្គាល់ឈ្មោះ តែ​ដឹង​ថា ជា​ប្អូនបង្កើត​របស់​ឈ្មោះ ទី សារៈ និង​ជា​ម្ចាស់​តាប​ប៊ី​យ៉ា នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ចំណែក​ជង​រង​គ្រោះ​មានឈ្មោះ ប្រាក់ ណា​រិ​ន អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​រោងចក្រ​អឹ​ម​វ៉េ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ ប្រភព​ដដែល​បាន​បន្ត​ថា តាម​ចម្លើយ​របស់​សាក្សី​ឈ្មោះ ប្រាក់ សុភាព អាយុ​៣២​ឆ្នាំ ជា​អ្នក​ទៅ​លេង​បុក​ប៊ី​យ៉ា​ជាមួយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​លេង​បុក​ប៊ី​យ៉ា ជន​រង​គ្រោះ​ក៏​មាន​ជម្លោះ​ជាមួយ​អ្នក​តុង​ជា​ម្ចាស់​តាប​ប៊ី​យ៉ា ពេល​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ស្រាប់តែ​ឈ្មោះ ទី សារៈ បាន​ទាញ​យក​ដងកឺ​បុក​ប៊ី​យ៉ា មក​វាយ​ចំ​ក្បាល​ជន​រង​គ្រោះ​ពីមុខ ខណៈនោះ​ជន​ដៃដល់​ជា​ប្អូនបង្កើត​ឈ្មោះ ទី​សារៈ ក៏​បាន​យក​ដងកឺ​បុក​ប៊ី​យ៉ា​១​ទៀត មក​វាយ​ចំ​ក្បាល​ជន​រង​គ្រោះ​ពីក្រោយ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​រង​របួស​ជា​ទម្ងន់ ។

បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទី សារៈចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ៕

ប្រភព៖ FB

កម្លាំងប៉ូលីសប៉ុស្តិ៍ដង្កោបង្ក្រាបជនសង្ស័យប្រុស ស្រី៤នាក់ខណៈកំពុងធ្វើសកម្មភាពកាច់កម៉ូតូប្រជាពលរដ្ឋ

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៤នាក់ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌប៉ុស្តិ៍រដ្ឋបាលដង្កោធ្វើការឃាត់ខ្លួនជាក់ស្តែង ខណៈពួកគេធ្វើសកម្ម ភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ នៅចំណុចចំណុចមុខផ្ទះលេខ៦E0 ផ្លូវបេតុងលេខ០១បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ។

លោក តុន តូនី នាយប៉ុស្តិ៍រដ្ឋបាលដង្កោបានអោយដឹងថាដោយមានការណែនាំពីលោកអធិការខណ្ឌ រូបលោក បានដឹកនាំកម្លាំងល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋអោយស្របតាមគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ។

លោក តុន តូនី បានបន្ដថា ខណៈកំពុងល្បាត ស្រាប់តែ ប្រទះឃើញជនសង្ស័យប្រុសស្រី៤នាក់ ជិះម៉ូតូពីរគ្រឿងឌុបគ្នាមកធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ដែលចតទុកនៅមុខផ្ទះ ភ្លាមៗនោះ កម្លាំងក៏ឡោព័ទ្ធត្រង់ទីតាំងកើតហេតុ ឃាត់ក្រុមជនសង្ស័យបាន យកមកស្នាក់ការប៉ុស្តិដង្កោដើម្បីធ្វើការសាកសួរ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៤នាក់ត្រូវបាន បញ្ជូនមកឃុំខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

ប្រភព៖ FB

ជំលោះផឹកសុី ទាញដុំថ្មវាយដៃគូរស្លាប់ អូសទម្លាក់ទឹកស្ទឹងសង្កែ ឃាតករត្រូវសមត្ថកិច្ច ចាប់ខ្លួន

បាត់ដំបង៖ ជនដៃដល់​ក្នុង​អំពើហិង្សា​ប្រើប្រាស់​ដុំថ្ម​វាយ​ទៅលើ​ជនរងគ្រោះ​និង​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​នោះ​ គឺ​ឈ្មោះ ចាន់ សុ​ហេង ភេទ​ប្រុស អាយុ២៤ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកោះកុង មក​ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅ​ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០១៨នេះ ។

ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ឈ្មោះ ធឿន មករា ហៅ​ស៊ុយ ភេទ​ប្រុស អាយុ៣៣ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ត្រូវបាន​បាត់​ខ្លួន​
ចាប់តាំងពី​រាត្រី​ថ្ងៃទី០៣ ខែកញ្ញា​ឆ្នាំ២០១៨ ដោយ​មិនមាន​ក្រុមគ្រួសារ​បានដឹង​ពី​ដំណឹង​អ្វី​ទាំងអស់ រហូតដល់​ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯក​ភ្នំ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ក្នុង​ទឹកស្ទឹង​សង្កែ ឃើញ​ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ព័ត៌មាន​នេះ​ជូន​នគរបាល​ស្រុក​ឯក​ភ្នំ ក្រោយ​ធ្វើការ​ស្រង់​សាកសព​ចេញពី​ក្នុង​ទឹកស្ទឹង​មក ពិនិត្យ​លើ​រាងកាយ​សាកសព​ឃើញ​មាន​ស្លាកស្នាម​របួស​ដែល​នាំទៅដល់​ការវាយតម្លៃ​អំពី​ស្ថានភាព​ដែលមាន​អំពើហិង្សា​ណាមួយ​ដែល​បង្កឡើង​ចំពោះ​សាកសព​បុរស​រូបនេះ។

ផ្តើមចេញពី​រូបភាព​សាកសព​នេះ​ទើប​ក្រុមគ្រួសារ​របស់​សព​បាន​ដឹង ហើយ​បានបង្ហាញ​ប្រាប់​សមត្ថកិច្ច​ថា​សាកសព​មានឈ្មោះ​ធឿន មករា ហៅ ស៊ុយ ភេទ​ប្រុស​អាយុ៣៣ឆ្នាំ​រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ត្រូវបាន​បាត់​ខ្លួន​ចាប់តាំងពី​រាត្រី​ថ្ងៃទី០៣ខែកញ្ញា​ឆ្នាំ២០១៨ រហូតមក​ដោយ​មិនដឹង​មូលហេតុ ។

រសៀល​ថ្ងៃទី៥ ខែ ក​ញ្ញ ឆ្នាំ២០១៨ដដែល​នេះ​ពោលគឺ​ត្រឹមតែ​រយ:ពេល៤ម៉ោង​ប៉ុណ្ណោះ ក្រោយពេល​សាកសព​ស្រង់​ចេញពី​ទឹក​នគរបាល​បាន​វែកមុខ​ជនដៃដល់ ក្នុង​ការប្រើ​ហិង្សា​បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ ធឿន មករា​ហៅ​ស៊ុយ​បាត់​បង់ជីវិត មក​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់។

ជនដៃដល់​ឈ្មោះ​ចាន់ សុ​ហេង បាន​ឆ្លើយ​សារភាពថា​នៅ​រាត្រី​ថ្ងៃទី០៣ ខែ កញ្ញា​ឆ្នាំ២០១៨ក្នុងអំឡុង​យប់​ជ្រៅ​រំលងអធ្រាត្រ​ខ្លួន​និង​ជនរងគ្រោះ​មាន​ជម្លោះ​ជាមួយគ្នា​ក្នុងពេល​ផឹកស៊ី រហូត​ខ្លន​ប្រើប្រាស់​ដុំថ្ម​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ធ្លាក់​ចូលក្នុង​ទឹកស្ទឹង​សង្កែ​ហើយ​បន្ទាប់មក​ក៏​លិច​ចូលក្នុង​ទឹកស្ទឹង​បាត់ទៅ ក្រោយពី​ធ្វើ​សកម្មភាព​ហើយ​ខ្លួន​ក៏​សំងំ​ធ្វើ​ហាក់​មិន​បានដឹង​រឿង​អ្វី​ទាំងអស់​រហូតដល់​ពេល​ដែល​សមត្ថកិច្ច​នគរ​បាល​ធ្វើការ​ឃាត់ខ្លួន ៕

ប្រភព៖ FB

អាងតែក្នុងបូរី មិនសូវប្រយត្ន័ ចោរលួចរថយន្តសាំយ៉ុងមួយគ្រឿងយកទៅបាត់ នៅក្នុងបុរី «ប៊ុន ជេស្ឋ ព្រែកព្នៅ» ក្នុងខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ លោក សួន គឺមសេង អាយុ៥៥ឆ្នាំ មានអាសយដ្ឋាននៅភូមិសាមគ្គី សង្កាត់កណ្តាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបាត់រថយន្តម៉ាក SSANG YONG ១៥កៅអី ពណ៌ស១គ្រឿង នាយប់ នាថ្ងៃទី០៤ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងលំនៅដ្ឋាន «ប៊ុន ជេស្ឋ ព្រែកព្នៅ» ដែលមានទីតាំងនៅខាងលិចផ្សារព្រែកព្នៅ ចម្ងាយ៦០០ម៉ែត្រ តាមបណ្តោយផ្លូវហាណូយ កាត់នៅផ្លូវភ្នំប្រសិទ្ធិ ក្នុងខណ្ឌព្រែកពនៅ។

ម្ចាស់រថយន្តម៉ាក SSANG YONG បានទទូចឲ្យស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សវុណ្ណ និងសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ និងជួយតាមរករថយន្តមួយគ្រឿងនេះឲ្យផង ពីព្រោះទើបតែទិញសោះ និងសូមឲ្យបងប្អូនដែលបានឃើញសូមជូនដំណឹងមកលោក តាមរយៈទូរស័ព្ទលេខ ០១២ ២៤៥ ៨៨៧ លោកនឹងមានជូនជាសារគុណផងដែរ។

សូមបញ្ជាក់ថា បើតាមប្រជាពលរដ្ឋរូបនេះ លំនៅដ្ឋាន «ប៊ុន ជេស្ឋ ព្រែកព្នៅ» ពុំមានការយាមល្បាតដោយសន្ដិសុខយាមនោះទេ ហើយក៏មិនទទួលខុសត្រូវទៅលើការបាត់បង់ឡើយ ដូច្នេះសូមប្រជាពលរដ្ឋទាំងឡាយ ដែលរស់​នៅក្នុងលំនៅដ្ឋានមួយ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្លាំងផងខ្លាចជួបគ្រោះដូចលោក៕

ប្រភព៖ FB

ប្រុងប្រយ័ត្នទាំងអស់គ្នា.! ធ្វើល្បិចជាចូលទិញទូរស័ព្ទ ដល់ម្ចាស់ភ្លឹេចខ្លួនដាក់មេប្រូតយកទូរស័ព្ទទៅបាត់…(មានវិដេអូ)

ធ្លាប់តែឃើញស្តាយលួចបែបនេះនៅស្រុកគេ ឥលូវនៅស្រុកខ្មែរយើងមានដែរហើយសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា បងប្អូនដែលប្រកបរបរលក់ទូរស័ព្ទដៃទាំងអស់ជ្រាបជាដំណឹងផង ។

កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងខ្សែវីដេអូមួយ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាព នៅក្នុងហាងទូរស័ព្ទមួយកន្លែងដែលបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ បានបន្លំធ្វើជាចូលមករកមើលទិញទូរស័ព្ទនៅក្នុងហាង បន្ទាប់មកខណៈពេលដែលអ្នកលក់កំពុងតែភ្លេចខ្លួន ក៏បុរសជាចោរនោះកាន់ទូរស័ព្ទស្ទុះរត់ចេញពីហាងគេចខ្លួនបាត់តែម្តង។

តាមសំដីម្ចាស់ហាងបានឲ្យដឹងថា “ចោរចូលលួចយកទូសព្ទ័ក្នុងហាង apple gold 2 ជិតស្តុបកោសដូង IPhone X បេីមានមនុស្សដួចរូបខាងលេីយកទៅលក់ call មកខ្ញុំជូន 1000$ ជាសាគុណ កុំទិញទូសព្ទ័ពីគាត់ព្រោះគាត់ជាចោរ កុំអោយមានបញ្ហា បេីប្រាប់ខ្ញុំនឹងជូនសាគុញវិញ Tell 012242241-010242241″ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fbon.tan.31%2Fvideos%2F2240580306170536%2F&show_text=0&width=560

ប្រភព៖ FB

ជប៉ុនទៀតហើយ.! អស់ពីគ្រោះទឹកជំនន់ ឥលូវមកត្រូវរងកាវាយប្រហារ ពីខ្យយល់ព្យុះឈ្មោះ Jebi ដែលវាយប្រហាយ៉ាងខ្លាំង…(មានវិដេអូ)

ប្រទេសជប៉ុន៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ប្រទេសជប៉ុនកំពុងរងគ្រោះដោយគ្រោះធម្មជាតិជាថ្មីម្តងទៀត ប៉ុន្តែលើកនេះគឺរងគ្រោះដោយព្យុះសង្ឃរាដែលមានឈ្មោះថា Jebi ។

រដ្ឋាភិបាលជប៉ុនបានណែនាំឱ្យប្រជាជនរាប់លាននាក់ជំលៀសខ្លួនចេញពីផ្លូវដែលព្យុះនេះបក់ឆ្លងកាត់។

ព្យុះដ៏ខ្លាំងនេះបានវាយប្រហារតំបន់ អូសាកា និង Kansai កាលពីថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ដែលបង្កឱ្យមានការខូចខាតជាច្រើន។

គិតចាប់ពីឆ្នាំ១៩៩៣មក ព្យុះនេះគឺជាព្យុះដែលមានកម្លាំងខ្លាំងបំផុត រហូតធ្វើឱ្យមានការបាក់ដី ដោយក្នុងនោះកម្លាំងខ្យល់ព្យុះនេះមានល្បឿន ១១០ ម៉ាយក្នុងមួយម៉ោង ឬប្រហែល១៧៧គីឡូម៉ែត្រក្នុងមួយម៉ោង។

ខ្យល់ព្យុះនេះ បានធ្វើឱ្យកន្លែងអាជីវកម្ម ប្រព័ន្ធផ្លូវរថភ្លើង និងផ្លូវអាកាសផ្អាកដំណើរការ មួយរយះផងដែរ ។

ក្នុងនោះ ព្រលានយន្តហោះអន្តរជាតិ Kansai ដែលសាងសង់នៅលើកោះសិប្បនិម្មិតនោះត្រូវជន់លិច  ហើយខ្យល់ព្យុះ Jebi នេះក៏បានធ្វើឱ្យនាវាដឹកប្រេងទម្ងន់២.៥៩១តោន ទៅបុកស្ពានដែលតភ្ជាប់កោះនេះទៅដីគោកដែលការណ៍នេះបណ្តាលឱ្យអ្នកដំណើរប្រហែល ៥០០០នាក់ ត្រូវជាប់នៅក្នុងព្រលានយន្តហោះ ប៉ុន្តែនៅថ្ងៃពុធនេះ ពួកគេត្រូវបានជំលៀសចេញពីព្រលានយន្តហោះតាមទូក និងរថយន្តក្រុងហើយ។

នៅអូសាកាឯនោះវិញ ផ្លូវរថភ្លើង និងរថភ្លើងក្រោមដីបានបើកដំណើរការជាធម្មតាវិញហើយ នៅឡើយតែព្រលានយន្តហោះ Kansai ដែលរងការខូចខាតខ្លាំង។

ក្រៅពីនេះ យោងតាមក្រុមហ៊ុនថាមពលអគ្គិសនី Kansai លំនៅដ្ឋានជាង ១,៦លាន នៅអូសាកា និងក្យូតុ បានដាច់អគ្គិសនី។

ដោយឡែក លំនៅដ្ឋាន និងកន្លែងអាជីវកម្មចំនួន ៣៤៩.០០០ នៅបន្តគ្មានអគ្គិសនីប្រើប្រាស់ដល់ថ្ងៃនេះ។

ជាមួយគ្នានេះដែរ យោងតាមសារព័ត៌មាន Kyodo News គិតត្រឹមល្ងាចថ្ងៃពុធ ចំនួនអ្នកស្លាប់ក្នុងគ្រោះធម្មជាតិនេះមានចំនួន ១១នាក់ ហើយមនុស្សចំនួន ៤៦០នាក់ រងរបួស។

សកម្មភាពជួយសង្រ្គោះ និងស្តារស្ថានភាពឡើងវិញ កំពុងនៅបន្តធ្វើនៅកន្លែងនានាដែលទទួលរងគ្រោះដោយព្យុះ Jebi នេះ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FRoomAvailability%2Fvideos%2F514272029035961%2F&show_text=0&width=220

ប្រភព៖ FB

អាសូរពន់ពេក យុវជនម្នាក់ប្រកបរបររត់រ៉ឺម៉ក់កង់៣រកលុយចិញ្ចើមម្ដាយចាស់ជរា ជួបគ្រោះថ្នាក់ចរាចរស្លាប់បាត់បង់ជីវិត ម្ដាយលើកដៃសំពះសប្បុរសជនព្រោះគ្មានថវិកាធ្វើបុណ្យ

ភ្នំពេញ ៖ យុវជនម្នាក់បានជួបគ្រោះថ្នាក់ចរាចរបណ្ដាលអោយស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម អ្វីដែលគួរអោយសង្វេគនោះក្រុមគ្រួសារជនរងគ្រោះមានជីវភាពខ្វះខាត សូម្បីតែថវិកាទិញមឈូសដាក់សពក៏ពុំមានលទ្ធភាពផង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GI-0423 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលអោយដួលបោកនិងថ្នល់ស្លាប់តែម្ដង។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ សេង ខេមរិន ភេទប្រុស អាយុ៣០ឆ្នាំ ជាអតីតអ្នកកាត់តវីដេអូនៅផលិតកម្មមហាហង្ស បច្ចុប្បន្នប្រកបរបរ រត់ម៉ូតូរ៉ឺម៉ក់កង់៣ដើម្បីចិញ្ចឹមម្ដាយចាស់ជរា។

អ្វីដែលគួរឲ្យសង្វេគ ក្រុមគ្រួសារសព កំពុងជួបការលំបាកខ្វះខាតលុយកាក់ច្រើនដើម្បីធ្វើបុណ្យ ដោយសារជនរងគ្រោះ មានតែម្ដាយ ហើយជីវភាពខ្សត់ខ្សោយខ្លាំង សូម្បីតែថវិកាទិញក្ដារមឈូសដាក់សពក៏គ្មានផង។

បច្ចុប្បន្នសពជនរងគ្រោះ បានតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ អាស្រ័យហេតុនេះ បងប្អូនមិត្តភ័ក្ដិរបស់សព អាចចូលរួមរំលែកទុក្ខ ទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Frithy.sovann.5%2Fvideos%2F2235880006623392%2F&show_text=0&width=560

ប្រភព៖ FB

មិនចាញ់បរទេសទេ! ប៉ូលិសខេត្តរតនគិរី ឆ្មក់បង្ក្រាបគ្រឿងញៀន ក្នុងបន្ទប់ខារ៉ាអូខេ “រ៉ូម” នៅក្រុងបានលុង ឃាត់ខ្លួនប្រុសស្រី៨នាក់..

ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរតនគិរី៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង០០នាទី កំលាំងជំនាញបានចុះបង្រ្កាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចបន្ទប់ខារ៉ាអូខេរ៉ូម ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ហើយជនសង្ស័យទាំងនោះមានឈ្មោះ ៖

១.ឈ្មោៈ អ៉ិត ស្រីគីម ភេទស្រី អាយុ ១៦ឆ្នាំជនជាតិខ្មែរ

២.ឈ្មោៈ យិន ស្រីនិច្ច ភេទស្រី អាយុ ១៦ឆ្នាំជនជាតិខ្មែរ

៣.ឈ្មោះ ជា ដាវ៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

៤.ឈ្មោះស៊ីម ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

៥.ឈ្មោះឆាត ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ

៦.ឈ្មោះជឿន មុនីរ័ត្ថ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

៧.ឈ្មោះសុខា ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ

៨.ឈ្មោះឆាន ចាន់ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ

ក្រោយពីបានឃាត់ខ្លួន បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង៨នាក់។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់ទម្ងន់ ៥,៧៦g ទាំងសំបកថង់ទូរសព័្ទ៤គ្រឿងថង់សម្រាប់ច្រកថ្នាំ និងសម្ភារៈមួយចំនួន ៕


បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តអនុវត្តនិតិវិធីបន្ត៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Femergencysocailnews%2Fvideos%2F479661612500553%2F&show_text=0&width=560

ប្រភព​៖ FB