រថយន្ត​រ៉េ​ង​រ៉ូ​វើ មួយគ្រឿង ឆ្លង​ប្រព័ន្ធ​ភ្លើង ឆេះបង្ក​ការភ្ញាក់ផ្អើល​ដល់​ នៅខ្លោងទ្វារចូល​ណាហ្គា​វើ​ល

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតពីយប់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន (មុខ​ខ្លោ​ទ្វារ​ចូល​ណាហ្គា​វើ​ល(1)។

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​រ៉េ​ង​រ៉ូ​វើ ពណ៌​ស មិន​ស្គាល់​ស្លាក​លេខ បាន​បើក​មកដល់​មុខ​ខ្លោងទ្វារ​ណាហ្គា​វើ​ល ហើយ​ឈប់​មួយសន្ទុះ ស្រាប់​តែមាន​ផ្សែង​ហ៊ុយ​ចេញពី​ខាងមុខ​រថយន្ត បណ្តាល​ឲ្យ​មាន​អណ្តាតភ្លើង​ឆេះ​ទ្បើង ផ្អើល​ដល់​សន្តិសុខ​ណាហ្គា និង​ប្រជាពលរដ្ឋ​ចោមរោម​មើល។

ប្រើប្រាស់​យក​បំពុង​បាញ់​ពន្លត់​អគ្គិភ័យ​អស់​ប្រហែល ២០បំពុង​ជាង តែ​នៅ​មិន​រលត់ រួច​ខាង​ពន្លត់​អគ្គិភ័យ​របស់​ណាហ្គា​វើ​ល បាន​ទាញ​ទុយ​យោ​ទឹក​បាញ់​មួយសន្ទុះ​ធំ ទើប​រលត់ ៕

ប្រភព៖ FB

ស្រវឹងស្រា ដាល់ប្រពន្ធមួយដៃដាច់ផ្ងារសន្លប់ស្ដូកស្តឹង អ្នកជិតខាងទៅជួយឃាត់ ត្រូវបុរសប្រមឹកនេះទាញ​កាំបិត​ប៉័ងតោ កាប់ឲ្យរបួសធ្ងន់២នាក់ទៀត…

ភ្នំពេញ៖ បុរសម្នាក់ ត្រូវប៉ូលីសចាប់ដាក់ខ្នោះក្នុងហេតុការណ៍ហិង្សាក្នុងគ្រួសារ នឹងបង្កររបួសស្នាមដល់អ្នកជិតខាង ដែលកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ផ្លូវលំ​ ក្រុមទី៣៣​ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ជនបង្កហេតុ ឈ្មោះ ខៃ ពិសិទ្ធ​ ហៅក្រៅ (ចាន់ថា​) ភេទប្រុស​ អាយុ៣០ឆ្នាំជាង មានស្រុកកំណើតនៅភូមិខ្លា ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ​(ជាប្ដី) ។

រីឯស្ត្រីជាប្រពន្ធឈ្មោះ ផល សារី អាយុ២២ឆ្នាំ មានកូនប្រុសម្នាក់​ តែឲ្យទៅនៅជាមួយជីដូន នៅឯស្រុកកំណើត ​ភូមិឬស្សីជ្រោយ ស្រុកឬស្សីជ្រោយ ខេត្តកណ្តាល​ និងបច្ចុប្បន្ន​ស្នាក់នៅបន្ទប់ជួលជាមួយគ្នាក្បែរកន្លែងកើតហេតុ​។

ចំណែកអ្នកជិតខាងដែលរងរបួសធ្ងន់ទី១ ឈ្មោះ រស្មី អាយុជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ និងម្នាក់ទៀតជាសាច់ថ្លៃ សុំមិនបញ្ចេញឈ្មោះ ត្រូវមួយកាំបិតចំថ្ងាស។

តាមការបំភ្លឺរបស់ស្ត្រីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានត្រលប់មកពីធ្វើការរោងចក្រវិញ ពេលមកដល់បន្ទប់ក៏បើកទ្វារចូលទៅឃើញមានចានឆ្នាំងប្រលាក់រួចក៏ប្រមូលលាង ប្រហែលជាមួយសន្ទុះក្រោយមក ប្តីរបស់នាងបានមកពីផឹកស៊ី ទាំងមានសភាពស្រវឹងស្រា​ទន់ខ្លួន រួចបានមកសួរនាំរករឿងរូបនាង តែដោយសារខ្លាចមានរឿង ទើបមិនសូវឆ្លើយជាមួយនិងប្តី ហើយភ្លាមនោះប្តីរបស់នាងក៏ខឹងនិងឈ្លោះទាស់សម្ដីគ្នាពេញក្នុងបន្ទប់ ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ជួលជិតនោះចេញមក​មើលតែម្តង ។

ជនរងគ្រោះបន្តទៀតថា ភ្លាមនោះប្ដីរបស់ខ្លួនក៏ស្រែកដាក់អ្នកជិតខាងទាំងនោះថា​ “រឿងប្ដីប្រពន្ធខ្ញុំទេ ខ្ញុំឈ្លោះយប់ហ្នឹង​ ស្អែកឡើងត្រូវគ្នាវិញហើយ” ដោយសារតែមិនចង់ឲ្យមានរឿងទើបនាង​អូសដៃប្ដីឲ្យចូលក្នុងបន្ទប់ ស្រាប់តែកើតជម្លោះម្តងទៀតរហូតក្លាយជាអំពើហិង្សា ដោយប្ដីរបស់នាងបានដាល់នាងមួយដៃដាច់ផ្ងារ បែកអំពិលអំពែកតែម្ដង ឃើញដូច្នេះ​ទើបអ្នកជិតខាង ​និងបងៗសាច់ថ្លៃ នាំគ្នាចូលមកជួយឃាត់ប្តីរបស់នាង នឹងបាន​ប្រទាញប្រទង់​រុញគ្នាទៅមក ហើយក៏នាំរូបនាងចេញទៅបន្ទប់​របស់សាច់ថ្លៃនាងនៅជិតនោះវិញ រួចលាបប្រេងកូឡា ។

ស្រ្តីរងគ្រោះបន្តថា បន្តិចក្រោយមកប្ដីរបស់នាង ក៏បានដើរមកសួររកនាង ចង់នាំទៅបន្ទប់វិញ តែត្រូវបុរសរងគ្រោះខាងលើម្នាក់ដែលមិនបញ្ចេញឈ្មោះ (ត្រូវជាប្តីរបស់សាច់ថ្លៃនាង)​ ហាមឃាត់មិនឲ្យទៅទេព្រោះខ្លាចបុរសជាប្តីវាយធ្វើបាបទៀត ទើបប្ដីរបស់នាងខឹងក៏ទៅយកកាំបិត​ប៉័ងតោ លាក់ក្រោយខ្នង​មកកាប់ទៅលើបុរសរងគ្រោះចំក្បាលផ្នែកខាងមុខ និងកាប់ចំបុរសម្នាក់ទៀតឈ្មោះរស្មី ដែលជាអ្នកជិតខាង របួសធ្ងន់ដាច់សាច់ស្មាខាងឆ្វេង​ ឈាមហូរជោគខ្លួនតែម្តង ។​ ភ្លាមនោះអ្នកជិតខាងទ្រាំមិនបានក៏ព្រួតវាយម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរបួសបែកមុខបែកមាត់ និងពកក្បាលជាច្រើនកន្លែងដែរ និងដកយកកាំបិតចេញមកទុក​ រួចរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកឃាត់ខ្លួនបុរសជាប្តីតែម្តង ។

ក្រោយកើតហេតុ​ បុរសរងគ្រោះទាំង២នាក់ និងស្ត្រីជាប្រពន្ធដែលជាជនរងគ្រោះផងនោះ​ ត្រូវអ្នកជិតខាងនាំគ្នាជួយដឹកតាមម៉ូតូបញ្ជូនទៅគ្លីនិកឯកជន ដើម្បីសង្គ្រោះនិងព្យាបាលផងដែរ ។ លុះនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ​ភាគីបុរសរងគ្រោះទាំង២នាក់​ និងស្ត្រីរងគ្រោះជាប្រពន្ធ​ បាននាំគ្នាមកប៉ុស្តិ៍ ដើម្បីសុំសម្របសម្រួលគ្នា​ចេញថ្លៃព្យាបាលរបួស​ រួចឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំនិងផ្ដិតមេដៃ នៅចំពោះមុខសមត្ថកិច្ច ដើម្បីបញ្ចប់រឿងតែម្តង ៕

ប្រភព៖ FB

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជំរុញរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ

ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ស្របតាមឆន្ទៈ និងការទុកចិត្តរបស់ប្រជាជននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា។

 

ព្រះអង្គបានមានព្រះបន្ទូលយ៉ាងដូច្នេះថា៖  ជាឪកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៦ ប្រារព្វបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្របទៅតាម កាលកំណត់របស់ធម្មនុញ្ញនៃព្រះរាជធាណចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ ត្រូវបានជ្រើសរើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ ២០១៨ កន្លងទៅនេះ ។

ក្នុងឪកាសដ៏ឧត្តុងឧត្តម នេះ ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបសាទរពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៦ និងសូមសម្តែងនូវអំណរសាទរដ៏កក់ក្តៅជូនចំពោះ សមាជិក សមាជិការរដ្ឋសភា ទាំងអស់ ដែលប្រជាពលរដ្ឋបានសម្តែង នូវឆន្ទះ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតកន្លងទៅនេះ ។

ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្និជាថ្មីនាឆ្នាម ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ២៥ឆ្នាំកន្លងមកហើយ កម្ពុជាបានក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។

រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញតិ្ត និងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ កសាង ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុត្តន៍ច្បាប់ ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ។

តំណាងរាស្រ្តក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទំាងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកំរិតវិជ្ជារបស់ខ្លួន ។

ច្បាប់ទាំងឡាយដែលរដ្ឋសភាបនាអនុម័ត គឺជាឧបករណ័គតិយុត្តិសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតីរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គាន់ និងល្អ ស្របតាមការវិវឌ្ឍន៍រីកចំរើនរបស់សង្គមជាតិ ។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា និងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកម្ពស់កំរិតជីវភាពរបស់ប្រជាពលរដ្ឋបន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងករអភរិក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ។

ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តមនេះ  ប្រជាជាតិកម្ពុជាមាន​ឯកភាព និងសាមគ្គីភាពជាតិខ្អស់ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងថ្ងៃនេះ ចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពសម្តេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។

 

លុះនៅពេលរសៀលតំណាងរាស្ត្រទាំង១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រខ្មែរមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។

ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ៕

 

ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ស្រី០២នាក់ ពីបទ ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរតនគិរី៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង០០នាទី កំលាំងជំនាញបានចុះបង្រ្កាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចបន្ទប់ខារ៉ាអូខេរ៉ូម ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ហើយជនសង្ស័យទាំងនោះមានឈ្មោះ ៖

១.ឈ្មោៈ អ៉ិត ស្រីគីម ភេទស្រី អាយុ ១៦ឆ្នាំជនជាតិខ្មែរ

២.ឈ្មោៈ យិន ស្រីនិច្ច ភេទស្រី អាយុ ១៦ឆ្នាំជនជាតិខ្មែរ

៣.ឈ្មោះ ជា ដាវ៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

៤.ឈ្មោះស៊ីម ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

៥.ឈ្មោះឆាត ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ

៦.ឈ្មោះជឿន មុនីរ័ត្ថ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

៧.ឈ្មោះសុខា ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ

៨.ឈ្មោះឆាន ចាន់ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ

ក្រោយពីបានឃាត់ខ្លួន បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង៨នាក់។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់ទម្ងន់ ៥,៧៦g ទាំងសំបកថង់ទូរសព័្ទ៤គ្រឿងថង់សម្រាប់ច្រកថ្នាំ និងសម្ភារៈមួយចំនួន ៕


បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តអនុវត្តនិតិវិធីបន្ត៕

បទថ្មីរបស់ លោក ម៉ៃ សុគន្ធ “មហាទើស” ដែល Cover តាមបទចម្រៀងល្បីរបស់ វៀតណាម នោះ កំពុងតែ…(សូមទស្សនាវិដេអូ)

ថ្មីៗនេះ លោក ម៉ៃ សុគន្ធ តែងតែធ្វើការរិះគន់ចំពោះបញ្ហាជាច្រើន ជាពិសេសគឺមានតារាជាច្រើន ដែល តារារូបនេះធ្លាប់តាមដានគ្រប់សកម្មភាព ដើម្បីរកកន្លែងរិះគន់អោយបាន។

ជាក់ស្តែង លោក ម៉ៃ សុគន្ធ តែងតែរិះគន់ទៅលើតារាចម្រៀងណាដែលបានលួចំលងបទគេ ឬក៏លួចចំលងក្បាច់រាំរបស់គេ ប៉ុន្តែម្តងនេះលោក ម៉ៃ សុគន្ធ បែបជាយកបទចម្រៀងវៀតណាមដែលកំពុងតែល្បីមកច្រៀង Cover ធ្វើមិនដឹង មិនខ្លាចមហាជនរើសគន់សោះ។

គួរបញ្ជាក់ផងដែរថា បទវៀតណាមដែលកំពុងតែល្បីខ្លាំងដែលមានចំណងជើងថា « đời lạ lắm à nghen» ហើយបទចម្រៀងនេះដែរ ទទួលបានការពេញនិយមកាន់តែខ្លាំងឡើងៗ ពីប្រទេសជិតខាង រួមទាំងប្រជាជនកម្ពុជាផងដែរ បើទោះជាអ្នកស្តាប់មិនយល់អត្ថន័យនៃបទចម្រៀងនេះក៏ដោយ ប៉ុន្តែសាច់ភ្លេងហាក់ធ្វើអោយអ្នកស្តាប់បាត់ទុក្ខកង្វល់មួយគ្រាទៅតាមបទចម្រៀងមួយនេះផងដែរ។

បទថ្មីរបស់ លោកម៉ៃ សុគន្ធ មានចំណងជើងថា មហាទើស ដែលសំរួលតន្ត្រីដោយ Mc Bull និងនិពន្ធទំនុកច្រៀងដោយ កវីតូច សុីវ ចន្ទ៕

 (សូមទស្សនាវីដេអូចម្រៀង ទាំងអស់គ្នា)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FZoomMusics%2Fvideos%2F2290550677625249%2F&show_text=0&width=560

ប្រភព៖ ZOOM music

ជួយស៊ែរបន្តផង!! បុរសម្នាក់នេះ ប្រកាសស្វែងយុវជនក្លាហាន២រូប ដែលបានជួយសំរួលចរាចរណ៍អោយរថយន្តសង្គ្រោះបន្ទាន់បានទៅមុខ ស្របពេលផ្លូវកំពុងកកស្ទះខ្លាំង…(សូមទស្សនាវិដេអូ)

ថ្មីៗនេះតាមរយៈបណ្តាញសង្គមហ្វេសបុកឈ្មោះ Rocky Phiroeun បានប្រកាសស្វែងរកយុវជនក្លាហានពីររូប ដែលបានជួយជួយសម្រួលចរាចរណ៍ឲ្យឡានសង្គ្រោះបន្ទាន់បានឆ្លងកាត់ខណៈដែលផ្លូវ កំពុងតែកកស្ទះ ណែនតាន់តាប់ នាពេលល្ងាច ។

ដោយម្ចាស់គណនីហ្វេសប៊ុករូបនោះបានសរសេររៀបរាប់ថា៖“ជំរាបសួរបងប្អូននៅលើបណ្តាញសង្គមFacebook ទាំងអស់ជាទីស្រឡាញ់និងគោរព! ខ្ញុំបាទឈ្មោះសោម ភីរឿន សុំរំខានចិត្តនិងពេលវេលារបស់បងប្អូនទាំងអស់គ្នា មេត្តាជួយស្វែងរកប្អូនប្រុសពីរនាក់នេះ ដែលបានជួយសង្គ្រោះជីវិតរបស់ឪពុកខ្ញុំបាទដែលកំពុងត្រូវការសង្គ្រោះបន្ទាន់នៅលើរថយន្តរបស់គ្លីនិក។

តែដោយសារលក្ខណៈមិនអំណោយផលនៃដងផ្លូវក្នុងទីក្រុងភ្នំពេញនាវេលាម៉ោង៥ល្ងាចស្ទះគ្រប់ផ្លូវសឹងជៀសគ្នាមិនរួច ក៏ស្រាប់តែ លេចមុខប្អូនប្រុសទាំងពីរបានជួយសំរួលចរាចរណ៍ដែលអាចអោយរថយន្តទៅមុខនិងសង្គ្រោះជីវិតពុកខ្ញុំបានជោគជ័យ។

ដោយវេលាមិនអំណោយផល ខ្ញុំបាទពុំទាន់បានអរគុណប្អូនទាំងពីរដោយផ្ទាល់ ក៏បានបែកផ្លូវគ្នានាមុខពេទ្យរុស្សី ក្នុងវេលានេះបងចង់ធ្វើការអរគុណប្អូនដោយផ្ទាល់។

ប្រសិនជាប្អូនប្រុសទាំងពីរបានឃើញ សូមប្អូនទាក់ទងមកបងតាមលេខ010 964 570 ឬក៏បងប្អូនមេត្តាស៊ែរចែករំលែកដើម្បីអោយប្អូនទាំងពីរបានឃើញផង។ បញ្ជាក់: បើតាមរយៈកាមេរ៉ាដែលខ្ញុំបានថត ស្លាកលេខម៉ូតូរបស់ប្អូនប្រុសទាំងពីរគឺ ភ្នំពេញ 1HD-0384។  អរគុណបងប្អូនទាំងអស់គ្នា” ៕

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fphiroeunsom%2Fvideos%2F1943144172408290%2F&show_text=0&width=560

ប្រភព៖Rocky Phiroeun

ពលរដ្ឋដេញចាប់ជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់ករណីកាច់កម៉ូតូទាំងថ្ងៃនៅស្រុកស្វាយអន្ទរ

(ព្រៃវែង)៖ ជនសង្ស័យម្នាក់ត្រូវបានពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរូបគេបើកម៉ូតូ រត់គេចបណ្ដាលឲ្យដួល ខណៈជនសង្ស័យម្នាកទៀតជិៈម៉ូតូជនរងគ្រោះយកទៅបាត់ ហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីវេលាម៉ោង១៤,៣០នាទីថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៨។

ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ម៉ូតូឈ្មោះ អ៊ាច ជាង ភេទស្រី អាយុ ២៦ឆ្នាំនៅភូមិត្បូងក្តី ឃុំដំរីពួុន ស្រុកស្វាយអន្ទរ បានប្រើកូនស្រីឈ្មោះ អ៊ាច ធីម ភេទ ស្រីអាយុ ១៣ឆ្នាំ អោយជិៈម៉ូតូខ្លួនម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1G, 2326 ទៅទិញទឹកកកនៅផ្ទះឈ្មោះសាយ ថង ភេទ ប្រុស អាយុ ៣៤ឆ្នាំនៅភូមិ ឃុំជាមួយគ្នា។

ពេលដែលជិៈទៅដល់ឈ្មោះ អ៊ាច ធីម បានចុះពីលើម៉ូតូដើរចូលទៅទិញទឹកកក ដោយមិនបានដកសោចេញពីម៉ូតូទេ ភ្លាមនោះស្រាប់តែមានជនសង្ស័យ ០២នាក់ជិៈឌុបគ្នា មកពីទិសខាងត្បូង មកជិត ខណៈនោះជនសង្ស័យម្នាក់បានចុះពីលើម៉ូតូពួកគេ រួចឡើងជិៈម៉ូតូជនរងគ្រោះបញ្ឆេះ យកទៅទិសខាងជើងទាំង២តែម្ដង។

ប៉ុន្តែពេលជិៈមកដល់ចំណុចភូមិអូរកណ្តោលត្បូង ឃុំដំរីពួន ជនសង្ស័យឈ្មោះ ស ដាលាង ភេទប្រុស អាយុ ២៨ឆ្នាំនៅភូមិព្រៃសំឡាញ ឃុំសំរោង ដែលជិៈម៉ូតូសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1 AS 3374 ផលិតឆ្នាំ២០១៦ជាម៉ូតូមធ្យោបាយប្រព្រឹត្តបទល្មើស។

បានដួលម៉ូតូហើយរត់គេចខ្លួុនទៅវាល ពេលនោះក៏ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ កង សុភាព ភេទប្រុសអាយុ ៣០ឆ្នាំនៅភូមិព្រៃសំឡាញឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានជិៈម៉ូតូជនរងគ្រោះគេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបន្តទៀត៕

ប្រភព៖ ធារ៉ា

បញ្ជូនជនសង្សយ័ជាជនជាតិចិន ពាក់ពន្ធ័បទល្មើសគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់

ខេត្តព្រះសីហនុ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជូនជនសង្សយ័ជាជនជាតិចិន ពាក់ពន្ធ័បទល្មើសគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់។

យោងតាមរបាយការណ៍ពីកងរាជអាវុធខេត្តព្រះសីហនុអោយដឹងថា កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០២ខែកញ្ញា២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនសហការជាមួយ កម្លាំង អាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថស្នាក់ការទំនប់រលក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលពីលោក គៀន សុន្ទរោ ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀន ក្នុងក្លឹបកំសាន្ត អុីតៃ ជាយិន របស់ជនជាតិចិននៅចំណុចក្រុម០៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ។


ឃាត់ជនសង្ស័យបានចំនួន១៣នាក់ ស្រី ចំនួន ០៥ នាក់៖

១/ ឈ្មោះ shi xue chengភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនមុខរបរមេការKTV ។

២/ឈ្មោះRuan xiu ping ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ មេការបន្ទប់ខារ៉ាអូខេ ។

៣/ឈ្មោះWu be xian ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។

៤/ឈ្មោះPan yi ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។

៥/ឈ្មោះLuo Zhi yong ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិនមុខរបរទេសចរណ៌ ។

៦/ឈ្មោះLin Ling ភេទស្រី អាយុ២២ឆ្នាំ មុខរបរទេសចរណ៌។

៧/ឈ្មោះXiang Mei Li ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរទេសចរណ៌ ។

៨/ឈ្មោះLiao yun ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌ ។

៩/ឈ្មោះChen xiao ni ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌ ។

១០/ឈ្មោះLi xin ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។

១១/ឈ្មោះchen xiao tianភេទប្រុសអាយុ៣៩ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌។

១២/ឈ្មោះBen Bai yuភេទស្រីអាយុ២៣ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌។

១៣/ឈ្មោះចាន់ សៀវនី ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិន មុខរបរទេសចរណ៌។


ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម្សៅសថ្លា ចំនួន០៣ កញ្ចប់ធំ ស្មើនឹងទម្ងន់ ២៨៨៤,៦៦ ក្រាម ( ទម្ងន់សុទ្ធ )ព្រមទាំងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។

បើតាមរបាយការណ៍ដ៍ដែលបញ្ជាក់ថា ក្រោយពីធ្វើការសាកសួររួច កម្លាំងជំនាញបានបែងចែកជនសង្សយ័ជាពីប្រភេទ រួមមាន អ្នកពាក់ពន្ធ័បទល្មើសផ្ទាល់ចំនួន០៤នាក់(ប្រុសទាំង០៤ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចំណែកជនសង្សយ័០៩នាក់ទៀត ក្នុងនោះមានស្រី០៥នាក់ សមត្ថកិច្ចបានធ្វើការអប់រំអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

ប្រភព៖ Huy Bunleng

គួរអោយសង្វែកណាស់ បុរសជាអ្នករើសអេតចាយម្នាក់បាន បីសពប្រពន្ធរបស់ខ្លួន ដើរតាមជាច្រើនម៉ែត្រ រហូតទន់ជង្គង់ដើរ លែងរួច

( ភ្នំពេញ ) បុរស់វ័យចំណាស់ជាអ្នករើសអេតចាយម្នាក់បានបីសពប្រពន្ធរបស់ខ្លួនដើរជាច្រើនម៉ែត្រទាំងត្រដរខ្យល់ដើម្បីរកកន្លែងតម្កល់សពប្រពន្ធដែលស្លាប់ដោយសារជំងឺនៅចិញ្ចើមផ្លូវជាប់របងវត្តស្ទឹងមានជ័យ ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៥០នាទីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០១៨ នៅមុខវត្តស្ទឹងមានជ័យ ស្ថិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពពត័មានពីប្តី(សព)បានប្រាប់អោយដឹងថា មុន ពេលប្រពន្ធរបស់គាត់ស្លាប់នោះគឺមានជំងឺឈឺធ្មេញហើយហើម ថ្គាមជាច្រើនថ្ងៃមកហើយ ហើយគាត់តែងតែទិញថ្នាំអោយប្រពន្ធលេបជាប្រចាំ តែមិនធូរស្បើយនោះទេ ដោយសារជីវភាពក្រីក្រគ្មានលុយឯណាយកប្រពន្ធជាទីស្រលាញ់ទៅព្យាបាល នៅមន្ទីរពេទ្យនិងគេ ។

ទើបថ្ងៃនេះប្រពន្ធរបស់គាត់បានឃ្លាតឆ្ងាយចោលគាត់ដោយគ្មានថ្ងៃនិងវិលត្រលប់ក្រោមវិញបាន នោះទេ(ស្លាប់)ហើយអ្វីដែលគួរអោយសង្វែកបំផុតទៅទៀតនោះគឺបុរសវ័យចំណាស់គ្មានលុយនិងធ្វើបុណ្យសពភរិយាជាទីស្រលាញ់របស់គាត់តែម្តង។

ក្រោយកើតហេតុសមត្តកិច្ចមូលដ្ឋានចុះមកដល់និងធ្វើកោសល្យវិច្ឆ័យរួចអោយប្តីបីសពប្រពន្ធដើរជាច្រើនម៉ែត្រពីរបងវត្តស្ទឹងមានជ័យដើម្បីរកកន្លែងតម្កល់សពប្រពន្ធរបស់គាត់អោយបានសមរម្យ៕ប្រភពFB

អ្នកសារព័ត៌មានកាសែត​អំណាច​រាស្ត្រ ម្នាក់ ជិះ​ម៉ូតូ​ដួល​ខ្លួនឯងបណ្តាលឲ្យ…..

(ភ្នំពេញ) ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោងជាង១១យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រង់ចំណុច​មុខ​ជិត​ស្នងការដ្ឋាន​នគរបាល​ក្រុង តាម​បណ្ដោយ​ផ្លូវ៥៩៨ ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំ​រះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើក​ម៉ូតូ​មួយគ្រឿង​តែម្នាក់ឯង ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៥៩៨ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ដួល​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​រូបនោះ បោក​ក្បាល​ទៅ​ហ្នឹង​ថ្នល់​ពេញទំហឹង ទាំង​មួក​ការពារ​សុវត្ថិភាព​ក៏​ពាក់​មិន​ជាប់ ធ្វើ​ឲ្យ​បែកក្បាល​ហូរឈាម​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង​តែម្ដង។

ជនរងគ្រោះ​ឈ្មោះ សេង ខេ​ម​រិ​ទ្ធ មុខរបរ​អ្នកយកព័ត៌មាន បម្រើការ​ឲ្យ​អង្គភាព​កាសែត​អំណាច​រាស្ត្រ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅក្នុង​សង្កាត់​ទឹកល្អក់​ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​មធ្យោបាយ​ធ្វើដំណើរ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GI-0423។ សមត្ថកិច្ច​ពិនិត្យ រួច​យក​សព​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទឹកថ្លា ៕ប្រភពFB