ប្រទះឃើញបុរស​ម្នាក់​ដេក​ផ្កាប់មុខស្លាប់​នៅលើ​ពូក ក្នុង​បន្ទប់​ផ្ទះសំណាក់ យីហោ បេ៩ សង្ស័យ​ជា​ករណី​ឃាតកម្ម

(ភ្នំពេញ) ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​រសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ43B9 ផ្លូវ៨៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ សព​បុរស​នេះ មានឈ្មោះ ជី ពៅ អាយុ៣៥ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែ​កតា​រ័ត្ន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល។

មុនពេល​កើតហេតុ នៅវេលា​ម៉ោង១៖០០នាទី​រសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ មាន​បុរស​ម្នាក់ ជិះ​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សង់ សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GB-4355 បាន​ឌុប​នារី​ម្នាក់ មករក​បន្ទប់​ស្នាក់នៅភ្លាមៗនោះ បុគ្គលិក​ដែល​ដែល​បម្រើការ​នៅ​ទីនោះ បាន​យក​សោ​បន្ទប់​ឡៅ​តឿន​ជាន់​ទី១ ឲ្យ​ទៅ​បុរស​នោះ ដើម្បី​ចូលទៅ​ស្នាក់នៅ។

នៅ​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​នារី​រូប​នោះបាន​ចុះមក​ខាងក្រោម​តែម្នាក់ឯង រួច​ចេញទៅ​ខាងក្រៅ​បាត់ ដោយ​មិនឃើញ​ត្រឡប់មកវិញ​សោះ។ ដោយមាន​ការសង្ស័យ​បុគ្គលិក ដែល​បម្រើការ​នៅ​ទីនោះ បាន​ឡើងទៅ​មើល ស្រាប់តែ​ឃើញ​បុរស​រង​ជន​គ្រោះ​រូបនេះ បាន​ដេក​ផ្កាប់មុខ​ស្លាប់​នៅលើ​ពូក​តែម្នាក់ឯង ដោយ​មិនមាន​ស្លៀក​សំលៀកបំពាក់​អ្វី​ទាំងអស់ រឺ​ឯ​សម្ភារៈ​របស់​ជនរងគ្រោះ​បាន​បាត់បង់​មួយចំនួន រួមមាន ទូរស័ព្ទដៃ មួយគ្រឿង និង​កាបូប​លុយ។

បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ទីនោះ បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះមក​ពិនិត្យ​នៅក្នុង​ផ្ទះសំណាក់​ខាងលើ។ នៅពេលដែល​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់ផ្ទះ​សំណាក់​ខាងលើ ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល​វិច័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យមើល​សាកសព​បុរសរងគ្រោះ​ខាងលើ ។ សាកសព​បុរសរងគ្រោះ​ខាងលើ ត្រូវ​សមត្ថកិច្ច​យក​ដឹក​ទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​រង់ចាំ​ស្រាវជ្រាវ និង​ស្វែងរក​សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត រឺ​ឯ​ម៉ូតូ​របស់​បុរសរងគ្រោះ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ស្រះចក៕

ក្រុមចោរធ្វើសកម្មភាពលួចប្លន់ ចំនួន ៣៥០ដង ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល តាមបង្ក្រាបបានហើយ…(មានវិដេអូ)

(ភ្នំពេញ) ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ធាននគរបាលព្រហ្មទណ្ឌ លោកឧ/ទោ នឹម ចន្ទ័តាណា និងលោកឧ/ទោ ប៉ុល រតនា បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលផ្ទាល់ ចុះស្រាវជ្រាវបង្រ្កាបក្រោពីកេីតហេតុករណីប្លន់ម៉ូតូម៉ាក NEC បានដោយជោគជ័យក្នុងរយះពេល១៨ម៉ោងក្រោយមក

មុខសញ្ញាចោរធ្វើសកម្មលួច ប្លន់ដ៏សកម្មនៅរាជធានីភ្នំពេញ ដោយយោងតាមចំលើយសារភាពរបស់វាគឺធ្លាប់ធ្វើ សកម្មភាពលួចប្លន់ម៉ូតូបានជាង៣៥០ដង ស្មើនឹងជាង៣៥០គ្រឿង ម៉ូតូត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលន ស្រាវជ្រាវបង្ក្រាបបាន បន្ទាប់ពីពួកវាធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

មុខសញ្ញាលួច ប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញនេះ មានឈ្មោះកែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ (មានសារធាតុញឿន)រួមទាំងបក្ខពួកជិត ១០នាក់ទៀតដែលកំពុងរត់គេចខ្លួន។

លោកឧត្តមសេនីយ៏ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញាលួច ប្លន់ខាងលើនេះបានអោយដឹងថា មុខសញ្ញាខាងលើ បើតាមចម្លើយសារភាពរបស់វា គឺធ្លាប់ធ្វើសកម្មភាពលួច និងប្លន់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនតិចជាង៣៥០ដងនោះឡើយ ហើយក៏លួច និងប្លន់បាន ម៉ូតូជាង៣៥០គ្រឿងដែរ។

ក្នុងនោះ សកម្មភាពរបស់ពួកវាមាន៣រូបភាព គឺបើមើលទៅឃើញឱកាសស្ងាត់ល្អគឺពួកវាលួចកាច់សោកម៉ូតូ ហើយពេលខ្លះប្រើរូបភាពធ្វើជាជិះម៉ូតូពពាក់ពពូនគ្នា បង្កជាជំលោះជាមួយជនរងគ្រោះដែលត្រូវប្លន់ដេញវាយគ្នាដើម្បី បំភ័ន្តភ្នែកអ្នកជិតខាង

រួចហើយឆ្លៀតឱកាសជនរងគ្រោះភ័យរត់ចេញពីម៉ូតូ ពួកវាក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង និង រូបភាពទី៣ គឺធ្វើសកម្មភាពភ្ជុងប្លន់តែម្ដងដោយប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម។

លោកឧត្តមសេនីយ៏ ប៉ុល រតនា កាលពីវេលាម៉ោង២ និង៤៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ពួកវាបានធ្វើសម្មភាពភ្ជុងប្លន់យកម៉ូតូម៉ាកស៊ុយហ្សុយគីនិក១គ្រឿង ពីជនរងគ្រោះឈ្មោះស៊្រុន សុខផល្គុន ខណៈជិះចេញពីកន្លែងធ្វើ ការនៅតាមបណ្ដោយផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានសំរេច។

ក្រោយប្លន់យកម៉ូតូ នៅថ្ងៃទី៣១ ខែសីហា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ទើបកម្លាំងជំនាញ ដឹកនាំដោយរូបលោក ផ្ទាល់បើកការស្រាវជ្រាវរហូតដល់ម៉ោង៨យប់ ក៏ឃាត់បានមុខសញ្ញាខាងលើតែម្ដង។

ចំណែកបក្ខពួករបស់វាមួយចំនួនទៀតបានរត់ គេចខ្លួនអស់ដែលបច្ចុប្បន្នកំពុងតាមចាប់បន្ត។

តាមចម្លើយសារភាពរបស់ជនល្មើសបានអោយថា កន្លងមករូបវាធ្លាប់ធ្វើសកម្មភាពប្លន់ នៅហាងសាំងតេលា នៅគោកឃ្លាង ប្លន់ យកម៉ូតូនៅក្រោមស្ពានអាកាសផ្សារដីហុយ និងប្លន់ លួចម៉ូតូមិនតិចជាង៣៥០ដងនោះឡើយ ដោយសកម្មភាពរបស់ពួកវាមិនដែលបរាជ័យនោះទេ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewsasia%2Fvideos%2F1150226788461451%2F&show_text=0&width=560

ប្រភពvideos៖ Fresh News

ចុមលេងប្លន់ ចំនួន ៣៥០ដង ក្រុមចោរធ្វើសកម្មភាពលួចប្លន់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល តាមបង្ក្រាបបាន

(ភ្នំពេញ) ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ធាននគរបាលព្រហ្មទណ្ឌ លោកឧ/ទោ នឹម ចន្ទ័តាណា និងលោកឧ/ទោ ប៉ុល រតនា បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលផ្ទាល់ចុះស្រាវជ្រាវបង្រ្កាបក្រោពីកេីតហេតុករណីប្លន់ម៉ូតូម៉ាក NEC បានដោយជោគជ័យក្នុងរយះពេល១៨ម៉ោងក្រោយមក

មុខសញ្ញាចោរធ្វើសកម្មលួច ប្លន់ដ៏សកម្មនៅរាជធានីភ្នំពេញ ដោយយោងតាមចំលើយសារភាពរបស់វាគឺធ្លាប់ធ្វើ សកម្មភាពលួចប្លន់ម៉ូតូបានជាង៣៥០ដង ស្មើនឹងជាង៣៥០គ្រឿង ម៉ូតូត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលន ស្រាវជ្រាវបង្ក្រាបបាន បន្ទាប់ពីពួកវាធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

មុខសញ្ញាលួច ប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញនេះ មានឈ្មោះកែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ (មានសារធាតុញឿន)រួមទាំងបក្ខពួកជិត ១០នាក់ទៀតដែលកំពុងរត់គេចខ្លួន។

លោកឧត្តមសេនីយ៏ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញាលួច ប្លន់ខាងលើនេះបានអោយដឹងថា មុខសញ្ញាខាងលើ បើតាមចម្លើយសារភាពរបស់វា គឺធ្លាប់ធ្វើសកម្មភាពលួច និងប្លន់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនតិចជាង៣៥០ដងនោះឡើយ ហើយក៏លួច និងប្លន់បាន ម៉ូតូជាង៣៥០គ្រឿងដែរ។

 

ក្នុងនោះ សកម្មភាពរបស់ពួកវាមាន៣រូបភាព គឺបើមើលទៅឃើញឱកាសស្ងាត់ល្អគឺពួកវាលួចកាច់សោកម៉ូតូ ហើយពេលខ្លះប្រើរូបភាពធ្វើជាជិះម៉ូតូពពាក់ពពូនគ្នា បង្កជាជំលោះជាមួយជនរងគ្រោះដែលត្រូវប្លន់ដេញវាយគ្នាដើម្បី បំភ័ន្តភ្នែកអ្នកជិតខាង រួចហើយឆ្លៀតឱកាសជនរងគ្រោះភ័យរត់ចេញពីម៉ូតូ ពួកវាក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង និង រូបភាពទី៣ គឺធ្វើសកម្មភាពភ្ជុងប្លន់តែម្ដងដោយប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម។

លោកឧត្តមសេនីយ៏ ប៉ុល រតនា កាលពីវេលាម៉ោង២ និង៤៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ពួកវាបានធ្វើសម្មភាពភ្ជុងប្លន់យកម៉ូតូម៉ាកស៊ុយហ្សុយគីនិក១គ្រឿង ពីជនរងគ្រោះឈ្មោះស៊្រុន សុខផល្គុន ខណៈជិះចេញពីកន្លែងធ្វើ ការនៅតាមបណ្ដោយផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានសំរេច។ក្រោយប្លន់យកម៉ូតូ នៅថ្ងៃទី៣១ ខែសីហា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ទើបកម្លាំងជំនាញ ដឹកនាំដោយរូបលោក ផ្ទាល់បើកការស្រាវជ្រាវរហូតដល់ម៉ោង៨យប់ ក៏ឃាត់បានមុខសញ្ញាខាងលើតែម្ដង។

 

ចំណែកបក្ខពួករបស់វាមួយចំនួនទៀតបានរត់ គេចខ្លួនអស់ដែលបច្ចុប្បន្នកំពុងតាមចាប់បន្ត។ តាមចម្លើយសារភាពរបស់ជនល្មើសបានអោយថា កន្លងមករូបវាធ្លាប់ធ្វើសកម្មភាពប្លន់ នៅហាងសាំងតេលា នៅគោកឃ្លាង ប្លន់ យកម៉ូតូនៅក្រោមស្ពានអាកាសផ្សារដីហុយ និងប្លន់ លួចម៉ូតូមិនតិចជាង៣៥០ដងនោះឡើយ ដោយសកម្មភាពរបស់ពួកវាមិនដែលបរាជ័យនោះទេ៕

ពិតជាសាហាវមែន! ក្មេងស្រីអាយុ៣ឆ្នាំជាង ត្រូវឪពុកបង្កើត…….

(ភ្នំពេញ) ពិតជាសាហាវមែន! ក្មេង​ស្រី​អាយុ៣ឆ្នាំជាង​ ត្រូវឪពុកបង្កើតប្រើហិង្សារហូតមានឈាមកកខ្មៅក្នុងភ្នែក​ និងជ្រាំក្រោមភ្នែក​ នៅបន្ទប់ជួលលេខA8 ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ហើយត្រូវបានអ្នកជិតខាងដែលឃើញក្មេងរងរបួសភ្នែកខ្លាំងពេក ទើបរាយការណ៍ប្រាប់វិទ្យុABC ដោយទង្វើដ៏កាចសាហាវនេះបានកើតឡើងច្រើនដងមកហើយ។

ទើបនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមការងារវិទ្យុABC ​សហការគ្នា​ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅអន្តរាគមន៍ ជួយរំដោះក្មេងស្រីចេញពីផ្ទះជួលកើតហេតុ និងនាំទៅស្នាក់នៅវិទ្យុABC បណ្ដោះអាសន្ន​សិន ចំណែកឯបុរសជាឪពុកត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះមកធ្វើការឃាត់ខ្លួនយកទៅបញ្ជការដ្ឋានអាវុធហត្ថរាជធានី ដើម្បីធ្វើការសាកសួរ។

ក្មេងស្រីរងគ្រោះឈ្មោះ ចាន់ណា​ អាយុ០៣ឆ្នាំ និងមានបងប្រុសបង្កើតម្នាក់ទៀតអាយុ៨ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលកើតហេតុខាងលើជាមួយគ្នា ចំណែកឪពុកចិត្តសាហាវខាងលើឈ្មោះ អ៊ុក​ ផាន់ណា ភេទប្រុស​ អាយុ៣០ឆ្នាំ​ ស្នាក់នៅផ្ទះជួលកើតហេតុ​ និងមានស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺ។

តាមការរៀបរាប់របស់ក្មេងប្រុសដែលជាបងបង្កើតក្មេងស្រីរងគ្រោះទាំងអួលដើមក ចំពោះមុខសមត្ថកិច្ចនិងក្រុមការងារវិទ្យុABCថា​ កន្លងមក​រូបគេក៏ធ្លាប់ត្រូវបានឪពុកវៃដែរ លុះនៅយប់កើតហេតុ មូលហេតុ​ដែលគាត់វៃនោះ គឺដោយសារតែ នៅមុនពេលកើតហេតុ​ ​ប៉ាមកពីធ្វើការវិញ​ ហើយផឹកស្រា​ស្រវឹង​ លុះវេលាយប់បន្តិច មិនដឹងថាប្អូនស្រីឈឺអីទេ ស្រាប់តែក្អក​ខ្លាំងៗ និងធ្វើទុក្ខ​បម្រុង​ក្អួតចង្អោរ​ទៀត ទើបធ្វើអោយប៉ាមិនបានដេកមិនបានពួន ហើយភ្ញាក់មកវៃយកៗម៉ង ដោយភ័យខ្លាចប៉ាផង ប្អូនស្រីរបស់ខ្លួនសង្ងំយំរហូតគេងលក់បាត់ទៅ​ ។

លុះស្អែកឡើងទើបបានប្រជាពលរដ្ឋជិតខាងឃើញមានស្នាមជាំភ្នែកទាំងសងខាងបែបនេះ ទើបនាំគ្នាសួរនាំ​ហើយក្មេងស្រីរងគ្រោះឆ្លើយថា​ ប៉ា​វៃ​ ហើយបានថតរូបទុក ហើយក្មេងស្រីរងគ្រោះក៏ចេញទៅរត់លេង​ក្បែរៗនោះជាមួយក្មេងដទៃទៀតទៅ ទើបពួកគាត់ដែលជាអ្នកជិតខាងបានរាយការណ៍ប្រាប់វិទ្យុABC អំពីទង្វើដ៏កាចសាហាវនេះបានកើតឡើងច្រើនដងមកហើយ​ ។

ក្រោយពីទទួលបានព័ត៌មានហើយ ក្រុមការងារវិទ្យុABC បាន​សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសើបសួររកផ្ទះកើតហេតុសិន លុះស្អែកឡើងបានដឹងដំណឹងថា​ បុរសជាឪពុកមកផ្ទះវិញ ក៏ចុះទៅបន្ទប់ជួលកើតហេតុនោះ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន​បុរសជាឪពុក រួចនាំយកទៅធ្វើការសាកសួរ​នៅ​បញ្ជាការ​អាវុធហត្ថ​រាជធានី​ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានរំដោះចេញមករួមទាំងក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ទៀត ដែលជាបងបង្កើតរបស់ក្មេងស្រីរងគ្រោះនោះ រួចនាំឡើងរថយន្ត​អន្តរាគមន៍​វិទ្យុABC ដែលជាអំណោយសម្ដេច​ ធ្វើដំណើរទៅវិទ្យុABC ដើម្បីអោយក្មេងទាំង២នេះគេងមួយយប់សិន​​ ដើម្បីរងចាំទៅពិនិត្យភ្នែកបន្តទៀត ។

បច្ចុប្បន្ន​បុរសជាឪពុកកំពុងត្រូវនាំយកទៅធ្វើការសាកសួរបំភ្លឺ​ នៅអាវុធហត្ថរាជធានីភ្នំពេញ ដោយមិនទាន់​ទទួលបាន​ កំណត់ហេតុដែលបុរសជាឪពុកនោះឆ្លើយបំភ្លឺយ៉ាងណានោះទេ ខណៈដែលផ្នែកជំនាញអាវុធហត្ថ​ កំពុងបន្តធ្វើការសាកសួរនៅឡើយ៕ ប្រភពFB

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរ៉ឺម៉កសណ្តោង បណ្តាលឲ្យរបួសធ្ងន់ម្នាក់…

ស្រុកកោះធំ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរ៉ឺម៉កសណ្តោង បណ្តាលឲ្យរបួសធ្ងន់ម្នាក់ កើតហេតុនៅថ្ងៃ អាទិត្យ ៧ រោច ខែស្រាពណ៍ ឆ្នាំ ច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ២ ខែកញ្ញា គ.ស ២០១៨ ម៉ោង ១៦និង ២០ នាទីលើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិ ព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះបើកម៉ូតូឈ្មោះជុះ.ស្លេម ម៉ាត់ ភេទប្រុស អាយុ ២១ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរនេសាទ មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

រីឯម្ចាស់រឺម៉កមានឈ្មោះ ណាន.ប៉េង ឈុន ភេទប្រុស អាយុ ៣៨ ឆ្នាំមុខរបរ កម្មករ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ករណីនេះ បង្កឡើងដោយអ្នកបើកបរម៉ូតូ សណ្ដោងរឺុម៉កឈប់ចតស្ងៀម នៅលើផ្លូវ មិនផ្ដល់សញ្ញា ឲ្យអ្នកធ្វើដំណើរស្របទិសបានដឹង ចំណែកអ្នកបើកបរម៉ូតូម៉ាកវ៉េវ បើកបរ មានល្បឿនលឿនមិនមើលមុខ រវល់និយាយ ទូរស័ព្ទ ទើបទៅបុកកន្ទុយរឺុម៉ក ៕

ប្រភព៖ FB

ចិត្តជាមនុស្ស ឫសត្វ បានជា​អ្នកធ្វើបែបនេះ ចំពោះមនុស្សចាស់ជរា ​(​មាន​វី​ដេ​អូ​)

រឿងនេះ តែងតែមានការកើតឡើជាញឹកញាប់ហើយ នៅតាមបណ្តាលប្រទេសមួយចំនួន ដោយខាងក្រុមគ្រួសាររវល់ពេក មិនបានមើលថែរក្សាក្នុងផ្ទះ ដូចម្តាយ ឪពុកចាស់ជរា និងកូនក្មេងជាដើម ។ ដូចជាឧទារហ៍នេះ គឺនៅក្នុងក្រុម​គ្រួសារ​ជា​ច្រើន​នៅ​តៃវ៉ាន់ បាន​នឹង​កំពុង​ស្វែងរក​ការ​មើលថែ​ទាំ​មនុស្ស​ចាស់ ពី​សំណាក់​កម្មករ​បរទេស​នានា​ជា​អ្នក​មើល​ថៃ ដើម្បី​ជួល​មក​ជួយ​ថែរក្សា​ចាស់ជរា ដោយ​រំពឹង​ថា នឹង​មានការ​យកចិត្តទុកដាក់​ថែ​អោយ​បាន​ល្អ ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ថ្មី​ៗ​នេះ ស្ត្រីជន​ជាតិចិន​តៃវ៉ាន់​ម្នាក់ បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​អ៊ីនធឺណិត អោយ​ដឹង​ថា ជីតា​នាង មាន​អាយុ​៨០​ឆ្នាំ ត្រូវ​បាន​រំលោភ​បំពាន​ដោយ​អ្នក​មើល​ថៃ​មនុស្ស​ចាស់​ដោយ​ផ្ទាល់ ហើយ​ថែម​ទាំង​ដាល់ ទះ និង​ប្រើ​ជើង​ធាក់ ផង​ដែរ ។

ក្រុម​គ្រួសារ​មួយ​ជួប​រឿងហេតុ​ដ៏​គួរ​អោយ​រន្ធត់​ចិត្ត ធ្វើ​អោយ​កូន​ៗ​គ្រប់​គ្នា​ស្រក់​ទឹកភ្នែក ដោយសារ​តែ​បាន​លួច​បង្កប់​កាមេរ៉ា​ដោយ​សម្ងាត់ ថត​ពី​សកម្មភាព​ប្រើ​ហិង្សា នៅ​ពេល​ដែល​កូនចៅ​ចាក​ចេញពីផ្ទះ​បាត់​អស់ ។

នៅ​ក្នុង​វី​ដេ​អួ​ឃ្លី​ប​បាន​បង្ហាញ​អោយ​ឃើញ​ថា នាង​អ្នក​មើលថែ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី នៅ​តែ​បន្ត​វាយ និង​ទាត់​ជីតា​ជា​មនុស្ស​ចាស់ ស្ទើរ​គ្រប់ពេល ខណៈ​ដែល​ក្រុម​គ្រួ​សារបាន​ជួល​មក​ពេញ​ថ្លៃ ។

ស្ត្រី​អ្នក​មើលថែ បាន​ទះកំផ្លៀង នៅ​ពេល​កំពុង​បញ្ចុក​អាហារ ពិតជា​អាក្រក់​ណាស់ ។ អ្នក​មើលថែ​នោះ បាន​ដួស​បាយ​មួយ​ស្លាបព្រា​ម្តង​ៗ ញាត់​មាត់​របស់​ជីតា​ខ្លាំង​ៗ មើលទៅ​មិន​សមរម្យ​ឡើយ ហើយ​វាយ​ក្បាល និង​លើ​ផ្ទៃមុខ ថែម​ទាំង​លើកជើង​របស់​នាង ធាក់​មុខ​ជីតា​ទៀត ។ ជីតា​ជា​មនុស្ស​ចាស់ បាន​ត្រឹម​អង្គុយ​នៅ​នឹង​កន្លែង ដោយ​គ្មាន​សមត្ថភាព​ប្រឆាំង​តប បាន​ត្រឹម​បើកភ្នែក​បង្ហាញ​ពី​ការ​ឈឺចាប់​ប៉ុណ្ណោះ ។

នេះ​ជា​មេរៀន​មួយ នៅ​ពេល​ឳ​ពុក​ម្តាយ​យើង​ពួក​គាត់​ចាស់​ទៅ តើ​គួរតែ​កូនចៅ​មើលថែ​ខ្លួនឯង ឫ​ក៏​ជួល​គេ​មក​មើលថែ ដែល​អាច​ត្រូវ​បាន​រំលោភ​បំពាន​ដូច​ករណី​ខាងលើ​នេះ ?

សូម​ទស្សនា​វី​ដេ​អូ មាន​ដូច​ខាងក្រោម ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fthull.priestley%2Fvideos%2F1921982947884534%2F&show_text=0&width=560

ប្រភព៖ FB

វិធីសាស្ត្រ៨ចំនុចនៅពេលរួមភេទ ដឹងថាស្រីនៅក្រមុំព្រហ្មចារី

ជាទូទៅនៅលើពិភពលោកនេះ ​ សុភាពបុរសទាំងអស់ ​តែងតែប្រាថ្នា​ចង់បាន ដៃគូដែលជាស្រីក្រមុំបរិសុទ្ធ ចេះរក្សាការ​ពារ​ ព្រហ្មចារី របស់ខ្លួនយ៉ាងណាម៉ិញ​ ល្បែងស្នេហា មិនមែនមានតែ មនុស្សប្រុសម្នាក់នោះទេ ពោលគឺមនុស្ស​ស្រីក៏មាន ចំណង់ផ្លូវភេទ​ ដូចបុរសដែរ ប៉ុន្តែដោយ​សារតែ ទំនៀមទំលាប់ ប្រពៃណី ហើយជាពិសេសនោះ គឺគំនាប សង្គមទៅលើពួកនាង ទើបពួកគេ មិនដែល​និយាយ​ចេញ ក្រៅ ឬស្វែងរកដៃគូ​ ដើម្បីរួមភេទ​ ដូចជា​ពួកបុរសៗនោះ។ ហេតុដូចនេះ តើមានសញ្ញាណ​ អ្វីខ្លះ​ដើម្បីបញ្ជាក់ថា នារីម្នាក់នៅមានព្រហ្មចារី ឬភាពបរិសុទ្ធ​សម្រាប់ដៃគូ របស់គេនោះ? ​យោងទៅតាមការស្រាវជ្រាវ បានបង្ហាញថា​ មាន​​កក្តា៨យ៉ាង​ដែល ​អាច​បញ្ជាក់ថា អ្នកកំពុងតែរួមភេទ ជាមួយ នឹងស្រីក្រមុំ​បរិសុទ្ធ។ ចំណុចទាំងនោះមាន ដូចតទៅ៖

១. នាងខ្មាសអៀនខ្លាំងហើយ ខ្លួនឡើងរឹងដូចដុំថ្ម៖ យោងតាមការស្រាវជ្រាវ បានបង្ហាញថាការរួមភេទលើកដំបូង ក្នុងឆាកជីវិតរបស់ស្ត្រី គឺដង ខ្លួនទាំងមូលរឹងដូចដុំថ្ម ចំណែកខ្លួនប្រាណវិញមា នលក្ខណៈក្តៅរងារៗ ក្នុងរយៈពេល បបោស អង្អែលរបស់ភាគីបុរស ដោយការប្រើមាត់ថើបគ្រប់ទីកន្លែង នៅលើដងខ្លួន​របស់នាងរួម មាន គុំត្រចៀក កញ្ចឹងក ដើមទ្រូង និងកន្លែងសំខាន់របស់នាង។

២.មិនព្រមកន្ធែកជើង ដោយព្យាយាមត្បៀតវាជានិច្ច៖ ភាគច្រើន ស្ត្រីដែលពុំធ្លាប់រួមភេទសោះ នាងប្រាកដជាមានការអៀនខ្មាស់​ ហើយជើងទាំងគូ របស់នាង ព័ន្ធរមូលចូលយ៉ាងណែន ហាក់ដូចជាមិនចង់អោយភាគីបុរសមាន​ឱកាស ធ្វើអ្វីទៅ លើនាងបានឡើយ។ ការធ្វើបែបនេះដោយហេតុផលថានាង ខ្លាចភាគីបុរសចាប់ចំណុច ពិសេស ហើយធ្វើការស៊កបញ្ចូល ទើបនាងខំប្រឹងត្បៀត មិនព្រមបន្ធូរបន្តិចណាសោះ។ ប៉ុន្តែចូរចងចាំថា កក្តានេះ មិនមែនស្ត្រីគ្រប់រូបសុទ្ធតែមានទម្លាប់បែបនេះនោះទេ។

៣.នាងមិនអនុញ្ញាតអោយបើកភ្លើង៖ ការសំណូមពរអោយបិទភ្លើងក្នុងបន្ទប់ ពេលដែលចង់ឡើងគ្រែនោះ ជាចំណុចវិជ្ជមាន​ មួយ ដែលបង្ហាញថា ដៃគូរបស់អ្នកជាមនុស្សស្រី ដែលនៅមានភាពអៀនខ្មាស់ ដូចជា​ស្រីក្រមុំនៅ​ព្រហ្មចារី។ ក្នុងនាមជាដៃគូល្អ​សូមសុភាពបុរសទាំងអស់ កុំព្យាយាមប្រឆាំងនឹងនាង ដោយចង់​បើក​​ភ្លើង​ដើម្បីមើលអោយបានច្បាស់ ឬយកភ្លើងពឹលទៅបញ្ជាំង ដូចជាឆ្លុះកង្កែបនោះ​ វាមិន​មែន​ជាទង្វើល្អនោះទេ។​ ការធ្វើបែបនេះ អាចធ្វើអោយនាង​អស់អារម្មណ៍ ហើយអាច​បង្កជា​បញ្ហា​ក្នុងពេលនោះក៏ថាបាន។


៤.ដៃនាងលូកខ្ញាំសក់ ឬខ្នងរបស់អ្នកនៅពេលវាយលុក៖ ចំណុចនេះ គឺសំខាន់ខ្លាំងណាស់ ដែលបុរសៗទាំងឡាយ គួរកត់សម្គាល់ ​ព្រោះថានារីដែលពុំ​ធ្លាប់រួមភេទ​កន្លងមក នាងច្បាស់ជាមានការពុះកញ្ជ្រោល ហើយស្រៀវស្រើបសព្វទីកន្លែង អារម្មណ៍អណ្តែងអណ្តូង លើវេហារកកោះរកត្រើយស្ទើរពុំឃើញ។ ដូចនេះនាងបានព្យាយាម ក្តិចខ្ញាំទៅលើអ្នកដើម្បីបន្សាប អារម្មណ៍ដែលកំពុងតែក្តៅរោលរាលនោះ។

៥.នាងឈឺនិងព្យាយាមបម្រះខ្លួនចេញ៖ ការរួមភេទលើកទីមួយរបស់ស្ត្រី គឺ​ពិតជាធ្វើអោយនាងមានការឈឺចាប់ខ្លាំងណាស់ ដោយសារ​តែរន្ធទ្វារមាសរបស់នាង មិនទាន់បានបើក។ ក្នុងដំណាក់កាលនេះ ដោយសារតែការទ្រាំ​ ពុំបាន​ចំពោះការឈឺចាប់ ធ្វើអោយនាងព្យាយាមងាកចេញ និងសុំអោយភាគីបុរស បញ្ឈប់ កណ្តាលទីក៏មាន។ ដើម្បីបញ្ជៀសបញ្ហានេះ ភាគីបុរសទាំងអស់ ចាំបាច់ត្រូវយល់ដឹង អំពី​ទុក្ខ​លំបាក​របស់ស្ត្រី ឬអាចរកវីធីសាស្ត្របែបវិទ្យាសាស្ត្រវិញម្តង ដូចជា​ការធ្វើការបបោសអង្អែល​ និង​ប្រើ ទឹករំអិលអោយបានច្រើន ដើម្បីកាត់បន្ថយការឈឺចាប់ ទៅលើដៃ​គូជាទីស្រឡាញ់​រ​បស់​យើង​ការធ្វើបែបនេះ ប្រាកដជាអាចអោយនាងទទួលបានអារម្មណ៍ ដល់កំពូលតាំងពី ថ្ងៃចាប់ផ្តើម លើកដំបូង។

៦.ឈាមចេញមកក្រៅតាមទ្វារមាស៖ ក្នុងចំណុចនេះ​ សូមបុរសទាំងពួងស្វែងយល់អោយបានទូលំទូលាយ ព្រោះ​ស្ត្រី​ដែល​មិនមាន​ឈាមហូរចេញមក ក៏​មិន​មាន​ន័យ​ថា ពួកគេសុទ្ធតែធ្លាប់បានឆ្លងកាត់ ការរួមភេទនោះឡើយ ហើយ​ស្ត្រីដែលមានឈាមចេញមក ក៏មិន​មែន​សុទ្ធតែនៅក្រមុំបរិសុទ្ធនោះដែរ។ ការស្រាវជ្រាវ​បានបង្ហាញថា ករណីដែលស្ត្រីនៅក្រមុំបរិសុទ្ធ ពេលរួមភេទលើកដំបូង​ មិនមានឈាមហូរ ចេញ​មក ធ្លាប់ជួបច្រើននាក់មកហើយ ព្រោះថាស្ត្រី​ទាំងនោះ បានបាត់បង់ព្រហ្មចារី ក្នុងខណៈ ដែល​នាងជិះកង់ លោតកំពស់ ឬរអិលដួលជាដើម។ល។ ផ្ទុយមកវិញ​ ពេលដែលឃើញដៃគូ របស់អ្នក​មានឈាមចេញមកក៏កុំទាន់អាលអរ ពេលខ្លះវាជាថ្ងៃខែរបស់នាងក៏ថាបាន។ ដូច្នេះ នៅពេល​ដែលស្ត្រី ទើបតែឆ្លងកាត់ការរួមភេទ ក្នុងគ្រាដំបូង មិនឃើញមានឈាម ចូរកុំភ័យ បារម្ភគិតថា មិនបរិសុទ្ធ ត្រូវសម្គាល់ពីលក្ខណៈបរិសុទ្ធរបស់នាង ទៅតាមចំណុចផ្សេងៗទៀត ក្នុងចំណោម ៨ ចំណុចក្នុងអត្ថបទនេះ។​ គួរបញ្ជាក់ផងដែរថា សន្ទះព្រហ្មចារីមានលក្ខណៈ ស្តើងដែល​អាចនឹង​ងាយបាត់បង់ដោយប្រការណាមួយណាស់។

៧. នាងសម្ងំតែគេង មិនព្រមបញ្ចេញសកម្មភាពអ្វីបន្ទាប់ពីដល់ត្រើយ៖ ពេលដែលភាគីបុរសបានសម្រេចដល់កំពូល នាងក៏ប្រញាប់ទាញភួយមកដណ្តប់ខ្លួន យ៉ាងជិត​ដោយមិនប្រញ៉ាប់ជូតចេញ ឬទៅលាងសម្អាតទ្វារមាសរបស់នាងឡើយ។ វាគឺខុស​ស្រឡះ​ពី ក្រុមស្ត្រីដែលធ្លាប់ប្រឡូកក្នុងការរួមភេទ ពួកគេតែងតែមានក្រដាសជូតមាត់​ ទុកនៅក្បែរ​ខ្លួនរួច ជាស្រេចដើម្បីធ្វើការជូតសម្អាត​ បន្ទាប់ពីភាគីបុរស ដកប្រដាប់ភេទចេញពីទ្វារមាស​របស់​នាង។

៨.នាងស្រវាទាញយកខោអាវ មកស្លៀកពាក់យ៉ាងលឿន៖ មនុស្សស្រីមួយចំនួន បន្ទាប់ពីការរួមដំណេកបានបញ្ចប់ភ្លាម នាងប្រញាប់យកខោទ្រនាប់ មក ស្លៀកភ្លាមដែរ ដើម្បីបិទបាំងភាពខ្មាស់អៀនដោ​យ មិនចង់អោយដៃគូរបស់នាងលួចមើល។​ ការធ្វើបែបនេះមិនល្អនោះទេ! តាមដំបូន្មានរបស់គ្រូពេទ្របានអោយដឹងថា ស្ត្រីគ្រប់រូបគម្បី ចូល​បន្ទប់​ទឹក ដើម្បីធ្វើការលាងសម្អាតទៅលើប្រដាប់ភេទរបស់ខ្លួន បន្ទាប់ពីរួមរ័ក្សចប់សព្វ គ្រប់ការធ្វើបែបនេះ ដើម្បីកុំអោយឆ្លងជំងឺកាមរោគផ្សេងៗ ​និងការហូរជ្រាបចូលនៃ​ទឹកកាម របស់ បុរស​ទៅក្នុងប្រដាប់ភេទ ដែលអាចបង្ករអោយមានផ្ទៃពោះដោយចៃដន្យបាន៕ប្រភព សុខភាព និងអាហារ

អភិបាលក្រុងព្រះសីហនុ បានក្រើនរំលឹកអោយពលរដ្ឋឬអ្នកពាក់ពន្ធ័បញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ប៉ះពាល់ដីចំណីផ្លូវឬដីចំណីអូរ ដើម្បីរួមគ្នា កាត់បន្ថយនិងសណ្តាប់ធ្នាប់ទូទៅ ដោយសារថាបញ្ហាជំនន់ទឹកភ្លៀង

ក្រុងព្រះសីហនុឮ៖ អភិបាលក្រុងព្រះសីហនុ បានក្រើនរំលឹកអោយពលរដ្ឋឬអ្នកពាក់ពន្ធ័បញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ប៉ះពាល់ដីចំណីផ្លូវឬដីចំណីអូរ ដើម្បីរួមគ្នា កាត់បន្ថយបញ្ហាជំនន់ទឹកភ្លៀងនិងសណ្តាប់ធ្នាប់ទូទៅ ដោយសារថាបញ្ហាជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ នៅតែបន្តកើតមាន

រាល់ពេលមានភ្លៀងខ្លាំងម្តងៗ ពិសេសការជន់លិចតាមតំបន់ទំនាប និងតាមផ្លូវមួយចំនួនក្នុងក្រុង បើទោះជាញឹកញាប់ អជ្ញាធរក្រុងព្រះសីហនុ និងអជ្ញាធរខេត្ត បានធ្វើយុទ្ធនាការ ចុះកាយ រំដោះបើកផ្លូវទឹកហូរ ដែលកន្លែងខ្លះកកស្ទះដោយសារសំរាមបិទមាត់លូបង្ហូរទឹក ឬការសាងសង់សំណង់ប៉ះពាល់ដីចំណីអូរជាដើម។

ជុំវិញបញ្ហានេះ លោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុថ្លែងថា បច្ចុប្បន្ននេះ ក្រៅតែពីវិធានការអប់រំ រដ្ឋបាលក្រុងព្រះសីហនុ បានប្រើវិធានការរដ្ឋបាលបន្ថែមទៀត ដោយអោយកម្លាំងចម្រុះចុះរុះរើសំណង់ផ្សេងៗដែលអជ្ញាធរពិនិត្យឃើញថា ជាការសាងសង់ខុសច្បាប់រំលោភប៉ះពាល់លើដីចំណីផ្លូវឬដីចំណីអូររំដោះទឹក ដែលជាកត្តានាំអោយស្ទះចរន្តទឹកហូរ ពេលមានភ្លៀងខ្លាំងម្តងៗ។

ករណីនេះ លោកអភិបាលក្រុងព្រះសីហនុ បានអំពាវនាវបន្ថែមអោយពលរដ្ឋ ឬអ្នកពាក់ពន្ធ័ចូលរួមរុះរើសំណង់ផ្សេងៗ ដែលសង់ប៉ះពាល់ចំណីអូរដោយការស្មគ្រ័ចិត្ត មុនពេលអជ្ញាធរចុះរុះរើ ដែលនឹងមិនមានការទទួលខុសត្រូវលើការខូចខាតអ្វីឡើយ៕

ប្រភព៖ Huy Bunleng

សូមសរសើ ពិតជាមានគំនិតច្នៃប្រឌិតមែន អ្នកជនបទអាចធ្វើបាន

យើងដឹងហើយ អ្នកស្រែពុំសូវមានបង្គន់ ឫបន្ទប់ទំនើបដូចអ្នកទីក្រុងបានទេ ដោយសារពុំមានបច្ចេកទេសទំនើបដូចអ្នកនៅទីក្រុងឡើយ ។


តែពេលនេះ មានការចាប់ជាអារម្មណ៍ជាខ្លាំង នៅតាមបណ្តាញសង្គមហ្វេកប៊ុក ដែលអ្នកជនបទនៅដាច់ស្រយាល អាចមានគំនិតច្នៃប្រឌិត បន្ទប់ទឹកយ៉ាងទំនើប ដែលអាចងូតនឹងផ្កាឈូក បាន លាងដៃ និយាយរួមដូចជាបន្ទប់ទឹកអ្នករស់នៅទីក្រុងភ្នំពេញ ។

នេះជាគំនិតការច្នៃប្រឌិត ដ៏មានតម្លៃក្នុងការគិតពីមួយថ្ងៃរបស់ប្រជាពលរដ្ឋ ឫក៏យុវជននៅតាមជនបទនានា ៕

បែកធ្លាយ !!! តារាបាល់ទាត់ Keisuke Honda មកកម្ពុជាថ្ងៃនេះដើម្បីបង្វឹកក្រុមគោព្រៃត្រៀមប៉ះម៉ាឡេស៊ី

(កីឡា) តាមប្រភពជិតស្និទ្ធជាមួយនឹងតារាបាល់ទាត់ Keisuke Honda បានបញ្ជាក់ថា អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជារូបនេះនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី៣ ខែកញ្ញានេះដើម្បីត្រៀមដឹកនាំបង្វឹកកូនក្រុមរបស់ខ្លួនដោយគ្រោងនឹងចាប់ផ្តើមនៅថ្ងៃស្អែកទី៤ ខែកញ្ញា ឆ្នាំ២០១៨  ។

ប្រភពដដែលបានថ្លែងថា កីឡាករបាល់ទាត់ដ៏ល្បីនៅក្នុងតំបន់អាស៊ីនេះនឹងដឹកនាំបង្វឹកក្រុមកម្ពុជាដោយផ្ទាល់ជាមួយគ្រូជំនួយគឺលោក Felix ដើម្បីត្រៀមខ្លួនសម្រាប់ជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីនាថ្ងៃទី១០ ខែកញ្ញា ខាងមុខនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

គួរបញ្ជាក់ថា Keisuke Honda ត្រូវបានឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ អមដោយតំណែងគ្រូបង្គោលផងដែរ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ កាលពីម្សិលមិញ តែអ្វីដែលឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល គឺលោក Honda មកកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាដោយស្ម័គ្រចិត្ត ពុំមានការយកប្រាក់ខែនោះទេ គ្រាដែលសហព័ន្ធបានត្រៀមនូវរាល់ការចំណាយ ការធ្វើដំណើរ ការស្នាក់នៅ និងធ្វើការងារក្នុងស្រុកដល់រូបគេ ទៅតាមនិយាមសហព័ន្ធអន្ដរជាតិ ៕ប្រភពCAMSPORT