សាហាវមែន.! ក្មេងទំនើងពីក្រុមបើកឆាកប្រយុទ្ធក្នុងតូបអាហារមួយកន្លែង បង្ករឲ្យមានកាភ្ញាក់ផ្អើល…(មានវិដេអូ)

បរទេស៖ មិនថាប្រទេសណានោះទេ អំពើហឹង្សា ក្មេងទំនើង កាប់ចាក់ តែងតែមាន មិនថាប្រទេសជឿនលឿន រឺប្រទេសមិនទានជឿនលឿនក៍ដោយ តែងតែមានក្រុមក្មេងទំនើងដើរអុកឡុកបង្ករឲ្យមានភាពអសន្តិសុខ និងបង្ករឲ្យអាជ្ញាធរឈឺក្បាលដោយសាតែពួកក្រុមក្មេងទំនើងទាំងនេះ ។

បើយើងក្រឡេកមកមើល វិដេអូនេះវិញយើងឃើញថា មានក្រុមក្មេងទំនើងមួយក្រុមមានគ្នា៤ទៅ៥នាក់ មានកាន់ដាវសាំម៉ូរ៉ៃនៅក្នុងដៃ បានធ្វើសកម្មភាពមកកាប់និងវាយយុវជនមួយក្រុមទៀតដែលមានគ្នា៣នាក់ ដែលកំពុងតែហូបចុកនៅក្នុងហាងមួយកន្លែងនៅក្នុងប្រទេសថៃ ។

ហឹង្សាដែលគួរឲ្យភ្ញាក់មួយនេះ គេពុំអាចបញ្ជាក់បានថា ភាគីទាំងសងខាងមានទំនាស់អ្វីនឹងគ្នាពីមុនមកទេ បានឈានដាក់ថ្នាក់កាប់ចាក់គ្នាបែបនេះ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F307895289790248%2F&show_text=0&width=560

ប្រភព៖ កូន ខ្លាតូច

រន្ធត់ណាស់.! កំពុងតែនាំគ្នាធ្វើកាសុខៗស្រាប់តែបាក់អន្ទាធ្លាក់ចុះមកក្រោមគួរឲ្យរន្ធត់..(មានវិដេអូ)

បរទេស៖ គ្រោះថ្នាក់វាស្ថិតនៅជុំវិញខ្លួនយើងគ្រប់ពេលវេលា បើយើងពុំមានការប្រុងប្រយ័ត្ននោះទេ វាអាចបង្ករឲ្យយើងមានគ្រោះថ្នាក់ រឺអាចឈានដល់អាយុជីវិតយើងទៀតក៍ថាបាន ។

ជាក់ស្តែណាស់ បើយើងមើលនៅក្នុងវិដេអូនេះយើងឃើញថា មានកម្មករសំណង់មួយក្រុមមានគ្នាពី១០ទៅ២០នាក់ បានកំពុងតែនាំគ្នាធ្វើការយ៉ាងញ៉ាប់ដៃញ៉ាប់ជើង ស្រាប់តែរំពេចនោះក៍បានបាក់អន្ទាធ្លាក់ចុះមកក្រោមគួឲ្យរន្ធត់ខ្លាំងមែនទែន នេះបើយើងមើលនៅក្នុងវិដេអូ ។

យ៉ាងណាមិញ យើងមិនអាចបញ្ជាក់បានទេថា តើមានមនុស្សស្លាប់នឹងរបួសប៉ុន្មាននាក់នោះទេ នៅហេតុការណ៍បាក់អន្ទាដ៍គួរឲ្យរន្ធត់មួយនេះ ៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTheNewsAsia%2Fvideos%2F256951911617254%2F&show_text=0&width=560

ប្រភព៖ FB

ពុំធ្លាប់មានទេ ធានាថាសើចចុកពោះ លើកដំបូងហើយ ជនបរទេសគាត់ចង់ដឹងថា កាដកសំណាបវាយ៉ាងណាដែរ

(កំសាន្ត) ការធ្វើស្រែជាការលំបាកមួយ ហើយគឺជាការតស៊ូរបស់កសិកខ្មែរយើង ព្រោះពេលខ្លះ បានច្រើនទៅ ពេលខ្លះទៅពុំសូវបានទេ ដែលធ្វើឲ្យគាត់ខាតកម្លាំងជាច្រើន តែទោះយ៉ាងណាក៏ដោយត្រូវតែធ្វើ ។

កាលពីថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូខ្លីមួយដែលបង្ហាញនូវសកម្មភាពជនជាតិបរទេសមួយក្រុមដែលបានធ្វើការ ដកសំណាប នៅក្នុងវាលស្រែបងប្អូនប្រជាពលរដ្ឋមួយគ្រួសារនៅក្នុងខេត្តបាត់ដំបង។

វីដេអូនេះត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Sambath Battambang ក៏ព្រោះតែការចង់ដឹងចង់ស្គាល់នូវវប្បធម៌ខ្មែរ និងទំនៀមទំលាប់ការរស់នៅ របស់ប្រជាពលរដ្ឋនៅតាមស្រុកភូមិ ជនជាតិបរទេសមួយក្រុមនេះ បានសាកល្បងដកសំណាបជាលើកដំបូង ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនដែលបានផ្ទុះសំណើចជាខ្លាំង ដោយវីដេអូនេះមានការចែករំលែករហូតដល់ទៅរាប់ពាន់ដងឯណោះ៕ ប្រភពFB

ក្រសួងរៀបចំដែនដី នគរូនីយកម្ម សំណង់ បើកកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ អំពីការពង្រឹងការគ្រប់គ្រងសំណង់ រាជធានី-ខេត្ត

(ភ្នំពេញ) នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៨ ក្រសួងដែនដី នគរូបនីយកម្ម សំណង់ បានបើកកិច្ចប្រជុំស្តីការ ផ្សព្វផ្សាយគោលការណ៍ណែនាំ របស់ក្រសួងរៀបចំដែនដី នគរូនីយកម្ម សំណង់ អំពីការពង្រឹងការគ្រប់គ្រងសំណង់ នៅសាលាប្រជុំលេខ ១១៣ ជាន់ទី១ នៃទីស្តីការក្រសួង ក្រោមអធិតីភាព របស់ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  ព្រមទាំងប្រធានម​​ន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីខេត្តទាំងអស់ និងលោកប្រធានមន្ទីរ និងលោក លោកស្រីប្រធានការិយាល័យ ដ.ន.ស.ភ ខណ្ឌទាំង១២។

ឯកឧត្តម ប៉ែន សុផល បានលើកឡើងថា ដើម្បីពង្រឹងប្រសិទ្ធភាពការសាងសង់សំណង់ខុសបច្បាប់ បទល្មើស តាមផ្លូវសាធារណៈ  និងឲ្យប្រជាពលរដ្ឋមានទុកចិត្ត និងចូលរួមសហការជាមួយមន្ទីរ ក៏ដូចជាអាជ្ញាធរនៅតាមតំបន់ សុំពលរដ្ឋរាយការណ៍ជូនដល់មន្ត្រីដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដី ដើម្បីចុះពិនិត្យ នឹងដោះស្រាយភ្លាម។

ឯកឧត្តម បានជំរុញឲ្រប្រធានមន្ទីរទាំងអស់ ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានល្អ ដើម្បីឲ្យពួកគាត់មានទំនុកចិត្តលើរាជរដ្ឋាភិបាល៕

បុរស​ជា​សន្តិសុខ​ក្លឹប​ហ្គោល​ឡាញ​ម្នាក់ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពីរ​ស្រវឹងស្រា​ជោកជាំ ហើយ​ដើរ​ស្រែក​តាមផ្លូវ​និង​វាយ​កញ្ចក់​កង់​បី​ឥ​ណ្ឌ​មួយគ្រឿង នៅ​ភ្នំពេញ

ភ្នំពេញ៖ កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុច​ខាង​មុន​មន្ទីរពេទ្យ​សែន​សុខ តាម​បណ្ដោយ​ផ្លូវ១៩៨៦កែង​និង​ផ្លូវ១០១១ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ជនបង្ក​មានឈ្មោះ ពេជ្រ ប៊ុ​ន្ថា ភេទ​ប្រុស​អាយុ៣៣ឆ្នាំ ជា​សន្តិសុខ​យាម​ក្លឹប​ហ្គោល​ឡាញ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​កន្លែងកើតហេតុ។

ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ វ៉ា រី ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​កង់​បី ស្នាក់នៅ​ម្តុំ​ពោធិ៍ចិនតុង ស្ថិតក្នុង​សង្កាត់​កា​កាប​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនបង្ក​ខាងលើ​រួមទាំង​បុរស២នាក់​ផ្សេងទៀត​បានធ្វើ​ដំណើរ​ថ្មើរជើង តាម​បណ្ដោយ​ផ្លូវ១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច និង​ក្នុងស្ថានភាព​ស្រវឹង ដោយ​បណ្តើរ​ជនបង្ក​ខាងលើ​ស្រែក​រក​អ្នកណា​ខ្លាំង​បណ្តើរ។ បើកបរ​ដោយ​បុរស​ម្នាក់ ហើយ​ដឹង​នារី​ម្នាក់​ពីក្រោយ តាម​បណ្តោយ​ផ្លូវ១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ ពេលនោះ​ស្រាប់​ជនបង្ក​ខាងលើ​បាន​ឈប់​នៅ​កណ្តាលផ្លូវ ហើយ​ចង្អុលមុខ​ជនរងគ្រោះ​ស្រែក​ឲ្យ​ឈប់​កង់​បី។

មុនពេល​កើតហេតុ​គាត់​បាន​បើក​ម៉ូតូ​កង់​បី​របស់គាត់​ដឹក​ភ្ញៀវ​ម្នាក់​ចេញ​មកពី​ខាងមុខ​ក្លឹប​ហ្គោល​ឡាញ បំណង​ដឹក​ទៅ​ដា​ក់នៅ​ម្តុំ​ពោធិ៍ចិនតុង។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនបង្ក​ខាងលើ​ឈប់​នៅ​កណ្តាលផ្លូវ ហើយ​ស្រែក​ឲ្យ​គាត់​ឈប់​ម៉ូតូ​កង់​បី ហើយដោយ​គាត់​ខ្លាច​មាន​បញ្ហា​ក៏​ព្រម​ឈប់​ម៉ូតូ​កង់​បី​របស់គាត់។ បន្ទាន់​មក​ក៏​ស្រាប់តែ​ជនបង្ក​ខាងលើ​ស្ទុះ​មក​វាយ​កញ្ចក់​ម៉ូតូ​កង់​បី​របស់​បណ្តាល​ឲ្យ​បែក ដោយ​ចោទ​គាត់​ថា​បំរុង​បើក​កង់​បីបំ​បុក​រូបគេ ៕

ប្រភព៖ FB

អីយ៉ាស់ ហ៊ានម្ល៉េះ.! បុរសម្នាក់ ខាំស៊ីសត្វឃ្មុំទាំងមេរបស់វានៅជុំវិញផ្លិតយ៉ាងច្រើន ក៍បុរសនេះមិនខ្លាចញញើតដែរ…(មានវិដេអូ)

ពិជាមិគួឲ្យជឿរទេថា បុរសម្នាក់នេះបានធ្វើរឿងដែលនឹកស្មានមិនដល់ បន្ទាប់ពីរូបគេបានឡើងទៅលើដើមឈើមួយដើមដែលមានសត្វឃ្មុំមួយសំបុក ។

តែអ្វីដែលកាន់តែក្លាហានទៀនោះ គឺបុរសម្នាក់នេះបានយកសត្វឃ្មុំដែលគាត់យកបាននោះ យកមកខាំហូបទាំងមានមេរបស់វានៅជាប់នឹងផ្លិតយ៉ាងច្រើន ក៍នៅតែបុរសចិត្តឆៅម្នាក់នោះហ៊ានដែរ ។

វិដេអូនេះដែរ កំពុងតែមានកាចាប់អារម្មណ៍ពីសំណាក់មហាជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ខ្លះមានកាព្រួយបារម្មណ៍ខ្លាចតែឃ្មុំទាំងនោះខ្ទេចហើមមាត់ រីឯខ្លះទៀតសសើរថា បុរសពិតជាក្លាហានមែន​ ហ៊ានហូបឃ្មុំទាំងមានមេរបស់វានៅជាប់នឹងផ្លិតយ៉ាងច្រើនមែនទែន ។

ចឹងកុំឲ្យរងចាំយូសូមទៅទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា សួមជួយចែករំលែកឲ្យអ្នកជាទីស្រលាញ់បានទស្សនាផង សូមអគុណ ៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FKoniKaStore%2Fvideos%2F241071106750029%2F&show_text=0&width=270

ប្រភព៖ FB

ហួសចិត្ត.! កំពូលចោរដាច់ដាប ចូលទៅលួចមាន់ទា ដែលគេរៀបនឹងដុតធុសែនក្បាលទឹក បង្ករឲ្យមានកាភ្ញាក់ផ្អើល…(មានវិដេអូ)

បរទេស៖ ជារឿងមួយដែលនឹកស្មានមិនដល់ ខណះពេលដែលមានចោរដាច់យ៉ៃមកលួចមានទាដែលម្ចាស់ហាងលក់ម៉ូតូមួយកន្លែង បំរ៉ុងនឹងរៀបដុតធូបសែនក្នុងពិធី សែនក្បាលទឹកកាលពីកន្លងទៅថ្មីៗនេះផងដែរ ។

បើយើងទៅតាមវិដេអូយើងឃើញថា មានក្រុមចោរមួយក្រុមមានគ្នា៥នាក់ ម៉ូតូ៣គ្រឿង តែនៅក្នុងនោះមានម្នាក់ បានរត់មកពីចំង៉ាយសំដៅមកកន្លែងដែលគេរៀបនឹងដុតធូបសែនក្បាលទឹកនោះ យកមាន់ទានោះ ពេលនោះដែរមានបុរសម្នាក់ឃាត់ដែរតែឃាត់មិនឈ្នះ ក៍បានឲ្យលោកចោរដ៍កំសត់នោះរត់ឡើងម៉ូតូគ្នារបស់គេ គេចខ្លួនទៅបាត់ដោយសុវត្តិភាព ។

នេះគឺជាករណីដ៍គួឲ្យហួសចិត្តមួយ ដែលអ្នកគ្រប់គ្នាមានកាងឿលឆ្ងល់មែនទែនថា ហេតុអ្វីបានជាក្រុមចោរទាំងនេះ មិនទៅលួចរបស់មានតំលៃអីផ្សេងវិញទៅ បែរជាមកលួចមានទាដែលគេបំរ៉ុងនឹងរៀបដុតធុបសែនក្បាលទឹកទៅវិញ ៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTheLittleQueen168%2Fvideos%2F468336766978910%2F&show_text=0&width=432

ប្រភព៖ FB

មន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ សូមស្នើសុំឲ្យប្រជាពលរដ្ឋ ចូលរួមសហការ និងជួយផ្តល់ព័ត៌មានឲ្យបានច្រើន នៃការសាងសង់សំណង់ល្មើស

លិខិតសេចក្តីជូនដំណឹង របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម សំណង់  កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨  ជូនដល់ប្រធានមន្ទីររៀបចំដែនដី នរគរូបយីយកម្ម សំណង់ និងសុរិយោដី ដល់ថ្នាក់២៥រាជធានី ខេត្ត ដើម្បីបន្តពង្រឹង បង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងសំណង់ឲ្យកាន់តែប្រសើរ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ដោយឡែកមន្ទីររៀបចំដែនដី នរគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ សូមស្នើសុំឲ្យប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះសីហនុទាំងអស់ចូលរួមសហការ និងជួយផ្តល់ព័ត៌មានឲ្យបាន នៃការសាងសង់សំណង់ល្មើស និងករណីសំណង់ផ្សេងៗ ដែលមានភាពមិនប្រក្រតី សូមបងប្អូនជួយផ្តល់ព័ត៌មានតាមរយះ Tel: 034933864 / 098866886  អាស័យដ្ឋាន: ផ្លូវ២៨ មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

 

ហើយបងប្អូនអាចថតជារូបថត ព័ត៌មានច្បាស់លាស់ នៅទីតាំងកន្លែងណាជាក់លក្ខណ៍ ដែលបងប្អូនបានឃើញនឹង សូមចូលទៅក្នុងផេកមន្ទីរដែនដី ដើម្បីឲ្យក្រុមជំនាញចុះពិនិត្យមើលទាន់ពេលវេលា ៕ សូមចូលរួមទាំងអស់គ្នា អរគុណ!!!

 

២នាក់ស្លាប់ ១ម្នាក់រងរបួសធ្ងន់ ដោយសាតែ…..

នៅយប់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១០.១៥ នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ លើក បង្កដោយរថយន្ត បុកនឹងម៉ូតូ នៅចំណុច រង្វង់មូលអេស៊ីលីដា ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន ៣ នាក់ស្រី ។

១/ ឈ្មោះ ស៊ិន ពៅ ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ ស្លាប់ពេលបញ្ជូនមកព្យាបាល នៅមន្ទីពេទ្យ ។២/ ឈ្មោះ ស៊ិន ពេជ្យ ភេទស្រី អាយុ១៩ឆ្នាំ
ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ ស្លាប់ពេលបញ្ជូនមកព្យាបាល នៅមន្ទីពេទ្យ ។ ៣/ ឈ្មោះ ស៊ីន ពុំ ភេទស្រី អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ របួសធ្ងន់ ។

សពរងគ្រោះ ទាំងពីរត្រូវបានសាច់ញាតិដាក់ដំកល់នៅមន្ទីពេទ្យខេត្ត រីឯអ្នករងរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យខេត្តចំណែក រថយន្តបង្កបេីករត់បាត់ ករណីនេះ កម្លាំងយើងកំពុងស្រាវជ្រាវ ៕ ប្រភពFB

សមត្ថកិច្ចឆ្មក់ ចូលបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ ប្រមាណ១៧តោន នៅ​ខណ្ឌឫស្សីកែវ

ភ្នំពេញ៖នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧តោន ក្នុងផ្ទះ លេខAB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី២ ខណ្ឌឫស្សីកែវ ។

បង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​ខាងលើ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​មួយកន្លែង​ផ្ទះ ដែលមាន​ម្ចាស់​ទីតាំង​ផលិត​លោកស្រី សុខ វួ​ច​លីន អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ច​រកឃើញ​ទីតាំង​នេះ បាន​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ និង​ភ័ស្តុតាង​រួមមាន: ប៊ីចេង​បាវ​ស​ចំនួន ៣៥២បាវ ប៊ីចេង​បាវ​គគីរ​ចំនួន ១២៥បាវ ប៊ីចេង​រាយ​ម៉ាក​Win winចំនួន ១៤០បាវ ប៊ីចេង​ច្រក​រួច(500g)ចំនួន ៣២បាវ ប៊ីចេង​ច្រក​រួច​ម៉ាក​Gold Cupចំនួន ៤៧កេស ប៊ីចេង​រូប​វែក(250g) ម៉ាស៊ីនដេរ​ម៉ាត់​បាវ២គ្រឿង ម៉ាស៊ីន​អ៊ុត​ម៉ាត់​ថង់ ០១គ្រឿង ម៉ាស៊ីន​រុំខ្សែ និង​កាត់​ខ្សែ​ចំនួន ២គ្រឿង ជញ្ជីង​ថ្លឹង ២គ្រឿង បាវ​រូប​វែក ៩៣បាវ និង​ប៊ីចេង​រាយ​មិនទាន់​វេច​ខ្ចប់​មួយចំនួនទៀត​សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧តោន ៕

ប្រភព៖ FB