អភិបាលរាជធានី ជំរុញឲ្យសង្កាត់ ពង្រឹងយន្តការច្បាស់លាស់ លើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿន

អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យចៅសង្កាត់ អភិបាលខណ្ឌ ស្មៀនក៏ដូចកម្លាំងមានសម្ថតកិច្ច ត្រូវពង្រឹក ការអនុវត្តតួនាទី ភារកិច្ចស្នូលលរបស់ខ្លួន លើសេវាសាធារណៈ បំពេញឯកស្នារលិខិតស្នាម ធ្វើយ៉ាងណា បំរើប្រជាពលរដ្ឋឲ្យបានទាន់ពេល ជៀសវាងបងប្អូនទៅពឹងពរ រកចៅសង្កាត់មិនឃើញ។

ក្នុងសន្និបាតបូលសរុប ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និតិកាលទី៦ ឆ្នាំ២០១៨ របស់ គណៈកម្មការរៀបចំ ការបោះឆ្នោតរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ២៧ សីហា នៅសាលារាជធានី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាស៏ថា ដោយកន្លងមកមាន ភាពអសកម្ម ចំពោះការមកបំពេញសេវាសាធារណៈរបស់ប្រជាពលរដ្ឋ បានលេចឮពាក្យលើឡើងថា រកចៅសង្កាត់ ពិបាកជួបជាងរដ្ឋមន្ត្រីនោះ នៅពេលនេះ ឯកឧត្តមអភិបាលរាជធានី សុំឲ្យចៅសង្កាត់ អភិបាលខណ្ឌនិងកងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងការងារនេះឡើងវិញ។

គ្រប់មន្ត្រីដែលមានតួរនាទីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវបំរើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ លើការងារតម្រូវការ ប្រជាជនឲ្យបានល្អ។ឯកឧត្តមបញ្ជាក់ថា ការងារបំពេញសេវាសាធារណៈនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការច្រកចេញ ចូលតែមួយរាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង ប៉ុន្តែនៅខ្វះចន្លោះត្រង់សង្កាត់នេះ ដូច្នេះ ទើបរដ្ឋបាលរាជធានីសុំឲ្យសង្កាត់រៀបចំយន្តការជាក្រុមចាំទទួល បដិសណ្ឋាកិច្ចទទួលសេវាជូនប្រជាពលរដ្ឋជាប់ជាប្រចាំ។

កិច្ចការងារនេះ យើងបានអនុវត្តហើយ ថ្ងៃនេះការងារនិងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចការងារដ្ឋបាលខណ្ឌត្រូវអនុវត្ត ធ្វើឲ្យកិច្ចការងារនេះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទទួលយកបានហើយ សម្លេងដែលឮឡើងថារកចោសង្កាត់ពិបាករកពិបាកជួបជាងរដ្ឋមន្រ្តីនេះត្រូវបានសាបរលាប។ចឹងកិច្ចការងារនេះសុំឲ្យលោក លោកស្រីជាចៅសង្កាត់ទាំងអស់អនុវត្តផែនការនេះបន្ត ហើយរៀបចមផែនការនេះ ឲ្យទៅជាយន្តការ១ជាប់ជាប្រចាំ ដើម្បី ធ្វយ៉ាងណាបំរើសេវា បំរើសន្តិសុខជុនប្រជាពលរដ្ឋ។


ឯកឧត្តម អភិបាលរាជធានី បានបញ្ជាក់ថា រដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ សុទ្ធសឹង ជាអ្នកបំរើប្រជាពលរដ្ឋ ដែលគេហៅថា រដ្ឋបាលថ្នាក់ក្រោមជាតិ។ដូច្នេះ កិច្ចការបំរើប្រជាពលរដ្ឋនេះ ត្រូវធ្វើចាប់ពីភូមិ សង្កាត់ ខណ្ឌ រាជធានីភ្នំពេញ ព្រោះថា គ្រប់ការងារ បើសិនជាមិនមានការទទួលស្គាល់ និងការចូលរួម ពីប្រជាពលរដ្ឋនោះ កិច្ចការរបស់យើង ក៏មិនទទួលបានលទ្ធផលល្អប្រសើរដែរ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ន រាជធានីភ្នំពេញមានខណ្ឌចំនួន១២ សង្កាត់ចំនួន១០៥ ភូមិចំនួន៩៥៣ និងមន្ទីរជំនាញចំនួន២៦មន្ទីរ ដែលសុទ្ធសឹងជាអ្នកបំរើប្រជាពលរដ្ឋ៕

មានការប្រទុសារ៉ាយគ្នារវាងបុរសជាជនជាតិថៃ និងស្រ្តីជនបរទេស បង្ករឲ្យមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបណ្តាលឲ្យនារីជនជាតិបរទេសម្នាក់បែកក្បាលហូរឈាមស្រោចពេញខ្លួន

ប្រទេសថៃ៖ មានការប្រទុសារ៉ាយគ្នារវាងបុរសជាជនជាតិថៃ និងស្រ្តីជនបរទេស បង្ករឲ្យមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបណ្តាលឲ្យនារីជនជាតិបរទេសម្នាក់បែកក្បាលហូរឈាមស្រោចពេញខ្លួន ដោយសារតែ បុរសជាជនជាតិថៃយកដបវាយក្បាលនារីបរទេសនោះយ៉ាងសាហាវព្រៃផ្សៃ ។

បើយើងមើលតាមវិដេអូយើងឃើញថា បុរសជាជនជាតិថៃ និងស្រ្តីជនបរទេសនោះ ទំនងជាទាស់សំដីគ្នាបណ្តាលឲ្យមានរឿងចឹងទៅ តែរឿងលំអិតយ៉ាងណាមិនទាន់ដឹងច្បាស់ទេ ។ បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា កុំចែករំលែកបន្តផង ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnatthicha.yachana.5%2Fvideos%2F468771546961552%2F&show_text=0&width=267

ប្រភព៖ Natthicha Yachana

សហរដ្ឋអាមេរិក មនុស្សស្លាប់៤នាក់និងរបួសជាង១០នាក់ ដោយសារ…..

(អន្តរជាតិ) ករណីបាញ់ប្រហារនេះបានកើតឡើង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Jacksonville Landing ដែលមានផ្សារទំនើប តំបន់កម្សាន្ត ភោជនីយដ្ឋាន…ស្ថិតនៅទីក្រុង Jacksonville ក្នុងរដ្ឋផ្ល័រីដា អាមេរិក។

 

យោងតាមប្រធានមន្ត្រីប៉ូលិស ទីក្រុង Jacksonville លោក Mike Williams ខ្មាន់កាំភ្លើងខាងលើមានឈ្មោះ David Katz អាយុ២៤ឆ្នាំ ក្នុងទីក្រុង Baltimore។ ប៉ុន្តែលោក មិនបានបញ្ជាក់ពីមូលហេតុនៃហេតុការណ៍បាញ់ប្រហារនេះទេ។ លោក Williams បន្ថែមថាខ្មាន់កាំភ្លើងឈ្មោះ Katz បានបាញ់សម្លាប់ខ្លួនឯង ហើយសាកសពរបស់គាត់ ត្រូវបានគេរកឃើញនៅក្បែរជនរងគ្រោះ ទាំងពីរនាក់ ខណៈមនុស្ស៩នាក់ផ្សេងទៀតរងរបួស។

គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) នៅអំឡុងកម្មវិធី ប្រកួតប្រជែង Madden 19 online game នៅឯភោជនីយដ្ឋាន Chicago Pizza។ខ្មាន់កាំភ្លើងបានបាញ់ដល់ទៅ១៣គ្រាប់។

នៅលើបណ្តាញសង្គម Twitter ប៉ូលិសបានស្នើដល់ពលរដ្ឋកុំទៅកន្លែងកើតហេតុខាងលើ នៅពេលនេះ ហើយអ្នកដែលលាក់ខ្លួននៅខាងក្នុងត្រូវតែមានស្មារតី រង់ចាំការជួយសង្គ្រោះពីកម្លាំងប៉ូលិស៕ប្រភពFB

ក្មេងប្រុសអាយុ១៥ឆ្នាំ បានចាប់រំលោភកុមារីអាយុ៤ឆ្នាំ បានសម្រេច តែត្រូវ…..

(បាត់ដំបង) ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃទី២៥ខែសីហាឆ្នាំ២០១៨នៅចំណុចអណ្តូងពីរ ក្រុមទី១៧ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ។

តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យ ឈ្មោះ ធឿន ធឿត ហៅឆ្លូញ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិចកតូច ឃុំកកោះ ស្រុកម៉ោងឬស្សី មកស្នាក់នៅធ្វើកម្មករ ភូមិ-ឃុំខាងលើ។

ក្មេងស្រីរងគ្រោះ ឈ្មោះ (វ) អាយុ៤ឆ្នាំ មានទីលំនៅភូមិចកតូច ឃុំកកោះ ស្រុកម៉ោងឬស្សី
ស្នាក់នៅភូមិ-ឃុំខាងលើ ជាមួយឪពុកម្តាយធ្វើកម្មករ។

នៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ លេងលើផ្ទះ តែៗនាក់ និងមើលទូរស័ព្ទដៃរឿងស៊ិចតុកត្តា ពេលនោះជនសង្ស័យ កើតអារម្មណ៍ផ្លូវភេទ ក៏ចាច់រំលោភក្មេងស្រីរងគ្រោះតែម្តង ។

ក្រោយចាប់រំលោភរួចក្មេងស្រីរងគ្រោះបានចុះពីលើផ្ទះមកប្រាប់ឳពុកម្តាយ និងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ។
ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការនគរបាលស្រុកភ្នំព្រឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមច្បាប់៕ប្រភពFB

ផឹកសុីនៅហាងតែគុជ​7NGទាស់សម្ដីទាញពូថៅដេញកាប់ប្រាវ និងវ៉ៃសមត្ថកិច្ចឲ្យរបួសទៀត

(កណ្ដាល)៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបាននគរបាល ឃាត់ខ្លួន បន្ទាប់ពីឈ្លោះប្រកែកគ្នា និងវាយសមត្ថកិច្ចឲ្យរបួស ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្រុមហ៊ុន​ 7NG​ ភូមិ​ព្រៃ​ចាស់​ ឃុំវិហាសួគ៌​ ស្រុកខ្សាច់កណ្តាល​ ខេត្ត​កណ្តាល​ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី​២៤​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ ។

លោក អ៊ុន យ៉ុង អធិការរងស្រុកខ្សាច់កណ្ដាលបានថ្លែងថា ករណីនេះ ជនរងគ្រោះ​១នាក់​ ឈ្មោះ​ នូ​ វណ្ណៈ​ ភេទ​ ប្រុស​ អាយុ​ ៤៥​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​យោធា​ឆ័ត្រ​យោង​ ៩១១​ មាន​ទីលំនៅភូមិ​ព្រៃនប់​ សង្កាត់ព្រៃនប់​ ខណ្ឌព្រៃ​នប់​ ក្រុង​ព្រះសីហនុ​។


បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ 7NG (របួសមុត​ថ្ពាល់​ស្តាំ០១កន្លែង​ ខូចខាត​ម៉ូតូ០៣គ្រឿង)​ រីឯជនសង្ស័យ​មានគ្នា០៧នាក់​ ឃាត់​ខ្លួន​០១នាក់ឈ្មោះ ជាង​ ហេង​ អាយុ​ ៣៤ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើកបរ​រថយន្ត​ មានទីលំនៅភូមិថ្នល់បត់​ ឃុំបានកាម​ ស្រុកព្រៃកប្បាស​ ខេត្ត​តាកែវ(​ ឃាត់​ខ្លួន​) ដកហូតវត្ថុតាង​មាន
រថយន្ត​ ០១គ្រឿងម៉ាក​ HINO ក្បាលរថយន្តពាក់ផ្លាកលេខ​ ព្រះសីហនុ​3A.6531 កន្ទុយសណ្តោងពាក់ផ្លាកលេខ​ភ្នំពេញ​ 4A-4608 ពណ៌​ខៀវ​ ម៉ូតូ​ចំនួន​ ០៣​ គ្រឿង​ ។

ប្រភពដដែលបន្តថា មុនពេល​កើតហេតុ​ក្រុម​ជនសង្ស័យ​បានបើករថយន្ត មានស្លាកលេខ​ខាងលើ​ ទៅផឹកសុីនៅហាងតែគុជ​ ក្នុងក្រុមហ៊ុន7NG ហើយពេលបំរុងបើករថយន្តចេញ​ ក៍មានទំនាស់ពាក្យសំដីជាមួយឈ្មោះ​ ធី​ បន្ទាប់មកក្រុមជនសង្ស័យ បានយកពូថៅពីក្នុងរថយន្តរបស់​ខ្លួនដេញកាប់ឈ្មោះ ធី​ ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលវិហារសួគ៌​។


និងកម្លាំងឆ័ត្រយោងចុះល្បាត បានមកដល់ ស្រាប់​តែ​ក្រុម​ជនសង្ស័យ​ប្រដាប់ដោយពូថៅ​ ដែកបំពង់ទីប​ គ្រប់​ដៃស្ទុះរត់មកកាប់ទៅលើកម្លាំងប៉ុស្តិ៍​ និងកម្លាំងឆ័ត្រយោង៩១១​បណ្តាល​ឲ្យ​ត្រូវជនរងគ្រោះឈ្មោះ នូ​ វណ្ណៈ​ ចំថ្ពាល់ខាងស្តាំ​ មួយ​កន្លែង​ ត្រូវ​ដើមដៃស្តាំមួយកន្លែង​រងរបួស ហូរឈាម។


កម្លាំងយើងក៍ដកថយ​ បន្ទាប់​មកក្រុមជនសង្ស័​យ បាននាំគ្នាឡើងលើរថយន្ត​ បើកចេញ​ហើយបានធ្លាក់ជនសង្ស័យ​ម្នាក់ពីលើរថយន្ត​ និងបើកកិនម៉ូតូបណ្តាលឲ្យខូចខាតបីគ្រឿង​ ពេល​នោះកម្លាំងឆ័ត្រយោង៩១១​ បានបាញ់ទៅលើរថយន្តជនសង្ស័យ តែរថយន្តរបស់ជនសង្ស័យមិនបានឈប់នៅតែបើកបន្តទៅមុខទៀត​។

លោកនាយប៉ុ​ស្តិ៍​វិហារសួគ៌​បានរាយការណ៍​ជូនលោកអធិការ​ជួយ​អន្តរាគមន៍​ ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចេញអន្តរាគមន៍​ ដោយ​យករថយន្តសឺរ៉ែន​ ដាក់ពាំងផ្លូវចំណុចរង្វង់មូលគល់ស្ពានព្រែកតាមាក់។


ស្រាប់​តែ​រថយន្តជនសង្ស័យបានបើកបំបុក​រថយន្តសឺរ៉ែនរបស់សមត្ថកិច្ចបណ្តាលឲ្យខូចខាត ពេល​កម្លាំង​បានផ្ទុះអាវុធបាញ់ឡើងលើចំនួនបីគ្រាប់​ បន្ទាប់​មកកម្លាំងនគរបាលស្រុ​កខ្សាច់កណ្ដាល​ បានសហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុកមុខកំពូល​ ដេញ​តាម​រថយន្ត​ជនសង្ស័យពីក្រោយពេល​ជនសង្ស័យ​បើករថយន្តដល់ចំណុចវត្តរកាកោង​ ក្រុម​ជនសង្ស័យ​បានរត់គេចខ្លួន​បន្សល់​ទុក​តែ​រថយន្ត​។


ទន្ទឹមនិងនោះកម្លាំង​សមត្ថកិច្ច​នគរបាល​បានយករថយន្ត​នេះ​ មករក្សាទុកនៅ​អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល​ បន្តចាត់ការតាមនីតិវិធី​៕ ចាន់ ថន

ប្រភព៖ FB

រន្ធត់ណាស់.! ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅថៃ ក្នុងនោះមានពលករ​ខ្មែរ៣នាក់ផងដែរបានរងរបួសធ្ងន់…

ប្រទេសថៃ៖ កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ពលករ​ខ្មែរ៣នាក់ បាន​រងរបួស ក្រោយពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ស្រុក​បាង​ខ្លាវ ប្រទេស​ថៃ ត្រង់ចំណុច​ផ្លូវជាតិ៣០៤-មហា​សា​ខាម ស្ថិតនៅ​ក្នុងភូមិ៥ ឃុំ​ថា​ថង​ឡាំង​វ ស្រុក​បាង​ខ្លាវ ខេត្ត​ឆាក់​ឈើ​ង​សៅ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត Mazda bt-50 pro ពីរ​បាំង​មួយគ្រឿង បើក​បុក​ដើមឈើ​ក្បែរ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​ពលករ​ខ្មែរ​ចំនួន០៣នាក់ រងរបួស​ធ្ងន់ និង​តៃកុង​ជនជាតិ​ថៃ​ម្នាក់​ស្លាប់ នៅ​កន្លែងកើតហេតុ។


ពលករ​ខ្មែរ​រងគ្រោះ​ទាំង៣នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាង​ខ្លាវ​ខេត្ត​ឆាក់​ឈើ​ង​សៅ៕

ប្រភព៖ FB

ក្មេងគង្វាលគោ រើស​គ្រាប់​អឹម​៧៩​មក​ដំ​លេង​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​បីនាក់នៅ​ស្រុក​ភ្នំស្រួច

កំពង់ស្ពឺ៖ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលាម៉ោង​៣ៈ៣០​នាទី​រសៀល​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៨នេះចំណុច​បរិវេណ​បន្ទាយ​កងទ័ព​(ACO)​ស្ថិតក្នុង​ភូមិ​ក្អែ​កពង​ឃុំ​តាំង​ស្យា​ស្រុក​ភ្នំស្រួច ​​។​

តាម​ប្រភពមន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹងថា ​ក្មេងរងគ្រោះ​ទាំង​បួន​នាក់​មានឈ្មោះ៖ ​១.ឈ្មោះ​ងោ​ល តាំង​ហេង អាយុ​១០​ឆ្នាំ​(​ស្លាប់​)​។​ ២,​ឈ្មោះ សូន រ័ត្ន អាយុ​១២​ឆ្នាំ( របួសធ្ងន់) ៣.​ឈ្មោះ​យ៉ែម ស្វិត អាយុ​៩​ឆ្នាំ​( របួសធ្ងន់)​ ៤.​ឈ្មោះ យ៉ែម ខ្មៅ អាយុ​៦​ឆ្នាំ​( របួសធ្ងន់)។​ ក្មេង​ទាំង​បួន​នាក់​រស់នៅ​ភូមិ​ក្អែ​កពង​ឃុំ​តាំង​ស្យា​​ស្រុក​ភ្នំស្រួច ​​។

មុនពេល​កើតហេតុ​ក្មេងឃ្វាលគោ​ទាំង​បួន​នាក់​បាន​រើស​បាន​គ្រាប់បែក​ប្រភេទ​M៧៩​យកទៅ​ដំ​លេង​រួច​ក៏​ផ្ទះ​ឡើង​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​និង​​រងរបួស​ធ្ងន់​។​


ក្រោយពី​កើតហេតុ​ក្មេង​រងរបួស​ទាំងបី​នាក់​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​សព​ក្មេងរងគ្រោះ​ត្រូវបាន​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ប្រភព៖ FB

ទំនប់ម្កាក់ ទាក់ទាញភ្ញៀវទេសចរណ៍ទាំងជិតទាំឆ្ងាយ ឲ្យទៅលំហែរកាយ រំសាយអស់ទុក្ខកង្វល់

ខេត្តសៀមរាប៖ ទំនប់​ម្កាក់ មានរាង​អក្សរ «U» កំពុង​ទទួល​នូវ​ប្រភព​ទឹកស្ទឹង​ជីក្រែង​ហូរ​កាត់​ធ្លាក់​ក្រោម​ស្ពានថ្ម​ថ្មី​យ៉ាង​ខ្មួលខ្មាញ់ ដែល​ភ្ញៀវទេសចរ​ជាតិ​ខំស្កាត់​ពីចម្ងាយ​ក្នុង​បំណង​ប៉ង​ងូតទឹក​លេង ប្រែជា​ក្រែង​រអា​ចំពោះ​សុវត្ថិភាព​ពីព្រោះ​តែ​កម្លាំង​ទឹក​ហូរ​ខ្លាំង​ពេក។

តំបន់កំសាន្តមួយនេះ ស្ថិតក្នុង​ភូមិ​ទំនប់​ម្កាក់ ឃុំ​គោកធ្លក​លើ​ស្រុក​ជីក្រែង​ខេត្ត​សៀមរាប មាន​ចម្ងាយ​ប្រមាណ ៨ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ ៦ ផ្ទាំង​ប៉ាណូ​ពីរ​នៅ​នឹង​គល់​ស្ពាន​ទំនប់​ម្កាក់​ទាំង​សងខាង​រំលេច​ផ្ទៃ​ពណ៌ខៀវ អក្សរ​ខ្មែរ និង​អង់គ្លេស​រួម​ជាមួយ​រូប​សញ្ញា​បាន​សរសេរ​ថា

«ប្រយ័ត្ន​ទឹក​ជ្រៅ ហាម​ចុះ​ទឹក» គឺជា​សារ​ព្រមាន​ប្រាប់​ប្រជាពលរដ្ឋ​ជាពិសេស ភ្ញៀវទេសចរ​មកពី​តំបន់​ឆ្ងាយ​ដែល​មិន​បាន​ដឹង​ពី​ស្ថានភាព​ទឹក​ក្រោម​ស្ពាន​ទំនប់​ដោយ​ខ្លាច​ក្រែង​បង្ក​ជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជា​យថាហេតុ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsophoit%2Fvideos%2F1780827498681563%2F&show_text=0&width=560

ប្រភព៖ Mann Sophoit

លោក Massimiliano Allegri សុំឲ្យអ្នកគាំទ្រទាំងអស់ស្ងប់ចិត្ដសិន រឿងកីឡាករ Cristiano Ronaldo មិនទាន់រកគ្រាប់បាល់បានជូនក្លិប

អ្នកចាត់ការទូទៅក្លិប Juventus លោក Massimiliano Allegri សុំឲ្យអ្នកគាំទ្រទាំងអស់ស្ងប់ចិត្ដសិន រឿងកីឡាករ Cristiano Ronaldo មិនទាន់រកគ្រាប់បាល់បានជូនក្លិប! ថ្លែងជាសាធារណៈ លោក Allegri បញ្ជាក់ថា៖ | ការប្រកួតសល់ច្រើនណាស់ ហើយនេះគ្រាន់តែជាការចាប់ផ្ដើមរបស់ Cristiano Ronaldo ប៉ុណ្ណោះ, គាត់ត្រូវការពេលច្រើនបន្តិចសម្រាប់យល់ចិត្តគ្នាជាមួយមិត្តរូមក្រុម មែនទែនទៅខ្ញុំពិតជាពេញចិត្តចំពោះការលេងរបស់គាត់ខ្លាំងណាស់។

គួរបញ្ជាក់ថា អ្នកគាំទ្រក្លិបសេះបង្គង់ជាច្រើន សម្ដែងការខកចិត្ដដោយពួកគេពិតជារំពឹងខ្ពស់ណាស់ចំពោះ Cr7 , ហើយសង្ឃឹមថាកីឡាករវ័យ33ឆ្នាំរូបនេះ អាចរកគ្រាប់ជូនក្លិបនិងអ្នកគាំទ្រឆាប់ៗ ៕ប្រភព៖ Daily Mail

ជនចិន១៨នាក់ ​ឆ្លងដែន​ខុសច្បាប់​មកដល់​កម្ពុជា ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​នៅ​ព្រះសីហនុ

(ព្រះសីហនុ)៖ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នា​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ហើយ​ក្រោយពី​ឃាត់ខ្លួន​រួច ជនសង្ស័យ​ទាំង១៨នាក់​នោះ ត្រូវបាន​បញ្ជូនមក​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​បន្ត។

កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បើក​ប្រតិបត្តិ​ការព័ទ្ធ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន១៨នាក់ នៅ​ចំណុច​ផ្ទះ​វីឡា​គ្មាន​លេខ ផ្លូវ​លេខ៨១០ ក្រុម៤៦ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ក្រោយពី​ស៊ើបអង្កេត​ដឹងថា ពួកគេ​បាន​ឆ្លងដែន​ខុសច្បាប់​មកដល់​កម្ពុជា ហើយ​សម្ងំ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ។

ប្រតិបត្តិការ​នេះ​ប្រព្រឹត្តទៅ​ក្រោម​ការសម្របសម្រួល​ពី​ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដោយមាន​ការសហកា​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ៕

ប្រភព៖ FB