រថយន្ត​ Lexus 470 មួយគ្រឿង​ បែកកង់មុខផ្នែកខាងឆ្វេង​ រ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ​ បណ្តាលឲ្យ…

(ភ្នំពេញ​)៖​ ហេតុការគ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បានកើតឡើងកាលពីវេលាម៉ោង​ ៣និង១៥នាទីរសៀល​ ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​២០១៨​ នៅតាមបណ្តាលផ្លូវជាតិលេខ២​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

​ មុុនពេលកើតហេតុ​ គេបានឃើញរថយន្ត​ មួយគ្រឿង​ ម៉ាក​ Lexus 470 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2G-5128 ដោយបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង​ ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែរថយន្តនោះ​ បានបែកកង់ផ្នែកខាងមុខ​

រ៉េចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ​ បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រងាងនៅនឹងថ្នល់​ តែមិនបានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមបណ្តាលផ្លូវនេះទេ។ ក្រោយពីកើតហេតុ​ ម្ចាស់រថយន្តខាងលើ​ បានឡើងជិះម៉ូតូឌុបគេចខ្លួនចេញពីកន្លែងកើតហេតុ​ ដោយបន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែង។

ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងទាក់ទងទៅសមត្ថកិច្ចជំនាញ​ចរាចរណ៍​ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក​ទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewstvonline%2Fvideos%2F676388266074320%2F&show_text=0&width=560

កុងទីន័រមួយគ្រឿងក្រឡាប់នៅកណ្ដាលផ្លូវជាតិលេខ៥

(កណ្ដាល)៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ មានហេតុការណ៍រថយន្តកុងទីន័រមួយគ្រឿង បានក្រឡាប់នៅកណ្ដាលផ្លូវជាតិលេខ៥ ស្ថិតនៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល បង្កឱ្យមានការកកស្ទះចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៥។

ប៉ុន្តែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចក៏កំពុងជួយសម្រួលចរាចរណ៍ជូនអ្នកធ្វើដំណើរ និងសហការជាមួយម្ចាស់រថយន្ត ដើម្បីស្ទួចយករថយន្តកុងទីន័រនោះចេញពីកន្លែងកើតហេតុផងដែរ។


ចំពោះអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈកំពុងរងរបួសស្រាល និងបានបញ្ជូនទៅមន្ទីរពេទ្យ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F2098024577181031%2F&show_text=0&width=560

ប្រភព៖  ឱផ្សែង បា រី

មេបញ្ជាការ​កងរាជអាវុធហត្ថ​​ស្រុក​សន្ទុក និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ៦០១ បើករថយន្ដ​កិន​មនុស្ស​ស្លាប់២នាក់ រួច​បើក​គេចខ្លួន

កំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើងកាលពី​ថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៨ លើផ្លូវ​ទំនប់ ចំណុច​ទឹក​វឹល ភូមិ​ផ្លុ​ង ឃុំ​ទីពោ​ធិ៍ ស្រុក​សន្ទុក ខេត្តកំពង់ធំ បណ្ដាល​ឲ្យ​ក្មេងប្រុស២នាក់​ស្លាប់ភ្លាមៗ។

គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត កិន​ម៉ូតូ បើកបរ​ក្នុង​ទឹ​សដៅ​ផ្ទុយគ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២នាក់ ។ អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ធំ 1J.5120 បើកបរ​ទិសដៅ​ពី​លិចទៅ​កើត ដោយ​ឈ្មោះ​គង់ មករា ភេទ​ប្រុស អាយុ១៨ឆ្នាំ នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេ​ត្តំ​ពង់​ធំ ពាក់មួក​សុវត្ថិភាព ស្លាប់​នៅ​កន្លែងកើតហេតុ អ្នករួមដំណើរ​ឈ្មោះ​ហេង.គឹម ហាន ភេទ​ប្រុស​អាយុ១៩ឆ្នាំ ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ស្លាប់​នៅ​កន្លែងកើតហេតុ (មិន​ពាក់មួក​សុវត្ថិភាព) ។

ចំណែក​អ្នកបើកបរ រថយន្ត​ម៉ាក​ឡិច​ស៊ី​ចLx470 ពណ៌​ស ផ្លាកលេខ កំពង់ធំ 2B.0601 បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ឈ្មោះ សួស សុ​វណ្ណា ភេទ​ប្រុស អាយុ៤៩ឆ្នាំ នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បញ្ជាការ​ងកងអាវុធហត្ថ​ស្រុក​សន្ទុក និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ៦០១ បើក​គេចខ្លួន​ពី​កន្លែងកើតហេតុ ។

មូលហេតុ​ជាបឋម​បង្ករឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ដួល​លើ​ទ្រូងផ្លូវ ហើយ​ត្រូវបាន​រថយន្ត​បើកបរ​ផ្ទុយ​ទិស​ដែលមាន​ល្បឿន​លឿន​ផង​បណ្ដាល​ឲ្យ​បើក​កិន​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្ដង បន្ទាប់ពី​កិន​មនុស្ស​ស្លាប់ ហើយ អ្នកបើកបរ​រថយន្ដ​បាន​គេចខ្លួន​បាត់ស្រមោល ៕

ប្រភព៖

បុរសម្នាក់នាំគ្នា ទៅលេងជំនន់ទឹកហូរនៅផ្លូវ7NG រអិលជើង ទឹកហូរយកទៅបាត់ ឥឡូវនេះរកឃើញហើយ

(កណ្ដាល)៖ គិតមកដល់រសៀលថ្ងៃទី២៦ខែសីហាឆ្នាំ២០១៨នេះ សពបុរសម្នាក់ដែលបាន រអិលជើងធ្លាក់ទៅកន្លែងជ្រៅ លង់ស្លាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែ​សីហា នៅ​ចំណុច​ពាមតាយូស លើផ្លូវ​ 7NG ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នោះ រកឃើញហើយ ដោយចំណាយជួលគេរាវរកអស់ជាង៦០០$ទើបឃើញ។

ជនរងគ្រោះ​ឈ្មោះ ណន នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ។
សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតូ ជនរងគ្រោះនិងមិត្តភក្តិ​ ជាច្រើននាក់ទៀត បានទៅលេងទឹកដែលហូរកាត់ផ្លូវចំណុចពាមតាយួស ចំណុចខាងលិចក្រុមហ៊ុន 7NG ។

ពេលនោះជនរងគ្រោះ បានរអិលជើងធ្លាក់ទៅក្នុងទឹកជ្រៅ ហើយទឹកក៏ហូរគួចយកទៅបាត់ ដោយទឹកហូរខ្លាំង ពុំមានអ្នកហ៊ានចុះទៅជួយទេ រហូតដល់ពេលនេះសមត្ថកិច្ច និងក្រុមគ្រួសារ កំពុងរាវរកតែមិនទាន់ឃើញនៅឡើយទេ៕

ប្រភព៖ FB

សមត្ថកិច្ចខេត្ត​ព្រះសីហនុ​បានស្រាវជ្រាវ នឹង ឆ្មក់​ចូល​ខារ៉ាអូខេ​ចិន ទាំងកណ្តាលអធ្រាត ឃាត់ខ្លួន​មនុស្ស ៦២​នាក់ និង​ថ្នាំញៀន​មួយចំនួន

សមត្ថកិច្ច ចាប់ផ្តើមរិតបណ្តឹងច្បាប់ ចំពោះជនជាតិចិនដែលប្រព្រិត្តខុសច្បាប់ក្នុងប្រទេសកម្ពុជា
ជាក់ស្តែងសមត្ថកិច្ចប៉ូលីសខេត្ត​ព្រះសីហនុ​បានស្រាវជ្រាវ នឹង ឆ្មក់​ចូល​ខារ៉ាអូខេ​ចិន ទាំងកណ្តាលអធ្រាត ឃាត់ខ្លួន​មនុស្ស ៦២​នាក់ និង​ថ្នាំញៀន​មួយចំនួន​

ខេត្ត ព្រះសីហនុ​៖ កាលពីវេលា​ម៉ោង ០០ៈ១៥​នាទី យប់ រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឆ្មក់​ចូល​ក្លឹប​កំសាន្ត ខារ៉ាអូខេ​ស៊ី​តុង​ហ្វា​ង ស្ថិតនៅ​ក្រុម​២៧ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ទាំងអស់​ចំនួន ៦២ នាក់ ស្រី ១៥ នាក់​។

ក្នុងនោះ​រួមមាន​ម្ចាស់​អាជីវកម្ម ០១​នាក់ មេការ ០១ នាក់ អ្នកជួញដូរ​ចំនួន ០១​នាក់ និង​ភ្ញៀវ​មក​កំសាន្ត​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ក្លឹប​នេះ​ចំនួន ៥៩ នាក់​។​

​ជា​លទ្ធផល​បឋម កម្លាំង​សម​ត្ថិ​ច្ច​បាន​ចាប់យក​វត្ថុតាង​មាន​ដូចខាងក្រោម​៖ ​ម្សៅ​ក្រាម​ពណ៍​ស​ថា្ល​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ២២ កញ្ចប់​តូច និង ០១ កញ្ចប់ ធំ​ បន្ទះ​ឈើ (​ជ្រួញ​) សម្រាប់​ហិត ១៥ បន្ទះ​ ថ្នាំញៀន​កេ​ត​តា​មីន ប្រភេទ​ទឹក (ketamine) ចំនួន ០១ ដប​ ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០១ កំប៉ុង​តូច​ ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០១ កំប៉ុង​ធំ ។​


ករណី​ខាងលើនេះ​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​និតិ​វីធ​តាមផ្លូវ​ច្បាប់​៕

ប្រភព៖ FB

សែនចិនស្រវឹងខ្មែរ.! បុរស​ម្នាក់​ផឹក​ស្រវឹង បើកឡាន​ធ្លាក់ចូល​ទឹកស្ទឹង បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់យ៉ាងអណោចអធ័ម…

ខេត្តពោធិ៍សាត់៖ រន្ធត់បុរស​ម្នាក់​ផឹក​ស្រវឹង បើកឡាន​ធ្លាក់ចូល​ទឹកស្ទឹង បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ ​ហេតុការណ៍នេះបង្ករឡើងកាលពី​រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ ។

បើតាមសម្តីអ្នកដែលឃើញហេតកុការណ៍បាននិយាយថា ពីដំបូលគាត់បានឃើញរថយន្ត​ម៉ាក​កាមរី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ2N8401 បើកបរតាម​បណ្តោយ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ក្នុងទិសដៅ​ពី​លិច​មក​កើត​បាន​រេ​ចង្កូត​ធ្លាក់ចូល​ទឹកស្ទឹង​កណ្តៀង ស្ថិតនៅ​ភូមិ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ ។

ជនរងគ្រោះ​ឈ្មោះ​ ប៉ូច សោភា ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​បឹង​ក្រាញ់ ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់។

មូលហេតុ មកពី​ស្រវឹងស្រា ហើយសាកសព​ត្រូវ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅធ្វើបុណ្យ​តាម​ប្រពៃណីយ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvanny.seven.98%2Fvideos%2F410534942808848%2F&show_text=0&width=264

ប្រភព៖​FB

ពិតជាល្អណាស់ ដើម្បីក្តីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ អ្នកបើកបរគ្រប់រូបត្រូវបើកបរដោយការទទួលខុសត្រូវ និងអនុវត្តវិធានទាំងនេះ

ការបើកបរប្រកបដោយសុខសុវត្ថិភាព អ្នកត្រូវអនុវត្តដូចម្តេច?

ដើម្បីក្តីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ អ្នកបើកបរគ្រប់រូបត្រូវបើកបរដោយការទទួលខុសត្រូវ និងអនុវត្តវិធានទាំងនេះ ៖

– យកចិត្តទុកដាក់មើលផ្លូវក្នុងការបើកបរ

– រក្សាដៃទាំងពីរលើការគ្រប់គ្រងចង្កូតយានយន្ត

– មិនត្រូវទទួលទានក្នុងពេលបើកបរ ការនិយាយទូរសព្ទពេលកំពុងបើកបរ ការបើកសម្លេងរំខាន

សូមបើកបរក្នុងស្មារតីទទួលខុសត្រូវ និងមានអធ្យាស្រ័យខ្ពស់

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FNCNDaily%2Fvideos%2F1798927713558926%2F&show_text=0&width=560

ការងារសំណង់ មិនមានមួយណាថាស្រួលទេ នេះហើយជិវិត( មានវីដេអូ)

យើងដឹងហើយថា ជីវិមនុស្សម្នាក់ តែងមានការងារធ្វើខុសៗគ្នា អ្នកខ្លះគេរៀនបានជ្រៅជ្រះ គឺមានកន្លែងធ្វើការស្រួស ដោយគេពឹងផ្អែកទៅលើចំណេះរបស់គេ ។ ចំណែកអ្នកខ្លះទៀតគាត់ពុំបានរៀនសូត្រជ្រៅជ្រះទេ មានការងារប្រឹងលក់កម្លាំងកាយ ពេលខ្លះនៅក្រោមកំដៅថ្ងៃ ខ្យល់ ភ្លៀង ដោយសារខ្វះចំណេះដឹងនឹង មានតែទ្រាំធ្វើការលក់កម្លាំងឲ្យគេ ដើម្បីតែក្រពះ ។

ជិវិតកម្មសំណង់មានការលំបាកខ្លាំង ជួនកាលធ្វើការនៅខ្ពស់ អាចបណ្តាលធ្លាក់ស្លាប់ ក៏មាន លីសែងឡើងខ្ពស់ ត្រូវកំដៅថ្ងៃ ជាពិសេសនោះ គឺរឿងបើកលុយតែម្តង វាតែងតែជួបបញ្ហារហូត រឿងមេការមិនបើកលុយឲ្យ ហើយរត់បាត់ទៀត ។ ការងារសំណង់គ្មានថ្ងៃអាទិត្យ សៅរ៍ទេ ធ្វើថ្ងៃណាបានលុយថ្ងៃនឹង ។

ឥឡូវនេះ និយាយរឿងកម្មករពីនាក់ ព្រោះតែលុយ ដើម្បីគ្រួសាររបស់ពួគគាត់ គឺគាត់សុខចិត្ត លាបថ្នាំអាគាក៏ខ្ពស់ ដែលមើលទៅដូចស្រៀវណាស់ នេះហើយគេហៅថាជិវិតខុសគ្នា ពីអ្នកមានចំណេះដឹង នឹងអ្នកពុំសូវមានចំណេះដឹង ។

តែទោះយ៉ាងក៏ដោយ ឲ្យតែធ្វើការងារទៀតត្រង់ រកដោយសុច្ចរិត មិនលួចឆក់ប្លន់គេ នេះហើយគេហៅថាការងារល្អទាំងអស់ ព្រោះថា ការងារអ្វីក៏មានតម្លៃទាំងអស់នឹង ។

សូមមើលវីដេអូខាងក្រោមនេះ ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FLaficute%2Fvideos%2F1875605642518969%2F&show_text=0&width=267

 

 

ឪពុកចុងចិត្តអប្រិយ យកដំបងទីបជ័រ វាយធ្វើបាបកុមារអាយុ៥ឆ្នាំម្នាក់បណ្ដាលឲ្យរងរបួសពេញខ្លួន

(ភ្នំពេញ) កាលពីព្រឹក​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះនគរបាល​ប៉ុស្តិ៍​ចោមចៅ២ បានធ្វើការ​ចាប់វាយ​ខ្នោះឪពុកចុង​ចិត្ត​អប្រិយ​ម្នាក់ដែលបាន​យក​ដំបង​ទីប​ជ័រ វាយ​ធ្វើបាប​កូនអាយុ៥ឆ្នាំ​បណ្ដាល​ឲ្យ​រងរបួស​ពេញ​ខ្លួន ​យកមក​ប៉ុស្តិ៍​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ការចាប់ឃាត់ខ្លួននេះធ្វើឡើង

នៅ​ភូមិ​ថ្មគោល២ សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ។

ឪពុកចុង​នោះ​ឈ្មោះ យឹម សំណាង អាយុ២៦ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ថ្មគោល២ សង្កាត់​ចោមចៅ២ ស្រុកកំណើត​នៅ​ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង ។

អំពើហិង្សា​ដែល​ឪពុកចុង​វាយ​ទៅលើ​កុមារ​រងគ្រោះ​ខាងលើនេះ គឺ​មិនមែន​តែមួយ​លើក​នេះ​ទេ​គឺមាន​ចំនួន ៣លើក​រួចមកហើយ រួមទាំង​លើក​នេះ​ ដែល​ប្ដី​ចុង​របស់​នាង​បាន​វាយដំ​ទៅលើ​កូន​របស់ខ្លួន ដោយ​ប្រើប្រាស់​បំពង់​ទីប​ជ័រ វាយម្ដងៗធ្វើ​ឲ្យ​កូន​របស់ខ្លួន​របួស​ពេញ​ខ្លួន​សា្នកស្នាមរាប់​ខែ ទើប​ធ្វើ​ឲ្យ​នាង​ទប់​អារម្មណ៍​មិនបាន​និង ដាច់ចិត្ត​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​តែម្តង​ដើម្បី​ឲ្យ​នគរបាល​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ប្រភពFB

មកស្តាប់សម្តីលោកពូសន្តិសុខវ័យចំណាស់ម្នាក់ ដែលត្រូវក្រុមចោរប្លន់ធនាគារភ្ជង់កាំភ្លើងស្រស់ៗ គាត់ប្រាប់ថា…. (មានវីដេអូ)

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ មានក្រុមចោរប្លន់មួយក្រុមមានគ្នាចំនួន៤ទៅ៥នាក់ ប្រដាប់ដោយកាំភ្លើងខ្លី បាននាំគ្នាសម្រុកចូលធ្វើសកម្មភាពប្លន់ធនាគារ RHB Indochina Bank (អ អេច ឥណ្ឌូឆៃណា) ដែលស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ទាំងកណ្តាល ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយប្លន់យកប្រាក់អស់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក គេចខ្លួនទៅបាត់ដោយសុវត្តិភាព។

យ៉ាងណាមិញនៅថ្ងៃនេះដែរបទសម្ភាសន៍ផ្ទាល់ ទៅកាន់លោកពូសន្តិសុខម្នាក់ ដែលយាមកាមនៅធនាគារកើតហេតុនេះបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញមនុស្សមួយក្រុមស្រាប់តែសម្រុកចូលធនាគារដោយពេលនោះគាត់បាននិយាយថា ឲ្យដោះមួកចេញ ក៏ស្រាប់តែក្រុមចោរនោះ ដកកាំភ្លើងភ្ជង់គាត់ឲ្យដើរចូលក្នុងធនាគារកុំឲ្យស្រែក។

លោកពូសន្តិសុខបាននិយាយបន្តទៀតថា គាត់ពិតជាមានការភ័យខ្លាច ក៏ព្រោះតែពុំដែលឃើញមានក្រុមចោរប្លន់ និងភ្ជង់កាំភ្លើងបែបនេះពីមុនមក។

គួរបញ្ជាក់ផងដែលថា សាខានៅធនាគារកើតហេតុបានបិទទ្វារ ដើម្បីធ្វើការស៊ើបអង្កេត ស្វែងរកជនដៃដល់យកមកផ្តន្ទាទោស ខណៈដែលពុំទាន់រកអត្តសញ្ញាណក្រុមចោរនោះឃើញនៅឡើយទេ៕

តោះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F422691538254816%2Fvideos%2F238738116825198%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100007140166565%2Fvideos%2F2162148734033111%2F&show_text=0&width=560

ប្រភពវិដេអូ៖ បក្សីចាំក្រុង