ផ្ទុះហើយ សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក លើទំនិញចិន ក្នុងសប្តាហ៍នេះ

(អន្តរជាតិ) សហរដ្ឋអាមេរិក នឹងដំឡើងតម្លៃពន្ធ២៥ភាគរយ លើទំនិញចិន ក្នុងទំហំទឹកប្រាក់១៦ពាន់លានដុល្លារ នាថ្ងៃព្រហស្បត្តិ៍នេះ ហើយគេរំពឹងថា ចិន នឹងសងសឹកវិញភ្លាមៗ ជាមួយនឹងការដំឡើងតម្លៃពន្ធ២៥ភាគរយដូចគ្នា លើទំនិញអាមេរិក ក្នុងទំហំទឹកប្រាក់តែមួយ។

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងតែបោះជំហានឆ្ពោះទៅរកការប្រកាសដំឡើងតម្លៃពន្ធ២០០ពាន់លានដុល្លារបន្ថែមទៀត លើទំនិញចិន ក្នុងសប្តាហ៍នេះ ស្របពេលដែលក្រុមមន្រ្តីមកពីប្រទេសទាំងពីរ កំពុងចរចាគ្នាលើបញ្ហាពាណិជ្ជកម្ម នៅទីក្រុងវ៉ាស៊ីងតោន។

វាគឺជាជុំទី២ហើយ នៃការប្រកាសដំឡើងតម្លៃពន្ធ ដោយប្រទេសទាំង២ ក្នុងឆ្នាំនេះ។ តម្លៃទំនិញសរុប៥០ពាន់លានដុល្លារ របស់ភាគីនិមួយៗ នឹងត្រូវដំឡើងពន្ធដូចៗគ្នា គិតត្រឹមថ្ងៃព្រហស្បត្តិ៍ស្អែកនេះ។

ការដំឡើងតម្លៃពន្ធថ្មីនេះ នឹងប៉ះពាល់ដល់ផលិតផលទំនិញចិន២៧៩មុខ ដែលរួមទាំងផលិតផលគីមី ទោចក្រយានយន្ត ឧបករណ៍ស្ទង់ល្បឿន និងអង់តែន។ ចិន នឹងសងសឹកវិញ មកលើទំនិញអាមេរិក ដែលរួមមានទាំងសារធាតុគីមី និងប្រេងម៉ាស៊ូត។

រដ្ឋបាលរបស់លោក ត្រាំ បានចាប់ផ្តើមដំណើរការដំឡើងតម្លៃពន្ធនេះ កាលពីខែមីនា ដោយមានគោលដៅឲ្យចិន ផ្លាស់ប្តូរទង្វើរបស់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេលួចទ្រព្យសម្បត្តិបញ្ញា។ ទោះបីជាយ៉ាងណាក៏ដោយ ចិន បានឆ្លើយតបភ្លាមៗ ជាមួយនឹងការដំឡើងតម្លៃពន្ធដូចគ្នា។

សូមបញ្ជាក់ថា ក្រុមហ៊ុន និងឧស្សាហកម្មជាង៨០ បានធ្វើសក្ខីកម្មកាលពីខែកក្កដា នៅមុខការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លើការដំឡើងតម្លៃពន្ធ២៥ភាគរយ នៃតម្លៃទំនិញ១៦ពាន់លានដុល្លារ៕

ពិតជាចំលែក មុនជឿលើគ្រូខ្មែរសូមប្រយត្ន័ផង !! គ្រូ​ខ្មែរចូល​រូប​២នាក់ប្តីប្រពន្ឋ ព្យាបាល​ជំងឺ​ជនរងគ្រោះ​ដោយ​ការ​វាយ រួច​អូស​មក​ក្បែរ​បង្អួច​វាយជាន់.ក ដោយយកលេសថា ដេញខ្មោចចេញ រហូតធ្វើ​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់ ភ្លាមៗ

ស្ទឹងត្រែង៖ ពិតជាចំលែក មុនជឿលើគ្រូខ្មែរសូមប្រយត្ន័ផង !! គ្រូ​ខ្មែរចូល​រូប​២នាក់ប្តីប្រពន្ឋ ព្យាបាល​ជំងឺ​ជនរងគ្រោះ​ដោយ​ការ​វាយ រួច​អូស​មក​ក្បែរ​បង្អួច​វាយជាន់.ក ដោយយកលេសថា ដេញខ្មោចចេញ រហូតធ្វើ​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់ ភ្លាមៗ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។



ជនរងគ្រោះ​ឈ្មោះ ឡុង សែម ភេទ​ស្រី អាយុ៦៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រម៉ ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែ ខេត្ត​ត្បូងឃ្មុំ។

ចំណែក​ជនសង្ស័យ​ឈ្មោះ ឈន់ ភេទ​ស្រី ប្តី​ឈ្មោះ ស៊ុ ស្រុង (ជា​គ្រូ​ចូល​រូប) ស្ថិតនៅ​ក្នុងភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

តាមប្រភពកូនជនរងគ្រោះបានអោយដឹងថា៖ មុនពេល​កើតហេតុ​រូប​ខ្លួន​បាន​យក​ម្តា​យមក​ព្យាបាល​ជំងឺ​ ជាមួយ​គ្រូ​ចូល​រូបម្នាក់នេះ ព្រោះតែ​ម្តាយ​ខ្លួន​មាន​ជំងឺ​ក្តៅ​រោល និង​ឈឺ​សន្លាក់ជើង។ ស្រាប់តែ​គ្រូ​​​ស្រីបាន​ចូល​រូប ហើយ​យក​ដំបង​ឬ​ស្សី ប្រហែល​ប៉ុនកដៃ​ប្រវែង​ប្រហែល១ម៉ែត្រ មក​វាយ​ជនរងគ្រោះ​ដោយ​គ្រូ​សួរ​ទៅ​ជនរងគ្រោះ​ថា (ឆ្លើយ​មក​ចេញ​ហើយ​ឬ​នៅ) ពេលនេះ​ជនរងគ្រោះ​ស្រែកថា អញ​ឈឺ​ណាស់​មិនដឹង​ទេ។ គ្រូ​ចូល​រូប​បន្ត​វាយ ដោយ​ឲ្យ​ប្តី​ឈ្មោះ ស៊ុ ស្រុង ជួយ​ចាប់​និង​អូស​មក​ខាង​បង្អួច​ជាន់.ក ឲ្យ​ប្រពន្ធ​ដែលជា​គ្រូ​វាយ​រហូត​បាត់​ម៉ាត់។

ឃើញ​សភាព​ជនរងគ្រោះ​បាត់​ម៉ាត់ គ្រូ​និង​ប្តី​បាន​ចុះមក​ដី ដោយ​ប្រាប់​ទៅ​ឈ្មោះ​ស៊ីម អូន ជា​កូន​ជនរងគ្រោះ​ថា​ខ្លួន​ទៅ​បត់ជើង​សិន ម៉ោង៨គាត់​ដឹងខ្លួន​ហើយ។ ដោយ​បាត់​គ្រូ​យូរ កូន​ជនរងគ្រោះ បានមក​មើល​ម្តាយ​ទើប​ដឹងថា​ម្តាយ​ខ្លួន​បាន​ស្លាប់​បាត់ទៅហើយ៕

ប្រភព៖ FB

ស្ត្រី​ម្នាក់ ផឹកថ្នាំ​សម្លាប់សត្វ​កណ្តុរ ធ្វើអត្តឃាតសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុ ( Rip )

បន្ទាយមានជ័យ៖ ករណីនេះបានកើតឡើងកាលពី​វេលា​ម៉ោង៧និង៣០នាទី​យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅក្នុង​ភូមិ​ភ្នំ​ជ​ញ្ចាំ​ង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះ​មានឈ្មោះ ហ៊​ន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ២៣ឆ្នាំ នៅ​ភូមិ​ភ្នំ​ជ​ញ្ចាំ​ង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរទៅ​តូប​របស់​បងថ្លៃ​ឈ្មោះ ឈុន មករា ភេទ​ប្រុស អាយុ២៨ឆ្នាំ ដែល​នៅក្បែ​ផ្ទះ​រក​ទិញ​ទឹក​សុទ្ធ​ផឹក ពេល​ផឹក​ស្រាប់តែ​ក្អួត ឃើញ​ដូច​នោះ​បងថ្លៃ​ក៏​សួរថា ស្រី​ល័​ក្ខ​ស្រវឹងស្រា​មែន? តែ​ស្រី​ល័​ក្ខ​បាន​ប្រាប់ថា ខ្លួន​ផឹក​ថ្នាំពុល (ថ្នាំ​សម្លាប់សត្វ​កណ្ដុរ) លឺដូចនេះ​ឈ្មោះ មករា ក៏រ​ត់ទៅ​ហៅ​ឪពុកម្ដាយ​ស្រី​ល័​ក្ខ ហើយក៏​នាំគ្នា​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ បន្ទាប់មក​ពេទ្យ​ស្រុក​ព្រះនេត្រព្រះ​ពិនិត្យ​រួចហើយ​បាន​ឲ្យ​ក្រុមគ្រួសារ​យក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ស្រុក​មង្គល​បូរី តែ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដឹកយក​ទៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​ដើម្បី​ជួយសង្គ្រោះ។

នៅ​ម៉ោង១២និង៣០នាទី​យប់​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះ​ក៏បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ ៕

ប្រភព៖ FB

ពិតជារន្ឋត់ ញាក់សាច់ ! ២នាក់ប្ដីប្រពន្ធចុចបំផ្ទុះដុំរំសេវ TNT ផ្ទុះលាន់ កក្រើកដី បណ្តាល…….

(ខេត្តមណ្ឌលគិរី) ករណី​ធ្វើអត្តឃាត​នេះបង្ក​អោយមានការភ្ញាក់ផ្អើលនា​រសៀល​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ​ ស្ថិតនៅ​ផ្ទះ​របស់ខ្លួន ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

បណ្តាញផ្សព្វផ្សាយក្នុងស្រុកដកស្រង់ប្រភពពីនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា មានប្តីប្រពន្ធ ២នាក់ បានស្លាប់យ៉ាងអាណោចអាធម ក្រោយបុរសជាប្តីបានយកគ្រាប់ច្នៃបំផ្ទុះស្លាប់ទាំងប្តីប្រពន្ធ ដោយសារតែភ្លើងប្រច័ណ្ឌ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត៣រសៀល ថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។សមត្ថកិច្ចបានអោយដឹងថា រឿងរ៉ាវខាងលើនេះ កើតឡើងដោយសារប្ដីប្រច័ណ្ឌប្រពន្ធ ព្រោះកន្លងមកគ្រួសារនេះតែងឈ្លោះប្រកែកគ្នា និងធ្លាប់ធ្វើអត្តឃាតពីរទៅបីដងរួចហើយតែមិនបានសំរេច។
មន្ត្រីនគរបាលឲ្យដឹងទៀតថា ការប៉ងធ្វើអត្តឃាតលើទី១ ដោយផឹកទឹកអាស៉ីត- លើកទី២ផឹកថ្នាំកណ្តៀ និងលើកទី៣ចងក។


ប៉ុន្តែលើកចុងក្រោយនេះ ការធ្វើអត្តឃាតដោយយកគ្រាប់កែច្នៃបំផ្ទុះស្លាប់តែម្តង។
ករណីខាងលើនេះ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានបន្សល់ទុកកូនប្រុសស្រីចំនួន ៤នាក់ ដោយកូនច្បងមានអាយុត្រឹម១៤ឆ្នាំតែប៉ុណ្ណោះ។ ជនរងគ្រោះជាប្តីមានឈ្មោះ ស៉ីម ធីប អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិព្រៃពន ឃុំរំលេច ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង ចំណែកប្រពន្ធដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍នេះដែរឈ្មោះ នឿន ឡែន អាយុ ៣២ឆ្នាំ ជាជនជាតិខ្មែរ ៕ប្រភពFB

 

 

ករណីឃាតកម្មសម្លាប់ប្តី ត្រូវ តុលាការសម្រេចផ្តន្ទាទោសស្រ្តីជាប្រពន្ធ និងកូនធម៌ម្នាក់ៗ ដាក់ពន្ធនាគារអស់មួយជីវិត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿង ឃាតកម្មប្រពន្ធដើម ជួលកូនធម៌ឲ្យសម្លាប់ប្តី ព្រោះខឹងរឿងមានស្រីមិនចូលផ្ទះ។ តុលាការបានសម្រេចផ្តន្ទាទោសប្រពន្ធ និងគូកនដែលជាកូនធម៌ដាក់គុកម្នាក់ៗ អស់មួយជីវិតតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

លើសំណុំរឿងនេះ តំណាងអយ្យការ បានចោទប្រកាន់លើជនត្រូវចោទទី១៖ ឈ្មោះ សូ ផា ភេទប្រុស អាយុ២៩ឆ្នាំ ជាកូនធម៌របស់ជនរងគ្រោះ និងទី២៖ ឈ្មោះ សៅ សំអឿន ភេទស្រី អាយុ៤៦ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះពីបទ (ឃាតកម្មគិតទុកជាមុន) ដោយពួកគេបានរៀបចំផែនការ សម្លាប់ជនរងគ្រោះឈ្មោះ កៅ ផា ភេទប្រុស អាយុ៥០ឆ្នាំ កាលពីយប់ថ្ងៃទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។

ក្នុងកឡុងពេលសវនាការ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទឈ្មោះ សូ ផា បានសារភាពថា ជនជាប់ចោទឈ្មោះ សៅ សំអឿន ជាប្រពន្ធជនរងគ្រោះបានជួលខ្លួន ក្នុងតម្លៃ១ពាន់ដុល្លារ ឱ្យសម្លាប់ប្តី និងយកឡានយកឡានទៅផ្ទះវិញ ព្រោះខឹងជនរងគ្រោះ ឈ្មោះ កៅ ផា ជាប្តីយកឡានតូរីស ដែលឈ្មោះ សៅ សំអឿន ជាប្រពន្ធខំយកលុយ កូនធ្វើការនៅប្រទេសកូរ៉េ ចំនួន១២,០០០ដុល្លារទិញឱ្យរត់ បែរជាជនរងគ្រោះយកទៅរកស៊ីចិញ្ចឹមស្រី ចុះចោលប្រពន្ធកូន។

ដោយឡែកជនជាប់ចោទឈ្មោះ សៅ សំអឿន បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើដូចការលើកឡើងរបស់ឈ្មោះ សូ ផា មែនព្រោះតែខឹងប្តីមានស្រី។

គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនជាប់ចោទខាងលើ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីពលរដ្ឋបានប្រទះឃើញសាកសព ជនរងគ្រោះ ចងផ្អោបនឹងដុំថ្ម នៅក្នុងប្រលាយទឹកស្អុយចំណុចតាមបណ្តោយផ្លូវលំ ខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៦៕

ប្រភព៖ FB

បុរស​ម្នាក់ បើករថយន្ត BMW បោះពួយ​យ៉ាង​លឿន ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​ថ្ម​មួយ​ដើម បង្ក​ការភ្ញាក់ផ្អើល នៅ​ភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​មុខ​ក្រុមហ៊ុន KANSIA PAINT តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី កែង​និង​ផ្លូវ១០៩ ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក BMW 528 I ពណ៌​ស គ្នាន​ស្លាក​លេខ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​លិចទៅ​កើត​បោះពួយ​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​មក​ស្តាំ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ថ្ម​មួយ​ដើម​ពេញទំហឹង បណ្តាល​ឲ្យ​បង្គោល​ភ្លើង​រង​ការខូចខាត​តិចតួច ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ បន្តដំណើរ​លែងរួច សំណាង​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស។ ម្ចាស់​រថយន្ត​បង្ក​បាន​ឡើង​ជិះ​រថយន្ត​មិត្តភក្តិ​មួយគ្រឿង​ទៀត​ចេញពី​កន្លែងកើតហេតុ​បាត់។

ចំណែក​រថយន្ត​បង្ក សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ៕

ប្រភព៖ FB

ផ្អើលទាំងព្រឹក នៅខណ្ឌឫស្សីកែវ ប៉ូលីសអន្តោប្រវេសន៍ ចាប់ឃាត់ខ្លួនវៀតណាមស្នាក់នៅខុសច្បាប់

(ភ្នំពេញ) នៅវេលាម៉ោង៦និង៣០នាទីព្រឹក ​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ នគរបាល​ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧នាក់​ ដែល​រស់នៅ​និង​ប្រកប​មុខរបរ​ដោយ​ខុសច្បាប់​​នៅ​កម្ពុជា​។

ការ​ឃាត់​ខ្លួន​នេះ​ ធ្វើ​ឡើង​ដោយ​លោក​វរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ និងកម្លាំងសមត្ថកិច្ច​មូលដ្ឋានខណ្ឌឫស្សីកែវ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ។

ការ​ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ និងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិ​វៀតណាមសរុបចំនួន០៧នាក់​ ស្រី​ពីរ​នាក់​ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់​៕ប្រភពFB

រថយន្តកុងតឺន័រមួយគ្រឿងរេចង្កូតបុកបង្កាន់ដៃស្ពាននិងម៉ូតូក្មេងស្ទូចត្រីធ្លាក់ចូលទន្លេវ៉ៃគោ តៃកុងឡានមិនមានរបួស ប៉ូលីសចាប់វ៉ៃខ្នោះ

ខេត្តស្វាយរៀង៖ករណីនេះបានកើតឡើងកាលវេលាម៉ោង៤:២៥នាទីថ្ងៃទី២០ខែសីហាឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចក្បាលស្ពានហាយវ៉េខាងកើតស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

តាមក្មេងប្រុសជាម្ចាស់ម៉ូតូូដែលអង្គុយស្ទួចត្រីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថារូបគេមានឈ្មោះ សំ មន្ថារចនា អាយុ ១៥ឆ្នាំ មានទីលំនៅភូមិ វាលយន្ត សង្កាត់/ក្រុង ខេត្ត ស្វាយរៀង ដោយបានបញ្ជាក់ថា នៅមុនពេលកើតហេតុរូបគេនិងមិត្តភ័ក្តបានមកស្ទូចត្រីនៅក្រោមស្ពានហាយវ៉េ ចំណែកម៉ូតូបញ្ឈរទុកអែបចិញ្ចើមថ្នល់ ស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿងបើកបរយ៉ាងលឿនពីទិសខាងកើតមកលិច។

លុះមកដល់ចំណុចភូមិឃុំកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃបុករះបង្កាន់ដៃស្ពានជាង២០ម៉ែត្ររាបដល់ដីនិងោបន្តបុកម៉ូតូដែលបញ្ឈរទុកអូសធ្លាក់ចូលក្នុងទឹកទន្លេវ៉ៃគោជាមួយតែម្តង។

ក្រោយពីបង្កហេតុរួចមក គេឃើញបុរសម្នាក់បានវាចេញតាមកញ្ចក់រថយន្តហែលទឹកឡើងលើគោក និងជិះម៉ូតូឌុបចេញទៅទិសខាងលិចបំរុងហៅរថយន្តតាក់សុីជិះគេចខ្លួន តែត្រូវបានសមត្ថកិច្ចតាមទាន់ឃាត់ខ្លួនមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគនរបាលខេត្តស្វាយរៀង៕

ប្រភព៖ FB

មិនគួរឲ្យជឿទេថា! បេក្ខជនមួយរូបយកពស់ឲ្យវារចូលក្នុងច្រមុះចេញតាមមាត់ ធ្វើឲ្យគណៈកម្មការមិនហ៊ានមើលទេ ងាកមុខចេញគ្រប់គ្នា (មានវីដេអូ)

ពិតមិនគួរឲ្យចង់ជឿមែន ហើយក៏អស្ចារណាស់ដែរ បុរម្នាក់នេះគាត់អាចធ្វើបាន ធ្វើឲ្យមានករភ្ញាក់ផ្អើលពេញឆាក ក្នុងកម្មវិធីបង្ហាញសមត្ថភាពទេពកោសល្យលើពិភពលោក Cambodia’s Got Talent រដូវកាលទី 2 វគ្គ Judge Audition ដំណើរការបាន ២ សប្តាហ៍ហើយ បើគិតត្រឹមយប់ថ្ងៃអាទិត្យទី ១២ សីហានេះ។ ដោយក្នុងនោះមានបេក្ខជនជាច្រើន បានចូលរួមក្នុងការប្រកួតបញ្ចេញសមត្ថភាពប្លែកៗ ពីគ្នា។

ជាក់ស្ដែង​ ក្នុងនោះបេក្ខជនមានឈ្មោះ​ប្រាក់ វ៉ុន បានបញ្ចេញសមត្ថភាពដោយយកសត្វពស់ឲ្យចូលតាមច្រមុះ ចេញតាមមាត់ មើលហើយព្រឺព្រួចខ្លាំងតែម្ដង។​ ចង់ដឹងថា លទ្ធផលទៅជាយ៉ាងណា សូមទស្សនាវិដេអូខាងក្រោម៖

ម៉ូតូ ៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យ….

(កណ្តាល)  គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ៣គ្រឿងបុកបន្តគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រ្តីចំនួន២នាក់ និងរបួសស្រាលបុរស១នាក់ កើតហេតុនៅថ្ងៃចន្ទ ៩កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៦និង៣០នាទី នៅចំណុចខាងមុខដេប៉ូលក់គ្រឿងសំណង់ យីហោ នាង ស្រីមុំ លើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1N.6687(មិនពាក់មួកសុវត្ថិភាព) អ្នកបើកបរដោយបុរស១នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសស្រាល ទៅមន្ទីរពេទ្យដោយខ្លួនឯង បើកបរក្នុងទិសដៅពីជើងទៅត្បូងរួចបើកឆ្លងផ្លូវទៅលិច ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1K.0275(មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីត្បូងមកជើង ។

អ្នកបើកបរឈ្មោះ សាត ស្រីទូច ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិព្រែកសំរោង២ សង្កាត់-ក្រុងតាខ្មៅ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។

បន្ទាប់មកម៉ូតូបង្កហេតុខាងលើ បានខ្ទាតទៅបុកម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាកCHALY ពណ៌ស ពាក់ផ្លាកលេខ ប.4060ភ.ព1 (មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីត្បូងមកជើង អ្នកបើកបរឈ្មោះ ជឹម ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលគ្លីនិកសុខលាភមេត្រី។ ក្រោយពីកើតហេតុកម្លាំងជំនាញបានធ្វើកំណត់វាស់វែងទីកន្លែងកើតហេតុ និងដកហូតយកមធ្យោបាយដែលពាក់ព័ន្ធ ទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី។

តាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ HONDA DREAM125 ពាក់ផ្លាកលេខ កណ្តាល1N.6687 បើកម៉ូតូមិនគោរពសិទ្ធិអាទិភាព និងខ្វះការប្រុងប្រយ័ត្ន៕ប្រភពFB