បុគ្គលទាំងឡាយណាដែលរំលោភយកអូរ ប្រឡាយ លូ និង រឹងទទឹងមិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ

(ព្រះសីហនុ) នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំស្តីពី វឌ្ឍនភាព ការងារគ្រប់គ្រង អូរ ប្រឡាយ លូ ក្នុងក្រុង កាលពីរសៀលថ្ងៃព្រហស្បតិ៍១២កើត ខែស្រាពណ៌ ឆ្នាំច ពស២៥៦២ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ របស់គណៈកម្មការពិនិត្យគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់​ ក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះដែរដឹកនាំដោយលោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត  និងជាប្រធានគណៈកម្មការពិនិត្យគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ និងមានការចូលរួមពីរដ្ឋបាលក្រុង មន្ទីរសាធារៈការ និងដឹកជញ្ជូនខេត្ត, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីភូមិបាល និងទីចាត់ការអន្តរវិស័យខេត្ត ដោយបានផ្តោតទៅលើរប្រៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖

១. វឌ្ឍនភាពការងាររបស់ក្រុមការងារ

២. នីតិវិធីកសាងឯកសារសំរាប់អនុវត្តចំពោះបគ្គលទាំងឡាយណាដែលរំបានរំលោភអូរ ប្រឡាយ និងលូ សាធារណៈ

៣. គម្រោងផែនការធ្វើអាងប្រព្រឹត្តកម្មរបស់ក្រុមហ៊ុនចិន BUGG  និងបញ្ហាមួយចំនួនទៀត។

លោក ជាវ វិជ្ជាក់ បញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តអនុវត្តការងារផ្លូវច្បាប់លើបុគ្គលណាដែលបានរំលោភយកអូរ ព្រែក ប្រឡាយ ផ្លូវទឹក នឹងឈានទៅដល់ការកសាងឯកសារបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

លោក ជាវ វិជ្ជាក់ ផ្តាំផ្ញើអោយមន្រ្តីពាក់ព័ន្ធ ត្រូវពង្រឹងសមត្ថភាពបន្ថែម និងខិតខំប្រឹងប្រែងមួយកំរឹតទៀតដើម្បីអោយការងារមានប្រសិទ្ឋភាពតាមការណែនាំរបស់ថ្នាក់ដឹកនាំ៕​

នេះហើយរំលោកសម្លាប់ ជាប់គុកអស់មួយជិវិត និងសងជម្ងឺចិត្ត អស់៦ម៉ឺនដុល្លារទៀត

(ស្វាយរៀង) នាល្ងាចថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០១៨ ដូចអ្វីដែលបានគ្រោងទុកតាមតារាងកម្មវិធីជំនុំជំរៈ របស់តុលាការសាលាតំបូងខេត្តស្វាយរៀង ក្នុងរឿងក្តីតាក់ស៊ីបាវិត២នាក់បាន រំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូជាភ្ញៀវជាង១ឆ្នាំមុនត្រូវបានតុលាកាសម្រេចដាក់ទោសអស់មួយជីវិតទាំង២នាក់។

រយះពេលពេញ០១ថ្ងៃនៃការសួរដេញ​ដោល​ក្នុងអង្គសវនាការ រហូត​ម៉ោង១៦.៣០នាទីសាលក្រមត្រូវបាន​ប្រកាសដោយប្រធានក្រុមប្រឹក្សាជំនុំជំរះសម្រេចផ្តន្ទាទោសលើជនជាប់ចោទទាំង២នាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗអស់មួយជីវិតនិងរួមគ្នាសងសំណងទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន៦ម៊ឺនដូល្លា(បើកផ្លូវអោយប្តឹងឧទ្ធណ៍តាមកំណត់ច្បាប់​)​ ។

ជនជាប់ចោទទាំងពីរ​ មានឈ្មោះ ឆឺយ សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិ ព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង ដកហូតរថយន្ត ១ គ្រឿង ម្នាក់ទៀត ឈ្មោះផ្លេក មុន្នី ភេទប្រុស អាយុ ៣២ឆ្នាំ ជនសង្ស័យទាំងពីរនាក់មុខរបរបបើកបររថយន្តតាក់ស៊ី ដែលបានរំលោភសំលាប់ ជនរងគ្រោះឈ្មោះ សុវណ្ណ សុម៉ាលីន ភេទស្រី អាយុ ១៨ ឆ្នាំ ស្រុកកំណើតខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២ខែសីហាឆ្នាំ២០១៧ និងបានបោះសពចោលក្នុងទឹកកែងស្រែត្រូវបានពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០១៧ក្នុងភូមិ តាពៅ សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕ ប្រភពផែងវណ្ណះ

សូមទស្សនាវិដេអូ ដែលក្រុមចោរបានធ្វើសកម្មភាពប្លន់ធនាគារទាំងកណ្តាលថ្ងៃត្រង់…(មានវិដេអូ)

Update៖ ក្រោយពីមានករណីប្លន់ធនាគារឡើងកក្រើករាជធានីភ្នំពេញរួចមក ភ្លាមៗបន្ទាប់ពីការប្លន់ធនាគារ អ អេច ប៊ី នោះសមត្ថកិច្ចបានដុតដៃដុតជើងតាមចាប់ជនសង្ស័យ ៥នាក់ ប្រដាប់ដោយអាវុធខ្ចប់លុយរត់ចេញយ៉ាងរហ័សនោះហើយ កំពុងគេចខ្លួន។

តាមសេក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់នោះគឺជនសង្ស័យគឺមានគ្នាចំនួន ៥នាក់ ដែលករណីនោះបានចាប់ផ្តើមដោយក្រុមជនសង្ស័យបានដើរចូលមកដោយថ្មើរជើង និងបានចូលមកគ្រៀកភ្ជង់ឱ្យសន្តិសុខដែលកំពុងអង្គុតនៅក្រោមឆ័ត្រ និងនាំចូលទៅខាងក្នុង និងបានធ្វើការប្លន់យកទឹកប្រាក់រត់គេចតែម្តង។

បើយោងតាមសម្តីសមត្ថកិច្ចបានឱ្យដឹងថាទឹកប្រាក់ដែលត្រូវបានក្រុមចោរប្លន់យកទៅគឺមានចំនួនរហូតទៅដល់ជាង១០ម៉ឺនដុល្លាអាមេរិកឯណោះ។

នៅពេលនេះសមត្ថកិច្ចកំពុងតែកំណត់មុខសញ្ញា និងធ្វើការសិក្សាទៅលើវីដេអូដែលទទួលបានពីកាមេរ៉ាសុវត្ថិភាពដើម្បីធ្វើការកំណត់មុខសញ្ញាក្រុមជនសង្ស័យ។

 

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkompheak.meun%2Fvideos%2F1664213320374976%2F&show_text=0&width=560

ប្រភពវិដេអូ៖ Meun Kompheak

ហិង្សារវាងបក្ខពួកក្មេងទំនើង២ក្រុម នៅក្រុងតាខ្មៅ បង្កទៅជាករណីឃាតកម្ម


ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើង២ក្រុម បានជិៈម៉ូតូដេញវ៉ៃកាប់ចាក់គ្នាផ្អើលពេញក្រុងតាខ្មៅ កាលពីវេលាម៉ោង ១៣:២០នាទីថ្ងៃទី២២ខែសីហាឆ្នាំ២០១៨ នៅ​ចំណុច រង្វង់​មូល​តាខ្មៅ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ បណ្ដាលឲ្យភាគីម្ខាងស្លាប់ម្នាក់ ចាប់ជនដៃដល់បាន៤នាក់។

ជនសង្ស័យ​ទាំង០៤នាក់​
១ ឈ្មោះ អាលី មីហ្សាន ភេទ​ប្រុស​អាយុ​១៧ជនជាតិខ្មែរឥស្លាម មុខ​របរ​កម្មករ​រោង​ចក្រ ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តាពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។


២ ឈ្មោះ លាស់ ខរី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិ​ឥស្លាម​មុខ​របរ លក់ត្រី ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តាពៅ សង្កាត់​ដើម​មៀន​​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។


៣ ឈ្មោះ ម៉ាត់ ស្មាអែល ភេទ​ប្រុស​អាយុ​១៥ឆ្នាំ ជនជាតិ​ឥស្លាម​មុខ​របរ​នៅផ្ទះ ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តាពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។


៤ ឈ្មោះ ស្លេះ រុំម៉ាលី ភេទ​ប្រុស​អាយុ​១៧ជនជាតិខ្មែរឥស្លាម​មុខ​របរ​កម្មករ​រោង​ចក្រ​។

ឯជនរងគ្រោះ​ម្នាក់ ឈ្មោះ ប៉ែន រិទ្ធី​រាជ្យ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិ​ខ្មែរ មុខ​របរ​សិស្ស ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​(ស្លាប់)។


វត្ថុតាងចាប់យក ម៉ូតូ​០២គ្រឿង​
១ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌​ខ្មៅសេរីឆ្នាំ​២០១៥ស្លាក​លេខ កណ្ដាល​1S6729 ។
២ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សង់​សេ១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៧ស្លាក​លេខ​កណ្ដាល​1V1797។

សមត្ថកិច្ចបានឲ្យដឹងថា មុន​ពេល​កើត​ហេតុ នៅ​វេលាម៉ោង​១២:៣០នាទី ជនរងគ្រោះ​បាន​ជិៈម៉ូតូ ០១គ្រឿង ម៉ាក​ហុងដា​ឌ្រីម​សង់​សេ១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៧ មក​ដល់ចំណុចកែង​លោកតា​ចិន​ថៃជឺ។


បានយកដុំថ្មគប់ទៅលើក្រុម​ជនសង្ស័យ ភ្លាម​នោះ​ក្រុម​ជនសង្ស័យ​មាន​គ្នា​០៤នាក់​ជិៈ ម៉ូតូ​០១គ្រឿង​ម៉ាក​ហុងដា​ឌ្រីម​សង់​សេ១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៥បាន​ជិៈ ម៉ូតូ​ដេញ​តាម ពី​ចំណុច លោកតា​​ចិន​ថៃជឺ ឡើង​ទៅរង្វង់​មូល ព្រះ​នរាយណ៍។
រហូត​ដល់​រង្វង់​មូល​លោកតា​ម៉ៅ ពេល​នោះ​ម៉ូតូ​ជនសង្ស័យ​បាន​ជិះ​បុក​ម៉ូតូ​ជនរងគ្រោះ​ពី​ក្រោយ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ទាំង​ពីរ ហើយ​ជនរងគ្រោះ​បានដួល​បោក​ទៅ​នឹង​ខឿន​រង្វង់​មូល​តាខ្មៅបន្ទាប់​មក។


បក្ខ​ពួក​ក្រុម​ជនសង្ស័យ​បាន​ក្រោក មកទាត់ធាក់ទៅ​លើ​ជនរងគ្រោះ​បន្ថែម​ទៀត បណ្តាល​អោយ​ជនរងគ្រោះ​រងរបួសជាទម្ងន់បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។
ដោយសារជនរងគ្រោះ​មាន​របួស​ធ្ងន់ធ្ងរ​ពេក​ក៏បាន​ដាច់​ខ្យល់​ស្លាប់​តែម្តង​។​
បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ឃាត់ខ្លួន​នៅ អធិការ​ដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​បន្ត​នីតិវិធី​៕

ប្រភព៖ គីម ហៀប

ញាក់សាច់.!! ចោថ្លើមធំពៀសមេឃ ហ៊ានប្លន់ធនាគាទាំងថ្ងៃត្រង់តែម្តង…(មានវិដេអូ)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ខែសីហានេះ អ្នករស់នៅក្នុងក្រុងភ្នំពេញបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបណ្តា​ញ​ស​ង្គមបានបង្ហាញ ករណីក្រុមចោរប្រដាប់ដោយអាវុធចំនួន៥នាក់ ធ្វើសកម្មភាពប្លន់ ធនាគារឥ​ណ្ឌូ​ឆា​យណា RHB បានសម្រេចក្នុងភាពស្ងៀមស្ងាត់ទាំងកណ្ដាលថ្ងៃ។

សូមបង្ហាញផងដែរ ធនាគារឥណ្ឌូឆាយណា RHB មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្បែរនិងវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ។យ៉ាងណាមិញ ចំពោះចំនួនទឹកប្រាក់ដែលបានបាត់បង់ ខាងធនាគានៅមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយនោះទេ រីឯមន្ត្រីមានសមត្ថកិច្ចកំពុងដុតដៃដុតជើងយ៉ាងសកម្ម ដើម្បីបើកយុទ្ធនាការស្រាវជ្រាវពី ករណីប្លន់ដ៏គួរឲ្យតក់ស្លុតមួយនេះផងដែរ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FKohSantepheapFireBuzz%2Fvideos%2F542685766165276%2F&show_text=0&width=560

ប្រភព៖ FB

កូនមន្រ្តីកសិកម្មខេត្តកំពង់ស្ពឺ លួច​យក​អាវុធ​ខ្លីឪពុក​ ធ្វើអត្តឃាត បាញ់សម្លាប់​ខ្លួននៅក្នុងផ្ទះព្រោះតែ…….

កំពង់ស្ពឺ ៖ កូនមន្រ្តីកសិកម្មខេត្តកំពង់ស្ពឺ លួច​យក​អាវុធ​ខ្លីឪពុក​ ធ្វើអត្តឃាត បាញ់សម្លាប់​ខ្លួននៅក្នុងផ្ទះ ករណី​នេះបង្ករអោយមានការភ្ញាក់ផ្អើល កើតឡើង​កាលពី​​រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ នៅ​ចំណុច​ភូមិ​អង្គ​សិរី សង្កាត់​រកា​ធំ ក្រុង​ច្បារមន។


តាមប្រភពសមត្ថកិច្ចបានអោយដឹងថាយុវជនម្នាក់​នេះបាន​លួច​យក​កាំភ្លើង​ឪពុក​របស់ខ្លួន​បាញ់សម្លាប់​ខ្លួនឯង ខណៈ​ឪពុក​កំពុង​អង្គុយលេង​ក្រៅ​ផ្ទះ តាមការពិនិត្យ ​សមត្ថ​កិ​ច​បានដាក់​កា​រស​ន្និ​ដា្ឋ​ន​ថា ជនរងគ្រោះ​អាច​ជំងឺសរសៃប្រសាទ​ធ្វើទុក្ខ​ព្រោះ​កន្លង​មក​តាម​សេចក្តីរាយការណ៍​ពី​ឪពុក​សព​គឺ​ជនរងគ្រោះ​ធ្លាប់​ប៉ុនប៉ង​សម្លាប់ខ្លួន​ដោយ​ចងក​ជាច្រើនលើក​មកហើយ។

ជនរងគ្រោះ​ឈ្មោះ ឆិល តុលា អាយុ២១ឆ្នាំ មាន​ឪពុក​ឈ្មោះ ឯម សុខុម ជា​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត រស់នៅ​កន្លែងកើតហេតុ។

សេចក្តីរាយការណ៍​ពី​ក្រុមគ្រួសារ​សព​គឺ​ខណៈដែល​ឪពុក​កំពុង​អង្គុយលេង​នៅក្រៅ​ផ្ទះ ស្រាប់តែ​ជនរងគ្រោះ​ដែល​បាត់​ពី​ផ្ទះ១ថ្ងៃ​ពេលមកដល់បាន​ដើរ​សំដៅចូលទៅ​ក្នុងផ្ទះ​បាត់ទៅ។ ការដែល​ជនរងគ្រោះ​ចូលមក​នេះ​ឪពុក​ក៏​មិនបាន​ចាប់អារម្មណ៍​ដែរ គិត​ស្មានថា កូន​មកពី​ដើរលេង​ដូច​សព្វដង តែ​មិន​នឹកស្មានថា​រូបគេ​ចូលទៅក្នុង​បន្ទប់​ហើយ​យក​កាំភ្លើង​បាញ់សម្លាប់​ខ្លួន​បែបនេះ​សោះ។

ជនរងគ្រោះ​ជា​មនុស្ស​មា​ន​ជំងឺសរសៃប្រសាទ​ជាប់​ខ្លួន។ កន្លងមក​តាម​សេចក្តីរាយការណ៍​ពី​ឪពុក​ជនរងគ្រោះ គឺ​រូបគេ​ធ្លាប់​ប៉ុនប៉ង​ចងក​សម្លាប់ខ្លួន​ច្រើនលើក​មកហើយ តែ​មិនបាន​សម្រេច​ដោយ​ឪពុក​ឃើញ​ទាន់ លើកចុងក្រោយ​នេះ​ក៏​ធ្វើអត្តឃាត​បានសម្រេច​តែម្តង។

លោក ឯម សុខុម បាន​ប្រាប់​ផងដែរ​ថា អាវុធ​របស់លោក​ដែល​កូន​យកទៅ​បាញ់សម្លាប់​ខ្លួន​នេះ​ម៉ាក K៥៤ ជា​អាវុធ​របស់លោក​កាន់កាប់​ប្រើប្រាស់ ដោយមាន​ការទទួលស្គាល់​ពី​ប្រធាន​អង្គភាព​ត្រឹមត្រូវ​ហើយ​ចំពោះ​អាវុធ​នេះ​គឺ​លោក​លាក់ទុក​ក្រោម​ពូក​ដេក​របស់លោក តែ​មិ​នឹកស្មានថា កូន​វា​រកឃើញ​ហើយ​យកមក​បាញ់សម្លាប់​ខ្កួ​ន​បែបនេះ​សោះ។

កូន​នេះ​គឺ​លោក​ស្រលាញ់​ជាងគេ ហើយ​រាល់ថ្ងៃនេះ​ទៀត​សោះ​កំពុង​សង់រោង៣ខ្នង​អស់​លុយ​រាប់ម៉ឺន​ដុល្លារ ទុក​ឲ្យ​គេ​ចិញ្ចឹម​ជ្រូក តែ​មិន​នឹកស្មានថា​កូន​គិត​ខ្លី​ដល់​ថ្នាក់​ហ្នឹង​សោះ បើតាម​សាច់ញាតិ​ជិតខាង​ផ្ទះកើតហេតុ បង្ហើប​ប្រាប់​គឺ​ជនរងគ្រោះ​ជា​មនុ​ស្សញៀន​ថ្នាំ​បើទោះជា​ឪពុក​អប់រំ​ប្រដៅ និង​ណែនាំ​យ៉ាងណា​ក៏​ជនរងគ្រោះ​មិន​ស្តាប់​តាម​ការណែនាំ​ដែរ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ពិនិត្យ ឃើញថា ជនរងគ្រោះ​ពិត​បានជា​បាន​យក​កាំភ្លើង​របស់​ឪពុក​គេ​បាញ់​សម្លាប់ខ្លួន​ប្រាកដ​មែន ៕

ប្រភព៖ FB

ចាប់បានចោរវ័យក្មេងទាំងយប់ (សង្ស័យបែកថ្នាំ)

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ ប្រជាពលរដ្ឋព្រួតគ្នាចាប់បានចោរវ័យក្មេង សង្ស័យបែកថ្នាំ រួមទាំងវត្ថុតាង ដែលប្រេីប្រាស់សំរាប់កាច់កម៉ូូតូ និងគាស់ទូមាស នៅផ្សារតូច ទួលសង្កែ។ មើលទៅកាយវិការ និងសំដីក្មេងម្នាក់នេះ ឈ្លើយមែនទែន ធ្វើឲ្យមហាជនទ្រាំសឹងមិនបានម្ដងៗ។

គ្រាន់តែគេសួរ និងចាប់កុំឲ្យវារត់វានិយាយឡើង សុទ្ធតែអញហា៎ អញទ្រាំមិនបានលូវហើយ មិនត្រឹមតែប៉ុននិង ប្រជាពលរដ្ឋ ឆែកឆេររកមាន ដែកកេះមួយ កាតATM និងខ្សែក ជញ្ជៀន ខ្សែដៃ សុទ្ធតែរបស់មានតម្លៃ។ បើចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕

ប្រភព៖ FB

ក្លិបអធិរាជស Real Madrid C.F. ធ្វើការប្រកួតបើករដូវកាលដោយបាត់អ្នកគាំទ្រពាក់កណ្ដាល

កីឡាដ្ឋាន Estadio Santiago Bernabéu របស់ក្លិបអធិរាជស Real Madrid C.F. ធ្វើការប្រកួតបើករដូវកាលដោយបាត់អ្នកគាំទ្រពាក់កណ្ដាល (កីឡាដ្ឋានផ្ទុកមនុស្ស 81,044នាក់ អ្នកចូលគាំទ្រ 48,466នាក់) ក្រោយការចាកចេញរបស់ Cristiano Ronaldo នេះជាតួរលេខទាបបំផុតមិនធ្លាប់មានរបស់ Real Madrid C.F. រយះពេល10ឆ្នាំចុងក្រោយនេះ៕


ប្រភព៖ MARCA

ថ្ងៃទី​ ២៣​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ សាលាដំបូងខេត្តស្វាយរៀង​ បាននឹងកំពុងបើកសវនាការ​ លើរឿងក្ដីរំលោភសម្លាប់នារីរងគ្រោះនៅក្រុងបាវិត​ បន្ទាប់ពីមានការស្នើសុំពន្យាពេលជាច្រើនលើកច្រើនសារ​ ពីសំណាក់មេធាវីការពារជនល្មើស

ស្វាយរៀង​ ៖​ ថ្ងៃទី​ ២៣​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ សាលាដំបូងខេត្តស្វាយរៀង​ បាននឹងកំពុងបើកសវនាការ​ លើរឿងក្ដីរំលោភសម្លាប់នារីរងគ្រោះនៅក្រុងបាវិត​ បន្ទាប់ពីមានការស្នើសុំពន្យាពេលជាច្រើនលើកច្រើនសារ​ ពីសំណាក់មេធាវីការពារជនល្មើស​ ។​

រឿងក្ដីនេះបើគិតមកដល់ពេលនេះមានរយៈពេល មួយឆ្នាំជាងហើយ។យើងសង្ឃឹមថាគ្រួសារនារីរងគ្រោះនឹងទទួលបានពន្លឺយុត្តិធម៌បន្ទាប់ពីការកាត់ក្ដីនេះ។

គួរំលឹកផងដែរថា កាលពីថ្ងៃទី 04 ខែសីហា ឆ្នាំ 2017  ប្រជាពលរដ្ឋបានប្រទះឃើញ សាកសពស្រ្ដីម្នាក់ស្លាប់អាក្រាតកាយនៅក្នុងវាលស្រែ ស្ថិតក្នុង ភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត។ ហើយប្រជាពលរដ្ឋក៏បានជូលដំណឹងនេះទៅសមត្ថកិច្ច មកពិនិត្យនៅកន្លែងកើតហេតុ ទើបសមត្ថកិច្ចចាត់ទុកថា នេះជាករណីរំលោភសម្លាប់។

ចំណែកសពស្រ្ដីរងគ្រោះត្រូវបានគេស្គាល់មានឈ្មោះ សុខ ម៉ាលីន ដែលមានអាយុ១៨​ឆ្នាំ ជាបុគ្គលិកបំរើការងារនៅ កាស៊ីណូ Good Luck ស្ថិតក្នុងក្រុងបាវិត។

ហើយនាងមានស្រុកកំណើតនៅក្នុងខេត្តព្រះវិហារ។នារីរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៧មកម្លេះ ដោយមុនពេលកើតហេតុ ស្ដ្រីរងគ្រោះបានទៅលេងឪពុកម្ដាយនៅស្រុកកំណើតឯខេត្តព្រះវិហារ ហើយបានត្រឡប់មកវិញឈប់​នៅបេនឡានផ្សារអូឡាំពិក រាជធានីភ្នំពេញ រួចឡើងឡានបន្ដមកក្រុងបាវិត ដែលជាទីកន្លែងធ្វើការ។

លោកឧត្តមសេនីយ៍ទោ កឹង ឃនបាននិយាយថា នៅពេលក្មេងស្រីរងគ្រោះជិះរថយន្តនៅតាមឡាន ឪពុកម្ដាយរបស់នាង បានCallសួរនាងថា ជិះរថយន្តដល់ណាហើយ ពេលនោះនារីរងគ្រោះបាននិយាយថា ខ្ញុំមកដល់ម្ដុំផ្សារជីភូ ក្រុងបាវិត ស្រាប់តែពេលនោះក៏បាត់ដំណឹងតែម្ដង។

បន្ទាប់ពីបាត់ដំណឹងភ្លាមៗក្រុមគ្រួសាររបស់នាងក៏មកប៉ុស្ដិ៍ប៉ូលីស ដើម្បីសូមអន្តរាគមន៍ជួយស្វែងរកនាងភ្លាម។

រហូតមកដល់ថ្ងៃទី 08 ខែសីហា ឆ្នាំ 2017 ជនសង្ស័យពីរនាក់ដែលជាអ្នកបើកបររថយន្តដឹកនារីរងគ្រោះត្រូវបានចាប់ខ្លួន។ជនសង្ស័យម្នាក់មានឈ្មោះ ឆើយ សុជាតិ អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផ្លៀក មុន្នី ត្រូវបានកម្លាំងប៉ូលីស ធ្វើការស្រាវជ្រាវហើយឈានទៅដល់ការឃាត់ខ្លូន នៅខេត្តស្វាយរៀង នាវេលាម៉ោង៨ព្រឹក។

និងតាមចាប់ម្នាក់ទៀតនៅមុខសណ្ឋាគារឡឺប្រេស៊ីដង់ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យ៕

ប្រភព៖ FB

កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយ ប៉ុស្តិនគរបាលព្រែកប្រា នៃអធិការដ្ធាននគរបាលខណ្ឌច្បាអំពៅ ធ្វេីការ ស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៣ នាក់ ជាបន្តបន្ទាប់ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើ

ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយ ប៉ុស្តិនគរបាលព្រែកប្រា នៃអធិការដ្ធាននគរបាលខណ្ឌច្បាអំពៅ ធ្វេីការ ស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៣ នាក់ ជាបន្តបន្ទាប់ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស ។

អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណី មាន៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយពណ៌ ផ្ទៃមេឃ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២២៩ ផ្លូវព្រះនរោត្តម ភូមិ ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។


កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ០៥,៣៥ នាទី ជនរងគ្រោះ ឈ្មោះ លីវ តៃហ័រ (LIU DAI HUA) ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EA ៤០៣២៩០៧ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៧ ផ្លូវលេខ៣២២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ ពាណិជ្ជករ
សម្ភារៈបាត់បង់រួមមាន ៖ កាបូបស្ពាយ ពណ៌ ផ្ទៃមេឃ ចំនួន ០១កូនកាបូបលុយពណ៌ ខ្មៅ ចំនួន០១លិខិតឆ្លងដែនលេខ EA ៤០៣២៩០៧ ចំនួន ០១ ក្បាលប្រាក់ដុល្លារចំនួន ១០,០០០ ដុល្លារអាមេរិក កាតធនាគារចំនួន ០៧ សន្លឹកអាវយឺតកីឡាចំនួន ០២ ឈុត។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប ) ប្រព្រឹត្តនៅចំហៀងសណ្ឋាគារ TOKYO INN ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៧ និង ៣០ នាទី ។

ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបយួរដៃពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ ៦៣ មុខសណ្ឋាគារ សង់អាលីហ្សេ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៤ និង ២០នាទី ពីបុរសជនជាតិចិន កំពុងដើរម្នាក់ឯង ។

ករណីទី៤ អំពើលួច(ឆក់ទ្រព្រព្យសម្បត្តិ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៧ ផ្លូវសុធារស ភូមិទី ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ។

ជនសង្ស័យដែលឃាត់ខ្លួនបានរួមមានឈ្មោះ ៖
១-ឈ្មោះ យឹម ភារុន ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤០១ដ.ច.ន ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៧ និង ៣០ នាទី នៅចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

២-ឈ្មោះ កៅ ក្វេងហុង ហៅ ភួង សុវណ្ណារ៉ូ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងថតរូប ស្នាក់នៅផ្ទះលេខ ៥A ផ្លូវលេខ ៣៣៤ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោកឃាត់ខ្លួនថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨វេលាម៉ោង ២២និង០០នាទី នៅចំណុច ក្រោយរោងភាពយន្តគីរីរម្យ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

៣-ឈ្មោះ ម៉ន រតនៈ ហៅ ណាក់តូច ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៤E២ផ្លូវលេខ១៣០សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញឃាត់ខ្លួនថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០១៨វេលាម៉ោង ២២ និង០០នាទី នៅចំណុចក្រោយរោងភាពយន្តគីរីរម្យ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

ប្រភព៖ FB