ក្រុមចោរប្លន់ម៉ូតូពេលរាត្រី ដែលពូកែដើរអុកឡុក កាប់ វាយ ប្លន់ក្នុងរាជធានីភ្នំពេញ ឥឡូវត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយមានគ្នាចំនួន…

ភ្នំពេញ៖ ក្រុមចោរប្លន់ម៉ូតូពេលរាត្រី ចំនួន៥នាក់ ក្រោយពីកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបានកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ហើយនាំទៅសាកសួរ នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធ៍សែនជ័យរួចមក រហូតដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បងធំចោរប្លន់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឆែកឆេបន្ទប់ជួល គ្រាន់តែបើកទ្វារឃ្វាំង ពុទ្ធោ ក្នុងបន្ទប់ស្តុកសុទ្ធតែដាវ និងកាំបិត សម្ភារៈពាក់ព័ន្ធប្រព្រឹត្របទល្មើស ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា អិញ្ចឹងតើ បានក្រុមចោរប្លន់មួយក្រុមនេះ កាប់ វាយប្លន់ ប្រជាពលរដ្ឋគ្មានញញើតដៃសោះ ស្តុកសុទ្ធតែអាវុធ (ដាវ) សុឹងរាល់យប់ទៅហើយ ក្រុមខាងលើ ដើរអុកឡុក កាប់ វាយ ប្លន់ក្នុងរាជធានីភ្នំពេញ ឥឡូវត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានមួយក្រុមតែម្តង ពួកគាត់សាទ រាល់កិច្ចការងារ បង្ក្រាបបទល្មើស របស់សមត្ថកិច្ច មិនបានទាំងស្រុង ក៏បានធូរមួយកម្រឹតដែរ ។


តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ទី​១ ឈ្មោះ​ នុត​ សិត ហៅអា​វែង ភេទប្រុស​ ជា​បងធំ ប្រចាំក្រុម អាយុ​​២១ឆ្នាំ ​មុខរបរ​​ កម្មករ​សំណង់ ពេលថ្ងៃ ពេលយប់ដើរប្លន់ ​ ស្នាក់នៅភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិសែនជ័យ​ មាន​ភូមិ​កំណើត​ភូមិ​ព្រៃ​ធំ​ ឃុំព្រៃធំ​ ស្រុក​កំពងរោទ៍​ ខេត្ត​ស្វាយ​រៀង​ ។ ទី​២ ឈ្មោះ​ សៀម​ វណ្ណរី ភេទប្រុស អាយុ​១៧ឆ្នាំ​ មុខរបរ​ ជាង​ពិដាន​ ស្នាក់នៅ សង្កាត់​អូរបែក​ក្អម​ ខណ្ឌសែនសុខ មាន​ស្រុក​កំណើត​នៅ​ភូមិ​គៀន​តាសៀវ ឃុំ​ស្វាយ​យ៉ា​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្ត​ស្វាយ​រៀង​។

ទី​៣​ ឈ្មោះ សៀម​ វណ្ណរ៉ា ហៅឆាង​ ភេទ​ប្រុស ​អាយុ​២២ឆ្នាំ ​មុខរបរ​ ធ្វើចោរ​ ស្នាក់នៅភូមិ​ត្រពាំង​ឈូក​ សង្កាត់​អូរបែក​ក្អម​ ខណ្ឌសែនសុខ មាន​ស្រុក​កំណើត​គៀន​តាសៀវ ឃុំ​ស្វាយ​យ៉ា​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយ​រៀង​។ ទី​៤​ ឈ្មោះ​ ម៉ៅ​ ថែល ភេទប្រុស អាយុ​២៥ឆ្នាំ​ មុខរបរ​ ទើបចូលរួមជាសមាជិកក្រុមខាងលើ ​ មាន​ស្រុកកំណើត ​ភូមិ​ ចំការ​គួយ​ ឃុំដំរី​ពួន​ ស្រុក​ស្វាយ​អន្ទរ​ខេត្ត​ព្រៃវែង​ ។ ទី​៥ ឈ្មោះ​ លៀប​ អុី​សា​ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សមាជិកក្រុមប្លន់ ​ស្នាក់នៅផ្ទះឡ​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែនជ័យ​មាន​ស្រុកកំណើតនៅ​ភូមិ​ព្រៃ​លាន​ ឃុំ​រំលេច​ ស្រុក​សុីធរកណ្តាល​ ខេត្ត​ព្រៃវែង​ ។

ក្រោយពីចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពវាយប្លន់ យកម៉ូតូកាលពីយប់ថ្ងៃទី២៤ ខែកក្កដា រួចមក លុះដល់ព្រឹក ថ្ងៃទីនាំបងធំ ប្រចាំក្រុម ទៅឆែកបន្ទប់ជួល នៅភូមិទួលពង្រ រកឃើញ កាំបិត ដាវច្រើនដើម ស្លាកលេខ ដែលជនសង្ស័យដោះចេញ ក្រោយប្លន់ម៉ូតូបាន ចំនួន៩បន្ទះ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ហើយសមត្ថកិច្ចឃាត់ស្រ្តីម្នាក់ជាប្រពន្ធរបស់ បងធំចោរប្លន់ ម្នាក់ទៅសាកសួរដែរ ៕

ប្រភព៖ FB

ជនជាតិកូរ៉េម្នាក់ និងជាម្ចាស់ហាងខារ៉ាអូខេយីហោ ហ្សេនៀ បានស្លាប់ដោយសារ…

ខេត្តសៀមរាប៖ ជនជាតិកូរ៉េម្នាក់ និងជាម្ចាស់ហាងខារ៉ាអូខេយីហោ ហ្សេនៀ បានស្លាប់ដោយចងកជាមួយខ្សែនីឡុង នៅក្នុងបន្ទប់ទឹក សពត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២៤ ខែកក្កដាម្សិលមិញ នៅ ទីតាំងការ៉ាអូខេ ហ្សេនៀ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងងសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍នៃស្នងការដ្ឋានខេត្តសៀមរាបឲ្យដឹងថា ជន រងគ្រោះឈ្មោះ Chai Sungsoo អាយុ៥០ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M25969251 ផុតកំណត់ថ្ងៃទី ១៣ខែសីហាឆ្នាំ២០២៥ ទិដ្ឋាការលេខ EB 01445696 ។ លិខិតនេះនឹងផុតកំណត់ថ្ងៃទី២ ខែ មេសា ឆ្នាំ២០១៩ ។ លោកថា ជនរងគ្រោះ (សព) ស្នាក់នៅផ្ទះជួលបន្ទប់ក្រោយសណ្ឋាគារស៊ីធីអង្គរ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងមានប្រពន្ធឈ្មោះ សេក ស៊ីណា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានកូន២នាក់ ។

លោកងបញ្ជាក់បន្ថែមថា «យោងតាមលោកវិជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន និង ជំនាញកោសល្យវិច័យខេត្ត និងផ្អែកតាម វីដេអូកាមេរ៉ាសុវត្ថិភាពឃើញថា ៖ ជនរងគ្រោះបានកាន់ខ្សែនីឡុង ក្នុងគោលបំណងធ្វើអត្តឃាត (ចងក) នៅបន្ទប់ទឹក បុគ្គលិកខាងក្រោយដោយខ្លួនឯងពិតមែន ។

សពក្រោយពិនិត្យធ្វើកោសលវិច័យរួច បានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ FB

ទឹកជំនន់ហូរបុកផ្តាច់គល់ស្ពានបេតុងមួយកន្លែង នៅខ្សែរបន្ទាត់ព្រំដែនខ្មែរ-ឡាវ

ស្ទឹងត្រែងៈ ស្ពានបេតុងមួយកន្លែង នៅតាមបន្ទាត់ព្រំដែនខ្មែរ-ឡាវ ឆ្លងកាត់ទន្លេសេកុង ស្ថិតក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង បានរងការស្រុតបាក់ តាមត្រចៀកក្បាលស្ពាន ពីចំហៀងខាងកើត កាលពីយប់មិញថ្ងៃទី២៥ គ្រាដែលទឹកនៅទន្លេសេកុង នៃប្រទេសឡាវ បានហូរចូលមកយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ស្ពាននេះទើបតែបញ្ចប់ការកសាងកាលពីដើមខែឧសភាកន្លងទៅថ្មីៗនេះ ដែលកសាងឡើងដោយកម្លាំងកងវិស្វកម្ម ដើម្បីបម្រើឲ្យប្រយោជន៍ជូនប្រជាពលរដ្ឋធ្វើតំណើរឆ្លងកាត់ និងដើម្បីតភ្ជាប់ផ្លូវពីខេត្តមួយទៅខេត្តមួយទៀតផងដែរ ។

តាមសេចក្តីរាយការណ៍ ពីកម្លាំងយោធាដែលឈរជើងនៅទីនោះថា ស្ពានខាងលើនេះ បានបាក់ស្រុតផ្នែកខាងកើត នៃត្រចៀកក្បាលស្ពាន ដោយសារតែទឹកទន្លេសេកុងហូពេញប្រៀប ទើបបណ្តាលឲ្យទឹកហូរច្រុះត្រង់ចំណុចដីក្បាលស្ពានទើបចាក់ថ្មី។ លោកបន្តថា សូមផ្អាកការឆ្លងកាត់ជាមណ្តោះអាសន្នសិន ។

សូមបញ្ជាក់ថា ស្ពានខាងលើពុំសូវមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទេ ដែលភាគច្រើនជាយោធាដែលឈជើងនៅតសមបន្ទាត់ព្រំដែនដឹកស្បៀងឆ្លងកាត់៕

ប្រភព៖​ FB

រថយន្តដឹកភ្ញៀវទេសចរណ៍បរទេសមួយគ្រឿងក្រឡាប់ បណ្តាលឲ្យជនបរទេសប្រុស-ស្រី ចំនួន៧នាក់ រងរបួសធ្ងន់ស្រាល…

ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍នេះបាបកើតឡើងកាលពី វេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចមុខខ្លោងទ្វាផ្លូវចួលវត្តទឹកជោរ ស្ថិតនៅភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

តាមប្រភពនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញមានរថយន្តក្រុង២៥កៅអី ហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាក លេខភព3D.3724 បើកបរដោយឈ្មោះពេជ្រ ដា ភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិស្លក្រាម ស្រុកសូទនិគមន៍ ខេត្តសៀមរាប បើកបររថយន្តធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើតពេលមកដល់ចំណុចកើតហេតុខាងលើ បានជាន់ហ្វាំងបន្ថយល្បឿន ដោយមានរថយន្តបែនដឹកដីនៅខាងមុខ បំរុងជែងរថយន្តតូចនៅខាងមុខក្នុងទិសស្របគ្នា ។ ខណៈជាន់ហ្វាំ្រង ដោយហ្វាំ្រងរថយន្ត ជាប់គាំងមិនវិលកង់បណ្តាលអោយក្រឡាប់ មកខាងឆ្វេងដៃបណ្តាលអោយកើតមានគ្រោះថ្មាក់តែម្តង ។

នគរបាលបានប្រាប់ទៀតថា៖ចំពោះការខូចខាតផ្នែកសម្ភារៈរថយន្តខូចខាតស្រាល រីឯមនុស្សអ្នករួមដំណើរក្នុងរថយន្ត១៣នាក់ របួសស្រាល៧នាក់ មិនទាន់ដឹងស្រីប្រុសប៉ុន្មាននាក់នោះទេ បច្ចុប្បន្នកំពុងសំរាកនៅមន្ទីពេទ្យស្រុកក្រលាញ់ ។

ចំពោះអ្នករួមដំណើរទាំង១៣នាក់ មានជនជាតិអូស្ត្រាលីចំនួន៣នាក់,ជនជាតិអាមេរិកកាំងចំនួន៥នាក់,ជនជាតិកាណាដាចំនួន៣នាក់និងជនជាតិអង្គគ្លេសចំនួន២នាក់ ។ បច្ចុប្បន្នអ្នកទាំង១៣នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបហើយ៕

ប្រភព៖FB

រថយន្តដឹកគល់ឈើ បុកម៉ូតូToday បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់…

កំពង់ឆ្នាំងៈ ស្ត្រីមា្នក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តដឹកឈើ១គ្រឿង បុកពេញទំហឹង កាលពីវេលាម៉ោង១១ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៣-៩៤ ត្រង់ចំណុចខាងមុខខ្លោងទ្វាចូលវត្តធម្មវន្ត័ ស្ថិតក្នុងភូមិអញ្ចាញរូង ឃុំស្វាយជ្រុំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក ម៉ាក ISUSU ពាក់ស្លាកលេខ ភ្នំពេញ 3A-32 30 មានដឹកឈើពេញរថយន្ត បើបរស្របទិសគ្នា ជាមួយនិងអ្នកបើកបរម៉ូតូ ម៉ាកកូនទា ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1H-56 69 មានឌុបគ្នា២នាក់ បើពីមុខរថយន្ត ស្រាប់តែត្រូវរថយន្តបើកមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ខណៈដែលជនរងគ្រោះត្រឡប់មកពីផ្សារស្មែតទិញម្ហូប ។

សមត្ថកិច្បបន្តថា ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ឈួន ចន្ធី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិទ្រាខាងជើង ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង (ស្លាប់) ទី២-ឈ្មោះ ឈួន សុំអាត់ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅជាមួយគ្នា (រងរបួសធ្ងន់)។ ដោយឡែក អ្នកបើកបររថយន្តដឹកឈើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ សុង មុន្នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិភ្នៅលិច ឃុំព្រែកចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងអ្នករួមដំណើម្នាក់ទៀតផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ទាំងរថយន្ត និងម៉ូតូ បើកបរស្របទិសគ្នាពីជើងមកត្បូង ខណៈដែលរថយន្តបើបរក្នុងល្បឿនលឿន ក៏ស្រាប់តែមកដល់ចំណុចកើតហេតុ បានបុកអ្នកបើកបរម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានបងប្អូនសាច់ញ្ញាតិដឹងយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តផងដែរ ។

បច្ចុប្បន្ន អ្នកបើបររថយន្ត និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំយកមកការរិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រងចាំធ្វើការដោះស្រាយពេលក្រោយ ខណៈដែអ្នកបើកបរ ត្រូវសមត្ថកិច្ចធ្វើការសាកសួន និងកសាងឯកសារបញ្ជូនបន្តចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖Fb

ពេលនេះរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រតិកម្មយ៉ាងខ្លាំង វិដេអូនិងរូបប៉ុន្មានសន្លឹករបស់ តារាស្រី សុខ ស្រីម៉ុច ដែលបញ្ចេញល្វែងខាងមុខស្ទើរគ្មានចន្លោះអស់កេរ្តិ៍ម្តាយនោះ ​និងមានគម្រោងហៅនាងមកដុសក្អែលចេញម្តង…

ភ្នំពេញ៖ ក្រោយពីបែកវិដេអូនិងរូបប៉ុន្មានសន្លឹក តារាស្រី សុខ ស្រីម៉ុច ប្រលែងល្វែងខាងមុខស្ទើរគ្នាចន្លោះអស់កេរ្តិ៍ម្តាយនោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រតិកម្មយ៉ាងខ្លាំង ​និងមានគម្រោងហៅនាងមកដុសក្អែលចេញម្តង ព្រោះកន្លងនាងមិនធ្លាប់ត្រូវបានក្រសួងហៅទេ តែពេលនេះភាពសិចស៊ីរបស់នាងកាន់គឃ្លើនឡើងៗ គ្មានខ្លាចក្រែងរអែងចិត្តថ្នាក់ដឹកនាំឡើយ ហើយមួយវិញទៀតហាក់គ្មានខ្វល់ខ្វាយពីតម្លៃវប្បធម៌របស់ខ្មែរ ដែលកំពុងមានការស្រុតចុះនោះទេ។

យ៉ាងណាការប្រតិកម្មនោះត្រូវបានលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ស្រង់សម្តីលោកជំទាវ ភឿង សកុណា និងបានប្រាប់តារាញូស៍ថា «រដ្ឋមន្ត្រីក្រសួងវប្បធម៌កំពុងប្រតិកម្មខ្លាំង ចាំបោះឆ្នោតហើយ គេនឹងហៅ ស្រី​ម៉ុច ទៅព្រមានម្តង»។

ការរំលេចក្រលៀនកៀនកោះដែលជាកេរ្តិ៍ខ្មាសរបស់ស្ត្រីលើឆាករបស់កម្មពិធីមួយដែលបានរៀបចំឡើងដោយហាងកែសម្ភស្ស កាលពីប៉ុន្មានថ្ងៃមុននេះ កេរ្តិ៍ឈ្មោះអសោចរបស់នាងបានល្បីរន្ធឺពេញបណ្តាញសង្គមហ្វេសប៊ុក តែលោក ហេង ឡុង បានបញ្ជាក់ថា «នាងមិនមែនជាអ្នកសិល្បៈទេ ព្រោះនាងបានលាឈប់ហើយ»។ ទោះបីមិនមែនជាអ្នកសិល្បៈក្តី តែទង្វើបែបនេះ នាំឲ្យខូច និងបាត់បង់តម្លៃស្ត្រីខ្មែរ ម្ល៉ោះហើយអ្នកលេងបណ្តាញសង្គមនៅតែចង់ឲ្យក្រសួងវប្បធម៌ ចាត់វិធានការខាងលើឲ្យកាន់តែលឿនកាន់តែល្អ។

ប្រភព៖ FB

សូមមកទស្សនាវិដេអូ ក្រោយពីបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ បណ្តាលឲ្យមនុស្សមួយចំនួន​បានបាត់បង់ជីវិត ហើយខ្ទង់រយនាក់​ត្រូវគេ​រាយ​ការណ៍​ថា ​​បាន​បាត់ខ្លួន…(សូមទស្សនាវិដេអូ)

(វៀងច័ន្ទ) មនុស្សមួយចំនួន​បានបាត់បង់ជីវិត ហើយខ្ទង់រយនាក់​ត្រូវគេ​រាយ​ការណ៍​ថា ​​បាន​បាត់ខ្លួន​ ក្រោយពីទំនប់វារីអគ្គិសនីមួយកន្លែង បានដួលរលំ នៅខេត្ត Attapeu (អាត់តាពើ) ភាគអាគ្នេយ៍​ប្រទេសឡាវ និងជាប់ព្រំដែន​ខេត្តស្ទឹងត្រែង​ព្រមទាំងខេត្ត​រតនៈគិរី ភាគឦសាន​នៃប្រទេស​កម្ពុជា តាមការបញ្ជាក់ពីអាជ្ញាធរ​នៅប្រទេសឡាវ​បានឲ្យដឹងនាថ្ងៃអង្គារ ខែនេះ ។

ទំនប់ខាងលើត្រូវ​បានគេរាយការណ៍ថា បានបញ្ចេញទឹក​យ៉ាងជន់ជោរ ទំហំ​​ប្រមាណ ០៥ពាន់លានម៉ែត្រគូប នៅក្នុងសង្កាត់សានសៃ (San Sai) នៃ​ខេត្តខាងលើ ខណៈអាជ្ញាធរ​បាន​ចេញ​ប្រតិបត្តិការជាបន្ទាន់ ដើម្បីជម្លៀស​មនុស្សចេញ។

គួរជម្រាបថា ទំនប់វារីអគ្គិសនីខាងលើ ត្រូវបានសាងសង់​ឡើង​​ដោយគម្រោង​រួមគ្នាមួយ ដឹកនាំដោយ​បណ្តាញ​​ក្រុមហ៊ុនកូរ៉េខាងត្បូង សហការជាមួយ​​ថៃ និងឡាវ។ ទំនប់​នេះ ត្រូវបានគេគ្រោង​នឹងបើកសម្ពោធឲ្យ​ប្រើប្រាស់​ជាផ្លូវការនៅឆ្នាំនេះ ប៉ុន្តែវាមិន​ទាន់ច្បាស់​នៅ​ឡើយទេ​ថា តើ​វាបានចាប់ផ្តើមប្រតិបត្តិការ​ហើយ ឬនៅនោះឡើយ មុនហេតុការណ៍​ទំនប់នេះកើតឡើង៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fwww.mekongfm.saster.fm%2Fvideos%2F421746438331119%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkhmerdragon168%2Fvideos%2F1963840880338985%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F157556041662296%2Fvideos%2F284024485682117%2F&show_text=0&width=266

ប្រភព៖ FB

កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ចចំរុះ​ ដក​ហូត​រថយន្ត​គ្មាន​ប័ណ្ណ​បើកបរ​និងគ្មានឯកសារត្រឹមត្រូវចំនួនជាង២០គ្រឿង

ខេត្ត​ព្រះសីហនុ​-នៅល្ងាចថ្ងៃ​ទី​២៣ ខែ​កក្កដា​​​​ ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ចចំរុះ​ ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ គ្រឿងញៀន​ ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ ត្រួតពិនិត្យ​អ្នក​បើកបរ​រថយន្ត​គ្មាន​ប័ណ្ណ​បើកបរ​និង​ប័ណ្ណ​បើកបរ​មិន​ត្រឹម​ត្រូវ​ នៅក្រុងព្រះសីហនុ ជាលទ្ធផល​បាន​ដក​ហូត​រថយន្ត​ដែល​បើកបរដោយជនជាតិចិន គ្មាន​ប័ណ្ណ​បើកបរ​និងគ្មានឯកសារត្រឹមត្រូវចំនួនជាង២០គ្រឿង
១-រថយន្ត​ម៉ាក​ HIGHLANDER ពណ៌ ក្រហម​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2D-7918 ។


២រថយន្ត​ម៉ាក​ RANGE ROVER ពណ៌ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AU-6556 (ពិន័យ​ឲ្យ​ទៅ​វិញ​) ។


៣-រថយន្ត​ម៉ាក​ R R ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2BO-7777​ ។


៤-រថយន្ត​ម៉ាក​ HIGHLANDER​ ពណ៌​ ប្រផេះ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AH-7311 (ពិន័យ​ឲ្យ​ទៅ​វិញ​)​។


៥-រថយន្ត​ម៉ាក​ W ពណ៌​ ស្ករ​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-8119 ។


៦-រថយន្ត​ម៉ាក​ SINA ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AV-0805 ។


៧-រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌ ប្រផេះ​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-8528 ។


៨-រថយន្ត​ម៉ាក​ Starex ពណ៌ ប្រផេះ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AT-7241 ។


៩-រថយន្ត​ម៉ាក​ HIGHLANDER ពណ៌ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AG-0669 ។


១០-រថយន្ត​ម៉ាក​ Starex ពណ៌ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AU-0119 ។


១១-រថយន្ត​ម៉ាក​ LEXUS RX 570 ពណ៌ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2BC-1688​ (ពិន័យ​ឲ្យ​ទៅ​វិញ​) ។


១២-រថយន្ត​ម៉ាក​ LEXUS RX 470 ពណ៌ ស្ករ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AK-1546 ។


១៣-រថយន្ត​ម៉ាក​ CAMRY បាឡែន ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ​ភ្នំពេញ​2K-9117 ។


១៤-រថយន្ត​ម៉ាក​ LEXUS​ RX​330​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AA-0934 ។


១៥-រថយន្ត​ម៉ាក​ LEXUS​ RX​30​0​ ពណ៌​ ស​ ពាក់ផ្លាកលេខ​កំពង់ចាម​2A-7919 ។


១៦-រថយន្ត​ម៉ាក​ LEXUS​ RX​300​ ពណ៌​ ស្ករ​ ពាក់ផ្លាកលេខកំពត​2A-7879 ។


១៧-រថយន្ត​ម៉ាក​ LEXUS​ RX​300​ ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AR-1669 ។


១៨-រថយន្ត​ម៉ាក​ LEXUS​ RX​300​ ពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2N-3068 ។


១៩-រថយន្ត​ម៉ាក​ ALPHARD ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AU-1326​ (ពិន័យ​ឲ្យ​ទៅ​វិញ​) ។


២០-រថយន្ត​ម៉ាក​ RANGE ROVER ពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AP-7879 (ពិន័យ​ឲ្យ​ទៅ​វិញ​)​ ។


២១-រថយន្ត​ម៉ាក​ LEXUS​ RX​300​ ពណ៌​ ខ្មៅ​​ ពាក់ផ្លាកលេខ​ភ្នំពេញ​2H-1359 ។


២២-រថយន្ត​ម៉ាក​ Starex ពណ៌ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-8329 ។


២៣-រថយន្ត​ម៉ាក​ Starex​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AW-9293 ។


២៤-រថយន្ត​ម៉ាក​ HIGHLANDER ពណ៌ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2M-8324 ។


២៥-រថយន្ត​ម៉ាក​ Starex​ ពណ៌​ ស​ គ្មានផ្លាកលេខ​ ។


រថយន្ត​ទាំងអស់​បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ចំនួន​ ២០គ្រឿងដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់​ និង​ ធ្វើការ​ពិន័យ​ឲ្យ​យកទៅវិញ​ចំនួន​ ០៥គ្រឿង​ ៕

ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យកូនងែតអាយុ៥ខែស្លាប់ និង៣នាក់របួស…!

រតនគិរី ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់ក្មេងស្រីដែលទើបតែមានអាយុ៥ខែ បានស្លាប់យ៉ាងអនោចអធម្ម និងមនុស្ស៣នាក់បសនរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃអង្គារ ១២កេីតខែបឋមាសាធ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥និង៥៨នាទីព្រឹកនេះ។

សេចក្តីរាយការណ៍បានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្តបុករថយន្តទិសដៅស្របគ្នាពីកេីតទៅលិចនៅចំណុចទល់មុខផ្ទះជាងខុមលេីផ្លូវ៧៨Aស្ថិតនៅភូមិប៉ាអរ ឃំុឯកភាព ស្រុកអូរជំុ ខេត្តរតនគិរី ខណៈរថយន្តប្រភេទគោយន្តចតនៅខាងស្តាំផ្លូវ ហើយត្រូវរថយន្តកាម៉ារីបើកបុកពីក្រោយពេញទំហឹង។

អ្នកបេីកបររថយន្តម៉ាកកាម៉ារី ត្រូវបានគរស្គាល់ឈ្មោះ ប៉េង សុខលី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិកាតែ ឃំុប៉ាតេ ស្រុកអូរយ៉ាវដាវ(រងរបួសស្រាល)។


អ្នករួមដំណេីរ ទី១ ជាប្រពន្ធឈ្មោះ ខាំ ស្រីនំុ អាយុ ១៨ ឆ្នាំ ជនជាតិខ្មែររស់នៅជាមួយគ្នា(រងរបួសធ្ងន់សន្លប់)។
ទី២ កូនឈ្មោះ លី ស្រីពីរ ភេទស្រី អាយុ៥ខែ(បានស្លាប់)និង
ទី៣ ជាប្អូនឈ្មោះ ខាំ សុខុម ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរកសិករ រស់នៅជាមួយគ្នា(រងរបួសធ្ងន់លីេផ្ទៃមុខ)។

ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ចំណែកម្ចាស់គោយន្តឈ្មោះ អឿ ភារុណ ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទួល ឃំុម៉ាលិក ស្រុកអណ្តូងមាស។

បច្ចុប្បន្នរថយន្តទាំងពីរបានយកទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍នៃស្នងការនគរបាលខេត្ត រងចាំកសរដោះស្រាយតាមច្បាប់។

ចំពោះសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ FB

​និស្សិត​ស្រី សសៃខ្ចី​ម្នាក់​ខ្យល់គរស្លាប់ ខណៈចូល​បន្ទប់ទឹក​បោក​ខោអាវ..!

ខេត្តកណ្តាល៖ ​និស្សិត​ស្រី សសៃខ្ចី​ម្នាក់​ខ្យល់គរស្លាប់ ខណៈចូល​បន្ទប់ទឹក​បោក​ខោអាវ  ករណីនេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង០៨.៥០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅ​ចំណុច​ភូមិ​តា​ដោល​ទី២ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖
ជនរងគ្រោះ​មានឈ្មោះ​អ៊ឹម ចាន់ទី ភេទ​ស្រី អាយុ២៤ឆ្នាំ រស់នៅ​ភូមិ​តា​ដោល​ទី២ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ និស្សិត។

នៅ​មុនពេល​កើតហេតុ​ ជនរងគ្រោះ​បាន​ដើរចូល​ក្នុង​បន្ទប់ទឹក​ដើម្បី​បោក​ខោអាវ(ដោយ​ជនរងគ្រោះ​ទើប​ឆ្លងទន្លេ​បាន៣ខែ) ហើយ​ប្ដី ជនរងគ្រោះ​នៅ​មើល​កូន​នៅក្រោម​ផ្ទះ លុះដល់​វេលាកើតហេតុខាងលើ​ ជនរងគ្រោះ​បាន​ស្រែកហៅ​ឲ្យ​ប្ដី​ជួយ ភ្លាមនោះ​ប្ដី​ជនរងគ្រោះ​បានរ​ត់ទៅ ក៏​ឃើញ​ជនរងគ្រោះ មាន​សភាព​ទន់ដៃទន់ជើង​រួច​ក៏​បី​ជនរងគ្រោះ​មក​ដាក់​នៅលើ​គ្រែ​ក្រោមផ្ទះ តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។

រួច​បាន​រាយការណ៍​មក​សមត្ថកិច្ច បាន​បង្កើត​គណ:កម្ម​ការពិនិត្យ​រួមមាន កម្លាំង​ជំនាញ កម្លាំង​ប៉ុស្តិ៍​អាជ្ញាធរ​មូល​រដ្ឋា​ន​និង​គ្រូពេទ្យ ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព ។ សន្និដ្ឋាន​របស់​គ្រូពេទ្យ​និង​ផ្នែក​ជំនាញ​ពិនិត្យឃើញថា សព​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គ​ពិតប្រាកដ​មែនហើយ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ៕

ប្រភព៖FB