ចាប់ខ្លួនកូនប្រុសមន្ត្រីធំម្នាក់ ក្រោយ​យករូបអាក្រាតកាយក្មេងស្រីម្នាក់ គំរាមបង្ហោះ បើមិនអោយគេរួមភេទ…

ភ្នំពេញៈ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យ​ដឹងថា កាលពីល្ងាចថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៨ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមតុលាការបានសម្រេចចោទប្រកាន់យុវសិស្សម្នាក់ ពីបទរួមភេទជាមួយអនីតិជនអាយុតិចជាង១៥ឆ្នាំ និងបទចែកចាយរូបភាពអាសអាភាស។

ជនជាប់ចោទឈ្មោះ ប៉ុន សុខពិសិដ្ឋ អាយុ១៦ឆ្នាំ ជាសិស្សរៀននៅសាលាអន្តរទ្វីបអាមេរិកកាំង ថ្នាក់ទី១១ EP ស្នាក់នៅផ្ទះលេខ៦៩៩G២ ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនត្រូវចោទនេះ ត្រូវបានអាណាព្យាបាលក្មេងស្រីរងគ្រោះនាំខ្លួនឲ្យ​សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ កក្កដា បន្ទាប់ពីមានការចែកចាយរូបភាពអាក្រាតកាយរបស់ជនរងគ្រោះដូចការគំរាមកំហែងពីសំណាក់ជនល្មើស ។ ដូច្នេះនៅថ្ងៃទី ២៧ កក្គដានេះ ចៅក្រមសើបសួរនឹងសម្រេចអំពីជោគវាសនារបស់ជនជាប់ចោទ។ ចំណែកជនរងគ្រោះមានអាយុ១៤ឆ្នាំ ជាសិស្សរៀននៅសាលាឯកជនជាមួយនិងជនជាប់ចោទដែរ។

ពាក់ព័ន្ធការចោទប្រកាន់យុវជនខាងលើនេះ ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីបានឱ្យដឹងថា យុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ បានស្គាល់សិស្សស្រីម្នាក់ ដែលរៀនសាលាជាមួយគ្នា តាំងពីខែតុលា ឆ្នាំ២០១៧ ពួកគេបានចាត់ទុកគ្នាជាសង្សារ និងបានដើរលេងជាមួយគ្នាញឹកញាប់។ រហូតដល់ខែមិនា ២០១៨ ជនសង្ស័យបានបបួលមិត្តស្រីទៅមើលកុនរោងខ្នាតតូចឈ្មោះមូវីអេនឈីល នៅជិតផ្សារ៧មករា ខណ្ឌទួលគោក ។ នៅក្នុងរោងកុនតូចចង្អៀតមួយនោះ មានសភាពងងឹតឈឹង និងស្ងាត់ស្ងៀមទៀតផង ឆ្លៀតតឱកាសល្អយុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ និងសង្សារបានបបួលគ្នារួមភេទលេងៗទៅយកបទពិសោធ រួមគ្នាទាន់ខ្លួននៅក្មេង ។

បន្ទាប់ពីបទពិសោធលើកទី១បានជោគជ័យហើយ ពួកគេក៏តែងតែបបួលគ្នាទៅសាងភាពផ្អែមល្ហែមខុសច្បាប់នេះជាបន្តបន្ទាប់អាចរាប់ថា ជារឿងសាមញ្ញទៅហើយ។ លុះក្រោយមកខាងស្រីដូចជាដឹងខ្លួនខុស ក៏បានប្រកែក និងខាងប្រុសមិនទៅរួមភេទទៀត ធ្វើ​ឲ្យ​ភាគីខាងប្រុសមិនអស់អាល័យពីរបស់ឆ្ងាញ់ ក៏សុំឲ្យសង្សារជាទីស្រឡាញ់ ថតរូបអាក្រាតកាយផ្ញើមកឲ្យគេបានមើលផង បើមិនដូច្នោះទេ គេពិតជាដេកមិនលក់បក់មិនល្ហើយឡើយ។ ពេលនោះនារីជាសង្សារក៏បានយល់ព្រមថតរូបខ្លួនឯងអាក្រាតកាយ ហើយផ្ញើមកឲ្យសង្សារមើលកំសាន្តភ្នែកតាមសំណូមពរ ។

រឿងវាមិនស្ងប់ស្ងាត់ដូច្នឹងទេ ក្រោយពីបានរូបថតអាក្រាតដល់ដៃហើយ ជនកំហូចនេះចេះតែអន្ទងណាត់ជួប និងនាំឡើងឋានសួគ៌លោកីយទៀត ។ តែដោយនាងគិតថា ទង្វើនេះពិតជាការចាញ់បោកប្រុសព្រាន នាងក៏ឈប់ធ្វើតាមអ្វីដែលជនកំហូច។ ពេលនោះជនកំហូចចាប់ផ្ដើមគំរាមកំហែងរឿងយករូបអាក្រាតរបស់ជនរងគ្រោះទៅចែកចាយអោយគេឯងបានឃើញ ក្រោយមករូបអាក្រាតនោះក៏ត្រូវគេចែកចាយអញ្ចឹងមែន អញ្ចឹងទៅទើបអាណាព្យាបាលក្មេងស្រីរងគ្រោះប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនជនកំហូចនេះតែម្ដង ។

ពេលបញ្ជូនជនសង្ស័យមកតុលាការគេខិតខំលាក់លៀមខ្លាំងណាស់មិនអោយបែកការណ៍ដឹងដល់អ្នកកាសែតទេ ព្រោះខ្លាចអាម៉ាស់ដោយសារពូជពង្សវង្សត្រកូលជាមន្ត្រីអន្ទ្រើសសម្បូរប្រាក់រឿងអីលាក់រឿងប៉ុណ្ណឹងមិនជិត។ វាមិនដូចការគិតអន់ៗអញ្ចឹងទេ ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ហើយរឿងពិតក៏ធ្លាយចេញដូចអ្នកហូបគ្រាប់ខ្នុរធ្លាយផោមទៅហោង ៕

ប្រភព៖ Campost News

ក្មេងប្រុសអាយុ៦ឆ្នាំ លេង​កាំភ្លើង​កែឆ្នៃ រេកៃផ្ទុះផ្លាត​គ្រាប់​ត្រូវ​ចំ​ក្មេងម្នាក់អាយុ៤ខែ បណ្តាលអោយរងរបួសក្បាលធ្ងន់​…

មណ្ឌលគិរី ៖ ក្មេងប្រុសអាយុ៦ឆ្នាំ លេង​កាំភ្លើង​កែឆ្នៃ រាកៃផ្ទុះផ្លាត​គ្រាប់​ត្រូវ​ចំ​ក្មេងម្នាក់អាយុ៤ខែ បណ្តាលអោយរងរបួសក្បាលធ្ងន់​ធ្ងរ ត្រូវសមត្ថកិច្ចកោះហៅម្ចាស់កាំភ្លើង ទៅប៉ុស្តិ៍ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៨ ​នៅ​ភូមិ​ពូ​រ៉ា​ដែ​ត​ឃុំ​ស្រែ​អំពូ​ម​ស្រុក​ពេ​ជ្រា​ដាខេត្តមណ្ឌលគិរី។

ក្មេងប្រុស​បង្ករមាន​ឈ្មោះ ចៀន ខ្វែក អាយុ៦ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖​ក្មេង​ប្រុស​រងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង​កែរ​ឆ្នៃ​ផ្លា​ត់​ចំ​នោ​ឈ្មោះ កម បៀក​អាយុ៤ខែ​រងរបួស​ចំក្បាល(រងរបួស​ស្រាល)។ ខណៈពេល​កើតហេតុ​ម្តាយ​ក្មេងរងគ្រោះ​កំពុង​ដាំបាយ​ជ្រូក​នៅមុខ​ផ្ទះ។

ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ​ចៀន តល​ អាយុ១៨ឆ្នាំ​ចំណែក​ឪពុក​ឈ្មោះ​ប៊ុន​ធី កម អាយុ២១ឆ្នាំជាម្ចាស់​កាំភ្លើង​ហើយក៏​ត្រូវបាន​សមត្ថកិច្ច​ហៅ​ទៅ​អប់រំ​ឲ្យ​ឈប់​ប្រើប្រាស់​ភ្លើង​កែច្នៃ​បន្តទៀត​ដែរ។ ក្មេង​បង្ក​រដោយ​ស្ថិតនៅ​វ័យ​កុមារ​មិនទាន់​គ្រប់​អាយុ​ទទួលទោស​ព្រមទាំង​គ្មាន​ពាក្យបណ្តឹង​ផង​នោះ​សមត្ថកិច្ច​បាន​ត្រឹម​ហៅ​អប់រំ​ណែនាំ​កុំ​ឲ្យ​លេង​ឧ​បករ​ណ៏​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នៅ​ថ្ងៃក្រោយ​បន្តទៀត ៕

ប្រភព៖FB

រថយន្ត​បា​ឡែ​នមួយគ្រឿង​ឆ្លង​ចរន្ត​ភ្លើង បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ…

ខេត្តកណ្តាល៖ រថយន្ត​មួយគ្រឿង​ម៉ាក​បា​ឡែ​ន​បាន​ឆ្លង​ចរន្ត​ភ្លើង បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​បង្ក​ការភ្ញាក់ផ្អើល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៤កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ទល់មុខ​ស្ថានីយ​សាំង​តេ​លា ផ្លូវជាតិ​លេខ១ គីឡូម៉ែត្រ​លេខ៥៤ លេខ៥៥ ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត កណ្តាល ។

សមត្ថកិច្ច​បញ្ជាក់ថា ម្ចាស់​រថយន្ត​ឈ្មោះ ងិន សុបិន ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្បូវ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បើកបរ​រថយន្ត​ម៉ាក​បា​ឡែ​ន ស៊េរី២០០២ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ស្វាយរៀង 2A 2382 ត្រូវ​ឆេះ បណ្តាលមកពី​ឆ្លង​ចរន្ត​ភ្លើង ហើយ​ករណីនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ពន្លត់​រលត់​ទាំងស្រុង ៕

ប្រភព៖ FB

ពិតជាមិនឃើញក្តាមមឈូសមិនស្រក់ទឹកភ្នែកមែន ឃើញទឹកហូរកាត់ផ្លូវហើយនៅតែប្រឹងបើកទៅមុខ ទីបំផុតធ្លាក់ទឹកបានសំរេច…(សូមទស្សនាវិដេអូ)

ជាកាពិត គ្រោះថ្នាក់វាស្ថិតនៅជុំវិញខ្លួនយើងគ្រប់ពេលវេលា បើយើងមិនចេះប្រុងប្រយ័ត្នខ្លួនឯងទេនោះ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតយើងបានគ្រប់ពេលវេលា ។

ជាក់ស្តែងណាស់ បើយើងមើលនៅក្នុងវិដេអូយើងឃើញថា មានករណីទឹកជំន់ដ៍ធំមួយបានវាយប្រហារផ្តាច់ផ្លូវដែលតំរូវការប្រជាជនត្រូវឆ្លងកាត់នៅទីនោះ ហើយអ្វីដែលគួរឲ្យហួសចិត្តនោះ គឺមានរថយន្តមួយគ្រឿងបានបើកបរឆ្លងកាត់ទឹកដែរកំពុងតែហូខ្លាំងនោះ បណ្តាលឲ្យទឹកដែលហូររុញច្រានរថយន្តនោះឲ្យធ្លាក់ទៅតាមទឹកតែម្តង ហើយអ្នកបើកបរនោះមិនដឹងអាចគ្រោះថ្នាក់ដល់អាយុជីវិតឫមួយយ៉ាងណានោះទេ ។

មិនតែប៉ុណ្ណោះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតបានបើកទៅទៀត តែសំណាងល្អដោយសារអ្នកបើករថយន្តនោះបានបើកថយក្រោយទាន់ កុំអីដូចជារថយន្តទីមួយដែរហើយមើលទៅ នេះគឺជាមេរៀនមួយសម្រាប់មនុស្សគ្រប់រូប កុំមើលងាយនៅកម្លាំងទឹកដែលកំពុងហូរឲ្យសោះ ព្រោះវាអាចបង្ករឲ្យយើងមានគ្រោះថ្នាក់ និងឈានដល់អាយុជីវិតថែមទៀតផង ៕

 

ប្រភព៖ FB

អាសូរណាស់ ! ទៅយកប្រពន្ធទៅហែបក្ស មិនទាន់ទៅដល់ផងត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅឯ…

ក្រុងប៉ោយប៉ែត៖ ជិះម៉ូតូទៅយកប្រពន្ធដើម្បីជួយហែបក្ស មិនទាន់ទៅដល់ផងត្រូវរថយន្តបុកស្លាប់ ហេតុការនេះកើតនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨វេលាជិត៦ នៅខាងជើងផ្សារត្រីចំងាយប្រហែល១០០ម៉ែត្រ ត្រង់ចំនុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

នៅពេលនេះជនរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណហើយក្រោយពីប្រពន្ធរបស់ជនរងគ្រោះបានទៅដល់កន្លែងកើតហេតុ ក្រោយពីរថយន្ត១គ្រឿងពណ៍សស្លាកលេខ1541 អត់ស្គាល់ម៉ាក បានបុកម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៍ខ្មៅស្លាកលេខ បន្ទាយមានជ័យ1D-3489 បណ្តាលអោយជនរងគ្រោះបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

តាមសម្តីប្រពន្ធជនរងគ្រោះបានប្រាប់ថាជនរងគ្រោះឈ្មោះ ហេង អាយុ២០ឆ្នាំរស់នៅផ្ទះជួលមួយកន្លែង(អត់ស្គាល់)នៅខាងជើងផ្សារត្រី ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ប្រពន្ធជនរងគ្រោះបានប្រាប់អោយដឹងថា ជនរងគ្រោះបានជិះម៉ូតូទៅយកគាត់(ប្រពន្ធ)ដើម្បីទៅចូលរួមកង្ហែបក្សនៅព្រឹកថ្ងៃទី២៧នេះ។

លោកអនុសេនីយ៍ឯក សុិន ដូនី នគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា រថយន្តបង្ករបានគេចខ្លួនបាត់ស្រមោលក្រោយពេលបង្ករហេតុ ឯម៉ូតូជនរងគ្រោះបានយកទៅរក្សារទុកនៅអធិដ្ឋានក្រុងប៉ោយប៉ែតរងចាំដោះស្រាយតាមនីតិវិធី។ចំនែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយទៅគ្រួសារនៃសពដើម្បីរៀបចំតាមប្រពៃណី៕

ប្រភព៖​ FB

អាសូរណាស់! ឃើញគោស៊ីស្រូវគេ ក្មេងប្រុស២នាក់ហែលទឹកឆ្លងប្រឡាយទៅដេញ តែត្រូវអកុសលលង់ស្លាប់ទាំងពីរ…

ស្វាយរៀង ៖ ពិតជាអាសូរណាស់ក្មេងប្រុស២នាក់បានលង់ទឹកប្រឡាយស្លាប់នៅគ្រាដែលឆ្លងប្រឡាយទឹកទៅដេញគោដែលកំពុងសុីស្រូវគ ។

ហេតុការណ៍ដ៍រន្ធត់នេះបង្កអោយមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិនិងរាយការណ៍មកសមត្ថកិច្ច កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ខែ កក្កដា ឆ្នាំ២០១៨នេះ នៅចំណុចប្រឡាយទឹកមួយស្ថិតក្នុងភូមិ ប្រាសាទ ឃុំ ពោធិរាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសទាំង២នាក់ បាននាំទៅមើលគោនៅវាលស្រែ ហើយគោទាំងនោះបានចុះទឹកឆ្លងប្រឡាយដើរសុីស្រូវគេ។ ហើយពេលនោះក្មេងប្រុសទាំង២នាក់ ក៏នាំគ្នាចុះហែលទឹក ដើម្បីទៅដេញគោកុំឲ្យសុីស្រូវគេ។

ប្រភពបានបន្តទៀតថា ខណៈដែលក្មេងចុះប្រឡាយទឹកហែលឆ្លងដើម្បីទៅដេញគោនោះ ពួកគេហែលមិនផុត ក៍បណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់តែម្តងទៅ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ ឆោម វីរៈ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ និងម្នាក់ទៀតឈ្មោះ ផុន ស៊ីណាល់ ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅភូមិ ឃុំជាមួួយគ្នា។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុក្មេងទៅមើលគោ ពេលនោះគោឆ្លងទៅស៊ីស្រូវគេនៅត្រើយម្ខាងនៃប្រឡាយ ក៏នាំគ្នាឆ្លងទឹកប្រឡាយទៅដេញគោហើយក៏បានលង់ទឹកស្លាប់តែម្ដង។

ក្រោយពីពិនិត្យសាកសពហើយ សមត្ថកិច្ចប្រគល់សពទាំងពីរនាក់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖FB

រថយន្តព្រូសមួយគ្រឿង បើកលឿនរេចង្កូតហោះចុះទៅត្រាំទឹកស្រះ បង្ករឲ្យមានកាភ្ញាក់ផ្អើល…

ពោធិ៍សាត់ ៖ រថយន្តព្រូស បើកលឿនរេចង្កូតហោះត្រាំទឹកស្រះនៅស្រុកក្រគរ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៨។
រថយន្តមួយគ្រឿង ម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AT 1424 បានបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ ៥ ពីកើតទៅលិចលុះធ្វើដំណើរ មកដល់ចំណុចគីឡូម៉ែត្រ លេខ ១៣៩-១៤០ នៅចំណុច ភូមិថ្កួលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរេចង្កូតធ្លាក់ចូល ទឹកស្រះតែម្ដង។​

បើតាមការរៀបរាប់របស់នារីរងគ្រោះ ដែលជាម្ចាស់រថយន្តបានឲ្យដឹងថា គាត់បានធ្វើដំណើរ ពីភ្នំពេញទៅខេត្តពោធិ៍សាត់ លុះមកដល់ចំណុច កើតហេតុ ស្រាប់តែរេចង្កូតក្រឡាប់ ធ្លាក់ទៅក្នុងទឹកស្រះ តែសំណាងល្អ គឺមិនមានគ្រោះគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែខូចខាត រថយន្តតែប៉ុណ្ណោះ ៕

ប្រភព៖​FB

តារាចម្រៀងដែលមានសំលេងពិរោះក្រលួច លោកខេមរះ សិរីមន្ត បានប្រាប់ដល់ទស្សនិកជនថា…

សិល្បះ ៖ តារាចម្រៀងដែលមានសំលេងពិរោះក្រលួច លោកខេមរះ សិរីមន្ត ដែលបងប្អូនទាំងអស់បានស្គាល់មិនថាក្នុងស្រុកឫក្រៅស្រុក សុទ្ធតែបានទទួលស្គាល់ថា សំលេងរបស់លោកពិតជាអន្រួនចិត្តដល់អ្នកគាំទ្រគ្រប់ៗគ្នា ។

កាលពីពេលកន្លងទៅថ្មីនេះ លោក ខេមរះ សិរីមន្ត បានឡើងឡើងនៅក្នុងកម្មវិធីទូរទស្សដែលល្បីនៅប្រទេសថៃ ហើយបានប្រាប់ដល់ទស្សនិកជន ព្រមទាំងអ្នកគាំទ្រលោកបន្ថែមទៀតថា ពេលនេះលោកនិងជិតចេញ អាលប៊ុមថ្មីដោយគាត់បាននិយាយថា “ជំរាបសួរ បងប្អូនរស់នៅប្រទេសកម្ពុជាទាំងអស់ ថ្ងៃនេះខ្ញុំមានកិត្តិយសបានចូលរួមបង្ហាញនៅងាល់ប៊ុមថ្មី ដែលរួមគ្នាជាមួយបង ពេជ្ររ៉ូ និងចេញ្ញនៅពេលខាងមុខឆាប់ៗនេះ សង្ឃឹមថាបងប្អូណទាំងពីប្រទេស ទទួលសន្តាប់លេងកម្សាន្តទាំងអស់គ្នា បាទអគុណ” ៕

ប្តីទុរយស !! មិនបានខំរកស៊ីចញចឹមប្រពន្ធ បែរជាឲ្យប្រពន្ធទៅរកស៊ីលក់ផ្លូវភេទយកលុយមកដោះស្រាយជីវភាពក្នុងគ្រួសារ ហើយពេលមកផ្ទះវិញប្តីកំណាចសួរ ឯងដេកជាមួយភ្ញៀវ មានឲ្យភ្ញៀវពាក់ស្រោម អនាម័យទេ? ពេលប្រពន្ធឆ្លើយតាមត្រង់ថាមិនបាប្រើប្រាស់ស្រោមអនាម័យ ធ្វើឲ្យប្តីខឹងទះកំផ្លៀង និងបានយកច្រវាក់មកចងជើងប្រពន្ធ ថែមទាំងយកដែកកេះដុតរោមប្រដាប់ភេទ និងឡាមមកឈុតដៃ ប្រពន្ធទាំងសងខាងទៀតផង..

ខេត្តត្បូងឃ្មុំ ៖ ពិតជាឃោរឃៅណាស់ ដែលប្តីកំណាចរកស៊ីចិញ្ចឹមប្រពន្ធមិនរស់ បានអនុញ្ញាត ឲ្យទៅរកស៊ីលក់ផ្លូវភេទយកលុយមកដោះស្រាយជីវភាពក្នុងគ្រួសារ ហើយពេលមកផ្ទះវិញប្តីកំណាចសួរប្រពន្ធថា ឯងដេកជាមួយភ្ញៀវ មានឲ្យភ្ញៀវពាក់ស្រោម អនាម័យទេ?ក្នុងពេលនោះប្រពន្ធបានឆ្លើយត្រង់ថា មានភ្ញៀវខ្លះមករួមភេទប្រើប្រាស់ស្រោមអនាម័យ ខ្លះទៀតមិនប្រើស្រោមអនាម័យ ធ្វើឲ្យប្តីខឹងទះកំផ្លៀងប្រពន្ធ១ដៃ និងបានយកច្រវាក់មកចងជើងប្រពន្ធហើយទាញជើងផុតពីរនាបផ្ទះម្ខាង១ម៉ែត្រ និងជើងម្ខាងទៀតនៅលើរនាប រួចយកអង្រែបុកគ្រឿងធ្វើទារុណកម្មវាយក្បាលជង្គង់ប្រពន្ធសងខាង និងបុកចំប្រដាប់ភេទបន្ថែមទៀត។

មិនតែប៉ុណ្ណោះ ថែមទាំងយកដែកកេះដុតរោមប្រដាប់ភេទ និងឡាមមកឈុតដៃ ប្រពន្ធទាំងសងខាងទៀតផង ។ អំពើហិង្សាលើប្រពន្ធយ៉ាងយង់ឃ្នងនេះ បានឮដល់សមត្ថកិច្ចមូលដ្ឋាន ទៅធ្វើអន្តរាគមន៍ចាប់បុរសជាប្តីនៅល្ងាច ថ្ងៃ ចន្ទ ១១ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងចំការកៅស៊ូវាល៧០ ក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ បញ្ជូនទៅឲ្យអយ្យការអមសាសាដំបូងខេត្តចាត់ការតាមច្បាប់ ។

ប្តីកំណាចរូបនេះឈ្មោះ ហ៊ាង ស៊ាងខេង អាយុ៥១ឆ្នាំ ជាកម្មករជៀរជ័រកៅស៊ូ និងប្រពន្ធរងគ្រោះ ឈ្មោះ ស.ផ.ល អាយុ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ដោយបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធមិនទាន់រៀបការ ដោយ បុរសជាប្តីមេម៉ាយកូន១ និងស្ត្រីរងគ្រោះក៏មេម៉ាយកូន១ដូចគ្នាហើយបានយកគ្នាមិនបានរៀបការទេបាន៣ឆ្នាំ ។ តែដោយសារតែការរស់នៅជាមួយនឹងដំណាំកៅស៊ូកន្លះហិកតាចាយវាយមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយជីវភាពគ្រួសារ បុរសជាប្តីក៏បានអនុញ្ញាតឲ្យប្រពន្ធទៅរកស៊ី ផ្លូវភេទ នៅមង់រៀវ ស្រុកត្បូងឃ្មុំ ជាប់នឹងផ្លូវជាតិលេខ៧ ដែលក្នុង១ថ្ងៃទទួលបានកម្រៃ៥ទៅ៦ម៉ឺនរៀលហើយមានការចែកភាគរយជាមួយនឹងម៉ែយ៉ែម ឬជួនកាលបានក្រោមនេះក៏មានដែរ ដើម្បីយកលុយមកដោះស្រាយជីវភាពក្នុងគ្រួសារ ។

លុះមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ពេលយប់ប្តីបានបានសួរនាំប្រពន្ធរឿងទទួលភ្ញៀវដែលមករួមភេទជាមួយ តើមានឲ្យភ្ញៀវពាក់ស្រោមទេ? ប្រពន្ធបានឆ្លើយតាមត្រង់ថា មានភ្ញៀវខ្លះប្រើប្រាស់ស្រោមអនាម័យ ខ្លះទៀតមិនប្រើស្រោមអនាម័យទេ ។ ចម្លើយបែបនេះហើយទើបធ្វើឲ្យប្តីកំណាចធ្វើទារុណកម្មលើប្រពន្ធ ដូចការរៀបរាប់ខាងលើតែម្តង ។

សម្បតិ បន្តថា ក្រោយពីបានធ្វើបាបប្រពន្ធហើយប្តីបានដេកលក់បាត់លុះម៉ោង១២ថ្ងៃត្រង់ប្រពន្ធបានលួចស្រាយចំណងបានក៏ដើរចុះពីលើផ្ទះដោយថ្នមៗមកពួនក្នុងព្រៃចំការដំឡូង។លុះមកដល់ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានដឹងពីករណីនេះ និងដោយទទួលបញ្ជាពីលោកអធិការនគរបាលស្រុកក្រូចឆ្មារក៏ដូចជាលោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តផង ក៏បានចាត់កម្លាំងឲ្យចុះទៅកន្លែងកើតហេតុ និងបានចាប់ខ្លួនបុរសជាប្តីយកទៅចាត់ការតាមច្បាប់។ រហូតមកដល់ព្រឹកថ្ងៃទី២៥ កក្កដា ទើបបានបញ្ជូនទៅឲ្យអយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់ ហើយស្ត្រីជាប្រពន្ធវិញ ត្រូវបានសមត្ថកិច្ចនាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារទាំងអាការៈរបួសពេញខ្លួន ៕

ប្រភព៖ FB

បង្ក្រាបចោរប្លន់ពូថៅដៃម្នាក់ ដែលបានធ្វើសកម្មភាពកាប់ ( ប្លន់ ) ម៉ូតូបានសំរេច តែរត់មិនរួច…

 

ខេត្តបាត់ដំបង៖ ក្រុមអន្តរាគមន៍បង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្លន់)ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ នៅថ្ងៃពុធ ១៣ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១២:៥០នាទី នៅចំណុចភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលស្រុកសង្កែ អធិការដ្ឋាននគរបាលស្រុកឯកភ្នំ
ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តបន្ទាយមានជ័យ និង អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានចុះប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ីន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាព ( ប្លន់ ) វាយយកម៉ូតូ របស់ជនរងគ្រោះឈ្មោះ ថៃ ធៀង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។


វត្ថុតាងដកហូតរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង1S 0318 កុំព្យូទ័រលេបថបពណ៌ខ្មៅមួយគ្រឿង ទូរស័ព្ទដៃម៉ាក Iphone មួយគ្រឿង ទូរស័ព្ទដៃ ម៉ាក camfone មួយគ្រឿងទៀត ពូថៅ ចំនួន ០១ ។

បច្ចុប្បន្នក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យនិងវត្ថុតាងទាំងអស់អោយទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី។

ប្រភព៖ FB