២នាក់បងប្អូន មិនទៅនេសាទត្រី បែជាទៅនេសាទក្រពើដូចរឿង ប៊ីសក្ស័យដោយសារ….

កំពង់ធំ​ ៖​ ២នាក់បងប្អូនទៅបង់សំណាញបានប្រទះឃើញក្រពើ២ក្បាល​កាលពីវេលាម៉ោង២-០០នាទី ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៨ នៅតាមប្រឡាយ ក្រោយរោងម៉ាស៊ីកិនស្រូវលោក គីម ប៉ូ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា ពលរដ្ន ទី១ ឈ្មោះ ជា វិចិត្រ ភេទប្រុសអាយុ ២៤ ឆ្នាំជាបងប្រុស និងទី២ ឈ្មោះជា ជឿន ភេទប្រុស អាយុ ២២ ឆ្នាំ ជាប្អូន រស់នៅភូមិឃុំខាងលើ បានប្រទះឃើញក្រពើក៏ទាញសំណាញ់បង់ហើយឈ្មោះជា ចិត្ត ក៏លោតចុះទៅចាប់ក្រពើ តែត្រូវបានក្រពើខាំមុតផ្ពាល់ ខាងឆ្វេង, ខាងស្តាំ និង ប្អូនមុតដើមទ្រូង១កន្លែង ចុងដោះ១កន្លែង ក្រោយចាប់ក្រពើបានហើយ ក៏បានបញ្ចូនទៅពេទ្យ ដេចំនួន៧ថ្នេរ ប៉ុន្តែរ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។


លុះដល់៣-០០នាទីស្រាប់តែឃើញក្រពើ១ក្បាលទៀតនៅនិស្នាមភ្លោះផ្លូវចូលគ្រួសាររីករាយជិត ផ្ទះ ឈ្មោះសុខ ហេង ។មានចំងាយ១៧០ម៉ែត ពីអាងរបស់ឈ្មោះ ភី ស៊ីណាត ពីកន្លែងបង់សំណាញ់ (អាងរៀបឥដ្ឋចាក់ប៊ីតុងកំពស់៣ម៉ែត)។និងចំងាយពីអាងរបស់ឈ្មោះ ចាន់ ភី មានចំងាយ៤៥០ម៉ែត នៅខាងលិចផ្លូវជាតិ(អាងរៀបឥតចាក់ប៊ីតុងកំពស់៣ម៉ែត)។ សមត្ថកិច្ចពុំអាចសន្និដ្ឋានថាក្រពីនេះរួចមកពីណានោះទេ៕

ប្រភព៖ FB

ឆក់កាបូបបានសំរេចហើយ ភ័យពេកជិះទៅបុកម៉ូតូប៉ូលិស ត្រូវបានជាប់ខ្នោះនៅនឹងកន្លែងម្នាក់ នឹងម្នាក់ទៀតរត់គេចខ្លួន…

ស្រុកអង្គស្នួល៖ មានករណីលួចមានស្ថានទម្ងន់(ឆក់កាបូប) កើតហេតុថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៨ វេលាម៉ោង១៩៖៤០នាទី ស្ថិតនៅចំណុចផ្លូវជាតិលេខ០៤ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នារីរងគ្រោះមានឈ្មោះ វណ្ណះ ស្រីនន់ ភេទស្រី អាយុ១៨ឆ្នាំមុខរបរ និស្សិតពេទ្យឆ្នាំទី១ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

រីឯជនសង្ស័យមានគ្នា ០២នាក់៖
១-ឈ្មោះវណ្ណា វណ្ណេត ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខមិនពិតនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិសែន រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
២-ឈ្មោះខែម ម៉េងលន់ ហៅ គុណ ភេទប្រុស អាយុខ្ទង់ ២០ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(គេចខ្លួន)។

សភាពរឿងហេតុ៖នៅវេលាម៉ោងកើតហេតុខាងលើឈ្មោះមាស សុវណ្ណារា ភេទប្រុសអាយុ២០ឆ្នាំ ជាសិស្សដូច គ្នាបានចេញពីសាលាចំណេះសាកលរៀន កុំព្យូទ័រនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួលហើយបានឌុបជនរងគ្រោះ ជិះខាងក្រោយ។

លុះមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកសង់០១៨ពណ៌ ខ្មៅ មានគ្នា០២នាក់ មកដល់ហើយបានធ្វើ
សកម្មភាពឆក់កាបូបដៃ ពីជនរងគ្រោះ រួចជិះម៉ូតូរត់គេទៅបុក និងម៉ូតូរបស់សមត្ថកិច្ចម៉ាកសុីរុះពណ៌ទឹកប្រាក់នៅចំណុចផ្លូវលំភូមិព្រៃក្រាយ
ឃុំព្រៃពួចស្រុកអង្គស្នួល បណ្តាលឲ្យដួលទើប ឃាត់ខ្លនបានជនសង្ស័យ០១នាក់។
តាមការបំភ្លឺរបស់ជនរងគ្រោះបានបំភ្លឺថា៖ ខ្លួនកំពុងតែជិះម៉ូតូខាងក្រោយស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកសង់០១៨ មួយ គ្រឿងមានគ្នា០២នាក់មកពីក្រោយហើយអ្នកជិះឆក់យកកាបូបដៃពីនាងខ្ញុំហើយជិះរត់គេចទៅបុកនិងម៉ូតូសមត្ថ
កិច្ចទើបដួលតែម្តង។

វត្ថុតាងចាប់យក៖ កាបូបដៃពណ៌សូកូឡា ០១លុយខ្មែរ ៥៥.៥០០រៀល ក្រវិលប្រាក់០១គូ ម៉ូតូម៉ាកសង់០១៨ពណ៌ខ្មៅពាក់ផ្លាក លេខ កណ្តាល 1Y-6172 លេខតួនិងលេម៉ាសុិន5229678។

តាមចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះ វណ្ណា វណ្ណេតបានសារភាពថា៖ ខ្លួនបានបើកម៉ូតូធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ហើយខ្លួនចេះប្រើប្រាស់ថ្នាំញៀនរយៈពេល៥ខែមកហើយ។
ករណីនេះកម្លាំងជំនាញ កំពុង បន្តធ្វើកិច្ចការស្រាវជ្រាវនិងស៊ើបអង្កេត បន្តចាត់ការតាមនីតីវិធី។

ប្រភព៖ FB

ក្មេងរើសអេតចាយ២នាក់កំពុងដេកលក់ ស្រាប់រថយន្តតាកូម៉ា​​មួយគ្រឿង បើកបុ​កហើយកិន បណ្តាលអោយ…

ភ្នំពេញ​ ៖ ក្មេង​ប្រុស​ម្នាក់បានស្លាប់នឹងម្នាក់ទៀត​រង​របួស​ធ្ងន់ធ្ងរ ​​ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​ គ​ន្ធា​បុប្ផា បន្ទាប់​ពី​ក្មេង​ទាំង​២​នាក់​នេះ​ តាម​ជីដូន​ទៅ​រើស​អេ​ត​ចាយ​នៅ​កន្លែង​ប្រគំ​តន្ត្រី​ខន​សឺត​មួយ​កន្លែង ហើយ​បាន​នាំ​គ្នា​ដេក​លេង​នៅ​ក្នុង​តូប​លក់ដូរ​​​មួយកន្លែងទីនោះ​ ​ស្រាប់តែ​មាន​រថយន្ត​ម៉ា​កតា​កូ​ម៉ា​១​គ្រឿង ​បើក​ទៅ​ដល់​បុក​​កិន​ទាំង​កំរោល​តែ​ម្ដង ។
ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​បានជួយបញ្ជូន​​ក្មេង​ប្រុស​រង​គ្រោះ​ទាំង២នាក់ ទៅ​កាន់​មន្ទីរ​ពេទ្យ​ ហើយ​ក្រោយ​ពី​ដឹង​ថា ក្មេងម្នាក់​ស្លាប់​ ​ក៏​គេចខ្លួន​រត់​​ចោល​​ប្រពន្ធបាត់​ ​ហើយ​ត្រូវ​នគរ​បាល​ឃាត់ខ្លួន​នាំសាកសួរតែម្តង ​។

ហេតុការណ៍ដ៏រន្ធត់នេះ ​​កើតឡើងកាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ​កក្កដា ស្ថិត​នៅ​ចំណុច ដី​ឡូត៍​ទំនេរ​មួយ​កន្លែង ដែល​មានការ​ពិធី​ប្រគំ​​ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​លុះដល់​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ដដែល​ ទើប​​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​មូលដ្ឋាន​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់​​ឈ្មោះ ឡូ ភា​រ៉ា អាយ​១២​ឆ្នាំ រៀន​នៅ​អង្គ​កុមារ​នៃ​ភាព​ញញឹម រីឯ​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់​ឈ្មោះ ច​ន្ធា វុ​ទ្ធ​ធូ អាយុ​០៩​ឆ្នាំ ​មាន​ឪពុក​ឈ្មោះ វុន វៀន អាយុ​៣៧​ឆ្នាំ​ ជា​ជាង​ម៉ាស៊ីនត្រជាក់ ​បច្ចុប្បន្ន​ ស្នាក់​នៅ​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​ ។​ ​ចំណែក​អ្នក​បើក​រថយន្ត​បង្ក​ឈ្មោះ សន​ ជូ​ អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ​ មាន​​ប្រពន្ធ​ឈ្មោះ ចិន សា​វ៉េ​ត ​អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ៕

ប្រភព៖ FB

ចិនប្រុស ខ្មែរស្រ្តី ឈ្លោះប្រកែកគ្នា ផ្អើលពេញក្រុងព្រះសីហនុ…

ក្រុងព្រះសីហនុ៖ ហេតុការហឹង្សារមួយបានបង្ករឲ្យមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំងរវាងបុរសជាជនជាតិចិន ជាមួយនឹងស្រ្តីខ្មែរម្នាក់ ហេតុការណ៍ដែរបានកើតឡើងកាលពីវេលាម៉ោងប្រម៉ាន២៖៣០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ។

បើយើងនៅក្នុសវិដេអូយើងឃើញថា មានកាឈ្លោះប្រកែកគ្នាបង្ករឲ្យមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំងរវាងបុរសជាជនជាតិចិន ជាមួយនឹងស្រ្តីខ្មែរម្នាក់ មានកាវាយប្រតាយប្រតប់គ្នា សំណាងហើយចេះមានអ្នកជួយឃាតទាន់កុំអីមិនដឹងរឿងនេះទៅជាយ៉ាងណា ។

យោងតាមប្រភពហ្វេសប៊ុកឈ្មោះ (ទីប្រឹក្សា អ្នកម្នាងអ៊ួយ) បានសសេរនៅលើគេហទំព័ររបស់គាត់ថា “#ក្រុងព្រះសីហនុ 23 07 2018
ករណីកឺកឺឈ្លោះប្រកែកវាយដុំគ្នាជាមួយស្ត្រីខ្មែរ អត់ទាន់ដឹងមូលហេតុ។
#Share ម្នាក់មួយមកបងប្អូន កុំអោយចិនមើលងាយខ្មែរយើងពេក។ ” បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា ៕

ប្រភព៖ ទីប្រឹក្សា អ្នកម្នាងអ៊ួយ

កើតអ្វីទៅ ក្បាល់ពក ភ្នែកខៀវ កូនប្រុសពៅរបស់តារាកំប្លែងពាក់មី ដោយសារតែ….

ប្រុសពៅម្នាក់របស់លោក គឺមានមុខមាត់ស្រស់សង្ហារ ប៉ុន្តែស្រាប់តែថ្មីៗនេះ លោក ពាក់មី ក៏បានបង្ហោះរូបកូនរបស់លោក នៅលើបណ្តាញសង្គម Facebook ដែលបានរងរបួសពេញផ្ទៃមុខ ដោយលោកបានសរសេរថា៖”ក្បាលបែករត់បុកទ្វា ភ្នែកខៀវធ្លាក់ពីលើគ្រែ នឹងហើយរពិសពេក” ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះរបស់កំពូលតារាកំប្លែងលោក ពាក់មី កំពុងតែល្បីល្បាញខ្លាំងនៅក្នុងស្រទាប់មហាជន ក្រោយពេលលោកទទួលបាននូវភាពជោគជ័យខ្លាំងតាំងពីឆ្នាំ ២០១០ មក។ ហើយនាយ ពាក់មី បានទទួលចំណងដៃកូនប្រុសស្រី ដល់ទៅ៣នាក់ បន្ទាប់ពីរៀបការជាមួយភរិយារបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ។ ប្រភពខ្មែរធូឌេយ

បញ្ជូនជនសង្សយ័អ្នកបើករថយន្តកុងតឺន័រ២រូប ទៅសាលាដំបូងខេត្តតាមនិតិវិធីច្បាប់ ពាក់ពន្ធ័នឹងការបង្កគ្រោះថ្នាក់ចរាចរណ៍ពីរករណីខុសៗគ្នា…(មានវិដេអូ)

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃ២៣កក្កដា២០១៨ នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានបញ្ជូនជនសង្សយ័អ្នកបើករថយន្តកុងតឺន័រ២រូប ទៅសាលាដំបូងខេត្តតាមនិតិវិធីច្បាប់ ពាក់ពន្ធ័នឹងការបង្កគ្រោះថ្នាក់ចរាចរណ៍ពីរករណីខុសៗគ្នានៅម្តុំចំណោតរ៉ាក្នុងក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី២១កក្កដា២០១៨ ដែលបណ្តាលអោយរថយន្តនិងម៉ូតូមួយចំនួនរងការខូចខាត។


ជនសង្សយ័ទី១ ឈ្មោះ ទុយ វិចិត្រ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិអូរចន្ទី ឃុំព្រៃស្លឹក ស្រុកទាំង ខេត្តតាកែវ បើកបរ រថយន្តកុងទីន័រ ពាក់ស្លាកលេខ ព្រះសីហនុ 3A- 0549 (បង្កហេតុលើកទី១) បុកប៉ះខូចខាតរថយន្តតូច២គ្រឿងនិងម៉ូតូមួយគ្រឿង។


ជនសង្សយ័ទី២ បើករថយន្តកុងទីន័រ ពាក់ស្លាកលេខ ព្រះសីហនុ 3A- 1074 ឈ្មោះ អៀម ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិព្រៃរុន ឃុំព្រៃស្រង៉ែ ស្រុកទាំង ខេត្តតាកែវ (បង្កហេតុលើកទី២) បណ្តាលអោយរថយន្តតូចមួយគ្រឿងរងការខូចខាត។ អ្នកទាំង២ បើកបររថយន្តអោយក្រុមហ៊ុន មុីងលាំង។


បើតាមលោកឧត្តមសេនីយ៍ត្រីអុី សុខាស្នងការរងនគរបាលខេត្តទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ មានប្រសាសន៍បញ្ជាក់ថា ក្រោយឃាត់ខ្លួនអ្នកបើកបរទាំង២រូប សមត្ថកិច្ចធ្វើតេស្តរកឃើញមានសារធាតុញៀនក្នុងខ្លួនផងដែរ ក្នុងនោះជនសង្សយ័ម្នាក់ឈ្មោះ អៀម ណាក់ គ្មានទាំងបណ្ណ័បើកបរផង៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fhuybunleng2017%2Fvideos%2F2198925310343384%2F&show_text=0&width=560

ប្រភព៖ Huy Bunleng

​​ហេតុ​តែ​ចង់​សម្ញែង​ពី​ភាព​ឡូយ​ឆាយ​របស់​ខ្លួន​ បាន​ឡើង​ជាន់​លើ​កញ្ចក់​រថយន្ត​ ជា​លទ្ធផល​ធ្វើ​ឲ្យ​កញ្ចក់​ត្រូវ​ប្រេះ​បែក​ សើច​លែង​សម…

គួឲ្យអស់សំណើច បុរស​ជា​​ម្ចាស់​រថយន្ត​ Lamborghini Huracan មួយ​គ្រឿង​​ហេតុ​តែ​ចង់​សម្ញែង​ពី​ភាព​ឡូយ​ឆាយ​របស់​ខ្លួន​ បាន​ឡើង​ជាន់​លើ​កញ្ចក់​រថយន្ត​ ជា​លទ្ធផល​ធ្វើ​ឲ្យ​កញ្ចក់​ត្រូវ​ប្រេះ​បែក​ សើច​លែង​សម។

ផ្អែក​តាម​ប្រភព​នៃ​វីដេអូ​បាន​ឲ្យ​ដឹង​ថា​ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​សប្ដាហ៍​មុន​​ នៅ​តំបន់​ Key West Florida ក្នុង​អំឡុង​កម្មវិធី​ធ្វើ​ដំណើរ​ Corsa America Rally។ ត្បិត​ថា​កញ្ចក់​ត្រូវ​​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ ប៉ុន្តែ​ម្ចាស់​រថយន្ត​នៅ​តែ​បន្ត​​ឡើង​ជិះ​រថយន្ត​ដើម្បី​បើក​ទៅ​មុខ។

​​​Corsa America Rally គឺ​ជា​កម្មវិធី​ប្រជុំ​រថយន្ត​កំពូល​ថ្លៃ និង​កំពូល​ប្រណិត​ប្រចាំ​សហរដ្ឋអាមេរិក​ ដែល​ជា​រៀងរាល់​ឆ្នាំ​ឃើញ​មាន​​អ្នក​ចូល​រួម​មិន​តិច​នាក់​នោះ​ទេ៕​

ប្រភព៖ អូតូបូឌៀ – Autobodia

ជិះម៉ូតូធំម៉ាក​ឌូ​ក បុករថយន្តឆ្លាម បណ្តាលអោយយុវជន​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ…

ខេត្តកំពត៖ ម៉ូតូម៉ាក​ឌូ​កបុករថយន្តឆ្លាម បណ្តាលអោយយុវជន​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ​នៅ​ផ្លូវជាតិ​លេខ៣៣ ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះកើតឡើងកាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣៣ ស្ថិតក្នុង​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត។

មុនពេល​កើតហេតុ ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌូ​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FC-7660 បើកបរ​ដោយ​យុវជន​ម្នាក់ ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​រថយន្ត​មួយគ្រឿង​ម៉ាក​កា​មា​រី​ឆ្លាម​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-2598 បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ។

យុវជន​រងគ្រោះ ឈ្នោះ ម៉ី ចំរើន ភេទ​ប្រុស អាយុ២៧ឆ្នាំ មានទីលំនៅៗភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត។ ចំណែក​ម្ចាស់​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ៕

ប្រភព៖ FB

រថយន្តកូរ៉េបើកលឿនបែកកង់ រេចង្កូតទៅបុក រថយន្តហាយឡិនឌរ័ ពេញទំហឹងរួចដាច់កង់រមៀល ទៅបុករថយន្តបា​ឡែ​នមួយគ្រឿងទៀត បណ្តាលអោយមនុស្ស​ប្រុស​ស្រី​ក្មេងចាស់ចំនួន៨នាក់ រងរបួស​ធ្ងន់​និង​ស្រាល

សៀមរាប៖ រថយន្តកូរ៉េ (ឃ្លុប) បើកលឿនបែកកង់ រេចង្កូតទៅបុក រថយន្តហាយឡិនឌរ័ ពេញទំហឹងរួចដាច់កង់រមៀល ទៅបុករថយន្តបា​ឡែ​នមួយគ្រឿងទៀត បណ្តាលអោយមនុស្ស​ប្រុស​ស្រី​ក្មេងចាស់ចំនួន៨នាក់ រងរបួស​ធ្ងន់​និង​ស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ នៅលើ​ដងផ្លូវ​ជាតិ​លេខ០៦ ចម្ងាយ១០០ ម៉ែត្រ ខាងលិច​ស្នាក់ការ​អាវុធហត្ថ ៦១០ ស្ថិតនៅ​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

តាមប្រភពសមត្ថកិច្ចបានអើយដឹងថា៖ ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ានដាយបាន​បែក​កង់​ខាងឆ្វេង​រ៉េ​ចង្កូត​ទៅ​ឆ្វេង ក្នុងទិសដៅ​ពី​លិចទៅ​កើត បាន​បុក​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-6586 បើកបរ​ដោយ​ឈ្មោះ​បិ​ន នាគ អាយុ៣២ ឆ្នាំ​ជា​ប្ដី និង​ប្រពន្ធ​ឈ្មោះ ឆែ រើ​ន អាយុ ២៧ ឆ្នាំ ព្រមទាំង កូនប្រុស​ឈ្មោះ ឈុន តុលា អាយុ៧ ឆ្នាំ និង កូនស្រី​ឈ្មោះ ឈុន លី​ណា អាយុ ១៥ខែ ទីលំនៅ​ភូមិ ២ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅ​ពី​លិចទៅ​កើត។

បន្ទាប់មក​កង់​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ បាន​ដាច់​កង់​រមៀល​ទៅបុក​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក TOYOTA CAMARY (បា​ឡែ​ន) ព​ណ័​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-9761 បើកបរ​ដោយ​ឈ្មោះ ជួ ផល្លី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ទីលំនៅ​ភូមិ ចំការចេក ឃុំ អូរ​ស្មាច់ ស្រុក​សំរោង ខេត្ត​ឧ​ត្ត​មានជ័យ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។បណ្តាលអោយ​របួសធ្ងន់៤នាក់​ស្រី២នាក់ ៕

ប្រភព៖ FB

ហួសចិត្ត!! នារីរូប​ស្រស់ម្នាក់ ស្រវឹង​ស្រាហួង​ ​ជិះ​ម៉ូតូរេពេញផ្លូវដួលរបួស​បែក​មុខ បែកមាត់ ពេលក្រុមជួយសង្គ្រោះទៅជួយបែរជា​បបួល​ក្រុម​អ្នក​សង្គ្រោះ ទិញ​ស្រា​ផឹក​សិន មុន​យក​គេ​ទៅមន្ទី​ពេទ្យ…(មានវិដេអូ)

ភ្នំពេញ ៖ នារី​ស្រស់ ស្អាតម្នាក់ ស្រវឹងធុំក្លិន​ស្រាហួង​ ​ជិះ​ម៉ូតូរេពេញផ្លូវដួលរបួស​បែក​មុខ បែកមាត់ នៅខណ្ឌ​ពោធិ​សែន​ជ័យ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី២២ ខេ​កក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​តាមផ្លូវ​ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។

នារី​រងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុ​ប្រហែល២១ឆ្នាំ ក្នុងស្ថានភាព​ស្រវឹង ធំ​ទាំង​ក្លិន​សុរា​ទៀតផង ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1Z-3186 ។

មុន​កើតហេតុ គេ​ឃើញ​នារី​ខាងលើ​ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុងស្ថានភាព​ស្រវឹង រេ​ពេញ​ផ្លូវ ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ ទប់​ចង្កូត​លែង​ជាប់ ដួល​ភីង​ម្នាក់ឯង បណ្តាល​ឲ្យ​រងរបួស​បែក​មុខ មាត់ ហូរឈាម​កក្លាក់ ខូច​អស់រលីង​ស​ម្ភ​ស្ស ។

នៅ​កន្លែងកើតហេតុ នារី​ខាងលើ​ក្រោយពី​ផឹក​ស្រវឹង ដួល​បានសម្រេច របួស​ប៉ុណ្ណឹង​ហើយ និយាយ​ប៉ប៉ិច​ប៉ប៉ោច បបួល​គេឯង រក​ស្រា​ផឹក​ទៀត ពិតជា​ចិត្ត​នារីក្លាហាន​មែន ដោយ​ឃើញ​ឈាម​ហូរ​ច្រើនពេក ពលរដ្ឋ កម្មករ ក្បែរ​នោះ​ជួយ​ហៅ រក​រថយន្ត​សង្គ្រោះ​របស់​អង្គភាព៧១១ ទៅ​ជួយ​ដឹក​យកទៅ​សង្គ្រោះ បែរជា​នារី​រូបនេះ នៅតែ​បញ្ចេញ​ច​រឹក​ក្លាហាន បែរជា​បបួល​ក្រុម​អ្នក​សង្គ្រោះ ទិញ​ស្រា​ផឹក​សិន មុន​យក​គេ​ទៅ​ពេទ្យ « អស់ទាស់​ហ្មង» ។

តែ​ទោះជា​យ៉ាងណាក្តី វិជ្ជាជីវៈ ជា​អ្នក​សង្គ្រោះ ជនរងគ្រោះ​ក្នុង​សភាព​បែបណា​ក្តី ផ្តោត​សំខាន់​លើ​ក្រ​មសិល​ធម៌ ថ្លៃថ្នូរ អនុវត្តន៍​ទៅតាម​ជំនាញ​របស់ខ្លួន ដើម្បី​សង្គ្រោះ​អាយុជីវិត​មនុស្ស ពោល​មិន​គិតពី​ជនរងគ្រោះ​ក្នុង​សភាព​បែបណាក៏ដោយ ហើយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។

ជនរងគ្រោះ​ស្ថិតក្នុង​សភាព​វង្វេង​បាត់ស្មារតី និយាយ​លែង​ដឹង​ខុសត្រូវ ប្រជាពលរដ្ឋ អាជ្ញាធរ ក្រុមគ្រូពេទ្យ សូម​អំពាវនាវ​ផងដែរ ដល់​សាច់ញាតិ ក្រុមគ្រួសារ មេត្តា​មកជួយ​មើលថែ ផ្តល់​កម្លាំងចិត្ត ដល់​ជនរងគ្រោះ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsroeuy.voeurm%2Fvideos%2F431647760673814%2F&show_text=0&width=560

ប្រភព៖ FB