បុរស​ម្នាក់ បើករថយន្ត BMW បោះពួយ​យ៉ាង​លឿន ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​ថ្ម​មួយ​ដើម បង្ក​ការភ្ញាក់ផ្អើល នៅ​ភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​មុខ​ក្រុមហ៊ុន KANSIA PAINT តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី កែង​និង​ផ្លូវ១០៩ ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក BMW 528 I ពណ៌​ស គ្នាន​ស្លាក​លេខ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​លិចទៅ​កើត​បោះពួយ​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​មក​ស្តាំ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ថ្ម​មួយ​ដើម​ពេញទំហឹង បណ្តាល​ឲ្យ​បង្គោល​ភ្លើង​រង​ការខូចខាត​តិចតួច ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ បន្តដំណើរ​លែងរួច សំណាង​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស។ ម្ចាស់​រថយន្ត​បង្ក​បាន​ឡើង​ជិះ​រថយន្ត​មិត្តភក្តិ​មួយគ្រឿង​ទៀត​ចេញពី​កន្លែងកើតហេតុ​បាត់។

ចំណែក​រថយន្ត​បង្ក សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ៕

ប្រភព៖ FB

ផ្អើលទាំងព្រឹក នៅខណ្ឌឫស្សីកែវ ប៉ូលីសអន្តោប្រវេសន៍ ចាប់ឃាត់ខ្លួនវៀតណាមស្នាក់នៅខុសច្បាប់

(ភ្នំពេញ) នៅវេលាម៉ោង៦និង៣០នាទីព្រឹក ​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ នគរបាល​ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧នាក់​ ដែល​រស់នៅ​និង​ប្រកប​មុខរបរ​ដោយ​ខុសច្បាប់​​នៅ​កម្ពុជា​។

ការ​ឃាត់​ខ្លួន​នេះ​ ធ្វើ​ឡើង​ដោយ​លោក​វរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ និងកម្លាំងសមត្ថកិច្ច​មូលដ្ឋានខណ្ឌឫស្សីកែវ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ។

ការ​ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ និងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិ​វៀតណាមសរុបចំនួន០៧នាក់​ ស្រី​ពីរ​នាក់​ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់​៕ប្រភពFB

រថយន្តកុងតឺន័រមួយគ្រឿងរេចង្កូតបុកបង្កាន់ដៃស្ពាននិងម៉ូតូក្មេងស្ទូចត្រីធ្លាក់ចូលទន្លេវ៉ៃគោ តៃកុងឡានមិនមានរបួស ប៉ូលីសចាប់វ៉ៃខ្នោះ

ខេត្តស្វាយរៀង៖ករណីនេះបានកើតឡើងកាលវេលាម៉ោង៤:២៥នាទីថ្ងៃទី២០ខែសីហាឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចក្បាលស្ពានហាយវ៉េខាងកើតស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

តាមក្មេងប្រុសជាម្ចាស់ម៉ូតូូដែលអង្គុយស្ទួចត្រីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថារូបគេមានឈ្មោះ សំ មន្ថារចនា អាយុ ១៥ឆ្នាំ មានទីលំនៅភូមិ វាលយន្ត សង្កាត់/ក្រុង ខេត្ត ស្វាយរៀង ដោយបានបញ្ជាក់ថា នៅមុនពេលកើតហេតុរូបគេនិងមិត្តភ័ក្តបានមកស្ទូចត្រីនៅក្រោមស្ពានហាយវ៉េ ចំណែកម៉ូតូបញ្ឈរទុកអែបចិញ្ចើមថ្នល់ ស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿងបើកបរយ៉ាងលឿនពីទិសខាងកើតមកលិច។

លុះមកដល់ចំណុចភូមិឃុំកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃបុករះបង្កាន់ដៃស្ពានជាង២០ម៉ែត្ររាបដល់ដីនិងោបន្តបុកម៉ូតូដែលបញ្ឈរទុកអូសធ្លាក់ចូលក្នុងទឹកទន្លេវ៉ៃគោជាមួយតែម្តង។

ក្រោយពីបង្កហេតុរួចមក គេឃើញបុរសម្នាក់បានវាចេញតាមកញ្ចក់រថយន្តហែលទឹកឡើងលើគោក និងជិះម៉ូតូឌុបចេញទៅទិសខាងលិចបំរុងហៅរថយន្តតាក់សុីជិះគេចខ្លួន តែត្រូវបានសមត្ថកិច្ចតាមទាន់ឃាត់ខ្លួនមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគនរបាលខេត្តស្វាយរៀង៕

ប្រភព៖ FB

ម៉ូតូ ៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យ….

(កណ្តាល)  គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ៣គ្រឿងបុកបន្តគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រ្តីចំនួន២នាក់ និងរបួសស្រាលបុរស១នាក់ កើតហេតុនៅថ្ងៃចន្ទ ៩កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៦និង៣០នាទី នៅចំណុចខាងមុខដេប៉ូលក់គ្រឿងសំណង់ យីហោ នាង ស្រីមុំ លើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1N.6687(មិនពាក់មួកសុវត្ថិភាព) អ្នកបើកបរដោយបុរស១នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសស្រាល ទៅមន្ទីរពេទ្យដោយខ្លួនឯង បើកបរក្នុងទិសដៅពីជើងទៅត្បូងរួចបើកឆ្លងផ្លូវទៅលិច ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1K.0275(មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីត្បូងមកជើង ។

អ្នកបើកបរឈ្មោះ សាត ស្រីទូច ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិព្រែកសំរោង២ សង្កាត់-ក្រុងតាខ្មៅ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។

បន្ទាប់មកម៉ូតូបង្កហេតុខាងលើ បានខ្ទាតទៅបុកម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាកCHALY ពណ៌ស ពាក់ផ្លាកលេខ ប.4060ភ.ព1 (មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីត្បូងមកជើង អ្នកបើកបរឈ្មោះ ជឹម ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលគ្លីនិកសុខលាភមេត្រី។ ក្រោយពីកើតហេតុកម្លាំងជំនាញបានធ្វើកំណត់វាស់វែងទីកន្លែងកើតហេតុ និងដកហូតយកមធ្យោបាយដែលពាក់ព័ន្ធ ទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី។

តាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ HONDA DREAM125 ពាក់ផ្លាកលេខ កណ្តាល1N.6687 បើកម៉ូតូមិនគោរពសិទ្ធិអាទិភាព និងខ្វះការប្រុងប្រយ័ត្ន៕ប្រភពFB

ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណី

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង ៥០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណី និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យមានដូចខាងក្រោម ៖

ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃម៉ាក IPhone6Plus ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២១៩ ផ្លូវលេខ៥១ កែងផ្លូវលេខ៣០៦ ភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩ និង០០ នាទី ពីមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណ ជនជាតិបារាំង កំពុងដើរ ។

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone6 Plus ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចក្រោយព្រះបរមរាជវាំង ផ្លូវលេខ១៨៤កែងផ្លូវលេខ១៩ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៩ និង០០ នាទី ។


ជនរងគ្រោះឈ្មោះ KIM SEONG HUN ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខM ៥៦៥០៩៤៣៨ មុខរបរ ទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ RS (G០១) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្ភារៈបាត់បង់ទូរស័ព្ទដៃម៉ាក IPhone6 Plus ពណ៌ ខ្មៅ

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចខាងលិចផ្សារបឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៩ និង ៣០ នាទី ពីមនុស្សប្រុសម្នាក់ជនជាតិចិន ។

ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone៥ ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចជិតរោងភាពយន្តលុច្ស ផ្លូវព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២២ និង ០០ នាទី ពីមនុស្សប្រុសម្នាក់ជនជាតិបារាំង ។

ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ ណេត ដារិទ្ធ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

២-ឈ្មោះ លី សក្ករ៉េត ហៅ ហ្សាន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ១៩៩៥ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

៣-ឈ្មោះ ជិន កុសល ភេទ ប្រុស អាយុ ១៨ ឆ្នាំជនជាតិ ខ្មែរ សិស្សវិទ្យាល័យទួលទំពូង ស្នាក់នៅផ្ទះលេខ២៣៤ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ

វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព៖ ម៉ូតូម៉ាក Suzuki Nex ពណ៌ ស សេរីឆ្នាំ ២០១៤ លេខតួ ៣១៣៣០១-លេខម៉ាស៊ីន ៣១៣៣៥៣ ពាក់ស្លាកលេខ ១FG-៧១៨១ ចាប់យកពីឈ្មោះ ណេត ដារិទ្ធ ម៉ូតូរបស់វាម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត ២០១២ ពាក់ស្លាកលេខ ក្រចេះ ១B ២៣៨៥ ចាប់យកពីឈ្មោះ ជិន កុសល

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsattya.bon%2Fvideos%2F2147446168660889%2F&show_text=0&width=560

ប្រភព៖ ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ

ជនជាតិចិន ស្រវឹងស្រា បើករថយន្ត​LEXUS RX300បុកទ្រូងផ្លូវ​ នៅមុខព្រលានយន្តហោះអ្នកបើកបរ រងរបួស​ជង្គង់​ធ្ង

ភ្នំពេញៈគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ​ ឈានថ្ងៃចន្ទ​ ទី២០ ខែសីហា ឆ្នាំ២០១៨នេះ (ត្រង់ចំណុចមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​) តាមបណ្ដោយ​ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ​​ រាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ច បានប្រាប់ឲ្យ​ដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿង ម៉ាក LEXUS RX300 ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ​ AQ-0850 បើកបរដោយបុរស​ជនជាតិចិន មិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ​ បានបើកវ៉ារថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្តូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង

បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ​ និង​ហូរហៀរ​ប្រេងពេញផ្លូវ និងបាក់របាំងថ្មអស់១កង់ ចំណែកឯបុរសជនជាតិចិនដែលជាអ្នកបើកបរ បានរងរបួសចំ​ជង្គង់​ធ្ងន់ បានបើកទ្វារចុះមក​ទាំង​ស្រវឹងស្រាផង និងរបួសផង ទើបអង្គុយ​រុញរា​នៅលើរថយន្តតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្តកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនីតិវិធីផ្លូវច្បាប់៕

ប្រភព៖ FB

សង្ស័យ​ស្រវឹង​ស្រា! នារីស្រស់ស្អាត ពាក់វ៉ែនតាធំៗ២នាក់ នឹងមិត្តភក្តិប្រុសម្នាក់ ចេញពី​ជប់លៀងគេ បើករថយន្ត បុកក្បាលរបាំងថ្មខណ្ឌចែកទ្រូងផ្លូវ​រងការខូចខាត

ភ្នំពេញ៖ សង្ស័យ​ស្រវឹង​ស្រា! នារីស្រស់ស្អាត ពាក់វ៉ែនតាធំៗ២នាក់ នឹងមិត្តភក្តិប្រុសម្នាក់ ចេញពី​ជប់លៀងគេ បើករថយន្ត បុកក្បាលរបាំងថ្មខណ្ឌចែកទ្រូងផ្លូវ​រងការខូចខាត ហើយអង្គុយរងចាំសមត្ថកិច្ចមកដល់ ហុចកូនសោររថយន្តអោយសមត្ថកិច្ចចាត់ការតាមច្បាប់ព្រោះពួកគេយល់ពីកំហុសរបស់ខ្លួន

ហេតុការណ៍នេះបានកើតឡើងកាលពី​យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុច​ខាងជើង​ស្តុ​ប​នាង​គ​ង្ហី​ង តាម​បណ្ដោយ​ផ្លូវ១៨២ ស្ថិតក្នុង​សង្កាត់​អូរ​ឬ​ស្សី​ទី២ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាកTOTOTA Pirus មួយគ្រឿង ពណ៌​ស្ករ បើកបរ​ដោយ​យុវតី​រូប​ស្រស់ស្អាត​ម្នាក់ (មិន​ស្គាល់​អត្តសញ្ញាណ) រួម​នឹងមាន​មិត្តភក្តិ​ប្រុស​ស្រី២នាក់​ទៀត បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ១៨២ ត្រឡប់​មកពី​កម្មវិធី​ជប់លៀង​មួយ បំណង​ត្រឡប់ទៅផ្ទះ​វិញ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន​ពេក ទើប​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ច​ង្តូ​តទៅ​បុក​ទ្រូងផ្លូវ​ពេញទំហឹង លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​រថយន្ត​ខូចខាត​ចំហៀង​ខាងមុខ​ផ្នែក​ខាងឆ្វេង​បន្តិច​ប៉ុណ្ណោះ តែ​ខ្ទា​តរបាំងថ្ម​ផ្ងារជើង​បាក់​អស់១កង់ តែ​មិន​បណ្ដាល​ឲ្យ​រងរបួស​នោះទេ ដោយសារ​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់ យុវតី​ជា​អ្នកបើករថយន្ត​បង្ក ព្រមទាំង​មិត្តភក្តិ​ប្រុស​ស្រី២នាក់​ទៀត សុខចិត្ត​អង្គុយ​ក្នុង​រថយន្ត រង់ចាំ​សមត្ថកិច្ច​មកដល់។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​កន្លែងកើតហេតុ គ្រាន់តែ​យុវតី​រូប​ស្រស់​ឃើញ​ភ្លាម រត់​ទៅ​ប្រគល់​កូនសោ​រថយន្ត​ឲ្យ​សមត្ថកិច្ច និង​ព្រម​ឲ្យ​ដោះស្រាយ​តាមច្បាប់ រួច​ប្រញាប់ប្រញាល់​ហៅ Pass App ឡើង​ជិះ​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ។ សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​សង​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទៅតាម​និតិ​វិធី​ផ្លូវច្បាប់៕

ភ្លើង​ប្រចណ្ឌ! បុរសម្នាក់ ប្រចណ្ឌប្រពន្ធ ទាញ​ពូថៅ​កាប់ចិញ្ច្រាំ​ប្រពន្ធ​សុះសាច់ រួចរត់​ទៅធ្វើអត្តឃាត​ចងក ​សំលាប់ខ្លួន..

ពោធិ៍សាត់៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ឡើង​កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នេះ នៅត្រង់ចំណុច​អំ​ពួច ស្ថិត​ក្នុងភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។ ក្រោយកើតហេតុសមត្ថកិច្ចចំរុះ​បានចុះ​ពិនិត្យធ្វើ​កោសល្យ​វិច្ឆ័យ​ដល់កន្លែងកើតហេតុ ។


បុរសជា​ប្តី​មានឈ្មោះ ពុំ មុត ភេទ​ប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ.ឃុំ​កើតហេតុ​ខាងលើ ដោយ​ទំនាស់​ពាក្យសម្ដី​គ្នា​ជាមួយ​ប្រពន្ធ​ឈ្មោះ សែម ផាត អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ.ឃុំ​ជាមួយគ្នា រួច​ក៏បាន​យក​ពូថៅ​ដៃ​កាប់​លើ​ជនរងគ្រោះ​ជា​ប្រពន្ធ​ត្រូវជា​ច្រើន​កន្លែង​បណ្ដាល​ឲ្យ​ស្លាប់ភ្លាមៗ ក្រោយពី​កាប់សម្លាប់​ប្រពន្ធ​រួចរាល់ ជនសង្ស័យ​ដៃដល់​ជា​ប្តី​បាន​យក​ខ្សែ​គោ​ទៅ​ចងក​សម្លាប់​ខ្លួនឯង​នឹង​ដើម​ក្រូច​ក្បែរ​ផ្ទះ។


ក្រោយ​ពីសមត្ថកិច្ច​ជំនាញ​សហធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួចរាល​ហើយ​នោះ អាច​សន្និដ្ឋានបានថា ករណីនេះ​មូលហេតុ​បណ្ដាលមកពី​ប្ដី​ប្រច័ណ្ឌ​ប្រពន្ធ ហើយ​កម្លាំង​ជំនាញ​យើង​ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាមប្រពៃ​ណី៕

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យជិត២០នាក់ ករណី……

(ក្រចេះ) ប្រតិបត្តិការធ្វើឡើងកាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ដែលដឹកនាំ​ដោយ​លោក ទុ​ត វី​នី​ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅ​ចំណុច​ផ្ទះសំណាក់​សុភមង្គល ស្ថិតក្នុង​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ។

ជាក់ស្តែង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ១៩នាក់ (ស្រី១២នាក់) :១.ឈ្មោះ យ៉ាន គឹមហុង ភេទ​ប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ព្រែក​សំរោង ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ។

២.ឈ្មោះ សុខ​ក្រី ណា​សិទ្ធ ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង។៣.ឈ្មោះ ផៃ ចាន់​ធា​និ​ត ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ឆ្លូង ឃុំ​ឆ្លូង ស្រុក​ឆ្លូង៤.ឈ្មោះ រូ​ន ស​លី​ហ៊ី​ន ភេទ​ប្រុស អាយុ ២៣ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ទ្រា ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។៥.ឈ្មោះ សារី ស​ហ៊ា​ត ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​សយ ឃុំ​ប៉ុ​ស្ត៍១ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។៦.ឈ្មោះ ទិន កី ភេទ​ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​អំពិល ឃុំ​ប៉ុ​ស្ត៍១ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។៧.ឈ្មោះ តាំង បញ្ញា ភេទ​ស្រី អាយុ៣១ឆ្នាំ មុខរបរ​អ្នកទទួល​ភ្ញៀវ​ផ្ទះសំណាក់ ទីលំនៅ​ភូមិ​កំពង់​គ ឃុំ​កំពង់​គ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ។

៨.ឈ្មោះ សូ ហឿន ភេទ​ស្រី អាយុ ៥៣ឆ្នាំ មុខរបរ​បោសសំអាត​ផ្ទះសំណាក់ ទីលំនៅ​ភូមិ​តា​ប៉ ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង។៩.ឈ្មោះ សូ វណ្ណា ភេទ​ស្រី អាយុ៣៤ឆ្នាំ មុខរបរ​បោសសំអាត​ផ្ទះសំណាក់ ទីលំនៅ​ភូមិ​តា​ប៉ ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង។១០.ឈ្មោះ ហេង សា​រ៉ានី ភេទ​ស្រី អាយុ៣២ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​ភូមិ៤៤ ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ។១១.ឈ្មោះ ឆេង គីម ភេទ​ស្រី អាយុ២០ឆ្នាំ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ប្រ​ម៉ា ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ។

១២.ឈ្មោះ ជា ស្រីអូន ភេទ​ស្រី អាយុ១៨ឆ្នាំ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ប្រ​ម៉ា ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ។១៣.ឈ្មោះ យួ​ង ពិសី ភេទ​ស្រី អាយុ២២ឆ្នាំ មុខរបរ​ខា​រ៉​អូ​ខេ ទីលំនៅ​ភូមិ​ស្លា ឃុំ​តា​លុង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។១៤.ឈ្មោះ រឿន ស្រី​រ៉ា ភេទ​ស្រី អាយុ១៧ឆ្នាំ មុខ​បរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ទី១ សង្កាត់​វាលវង់ ក្រុ​កំពង់ចាម ខេត្តកំពង់ចាម។១៥.ឈ្មោះ អ៊ុន ចាន់​ណែ​ត ភេទ​ស្រី អាយុ៣០ឆ្នាំ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​តាកែវ ឃុំ​គ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។១៦.ឈ្មោះ ហួត ស្រី​ជី​ង ភេទ​ស្រី អាយុ៣០ឆ្នាំ មុខរបរ​ខ​រ៉ា​អូ​ខេ ទីលំនៅ​ភូមិ​ឬ​ស្សី​ធ្លក ឃុំ​ក​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង។

១៧.ឈ្មោះ សៅ សុថា​រី ភេទ​ស្រី អាយុ១៩ឆ្នាំ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ក្សេមក្សាន្ត ឃុំ​ក្សេមក្សាន្ត ស្រុក​ឧ​ត្តុ​ង ខេត្ត​កំពង់​ស្ពី។១៨.ឈ្មោះ វេ​ល ប៉ា​ទ្រី​យាស់ ភេទ​ស្រី អាយុ២៣ឆ្នាំ ជាតិខ្មែរ​អ៊ីស្លាម មុខរបរ​កសិករ ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ។១៩.ឈ្មោះ ព្រុំ វិចិត្រ ភេទ​ប្រុស អាយុ ៤៨ឆ្នាំ មុខរបរ​ម្ចាស់​ផ្ទះសំណាក់ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ ៕ ប្រភពFB

ខាតមិនស្ទើរទេ !!! ផ្សាររុងក្លឿ ប្រទេសថៃ ឆាបឆេះអស់៨តូប ធ្វើអាជីវករខ្មែរ ខាតបង់ថវិការាប់លានបាត

(ថៃ) ៖​ អគ្គិភ័យ​ដែល​ឆាបឆេះ​តូប​អគារ ​B​ និង​C ក្នុង​ផ្សារ​រុង​ក្លឿ​ឆេះ​អស់​៨​តូប​ ដែលភាគច្រើន អាជីវករខ្មែរ លក់ដូរ ត្រូវបានសមត្ថកិច្ចអង្គភាពពន្លត់អគ្គិភ័យអន្តរាគមន៍ បាត់ពន្លត់​ទាំងស្រុង ​នៅ​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៨ ​ខែសីហា ​ឆ្នាំ​២០១៨ ​ស្ថិត​ស្រុក​អា​រ​ញ្ញប្រាថេត ​ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ​ ជាប់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​បានឲ្យ​ដឹង​​ថា ​អគ្គិ​ភ័យ​បាន​ឆាបឆេះ​តូប​អគារ​(B​និង​C)​ផ្សារ​រុង​ក្លឿ​ នៅ​ប្រទេស​ថៃ​ នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ពេល​ដែល​អគ្គិភ័យ​ឆាបឆេះ​តូប ​គេ​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សមត្ថកិច្ច​ថៃ​ប្រមាណ​ជាង​១០​គ្រឿង ​បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ​រហូត​ដល់​ម៉ោង​៧​និង​៤០​នាទី ​ទើប​រលត់​ទាំងស្រុង ​ហើយ​តូប​ដែល​អស់​ខូចខាត់​ទាំងស្រុង​អស់​៨​តូប​។​

​ប្រភព​ដដែល​បន្ត​ថា ​អគ្គី​ភ័យ​ដែល​ឆាបឆេះ ​មិន​ទាន់​ទទួល​ព័ត៌មាន​ច្បាស់ការ​នៅឡើយ​ តែ​ព័ត៌មាន​ក្រៅផ្លូវការ​ថា ​ឆេះ​ដោយ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ ខ្លះ​ទៀត​ថា​ថ្ងៃសីល​ ថៃ​អុជ​ធូប​បណ្តាល​ឆេះ​រាល​បណ្តាល​ឆេះ​តូប​ តែ​ព័ត៌មាន​ទាំងនេះ​ មិន​ទាន់​ជា​ផ្លូវការ​នៅឡើយ​ទេ ​ហើយ​តូប​ដែល​ឆេះ​ខូចខាត​ក៏​មិន​ទាន់​ច្បាស់​ដែរ ​តែ​ដឹង​ថា​ឆេះ​អស់​ជាង​១០​តូប​។​

ហើយ​តូប​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​អស់​៨​តូប​ មាន​តូប​កែង​អក្ស​(B) ​អស់​ចំនួន​៤​តូប ​និង​តូប​អក្ស​(C) ​កែង​អស់​៤​តូប ​ហើយ​តូប​ដែល​ឆេះ​ជា​តូប​ភាគច្រើន​ ជា​តូប​ដែល​អាជីវករ​ខ្មែរ ​ដែល​លក់​មាន​ ពូក​ កម្រាលពូក​ ផា​ហ៊ុម​ និង​ ម៉ុង​ ភួយ​ ហើយ​តូប​ដែល​ជួយ​ក្នុង​១​ខែ​ មាន​តម្លៃ​ពី​១​ម៉ឺន​ទៅ​២​ម៉ឺន​បាត​។​

គួរ​រំលឹក​ថា​៖​នៅ​ផ្សា​រុង​ក្លឿ​ង​ប្រទេស​ថៃ រយៈពេល​កន្លង​មក​អាជីវករ​ខ្មែរ ​ធ្លាប់​រង​គ្រោះ​ដោយ​អគ្គិ​ភ័យ ​ជាច្រើនមក​ហើយ​បណ្តាល​អាជីវករ​ខ្មែរ​ខ្លះ​ ធ្លាក់ខ្លួន​រហូត​ឈប់​លក់​នៅ​ផ្សា​រុង​ក្លឿ​ប្រទេស​ថៃ​ ដោយ​មានការ​ព្រួយបារម្ភ​ ទើប​ពេល​នេះ​កើត​មាន​អគ្គិ​ភ័យ​ឆាបឆេះ​ម្តងទៀត​ ដែល​ខូចខាត​សម្ភារ​លក់ដូរ​អស់​ជា​ច្រើន​លាន​បាត​ ៕ប្រភពFB