ឃាត់ខ្លួន​បុរស​ម្នាក់ ដក​កាំភ្លើងកែច្នែ២ដើម នឹងថ្នាំញៀនមួយចំនួន

ព្រះវិហារ៖ កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​អន្លង់វែង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​ធម្មជាតិ​សម្តេច​តេ​ជោ បាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន​បុរស​ម្នាក់ ដែលជា​ជនសង្ស័យ​ប្រើប្រាស់ រក្សាទុក និង​ចែកចាយ​ថ្នាំញៀន។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ទន់ ឈាន ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ម៉ា​ទឹកកក) ចំនួន១០កញ្ជប់​តូច, កាំភ្លើង​ច្នៃ២ដើម គ្រាប់ AK៤៧ ចំនួន៣២គ្រាប់, សាក់​កាដូ​រដាក់​កាំភ្លើង​មួយ, ថវិការ​មួយចំនួន, ម៉ូតូ១គ្រឿង ព្រមទាំង​សម្ភារ​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត ៕

មិនបានចឹងទៀតហើយ ទើបតែកើតបាន ៦ខែ បែជាស្លាប់ទៅវិញ ដោយសារការធ្វេសប្រហែ របស់គ្រូពេទ្យនៅខេត្តស្វាយ

(ស្វាយរៀង) ពិតជាមានការសោយស្តាយយ៉ាងខ្លាំងចំពោះទារក ដែលទើបនឹងកើតបានអាយុ៦ខែ បានស្លាប់កាលពីចុងខែមិថុនា ឆ្នាំ ២០១៨នេះ មួយម៉ោងក្រោយ បន្ទាប់ពីបុគ្គលិកមួយរូប ក្នុងគន្លីកឯកជនឈ្មោះ សុវណ្ណចំរើន សុខ ស្ថិតក្នុងខេត្តស្វាយរៀ ង បានចាក់ថ្នាំក្មេង ទាំងមិនបានទទួលការវិនិច្ឆ័យជម្ងឺច្បាស់នៅឡើយ។ បើតាមការឲ្យដឹងរបស់ក្រុមគ្រួសាររងគ្រោះបានរៀបរាប់ថា កូនរបស់ខ្លួនមានជំ ងឺក្អក និង ក្ដៅខ្លួន និងបានបញ្ជូនទៅគ្លីនិ កខាងលើ និងបើកថ្នាំខ្លះមកលេបបន្ថែម។ តែពេលទៅដល់ក៏គ្មានពេទ្យប្រចាំការ មានតែបុ គ្គលិកពីរ បីនាក់ គ្មានពាក់ស្លាកឈ្មោះត្រឹមត្រូវចេញមុខធានាព្យាបាលទៅវិញ។​

បន្ទាប់ពីនោះ បុគ្គលិកពេទ្យរូបនេះបានចាក់ថ្នាំឲ្យកូនគាត់ច្រើនស៊ឺរ៉ាំង រួចព្យួរសឺរ៉ូមមួយប្លោកទៀត ដោយពុំបានដឹងថាជាថ្នាំអ្វីខ្លះឡើយ ស្រាប់តែប៉ុន្មាននាទីក្រោយមក កូនគាត់បែរជាក្លាយទៅ ជាស្វាយសាច់ទាំងមូល ត្រជាក់ចុង ដៃចុងជើង និងបែក ញើសពេញចិញ្ចើម បាត់ស្មារតីលែងយំ រហូតបាត់បង់ជីវិតតែម្ដង។ បន្ថែមលើសពីនេះទៅទៀត អ្នកជាម្ដាយបានធ្វើការដាក់ពាក្យបណ្ដឹងទៅខាងអធិការដ្ឋាន នគរបាលក្រុ ងស្វាយរៀង ប៉ុន្តែបែរជាគ្មានអ្នកអើពើ ថែមទាំងជួយលាក់បាំងទៀត ធ្វើឲ្យរូបគាត់ឈឺចាប់ជាខ្លាំង អង្វរសមត្ថកិច្ច និងថ្នាក់លើទាំងអស់ជួយដោះស្រាយផងដែរ៕ ប្រភពនគរបាលជាតិ

គួឲ្យរន្ធត់!! អគារ​ខុន​ដូ Mekong View Tower 6 បានបាក់​ប្លង់​សេ​សំណង់​ ឆក់យក​ជីវិត​កម្មករ២នាក់ និង៥នាក់​រងរបួស នៅខណ្ឌ​ជ្រោយចង្វារ..(ចុចអានបន្ត)

ភ្នំពេញ៖ សំណង់​អគារ​ខុន​ដូ Mekong View Tower 6 ដែល​កំពុងដំណើរការ​សាងសង់​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ បាន​ឆក់យក​ជីវិត​កម្មក២នាក់ភ្លាមៗ និង​បង្ក​ឲ្យ​កម្មករ៥នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល ករណី​បាក់​បេតុង​ប្លង់​សេនេះ​នៅ​ជា​ន់ទី២៣ សង្កត់​លើ​កម្ម​ករ ខណៈ​កំពុងធ្វើការ ហេតុការណ៍នេះកើតឡើងកាល​ថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ការដ្ឋាន​សំណង់​អគារ​ខុន​ដូ Mekong View Tower 6 ស្ថិត​ក្នុងភូមិ២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ចំនួន៥នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយ​កើតហេតុ​បាក់​ប្លង់​សេ​ខាងលើនេះ ខណៈ​មនុស្ស២នាក់ បាន​ស្លាប់ក្រោមបេតុងនោះ។
ជនរងគ្រោះ ដែល​រងរបួស​ទាំង៥ រួមមាន ទី១.ជាង នឿន របួស​ជើង, ទី២.ជាង ផាត របួស​ជើង, ទី៣.ជាង រិ​ទ្ធ របួស​ស្មា, ទី៤.ស្រី លន ភេទ​ស្រី របួស​ស្មា និង​ទី៥.ស្រី របួស​កែងដៃ។

ដោយឡែក ជនរងគ្រោះ២នាក់​ដែល​ស្លាប់ក្រោម​បេតុងនៅនោះ ​សមត្ថកិច្ច ​បានប្រើពេល​អស់​ប្រហែល​ជិត១០ម៉ោង​ទើបយកសាកសពបាន រួមមាន៖
ទី១ឈ្មោះ បាន លាស់ ភេទ​ប្រុស អាយុ៤៨ឆ្នាំ រស់នៅ​ភូមិ​តា​ពុំ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​ទី២ឈ្មោះ នាម ហ៊ីង ភេទ​ប្រុស អាយុ៣៨ឆ្នាំ រស់នៅ​ភូមិ​គោក​រុន ឃុំ​ប៉ុប​ប៉ែន ខេត្តសៀមរាប។

ថ្ងៃកើតហេតុ​ខាងលើ ក្រុម​ជាង​ប្រមាណ​ជាង១០នាក់ បាននាំគ្នា​ចាក់​ប្លង់​សេ​នៅ​ជា​ន់ទី២៣ ប៉ុន្តែ​មិនទាន់​បញ្ចប់​នោះទេ។ លុះ​វេលា​រសៀល ក៏​បន្ត​បាញ់​បេតុង​ចាក់​ប្លង់​សេ​បន្តទៀត ស្រាប់តែ​បាក់​រន្ទារ​ធ្លាក់​ប្លង់​សេ​សង្កត់​ក្រុមកម្មករ និង​ជាង បណ្ដាល​ឲ្យ​រងរបួស៥នាក់ និង​បាត់​ខ្លួន២នាក់ ដោយ​ជាប់​នៅក្រោម​ប្លង់​សេ​នោះ​តែម្ដង។

អាជ្ញា​ធរមាន​សមត្ថកិច្ច មាន​ទាំង​អភិបាលក្រុង​ភ្នំពេញ លោក ឃួ​ង ស្រេង និង​ចៅហ្វាយខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត រួម​នឹង​មន្ត្រី​តុលាការ បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​ផងដែរ ហើយ​ក្រុម​ជាង​បាននាំគ្នា​ដាប់​គាស់​បេតុង ដើម្បី​រុករ​កជាង​ដែល​បាត់​ខ្លួន​នោះ​អស់​ជាច្រើន​ម៉ោង រហូតដល់​ម៉ោង​ប្រមាណ១០យប់​ថ្ងៃ​ដដែល ទើប​រកឃើញ​សាកសព​ជនរងគ្រោះ។

ក្រោយពេល​រកឃើញ​សាកសព និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​រួចរាល់ សម​កិច្ច​ជំនាញ​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង២នាក់ ពិតជា​ស្លាប់​ដោយសារ​ប្លង់​សេ​បាក់​សង្កត់​លើ​ប្រាកដ​មែន។ សាកសព​ក៏ត្រូវ​បានប្រគល់​ឲ្យ​សាច់ញាតិ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើតរៀងៗខ្លួន៕

ខុនដូរឈ្មោះមេគង្គវីយូ៦ បានបាក់ប្លង់ស្សេនៅពេលចាក់បេតុង ធ្វើឲ្យបាត់ខ្លួនកម្មករ២នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់មានកម្មករពីរូបបានបាត់ខ្លួន ក្រោយចាក់បេតុងប្លង់ស្សេ លើអាគារខុនដូរមេគង្គវីយូ៦ ហើយបាក់ធ្លាក់សង្កត់លើ ដែលមានទីតាំងស្ថិតក្នុងក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នាកាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ។

ក្រៅពីមានមនុស្សបាត់ខ្លួន២នាក់ ក្នុងនោះមានគេថា មានអ្នករងរបួសផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌជ្រោយចង្វា និងកម្លាំងជំនាញក្រុង សហការជាមួយ ម្ចាស់ការដ្ឋាន បានយកអេស្កា កាយរុករកកម្មករ២នាក់ ដែលបានបាត់ខ្លួន ក្នុងហេតុនោះ ប៉ុន្តែនៅពុំទាន់បានរកឃើញ កម្មករដែលបាត់ខ្លួន នោះនៅឡើយទេ៕

ជនជាតិចិនចំនួន៣៨នាក់ ជាប់សង្ស័យ ករណីចាប់ជំរិតទារបា្រក់តាមប្រព័ន្ធអុីនធើណេត..(ចុចអានបន្ត)

ខេត្តកំពត៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងជំនាញខេត្តកំពត សហការជាមួយកម្លាំងនាយកដ្ឋាន
អន្តោប្រវេសន៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រាប បូរី ប្រធានការិយាល័យអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ខាន់ សុផល បានចុះត្រួតពិនិត្យជនបរទេសនៅតាមផ្ទះជួលចំនួន២ គោលដៅ ។

លទ្ធផលសមត្ថកិច្ចឃាត់ខ្លួនបានជនជាតិចិនចំនួន ៣៨ នាក់ ក្នុងនោះមានស្រីចំនួន ១១ នាក់ ពីបទចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណេត រួមមាន៖
គោលដៅទី ១ : នៅផ្ទះជួល ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ឃាត់ខ្លួនបានចំនួន ២០ នាក់ ក្នុងនោះមានស្រីចំនួន ០៦ នាក់។
គោលដៅទី ២ : នៅផ្ទះជួល ក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ បានចំនួន ១៨ នាក់ ស្រីចំនួន៥ នាក់ ។
បច្ចុប្បន្នសមត្ថកិច្ចយើងបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍រួចហើយដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕

រថយន្ត​ដឹក​ដែក​មួយ​គ្រឿង បាន​ចុះ​ចំណោត​ រអិល​ធ្លាក់​ផ្លូវ​ហើយ​​ក្រ​ឡាប់ ធ្វើឲ្យអ្នករួម​ដំណើររងរបួស​ជើង​ខាង​ស្ដាំ​ធ្ងន់ធ្ងរ…(ចុចអានបន្ត)

ខេត្ត​ព្រះសីហនុ៖ នៅ​វេលា​ម៉ោង៩:០០ ព្រឹក​ ថ្ងៃទី​១ ខែ​កក្កដា​​ ឆ្នាំ២០១៨ នេះ​ រថយន្ត​ដឹក​ដែក​មួយ​គ្រឿង​បាន​ចុះ​ចំណោត​ រអិល​ធ្លាក់​ផ្លូវ​ទៅ​ខាង​ស្តាំ​ដៃ​ ហើយ​បាន​ក្រ​ឡាប់​ នៅ​ផ្លូវ​បេតុង​ (ផ្លូវ​បំបែក​ផ្លូវ​ជាតិ​លេខ​៤ ចុះ​មក​អូរត្រេះ​ចាស់​ ) សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ។សមត្ថកិច្ចបញ្ជាក់ថា​ រថយន្តនេះ​ម៉ាក​ HYUNDAI ពណ៌ស​ ផ្លាក​លេខ​កំពង់​ធំ​3A-1815 សណោ្តងរុឺម៉ក​ដឹក​ដែក​សរសៃ​​ ​បើកបរ​ដោយឈ្មោះ​ នូ​ ប៊ុនថា​ ភេទ​ ប្រុស​ អាយុ​ ២៨ឆ្នាំ​ មុខរបរបើកបរ មានទីលំនៅ​ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ មានអ្នករួមដំណើរ​ម្នាក់ឈ្មោះ​យា​ ប៊ុនធឿន​ ភេទ​ប្រុស​ អាយុ​ ៥៣ឆ្នាំ​ មុខរបរ​ ថៅកែ​រថយន្ត​ មានទីលំនៅ​ឃុំ​/ស្រុក​កំពង់លាវ​ ខេត្ត​ព្រៃវែង​។

រថយន្ត​នេះដឹកដែក​មកពី​ភ្នំពេញ​ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ​ ត្រង់ផ្លូវ​ចុះ​ចំណោត​ មក​អូរត្រេះ​ ក៏រអិល​មក​ខាង​ស្ដាំ​ដៃ​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្ដង​ បណ្ដាល​ឲ្យ​ឈ្មោះ​ យា​ ប៊ុនធឿន​ អ្នករួម​ដំណើរ​លើ​រថយន្ត​ រងរបួស​ជើង​ខាង​ស្ដាំ​ធ្ងន់ធ្ងរ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​៕

​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ៣កង់ ត្រូវបានរថយន្តបាឡែន បុក​បាក់គ្មានសល់ សង្សយ័តែស្រវឹង..(ចុចអានបន្ត)

ភ្នំពេញ៖សង្សយ័ស្រវឹង ! ​បុរស២នាក់បើករថយន្តបាឡែន
បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវបាក់​អស់៣កង់ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង១២៖១០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ចំណុច​ដង​នង្គ័ល ជាប់​របង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (ពោធិ៍ចិនតុង) ស្ថិតក្នុង​សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

បុរស​ម្នាក់ និង​អ្នករួមដំណើរ​ពីរ​នាក់​ទៀត បាន​បើករថយន្ត​បោះពួយ​យ៉ាង​លឿង ដោយ​មិន​ប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់៣កង់ និង​ខ្ទាត​ចេញពី​ជួរ២កង់។ រីឯ​រថយន្ត​រង​ការខូចខាត​មួយ​កំណត់​មុខ​ស្ទើរតែ​ទាំងស្រុង ទើប​រថយន្ត​មិនអាច​បន្ត​ទៅមុខទៀត​បា​ន។

មុនពេល​កើតហេតុ គេ​ឃើញ​បុរស៣នាក់ ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-5361 បើក​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​របាំង​ផ្លូវ​កោង​ផង​នោះ រថយន្ត​បាន​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់៣កង់ ហើយ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​មិនអាច​បន្តដំណើរ​ទៀត​បា​ន តែ​ក្នុង​គ្រោះ​ចរាចរណ៍​នេះ សំណាងល្អ​មិន​បង្ក​ឲ្យ​អ្នកធ្វើដំណើរ​រងរបួស ៕

មានរថយន្ត​៣គ្រឿង​បុក​បបន្តកន្ទុយគ្នា​ រួចក៍ប៉ះទៅនឹងម៉ូតូមួយគ្រឿងទៀត បង្កឲ្យឲ្យមានរបួសធ្ងន់ស្រាលជាច្រើននាក់..(ចុចអានបន្ត)

ស្រុកព្រៃនប់៖ មានរថយន្ត​៣គ្រឿង​បុក​ប៉ះគ្នា​ រួចក៍ប៉ះទៅនឹងម៉ូតូមួយគ្រឿងទៀត កាលពីម៉ោងជាង៥ល្ងាច ថ្ងៃ​ទី​៣០ ខែ​មិថុនា​​​ ឆ្នាំ​២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១១-២១២​ មុខ​តំបន់​រោងចក្រ​សេដ្ឋកិច្ច​ពិសេស​ ឃុំ​បិតត្រាំ​ង​​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។

បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​ រវាង​ រថយន្ត​ ០១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​កំពង់ស្ពឺ 3A 0471​( អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ )មានទិសដៅចេញពី​ក្រុង​ព្រះសីហនុ​​ ​បាន​បុក​ពីខាង​ក្រោយ​រថយន្ត​ដឹក​កម្មករ​ ០១គ្រឿង​ម៉ាក​ SANGYONG ពណ៌ ស្លែ​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-3624 បើកបរ​ដោយ​ឈ្មោះ​ ង៉ែត​ ផល្លា​ ភេទ​ ប្រុស​ អាយុ​ ៣៥ឆ្នាំ​​ មានទីលំនៅ​ភូមិ​អូរឧកញ៉្ញាហេង​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ដឹក​កម្មករ​ចំនួន​ ៣៥នាក់​ មានទិសដៅ​ស្របគ្នា​ រួច​បន្តទៅបុក​ប៉ះរថយន្ត​សណោ្តងរុឺម៉ក​ដឹក​ស៊ីទែន​ស៊ីម៉ងត៍​ ០១គ្រឿង​ពណ៌​ ស​ ពាក់ផ្លាកលេខ ​ព្រះសីហនុ ​3A-6425​ របស់​ក្រុមហ៊ុន​ យ៉ុង​ វៃ បើកបរ​ដោយ​ឈ្មោះ​ អេង​ វាសនា​ ភេទ​ ប្រុស​ អាយុ​ ៤៤ឆ្នាំ​ មានទីលំនៅ​ស្រុក​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​ មានទិសដៅ​ផ្ទុយ​គ្នា​ ក្នុងនោះក៍បានប៉ះនឹងម៉ូតូមួយគ្រឿងទៀតដែរ។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួសធ្ងន់និងស្រាល​មនុស្ស​ចំនួន​ ០៨នាក់​ ស្រី​ ០៥នាក់​ មានកម្មករ​រួមដំណើរ​លើ​រថយន្ត​ SANGYONG ​ និង​បុរសម្នាក់​ អ្នករួម​ដំណើរ​លើ​រថយន្ត​ HYUNDAI ​ ​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ HYUNDAI រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​៕

សប្បាយក្លាយជាទុក្ខ!! ដើម្បីញុំាង កម្មវិធី ផឹកសុីអោយកាន់តែប្លែក បុរស​មួយក្រុម បានយកកូនគ្រែ ផ្ងារជើងដាក់លើ​ស្នោ​បណ្តែតទឹកបឹង ​ជិះអង្គុយ​ផឹកស្រា ស បណ្តើរ​ច្រៀង​លេង​បណ្តើរ ស្រាប់តែ​ក្រឡាប់​ លិច​បាត់មនុស្សម្នាក់​ រក​សាកសព​មិនទាន់ឃើញ

ភ្នំពេញ ៖សប្បាយក្លាយជាទុក្ខ!! ដើម្បីញុំាង កម្មវិធី ផឹកសុីអោយកាន់តែប្លែក បុរស​មួយក្រុម បានយកកូនគ្រែ ផ្ងារជើងដាក់លើ​ស្នោ​បណ្តែតទឹកបឹង ​ជិះអង្គុយ​ផឹកស្រា ស បណ្តើរ​ច្រៀង​លេង​បណ្តើរ ស្រាប់តែ​ក្រឡាប់​ លិច​បាត់មនុស្សម្នាក់​ រក​សាកសព​មិនទាន់ឃើញ ហេតុការណ៍នេះកើតឡើងស្ថិតនៅក្នុង​ត្រពាំង​អង្គ ភូមិ​ជ្រេស​ខាងជើង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រហូតមកដល់​វេលា​រសៀល​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ​ទៅហើយ នៅតែ​រក​សាកសព​មិនទាន់​ឃើញ សាច់ញាតិ ក្រុមគ្រួសារ ប្រជាពលរដ្ឋ បន្ត​ចុះ​រាវរក ។

បុរស​ចំណាស់​ម្នាក់​ខណៈជិះ​ស្នោអង្គុយ​ផឹកស្រា ស បណ្តើរ​ច្រៀង​លេង​បណ្តើរ បែ​ជា​ក្រឡាប់​ធ្លាក់ចូល​ទឹក​លង់​លិច​បាត់​ស្លាប់រក​សាកសព​មិនឃើញ​តាំងពី​វេលា​ម៉ោង៥និង៣០នាទី​ល្ងាច​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។ ជនរងគ្រោះ​ឈ្មោះ ប៊ូ ឡាំ ភេទ​ប្រុស អាយុ៥៤ឆ្នាំ មុខរបរ​នៅផ្ទះ ភូមិ សង្កាត់​កើតហេតុ​ខាងលើ ។

តាម​សាច់ញាតិក្រុមគ្រួសារបានឱ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះ ចុះ​ជិះ​លើ​ស្នោបណ្តែត​ទឹកនិង​ផឹកស្រា ស ច្រៀង​លេង”ជិះទូក​លេង​តាម​គង្គា” ។តែ​ជា​ចៃដន្យ ដុំ​ស្នោ​នោះបាន​ក្រឡាប់ ធ្វើ​ឲ្យ​ជនរងគ្រោះ​ដាំដូង​ធ្លាក់ចូល​ទៅក្នុង​ទឹក​លិច​បាត់​តែម្តង ។

ប្រជាពលរដ្ឋចុះ​រាវរកភ្លាមៗតែ​រក​មិនឃើញហើយ​ដឹងថាជនរងគ្រោះ​ពិតជា​ស្លាប់​ហើយដោយសារ​លង់​ស្លាប់លិច​បាត់​ក្នុង​ទឹករក​សព​មិនទាន់​ឃើញក្រុមគ្រួសាររៀបចំ​ទីកន្លែងមាត់​ត្រពាំងទឹក​នោះ​តែម្តង។

ត្រៀម​រង់ចាំ​ធ្វើបុណ្យ​នៅ​រោងបុណ្យ​រួម​មាត់​ត្រពាំងទឹក ប៉ុន្តែ​រហូតមកដល់​វេលា​ម៉ោង៣រសៀល​នេះ​ទៅហើយសព​នៅ​មិនទាន់​រកឃើញសូម្បីតែ​អណ្តែតក៏​មិនទាន់​តែក្រុមគ្រួសារបន្ត​ចុះ​រាវនិង​រងចាំ​សាកសព៕

ដូចយកសាច់ ទៅផ្ញើមាត់ខ្លា ! បុរសម្នាក់យកម៉ូតូទៅផ្ញើ ដូចឲ្យគេយកទៅលក់ បានជាង១០ថ្ងៃទើបចាប់ខ្លួនបាន..(ចុចអានបន្ត)

(ព្រៃវែង)៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេលួចម៉ូតូ ដែលម្ចាស់យកមកផ្ញើនៅផ្ទះរបស់ខ្លួន ពេលលក់បានលុយហើយយកទៅចាយម៉ត់គ្មានសល់។
ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៨ នៅចំណុចភូមិ កំពង់ពពិល ឃំុកំពង់ពពិល ស្រុក
ពារាំង ខេត្តព្រៃវែង ។

លោក ស៊ឹម កុសល អធិការស្រុកពារាំងបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ គីម សុខនី ភេទប្រុស អាយុ៣១ឆ្នាំ
នៅភូមិកំពង់ពពិល ឃំុកំពង់ពពិល ស្រុកពារាំង។
២ ឈ្មោះ ហេង គីមសាន ភេទប្រុស អាយុ ២៦ឆ្នាំនៅភូមិកំពង់ពពិល ឃំុកំពង់ពពិល ស្រុកពារាំង។
ចំណែកម្ចាស់ម៉ូតូ ឈ្មោះ ពំុ សាត ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិ
ព្រៃសម្លាញ ឃំុ រកា ស្រុកពារាំង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដើមចមដំបូងនៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៨ ជនរងគ្រោះបានមកផ្ញើម៉ូតូ នៅកន្លែងលាងម៉ូតូនៃផ្ទះជនសង្ស័យស្នាក់នៅនិងធ្វើការ ព្រោះខ្លួនរវុលបើកឡានដឹកដីជិតនោះ។ លុះដល់ម៉ោង១១ថ្ងៃត្រង់ក្នុងថ្ងៃដដែលជនសង្ស័យទាំង២នាក់បានយកម៉ូតូនោះបើកចេញទៅលក់យកលុយចែកគ្នាអស់។

ភ្លាមៗនោះ ជនរងគ្រោះមកប្ដឹងសមត្ថកិច្ច ឲ្យធ្វើកាស្រាវជ្រាវរកម៉ូតូរបស់ខ្លួនម៉ាក C125 ពណ៌ខ្មៅស៊េរី 015 ពាក់ស្លាកលេខ ភ្នំពេញ 1FE 4767ដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណ លួចយកនៅចំណុចភូមិ កំពង់ពពិល ឃំុកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ជាមួយគ្នានោះនៅថ្ងៃទី២០ខែដដែលសមត្ថកិច្ចបានមកឆែកមើលកាម៉េរា សុវត្តិភាព ផ្ទះទល់មុខឃើញសកម្មភាពជនសង្ស័យលួចម៉ូតូ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅវេលាម៉ោងខាងលើ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបំពេញសំណំុរឿងដើម្បីចាត់ការតាមនីតិវិធី៕