ម៉ាសុីនបាញ់ចំហាយទឹក៦០ម៉ែតចំនួនពីរគ្រឿងមានទំងន់ជិត១០០០kg ជាអំណោយ ឯកឧត្តមអភិបាលខេត្ត សួន បវរ ក្រុមហ៊ុនជីងឡុងនឹងយកមកអោយទាន់ថ្ងៃសង្ក្រានបន្ទាយមានជ័យ ឆ្នាំនេះសង្ក្រានបន្ទាយមានជ័យប្លែកជាងឆ្នាំមុន

ម៉ាសុីនបាញ់ចំហាយទឹក៦០ម៉ែតចំនួនពីរគ្រឿងមានទំងន់ជិត១០០០kg ជាអំណោយ ឯកឧត្តមអភិបាលខេត្ត សួន បវរ ក្រុមហ៊ុនជីងឡុងនឹងយកមកអោយទាន់ថ្ងៃសង្ក្រានបន្ទាយមានជ័យ ឆ្នាំនេះសង្ក្រានបន្ទាយមានជ័យប្លែកជាងឆ្នាំមុន🙏🏻👍ការដឹកពីរ河南មកដល់广州មានរយះពេល10ថ្ងៃនិង7ថ្ងៃពី广州មកភ្នំពេញនិងពីភ្នំពេញមកបន្ទាយមានជ័យមានរយះពេល២ថ្ងៃ រាល់ការលើកដាក់ត្រូវប្រើឡានស្ទូច ទោះលំបាកយ៉ាងណាខ្ញុំត្រូវតែធ្វើអោយបាននិងអោយទាន់ថ្ងៃសង្ក្រានមានជ័យដែលជាស្រុគំណើតខ្ញុំ( ១នាទីបាញ់ចេញទឹក១២០លីត្រ) ៕

មានវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fro.zet.31%2Fvideos%2F493586611057324%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchinglong.onetv%2Fvideos%2F986460921514332%2F&show_text=0&width=269

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchinglong.onetv%2Fvideos%2F986460898181001%2F&show_text=0&width=267

ប្រភព៖​ FB

ស្ទើរតែទប់ទឹកភ្នែកមិនបាន ពេលបានលឺ លោក ចៅ ចាន់ណារី បានរៀបរាប់រឿងមួយពី នាយ ចាបចៀន ដោយសារតែ… (មានវីដេអូ)

ភ្នំពេញ៖ កាលពីព្រឹកមិញ ថ្ងៃទី ខែមេសា ឆ្នាំ២០១៨ លោក ចៅ ចាន់ណារី បានផ្តល់កិច្ចសម្ភាសន៍មួយដែលពោរពេញដោយទឹកភ្នែក ព្រមទាំងមានការចូលរួមពីសំណាក់ នាយ កុយ និងលោក ហេង ឡុង ផងដែរ នៅក្នុងកិច្ចសម្ភាសន៍មួយនេះ។

លោក ចៅ ចាន់ណារី បានរៀបរាប់ខ្លះៗទាំងទឹកភ្នែកថា៖ ( ខ្ញុំមិនហ៊ានចេញមកជួបមុខតារារួមជំនាន់ និងមិត្តភក្រឡើយ ព្រោះតែខ្ញុំក្រ ហើយខ្ញុំខ្មាសគេណាស់ នៅគ្រាមួយខ្ញុំបានជួបនាយ ចាប ចៀន ហើយលោកបានឲ្យលុយទៅកូនខ្ញុំចំនួន ២ម៉ឺនរៀល ខ្ញុំស្រណោះណាស់ បានលុយនោះហើយអាចឲ្យខ្ញុំចាក់សាំងម៉ូតូ ធ្វើដំណើរទៅមុខទៀត ) ។

 

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនា វីដេអូដូចតទៅ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F854745041347675%2Fvideos%2F980219698800208%2F&show_text=0&width=560

ប្រភព៖ តារាញូស៍-dara news

កុមារីល្អហួស បានឡើងសម្តែងក្បាច់រាំ បទ Make It happend របស់តារាសម្ដែងថៃ យ៉ាយ៉ា ធ្វើឲ្យមានការចាប់អារម្មណ៍ថែមទាំងមានអ្នកសសើរថាពិតជាឡូយមិនធម្មតានោះទេ…( មានវិដេអូ )

តើបងប្អូននៅចាំកុមារី យ៉ាយ៉ាទីពី ដែលអ្នកគ្រប់គ្នាបានស្គាល់នៅតាមបណ្តាញសង្គមហ្វេសប៊ុក (​ facebook ) ដែលមានមុខមាត់ដូចទៅនិងតារាថៃគឺ កញ្ញា យ៉ាយ៉ា ដែរឫទេ ។

ថ្មីៗនេះកូនស្រីរបស់អ្នកនាង ចោមច័ន្ទ គឺកុមារីល្អហួស បានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍សារជាថ្មី ដោយលេចមុខមកលើកនេះ កុមារីល្អហួស បានឡើងសម្តែងក្បាច់រាំ បទ Make It happend របស់តារាសម្ដែងថៃ យ៉ាយ៉ា ធ្វើឲ្យមានការចាប់អារម្មណ៍ថែមទាំងមានអ្នកសសើរថាពិតជាឡូយមិនធម្មតានោះទេ។

ដូច្នេះបើចង់ឃើញកាន់តែច្បាស់សូមទស្សនាវិដេអូដូចតទៅ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Faumazin.san%2Fvideos%2F2069253193314793%2F&show_text=0&width=560

កូនស្រី របស់អ្នកស្រី ចេវ​ សុវឌ្ឍនា ដែលបានសសេរសារបង្ហោះនៅក្នុងគណនីយហ្វេសប៊ុកផ្ទាល់របស់នាង​អានចប់សឹងស្រក់ទឹកភ្នែក…

ពិតជាក្តុលក្តួលចិត្តពេលឃើញសារកូនស្រី របស់អ្នកស្រី ចេវ​ សុវឌ្ឍនា ដែលបានសសេរបង្ហោះនៅក្នុងគណនីយហ្វេសប៊ុកផ្ទាល់របស់នាង​ថែមទាំងរៀបរាប់យ៉ាងកំសត់ថា៖

“HBD mummy…🌹
ជារៀងរាល់ឆ្នាំ ពួកកូនតែងតែ surprise BD ម៉ាក់ ប៉ុន្តែឆ្នាំនេះគឺមិនដូចឆ្នាំមុនៗទៀតឡេីយ អ្វីៗមេីលទៅហាក់ដូចជាស្រឡះ ប៉ុន្តែនៅក្នុងចិត្តកូនពេលនេះគឺពិតជាងងឹតណាស់ និងបាត់បង់ភាពកក់ក្តៅដែលកូនធ្លាប់មានកន្លងមក។ កូននឹកម៉ាក់ខ្លាំងណាស់ សូម្បីតែយល់សប្តិក៏ឃេីញម៉ាក់ដែរ អាចថាមកពីកូននឹកម៉ាក់ពេកឫស្រមៃតែខ្លួនឯងពេកក៏ថាបាន ប៉ុន្តែការស្រមៃទាំងនោះមេីលទៅហាក់ដូចជាការពិតណាស់ ព្រោះកូនអាចនូវជាមួយម៉ាក់។ បេីអាចកូនចង់ឲពេលវេលាថយក្រោយណាស់ តែមិនអាចទេព្រោះពេលនេះអ្វីៗមិនដូចមុនឡើយ។ ទោះបីពេលខ្លះ កូនមិនដែរលេងដើចជាមួយម៉ាក់ច្រើន ប៉ុន្តែនៅពេលនិយាយជាមួយម៉ាក់ គឺកូនមានអារម្មណ៍ជិតស្និតណាស់ ហើយម៉ាក់ម្នាក់គត់ដែលដឹងពីកូន និងយល់ពីកូនបំផុត ទោះបីជាមិន និយាយមកក្រៅ ឫប្រាប់ម៉ាក់ ក៍ម៉ាក់ដឹងដែរ។

ម៉ាក់តែងតែនិយាយមក កូនថា »ម៉ាក់ជាម៉ាក់ឯង មិនបាច់លាក់ទេ« ពាក្យម៉ាក់ទាំងប៉ុន្មាន គឺកូនចាំជានិច្ច ហើយក៍ស្រក់ទឹកភ្នែកពេលនឹកម៉ាក់ម្តងៗ។ នឹកឃើញពេលដែរម៉ាក់សួរកូនថា» មិចឆ្នាំនឹងអត់ឃើញកូនឲកាដូម៉ាក់ចឹង?« កូនក៍និយាយលេងថា»អត់លុយផងម៉ាក់« ម៉ាក់ក៍សើច ប៉ុន្តែគឺកូនចង់ surprise នៅថ្ងៃ BD ម៉ាក់ តែពេលនេះគឺសល់ត្រឹមតែរូបថតប៉ុណ្ណោះ ម៉ាក់សួរកូនថា »ស្រឡាញ់ម៉ាក់ឫអត់« កូនក៍មិនបានឆ្លើយដែរនៅពេលនឹង គឺកូនគ្មានភាពក្លាហាននឹងប្រាប់ម៉ាក់ តែកូនពិតជាស្រឡាញ់ម៉ាក់ជាងនរណាទាំងអស់ កូនចង់ឱបម៉ាក់ នឹកម៉ាក់ នឹកស្នាមញញឹម នឹកអី្វៗ ដែរម៉ាក់និយាយមកកូន នឹងចង់ប្រាប់ពាក្យក្នុងចិត្តទៅម៉ាក់ ព្រោះម៉ាក់ជាមនុស្សដែរដឹងនិង យល់ពីកូនតែម្នាក់គត់ តែឥឡូវបានត្រឹមតែរូបថតប៉ុណ្ណោះ។ I love u mum…may ur soul Rest In Peace #260218″៕

 

ដោយ៖​ SVD

ប្រភព៖ FB

0+0=8 ! លោក ផែង វណ្ណះ បញ្ចេញសាររិះគន់ចំៗទៅក្រុមប្រើហឹង្សា

ភ្នំពេញ ៖ ពាក់ព័ន្ធករណីហិង្សាដោយចេតនារបស់សន្តិសុខខ័ណ្ឌដូនពេញ ទៅលើបុរសម្នាក់ដែលបានសរសេរលេខ 0+0=8 នៅលើថ្នល់កាលពីព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ នេះធ្វើអោយមតិមហាជនមានការស្អប់ខ្ពើម និងរិះគន់យ៉ាងខ្លាំង ទន្ទឹមនិងនេះផងដែរលោកផែង វណ្ណះ ជាអ្នកប្រើប្រាស់បណ្តាញសង្គមប្រឆាំងនិងអំពើរអយុត្តិធម៍ ស្អប់ខ្ពើមហឹង្សា និង តែងតែងចេញមុខការពារអំពើយុត្តិធម៍ បកអាក្រាតមុខជនខិលខូចផងនោះ

Image may contain: 6 people, people standing, hat and textបានចេញវីដេអូខ្លីមួយនិយាយសារធ្ងន់ៗទៅកាន់ក្រុមសន្តិសុខដែលតែងតែប្រើហឹង្សាយ៉ាងកំរោលថា ៖ បើប្អូនម្នាក់នោះខុស វាស្រែក វាបង្ករចលាចល ចាំបាច់អីទៅវាយតប់គ្នា ចាំបាច់អីប្រើហឹង្សា បើឈាមតែមួយ ខ្មែរតែមួយហ្នឹង បើវាខុសហៅវាមកព្រមាន ធ្វើកិច្ចសន្យាទៅ. . . ខ្ញុំមិនគាំទ្រទេ ទោះអ្នកវៃជាសមត្ថកិច្ចឬជាអ្នកណាក៏ដោយ ឬមួយឃើញគេវៃ គេប្រើហឹង្សាឡើងស័ក្ក ឡើងតួនាទី ឬមួយវៃយកស្នាដៃផ្គាប់ផ្គុនមេអី? ពិសេសជាចុងក្រោយលោកបានផ្តល់ពាក្យមួយឃ្លាធ្វើអោយអ្នកនិយមប្រើហឹង្សាស្តាប់ហើយស្ទើរក្អួតឈាមតែម្តង។

Image may contain: 1 person, selfie and closeup

ពិសេសលោក ផែង វណ្ណះ បានបន្តទៀតថា បើអស់លោកចូលចិត្តប្រើហឹង្សា ចូលចិត្តវៃដុំជ្រាំធាក់ ដូរឈ្មោះខ័ណ្ឌតែម្តងទៅ ដាក់ថាខ័ណ្ឌអ្នកលេងតែម្តងទៅ !

Image may contain: 3 people, people standing and outdoor

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1601279156635557%2F&show_text=0&width=560

ខេមរៈ សិរីមន្ត តបយ៉ាងម៉េចទៅតារាសម្ដែង ម៉ាដូណា រឿងបទ “ក្បាច់ក្ងោក”

ខេមរៈ សិរីមន្ត តបយ៉ាងម៉េចទៅតារាសម្ដែង ម៉ាដូណា រឿងបទ “ក្បាច់ក្ងោក”

លោក ប្រាយុទ្ធ បញ្ជាឲ្យឃ្លាំមើលក្រុមដែលមានបំណងចង់ផ្លាស់ប្តូររបប

 

អូនអ៊ូក រាំបទ “មាន់ស្រេែ” របស់តារាចម្រៀងស្រីក្នុងផលិតកម្មថោន គឺកញ្ញា រ៉ាប៊ី មើលទៅគួឲ្យស្រលាញ់មែនទែន…( មានវិដេអូ )

ថ្មីៗនេះយើងឃើញថា តាមផលិតកម្មជាច្រើនកំពុងតែត្រៀមចេញបទចម្រៀងថ្មីៗដើម្បីឲ្យ បងប្អូន ពូមីង ពុកម៉ែ យាយតា ស្តាប់កុំសាន្តនិងរាំ​លេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ។

ដោយឡែកក្នុងចំណោមបទថ្មីៗល្បីៗសម្រាប់រាំលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ គេសង្កេតឃើញបទ “មាន់ស្រេែ” របស់តារាចម្រៀងស្រីក្នុងផលិតកម្មថោន គឺកញ្ញា រ៉ាប៊ី ហាក់កំពុងតែទទួលបានការគាំទ្រខ្លាំងលើសលុប ដោយមានចំនួនអ្នកចូលទស្សនាដល់ទៅខ្ទង់លានដងឯនោះ ព្រោះតែទាំងសម្លេង ភ្លេង និងចង្វាក់រាំ ពិតជាមិនធម្មតា ឃើញហើយក៏ចង់រាំដែរ។

សូមទស្សនា វិដេអូទាំងអស់គ្នា វិដេអូទី១

មិនតែប៉ុណ្ណោះ​បទចម្រៀងខ្មែរមួយបទនេះ កំពុងទទួលបានការគាំទ្រជាខ្លាំង នៅឯប្រទេសថៃ ដោយមានការយកទៅរាំ cover បង្ហោះពេញបណ្តាញសង្គមថៃ។

វិដេអូទី២

វិដេអូទី៣

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fahta.mimo%2Fvideos%2F2123588937920569%2F&show_text=0&width=267

ដោយ៖ SVD

ប្រភព៖ FB

១១ បទរបស់ យឹង យន អង្រួនទឹកដីអាមេរិក រហូតដល់ទទួលបានការគាំទ្រជាថវិការដើម្បីផលិតជាស៊ីឌី

សិល្បះខ្មែរ ៖ ជាការពិតណាស់សិល្បះចំរៀងដែលមានលក្ខណះទន់ភ្លន់ អង្រួនបេះដូងអ្នកស្តាប់តែងតែទទួលបានការគាំទ្រនិងមានការចាក់ជ្រៅក្នុងក្រអៅបេះដូងរបស់ទស្សនិកជនជាក់ជាមិនខាន។

លោក យឹង យន បាននិយាយថា  << ទោះជាយ៉ាងណាបទចំរៀងរបស់លោកនៅតែរក្សាលក្ខណះជាខ្មែរ ក្រអូបប្រហើរទៅដោយក្លិនម្អម និង ក្លិនស្រូវ ស្រុកស្រែចំការ >>

ប្រភព ៖ ៣០ដេលី

១១ បទរបស់ យឹង យន អង្រួនទឹកដីអាមេរិក

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F30daily%2Fvideos%2F2013109802277093%2F&show_text=0&width=560

ទាំងនេះសុទ្ធជាអ្វីដែលកូនខ្មែរត្រូវដឹង និង ចែកគ្នាដឹង ពិសេសត្រូវថែរក្សាកុំអោយបាត់បង់

សៀមរាប ៖ នៅក្នុងពិធីបង្រួបបង្រួមនូវសាសនា និងជំនឿលទ្ធិ ពោលគឺទាំងព្រហ្មញសាសនា ព្រះពុទ្ធសាសនា និងលទ្ធិជំនឿព្រលឹង ដ៏ធំបំផុត មានការរៀបចំបាយសី ចាប់ពីបាយសីជាន់ទាប រហូតដល់បាយសី៥៦ថ្នាក់ ភ្លេងពិណពាទ្យ ៧ វង់ធំៗ នៅឯទីធ្លាខាងលិចប្រាសាទ”បាយ័ន្ត”ជិតព្រះអង្គគោកធ្លោក នៅថ្ងៃទី១៦ មីនា ២០១៨ វេលាម៉ោង ៨.០០នាទី ព្រឹក រហូតដល់ល្ងាច ….ដោយមានការនិមន្ទចូលរួម និងផ្តើមពិធីបុណ្យពីព្រះសង្ឃ អ្នកកាច់បាយសីរាប់រយនាក់ និងគ្រូៗដ៏ល្បីក្នុងខេត្តសៀមរាប ….។

ក្នុងពិធីនេះដែលគេឃើញមានការបង្កើតបាយសីជាច្រើនប្រភេទ ដែលកូណខ្មែរខ្លះមិនបានដឹង ក្នុងនោះដែរលោក រ៉េត សាមុត បានសរសេរផុសក្នុងបណ្តាញសង្គមបង្ហាញអំពីលក្ខណះ និង ប្រភេទខ្លះៗនៃបាយសីដូចខាងក្រោម។

បាយសីឈ្មោះ “ដួងកែវស្តេចនាគរាជ”

នេះជាបាយសីស្រស់ញញឹម រចនាពីដើមចេក ស្លឹកចេក និងផ្កាយ៉ាងត្រកាល ដែលជាស្នាដៃយុវជនមកពីក្រុងតាខ្មៅ ។បាយសីនេះតុបតែងឡើងសំដៅដល់ការទុកថ្វាយដល់ នាគដែលជាអ្នកបានផ្តល់កំណើតនៃទឹកដីខ្មែរ ដែលបានផ្តល់នូវសេចក្តីសុខចំរើនដល់សព្វសត្វក្នុងទ្វីបលោក ជាពិសេសគឺកម្ពុជាទាំងមូល ។

បាយសីឈ្មោះ “ដួងកែវម្កុដរាជ”

នេះជាបាយសីស្រស់ញញឹម រចនាពីដើមចេក ស្លឹកចេក និងផ្កាយ៉ាងត្រកាល ដែលជាស្នាដៃយុវជនមកពីក្រុងតាខ្មៅ ។បាយសីនេះតុបតែងឡើងសំដៅដល់ការទុកថ្វាយដល់ មហាវិរៈក្សត្រគ្រប់ព្រះអង្គ ដែលបានផ្តល់នូវសេចក្តីសុខចំរើនដល់សព្វសត្វក្នុងលោក ក្នុងសាវតាខ្មែរ តាមរយៈនៃ ការមេត្តា ករុណា ឧបេក្ខា មុទិតា ។ល។

បាយសីឈ្មោះ “នាគផ្គុំធាតុ ទ្រប្រាសាទកំពូល៥”

នេះជាបាយសីស្រស់ញញឹម រចនាពីដើមចេក ស្លឹកចេក និងផ្កាយ៉ាងត្រកាល ដែលជាស្នាដៃយុវជនមកពីក្រុងតាខ្មៅ ។បាយសីនេះតុបតែងឡើងសំដៅដល់ការទុកថ្វាយដល់ មហានគរខ្មែរដែលរស់បានសុខក្សេមក្សាន្តនេះ ក៏អាស្រ័យព្រះមហាក្សត្រ និងមហាក្សត្រិយ៍ ដែលបានបង្កើតអោយមាននូវគ្រឹសសាសនា ជំនឿសិល្បៈវប្បធម៌ សាសនា ប្រាង្គប្រាសាទ ហើយដែលបានផ្តល់នូវសេចក្តីសុខចំរើនដល់សព្វសត្វក្នុងលោកនិងក្នុងនគរតាមរយៈនៃ ការមេត្តា ករុណា ឧបេក្ខា មុទិតា។ល។ ។

 

ប្រភព ៖  រ៉េត សាមុត

អត្ថបទដោយ ៖ Sing Ly

 

 

«មិនស្មើររោមជើង​ផង» ត្រូវបានកញ្ញា ដេន នីក្វាន់ ឆ្លើយដោយពេលវេលា

សិល្បះខ្មែរ ៖ នេះជារឿងមួយដែលគ្រប់គ្នាតែងតែឆ្ងល់ និងតែងតែចង់ដឹងផងដែរ ថាតើកត្តាអ្វីខ្លះដែលនាំអោយកញ្ញា ដេន នីក្វាន់ ដែលជោគជ័យគ្រប់គោលដៅ?

ជាក់ស្តែងណាស់គ្រប់គ្នាដែលមានសតិ មានភាពជឿជាក់ តែងតែធ្វើគ្រប់យ៉ាងដោយស្មារតីពិចារណា និងមានទំនួលខុសត្រូវផងដែរ ពិសេសតែងតែធ្វើគ្រប់យ៉ាងដោយចិត្តត្រជាក់ ជាក់ស្តែង អ្នកនាង ដេន នីក្វាន់ បានឆ្លើយតបទៅកាន់អ្នកដែលធ្វើខ្លួនជាអ្នកចេះដឹងរឿងគេ ប៉ិនបូរបាច់ និង ធ្វើជាអ្នកចេះដឹងគ្រប់រឿង ដែលតែងតែរិះគន់មកកាន់ខ្លួនថា «មិនស្មើររោមជើង​ផង»

ជាធម្មតាការរិះគន់ក្នុងន័យស្ថាបនា អ្នកណាក៏មានសិទ្ធរិះគន់ដែរតែពាក្យសំដីប្រមាថបែបនេះពិតជាពិបាកទទួលយកណាស់ តែអ្វីដែលយើងគត់ចំណាំគឺការឆ្លើយតបនិងការរិះគន់នេះ កញ្ញា ដេន នីក្វាន់ បែរទៅជាអរគុណអ្នករិះគន់ទៅវិញ។ ថ្មីៗនេះកញ្ញា ដេន នីក្វាន់បានឆ្លើយតបទៅអ្នករិះគន់ជាសាធារណះថា «អរគុណចំពោះការមើលងាយរបស់អ្នក…ដែលដៀលថាខ្ញុំមិនស្មើររោមជើងអ្នក…អរគុណខ្លាំងណាស់ចំពោះពាក្យមួយនេះ»។

«ព្រោះតែពាក្យមួយនេះហើយធ្វើអោយខ្ញុំក្រោកឈរតស៊ូមកដល់ចំណុចនេះ…ខ្ញុំចង់អោយអ្នកចាំទុកក្នុងខួរអ្នកថា កុំមោទនះភាពលើខ្លួនឯងពេកពេលដែលអ្នកជោគជយ័នៅថ្ងៃនេះព្រោះថ្ងៃស្អែកមិនប្រាកដនោះទេថាអ្នកទទួលបានជោគជយ័… ធ្វើជាមនុស្សកុំមើលងាយមនុស្ស មនុស្សខ្ញុំធ្វើអ្វីគឺមានគោលដៅច្បាស់ណាស់មិនថាការងារឬស្នេហា!»។

ដោយ ៖  Sing Ly