Mohamed Salah អាចនឹងខកខានលេងក្នុងព្រឹត្តិការ World Cup បើសិនជាគេមិនទាន់ជាសះស្បើយពីរបួសស្មាទេនោះ…!

កាលពីយប់មិញនេះ Mohamed Salah បានរងរបួសស្មាយ៉ាងធ្ងន់ធ្ងរក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្ត UEFA Champion League ក្រោយប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ​ Sergio Ramos ។

 

Real Madrid បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់​​ UEFA Champions League ២០១៨ លើក​ទី​៣​ជាប់​ៗគ្នា​ បន្ទាប់​ពី​ឈ្នះ​ក្រុម​ហង្សក្រហម​ Liverpool ដោយ​លទ្ធផល​ ៣-១​ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​អ៊ុយក្រែន។

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​កីឡាករ​២​នាក់​បាន​រង​របួស​ត្រូវ​ប្ដូរ​ចេញ​គឺ Salah ​របស់​ក្រុម Liverpool ​និង Carvajal ​របស់​ក្រុម Real Madrid ហើយធ្វីដែលសំខាន់នោះគឺ Mohamed Salah កំពុង​តែ​មាន​ការ​ជជែក​គ្នា​ខ្លាំង ត្បិត​អី​រូបគេ​រង​របួស​ហើយ តែ​ព្យាយាម​បន្ដ​លេង​រហូត​ទាល់​តែ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ​លេង​លែង​បាន។

ដោយ​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​ស្មា​មាន​របួស​កាន់​តែ​ខ្លាំង ​ហើយ​អាច​នឹង​មិន​មាន​វត្តមាន​លេង​នៅ FIFA World Cup ​នៅ​ប្រទេស​រុស្ស៊ី​ថែម​ទៀត ព្រោះ​ថា​ការ​ប្រកួត​ឈាន​ចូល​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ​នេះ​ហើយ។

យ៉ាងណាមិញ ​របួស​ស្មា​កីឡាករ​សំខាន់​ខាង​លើ​នេះ ​នឹង​ត្រូវ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ម្ដង​ទៀត ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ខាង​លើ​ទៅ។

ដូច្នេះ​ហើយ រូបគេ​ត្រូវ​តែ​ព្យាយាម​ឱ្យ​ខ្លាំង​ដើម្បី​ជា​សះស្បើយ ទៅ​លេង​នៅ World Cup ​ទាន់​ពេល​វេលា៕

តោះមកមើល កំណត់ត្រាមួយចំនួនរបស់ Real Madrid និង Liverpool នៅក្នុងការប្រកួត Champions League..

កំណត់ត្រាប្រវត្តិសាស្ត្រថ្មីៗ បានកើតឡើងជាបន្តបន្ទាប់ នៅក្នុងជំនួបរវាងក្រុមកាពារជើងឯកទាំងពីរ គឺ Real Madrid និងក្រុម Liverpool នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នាពេលរាត្រីម៉ោង១៖៤៥នាទី ត្រូវថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ យប់នេះ (ម៉ោងនៅកម្ពុជា) ។

 

នៅក្នុងការប្រកួតក្នុងទីក្រុងកៀវ នៅថ្ងៃសៅរ៍នេះ អ្នកចាត់ការ Zinedine Zidane មានបំណងឈ្នះពានកំពូលនៅអឺរ៉ុបនេះជាលើកទី៣ ខណះ Liverpool កំពុងស្រេកឃ្លានជ័យជំនះពានទី៦របស់ខ្លួនផងដែរ ។

ហើយខាងក្រោមនេះ ជាស្ថិតិសំរាប់ក្រុមទាំងពីនៅ Champions League ៖

ក្រុម Real Madrid បានចូលរួមកាប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រ UCL លើកទី១៦ ហើយច្រើនជាងក្រុមណាៗទាំងអស់សំរាប់ការប្រកួតពាននេះ ខណះ Liverpool និងត្រូវចូលរួមការប្រកួតផ្តាច់ព្រ័ត្រលើកទី៨ផងដែរ ហើយច្រើនជាងក្លឹបណាៗទាំងអស់នៅអង់គ្លេស ។

Liverpool ធ្លាប់ជួបក្រុម Real Madrid ម្តងនៅវគ្គផ្តាព្រ័ត្រ កាលពីឆ្នាំ ១៩៨១ ហើយកីឡាករ Alan Kennedy ជាអ្នករកគ្រាប់បាល់ជ័យជំនះឲ្យក្រុម Liverpool បន្តែចាប់តាំងពីពេលនោះមក Real Madrid ឈ្នះរាល់ការប្រកួតទាំង៦លើក ដែលនាំក្លឹប Real Madrid របស់អេស្ប៉ាញមួយនេះ ក្លាយជាម្ចាស់ពាន UCL ១២សម័យ ។

 

ប្រសិនបើ​ Real Madrid មានសំណាងឈ្នះពាននេះជាលើកទី១៣នោះ ពួកគាត់និងក្លាយជាក្រុមដែលឈ្នះពាននេះ បីរដូវកាលជាប់គ្នាដូចជា Bayern Munich ដែលអាចកាពារជើងឯកក្នុងឆ្នាំ ១៩៧៥​ និង ១៩៧៦ ។

 

អ្នកចាត់ការ Zidane អាចនិងក្លាចជាគ្រូបង្វឹកទីបី ដែលអាចឈ្នះពានកំពូលអឺរ៉ុប៣លើកស្មើនិងគ្រូបង្វឹក Bob Paisley និង Carlo Ancelotti បន្តែគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះចំណាយពេលតែបីប៉ុណ្ណោះ ។

ក្រុមអធិរាជស Real Madrid រំពឹងថាខ្សែរប្រយុទ្ធឆ្នើម Ronaldo ជាតារាសំណាងរបស់ក្រុមម្តងទៀត ក្រោយពីខ្សែរប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ រកបាន៤គ្រាប់រួចមកហើយក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ដែលច្រើនជាងកីឡាករណាៗទាំងអស់ ។

ហើយប្រសិនបើ កីឡាករវ័យ៣៣ឆ្នាំរូបនេះ អាចទំលុះសំណាញ់ទីរបស់អ្នកចាំទីក្រុមហង្សក្រហមបាន នោះរូបគេក្លាយជាដំបូងដែលអាចរកគ្រាប់បាល់ក្នុងវគ្គផ្តាច់ព្រ័ត្រពីរដូវកាលជាប់ៗគ្នា បន្ទាប់ពីកីឡាករ Franz Roth របស់ Bayern Munich ធ្វើបានម្តងកាលពីទស្សវត្សទី៧០ ។

 

ទោះបីជាមិនបង្ហាញទម្រង់លេងល្អខ្លាំងនៅដើមរដូវកាលក្តី Ronaldo អាចរកគ្រាប់បាល់បាន ១៥គ្រាប់ និងបញជូនឲ្យមិត្តរួមក្រុមបាន ៣លើក​បានន័យថារូបគេជា កីឡាករដែលជាប់ពាក់ព័ន្ធនិងការកគ្រាប់បាល់ច្រើនជាងគេបង្អស់នៅ Champions League នារដូវកាលនេះ ដែលច្រើនជាងខ្សែរប្រយុទ្ធ Roberto Firmino របស់ Liverpool ដែលរកបាន ១០គ្រាប់ និងAssit ៧គ្រាប់ ។

ការ​ឡើងទម្រង់លេងរបស់ខ្សែរប្រយុទ្ធ Mohamed Salah បានជួយឲ្យក្លឹប Liverpool មានសង្ឃឹមបញ្ចប់រដូវកាលដោយមានពាននៅក្នុងដៃ បើទោះបីជាពួកគេធ្វើមិនបានល្អនៅការប្រកួតក្នុងស្រុកក្តី ។ កីឡាករ តំបន់ប្រយុទ្ធរបស់ហង្សក្រហម Salah, Firmino និង Sadio Mane រកគ្រាប់សរុប២៩គ្រាប់ នៅ Champions League ក្នុងរដូវកាលនេះ ច្រើនជាងកីឡាករទាំងបីនៅតំបន់ប្រយុទ្ធណាៗទាំងអស់ក្នុងប្រវត្តិសាស្ស្ត Champions League ។

ដោយឡែកខ្សែរបម្រើ James Milner ក៍បានក្លាយជាតារាឆ្នើមមួយរូបរបស់ Liverpool ដែលអាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ៨លើក​នៅ UCL ក្នុងរដូវកាលនេះផងដែរ ។ មិនតែប៉ុណ្ណោះ Liverpool ជាក្រុមដែលអាចរកគ្រាប់បាល់បាន ៤០គ្រាប់ដែលច្រើនជាងគេនៅ UCL ប្រចាំរដូវកាលនេះ ហើយរក្សាសំណាញ់ទីមិនឲ្យគូប្រកួត រកគ្រាប់បាល់បាន៦ប្រគួតស្មើនឹង Barcelona ។

បន្តែយ៉ាងណាក្តី អ្នកចាត់ការ Jurgen Klopp ធ្លាប់បរាជ័យវគ្គផ្តាច់ព្រ័ត្រ Champions League ម្តងគត់​កាលលោកនៅដឹកនាំ Borussia Dortmund ចាញ់ Bayern Munich កាលពីឆ្នាំ ២០១៣ ហើយរូបលោក បរាជ័យ ៥លើកក្នុងចំណោម៦ប្រកួតវគ្គផ្តាច់ព្រ័ត្រ ៕

ដោយ៖ សុវណ្ណ ដេត

ករណីសមត្ថកិច្ចប្រើអំពើហឹង្សាលើជនស៊ីវិល ត្រូវក្រសួងមហាផ្ទៃធ្វើការបញ្ចូនខ្លួន ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ

ភ្នំពេញ៖ មន្ត្រីនគរបាលខាងលើមានឈ្មោះ សុន ពិសាល ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវបានគេសង្ស័យថា បានប្រើអំពើហឹង្សា ទៅលើជនរងគ្រោះកាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ កើតហេតុនៅចំណុចផ្លូវលេខ ៣៦០ កែង ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីនគរបាលក្រសួងមហាផ្ទៃមួយរូបដែលវាយពលរដ្ឋនៅទីសាធារណៈ ហើយបានចាប់អូសឡើងលើម៉ូតូកង់បីយក ទៅទម្លាក់ចោលនៅក្រសួងមហាផ្ទៃ ត្រូវបាននគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ក្រសួងមហាផ្ទៃ ធ្វើការបញ្ចូនខ្លួន ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ក្រោយពីបានសាកសួរនៅក្រសួង។

សូមជម្រាបថា ជនរងគ្រោះឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។បន្ទាប់ពីមានហេតុការណ៍សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន យុវជនម្នាក់ រហូតផ្ទុះហិង្សាវាយទៅលើយុវជនរូបនោះ ទាំងមិនទាន់មូលហេតុពាក់ពន្ធ័នឹងករណីអ្វីមួយឲ្យច្បាស់លាស់ រួចដឹកតាមឡាំប៉ាតា យកមកទម្លាក់ចោលនៅក្រសួងមហាផ្ទៃ ពេលនេះ ក្រុមគ្រួសាររបស់យុវជនខាងលើ កំពុងតែកើតទុក្ខមិនសុខចិត្ត និងស្រែករកភាពយុត្តិធម៌ជូនដល់យុវជនខាងលើ។

 សូមបញ្ជាក់ផងដែរថា យុវជនខាងលើនេះ ត្រូវបានសមត្ថកិច្ចមួយក្រុមមានគ្នា៤ទៅ៥នាក់ ធ្វើការចាប់ឃាត់ខ្លួននិងវាយបណ្តាលឲ្យរបួស កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ទើបមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសាររបស់យុវជនខាងលើ បានមកមើលយុវជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ និងបានទៅកាន់ប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ ដើម្បីសាកសួរសមត្ថកិ្ចច តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ម្នាក់នៅទីនោះ និយាយដោយខ្លីថា រឿងនេះការងាររបស់ខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ ខាងប៉ុស្តិ៍អត់ដឹងទេ៕

ប៉ូលិសបានធ្វើការវាយឆ្មក់ចូលត្រួតពិនិត្យរោងចក្រកាកសំណល់អេឡិចត្រូនិចមួយកន្លែង ដោយរកឃើញភាពមិនប្រក្រតី

ថៃ ៖ នគរបាលនិងមន្ត្រីមកពីក្រសួងឧស្សាហកម្មបានបើកការវាយឆ្មក់នៅថ្ងៃព្រហស្បតិ៍ នៅលើរោងចក្រមួយកន្លែងដែលត្រូវបានគេរាយការណ៏ថាបាននាំចូលកាកសំណល់អេឡិចត្រូនិចដែលមានគ្រោះថ្នាក់ពីបរទេសទៅកាន់អគារ­ឧស្សាហកម្ម Lat Krabang ក្នុងទីក្រុងបាងកក។​ ស្នងការរងលោក Wirachai Songmetta ដែលបានដឹកនាំប្រតិបត្តិការនោះបាននិយាយថាបុរសតៃវ៉ាន់ដែលត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ ស៊ីន ដែលជានាយកគ្រប់គ្រងរោងចក្រនោះក៏បានទទួលស្គាល់ថាក្រុមហ៊ុនរបស់លោកបាននាំចូលគ្រឿងអេឡិចត្រូនិកខុសច្បាប់ពី ហុងកុង​ សិង្ហបុរី ស្រីលង្កានិងចក្រភពអង់គ្លេសក្នុងរយះពេល ៣ ឆ្នាំមកនេះ។

ទោះបីជាយ៉ាងណាក៏ដោយលោក ស៊ីន បានប្រាប់ឲ្យដឺងថារោងចក្រឧស្សាហកម្មនេះទើបតែបានដំណើរការរយះពេល ៣ ខែប៉ុណ្ណោះព្រោះវាត្រូវ​បានផ្លាស់ប្ដូរទីតាំងពីសាមុតប្រាកា។ យោងតាមប៉ូលីសបានអោយដឹងថាប្រតិបត្តិករនៃរោងចក្រនេះនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ចំនួន៧ រួមទាំងការប្រកាសមិនពិតពីការលួចពន្ធគយនិងការគេចពន្ធ ចំពោះការចោទប្រកាន់ផ្សេងទៀតរួមមានការនាំចូលសម្ភារសង្ស័យថាមានគ្រោះថ្នាក់ ដូចជាកាកសំណល់ថ្មទូរស័ព្ទដៃក៏ត្រូវបានរកឃើញក្នុងអំឡុងពេលនៃការត្រួតពិនិត្យ។

លោក​ Surapol Chamart អគ្គស្នងការនៃក្រសួងមហាផ្ទៃបាននិយាយថារោងចក្រនេះបានកាន់កាប់តែអាជ្ញាប័ណ្ណដើម្បីធ្វើឧស្សាហកម្មកាកសំណល់នៅក្នុងប្រទេស ដូច្នេះវាជាការខុសច្បាប់ក្នុងការនាំចូលកាកសំណល់ដែលមានគ្រោះថ្នាក់ពីបរទេស។ លោកបានបន្តទៀតថាដំណើរការនៅតាមរោងចក្រមួយចំនួននោះអាចបណ្ដាលឲ្យមានសារធាតុគ្រោះថ្នាក់ដូចជា Mercury ,Cadmium និង​ Beryllium ដែលអាចបង្កឲ្យមានជម្ងឺមហារីកដល់មនុស្ស។ ការរត់ពន្ធកាកសំណល់អេឡិចត្រូនិកបានកើនឡើងបន្ទាប់ពីប្រទេសចិនបានហាមឃាត់ការនាំចូលសម្ភារះទាំងនោះ ហើយកាកសំណល់អេឡិចត្រូនិករាប់រយតោនបានមកចាក់បង្គោក្នុងប្រទេសថៃ។

ប្រភព BANGKOK POST

ប្រទេសម៉ាឡេស៊ីនិយាយថាការស្វែងរកជាឯកជនដោយរាជរដ្ឋាភិបាលអំពីយន្តហោះ MH370 នឹងបញ្ចប់នៅសប្ដាហ៏ក្រោយ

កូឡាឡាំពួរ​​​ :​ រដ្ឋមន្ត្រី​សាធារណះ​ការណ៏​ និង​ ដឹកជញ្ជូន​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ីបាន​និយាយថាការស្វែងរក​យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ីដោយក្រុមហ៊ុនឯកជនអាមេរិកមួយនឹងបញ្ចប់នៅថ្ងៃអង្គារសប្ដាហ៏ក្រោយ។

លោក​ Anthony Loke ដែលជារដ្ឋមន្ត្រីក្រសួងសាធារណះការណ៏ នឹង ដឹកជញ្ជូនបាននិយាយកាលពីថ្ងៃពុធថា​​​​​​​ “ការស្វែងរកឯកជនមួយដោយក្រុមហ៊ុនអាមេរិកសម្រាប់ជើងហោហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ីដែលបានបាត់នៅឆ្នាំ ២០១៤ ដោយស្ថិតនៅក្នុងភាពអាថ៍កំបាំងនៃអាកាសចរណ៏ធំបំផុតមួយរបស់ពិភពលោកនឹងបញ្ចប់នៅថ្ងៃអង្គារនេះ។ គួរបញ្ជាក់ផងដែរថាជើងហោះហើរមួយនេះដែលផ្ទុកមនុស្ស ២៣៩ នាក់បានបាត់ខ្លួននៅតាមផ្លូវហោះហើរពីទីក្រុងកូឡាឡាំពួរទៅទីក្រុងប៉ីជិងកាលពីថ្ងៃទី ៨ ខែមីនាឆ្នាំ ២០១៤។

ប្រទេសម៉ាឡេស៊ីបានយល់ព្រមកាលពីខែមករាដោយបង់ប្រាក់ចំនួន ៧០លានដុល្លារដល់ក្រុមហ៊ុន Ocean Infinity ដែលមានមូលដ្ឋាននៅទីក្រុង Houston ប្រសិនបើក្រុមហ៊ុនមួយនេះរកឃើញយន្តហោះអំឡុងការរុករករយះពេល ៩០ ថ្ងៃនៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង។
ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Ocean Infinity បានបញ្ចប់ការរុករកនៅតាមតំបន់គោលដៅរបស់ខ្លួនកាលពីខែមេសាហើយបានស្នើសុំពន្យារពេលរហូតដល់ថ្ងៃទី ២៩ ខែឧសភា។

លោកនាយករដ្ឋមន្ត្រី Mahathir Mohamad ដែលបានជាប់ឆ្នោតថ្មីៗនេះបាននិយាយថាប្រទេសម៉ាឡេស៊ីនឹងពិនិត្យមើលឡើងវិញនឹងអាចបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយក្រុមហ៊ុន Ocean Infinity ។​ លោក Anthony Loke បាននិយាយកាលពីថ្ងៃចន្ទថារដ្ឋាភិបាលនឹងបញ្ចេញរបាយការណ៏ពេញលេញស្ដីពីការស៊ីបអង្កេតលើការបាត់ខ្លួនរបស់យន្តហោះ MH370 ​​បន្ទាប់ពីការស្រាវជ្រាវនៅឯនាយសមុទ្រត្រូវបានបញ្ចប់ ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់ការចេញផ្សាយរបាយការណ៏នេះនៅឡើយទេ។

ប្រភព BANGKOK POST

 

 

យុវជនកម្ពុជាជាង ៩០%គាំទ្ររាជរដ្ឋាភិបាល ក្នុងការដំឡើងពន្ធបារី

តាមរយៈលទ្ធផលស្ទង់មតិរបស់យុវជនកម្ពុជាជាង៩០% គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការតំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បី កាត់បន្ថយហានិភ័យបណ្ដាលមកពីការជក់បារី។

ក្នុងសិក្ខាសាលាបង្កាញពីលទ្ធផល ស្រាវជ្រាវទស្សនៈយុវជនទៅលើការតំឡើងពន្ធនៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ២២ ឧសភា នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្ដិការកម្ពុជា-កូរ៉េ លោក ប៉ែន ចាន់ សុវណ្ណដារ៉ា ប្រធានយុវជនផ្នែកចិត្ដសាស្ដ្រ នៃសាកលវិទ្យាល័យភូមិភ្នំពេញ បានឲ្យដឹងថា នៅពេលនេះ មានយុវជនកម្ពុជាជាង៩០% បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការតំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បី កាត់បន្ថយហានិភ័យបណ្ដាលមកពីការជក់បារី។ លោកបន្តថាយុវជន៩៨% សុំឲ្យរាជរដ្ឋាភិបាល ធ្វើយ៉ាណា ទុកពន្ធមួយចំណែក ដែលបានមកពីការជក់បារី ទុកសម្រាប់គាំទ្រដល់វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ដូចនៅបណ្ដាលប្រទេសអាស៊ានជាដើម។

clip:សិក្ខាសាលានេះបង្ហាញពីលទ្ធផលស្រាវជ្រាវទស្សនៈយុវជនទៅលើតំលៃបារីនៅកម្ពុជ ហើយគោល បំ ណងយើងចង់បានទស្សនៈរបស់គេ ថាត់គាំទ្រដល់រដ្ឋាភិបាលក្នុងការតំឡើងពន្ធបារីឬអត់។ព្រោះ គាត់ចង់ឲ្យ បារី កើនឡើង តាមលទ្ធផលមានជាង៩០%បានគាំទ្ររដ្ឋភិបាលឲ្យតំឡើងពន្ធ កាលណាពន្ធកើនឡើងតំលៃបារីថយ ចុះ ។តាមរយៈលទ្ធផលនេះ សុំសំណូមពរដល់យុវជន ការប្រើប្រាស់បារីសុំជៀសវាង ព្រោះបារីប៉ះពាល់អវិជ្មានដល់ សុខ ភាពទាំងមូលតែម្តង។

លោក មុំ គង់ នាយកប្រតិបត្ដិ អង្គការ ដើម្បី ចលនាសុខភាពកម្ពុជាបានបញ្ជាក់ថា ថ្នាំជក់គឺជាផលិតតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្ដាលស្លាប់មុនអាយុកំណត់។ក្នុង១ឆ្នាំៗថ្នាំជក់បណ្ដាលឲ្យប្រជាពលរដ្ឋ ៨លាននាក់ស្លាប់នៅលើពិភពលោកនិងជិត១ម៉ឺននាក់នៅកម្ពុជា។លោកបន្តថាតាមលទ្ធផល នៃការស្ទង់មតិយុវជនពាក់ព័ន្ធទៅនឹងតម្លៃបារី នៅឆ្នាំ២០១៧បានបង្ហាញថា យុវជនកម្ពុជា៥០% ចង់ឲ្យបារីមានតម្លៃទាប ចាប់ពី៦០០០រៀលទៅ១ម៉ឺនរៀល និង៥០%ទៀតចង់ឲ្យបារីមានតម្លៃ១ម៉ឺនរៀលឡើងទៅ ដើម្បី ជួយកាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការជក់បារីនេះ។ ប៉ុន្តែទោះជាមានការតំឡើងពន្ធ លើផលលិតផលថ្នាំជក់កន្លងមកក៏ដោយ ក៏កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាពន្ធ លើផលិតផលថ្នាំជក់ទាបបំផុតនៅក្នុងបណ្ដាប្រទេសអាស៊ានដែរ។

ចឹងការផលិតបារីឲ្យមានតំលៃទាបគឺអាចឲ្យក្រុមទាំង២នេះគាត់ចាប់ផ្តើមនៅពេលគាត់ញៀនប្រើប្រាស់ដំបូងហើយគាត់អាចក្លាយជាអ្នកញៀនបាន ចឹងនៅពេលប្អូនៗសាកល្បងម៉ាដើមពីរដើមដំបូង អាចធ្វើឲ្យប្អូនញៀនក្លាយជាអ្នកប្រើប្រាស់ទាំងអស់ហើយ ។ ធ្វើមេចក្រុមហ៊ុនបារីរក្សាតំលៃឲ្យនៅទាប។

យោងតាមទល្ហីករណ៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោក ការតំឡើងពន្ធលើផលិតផលថ្នាំជក់ និងធ្វើឲ្យវិធានការដ៏មានប្រសិទ្ធភាពមួយ ក្នុងការរួមចំណែកកាត់បន្ថយហានីភ័យបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ និងធ្វើឲ្យកើនចំណូលពន្ធជាតិបានយ៉ាងក្រាសក្រែល៕

កីឡាករ​ Iniesta និយាយទាំងអួលដើមកនៅពេលប្រកាសជាសាធារណះថា…

កាលពីថ្មីៗកន្លងមកនេះកីឡាករ​​ Andres Iniesta  ដែលជាខ្សែបម្រើកណ្ដាលកំពូលរបស់ក្លឹប Barcelona បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលបន្ទាប់ពីរូបលោកបានចាកចេញពីក្លឹបកំពូល Barcelona ដោយលោកត្រូវចូលនិវត្តន៍ក្នុង​វ័យ 34ឆ្នាំ កាលពីថ្ងៃទី21 ខែឧសភា ឆ្នាំ2018 ។

ជាការពិតណាស់កីឡាករ Iniesta បានលេងឱ្យក្រុមអេស្ប៉ាញនៅអាយុក្រោម 16 ឆ្នាំក្រោមអាយុ 19 និង 21 ឆ្នាំមុនពេលគាត់ក្លាយជាកីឡាករជំរើសជាតិនៅឆ្នាំ 2006 ។ Iniesta ក៏ជាសមាជិកសំខាន់នៃក្រុមអេស្ប៉ាញដែលទទួលជ័យជម្នះនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2010 ។

បន្ទាប់ពីការចាកចេញពីក្លឹប Barcelona លោកត្រូវបានគេគិតថាត្រៀមរួចរាល់ក្នុងការផ្តល់ឱ្យគាត់នូវតួនាទីជាគ្រូបង្វឹកម្នាក់នៅក្លិប Manchester City ។

 

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមវេរប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់វត្តចំនួន ៣៣វត្ត រាជធានី ខេត្ត

ភ្នំពេញ៖ ព្រះពុទ្ធសាសនា គឺមានសំខាន់ណាស់ ក្នុងលើកស្ទួយប្រទេសជាតិ និងជាសាសនារបស់រដ្ឋ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកឧកញ៉ា ផែ ហ៊ុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ក៏ដូចជាពុទ្ធសាសនិកដទៃទៀត បានចូលរួមវេរប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់វត្តចំនួន ៣៣វត្ត ក្នុងនោះវត្តនៅរាជធានីភ្នំពេញចំនួន ៧ និងវត្តនៅស្រុកស្ទោង ខេត្តកំពង់ធំចំនួន២៦វត្ត ។

ពិធីនេះបានប្រារព្ធឡើងនារសៀលថ្ងៃព្រហស្បត្តិ៍ ១០កើត ខែជេស្ឋ ឆ្នាំច  ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានសូរិយា ស្ថិតក្នុងសង្កាត់ ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៍បានឧទ្ទិសកុសល្យផលបុណ្យនេះដល់វិញ្ញាណក្ខន្ទបុព្វការីជន យុទ្ធជនដែលបានពលីដោយបុព្វហេតុ តស៊ូរំដោះជាតិមាតុភូមិក្នុងសម័យសង្គ្រាមផ្ដួលរំលំរបបបនប្រល័យពូជសាសន៍ប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃ។


ទន្ទឹងនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតបានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាថ្នាក់ដឹកនាំប្រទេសកម្ពុជាពិសេសសម្ដេចតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនមានសុខភាពល្អអាយុវែងដើម្បីបន្តដឹកនាំ និងជានាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀតពិសេសរក្សាសន្តិភាព ស្ថេរភាព ដូចបច្ចុប្បន្ននេះ។
សូមបញ្ចាក់ថា ៖ ក្រៅពីប្រគេននូវទានព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឍទាំង៣៣វត្តហើយក៏បានប្រគេនថវិកាក្នុងមួយវត្តៗជាង២លានរៀល ទៀតផងដែរ ៕

ពុលទៀតហើតនៅខេត្តក្រចេះ! មនុស្សក្មេងចាស់ជិត១០០នាក់ បានរងការពុលចំណីអាហារ

ក្រចេះ ៖ បន្ទាប់ពីការពុលស្រាស នៅខេត្តក្រចេះ ហើយឥឡូវនេះ មនុស្សក្មេងចាស់ប្រុសស្រីប្រមាណជិត១០០នាក់ បានរងការពុលចំណីអាហារ ដែលពួកគេបានបរិភោគពីក្នុងពិធីជួបជុំមួយកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ។ យ៉ាងណា ប្រធានមន្ទីរសុខាភិបាលខេត្ត បញ្ជាក់ថា អ្នកជំងឺទាំងអស់បានធូរស្រាលអស់ហើយ ហើយក្រុមការងារជំនាញក៏កំពុងបន្តស្រាវជ្រាវរកមូលហេតុពិតផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈ្នាង សុវុត្ថា ប្រាប់អង្គភាពសារព័ត៌មានថា នៅព្រឹកថ្ងៃសៅរ៍នេះថា មានផ្ទុះករណីពុលជាថ្មីទៅលើប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងទ្រាំង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយប្រជាពលរដ្ឋជាច្រើន មានអាការៈដូចៗគ្នា គឺ ឈឺពោះ ក្អួតចង្អោ អស់កម្លាំង ចំពោះកុមារមានរាគបន្ថែម។

ចំពោះការផ្ទុះករណីពុលជាថ្មី នៅក្នុងស្រុកចិត្របុរីនេះ លោក ឈ្នាង សុវុត្ថា បានបញ្ជាក់ថា អ្នកជំងឺទាំងអស់ បានហូបនំប៉័ងនៅក្នុងពិធីប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់ ស្ដីពីការជំរុញទីផ្សារខ្នាតតូចផលិតផលដំឡូងមី។ បែបណា លោកថា ក្រុមការងារឆ្លើយតបបន្ទាន់ កំពុងបន្តចុះធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដហើយ។

បើតាមប្រធានមន្ទីរ គិតត្រឹមម៉ោង៥៖០០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ ដែលរងការពុលសរុបមានចំនួន៧៥នាក់ ស្រី៣៩នាក់ ក្នុងនោះមានកុមារ៥៣នាក់។ លោកបន្តថា អ្នកជំងឺចំនួន៤០នាក់ ក្នុងនោះ មានស្រី២១នាក់ និងកុមារ២១នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈអ្នកជំងឺ៣៥នាក់ មានស្រី១៨នាក់ និងកុមារ២១នាក់ បានសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា ចាប់តាំងពីដើមខែ រហូតមកទល់នឹងចុងខែឧសភានេះ ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានរងការពុលជាបន្តបន្ទាប់ ដោយបានសម្លាប់មនុស្សផងដែរ។

កាលពីដើម​ខែឧសភា​ក​ន្ល​ង​ទៅ មាន​ករណី​ពុល​ពលរដ្ឋ​នៅក្នុង​ភូមិ​ចំនួន៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយបានសម្លាប់​ប្រជាពលរដ្ឋ​ចំនួន១៣នាក់ និង​ជាង២០០នាក់​ទៀត ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ។ ​អ្នកភូមិ​ជាច្រើន មាន​រោគសញ្ញាដូចៗគ្នា ដូចជា ឈឺពោះ ក្អួតចង្អោរ ឈឺ​ក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និង​ថប់ដង្ហើមជាដើម។

ថ្មីចែស !! កោសជប់តំលៃ១ម៉ឺនរៀល បើសិនជាម៉ាស្សា គីគីលូ ៦ម៉ឺនរៀល ចេញមកវិញលុយដុល្លារ ក្លាយជាលុយដុល្លាឆេងម៉េង ..!

ភ្នំពេញ៖ ករណីបែបនេះ កើតឡើងសឹងតែរាល់ថ្ងៃ ឡើងសាំុំទៅហើយ សមត្ថកិច្ចហាក់បីដូចជា គ្មានវិធានការទប់ស្កាត់សោះ បុរស២នាក់ បានជិះម៉ូតូឌុបគ្នាទៅកោសជប់ និងម៉ាស្សាក្រលាន ត្រូវថ្លៃគ្នា អស់ម្នាក់៦ម៉ឺនរៀល ពេលរួចរាល់ ទាញកាបូបគិតលុយ ស្រាប់តែ លុយដុល្លា ទៅជាលុយក្លែងក្លាយ បង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ទាំងយប់ ករណីនេះកើតឡើង​កាលពីវេលាម៉ោង៣៖​៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងហាងកោសជប់យីហោ សុខសប្បាយ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពយុវជនពីរនាក់ ដែលចូលទៅទទួលសេវាពីកន្លែងម៉ាស្សាខាងលើ ប្រាប់ឲ្យ ដឹងថា មុនពេលកើតហេតុ ពួកគេជិះម៉ូតូមួយគ្រឿង បានចូលទៅកន្លែងម៉ាស្សាកោសជប់ខាងលើ និងមានលុយចំនួន៩០ដុល្លាផងដែរ ដោយពួកគេបានម៉ាស្សាខ្លួនផង និងម៉ាស្សាក្រលានផង (រួមភេទ) អស់មួយសន្ទុះ។


យុវជនបន្តថា ក្រោយពីពួកគេបានទទួលសេវាម៉ាស្សាចប់សព្វគ្រប់ហើយនោះ ពួកគេបម្រុងចេញមកវិញ ដោយយុវជនម្នាក់ បានដកលុយដើម្បីឲ្យថ្លៃសេវាឲ្យនារីម៉ាស្សាចំនួន៦ម៉ឺនរៀល ខណៈមិត្តភ័ក្តម្នាក់ទៀត មិនទាន់ឲ្យនោះទេ ស្រាប់តែបាត់លុយក្នុងកាបូបចំនួន៦ម៉ឺនរៀល ថែមទាំងត្រូវបានគេប្ដូរដាក់លុយដុល្លារក្លែងក្លាយឲ្យចំនួន៣០ដុល្លារថែមទៀតផង ទើបធ្វើឲ្យពួកគេកើតទុក្ខមិនសុខចិត្តចំពោះទង្វើបោកប្រាស់លុយកាក់នេះ ហើយក៏សុំការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានតែម្ដង។

ទោះជាបែបណា ក្រុមនារីៗម៉ាស្សាខាងលើវិញ ប្រកែក និងប្រាប់ថា គ្មានការបន្លំដូរលុយ និងលួចលុយភ្ញៀវនោះទេ។ ដោយសារភាគីទាំងពីរនៅតែជជែកវែកញែករកតែឈ្នះរៀងៗខ្លួន ចុងក្រោយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានចុះទៅនាំខ្លួនភាគីទាំងពីរ មកកាន់ប៉ុស្ដិ៍ ដើម្បីសួរនាំ។

ក្រោយការសួរនាំរបស់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ហើយភាគីទាំងពីរ គ្មានភស្ដុតាងសម្រាប់ដាក់បន្ទុករៀងៗខ្លួន ទើបពួកគេមិនប្ដឹងផ្ដល់គ្នា​ និងសម្រេចចិត្តបញ្ចប់រឿងនៅក្នុងប៉ុស្ដិ៍សមត្ថកិច្ចតែម្ដង៕

ប្រភព៖ Heng Ly