សូមប្រយ័ត្ន!! អ្នកដែលមានបញ្ហាស្រ្តេសខ្លាំងនិងចូលចិត្តចូលគេងយប់ជ្រៅ ប្រយ័ត្នជួបរឿងនឹកស្មានពុំដល់នេះ

យោងតាមគណនី​ហ្វេសប៊ុករបស់​នារី​ជនជាតិហ្វីលីពិនម្នាក់ ដែលមានឈ្មោះថា Kristine Cepe បានសរសេររៀបរាប់ អំពីបញ្ហាដែលបានកើតឡើង ចំពោះប្អូនស្រីរបស់នាង ទាក់ទងទៅនឹងការគេងយប់ជ្រៅ ហើយស្ត្រេសខ្លាំងពេក ។ បើតាមនារី​រូបនោះ​បាន​និយាយឡើងថា កាលពីព្រឹកព្រលឹមថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំនេះ ប្អូនស្រីរបស់នាង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើសង្គ្រោះបន្ទាន់ ក្រោយពេលដែលនាង មានអាការៈដកដង្ហើមញាប់ខុសពីធម្មតា ។

 

នារីរូបនោះបានបន្តទៀតថា ប្អូនស្រីរបស់នាងមានឈ្មោះថា Gorgie នាងតែងតែចូលគេងយប់ជ្រៅ ដោយសារតែនាងនៅមើលមេរៀនត្រៀមប្រលង ដែលនេះជា​ហេតុបណ្តាល​អោយប្អូន​ស្រី​របស់នាង មានអារម្មណ៍ស្ត្រេសខ្លាំង ។ ជារឿយៗ ប្អូនស្រីរបស់នាង​តែងតែ​រអ៊ូដាក់នាងថា រូបគេមានអារម្មណ៍ស្ត្រេសខ្លាំងណាស់ ព្រោះខ្លាចប្រលងមិនជាប់ ។ ទោះបីជា​​ក្រុមគ្រួសារ​របស់នាង​តែងតែ​ផ្តល់​កំលាំងចិត្ត​អោយនាង​យ៉ាងណាក៏ដោយ ប៉ុន្តែ Gorgie នៅតែ​មាន​អារម្មណ៍ស្ត្រេស ហើយគេ​តែងតែ​ចូល​គេង​យប់ជ្រៅ រឺពេលខ្លះទៀត គេចូល​គេង​ជិតភ្លឺក៏មានដែរ ។

ស្រាប់តែថ្ងៃកើតហេតុ ប្អូនស្រីរបស់នាង មានអាការៈគ្រុនក្តៅខ្លាំង ហើយដកដង្ហើមញាប់ខ្លាំង ។ ដោយ​ឃើញសភាពបែបនេះ ក្រុមគ្រួសាររបស់នាង ក៏បានបញ្ជូន Gorgie ទៅកាន់មន្ទីរពេទ្យ ។ បន្ទាប់ពី​ពិនិត្យរួចរាល់ហើយ គ្រូពេទ្យបានប្រាប់ថា Gorgie បានប្រឈមមុខនឹងបញ្ហាសុខភាពមួយ ដែលហៅថា hyperventilation ។

Hyperventilation ជាស្ថានភាពមួយ ដែលធ្វើអោយ អ្នកជំងឺចាប់ផ្តើម​ដកដង្ហើម​ញាប់ខ្លាំង ដោយការ​បញ្ចេញដង្ហើម ច្រើនជាងការស្រូបដង្ហើមចូល ។ បញ្ហានេះ​វា​បណ្តាល​អោយ មានការ​កាត់បន្ថយ​កាបូនឌីអុកស៊ីត នៅក្នុងខ្លួន​យ៉ាង​ឆាប់រហ័ស ។ គ្រូពេទ្យ​បាន​ប្រាប់ថា​បញ្ហានេះ បណ្តាលមក​ពីភាពតាន​តឹងខ្លាំងពេក អស់កម្លាំង និងគេងមិនគ្រប់គ្រាន់ ។

ទោះបីជាយ៉ាងណាក៏ដោយ Hyperventilation មិនមែនស្ថានភាពធ្ងន់ធ្ងរនោះទេ គ្រូពេទ្យបានប្រាប់ថា អ្នកជំងឺគ្រាន់តែគេងអោយបានគ្រប់គ្រាន់ ហើយញុំអាហារដែលផ្តល់នូវថាមពល ហើយកាត់បន្ថយអារម្មណ៍ស្ត្រេស នោះអាការៈនឹងល្អប្រសើរឡើងវិញ ។ លោកគ្រូពេទ្យ ក៏ដូចជាក្រុមគ្រួសាររបស់ Gorgie បានដាស់តឿនដល់មនុស្សគ្រប់គ្នា ក៏ដូចជាសិស្សៗទាំងឡាយ ដែលតែងតែចូលគេងយប់ជ្រៅ ហើយស្ត្រេសនឹងមេរៀន អោយមានការប្រុងប្រយ័ត្ន កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ព្រោះវាអាចធ្វើអោយប៉ះពាល់ដល់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក៕

 

 

 

 

ពីមុនធាត់ដូចជ្រូក តែឥលូវ ត្រចៀកកាំ បែរជាស្គមស្អាតក្មេងជាងមុន ដោយសារតែនាងធ្វើរឿងមួយនេះ

ចិន៖ កាលពីថ្មីៗនេះ នាង Zhao Wei ដែលគ្រប់គ្នាស្គាល់ថាជានាងត្រចៀកកាំ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមើលស្ទើរមិនដាក់ភ្នែក នៅពេលដែលឃើញនាងមានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ នៅក្នុងកម្មវិធី Fashion Week បើទោះជាមកទល់ពេលនេះ នាងមានវ័យ៤២ឆ្នាំក៏ដោយ។

យ៉ាងណាមិញ បើរម្លឹកទៅកាលពីឆ្នាំទៅមិញនេះវិញ នាង ត្រចៀកកាំ បានធ្វើឲ្យអ្នកគាំទ្រហួសចិត្តម្តងរួចមកហើយ នៅពេលដែលឃើញនាង មានរូបរាងធាត់ខ្លាំង និងមានមុខមាត់ចាស់ជាងមុនខ្លាំង។ ក៏ប៉ុន្តែនៅ ពេលនេះ តារាសម្តែងដ៏ល្បីរូបនេះ ពិតជាធ្វើឲ្យអ្នកគ្រប់គ្នាលាន់មាត់ សរសើរមិនដាច់ពីមាត់ ជាមួយរូបសម្រស់ដ៏ស្រស់ស្អាត។

ទោះជាយ៉ាងណាក្តី ដើម្បីស្រាយចម្ងល់របស់អ្នកគាំទ្រ នាង ត្រចៀកកាំ បានទម្លាយការពិតរបស់ខ្លួន ដែលមានរូបរាងប្រែប្រួលខ្លាំងបែបនេះ ទៅកាន់អ្នកកាសែតថា មូលហេតុដែលនាងមានការផ្លាស់ប្តូរ គឺដោយសារតែនាងចេះថែរក្សាខ្លួន ញ៉ាំម្ហូបដែលល្អៗ ហើយជាពិសេសនោះ គឺការសម្រកទម្ងន់របស់នាងបាន១៥គីឡូ ដោយជោគជ័យតែម្តង។

តួយ៉ាង អ្នកគាំទ្រពិតជាសរសើរ ដល់តារាសម្តែងរូបនេះខ្លាំងមែនទែន ព្រោះថាការខិតខំប្រឹងប្រែងរបស់នាង ដើម្បីធ្វើឲ្យសម្រស់ក្មេងជាងវ័យ ពិតជាមិនអត់ប្រយោជន៍នោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ញ៉ាក់សាច់!! ចូលរួមអបអរសាទរ អង្គក្នុងរឿង«បុព្វេសន្និវាស» រៀបការហើយ ក្រោយស្រលាញ់គ្នារយៈពេល៧ឆ្នាំជាមួយនារីទំងន់១០០គីឡូ

ថៃ៖ តារាសម្តែងប្រុស Big Sarut និងជាតួអង្គមួយរូបនៅក្នុងរឿងបុព្វេសន្និវាសបានរៀបការហើយជាមួយមិត្តស្រីដែលបានស្វែងយល់ចិត្តគ្នារយៈពេល៧ឆ្នាំ ដែលពិធីមង្គលការនេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ថ្មីៗនេះ។

គួរឲ្យកត់សម្គាល់ផងដែរថា កម្មវិធីរៀបចំលក្ខណៈសាមញ្ញ នៅក្នុងនោះមានតែគ្រួសារ និងមិត្តជិតស្និទ្ធប៉ុណ្ណោះដែលចូលរួម។

រូបភាពកាលពីមុនរបស់នាង

ទៀតសោត Big ធ្លាប់បាននិយាយរៀបរាប់ម្តងរួចមកហើយ ពីមូលហេតុដែលធ្វើឲ្យភរិយារបស់លោកឡើងទម្ងន់រហូតដល់១០០គីឡូ៖ «នាងមានជំងឺទើបធ្វើឲ្យរូបរាងមានការផ្លាស់ប្តូរ កាលពីមុននាងមានទម្ងន់ត្រឹមតែ៥០គីឡូប៉ុណ្ណោះ ដោយសារតែនាងឈឺ ទើបទៅជាបែបនេះ នាងមិនចង់ឲ្យអ្នកណាឃើញទេ នាងអៀន នាងបាននិយាយទៀតថានាងខ្មាសគេជំនួសខ្ញុំ»។

Big និងភរិយា

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ នាងនៅតែអាចគ្រងបេះដូងរបស់ Big បាន ហើយកាន់តែពិសេសជាងនេះទៅទៀត Big បាននិយាយប្រយោគយ៉ាងខ្លីកាន់ភរិយារបស់ខ្លួនថា «ធាត់ហើយយ៉ាងម៉េច!ខ្ញុំនៅតែស្រលាញ់ដដែល»។

Big និងភរិយា

ជាការពិតណាស់ក្តីស្រលាញ់ មិនបានផ្តោតទៅលើរូបរាងខាងក្រៅទាំងស្រុងនោះទេ អ្វីដែលសំខាន់គឺចិត្ត គំនិត ភាពចុះសម្រុងគ្នាដែលអាចឲ្យមនុស្សពីរនាក់រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល៕

ទស្សនារូបភាពខាងក្រោម៖

Big និងភរិយា
Big និងភរិយា
Big និងភរិយា
Big Sarut
ភរិយារបស់ Big

ឡូយកប់!! ឆេង ប្រសិទ្ធ បានថតម៉ូដែល ជាមួយអ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេនណាធ្វើអោយគ្រប់គ្នាសរសើរមិនដាច់​ពីមាត់

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពThe Voice Kids រដូវកាលទី២ ឆេង ប្រសិទ្ធ ទោះបីជាមិនបានទទួលនូវជ័យលាភីនៅក្នុងកម្មវិធីយ៉ាងណាក្តី ក៏ប៉ុន្តែក្មេងប្រុសរូបនេះហាក់ដូចជាមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ តែងតែមានការងារថ្មីៗជាច្រើនធ្វើជាបន្តបន្ទាប់។

អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្មេងប្រុសរូបសម្រស់សង្ហារូបនេះ បានបង្ហាញនូវការងារថ្មីរបស់ខ្លួន ជាម៉ូដែល និងរាំច្រៀង ជាមួយនឹងក្មេងស្រីដែលមានរូបឆោមស្រស់ស្អាតម្នាក់ ដែលបានលេងខ្លួននៅក្នុងសម្លៀកបំពាក់ យ៉ាងឡូយឆាយ​មិនចាញ់មនុស្សធំប៉ុន្មាននោះទេ។

អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ ក្មេងស្រីតូចដ៏គួរឲ្យស្រលាញ់រូបនេះ អ្នកអង្គម្ចាស់ក្សត្រីមាននាមថា នរោត្តម ជេណា ដែលមានសែស្រឡាយរាជវង្សផងដែរ ទាំងនេះបើតាមការបញ្ជាក់របស់តារាវ័យក្មេងរូបនេះ នៅក្នុងបណ្តាញសង្គមរបស់គេ។

អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា

ហើយនេះជាលើកទី១ ដែលតារាវ័យក្មេងមុខដូចកូនកាត់រូបនេះ បានចាប់ដៃជាដៃគូច្រៀងរាំ ក៏ដូចជាដើរម៉ូត ជាមួយនឹងអ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេណា ដែលមានរូបសម្រស់ស្រស់ស្អាត តាំងតែពីក្មេងយ៉ាងដូច្នោះ៕

អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ

ស្មានតែសង្សារគ្នា!! ជឿទេម្នាក់ស្រីដែលឈរនៅក្រោយនំខួប អាយុ៥០ឆ្នាំហើយ តែមើលសម្រស់វិញហួសចិត្ត

កាលពីពេលថ្មីៗនេះ មាន Facebook មួយឈ្មោះថា Ochie’Aswan Arsyad ដែលទំនងជាជនជាតិម៉ាឡេស៊ី បានបង្ហោះវីដេអូមួយដែលគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងចំពោះស្ត្រីម្នាក់ដែលឈរនៅមុខនំខួបដែលមានដាក់លេខតំណាង៥០ឆ្នាំ។ មុនដំបូងឡើយម្នាក់ៗស្មានតែធ្វើឲ្យបុរសវ័យចំណាស់ដែលឈរនៅក្បែរនោះ តែការពិតគឺស្មានខុសទាំងអស់ អ្នកដែលជាម្ចាស់ខួបនោះមិនមែនជាបុរសម្នាក់ដែលមានវ័យចំណាស់នោះឡើយ។

 

មួយវិញទៀតគេបានឃើញស្ត្រីម្នាក់ទៀតដែលស្រស់ស្អាតមែនទែន ដោយអ្នកប្រើប្រាស់ Facebook ជាច្រើនស្មានខុសជាលើកទីពីរទៀតហើយ ដោយគិតថាម្នាក់ស្ត្រីដែលស្រស់ស្អាតម្នាក់នេះគឺជាបង រឺប្អូនស្រីនៃប្អូនប្រុសៗទាំងនោះទៅវិញ ព្រោះមូលហេតុដោយគេគិតថាក្នុងចំណោមមនុស្សដែលឈរនោះគឺមានតែបុរសម្នាក់គាត់រាងចាស់ជាងគេ។

ពេលនេះការពិតបានលាតត្រដាងហើយតាមរយះវីដេអូខាងក្រោម ព្រោះបើមើលតាមរូបគ្មាននរណាម្នាក់ជឿឡើយព្រោះគេគិតថាមិនមែនជារូបគាត់ ជាការពិតណាស់ម្នាក់ស្ត្រីដែលយើងឃើញថានៅក្មេងស្រស់ស្អាតនោះហើយគឺជាម្ចាស់ខួបកំណើតក្នុងវ័យ ៥០ឆ្នាំនោះឯង៕

 

 

តារាហុងកុង Chow Yun Fat ប្រាប់មូលហេតុបរិច្ចាគទ្រព្យសម្បត្តិទាំង ៧១៤លានដុល្លារឲ្យអ្នកក្រ

តារា​ភាព​យន្ត​ចិន​ហុងកុង​លោក Chow Yun-Fat គឺ​ជា​តារា​សម្ដែង​ដ៏​​មាន​ប្រជា​ប្រិយភាព​​​ទាំង​នៅ​ចិន នៅ​អាស៊ី និង​ពិភព​លោក​ ជា​ពិសេស​លោក​សម្ដែង​នៅ​ក្នុង​រឿង​កំពូល​ស្ដេច​ល្បែង​ គឺ​​មាន​ការ​​គាំ​ទ្រ​យ៉ាង​​​ច្រើន​។ ប៉ុន្តែ​លោក​មាន​របៀប​រស់​នៅ​យ៉ាង​សាមញ្ញ​បំផុត​ និង​មាន​ការ​សន្សំ​សំចៃ​យ៉ាង​ខ្លាំង​ ទោះ​បី​ជា​លោកក្លាយ​ជា​មហាសេដ្ឋី​​លាន​ដុល្លារ​​ក៏​ដោយ។

តារា​សម្ដែង​របស់​ហុង​កុង​រូប​នេះ​ មាន​ទ្រព្យ​សម្បត្តិ​ជា​ទឹក​ប្រាក់ ៧១៤លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​គេ​រាយការណ៍​ថា ​ការ​ចំណាយ​ប្រចាំ​ខែ​របស់​លោក​ត្រឹម​តែ​ប្រមាណ ​១០២ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ឯ​ការ​ដើរ​​​ចេញ​ទៅ​ក្រៅ​លោក​តែង​ប្រើ​សេវា​​សាធារណៈ ​ដូច​ជា​រថយន្ត​ក្រុង រថភ្លើង ​និង​​តម្រង់​ជួរ​ទិញ​ទំនិញ ឬ​សំបុត្រ​​ដូច​មនុស្ស​ធម្មតា​​។

 

តារា​ភាព​យន្ត​វ័យ​ ៦៣​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​គេ​ដក​ស្រង់​សំដី​ ពេល​អ្នក​សារព័ត៌មាន​ចោទ​សួរ​ទាក់​ទង​នឹង​ការ​បរិច្ចាគ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ខាង​លើ​ដោយ​លោក​និយាយ​​ថា «​ប្រពន្ធ​របស់​ខ្ញុំ​ពិត​ជា​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ខ្លាំង​ណាស់​ ព្រោះ​នៅ​ពេល​ដែល​យើង​ស្លាប់​បាត់​ទៅ​ យើង​មិន​អាច​យក​លុយ​ទៅ​ជា​មួយ​បាន​នោះ​ទេ ​ចុះ​ហេតុ​អ្វី​បាន​ជា​យើង​មិន​យក​ប្រាក់​ទៅ​ជួយ​ជន​រង​គ្រោះ​ដែល​កំពុង​មាន​ការ​ខ្វះ​ខាត​ទៅ»?

 

នៅ​ក្នុង​បទ​សម្ភាស​ថ្មីៗ​នេះ​ជា​មួយ​ភរិយា​របស់​លោក​ គឺ​លោក​ស្រី Tan បាន​បង្ហើប​ឲ្យ​ដឹង​ថា​ នៅពេល​ប្តី​របស់​លោក​ស្រី​ទៅ​ណា​មក​ណា​តែង​តែ​មានអ្នក​ស្គាល់​សឹង​តែ​ពេញ​ពិភព​លោក​ទៅ​ហើយ​ដោយ​សារ​សមត្ថភាព​សម្ដែង និង​អំពើ​ល្អ​នេះ។

​លោក Chow ​បាន​សរសេរ​ក្នុង​កំណត់​ហេតុ​ថា «​ក្ដី​សុបិន​របស់​ខ្ញុំ គឺ​រស់​នៅ​ដោយ​ភាព​រីករាយ និង​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ ឯ​រឿង​លំបាក​ក្នុង​ជីវិត​របស់​លោក គឺ​មិន​មែន​គិត​រឿង​ប្រាក់​ត្រូវ​រក​បាន​ប៉ុន្មាន​​នោះ​ទេ​ តែ​វា​ជា​ការ​រក្សា​គំនិត​រស់​នៅ​ប្រកប​ដោយ​សន្តិភាព​ និង​រស់​នៅ​អស់​មួយ​ជីវិត​ដោយ​ភាព​សាមញ្ញ​ដោយ​មិន​ខ្វល់​ច្រើន​។

គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា​កន្លង​ទៅ​នេះ តារា​សម្ដែង​ជើង​ចាស់​ហុងកុង Chow Yun Fat បាន​ទទួល​​ការ​អញ្ជើញ​​ចូលរួម​ក្នុង​បទ​សម្ភាស​ជាមួយ​បណ្ដាញ​ព័ត៌មាន Jayne Stars។ នៅ​ទី​នេះ​ តួ​រឿង “ស្ដេច​ល្បែង” បាន​ទទួល​ស្គាល់​ថា​ លោក​ពិត​ជា​មាន​ទ្រព្យ​សម្បត្តិ​ជាង​ ៥​ពាន់​លាន​ដុល្លារ​ហុងកុង (៧១៤លានដុល្លារ) ពិត​មែន។ ប៉ុន្តែ​ដោយ​សារ​តែ​ប្ដី​ប្រពន្ធ​លោក​គ្មាន​កូន ហេតុនេះ​ហើយ ថវិកា​ទាំង​អស់​នឹង​ត្រូវ​បាន​លោក​បរិច្ចាគ​មុន​ពេល​ស្លាប់។ ភាព​យន្ត​របស់​លោក Chow ដែល​ទទួល​ការ​គាំទ្រ និង​មាន​អ្នក​ស្គាល់​ច្រើន​នោះ​គឺ Crouching Tiger, Hidden Dragon និង Pirates of the Caribbean: At World’s End ជា​ដើម​៕

 

 

 

 

ហួសថ្លែង!! អ្នកដំណើរស្រីស្អាត​ស្រឡាំងកាំង ពេលដឹងថា មួយយន្តហោះ​ជិះតែម្នាក់ឯងគត់

នេះ​ជា​ពេលវេលា​ដ៏​កម្រ​មួយ​ក្នុង​​ការ​ធ្វើ​ដំណើរ​ដោយ​សារ​ឃើញ​ថា ​មាន​តែ​អ្នកដំណើរ​ម្នាក់​គត់​កំពុង​តែ​ជិះ​លើ​យន្ត​ហោះ​ដ៏​ធំ​ក្នុង​ប្រទេស​ហ្វីលីពីន​។ ​កញ្ញា ​Louisa Erispe​ មាន​ក្តី​រំពឹង​ថា ​នាង​នឹង​ធ្វើ​ដំណើរ​ជា​ធម្មតា​ដូច​រាល់​ដង​នៅ​ពេល​ជិះ​ជើងហោះ​ហើរ​លេខ​ PR 2820 ពី​ទី​ក្រុង ​Davao ទៅ​ទីក្រុង​ម៉ានីល មុន​ពេល​ថ្ងៃ​បុណ្យ​ណូអែល​កន្លង​ទៅ។

​ប៉ុន្តែ​នៅ​ពេល​នោះ​ អ្វី​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ព្រោះ​តែ​នាង​មិន​បាន​ឃើញ​អ្នក​ដំណើរ​ផ្សេង​ទៀត​នៅ​លើ​យន្ត​ហោះ​ជាមួយ​នាង​នោះ​ទេ។ កញ្ញា Erispe ទទួល​បាន​ការ​យក​ចិត្តទុកដាក់​ពី​អំពី​ការ​ហោះ​ហើរ​យ៉ាង​ល្អ​ដែល​ក្នុង​នោះ​នាង​ទទួល​បាន​អាហារ ភេសជ្ជៈ​ក្នុង​កំឡុង​ពេល​ធ្វើ​ដំណើរ​ដូច​រាល់​ដង​អីចឹង​ដែរ។

កញ្ញា​បាន​រៀបរាប់​ក្នុង​គណនី​ហ្វេសប៊ុក​ខ្លួន​ថា ​«​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ណាស់​ក្នុង​ពេល​ហោះ​ហើរ​ម្តងៗ ខ្ញុំ​មិន​ដឹង​ថា ​ត្រូវ​និយាយ​អ្វី​ ឬ​គិត​អ្វី​នោះ​ទេ ប៉ុន្តែ​ក្នុង​កំពុង​ពេល​ហោះ​ហើរ​នៅ​លើ​យន្ត​ហោះ​ដ៏​ធំ​នៅ​យប់​នោះ គឺ​តែ​ម្នាក់​ឯង​ដោយ​មិន​មាន​អ្នក​ដំណើរ​ផ្សេង​ទៀត​នោះ ​ខ្ញុំ​ពិត​ជា​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បាន​ធ្វើ​ការ​បន់​ស្រន់​ថា​ ឱ​ព្រះ​ជា​ម្ចាស់​អើយ​សូម​ជួយ​ថែ​រក្សា​ទូល​ព្រះ​បង្គំ​ផង»។ ទោះ​ជា​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ណា​ក្តី ក៏​កញ្ញា​នៅ​តែ​អាច​ចូល​រួម​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​រីក​រាយ ​និង​មាន​ក្រុម​បុគ្គលិក​យន្តហោះ​មើល​ថែ​យ៉ាង​កក់ក្ដៅ។

កញ្ញា​បាន​បាន​បន្ថែម​ទៀត​ថា ​នេះ​ការ​ធ្វើ​ដំណើរ​យ៉ាង​ល្អ​មួយ​ដោយ​សារ​កញ្ញា​អាច​ផ្លាស់​ប្តូរ​កៅអី​អង្គុយ​បាន​គ្រប់​ពេល ហើយ​កញ្ញា​ថែម​ទាំង​បាន​ឆ្លៀត​ឱកាស​បាន​ថត​រូប​ជា​មួយ​អ្នក​បើក​យន្ត​ហោះ​ និង​អ្នក​បំរើ​ការ​លើ​យន្ត​ហោះ​ទៀត​ផង។ រូប​ភាព​នៃ​ការ​ធ្វើ​ដំណើរ​លើ​យន្ត​ហោះ​មាន​អ្នក​ដំណើរ​តែ​ម្នាក់​ឯង​នេះ​ទទួល​បាន​ការ​ចាប់​​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម​ក្នុង​នោះ​មាន​អ្នក​like ៤០,០០០ likes, ១១,០០០ shares និង ៥០០០ comments។ ទោះ​យ៉ាង​ណា ​គេ​មិន​បាន​បញ្ជាក់​ថា មូល​ហេតុ​អ្វី​បាន​ជា​ថ្ងៃនោះ​មិន​មាន​អ្នក​ដំណើរ​ជិះ​យន្តហោះ​នោះ​ទេ៕

ក្ដុកក្ដួលចិត្តពេកក្រៃ! សុខចិត្តរុញរទេះ១៥០០គីឡូ បាចផេះដុតសពមិត្តស្រី​នៅទីទួលខ្ពស់ ព្រោះមូលហេតុរំជួលចិត្ត១

បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួលចិត្ត និង​កោត​សរសើរ​ជា​ខ្លាំង​អំពីភក្ដីភាព​ចំពោះ​មិត្តស្រី​ដែល​បាន​លា​ចាក​លោក​ជា​យូរ​ទៅ​ហើយ ​ដោយ​គាត់​បាន​ប្រមូល​ផេះ​ពីការ​ដុត​សព​មិត្តស្រី ដើរ​ទៅ​បាច​សាច​នៅ​ទី​ទួល​ខ្ពស់​មួយ​កន្លែង​​។

ពី​មុន​យើង​ធ្លាប់​ឮ និង​ឃើញ​គេ​បាច​ផេះ​ពីការ​ដុត​សព​នៅ​តាម​ដង​ទន្លេ​ដើម្បី​ជា​ការ​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ឋ​ឲ្យ​ជួប​តែ​សេចក្ដី​សុខ ​ត្រជាក់ត្រជុំ​ដូច​ទឹក​បាត​ទន្លេ ​ប៉ុន្តែ​បុរស​ម្នាក់​នេះ​បាន​ជ្រើស​ទីទួល​ដ៏​សែន​ឆ្ងាយ និង​ខ្ពស់​ជាង​គេ​បំផុត​សម្រាប់​បាច​ផេះ​មិត្តស្រី​ទៅ​វិញ។ ​ទី​កន្លែង​គាត់​បាច​នោះ​មាន​ឈ្មោះ​ថា​ទួល ដយ​អ៊ីនថានុន ដែល​គាត់​មិន​ធ្លាប់​ទៅ​ដល់​ទេ​តាំង​ពី​កើត​មក ​តែ​ធ្លាប់​ល្បី​​ថា ទួល​នេះ​ស្អាត​ ហើយ​ធ្លាប់​សន្យា​ជាមួយ​មិត្តស្រី​ថា ​គាត់​នឹង​នាំ​នាង​ទៅ​លេង ពេល​ពួក​គេ​មាន​ប្រាក់​គ្រប់​គ្រាន់​។

បុរស​រូប​នេះ​មាន​ឈ្មោះ ​សាកចៃ ​អាយុ ៣៩​ឆ្នាំ ​រស់​នៅ​ខេត្ត​ឧដនថានី ​បាន​រក្សា​ពាក្យ​សន្យា​ជាមួយ​មិត្តស្រី​ថា ​នាំ​នាង​ដើរ​កម្សាន្ត ​ពេល​នេះ​ក៏​នាំ​មែន​ តែ​មិន​មែន​ជាមនុស្ស​ទេ គឺ​​ជាផេះ​​របស់​សព​​មិត្តស្រី​។ ​មិត្តស្រី​គាត់​បាន​ស្លាប់​តាំង​ពី​ខែ​តុលា ​ឆ្នាំ ២០១៦ ​ប៉ុន្តែ​គាត់​នៅ​តែ​មិន​អាច​រក​ប្រាក់​សម្រាប់​ចាយ​វាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ​បាន ទើប​សម្រេច​ចិត្ត​ដើរ​រុញ​រទេះ​ចាស់​មួយ អម​ជា​មួយ​សុនខ ៣ក្បាល។

​នៅ​ពេល​អ្នក​យក​ព័ត៌មាន​បាន​ជួប​គាត់​ដោយ​ចៃ​ដន្យ​ ហើយ​គាត់​កំពុង​រុញ​រទេះ​នៅ​ខេត្ត​ឈៀង​ម៉ៃ ​លោក សាកចៃ ​បាន​ប្រាប់​ថា ​គាត់​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ចេញ​ពី​ភាគ​ខាង​ត្បូង​ខេត្ត​ត្រាំង ​តាំង​ពី​ខែ​មករា ​ឆ្នាំ ២០១៧ មក​ហើយ។ ​តាម​ផ្លូវ​ធ្វើ​ដំណើរ​គាត់​បាន​ជួប និង​រាប់​អាន​មិត្តភ័ក្ដិ ៣​នាក់ ជា​សុនខ​​អនាថា​ ក៏​បាន​ចូល​រួមដំណើរ​​ជាមួយ​គាត់​ដែរ។ ​ប្រភព​ដដែល​រាយការណ៍​ថា ​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​យប់​ត្រឹម​ណា ​គាត់​នឹង​បោះ​តង់​គេង​ជាយ​ផ្លូវ​​ត្រឹម​នោះ។

យូរ​ៗ​ម្ដង ​អ្នក​ដំណើរ ឬ​អ្នក​ភូមិ​ណា​អាណិត គេ​ឲ្យ​អាហារ និង​ទឹក​ខ្លះ​ទៅ​គាត់​សម្រាប់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ សុនខ​ទី​មួយ​គាត់​បាន​ជួប​នៅ​ខេត្ត​សមុទ្រប្រាកាន​ ដាក់​ឈ្មោះ ក្រាក់​ចៅ ​ទី​ពីរ​ជួប​នៅ​ខេត្ត​ពិស្នុលោក ​ឈ្មោះ ណាម៉ូ ​និង​ទី ៣ តូច​ជាង​គេ​ទើប​ជួប​ថ្មី​ៗ​នេះ​ដែល​គេ​បោះ​បង់​ចោល​នៅ​វាល​ស្មៅ។ ​នៅ​ពេល​អ្នក​កាសែត​សួរ​ពី​ខ្មោច​មិត្តស្រី គាត់​ស្រាប់​តែ​ក្ដុកក្ដួល​ហូរ​ទឹក​ភ្នែក​មួយ​រំពេច។ ​

គាត់​និយាយ​រៀប​រាប់​ថា «​ខ្ញុំ និង​មិត្តស្រី​មិន​ដែល​ឃ្លាត​គ្នា​ទេ។ យើង​ធ្វើ​ការ​ជាមួយ​គ្នា សូម្បី​សម្រាក​ក៏​ជាមួយ​គ្នា បាយ​ថ្ងៃ​ត្រង់​ជាមួយ​គ្នា។ ខ្ញុំ​មិន​ដឹង​ថា ​ការ​ស្រលាញ់​អាច​វាស់​បាន ឬ​អត់​ទេ ​តែ​ថ្ងៃ​មួយ​ខ្ញុំ​នឹង​ឈប់​យំ។ ខ្ញុំ​តែង​តែ​គិត​រឿង​នេះ ​ពេល​កំពុង​ដើរ។ អ្វី​ដែល​ខ្ញុំ​ដឹង​ពេល​នេះ ​គឺខ្ញុំ​ធ្វើ​ដើម្បី​មនុស្ស​ខ្ញុំ​ស្រលាញ់​ម្នាក់។ រឿង​រ៉ាវ​របស់​គាត់ ​ត្រូវ​បាន​គេ​ចែក​ចាយ​ពាស​ពេញ​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​គេ​អាណិត​គ្រប់​គ្នា៕

 

 

 

 

មិនដែលដឹងសោះ!! តោះមកដឹងតារាល្បីៗ ទៅ​ចូល​រួម​ពិធី​មង្គល​ការ​ ឬខួប​កំណើត​មិត្តភ័ក្ដិ​ចងដៃប៉ុន្មានដែរអត់…!

​នៅ​​ពេល​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​ ឬខួប​កំណើត​មិត្តភ័ក្ដិ​សាច់​ញាតិ​បង​ប្អូន​ម្ដង​ៗ​​​ តារា​ចម្រៀង​ និង​ សម្ដែង​​​ល្បី​ៗ​មួយ​ចំនួន​​ជា​ទូទៅ​ស្លៀកពាក់ និងតុបតែងខ្លួនយ៉ាងស្រស់ស្អាត។ ក្នុងនាមជាតារាល្បី ហើយរៀបចំខ្លួនលេចធ្លោបែបនេះ តើពួកគេចំណាយ​ថវិកា​ចងដៃ​ម្ចាស់កម្មវិធីលើសពី​​​​ពលរដ្ឋ​សាមញ្ញ​ឬយ៉ាងណា?​

ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​​សុំ​​​មិន​បញ្ចេញ​ឈ្មោះ បាន​​បង្ហើប​ឲ្យ​ដឹង​ថា​ពេល​ទៅ​ចូល​រួម​​​ពិធី​រៀប​អាពាហ៍ពិពាហ៍​មិត្តភ័ក្ដិ​​​​មិន​ថា​ ក្នុង​ ឬ​ក្រៅ​​រង្វង់​សិល្បៈ​នោះ​ទេ ​ខ្លួន​បាន​​ចាយ​លុយ​ចន្លោះ​ពី​ ៣០ ទៅ ៤០ ​ដុល្លារ​ដើម្បី​ចង​ដៃ​សិរីមង្គល​ដល់​គូ​ស្វាមី​ទាំង​ពីរ​។ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​បន្ថែម​ថា​៖​” តែ​​ពេល​ខ្លះ​ក៏​អាច​ឈាន​ដល់​ ៥០ ដុល្លារ ឬ លើ​សហ្នឹង​ម្ដងម្កាលដែរ​ ​សម្រាប់​មិត្តភ័ក្ដិ​ដែល​ស្និទ្ធស្នាល​គ្នា​ខ្លាំង​បាន​ចងដៃ​ប៉ុណ្ណឹង​។ ប៉ុន្តែ​ជា​ទូ​ទៅ​ទាំង​ខ្ញុំ​ទាំង​គេ​អស់​ហើយ​ត្រឹម​ ៣០ ឬ ៤០ ដុល្លារ​​ហ្នឹង​”។

ពាក់​ព័ន្ធ​​ថវិកា​​ចងដៃ​ពី​សំណាក់​តារា​ល្បី​ៗ​នេះ​ដែរ អ្នក​សិល្បៈ​ស្រី​​មួយ​រូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ និង​ជា​ម្ចាស់​កម្មវិធី​​​បាន​ទទួល​ស្គាល់​ថា​​ ជា​ទូទៅ​អ្នក​សិល្បៈ​ចងដៃ​ក្នុង​ពិធី​មង្គលការ​ ឬខួប​កំណើត​មិន​លើស​ពី​ ៣០ ឬ ៤០ ដុល្លារ​នោះ​ទេ មាន​អ្នក​ខ្លះ​ទៀត​បណ្ដើរ​គូ​សង្សារ​ ឬ ភរិយា​មក​ចូល​រួម​ក៏​នៅ​តែ​ ចង​ដៃ​ប៉ុណ្ណឹង​ដដែល​។នាង​ថា​៖​” ពេល​ខ្លះ​ភ្ញៀវ​​ធម្មតា​ពួក​គាត់​ចងដៃ​ច្រើន​ជាង​អ្នក​សិល្បៈ​ទៀត​ផង​ គាត់​មិន​មែន​ជា​តារា​ល្បី​តែ​គាត់​មាន​លុយ​ចងដៃ​។ ចំណែក​ឯ​អ្នក​សិល្បៈ​ខ្លះ​មាន​តែ​ឈ្មោះ​ និង​មុខ​មាត់​តែ​ពួក​គាត់​រក​ចំណូល​អត់​សូវ​បាន”៕

 

 

មិនធម្មតាមែន!! សុគន្ធ និសា ទទួល​ការងារ​បី​ក្នុងពេល​តែមួយពិតជាខ្លាំងមែន

ទោះបីជា​រៀបការ​រួច​ក្តី តែ​សន្ទុះ​ការងារ​របស់ សុគន្ធ និសា ហាក់​មិន​ធ្លាក់ចុះ​សោះ ជាក់ស្តែង​កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ សុគន្ធ និសា ទទួល​ការងារ​បី​កន្លែង​ក្នុងពេល​តែមួយ មិនដឹងថានាង​ត្រូវ​រត់​បែបណា​នោះទេ ទោះជា​យ៉ាងនេះ​ក្តី នាង​បែរជា​បង្ហាញ​នូវ​អារម្មណ៍​រីករាយ​ទទួលយក​ការងារ​ទាំងនេះ ដោយ​មិន​ខ្លាច​នូវ​ការ​នឿយហត់​ឡើយ ។​

​សុគន្ធ និសា បាន​បង្ហោះ​សារ​ទាំង​ព្រឹក​ថា «ថ្ងៃនេះ បី​កន្លែង ពេលនេះ​ច្រៀង​កម្មវិធី​សំអាងការ បន្តិចទៀត​ច្រៀង​នៅ​ទូ​រទ​ស្ស៍ ហង្ស​មាស ព្រែក​ឯង ខា​រ៉ា​បាវ ខន​សឺត ល្ងាច​នេះ​មួយទៀត តែ​ចាំ​ល្ងាច​ចាំ​ប្រាប់» ។ ទស្សនិកជន​ដែល​គាំទ្រ​តារាចម្រៀង​រូបនេះ​ម្នាក់ៗ​លាន់មាត់​សរសើរ សុគន្ធ និសា ខ្លាំងណាស់​ដែល​ទទួល​ការងារ​យ៉ាងច្រើន​ក្នុង​ថ្ងៃ​តែមួយ ដោយ​មិន​ខ្លាច​នូវ​ការនឿយហត់ ។​

​បើតាម​ប្រភពព័ត៌មាន​មួយ​បាន​បង្ហើប​ប្រាប់ថា សុគន្ធ និសា នៅតែ​ទទួលបាន​ការងារ​ថ្មីៗ​ជា​បន្តបន្ទាប់ ទោះបីជា​នាង​បាន​រៀបការ​មាន​ស្វាមី​រួច​ក្តី ការងារ​នាង​ហូរ​ចូល​ដូច​ទឹក ស្ទើរតែ​រក​ថ្ងៃ​សម្រាក​គ្មាន មានពេលខ្លះ​នាង​បដិសេធ​ព្រោះ​ជាន់​ថ្ងៃ​គ្នា ។ សុគន្ធ និសា មិនដែល​ត្អូញត្អែរ​ពី​ការងារ​របស់​នាង​ឡើយ​ទោះជា​ហត់​បន្តិច តែ​នាង​សប្បាយចិត្ត និង​ធ្វើ​ដោយ​រីករាយ ដូច្នេះហើយ​ទើប​ប្រជាប្រិយភាព​នាង​អាច​រក្សា​បានល្អ​ដូចដើម ៕

សូមទស្សនារូបភាពខាងក្រោម៖