ស៊ែរមួយហេងចូលៗ!! ស្តេច​ឆ្នាំ​ទាំង ៥ ដែល​ឈរ​លើ​កំពូល​នៃ​ជើងលេខ​នៅខែមីនា

បើតាម​ការ​ទស្សន៍ទាយ​របស់​គេហទំព័រហោរាសាស្រ្តចិន Taiiwan Secret និង Feng Shui China ដែលជា​គេហទំព័រ​តារាសាស្រ្ត​ចិនកំពូលមួយ បាន​ធ្វើ​ការ​បក​ស្រាយ​អំពី​ស្តេចឆ្នាំ​ចិន​ទាំង១២ តែក្នុង​នោះ​ឆ្នាំ​ចំនួន ៥ ត្រូវ​បាន​លើក​ឡើង យ៉ាង​លំអិត និង​បានបញ្ជាក់​ប្រាប់​ពី​ការផ្លាស់ប្ដូរ​រាសី​អាក្រក់​ប្រែជា​ល្អ ជួប​មហា​សំណាង មាន​លាភ​មាស លាភ​ប្រាក់ ដែលជា​ការកែប្រែ​ជីវិត​ថ្មី​ចាប់ពី ២ ខែក្រោយនេះ គឺ​ចំ​ខែមីនា ឆ្នាំ​២០១៩។ ឆ្នាំ​ទាំងអស់​ដែលមាន​ការកែប្រែ​ខ្សែជីវិតមកល្អត្រចះ​ត្រចង់ នោះ រួមមាន ឆ្នាំឆ្លូវ ឆ្នាំម្សាញ់ ឆ្នាំថោះ ឆ្នាំ​រកា និង ឆ្នាំ​វក ។

មហាស្នេហា សូម​ធ្វើការបកស្រាយ​ជាមួយលាភ​សំណាង និង​ជោគជតារាសី​នៃ​ឆ្នាំ​ទាំង 5 ដូចខាងក្រោម​នេះ ៖

-ឆ្នាំឆ្លូវ ៖ សម្រាប់​មនុស្ស​ដែល​កើត​ឆ្នាំឆ្លូវ​ ដែលមាន​តំណាង​ដោយ​ព្រះ​គោរាជ្យ​ នឹង​ជួប​សំណាង​ធំ ដោយ​រាសី​ស្ថិតនៅលើ​កំពូលប្រាសាទមាស​ ដែល​មាន​ពន្លឺ​ឆព័ន្ធអមសងខាង​ ដែល​អាច​កែប្រែ​ជោគវាសនា​អាក្រក់​កាលពី​ឆ្នាំ​ចាស់ៗ ឬអតីតកាលចាស់ៗ​ ឱ្យក្លាយ​មកជា​ល្អប្រសើរ និង​ពោរពេញ​ដោយ​រិទ្ធី​តេជះ​បារមី​មែន​ទែន​ ។ នៅក្នុង​ពេលវេលានេះដែរ ទោះជា​ប្រកបការងារ​អ្វី​រមែង​បាន​ជួប​លាភ​ធំ ហើយ​បើ​ចំពោះ​ស្ត្រី​នឹង​ជួប​លាភ​ជាទ្រព្យច្រើនៗចូលមក​ក្នុងជីវិតឆាប់ៗនេះ ​ថែម​ទៀតផង ។ ប្រសិន​បើ​ អ្នក​ចង់​បាន​ឡាន នឹងមាន​ឡាន ចង់​បាន​ផ្ទះ នឹង​​មាន​ផ្ទះ ចង់​បាន​លុយ នឹង​មាន​លុយ ហើយ​គូ​ស្វាមី​ភរិយា​ដែល​ចង់​បាន​បុត្រ​នឹង​មាន​បុត្រ ។ ក្នុង​បរិបទ​នេះ​ផងដែរ គ្រូ​ទស្សន៍​ទាយ​តម្រូវ​អោយ​អ្នក​ព្យាយាម​សាង​កុសល​ធម៌ អោយ​ច្រើន​ដោយ​មិន​ប្រកាន់​វណ្ណៈ ភាពក្រីក្រ ភាព​អាក្រក់ និង កត្តា​ជះឥទ្ធិពល​មួយ​ចំនួន ដូច​ជា​អ្្នកនោះធ្លាប់​មើល​ងាយ​អ្នក ឬក៏ បណ្តុះ​បង្អាប់​អ្នក​ឡើយ ។ ការលាចាកពីគំនុំ​នឹង​នាំ​អ្នក​ឲ្យ​មាន​លាភ​កាន់​តែធំ និង កាន់​តែ​គាប់​ប្រសើរ ។

 

 

-ឆ្នាំម្សាញ់ ៖ ជា​ឆ្នាំ​ដែលមាន​រូប​សត្វ​ពស់​វែក​មាស ពាំ​គុជកែវក្នុង​មាត់​ ​គឺ​មាន​បុណ្យកុសល្យខ្ពស់ មាន​ភាពក្លាហាន​មាំទាំ ហើយ​គ្រប់​យ៉ាង​នៅជុំវិញ​អ្នក​នឹង​លេចឡើងល្អៗ ធ្វើអោយ​អ្នកមាន​រាសី​​ត្រដែត​ត្រ​ឌឹ​ម ជួប​ព្រេង​សំណាងល្អ​ជាង​ឆ្នាំ​ចាស់ៗកន្លងទៅ។ នៅក្នុងថ្ងៃកំណត់ខាងលើ​នេះ ទោះជា​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ ក៏​តែង​ទទួលបាន​ជោគជ័យ ដ្បិត​មាន​ក្រុមមនុស្សល្អៗនៅ​ឈរ​ចាំ​ជួយ​យិ​ត​យោង​ជានិច្ច ។ ដោយឡែក​សម្រាប់​អ្នកជា​មន្ត្រីរាជការ​វិញ នឹង​បានទទួលដំណឹងអំពីការ​ឡើងបុណ្យ​ស័ក្ដិយស ដោយសារ​មាន​អ្នកមានអំណាច​នៅ​ឈរ​ចាំ​ជួយ​យិ​ត​យោង​សណ្តោង និង​ជម្រុញ​ពីក្រោយ​ខ្នង។ រី​ឯ​អ្នក​រក​ស៊ី​វិញ ដាក់​ចុះ​ដុះ​តាម​ដៃ ប្រាថ្នា​អ្វី​នឹង​កើត​ជា​ផង ។ បើ​អ្នក​ចង់​បាន​ឡាន នឹងមាន​ឡាន ចង់​បាន​ផ្ទះ នឹង​​មាន​ផ្ទះ ចង់​បាន​លុយ នឹង​មាន​លុយ ហើយ​គូ​ស្វាមី​ភរិយា​ដែល​ចង់​បាន​បុត្រ​នឹង​មាន​បុត្រ ។ តែ​ត្រូវ​ចាំ​កុសល្យធម៌ និង ការ​សណ្តោសទាន​ដល់​អ្នក​ដទៃ នឹង​ក្លាយ​ជា​មាគា៌នាំ​អ្នក​អោយ​ជួប​មនុស្សល្អៗ និង លាភ​សំណាង​ធំធេង ក្នុង​ជីវិត ។

 

-ឆ្នាំថោះ​ ៖ អ្នក​ដែល​កើត​ឆ្នាំថោះ ដែលមាន​សត្វ​ទន្សាយ​គុជឈរកាន់​ឈើ​​ក្រអូប​ គឺ​តំណាងដល់​ភាព​ឈ្លាស​វៃ ភាព​មាន​បាន ចិត្តធម៌ និង សម្បូរណ៌ញាតិព័ន្ធ ស្របពេល​នេះ អ្នកនឹងកាន់តែ​មាន​ភាពរហ័សរហួន អារម្មណ៍​ភ្លឺ​ថ្លា មាន​រាសី​ខ្ពស់ ជាពិសេស បាន​ជួបនឹង​ក្រុមមនុស្សល្អៗ ។ ប៉ុន្តែតាមការបកស្រាយក្នុងគេហទំព័រ Feng Shui China គឺចង់ សំដៅថា ក្នុង​ខែមីនា ឆ្នាំ​ ២០១៩ ដែល​ត្រូវ​នឹង ២ ខែ​ក្រោយ​ គឺល្អជាងគេ ។ នៅក្នុង​វេលា​នេះ រឿងរ៉ាវអាក្រក់ៗទាំង​ប៉ុន្មាន​ដែល​កើតមាន​តាំងពី​ឆ្នាំ​ចាស់​ៗ ឬក៏ពេលវេលា​កន្លងទៅ នឹង​រលាយ​សាបសូន្យ ដោយ​ជំនួស​មកវិញ​លាភ​ធំ ហើយ​គោលបំណង​ដែល​ព្រៀងទុក​តាំងពី​ពេល​កន្លងទៅ នោះ នឹង​បានសម្រេច​ដូច​គំនិតគួចប៉ង ទោះមិនអាច​បាន​ ១០០% ក៏យ៉ាង​ហោច​ណាស់​ក៏ កៀកៗហ្នឹង​ដែរ ។ អ្នក​ចង់​បាន​ឡាន នឹងមាន​ឡាន ចង់​បាន​ផ្ទះ នឹង​​មាន​ផ្ទះ ចង់​បាន​លុយ នឹង​មាន​លុយ ហើយ​គូ​ស្វាមី​ភរិយា​ដែល​ចង់​បាន​បុត្រ​នឹង​មាន​បុត្រ ។ ជាមួយ​គ្នា​នេះ​ដែរ អំពើ​បុណ្យ​ដែល​អ្នក​សាង តូច ទទួល​ផល​តិច បើ​ធំ នឹង​ទទួល​ផល​ធំ ដែល​បុណ្យ​នេះ​មិនសំដៅ​ទៅ​លើ​ការ​ដាក់​ទាន​ទ្រព្យ​ឡើយ គឺ​សំដៅ​ដល់​ទឹក​ចិត្ត​សណ្តោស ស្មោះ​ត្រង់ និង គុណធម៌ ។

-ឆ្នាំរកា ៖ ក្នុង​ពេល​កំណត់ខាងលើ ត្រូវ​នឹង​ ២ ខែក្រោយ​នេះ ឬក៏ អាចនិយាយ​បាន​ថា ខែមីណា ឆ្នាំ​២០១៩ អ្នកនឹងមាន​រាសី​ខ្ពស់ និង​ឈរ​នៅលើ​ចំណុចកំពូល​នៃ​ជើង​លេខ​ក្នុង​តម្រាសាស្រ្ត​ចិន​ ។ នៅក្នុងពេលនេះដែរ បើទោះជា​លោកអ្នក​ជួបនឹង​ឧបសគ្គ ឬ​បញ្ហា​ធំ​យ៉ាងណា ក៏មាន​ក្រុមមនុស្ស​នៅចាំ​ជួយ​ដោះស្រាយបាន​យ៉ាង​ប្រសើរ ជាពិសេស សម្រាប់​អ្នក​ដែល​ប្រកប​កិច្ចការងារ​នៅក្នុង​រដ្ឋាភិបាល​តែម្ដង ។ ដោយឡែក​សម្រាប់​អ្នក​ប្រកប​ជំនួញ​ជួញដូរ​វិញ ក៏​នឹង​ទទួលបាន​ភាគលាភ​យ៉ាង​ធំធេង ដែល​សូម្បីតែ​បំណុល​ដែល​អ្នកជំពាក់គេ ក៏នឹង​ត្រូវបាន​គេ​បំភ្លេចចោល ឬក៏ បន្ធូរ​បន្ថយ ដែរ ហើយ​បើ​បំណុល​ដែល គេ​ជំពាក់​អ្នក​វិញ ក៏​នឹង​ត្រូវ​បាន​គេ​សង​ត្រឡប់​មក​វិញ​ផងដែរ គឺគេយកមកសងវិញដោយដៃពីរ ហើយទាំងដើមទាំងការទៀតផង ។ អ្នក​នឹង​អាច​ហៅ​ខ្យល់​ហៅ​ភ្លៀង​បាន​ហើយ ចំពោះ អ្នក​ចង់​បាន​ឡាន នឹងមាន​ឡាន ចង់​បាន​ផ្ទះ នឹង​​មាន​ផ្ទះ ចង់​បាន​លុយ នឹង​មាន​លុយ ហើយ​គូ​ស្វាមី​ភរិយា​ដែល​ចង់​បាន​បុត្រ​នឹង​មាន​បុត្រ ។ តែ​ត្រូវ​ចាំ​កុសល្យធម៌ និង ការ​សណ្តោសទាន​ដល់​អ្នក​ដទៃ នឹង​ក្លាយ​ជា​មាគា៌នាំ​អ្នក​អោយ​ជួប​មនុស្សល្អៗ និង លាភ​សំណាង​ធំធេង ក្នុង​ជីវិត ។

 

-ឆ្នាំវក ៖ តំណាងដោយ​សត្វ​ស្វា​មាស​កាន់​ផ្លែ​សូដា​ទិព្វ គឺ​សំដៅដល់​ភាពមាន​បាន អាយុវែង និង ជួប​រឿង​ល្អៗ​ក្នុង​ជីវិត ។ ក្នុង​ពេល​កំណត់ខាងលើ គឺ​ខែមីនា ឆ្នាំ​២០១៩​ លោកអ្នក​នឹង​ជួបតែសំណាងល្អៗ ទទួលបាន​លាភសក្ការៈ​យ៉ាង​ត្រចះត្រចង់ ។ ក្នុង​ខែ​ និង ឆ្នាំ​កំណត់​ខាងលើ​នោះ ​ផងដែរ បើសិន​លោកអ្នក​មានបំណង ឬ​គម្រោង​ធ្វើ​អ្វីមួយ សូមកុំ​រុញរា ហើយ​ត្រូវ​សម្រុក​ធ្វើ​ទៅតាម​គម្រោង និង​ជា​ធ្វើជាជំហានៗ ដ្បិត​ភាពជោគជ័យ​នឹង​តោង​នៅជាប់​ខ្លួន​អ្នកជា​និច្ច ប៉ុន្តែ​លោកអ្នក​ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​មនុស្ស​នៅ​ជិត​ខ្លួន ដែលមាន​និស្ស័យ​យកចិត្ត​អ្នក ឬក៏អាច​នឹង​និយាយ​បាន​ថា មនុស្ស​ពូកែ​វាយ​អែប​ស៊ី​អប បើ​មិន​ដូច្នោះ​ទេ ព្រេងសំណាង​នឹងត្រូវ​ប្ដូរ​មកជា​គ្រោះ​ចាញ់បោក​គេ​វិញ​ជា​មិនខានឡើយ ។ បើ​តាម​ជើង​លេខ​​បញ្ជាក់​បន្ថែម​ថា អ្នក​គឺ​នឹង​ទទួល​បាន​ភាព​ឥត​ខ្ចោះ នឹក​ស្មាន​មិន​ដល់​ផង​ដែរ ។ អ្នក​ចង់​បាន​ឡាន នឹងមាន​ឡាន ចង់​បាន​ផ្ទះ នឹង​​មាន​ផ្ទះ ចង់​បាន​លុយ នឹង​មាន​លុយ ហើយ​គូ​ស្វាមី​ភរិយា​ដែល​ចង់​បាន​បុត្រ​នឹង​មាន​បុត្រ ហើយ​អ្នក​ដែល​កំពុង​មាន​ជម្ងឺ​នឹង​បាន​ជា​សះ​ស្បើយ ។ ជាមួយ​គ្នា​នេះ​ដែរ អំពើ​បុណ្យ​ដែល​អ្នក​សាង តូច ទទួល​ផល​តិច បើ​ធំ នឹង​ទទួល​ផល​ធំ ដែល​បុណ្យ​នេះ​មិនសំដៅ​ទៅ​លើ​ការ​ដាក់​ទាន​ទ្រព្យ​ឡើយ គឺ​សំដៅ​ដល់​ទឹក​ចិត្ត​សណ្តោស ស្មោះ​ត្រង់ និង គុណធម៌ ។

រាសីនៅតែឡើង!! ប៉ុមពុយទោះស្ងាត់ខាងលេងកំប្លែងតែត្រូវប៉ាន់ខាងកាត់សក់

ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរូចមកហើយ ពីទុក្ខសោករបស់ តារាកំប្លែង ប៉ុមពុយ ដែលស្វាមីរបស់អ្នកនាង បានស្លាប់ ហើយដំណឹងនេះបានធ្វើឲ្យ មហាជនមានការសោកស្តាយ និងចូលរួមរំលែកទុក្ខ ទៅកាន់នាង និងគ្រួសារផងដែរ។

ក្នុងនោះដែរ នាពេលបច្ចុប្បន្ន នាងមិនសូវមានការងារជាតារាកំប្លែងប៉ុន្មានទេ ហាក់ដូចស្ងាត់តែម្តង តែនាង នៅតែមានទីផ្សារខាងកាត់សក់ តាមបណ្តារោងការនានា ជាមួយនឹង តារាកំប្លែងផ្សេងៗ។

ប៉ុមពុយ ជាមួយ នាយ​ តឹង
ប៉ុមពុយ​​ និងនាយតឹង

គួរបញ្ជាក់ផងដែរថាតារាកំប្លែងប៉ុម ពុយ ជាតារាកំប្លែងម្នាក់ដ៏មានប្រជាប្រិយភាព កាលប៉ុន្មានឆ្នាំមុន ប៉ុន្តែក្រោយមកទីផ្សាររបស់នាង ក៏រាងស្ងាត់ ដោយមិនដឹងថា ជាមូលហេតុអ្វីនោះទេ តែទោះជាយ៉ាងណា នៅពេលនេះ នាងក៏នៅតែទទួលបានការចាប់អារម្មណ៍ ពីមហាជនផងដែរ៕

ប៉ុមពុយ
ប៉ុមពុយ
ប៉ុមពុយ

សូមប្រយត្ន័!! ពេលចូលរួមក្នុងកម្មវិធីផ្សេងៗ បើមានជន​ខិល​ខូចហៅអោយបើកធ្វារឡានតាមផ្លូវ ប្រយ័ត្នជួបរឿងស៊យធំ

ជន​ឆ្លៀត​ឱកាស​មិន​ថា​អ្នក​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​ជា​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ​ចូល​រួម​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ បុណ្យ​ ឬ​ខួប​កំណើត​នោះ​ទេ ​បើ​អ្នក​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ល្អ ​អ្នក​នឹង​ជួប​រឿង​ស៊យ​មិន​នឹកស្មាន​ ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ទ្រព្យ​សម្បត្តិ​ ឬ​មាន​គ្រោះ​ថ្នាក់​គ្រប់​ពេល។

នៅ​ពេល​ថ្មីៗ​នេះ​មាន​គណនី​ហ្វេសប៊ុក​នារី​ម្នាក់​ឈ្មោះ Srey Toch Yun បាន​សរសេរ​រៀប​រាប់​ចែក​រំលែក​បទ​ពិសោធន៍​ដែល​ជន​ខិល​ខូច​មួយ​ចំនួន​មាន​បំណង​ចង់​​លួច​ប្លន់​​ទ្រព្យ​សម្បត្តិ​របស់​យើង។ ក្នុង​សារ​នោះ​នាង​បាន​សរសេរ​រៀប​រាប់​ថា «​ពេល​អ្នក​ចូល​រួម​កម្មវិធី​ផ្សេងៗ​ក្រុម​ខិល​ខូច​នឹង​ធ្វើ​ទៅ​ប្រាប់​ពិធី​ករ​ឲ្យ​ប្រកាស​រក​ម្ចាស់​លេខ​ឡាន ឧទាហរណ៍​ភ្នំ​ពេញ-XXXX ថា​ឡាន​របស់​អ្នក​បាន​ចត​ស្ទះ​ ឬ​ចត​បាំង​ឡាន​របស់​ភ្ញៀវ​ដទៃ។

នៅ​ពេល​អ្នក​ចេញ​ទៅ​ក្រៅ​ជន​ខិល​ខូច​ទាំង​នោះ​នឹង​នៅ​ចាំ​អ្នក ​ដោយ​កាំ​ភ្លើង​នៅ​ចាំ​ភ្ជង់​អ្នក​ ហើយ​ជន​ទាំង​នោះ​នឹង​រុញ​អ្នក​ចូល​ឡាន​ឲ្យ​បើក​ចេញ​ ហើយ​ធ្វើ​សកម្មភាព​ប្លន់​តែ​ម្ដង។ បើ​អ្នក​ជួប​រឿង​ទាំង​នេះ​ដោយ​កត្តា​ចៃដន្យ​ អ្នក​ត្រូវ​បង្ការ​ និង​ការពារ​ខ្លួន​ដូច​ខាង​ក្រោម កុំ​ប្រញាប់​ទៅ​ខាង​ក្រៅ​ភ្លាមៗ​តាម​ដែល​ពិធីករ​ប្រកាស​រក កុំ​ទៅ​ម្នាក់​ឯង​ត្រូវ​មាន​គ្នា​ទៅ​ជា​មួយ​យ៉ាង​តិច២​នាក់​ ឬ​ច្រើន​ជាង​នេះ (ពិសេស​អ្នក​ពាក់​គ្រឿង​អលង្ការ​) កុំ​ដើរ​ឆ្ពោះ​ទៅ​កាន់​ឡាន​អ្នក​ភ្លាមៗ ​ត្រូវ​កំណត់​ចម្ងាយ​មើល​ថា ​ឡាន​អ្នក​ពិត​ជា​បាំង ​ឬ​រំខាន​ឡាន​គេ​មែន ​ឬ​អត់?។

មើល​ជុំ​វិញ​ថា​ តើ​មាន​មនុស្ស​គួរ​ឲ្យ​សង្ស័យ​ឈរ​ក្បែរ​ឡាន​របស់​អ្នក​ដែរ​ ឬ​ទេ ត្រូវ​ទុក​ចម្ងាយ​ការពារ​ខ្លួន​និង​រំដោះ​ខ្លួន​ចម្ងាយ​ពី​ឡាន​យ៉ាង​តិច​ ២០​ម៉ែត្រ​ បើ​អ្នក​យល់​ថា​ស្ថាន​ភាព​មិន​ប្រក្រតី​នោះ»។ សារ​ទាំង​នេះ​មិន​មែន​បាន​ន័យ​ថា ​ធ្វើ​ជា​ចលាចល​ដល់​បង​ប្អូន​នោះ​ទេ​ គឺ​មាន​បំណង​ចង់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហេតុការណ៍​ដែល​អ្នក​គិត​ថា ​មិន​សូវ​ជា​ទុក​ចិត្ត។

ក្នុង​រឿង​នេះ​ដែរ​ក៏​មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ម្នាក់​ បាន​ប្រាប់​ពី​ហេតុ​ការណ៍​ដែល​ធ្លាប់​កើត​ឡើង​លើ​ខ្លួន​របស់​គាត់​ខណៈ​ពេល​ដែល​គាត់​បើ​បរ​ឡាន​តែ​ម្នាក់​ឯង​នៅ​តាម​ផ្លូវ​ព្រះ​នរោត្ដម​ ហើយ​ស្រាប់​តែ​មាន​មនុស្ស ​២​នាក់​បើក​ម៉ូតូ​មក​ក្បែរ​ឡាន​របស់​គាត់​ ភ្លាម​នោះ​បុរស ២​នាក់​ បាន​ចុះ​ពី​លើ​ម៉ូតូ​ហើយ​ដើរ​មក​សំដៅ​បើក​ទ្វា​រឡាន​របស់​គាត់​ តែ​សំណាង​ល្អ​គាត់​បាន​ចាក់​សោ​ទ្វារ​ឡាន​ជាប់។ បើ​សិន​ជា​គាត់​មិន​បាន​ចាក់​សោ​ទ្វារ​ឡាន​ជាប់​ទេ ​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ។ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ពិសេស​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​តែ​ម្នាក់​ឯង៕

កប់តែម្តង!! វ៉ាន់ នីឡា បង្ហាញរាងដ៏ស្រស់ស្អាតក្រោយសម្រកទំងន់បានសំរេច

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន តារាចម្រៀងស្រី វ៉ាន់ នីឡា ហាក់ដូចជាមិនខ្វល់ខ្វាយ ទៅនឹងការងារសិល្បៈប៉ុន្មានទេ ដោយនាងយកពេលលំហែកាយ និងសម្រាកឲ្យត្រជាក់ខួរបន្តិចសិន ព្រោះមួយរយៈចុងក្រោយ នាងមានរឿងមិនសូវសប្បាយចិត្តប៉ុន្មានទេជាមួយនឹងរឿងរបស់នាង។

វ៉ាន់ នីឡា ពីមុន

ក្នុងនោះដែរ ពេលនេះដែរ តារាស្រីរូបនេះ តែងតែចូលចិត្ត ហាត់ប្រាណរក្សារាង ជាប្រចាំ រហូតធ្វើឲ្យរាង និងមុខមាត់ បានផ្លាស់ប្តូរមួយទំហឹងតែម្តង​ដូចជាមនុស្សផ្សេងគ្នាយ៉ាងដូច្នោះដែរ។

វ៉ាន់ នីឡា បច្ចុប្បន្ន

ជាពិសេស មុខរបស់នាង ដែលធ្លាប់ពេញបែបប៉ោងៗ ពេលនេះ បានត្រឡប់ ទៅជាមុខវីតែម្តង តែទោះបីជាយ៉ាងណា ក៏នាងនៅតែមើលទៅប្លែកស្អាត មិនណយដែរ នៅពេលត្រឡប់មកស្គមបែបនេះ៕

វ៉ាន់ នីឡា ពីមុន
វ៉ាន់ នីឡា ពីមុន
វ៉ាន់ នីឡា បច្ចុប្បន្ន
វ៉ាន់ នីឡា បច្ចុប្បន្ន

ក្តៅៗ!! មន្ទីរពេទ្យវុិចតូរៀ បិទទ្វារចាក់សោរមិនឲ្យអ្នកជម្ងឺចេញ ក្រោយបង្ខំអ្នកជម្ងឺវះកាត់ ហើយពួកគាត់គ្មានលុយឲ្យគ្រប់ ២០០០ដុល្លារ (មានវីដេអូ)

ក្ដៅៗមានរឿងបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងករណីមក​ពិនិត្យ​ជំងឺ​តែបែរជា​បង្ខិតបង្ខំ​ឲ្យ​វះកាត់​ បេី​មិន​វះកាត់​អាច​ត្រូវ​ស្លាប់​ ហេតុការណ៍​នេះកេីតឡេីងនៅក្នុងមន្ទីរពេទ្យ វិចតូរៀ​ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក​ នាយប់ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ​២០១៩នេះ។

មុនដំបូងថាមកតែពិនិត្យជម្ងឺទេ ព្រោះតែចុកឈឺខ្លាំងពេក ស្រាប់តែមកដល់ ពេទ្យខាងលើ បានបង្ខំឲ្យកូនស្រីគាត់ វះកាត់ ទោះជាថាគ្មានលុយក៏ដោយ បន្ទាប់មកពេទ្យបានវះកាត់រួច ចេញវិក្ក័យថ្លៃវះ សុទ្ធតែអក្សរចិន ២០០០ដុល្លារ តែអ្នកជម្ងឺ មានតែ ៦០០ដុល្លារ។

ទើបខាងមន្ទីរបានចាក់សោរ មិនឲ្យក្រុមគ្រួសារ និងអ្នកជម្ងឺចេញ ដោយសារពួកគាត់គ្មានលុយគ្រប់ថ្លៃវះកាត់ ២០០០ដុល្លារ ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

ទឹកចិត្តប្រពៃណាស់!! នារីចិត្តល្អ ជួយសម្រាលកូន ដល់ស្រ្តីម្នាក់កណ្តាលផ្លូវ ក៏ជាតារាសម្តែងមួយរូបពិតជានឹកស្មានពុំដល់មែន

ភ្នំពេញ៖កាលពីយប់មិញនេះ មានការភ្ញាក់ផ្អើល និងស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយឃើញនារីម្នាក់ដែលមានរូបសម្រស់ស្រស់សោភា បានមានទឹកចិត្តល្អ ជួយសម្រាលកូនដល់ស្រី្តម្នាក់ដែលឈឺពោះកើតកូន នៅនឹងកណ្តាលផ្លូវ គួរឲ្យបារម្ភ។

ទង្វើមួយនេះរបស់នាង បានធ្វើឲ្យមហាជនជាច្រើនពិតជាកោតសរសើរ យ៉ាងខ្លាំង ដល់ទឹកចិត្តដ៏សែនល្អ ចេះជួយខ្មែរដូចគ្នា ជាពិសេសគឺស្រី្តដែលពរពោះកើតកូនទាំងលំបាកនៅកណ្តាលផ្លូវយ៉ាងដូច្នោះ។ ទន្ទឹមនឹងនេះដែរ ក៏មានមហាជនភាគច្រើនចង់ដឹងពីអត្តសញ្ញាណ នារីម្នាក់នេះដែលចិត្តល្អ និងជាគំរូល្អដល់មហាជនផងដែរ។

តារាសម្តែងស្រីលីលី

មិនបានប៉ុន្មានផង ក៏បានដឹងការពិត ព្រោះនារីរូបស្រស់ម្នាក់នេះ គឺជាតារាសម្តែងស្រីមួយរូប ដែលបានសម្តែងនៅក្នុងរឿងភាគខ្មែរលើកញ្ចក់ទូរទស្សន៍PNN មានឈ្មោះថាលីលី ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះតារាស្រីរូបនេះ មិនត្រឹមតែស្អាត នាងថែមទាំងមានទឹកចិត្តល្អ ជួយដល់អ្នកដទៃថែមទៀត។

តារាសម្តែងស្រីលីលី

បើតាមសម្តីរបស់តារាចិត្តល្អរូបនេះ នាងបាននិយាយថា៖«លើកទីមួយហើយ ដែលឃើញជួបរឿងបែបនេះ តាមពិតភ័យខ្លាំងណាស់ តែធ្វើមិចមិនអាចឈរមើលការឈឺចាប់របស់មនុស្សស្រីម្នាក់ដែលស្រែកហៅឲ្យយើងជួយ មានតែខំជួយតាមលទ្ធភាពដែលអាចធ្វើបាន តែក៏សប្បាយដែល ពេលបានឃើញម្ដាយ និងកូនមានសុវតិ្ថភាពល្អ ហើយក៏ចង់សំណូមពរទៅបងប្អូនគ្រប់គ្នា ពេលដែលឃើញគេពិបាន សូរចូលទៅជួយគ្នាផង កូនគេកូនយើង ម្ដាយគេម្ដាយយើង»៕

តារាសម្តែង លីលី ពេលជួយសម្រាលកូនស្រី្តម្នាក់
តារាសម្តែងស្រីលីលី
តារាសម្តែងស្រីលីលី
តារាសម្តែងស្រីលីលី
តារាសម្តែង លីលី ពេលជួយសម្រាលកូនស្រី្តម្នាក់
តារាសម្តែង លីលី ពេលជួយសម្រាលកូនស្រី្តម្នាក់
តារាសម្តែង លីលី ពេលជួយសម្រាលកូនស្រី្តម្នាក់

ប្រយត្ន័ផងបងប្អូន!! ហួសចិត្តចាញ់បោកក្រោយទិញចិញ្ចៀនតម្លៃ៣៥០$ ដល់ពេលមើលវិក្កយប័ត្រភ្ញាក់ខ្លួនព្រើត មកលក់វិញបាន១៨០$

វាពិតជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីទៅទិញចិញ្ចៀនផ្លាទីនតម្លៃ ៣៥០ដុល្លារ ពីហាង មាស ពេជ្រ លីម គង់ ហើយពាក់បាន១០ថ្ងៃ លក់វិញបាន ១៨០ដុល្លារ ធ្វើឲ្យអ្នកទិញរូបនេះមិនអស់ចិត្ត យល់ថាត្រូវម្ចាស់ហាងបោកប្រាស់ ក៏បានបង្ហោះវិក្កយបត្រ ឈ្មោះហាង និងមុខមាត់ម្ចាស់ហាងលើហ្វេសប៊ុក និងរាប់រាប់យ៉ាងដូច្នេះថា៖

«នេះហើយលទ្ធផល ទៅទិញចិញ្ចៀនមិនបានពិនិត្យវិក្កយប័ត្រច្បាស់លាស់ មកជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ ត្រូវម្ចាស់ហាងបោកប្រាស់ ហើយខ្ញុំសូមផ្ដាំផ្ញើទៅដល់ម្ចាស់ហាង ថាល្មមឈប់ទៅអាទង្វើបោកប្រាស់គេនឹង ចិញ្ចៀនផ្លាទីនទឹក7ទំនង់2ជី6ហ៊ុនតម្លៃ350$ យកមកពាក់បាន10ថ្ងៃ ដល់ពេលមកមើលវិក្កយប័ត្រ ក៏ភ្ញាក់ខ្លួនព្រើត ខ្ញុំក៏ប្រញាប់យកទៅលក់វិញ មានណាបងប្អូនអើយ ចិញ្ចៀនតម្លៃ350$ពាក់បាន10ថ្ងៃយកទៅលក់បាន180$ និយាយលែងចេញតែម្ដងបងប្អូន នឹកស្មានមិនដល់។ ជាចុងក្រោយសុំផ្ដាំទៅម្ចាស់ហាង មាស ពេជ្រ លីម គង់ ផងថាឈប់បានឈប់ទៅហើយសូមបងប្អូនជួយ Like ជួយ Share អោយទៅដល់ម្ចាស់ហាង ផង »។

ក្រៅពីអ្នកទិញខាងលើក៏មានអ្នកទិញជាច្រើនទៀតជួបរឿងដែរ ដូចជា អាខោនមួយ(សុំមិនបញ្ចេញឈ្មោះ) បានខមិនថា ៖ ហាងមួយនេះធ្លាប់បោកគេច្រើនណាស់​ ខ្ញុំក៏ធ្លាប់ដែរ​ចាំមុខតានេះច្បាស់ជាងថ្ងៃទៀតទេវតាមានភ្នែក​ អ្វីដែលតានិងគ្រួសារបានធ្វើ​បានដឹង​ហើយនៅតែបន្តសូមឱ្យវេនកម្មត្រឡប់ទៅប៉ះចំតាឯង និងគ្រួសារតាឯងបានជួប។

អាខោនមួយ(សុំមិនបញ្ចេញឈ្មោះ) បានខមិនថា ៖ វាធ្លាប់បោកប្រាស់ខ្ញុំដែលតែមិនដឹងធ្វើមិចកុំអោយវាបោកគេទៀតវាបោកឡាងល្បីហើយគ្មាននាក់ណាហៀនចាប់វាខ្ញុំឃើញនឹងភ្នែកច្បាសណាស់វាយកលុយខ្ញុំអស់ 100$ ខ្ញុំយកលុយទិញមាសវា 900$វាក៏ទាញទៅរាប់វាថាលុយខ្ញុំមានតែ800$អានេះបោកស្រស់ៗខ្ញុំសូអោយវាជួបកម្មពៀអោយធ្លាក់លើគ្រួសាវាដែលសាងវាយកលុយគេប៉ុនមាណវាអស់ប៉ុននឹង។

អាខោនមួយ(សុំមិនបញ្ចេញឈ្មោះ) បានខមិនថា ​៖ ខ្ញុំក៏ធ្លាប់ចាញ់បោកគាត់ដែបងខ្ញុំទិញខ្សែដែត្បូងឆ្នាយ900$ខ្ញុំបាត់សំបុត្រយកទៅលក់អោយតែ270$ថាមិនមែនរបស់គាត់ហើយមានត្រារបស់គាត់ខ្សែដៃនោះនៅទល់សព្ធថ្ងៃនេះឯងបង។

សូមប្រយត្ន័!! បុរសម្នាក់ត្រូវជនខិលខូចដាក់ថ្នាំសណ្ដំ យករថយន្តLexus RX400H និងឥវ៉ាន់ជាប់ខ្លួនអស់រលីងតែម្តង

មានរឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីសាច់ញាតិឈ្មោះ Panha Panha បានប្រកាសស្វែងបងប្រុសឈ្មោះ វង្សវិចិត្រ អាយុ ៣៧ ឆ្នាំ ដែលបាត់ទៅជាមួយរថយន្ត Lexus RX400h ស្លាកលេខស្រុកក្រៅ ពណ៌ស ដែលរថយន្តនេះទើបទិញមិនទាន់មានស្លាកលេខខ្មែរ

នេះជាការបញ្ជាក់របស់គណនីឈ្មោះ Panha Panha ដែលត្រូវជាប្អូនស្រីរបស់បុរសដែលបាត់ខ្លួន «សូមជួយស៊ែរផងបងប្អូន​ ខ្ញុំបានបាត់បងប្រុសដែរមានូបដូចខាងលើ នៅវេលាម៉ោង 4 ទៅ 5 ល្ងាច ថ្ងៃ 9 ខែ មករា ឆ្នាំ 2019 ដោយទាក់ទងទៅទូរព្ទ័គាត់មិនចូល គាត់បាត់ខ្លួនទៅជាមួយឡាន Lexus RX400h ស្លាកលេខស្រុកក្រៅ ពណ៌ស ព្រោះឡានទើបទិញមិនទាន់មានស្លាកលេខខ្មែរ ។ បើបងប្អូនណាបានឃើញសូមទាក់ទងមកយើងខ្ញុំ 092222404 / 060222404 / 010961916 / 017961916​ សូមអគុណ»។

ជាការត្រេកអរ បុរសបាត់ខ្លួន បានវិលត្រឡប់មកផ្ទះវិញហើយ ដែលនេះជាបញ្ជាក់របស់អាខោនហ្វេសប៊ុកមួយឈ្មោះ Damz Villiam បានឲ្យដឹង «សូមអគុណមិត្តភក្តិ បងប្អូន និង page មួយជំនួនដែលបាន share នូវដំណឹងបាត់បងប្រុសខ្ញុំ ឥលូវគាត់បានត្រលប់មកវិញដោយសុវត្ថិភាពហើយ និងកំពុងសំរាកនៅមន្ទីពេទ្យ ដោយត្រូវពួកខិលខូចដាក់ថ្នាំយកឡាន និងឥវ៉ាន់ក្នុងខ្លួនគាត់ទាំងអស់ ។ សូមអគុណ !»

គាត់ត្រូវបានគេដាក់ថ្នំាសណ្ដំ យករថយន្ត និងរបស់របរក្នុងអស់រលីង បន្ទាប់ពីដឹងខ្លួននៅសណ្ធាគារមួយ រួចគាត់ក៌ជិះ Passapp មកវិញ ខណះពេលនេះគាត់កំពុងសំរាកនៅព្យាបាលនៅមន្ទីពេទ្យ។

ក្តៅៗ!! បន្ទាប់ពីទស្សនាវីដេអូនេះចប់ បរទេសការពារមិនឲ្យកាប់ពិតជាខ្លោចចិត្តណាស់ (មានវីដេអូ)

«អាបេន» គឺជាឈ្មោះរបស់លោកបេនដែលប្រជាជនទាំងក្មេងទាំងចាស់នៅតំបន់នោះតែងតែហៅ។ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាប្រជាជនហៅលោកបេនដែលមានអាយុសឹងតែចាស់ជាងឪពុកឬតារបស់គាត់បែបនេះអ៊ីចឹង? មូលហេតុគឺដោយសារពួកគាត់មួយចំនួនធំមិនដែលបានជួបលោកបេនផ្ទាល់ ហើយលឺតតាមគ្នាថាលោកបេនជាមនុស្សអាក្រក់ ធ្វើបាបប្រជាជន មិនមែនជាមនុស្សដែលត្រូវគោរពទេ ដូចនេះហើយពួកគាត់ហៅលោកបេនបែបនេះតែម្តងទៅ។

អ្វីដែលជាភាពជោគជ័យធំបំផុតសម្រាប់ព្រឹត្តិការណ៍ប្រគុំតន្រ្តី បៃតងនេះមិនមែនជាថវិកាដែលទទួលបានជិត១២ម៉ឺនដុល្លារអារមេរិកសម្រាប់បេននោះទេ តែគឺពួកយើងបានបង្ហាញពីការលះបង់របស់បេននិងក្រុមគ្រួសារ ហើយបានបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធពីសារប្រយោជន៍ព្រៃឈើនិងសត្វព្រៃទៅដល់ប្រជាជនប្រហែលជា៦០០០នាក់នៅតំបន់នោះ ហើយបានធ្វើឲ្យគាត់មានទឹកចិត្តអាណិតស្រលាញ់និងយល់ពីគោលបំណង និងចេតនាល្អរបស់បេនកាន់តែច្បាស់ កាន់តែច្រើន។ ដូចនេះសុខសុវត្តិភាពរបស់បេននៅពេលដើរល្បាតព្រៃគឺបានកើនឡើងមួយកំរឹតទៀតផងដែរ។

លោកពាក់មី ថាពេលធ្វើដំណើរទៅផ្ទះបេន គាត់អៀនខ្លាំងណាស់ ត្រង់បេនការពារមិនឲ្យកាប់ កាប់មិនបានលួចដុត ខ្ញុំតូចចិត្តណាស់ ម៉េចក៏ប្រជាជនខ្ញុំទៅជាមានអារម្មណ៍អញ្ចឹង ខ្ញុំអត់យល់ទេ និងមួយទៀតខ្មាស់បរទេស គេជួយការពារព្រៃឈើខ្លួនឯង។

ស៊ែរមួយៗ!! បងស្រីពិតជាមានសំណាងណាស់ បានស្វាមីចេះយល់ចិត្ត

សុភមង្គលក្នុងគ្រួសារ គឺសេចក្ដីត្រូវការសម្រាប់គូស្វាមីភរិយាគ្រប់រូបទាំងអស់ ដូចបងស្រីដែលមានគណនីហ្វេសប៊ុក Chanthy Chamming រូបគាត់ស្រស់ស្អាតនៅក្មេង ប៉ុន្តែគាត់បានប្ដីរាងចាស់ជាងបន្តិច ប៉ុន្តែពួកគាត់ទាំងពីរនៅតែមានសេចក្ដីសុខ ដូចពាក្យពោលថា ប្ដីចាស់ចេះថ្នម។

គ្រាន់តែឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីភ្លាម បងស្រីដែលមានឈ្មោះខាងលើ បង្ហោះសារ ពីទុកលំបាករបស់ប្ដី សេចក្ដីស្រលាញ់ និងសុភមង្គលក្នុងគ្រួសារដែលប្ដីចាស់ផ្ដល់ឲ្យយ៉ាងផ្អែមល្ហែមថា៖

«អាណិតស្វាមីណាស់សព្វថ្ងៃ បងមានវ័យចំណាស់ ហេីយត្រូវមេីលថែរក្សាប្រពន្ធ បងពិបាកពេកហេីយ អរគុណបង អរគុណសម្រាប់អ្វីៗគ្រប់យ៉ាងដែលបងខិតខំសម្រាប់អូន ទោះយេីងមិនទាន់មានអ្វីៗក៏ដោយ តែបងមានទឹកចិត្ត មានគំនិតល្អៗ សម្រាប់ប្រពន្ធម្នាក់នេះ… ប្រពន្ធស្រលាញ់ស្វាមី បំផុត.. កាលណាយេីងនៅតែមានក្ដីសង្ឃឹមលាយនឹងស្នាមញញឹម ពេលនោះ យេីងនឹងទទួលបានអ្វីដែលយេីងរំពឹងទុក ..អូននឹងកាន់ដៃបងឆ្លងកាត់ឧបសគ្គទាំងនេះ…»។

គ្រាន់តែសារSweet Sweet មានអ្នកខមិនជាច្រើនដែលជូនពរ ក្រុមគ្រួសារពួកគាត់ឲ្យមានសុភមង្គល ក៏ជាអបអរសាទរផងដែរ។ ប្ដីប្រពន្ធត្រូវចេះស្រឡាញ់គ្នា ទុកចិត្តគ្នា ប្រឹងរកស៊ី សុភមង្គលនឹងអាចកើតមានជាមិនខាន។