បុរស​ម្នាក់​តូចចិត្តប្រពន្ឋសី្តបន្ទោស ធ្វើ​អត្តឃាត សម្លាប់ខ្លួន​នៅក្នុង​បន្ទប់ដេក

ព្រៃវែង៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនៅ​ព្រឹកថ្ងៃទី០៨ ខែសីហា​ឆ្នាំ២០១៨ នៅលើផ្ទះ​ក្នុង​បន្ទប់​ ក្នុងភូមិ​គក ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ត​ព្រែ​វែង
អត្តឃាត​ជន ឈ្មោះ នី ប៊ុន​ថេ​ង អាយុ២៨ មុខរបរ កសិករ ។

​តាមប្រភព​ប្រពន្ធ ឈ្មោះ ឈឺ​ន ចាន់​រដ្ឋ អាយុ២៦ឆ្នាំបាន​អោយដឹងថា ៖ កាលពី​ល្ងាច​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ប្តី​របស់គាត់​បានមក​ពី​ដើរលេង (បុក​បី​យែ​រ) ហើយ​គាត់​បាន​ស្តីបន្ទោស អោយ​បួន​ប្រាំ​ម៉ាត់ ប្តី​គាត់​ខឹង​មិន​ហូបបាយ​ទេ ហើយក៏​ចូលដេក​ក្នុង​បន្ទប់​តែម្នាក់ឯង ចំណែក​គាត់​ដេក​ជាមួយ​កូន​បន្ទប់​ផ្សេង​ពីគ្នា។ គាត់​មិនឃើញ​ប្តី​ចេញពី​បន្ទប់ ក៏​ទៅ​ច្រាន​ទ្វារ​បន្ទប់​មើល ឃើញ​ប្តី​របស់គាត់ ធ្វើអត្តឃាត សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​តែម្តង។

សមត្ថកិច្ច​បានធ្វើការ​ពិនិត្យ​ជាក់ស្តែង​ទៅលើ សាកសព​បញ្ជាក់ថា ពិតជា​បានធ្វើ​អត្តឃាត សម្លាប់ខ្លួន​ពិតប្រាកដ​មែន។ បន្ទាប់មក​សមត្ថកិច្ច​បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ប្រភព៖ FB

សូមជួយគាំទ្រពួកគាត់ !តារាជាច្រើនរូបនឹងចេញលក់កាហ្វេប្រមូលលុយជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ នឹងមានសិល្បករប្រុសស្រីល្បីឈ្មោះនៅកម្ពុជា៦រូប នឹងបង្ហាញវត្តមានចាប់ពីព្រឹកថ្ងៃទី០៩ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងហាងលក់កាហ្វេយីហោម៉ាខាត់កាហ្វេ ដើម្បីស្វែងរកថវិកាបន្ថែម លើគម្រោងប្រគំតន្ត្រីនៅចុងសប្តាហ៍នេះ ជួយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។

តារាប្រុសស្រីល្បីឈ្មោះទាំងនោះមានដូចជា លោក ជ័យ សុវ៉ាត កញ្ញា នាង គន្ធា នាយ ចឺម កញ្ញា វីរៈ និច្ច កញ្ញា បាន មុនីលក្ខណ៍ កុមារា ធួន ដាណុច កញ្ញា ចាបសក្ខណា កញ្ញា សោភា ទេពី DJ ពុយនុយ លោក សយ រតនា លោក MC Bull ជាដើម។ណ

លោកឈួនសុខលីម អ្នកសម្របសម្រួលកម្មវិធីប្រគំតន្ត្រីខាងលើនេះបានបញ្ជាក់ថា សិល្បករខាងលើបានស្ម័គ្រចិត្តចូលរួមចេញមុខលក់កាហ្វេ រត់តុ ដោយផ្ទាល់ដើម្បីជាការលើកទឹកចិត្ត និងអរគុណសម្រាប់សប្បុរសជនដែលបានជួយថវិកា ក៏ដូចជាការទិញសំបុត្រចូលទស្សនាកម្មវិធីប្រគំតន្ត្រីក្នុងតម្លៃ១ម៉ឺនរៀល ដែលនឹងធ្វើឡើងនៅថ្ងៃទី១១ខែសីហានេះនៅភោជននីយដ្ឋានសេវេនប្រាយជិតផ្សារមាន់អាំង។

លោកថាសិល្បករខាងលើបានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងស្ម័គ្រចិត្តចេញលក់ដោយមិនគិតកម្រៃ ហើយក៏ជាឱកាសពួកគាត់អាចជួបអ្នកគាំទ្រពួកគេដោយផ្ទាល់ និងអាចអំពាវនាវស្វែងរកថវិកាបន្ថែមសម្រាប់ជយយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់។

លោកថាសម្រាប់សប្បុរសជន ឬអ្នកគាំទ្រសិល្បករខាងលើអាចជួបជាមួយវត្តមានពួកគាត់បាននៅហាងកាហ្វេម៉ាខាត់ផ្លូវ៤៣២បាន។ លោករំពឹងដែរថានឹងមានសប្បុរសជន និងអ្នកគាំទ្រសិល្បករជាច្រើននឹងចូលរួមជួយ ក៏ដូចជាចេញទៅជួបសិល្បករក្នុងដួងចិត្តរបស់ពួកគេផ្ទាល់នៅថ្ងៃទី០៩ខែសីហានេះផងដែរ។ លោកក៏សម្តែងការសោកស្តាយដែលខណៈពេលនេះមិនទាន់មានសប្បុរសជនច្រើន និងអ្នកឧបត្ថម្ភកម្មវិធីចូលរួមសកម្មភាពសង្គមមួយនេះនៅឡើយ។

គួរបញ្ជាក់ដែរថា នេះគឺជាទិដ្ឋភាពនៃមួយជ្រុងនៃការស្ម័គ្រចិត្តរបស់សិល្បៈ៨នាក់ក្នុងចំណោមសិល្បករប្រុសស្រីល្បីឈ្មោះ ប្រមាណ៦៦នាក់ដែលបានស្ម័គ្រចិត្តចូលរួមកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌មួយមានឈ្មោះថា ”ការប្រគំតន្ត្រីចែករំលែកក្តីសង្ឃឹម” ដែលនឹងត្រូវរៀបចំឡើងនៅចុងសប្តាហ៍នេះ៕

ប្រភព៖ FB

ជិៈម៉ូតូមកច្រៀងKTV រវលឱបថើបស្រីស្នេហ៍ឆ្វេងស្ដាំ ចេញមកវិញចោរលួចម៉ូតូបាត់ផ្អើលឆោឡោប្រពន្ធវ៉ៃបោចសក់…

(ព្រៃវែង)៖ ជនសង្ស័យ២នាក់ត្រូវបាន នគរបាលស្រុកព្រះស្ដេចឃាត់ខ្លួន បន្ទាប់ពីពួកគេចូលលួចម៉ូតូ នៅកន្លែងKTVបានសម្រេចហើយនាំគ្នាមកផឹកស៊ី ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០១៨ នៅចំណុចផ្ទះ ឈ្មោះ សេង សុធាភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ត្រូវជាពូថ្លៃជនសង្ស័យ ដែលកំពុងកំពុងផឹកស៊ីជាមួយគ្នា។

ជនសង្ស័យ​ទាំង២នាក់មានឈ្មោះដូចតទៅ ៖ ទី១ឈ្មោះ ម៉េត ភាព ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិមុន្នីសិលាឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច។
២ឈ្មោះ ផន ចាន់រ៉ា(ហៅលាន) ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិមុន្នីសិលាឃុំបន្ទាយចក្រីស្រុកព្រះស្ដេច។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ប៊ុត វណ្ណរ៉ា ភេទប្រុស​អាយុ២០ឆ្នាំនៅភូមិដំរីស្លាប់ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេចខេត្តព្រៃវែង។
រីឯម៉ូតូម៉ាកHONDA C125 សេរី2015 ពណ៌ខ្មៅ លេខតួ 9418011លេខម៉ាស៊ីន 9418011គ្មាន ស្លាកលេខយកទៅបាត់។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានប្រាប់ ដើមរាំង ឲ្យដឹងថា ដើមចមដំបូង នៅយប់ថ្ងៃទី០៧ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះជាម្ចាស់ម៉ូតូនិងបក្ខពួកបានមកច្រៀងKTV នៅចំណុចផ្ទះឈ្មោះ នៅ ស្រីទូច ភេទស្រី អាយុ៤៥ឆ្នាំ ភូមិប្របុសរលួយឃុំបន្ទាយចក្រីស្រុកព្រះស្ដេចខេត្តព្រៃវែង ជាម្ចាស់ខារ៉ាអូខេ។
ដោយទុកម៉ូតូ នៅក្នុងរបងមិនចាក់សោរ ក ទេ។
ហើយពេលចេញមកវិញស្រាប់តែបាត់ម៉ូតូខ្លួន ទើបបង្កការភ្ញាក់ផ្អើលប្ដឹងមកសមត្ថកិច្ច ចុះស្រាវជ្រាវ។

លុះកំណត់មុខសញ្ញាបានទើបយើងឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅចំណុចផ្ទះ ឈ្មោះ សេង សុធា ភេទប្រុសអាយុ៣៤ឆ្នាំនៅភូមិពោធិ៍ថ្មី ឃុំកោះសំពៅស្រុកពាមជរ ខេត្តព្រៃវែងត្រូវជាពូថ្លៃកំពុងផឹកស្រាជាមួយគ្នាជប់លៀងលួចម៉ូតូបាន។

បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​នៅអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច និងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ប្រភព៖ FB

កម្មកររោងចក្រចំនួន១,៤០០នាក់ធ្វើកូដកម្មមិនចូលធ្វើការរឿងថៅកែ ​កាត់លុយក្នុងថ្ងៃបោះឆ្នោត…

(ស្វាយរៀង)៖ ក្រុមកម្មករកម្មការិនីរោងចក្រផលិតអំពូលភ្លើង “សេង យ៉ាវ” ស្ថិតក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ប្រមាណ១៤០០នាក់។ បានធ្វើកូដកម្មមិនចូលធ្វើការ តាំងពីថ្ងៃទី០៧ដល់ទី០៨ខែសីហា ឆ្នាំ២០១៨។

តំណាងកម្មករបម្រើការនៅរោងចក្រខាងលើ បានឲ្យ​ដឹងថា ការធ្វើកូដកម្មនេះ គឺ​ពួកគាត់ទាមទារឲ្យ​ខាងថៅកែរោងចក្រ គោរណលក្ខខណ្ឌ៖
១៣ចំណុច តែករណីសំខាន់មានតែ៣ចំណុចទេ ដែលក្រុមកម្មករចង់បាន ទី១.សុំឲ្យ​ជ្រើសរើសសហជីពដោយខ្លួនឯងក្នុងរោងចក្រ។
ទី២. សុំដោះស្រាយរឿងកាត់លុយរយៈពេល២ថ្ងៃ គឺថ្ងៃបោះឆ្នោត។


ទី៣. សូមកុំឲ្យក្រុមហ៊ុនធ្វើខុសនឹងគោលការណ៍ច្បាប់កំណត់ ដូចជាថ្ងៃចូលពិធីសំណេះសំណាសជាមួយលោកជំទាវ មែន សំអន ក្រុមហ៊ុនឲ្យតែកម្មករពេញសិទ្ធិទៅចូលរួម ចំណែកកម្មករមិនពេញសិទ្ធិមិនអនុញ្ញាតឲ្យទៅចូលរួម ហើយកាត់ប្រាក់ឈ្នួលថែមទៀត។

លក្ខខណ្ឌចំនួន១០ទៀតរួមមាន
១ កុំកៀបសង្កត់កម្មករពេលថែម៉ោង ២ សូមកុំបញ្ឈប់កម្មករដោយគ្មានមូលហេតុ
៣ សូមឲ្យក្រុមហ៊ុនដោះស្រាយ​បញ្ហាដូចជា បញ្ហាសុខភាព ថ្នាំពេទ្យ បន្ទប់ទឹក បង្គន់មិនស្អាត
៤ សូមឲ្យក្រុមហ៊ុនបន្ថាយចំនួនសម្ភារផលិត
៥ សូមលុយជំនាញបន្ថែម
៦ សូមឲ្យក្រុមហ៊ុនផ្ដល់លុយសុខភាព


៧ ស្នើសុំកម្មករជំនាញធ្វើការបាន២ខែ សុំចូលជាកម្មករពេញសិទ្ធិ
៨ សូមក្រុមហ៊ុនអនុញ្ញាត​ឲ្យកម្មករប្រើប្រាស់ការឈប់សម្រាកប្រចាំឆ្នាំនៅមានធុរៈផ្សេងៗ
៩ សូមឲ្យក្រុមហ៊ុន​អនុញ្ញាតច្បាប់កម្មការិនីមានផ្ទៃពោះទៅពិនិត្យសុខភាព១ម្ដង ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល
១០ ពេលបញ្ឈប់កម្មករចេញពីការងារ សូមឲ្យបើកប្រាក់ឈ្នួល មិនឲ្យលើសពី៤៨ម៉ោង និងក្រុមហ៊ុនធ្វើការបន្ថែមម៉ោងនៅថ្ងៃសៅរ៍ និងថ្ងៃចុងខែ។

ពាក់ពន្ធ័និងករណីនេះក្រុមអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺណាមួយពីថៅកែរោងចក្រក៏ដូចជារដ្ឋបាលរោងចក្រ សេងយ៉ាវ បានទេនារសៀលថ្ងៃទី៨ខែសីហាឆ្នាំ២០១៨នេះ៕

ប្រភព៖​ ដើមរាំង-Dermrang

បុគ្គលិក​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​ម្នាក់ដេកស្លាប់​ក្នុង​អង្រឹង បង្ករការភ្ញាក់ផ្អើល…

ពោធិ៍សាត់៖ បុគ្គលិក​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​ម្នាក់ដេកដ្លាប់​ក្នុង​អង្រឹង បង្ករការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨នេះ ត្រង់ចំណុច​ក្នុង​អង្រឹង​ក្រោមផ្ទះ​អ្នកភូមិ ស្ថិតក្នុង​ភូមិ​សំរោង​យា ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ក្រោយកើតហេតុនៅវេលា​ម៉ោង៨និង៣០នាទីថ្ងៃដដែលសម​ត្ត​កិច្ច​​ជំនាញ​នឹងស្ថាប័នពាក់ព័ន្ធ​បានសហការគ្នា ចុះ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះលទ្ឋផល បណ្ដាលមកពី​ជំងឺ​ខ្យល់គរ (គាំងបេះដូង) ​នឹង​ស​ន្និ​ដ្ឋា​ន​ថា​អាច​ស្លាប់ក្នុង​ចន្លោះ​ម៉ោង២៣យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ។


ជនរងគ្រោះ(ស្លាប់)ត្រូវបាន​គេ​ស្គាល់ឈ្មោះ យឹម វ៉ាន់ណេត ភេទ​ប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​ជ ឃុំ​ព្រៃ​ញ​តិ្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មុខរបរ បុគ្គលិក​បណ្តែត​អង្គភាព នាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ ។

ក្រោម​ការពិនិត្យ នឹង​ធ្វើ​កំណត់ហេតុរួច បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​សាច់ញាតិ ដើម្បី​ទទួល​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ FB

ខ្ចីម៉ូតូថាទៅដឹកប្រពន្ធមួយភ្លែត បាត់ជិត២ខែ តែស៊យធំត្រូវបានម្ចាស់ប្រទះឃើញ ចាប់ខ្លួនប្រគល់ឲ្យនគរបាល

ភ្នំពេញៈ បុរសម្នាក់បានប្រើល្បិចថា ខ្ចីម៉ូតូជិះម៉ូតូទៅដឹកប្រពន្ធមួយភ្លែត រួចក៏ជិះយកទៅបាត់រហូត រយៈពេលជិត២ខែ ម្ចាស់បាន ប្រទះឃើញ នៅម្ដុំរោងចក្រកាត់ដេរសន់ស្កាយ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យក៏ចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច នៅម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះស៊ាន ភារម្យ អាយុ៣៤ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិដូនវាល ឃុំឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែងនិងស្នាក់នៅ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពឆបោកយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខ ព្រៃវែង 1H-4305 ជាកម្នសិទ្ធិរបស់បុរសម្នាក់ឈ្មោះប៉ុន រ៉ានី ២៧ឆ្នាំ មុខរត់ឌុបស្នាក់នៅជិតវត្តតាំងកសាង ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត័មានបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពឆបោកយកម៉ូតូពីជនរងគ្រោះដោយប្រើល្បិចថា ខ្ចីម៉ូតូជិះម៉ូតូទៅដឹកប្រពន្ធមួយភ្លែតរួចក៏ជិះយកទៅបាត់រហូតតែម្ដង។ ពេលនោះជនរងគ្រោះបានខលរកតែជនសង្ស័យបានបិទទូរស័ព្ទខលមិនចូលឡើយ បន្ទាប់មកបានដើរកគ្រប់ទីកន្លែងប៉ុន្តែមិនបសនឃើញឡើយ។លុះមកដល់វេលាព្រឹកថ្ងៃទី៨ ខែសីហា ទើបប្រទះឃើញជននេះនៅម្ដុំរោងចក្រកាត់ដេរសាន់ស្កាយ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ក៏ដេញតាមចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ចាត់ការតាមច្បាប់តែម្ដង៕

ប្រភព៖ FB

ហូសចិត្ត ប្រពន្ធម៉ាកនឹងអី.! បុរសម្នាក់​ទៅធ្វើការនៅប្រទេសថៃ មួយរយៈ ត្រឡប់មកវិញប្រពន្ឋយកប្តីថ្មីបាត់ ដោយសារ​ខ្មាស​គេ និង​ឈឺចិត្ត បានធ្វើអត្តឃាត ចងករសំលាប់ខ្លួន..

ខេត្តកំពង់ធំ៖ បុរស​ម្នាក់​ទៅធ្វើការនៅប្រទេសថៃ មួយរយៈ ត្រឡប់មកវិញប្រពន្ឋយកប្តីថ្មីបាត់ ដោយសារ​ខ្មាស​គេ និង​ឈឺចិត្ត បានធ្វើអត្តឃាត ចងករសំលាប់ខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១០.០០នាទីយប់ ​ថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៨ នៅ​ភូមិ​កោះ​គ្រប​បាយ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះ​ឈ្មោះ ទូច រស់ ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​មិន​ពិតប្រាកដ ស្រុកកំណើត​នៅ​ភូមិ​កើតហេតុ ។

តាម​ការបំភ្លឺ​ពី​បងជីដូនមួយ​បង្កើត​របស់​សាកសព​ឈ្មោះ យ៉ាំ វឿ​ង ភេទ​ស្រី អាយុ ៥១ ឆ្នាំ នៅ​ភូមិ​កោះ​គ្រប​បាយ ឃុំ​កំពង់​គោ ស្រុ​កំពង់ស្វាយ ខេត្តកំពង់ធំ បានអោយដឹងថា៖ ជនរងគ្រោះមានស្រុកកំណើត​នៅព្រៃវែង ទៅ​យកប្រពន្ធ​នៅ​ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ហើយ​បាន​ទៅ​ធ្វើការនៅប្រទេស​ថៃ​មួយរយៈ ពេលត្រឡប់មកវិញ ប្រពន្ធ​យកប្តី​ថ្មី ធ្វើ​ឲ្យ​រងគ្រោះ​ខូចចិត្ត​ផឹកស្រាស្រវឹង ឡូឡា ​កាន់​កាំបិត​​ច្រ​ង៉េ​ង​ច្រ​ង៉ាង ​ហើយ​និយាយថា លា​ហើយ រួច​ក៏​ដើរចេញ​បាត់ទៅ លុះដល់​ម៉ោង​ថ្ងៃខែ​កើតហេតុ ឃើញ​រងគ្រោះ​ចងក​នៅក្រោយ​ផ្ទះ​បងជីដូនមួយ​ស្លាប់​បាត់ទៅហើយ ។

ក្រោយ​ទទួល​ពត៌មាន​កម្លាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​ព្រម ទាំង​រដ្ឋអំណាច​មូលដ្ឋាន​បាន​ចូលរួម​ពិនិត្យ​សព មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ឡើយ រួច​សន្និដ្ឋាន ជនរងគ្រោះ​ស្លាប់​ដោយ​ចងក​ធ្វើអត្តឃាដ​ខ្លួនឯង​ពិតប្រាកដ​មែន មូលហេតុ ខ្មាស​គេ ឈឺចិត្ត ៕

ប្រភព៖ FB

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក រថយន្ត ក្នុងពេលដែលរថយន្តបត់ត្រឡប់ក្រោយ ក្នុងទិសដៅស្របគ្នាបុរសអ្នកជិះម៉ូតូម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ​​

ស្រុកព្រៃនប់៖ សមត្ថកិច្ចប្រាប់ថា បុរសអ្នកជិះម៉ូតូម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ​​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក រថយន្ត ក្នុងពេលដែលរថយន្តបត់ត្រឡប់ក្រោយ ក្នុងទិសដៅស្របគ្នា (ភ្នំពេញ-ក្រុងព្រះសីហនុ) កាលពីម៉ោងជិត7កន្លះព្រឹកថ្ងៃទី8សីហា2018 នៅតាមបណ្តោយផ្លូវជាតិលេខ4ចន្លោះគីឡូម៉ែត្រលេខ177.178 ភូមិចំការកៅស៊ូឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

គ្រោះថ្នាក់នេះបានកើតឡើង រវាងរថយន្តម៉ាកHYUN DAI ផ្លាកលេខ ភ្នំពេញ3C 6942បើកបរដោយឈ្មោះ​ យី រិទ្ធភេទប្រុសអាយុ36ឆ្នាំ មានទីលំនៅភូមិត្រពាំងមូលឃុំឃើងគោរស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណែកខាងម៉ូតូបើកបរដោយឈ្មោះ សឿន សៀក ភេទប្រុសអាយុ31ឆ្នាំមានទីលំនៅភូមិទួល ឃុំទឹកល្អក ស្រុកព្រៃនប់ ។ ជនរងគ្រោះក៍ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ។ក្រោយកើតហេតុភាគីខាងរថយន្ត បានបើករត់គេច ប៉ុន្តែក្រោយមកសមត្ថកិច្ច តាមឃាត់ចាប់បាន រួមទាំងអ្នកបើកបរយកមកកាន់អធិការអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕

ប្រភព៖ Huy Bunleng

បុរសម្នាក់សម្រេចចងក សម្លាប់ខ្លួន ដោយសារតែចាញ់បោក គេតាមឆាត មកប្រាប់ថា គេនឹងផ្ញើរលុយចំនួន២លានដុល្លា លុយពីប្រទេសឥណ្ឌូណេសុី ដោយ បោកកុហក់ថាជាលុយ សំរាប់ធ្វើសប្បុរសធម..(ចុចអានបន្ត)

បងប្អូនប្រជាជនកម្ពុជាទាំងអស់មានកាប្រុងប្រយ័ត្ន ទទួលបានសារមកពីប្រិយមិត្ដសូមជួយស៊ែរផង
សូមមិត្តទាំងអស់គ្នាត្រូវចាំថា បើមនុស្សដែលយើងមិនស្គាល់យកល្អកុំconfirmអី ហើយសំរាប់ជនឆរបោកប្រភេទនេះគឺមានfacebookច្រើនណាស់ រូបprofileខុសៗគ្នា តែស្តាយបោកគឺតែមួយទេសំរាប់ជនទាំងអស់នោះព្រោះនេះក៏ធ្លាប់ផ្ញើរchatមកខ្ញុំដែរតែខ្ញុំមិនតបទេ។

គួឲ្យសោកស្តាយ និងរន្ធត់ចិត្តខ្លាំងណាស់! ក្រោយពីមានបុរសម្នាក់សម្រេចចងក សម្លាប់ខ្លួន ដោយសារតែខ្លួនចាញ់បោក គេតាមឆាត មកប្រាប់ថា”មាន លុយពីប្រទេសឥណ្ឌូណេសុី ដោយ បោកកុហក់ថាជាលុយ សប្បុរស ធម៍ ជូនគាត់ ដេីម្បីជួយក្មេងកំព្រា នឹងជនក្រីក្រ ដោយបោកឲគាត់ យកឯកសារផ្ទាល់ខ្លួនខ្ចីបុលធានាគារ ដេីម្បីរត់ការណ៍យកលុយ ជំនួយនោះ” ចុងក្រោយត្រូវបុរស ចាញ់បោកគេ ជំពាក់ធានាគារ ច្រេីនធ្ងន់ធ្ងរ ដោយជីវភាពក្រ មាន តែឳពុក ឣត់ម្តាយ ឣត់លុយសង ធានាគារ សម្រេចចិត្តផ្តាច់ជីវិត ដោយការចងក សម្លាប់ខ្លួនឯង ៕

ប្រភព៖ កូន ខ្លាតូច

ទិដ្ឋភាព​ឡាន​ម៉ាស៊ូត​ជាង​ ៣០ ម៉ឺន​គ្រឿង​ចត​ចោល​ហាលថ្ងៃនៅ​អាមេរិក…(មានវិដេអូ)

​​​​​​​ក្រុមហ៊ុន​ Volkswagen បាន​ចំណាយ​ជាង​ ៧,៤ ពាន់​លាន​ដុល្លារ​ ដើម្បី​ទិញ​យក​មក​​វិញ​នូវ​​​រថយន្ត​ម៉ាស៊ូត​ប្រហែល​ ៣៥០ ០០០ គ្រឿង​​នៅ​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​ការ​បង្ហាញ​តាម​រយៈ​ឯកសារ​តុលាការ​កាល​ពី​ថ្មីៗ​នេះ។

ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​នេះ​​មាន​ឃ្លាំង​ចំណត​​ ៣៧ កន្លែង​​នៅ​ជុំវិញ​សហរដ្ឋអាមេរិក​ ដែល​ប្រើ​សម្រាប់​រក្សា​ទុក​រថយន្ត​រាប់​សែន​គ្រឿង​ទាំង​​នេះ។

អ្នក​នាំ​ពាក្យ​ Volkswagen​ ឈ្មោះ​ Jeannine Ginivan បាន​ឲ្យ​ដឹង​ថា​ ​រថយន្ត​ទាំង​នេះ​ត្រូវ​បាន​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​ និង​ត្រូវ​បាន​គេ​មើល​ថែ​ទាំង​ជា​ទៀត​ទាត់​ ដើម្បី​ធានា​ពី​អាយុ​ និង​គុណភាព។​ ដូច​នេះ​​រថយន្ត​នឹង​អាច​​យក​ត្រឡប់​ចូល​ទីផ្សារ ឬ នាំ​ចេញ​ នៅ​ពេល​ដែល​​និយតករ​សហរដ្ឋអាមេរិក​យល់​ព្រម​​នឹង​ការ​កែ​សម្រួល​​លើ​កម្រិត​បញ្ចេញ​ឧស្ម័ន​ពុល​របស់​រថយន្ត​ទាំង​នេះ។

​សរុប​ជា​រួម​ ក្រុមហ៊ុន​ Volkswagen​ បាន​យល់ព្រម​ចំណាយ​ជាង ២៥ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ សម្រាប់​ប៉ះប៉ូវ​ដល់​ម្ចាស់​រថយន្ត, និយតករ​បរិស្ថាន រួម​ទាំង​អ្នក​លក់​បន្ត​ និង​​យល់​ព្រម​ទិញ​យក​មក​វិញ​នូវ​រថយន្ត​ម៉ាស៊ូត​ចំនួន​ ៥០០ ០០០ គ្រឿង​​នៅ​អាមេរិក។ ការ​ទិញ​យក​មក​វិញ​នេះ​នឹង​បន្ត​​ដល់​ចុង​ឆ្នាំ​ ២០១៩។

តាម​ឯកសារ​តុលាការ​បាន​បង្ហាញ​ថា​នៅ​ត្រឹម​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ​ ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ​ បាន​ទិញ​យក​រថយន្ត​​ម៉ាស៊ូត​បាន​ ៣៣៥ ០០០ គ្រឿង, លក់​ចេញ​វិញ​ ១៣ ០០០ គ្រឿង និង​កម្ទេច​ចោល​ប្រហែល​ ៨២ ០០០ គ្រឿង។ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​នេះ​បាន​រក្សា​ទុក​រថយន្ត​ ២៩៤ ០០០ គ្រឿង នៅ​ជុំវិញ​អាមេរិក។

គួរ​ដឹង​ថា​កាល​ពី​ខែ​​មេសា ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​ Volkswagen ត្រូវ​បាន​តុលាការ​អាមេរិក​​សម្រេច​ព្យួរទោស​រយៈពេល​ ៣ ឆ្នាំ​ ក្រោយ​ពី​បាន​ទទួល​កំហុស​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ចំនួន​៣ ​ទាក់ទិន​នឹង​ការ​​​ដំឡើង​កូដ​​លើ​រថយន្ត​ម៉ាស៊ូត​ដែល​ចេញ​លក់​នៅ​ឆ្នាំ​ ២០០៩ ដល់ ២០១៥ ដើម្បី​អាច​ឆ្លង​ផុត​ការ​តេស្ត​លើ​កម្រិត​បញ្ចេញ​ឧស្ម័ន​ពុល​របស់​​រដ្ឋាភិបាល​សហរដ្ឋអាមេរិក៕​​​​​​​​​​​​​

ប្រភព ៖អូតូបូឌៀ – Autobodia