នរណាម្នាក់អាចបដិសេធន៍ តំណើរកំសាន្តដ៏ស្រស់ស្អាតនេះបាន?

ប្រទេសថៃ ៖ ភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ភ្ញាក់ផ្អើល និង ទទួលបានអារម្មណ៍ស្រស់ស្រាយ រំភើបរីករាយ រកថ្លែងមិនត្រូវក្នុងតំណើរកំសាន្តដោយរថភ្លើងមួយដោយឆ្លងកាត់ខេត្តសំខាន់ៗដូចជា ៖  ឡាក់ស៊ី ដនមឿង រាំងស៊ីត អយុធ្យា ស្រះបុរី ងខយ សាមសេន បាងស៊ឺ បាងខេន កេងសឿ តេន នៃព្រះរាជាណាចក្រថៃ។ អ្វីដែលជាកត្តាសំខាន់នៃរថភ្លើងនេះ គឺគេធ្វើឡើងដោយឆ្លងកាត់ដៃសមុទ្រយ៉ាងវែង ហើយបានឈប់សំចតអោយអ្នកទេសចរអាចថតផ្តិតយករូបភាពប្លែកបានផងដែរ។ បើតាមអ្នកទេសចរណ៍ជនជាតិថៃម្នាក់ ដែលធ្វើតំណើរតាមរថភ្លើងនេះជាញឹកញាប់ លោក ឈីត បាននិយាយថា ខ្ញុំមិនអាចបដិសេធន៍បានទេនៅពេលអារម្មណ៍ចង់មកទីនេះម្តងទៀត ពិសេសវាធ្វើអោយអារម្មណ៍ស្រស់ស្រាយ ខ្យល់អាកាសល្អ និង ប្លែកភ្នែកទៀតផង។

ទាំងនេះសុទ្ធជាអ្វីដែលកូនខ្មែរត្រូវដឹង និង ចែកគ្នាដឹង ពិសេសត្រូវថែរក្សាកុំអោយបាត់បង់

សៀមរាប ៖ នៅក្នុងពិធីបង្រួបបង្រួមនូវសាសនា និងជំនឿលទ្ធិ ពោលគឺទាំងព្រហ្មញសាសនា ព្រះពុទ្ធសាសនា និងលទ្ធិជំនឿព្រលឹង ដ៏ធំបំផុត មានការរៀបចំបាយសី ចាប់ពីបាយសីជាន់ទាប រហូតដល់បាយសី៥៦ថ្នាក់ ភ្លេងពិណពាទ្យ ៧ វង់ធំៗ នៅឯទីធ្លាខាងលិចប្រាសាទ”បាយ័ន្ត”ជិតព្រះអង្គគោកធ្លោក នៅថ្ងៃទី១៦ មីនា ២០១៨ វេលាម៉ោង ៨.០០នាទី ព្រឹក រហូតដល់ល្ងាច ….ដោយមានការនិមន្ទចូលរួម និងផ្តើមពិធីបុណ្យពីព្រះសង្ឃ អ្នកកាច់បាយសីរាប់រយនាក់ និងគ្រូៗដ៏ល្បីក្នុងខេត្តសៀមរាប ….។

ក្នុងពិធីនេះដែលគេឃើញមានការបង្កើតបាយសីជាច្រើនប្រភេទ ដែលកូណខ្មែរខ្លះមិនបានដឹង ក្នុងនោះដែរលោក រ៉េត សាមុត បានសរសេរផុសក្នុងបណ្តាញសង្គមបង្ហាញអំពីលក្ខណះ និង ប្រភេទខ្លះៗនៃបាយសីដូចខាងក្រោម។

បាយសីឈ្មោះ “ដួងកែវស្តេចនាគរាជ”

នេះជាបាយសីស្រស់ញញឹម រចនាពីដើមចេក ស្លឹកចេក និងផ្កាយ៉ាងត្រកាល ដែលជាស្នាដៃយុវជនមកពីក្រុងតាខ្មៅ ។បាយសីនេះតុបតែងឡើងសំដៅដល់ការទុកថ្វាយដល់ នាគដែលជាអ្នកបានផ្តល់កំណើតនៃទឹកដីខ្មែរ ដែលបានផ្តល់នូវសេចក្តីសុខចំរើនដល់សព្វសត្វក្នុងទ្វីបលោក ជាពិសេសគឺកម្ពុជាទាំងមូល ។

បាយសីឈ្មោះ “ដួងកែវម្កុដរាជ”

នេះជាបាយសីស្រស់ញញឹម រចនាពីដើមចេក ស្លឹកចេក និងផ្កាយ៉ាងត្រកាល ដែលជាស្នាដៃយុវជនមកពីក្រុងតាខ្មៅ ។បាយសីនេះតុបតែងឡើងសំដៅដល់ការទុកថ្វាយដល់ មហាវិរៈក្សត្រគ្រប់ព្រះអង្គ ដែលបានផ្តល់នូវសេចក្តីសុខចំរើនដល់សព្វសត្វក្នុងលោក ក្នុងសាវតាខ្មែរ តាមរយៈនៃ ការមេត្តា ករុណា ឧបេក្ខា មុទិតា ។ល។

បាយសីឈ្មោះ “នាគផ្គុំធាតុ ទ្រប្រាសាទកំពូល៥”

នេះជាបាយសីស្រស់ញញឹម រចនាពីដើមចេក ស្លឹកចេក និងផ្កាយ៉ាងត្រកាល ដែលជាស្នាដៃយុវជនមកពីក្រុងតាខ្មៅ ។បាយសីនេះតុបតែងឡើងសំដៅដល់ការទុកថ្វាយដល់ មហានគរខ្មែរដែលរស់បានសុខក្សេមក្សាន្តនេះ ក៏អាស្រ័យព្រះមហាក្សត្រ និងមហាក្សត្រិយ៍ ដែលបានបង្កើតអោយមាននូវគ្រឹសសាសនា ជំនឿសិល្បៈវប្បធម៌ សាសនា ប្រាង្គប្រាសាទ ហើយដែលបានផ្តល់នូវសេចក្តីសុខចំរើនដល់សព្វសត្វក្នុងលោកនិងក្នុងនគរតាមរយៈនៃ ការមេត្តា ករុណា ឧបេក្ខា មុទិតា។ល។ ។

 

ប្រភព ៖  រ៉េត សាមុត

អត្ថបទដោយ ៖ Sing Ly

 

 

ភ្លើងកំពុងឆាបឆេះយ៉ាងខ្លាំង នៅផ្សារច្បារអំពៅទាំងយប់

ភ្នំពេញ ៖ ខណ:ពេលនេះកំពុងមានអគ្គីភ័យឆាបឆេះផ្សារច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ វេលាម៉ោង១១នឹង៥០នាទីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ ២០១៨ ក្នុងហេតុការនេះផងដែរយើងសង្កេតឃើញថាមានវត្តមានលោក ឯកឧត្តម ឃួន ស្រេង និង ឯកឧត្តម ជួន សុវណ្ណ ផងដែរដោយលោកបានចុះទៅដល់ទីកើតហេតុផ្ទាល់ ដើម្បីពិនិត្យស្ថាការណ៍ និង បញ្ជារកំលាំងដោយផ្ទាល់ទៅលើការការពារជនឆ្លៀតឱកាស និង កងកំលាំងពន្លក់អគ្គីភ័យផងដែរ។

ជាក់ស្តែងយើងឃើញថាទាំងប្រជាពលរដ្ធ រួមនិងសមត្ថកិច្ចបានកំពុងដុតដៃដុតជើងជួយគ្នាក្នុងការពន្លក់អគ្គីភ័យនេះផងដែរ។ នៅមិនទាន់មានប្រភពណាមួយបញ្ជាក់អោយច្បាស់អំពីហេតុការឆេះនេះបណ្តាលមកពីអ្វី ឬ មានទំហំខូចខាតប៉ុណ្ណាណោះទេ។

«មិនស្មើររោមជើង​ផង» ត្រូវបានកញ្ញា ដេន នីក្វាន់ ឆ្លើយដោយពេលវេលា

សិល្បះខ្មែរ ៖ នេះជារឿងមួយដែលគ្រប់គ្នាតែងតែឆ្ងល់ និងតែងតែចង់ដឹងផងដែរ ថាតើកត្តាអ្វីខ្លះដែលនាំអោយកញ្ញា ដេន នីក្វាន់ ដែលជោគជ័យគ្រប់គោលដៅ?

ជាក់ស្តែងណាស់គ្រប់គ្នាដែលមានសតិ មានភាពជឿជាក់ តែងតែធ្វើគ្រប់យ៉ាងដោយស្មារតីពិចារណា និងមានទំនួលខុសត្រូវផងដែរ ពិសេសតែងតែធ្វើគ្រប់យ៉ាងដោយចិត្តត្រជាក់ ជាក់ស្តែង អ្នកនាង ដេន នីក្វាន់ បានឆ្លើយតបទៅកាន់អ្នកដែលធ្វើខ្លួនជាអ្នកចេះដឹងរឿងគេ ប៉ិនបូរបាច់ និង ធ្វើជាអ្នកចេះដឹងគ្រប់រឿង ដែលតែងតែរិះគន់មកកាន់ខ្លួនថា «មិនស្មើររោមជើង​ផង»

ជាធម្មតាការរិះគន់ក្នុងន័យស្ថាបនា អ្នកណាក៏មានសិទ្ធរិះគន់ដែរតែពាក្យសំដីប្រមាថបែបនេះពិតជាពិបាកទទួលយកណាស់ តែអ្វីដែលយើងគត់ចំណាំគឺការឆ្លើយតបនិងការរិះគន់នេះ កញ្ញា ដេន នីក្វាន់ បែរទៅជាអរគុណអ្នករិះគន់ទៅវិញ។ ថ្មីៗនេះកញ្ញា ដេន នីក្វាន់បានឆ្លើយតបទៅអ្នករិះគន់ជាសាធារណះថា «អរគុណចំពោះការមើលងាយរបស់អ្នក…ដែលដៀលថាខ្ញុំមិនស្មើររោមជើងអ្នក…អរគុណខ្លាំងណាស់ចំពោះពាក្យមួយនេះ»។

«ព្រោះតែពាក្យមួយនេះហើយធ្វើអោយខ្ញុំក្រោកឈរតស៊ូមកដល់ចំណុចនេះ…ខ្ញុំចង់អោយអ្នកចាំទុកក្នុងខួរអ្នកថា កុំមោទនះភាពលើខ្លួនឯងពេកពេលដែលអ្នកជោគជយ័នៅថ្ងៃនេះព្រោះថ្ងៃស្អែកមិនប្រាកដនោះទេថាអ្នកទទួលបានជោគជយ័… ធ្វើជាមនុស្សកុំមើលងាយមនុស្ស មនុស្សខ្ញុំធ្វើអ្វីគឺមានគោលដៅច្បាស់ណាស់មិនថាការងារឬស្នេហា!»។

ដោយ ៖  Sing Ly

កំពុង​ដេករួមរ័ក​គ្នា​ត្រូវប៉ូលិស​ទៅ​ឃាត់ ដកហូត​បាន​គ្រឿងញៀន​៣៤​កញ្ចប់​

ភ្នំពេញ​៖ ប៉ូលិស​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ពីរ​នាក់​ជាមួយនឹង​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​៣៤​កញ្ចប់ កាលពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ច្រក​លក់​ធ្យូង ផ្លូវ​លេខ​៣៣៦ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទូល​គោក​។ ពេល​សមត្ថកិច្ច​បង្ក្រាប ជនសង្ស័យ​កំពុង​ដេករួមរ័ក​គ្នា នៅក្នុង​បន្ទប់​ផ្ទះជួល​។​

​លោក​ស៊ឹម ពិសិដ្ឋ អធិការរង​ប៉ូលិស​ខណ្ឌទួលគោក​ទទួល​បន្ទុក​ផែន​យុត្តិធម៌ បានឱ្យដឹងថា ជនសង្ស័យ​ជា​បុរស​ឈ្មោះ ចាន់ វាសនា អាយុ​៣៥​ឆ្នាំ និង​ម្នាក់​ជា​ស្ត្រី​ឈ្មោះ​ជា ស្រី​ណែ​ត អាយុ​៣០​ឆ្នាំ ស្នាក់​បន្ទប់​ផ្ទះជួល​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ជាប់​សង្ស័យ​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។​

​ជនសង្ស័យ ពេលនេះ​កំពុង​ឃាត់ខ្លួន​សួរនាំ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក​៕

ប្រភព ៖ រស្មីកម្ពុជា

មនុស្សអើយមនុស្ស សាហាវទៅៗហើយ សំលាប់ទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ មានហេតុការណ៍គួរអោយរន្ធត់មួយបានកើតឡើងទាំងព្រឹកព្រលឹម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ដោយប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ ត្រូវគេអារ.កសម្លាប់ឱបជាប់នឹងគល់ឈើ ស្ថិតក្នុងដីឡូដ៍មួយកន្លែង ជិតការរដ្ឋានសាងសង់បុរីផ្ទះល្វែង ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

នៅវេលាព្រឹកនោះដែរសមត្ថកិច្ចជំនាញបានកំពុងដុតដៃដុតជើងធ្វើកោសល្យវិនិច្ឆ័យ និង កំណត់មុខសញ្ញាអំពីជនល្មើសផងដែរ ទោះយ៉ាងណាក៏ដោយសមត្ថកិច្ច មិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ និងមូលហេតុដែលនាំឲ្យមានឃាតកម្មនេះនៅឡើយទេ ខណៈកំពុងស្រាវជ្រាវស្វែងរកជនដៃដល់ផងដែរ៕

លោក​ឧកញ្ញា ម៉ុង ឫទ្ធី ធ្វើជាគំរូអោយកម្មករពិនិត្យរកសារធាតុញៀន

ខេត្តព្រះសីហនុ ៖ កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ទោ​សួស សីលា នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ នគរបាល​ស្រុក​ព្រៃនប់ ចុះ​ផ្សព្វផ្សាយ​អប់រំ​អំពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​គ្រឿ​ញៀន ចំពោះ​បុគ្គលិក កម្មករ នៅ​រោងចក្រ​ចំរាញ់​ដូងប្រេង មនោ​រម្យ​ទី​១ និង​ទី​២ នៅ​តំបន់​អន្លង់​ក្រពើ ដែល​ជា​ចំការ​ដូងប្រេង របស់ លោក​ឧកញ្ញា ម៉ុង ឫទ្ធី ស្ថិតនៅ​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

ជាលទ្ធផលដែលទទួលបានកម្លាំង​ជំនាញ ក៏​បាន​ធ្វើតេស្ដ​ទឹកនោម ចំពោះ​បុគ្គលិក​កម្មករ​ចំនួន ៩៦ នាក់ (​ប្រុស​) ដើម្បី​រក​មើល​អ្នក​សេព​គ្រឿងញៀន ហើយ​ជា​លទ្ធផល​បាន​រកឃើញ​មាន​កម្មករ​ប្រុស ៣ នាក់ មាន​ប្រើប្រាស់​គ្រឿងញៀន ឬ​មាន​សញ្ញា​វិជ្ជមាន​។ លោក ស៊ុន សុផាត បន្តថា នឹង​បន្ត​ចុះ​អនុវត្ត​ការងា​អប់រំ​ពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​គ្រឿងញៀន និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ដូចគ្នានេះ ទៅ​លើ​បុគ្គលិក​នៅ​តាម​ក្រុមហ៊ុន ឬ​រោងចក្រ​ផ្សេងៗ​ទៀត​នា​ថ្ងៃ​ខាង​មុខ​ទៀត​៕

ជនសង្ស័យ ០២នាក់ត្រូវបានចាប់ខ្លួនករណីហិង្សាក្នុងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ តាមប្រភពពីសម្ថកិច្ចអគ្គស្នងការរាជធានីភ្នំពេញ បានអោយដឹងថា ៖ ជនសង្ស័យប្រើអំពើហឹង្សារ​លើរូបលោក​បណ្ឌិត​ ស៊ុយ​ សារ៉េត​ ចំនួន​ ២ នាក់​ ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីឃាត់ខ្លួនបាន​ហើយនៅរសៀលថ្ងៃនេះ​​ ក្នុងនោះដែរជនសង្ស័យដែលចាប់បានរួមមាន ៖

១.ឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ធាន ផ្ទះគ្នានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់​ទួលសង្កែ២ ខណ្ឌឬស្សីកែវ​ ។

២.ឈ្មោះ អាន វិនទី ប្រុស អាយុ ២១ឆ្នាំ មុខរបរជាងមាស អាស័យដ្ធាន ផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក​ ។​សមត្ថកិច្ចកំពុងសាកសួរចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធា​នីភ្នំពេញ​ ចាត់ការតាមច្បាប់​ ។៕

បែកធ្លាយវីដេអូ រួមរ័ក្សគ្នាយ៉ាងរោលរាលរបស់គូរស្នេហ៍មួយគូរនៅឆ្នេរសមុទ្រ (មានវីដេអូ)

នេះ​អាចជា​លើកដំបូង​ហើយ ដែល​ជនជាតិ​បរទេស ត្រូវបាន​គេ​ប្រទះឃើញ​ធ្វើ​អ្វីៗ​ពុំ​សមរម្យ​បែបនេះ នៅ​ទីសាធារណៈ ។ គូស្នេហ៍​នេះ ដំបូង ត្រូ​បាន​ប្រទះឃើញ​រួម​រ័ក្ស​គ្នា​នៅលើ​ទុក​ទុក ក្នុង Phuket ហើយ​ក្រោយមក ត្រូវ​បានឃើញ​ធ្វើ​រឿង​ដដែល​នេះ នៅលើ​លូ ស្ថិតក្នុង​ចំណោម​ឆ្កែ​អនាថា នៅលើ​កោះ Samui ។​

ជនជាតិ​ថៃ​ជាច្រើន បានខ​មិន​ថា សកម្មភាព​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​បែបនេះ ត្រូវ​បញ្ឈប់ ចាប់តាំងពី​ពួកគេ​មិន​គោរព​វប្បធម៌​ក្នុង​តំបន់ ខណៈដែល​អ្នក​ដទៃទៀត ប្រៀបធៀប​គូស្នេហ៍​នេះ​ទៅនឹង​ឆ្កែ និង​សួរថា​សណ្ឋាគារ​នៅ​ជុំវិញ​កោះ​ម៉ាគ​គោក ហេតុអ្វី​មិន​ទៅ ពិតជា​គ្មាន​សីលធម៌​ក្នុង​ខ្លួន​មែន​! ។​

ឃ្លី​ប​អូ​រី​ជីណ​ល​រយៈពេល ៣១ វិនាទី នេះ ត្រូវបាន​ចែករំលែក​យ៉ាង​ទូលំទូលាយ​នៅលើ​អន​ឡាញ ទីកន្លែង​ដែល​ប៉ូលីស Pattaya ចាប់ផ្តើម​ចាប់អារម្មណ៍​ផងដែរ ។ Sophon Cable បាន​រាយការណ៍​ថា មនុស្ស​រាប់រយ​នាក់ បាន​សម្លឹងមើល​ទស្សនី​យ៍​ភាព​នេះ នៅវេលា​ម៉ោង ៨ ព្រឹក​ថ្ងៃអាទិត្យ ស្ថិតនៅ​ឆ្នេរសមុទ្រ Jomtien ក្នុង​ទីក្រុង Dongtan ៕

ចង្វាក់រាំវង់ដ៏រីករាយអើយ អ្នកឃ្លាតឆ្ងាយពីពួកយើងហើយ !

សិល្បះខ្មែរ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្តែងភាពទុក្ខសោក រួមទាំងកោតសរសើរចំពោះប្រទេសឡាវ ដែលមើលឃើញតម្លៃនៃ ចង្វាក់រាំវង់ ខណៈដែលកម្ពុជា ពុំសូវបានផ្តល់តម្លៃនៃចង្វាក់រាំមួយនេះ។ ដោយអ្នកនាងបានសរសេរថានៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឡាវ ដែលបានមើលឃើញ និង យល់តម្លៃនៃ ចង្វាក់រាំវង់ ហើយបានដាក់បព្ចាូលទៅជាបេតិកភណ្ឌរបស់ខ្លួន។ សង្ឃឹមថា ម្ចាស់ថ្មីនៃ ចង្វាក់រាំវង់ នឹងផ្តល់ភាពយកចិត្តទុកដាក់ ទៅលើរូបអ្នកជារៀងរហូត ។ អ្នកនៅធ្វើអី បើគេមើលមិនឃើញតម្លៃអ្នកផង”

បើមិត្តអ្នកអានតំបូងពិតជាយល់ថាអ្នកនាង ខាត់ សុឃីម ថ្លៃងសារអបអរសាទរចំពោះការដែលប្រទេសឡាវ បានដាក់បញ្ចូលចង្វាក់រាំវង់ទៅជាបេតិកភណ្ឌរបស់ខ្លួន តែតាមធាតុពិតអ្នកនាងឃាត់ សុឃីមថ្លៃទាំងទុក្ខសោក និងនឹកស្រណោះស្តាយជាពន់ពេកនៅសិល្បះវប្បធម៍ដ៏ល្អត្រកាលរបស់ខ្លួន។ ទាក់ទងទៅនិងព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនេះយើងមិនទាន់មានប្រភពណាមួយបង្ហាញ ស្រាយជាចំងល់ជូនដល់មហាជននៅឡើយទេ៕