លោក មូល ស៊ុយហេង នៅតែបន្តធ្វើជានាកយសាលាវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែលោក ត្រូវសងថវិកាក្រសួងវិញ ចំនួន…….

(ភ្នំពេញ) ធ្លាយរឿងក្រសួងអប់រំ ធ្លាប់ផ្តល់ថវិការប្រមាណ១លានដុល្លារ អោយសាលាស៊ីសុវត្ថិ តែនាយកសាលាប្រើប្រាស់មិនមានតម្លាភាព ទើបក្រសួងដកចេញ ឥលូវលោកគ្រូសាលានេះមិនព្រម ក្រសួងក៏សម្រេចអោយសងថវិការនោះវិញ ហើយអោយធ្វើជានាយកសាលាជាបន្តទៀត។

បញ្ហាវិទ្យាល័យព្រះស៊ីសុវត្ថិត្រូវបានបញ្ចប់ ស្រាប់តែធ្លាយរឿងក្រសួងធ្លាប់ផ្តល់ថវិការប្រមាណ ១លានដុល្លារអោយសាលានេះ ប៉ុន្តែដោយសារតែការគ្រប់គ្រងរដ្ឋបាលរបស់លោកនាយកសាលា មូល ស៊ុយហេង ទើបក្រសួងដកនាយកសាលារូបនេះមកបំរើការងារនៅ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ដែលធ្វើអោយអ្នកគ្រូលោកគ្រូនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ធ្វើការតវ៉ាចំពោះចំណាត់ការរបស់ក្រសួង។

 

ដោយសារតែមានការតវ៉ាបែបនេះ ទើបក្រសួងសម្រេចធ្វើការប្រជុំជាមួយលោកគ្រូអ្នកគ្រូវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីធ្វើការបោះឆ្នោតដោយទី១ទទួលយកការសម្រេចចិត្តរបស់ក្រសួង និងទី២រក្សាទុកលោក មូល ស៊ុយហេង ធ្វើការនាយកសាលាជាបន្តទៀត។ ដោយគោរពលើស្មារតីបោះឆ្នោត និងជាលទ្ធផលការគាំទ្រការសម្រេចរបស់ក្រសួងមានសំលេងគាំទ្រ ៥៤សន្លឹក និងការបោះឆ្នោតរក្សាទុកលោក មូល ស៊ុយហេង មាន៩៧សន្លឹក ពេលនេះក្រសួងសម្រេចរក្សាទុកលោក មូល ស៊ុយហេង ធ្វើការជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិជាបន្តទៀត តែតម្រូលអោយលោក សងថវិការក្រសួងដែលបានប្រើប្រាស់មិនមានតម្លាភាព។ សូមអានលំអិតសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

សមត្ថកិច្ចប៉ូលីសក្រុង ឆ្មក់​បង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង​ នៅក្នុងខណ្ឌដូនពេញ ឃាត់ខ្លួន​មនុស្សប្រុសស្រី១៨នាក់ និងដកហូតទូហ្គេមបានចំនួន…(មានវិដេអូ)

រាជធានីភ្នំពេញ​ ៖ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង០៨:៤០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចជិតវិហារឥស្លាម ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ប៊ុន សិត្យា បានបើក​ប្រតិបត្តិការ​ចុះបង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង​ នៅក្នុងខណ្ឌដូនពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួនជាច្រើននាក់នាក់​ និងទូហ្គេមជាច្រើនគ្រឿងផងដែរ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ ក្រោយពីការតាមដានមុខសញ្ញានិងឃ្លាំមើលអស់យៈពេលជិតបីខែមកហើយ ទើបដឹងច្បាស់នឹងបើក​ប្រតិបត្តិការ​ដោយសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះបង្ក្រាបតែម្ដង ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៨នាក់ និងដកហូតទូហ្គេមបានសរុប ១០គ្រឿង​ (ក្នុងនោះមានទូហ្គេមបាញ់ត្រី ចំនួន ៥គ្រឿង និងទូហ្គេមបៀរ ចំនួន​ ៥គ្រឿង)​ ។

បច្ចុប្បន្ន​ជនសង្ស័យរួមទាំងទូហ្គេមខាងលើត្រូវបានឃាត់ខ្លួននិងយកទៅ​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1936704019962890%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1936704066629552%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1936713639961928%2F&show_text=0&width=560

ប្រភព៖ FB

សមត្ថកិច្ចថៃ ចាប់ពលរដ្ឋ​ខ្មែរ​ចំនួន៧នាក់ លួច​ចូលទៅ​កាប់​ឈើ​គ្រញូង ក្នុង​តំបន់ហាមឃាត់​នៅ​ថៃ

ថៃ៖ សេចក្តីរាយការណ៍ ដែល​យើង​ទទួលបាន គឺ​កម្លាំង​តម្រួត មេព្រៃ និង​យោធា​ថៃ បានចេញ​ប្រតិបត្តិការ នា​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុច​ឧទ្យាន​ជាតិ( ថាប់​ឡាន​ទី៣ )ត្រង់​បរិវេណ ប៉ា​ខៅ​រ៉ុ​ប ស្ថិតក្នុង​ឃុំ​គោក​ក្រៈ​ឆាយ ស្រុក​ខន​បុរី ខេត្ត​នគ​រាជ​សីមា ប្រទេស​ថៃ។

ពលរដ្ឋ​ខ្មែរ​ចំនួន៧នាក់ ខ្លះទៅ​ពី​ខេត្តបន្ទាយមានជ័យ និង​ខ្លះទៀត​ទៅ​ពី​ខេត្តសៀមរាប ត្រូវបាន​កម្លាំង​មេព្រៃ​ថៃ​ធ្វើការ​ឃាត់ខ្លួន នៅក្នុង​ឧទ្យាន​ជាតិ ដែលជា​តំបន់​អភិរក្ស​ព្រៃឈើ និង​ជា​តំបន់ហាមឃាត់ ខណៈ​ពួកគេ​ទាំងនោះ បាន​លបលួច​ចូលទៅ​កាប់​ឈើ​គ្រញូង នៅក្នុង​តំបន់​ខាងលើ។

សមត្ថកិច្ច​ចម្រុះ​ថៃ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន៧នាក់ ក្រោយ​ពួកគេ​បាន​លប​ចូលទៅ​កាប់​ឈើ​គ្រញូង ដោយ​ភាគី​ថៃ​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន ដូចជា​ឈើ​គ្រញូង អារ​ស្រេច ចំនួន៥០ដុំ គឺ​គេ​បាន​ត្រៀម​ចង​សម្រាប់​ស្ពាយ​ចេញពី​ព្រៃ​យកទៅ​ឲ្យ​មេ​ឈ្មួញ។

ពលរដ្ឋ​ខ្មែរ​ទាំង៧នាក់​នោះ គឺ១.ឈ្មោះ ធី ចន្ថា ភេទ​ប្រុស អាយុ២៤ឆ្នាំ ២. ឈ្មោះ ថន ថេ ភេទ​ប្រុស អាយុ២៨ឆ្នាំ ៣.ឈ្មោះ ដេ​ត ថៃ ភេទ​ប្រុស អាយុ៣២ឆ្នាំ អ្នក​ទាំង៣ រស់នៅ​ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុ​ន​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៤. ឈ្មោះ សែ តេង ភេទ​ប្រុស អាយុ៣២ឆ្នាំ រស់នៅ​ភូមិ​គុ​ត្ត​សត ឃុំ​គុ​ត្ត​សត ស្រុក​អូរជ្រៅ ៥. ឈ្មោះ រ៉េត ធី ភេទ​ប្រុស អាយុ២០ឆ្នាំ ៦.ឈ្មោះ សុខ រៀង ភេទ​ប្រុស អាយុ៣៥ឆ្នាំ និង៧ ឈ្មោះ ប៊ិន ឈួ​ត ភេទ​ប្រុស អាយុ៣៣ឆ្នាំ អ្នក​ទាំង៣ រស់នៅ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ជនសង្ស័យ​ទាំង៧នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ (មេព្រៃ )ថៃ រៀបចំ​ឯកសារ​ដើម្បី​បញ្ជូនទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

ប្រភព៖ Heng Ly

ឃាតកម្ម​សង្ស័យថា កូនប្រុស​បង្កើត ដែលមាន​ជំងឺសរសៃប្រសាទ​វ៉ៃ​សម្លាប់ សមត្ថកិច្ចចាប់កូនយកទៅសាកសួរ លទ្ឋផល .

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង៦និង៥០នាទី​ព្រលប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ត្រី​ម្នាក់​ត្រូវបាន​កូនស្រី​ចេញពី​ធ្វើការ​វិញ​ប្រទះឃើញ​ឃើញ​ដេកស្លាប់​នៅលើ​ពូក​ក្នុងផ្ទះ ដោយ​សង្ស័យថា កូនប្រុស​បង្កើត ដែលមាន​ជំងឺ សរសៃប្រសាទ​វ៉ៃ​សម្លាប់ ។

នៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ផ្ទាល់ ស្ថិតនៅ​ភូមិ​ព្រៃ​កី(ខ)សង្កាត់​ពងទឹក ខណ្ឌដង្កោ ។
សព​ជនរងគ្រោះ​មានឈ្មោះ ម៉ៃ នួន ភេទ​ស្រី អាយុ៦៣ឆ្នាំ មុខរបរ នៅផ្ទះ​ស្នាក់នៅ ផ្ទះ​អត់​លេខ ភូមិ​ព្រៃ​កី(ខ) សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ចំនែក​ជនសង្ស័យ​ដែល​ត្រូវជា​កូនបង្កើត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ពិន ខន ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយ​ម្តាយ (ដោយ​អះអាងថា​មាន​ជំងឺ​ស​សៃ​ប្រសាទ)។ ក្រុមគ្រួសារ​បាន រាយការណ៍​ទៅខាង​ជំនាញ​កោសល​វិច័យ​ខណ្ឌដង្កោ​និង​ជំនាញ​កោសល​វិ​ច្ច័​យ​ក្រុងភ្នំពេញ ឲ្យ​ចុះមក​ពិនិត្យ​សាកសព​ជនរងគ្រោះ​តែម្តង ។

តាម​សម្តី​បំភ្លឺ​ពី​អ្នកជិតខាង អ៊ិន សុខ​ខុម ភេទ​ស្រី អាយុ៤០ឆ្នាំ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង៩ព្រឹក រូបគាត់​បានឮ​បុរស​ជា​កូន​ហើយក៏​ត្រូវ​ជនសង្ស័យ មាន​អកា​រៈ​ស្រវឹង ហើយ​អង្គុយ​និយាយ​ម្នាក់ឯង ថា​ថ្ងៃ​ហ្នឹង​អញ​និង​សម្លាប់ ង៉ែ​ង​ឲ្យ​បាន ហើយ​ពេលនោះ​ស្ត្រីជន​រងគ្រោះ​ជា​ម្តាយ បាន​ដើរ​ពីលើ​ថ្នល់​មក​ផ្ទះ​វិញ ឃើញ​កូន​និយាយ​បែបនេះ ក៏បាន​ទាស់សម្តី​គ្នា ជេរ​គ្នា​មួយ​ប្រាវ ហើយ​ក៏បាន​សំឡេង​តែម្តង ។ លុះ​មកដល់​ពេល​កើតហេតុ កូនស្រី​របស់​ជនរងគ្រោះ បាន​ត្រលប់​មកពី​ធ្វើការ​វិញ ក៏​ផ្អើល​ថា​ម្តាយ​របស់ខ្លួន​ស្លាប់​តែម្តង ។

តាម​ការបញ្ជាក់ ពី​ជំនាញ​កោសល​វិ​ច្ច័​យ​ក្រុង និង​សំរេច​ដោយ​លោក ឧក​ញ្ញា នង សុវណ្ណរ​ត្ន័ វេជ្ជបណ្ឌិត​ជំនាញ​ប្រចាំ កោសល​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ លើសឈាម និង​ជំងឺថ្លើម (ហើយ​ស្លាប់​ដោយ​គាំងបេះដូង​ឬ​ជំងឺថ្លើម) ហើយ​មិន​ទាក់ទង​និង​ករណី ឃាតកម្ម នោះទេ ។

ចំណែក​បុរស​ជា​កូន ដែល​គេ​សង្ស័យថា វាយ​សម្លាប់​ម្តាយ ត្រូវបាន​សមត្ថកិច្ច ដោះលែង​ឲ្យ​មក​ចូលរួម បុណ្យសព​ម្តាយ នៅឯ​ផ្ទះ​វិញ ៕

 

នៅថ្ងៃដំបូងនៃការប្រកួត ក្រុមវ៉ាន់ដាអែហ្វ.ស៊ី និងហ្សាម៉ាន់ រកបាន៣ពិន្ទុដូចគ្នា

(កីឡា) ក្រុមវ៉ាន់ដា អែហ្វ.ស៊ី ដែលរកបាន៣ពិន្ទុនេះធ្វើសម្រេចនៅក្នុងលទ្ធផល ៣ទល់១ ជាមួយ​ក្រុមសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈក្រុមសាកលវិទ្យាល័យ ហ្សាម៉ាន់ រកបាន៣​ពិន្ទុដែរ ដោយលទ្ធផល ៣ទល់០ ជាមួយក្រុមសាកលវិទ្យាល័យបាត់ដំបង បានបោះបង់ការ​ប្រកួត។

ក្រុមបាល់ទាត់វិទ្យាស្ថាន វ៉ាន់ដា អែហ្វ.ស៊ី និងក្រុមសាកល វិទ្យាល័យ ហ្សាម៉ាន់ រកបាន៣ ពិន្ទុដូចគ្នា នាថ្ងៃដំបូង ក្រោយពីបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន នៅក្នុងវគ្គសន្សំពិន្ទុ ពូលD នៅកីឡដ្ឋានជាតិ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៃព្រឹត្តិការណ៍កីឡា​​និស្សិត​ឧត្តមសិក្សា និងមធ្យម សិក្សាបច្ចេកទេសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨។

ចំពោះប្រភេទកីឡាបាល់ទាត់ផ្នែកបុរសនេះមានក្រុមចូលរួមសរុបចំនួន១៣ក្រុម ត្រូវបានចែក​ចេញជា៤ពូល ដោយមាន៣ក្រុមដូចៗគ្នា ក្នុងពូលA ពូលB និងពូលC រីឯក្រុមD មាន៤ក្រុម។ ក្រុមទាំងអស់នឹងត្រូវ ប្រកួតសន្សំពិន្ទុវិលជុំ នៅក្នុងពូលរៀងៗខ្លួន ហើយបន្ទាប់ពីបញ្ចប់វគ្គ សន្សំពិន្ទុ គឺ២ក្រុមលើកំពូលតារាងនឹងត្រូវ បន្តការប្រកួតខ្វែងពូល និងឈានទៅប្រកួតនៅ វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៧ ខែកញ្ញា ខាងមុខ។

សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជើងឯកថ្នាក់ ជាតិ ឆ្នាំ ២០១៨ ត្រូវបានរៀបចំឡើងក្រសួងអប់រំ យុវជន និងកីឡា ដែលមាន៦ប្រភេទកីឡា ក្នុងនោះមានបាល់ទាត់ បាល់បោះ បាល់ទះ អត្តពលកម្ម ប៉េតង់ និងប្រភេទកីឡាវាយកូនឃ្លី លើតុ ដែលមានអត្តពលិក សរុប៦៩៩នាក់ ក្នុងនោះមានកីឡាការិនី៩៤នាក់ មកពី២២ គ្រឹះស្ថាន​ឧត្តមសិក្សាទូទាំងប្រទេស៕ ប្រភពAKP សំរួលដោយ សុខជា

ប្រាសាទកោះកេរ្តិ៍ នឹងត្រូវបញ្ជូលជាសម្បត្តិបេតិក ភណ្ឌពិភពលោកបន្ទាប់ពីប្រាសាទសំបូរព្រៃគុក

(ភ្នំពេញ) លោកជំទាវ​រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​អះអាងថា អាជ្ញាធរ​ជាតិ​ព្រះ​វិហារបាននិង​កំពុងតែរៀបចំឯក​សារ​ពាក់ព័ន្ធ​ និង​ប្រាសាទកោះកេរ្តិ៍ដើម្បី​ត្រៀម​ដាក់​ប្រាសាទ​បុរាណ​ខ្មែរ​ដ៏ អស្ចារ្យ​មួយនេះ​ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោករបស់​អង្គការយូណេស្កូ ហើយការរៀប ចំឯក​សារទាំង​នេះ​អាច​ប្រើ​ប្រាស់ពេលវេលាប្រមាណ​ជា៤ឆ្នំាំទើបរួច​រាល់។

ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយពីបញ្ជប់​កិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់​គណៈ​កម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃព្រះវិហារ កាលពី​ល្ងាច​ថ្ងៃទី ២០ខែកញ្ញាឆ្នាំ២០១៨ ​លោកជំទាវ​ ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានមាន​ប្រសាសន៍ថា ប្រាសាទ​កោះកេរជាប្រាសាទ​បុរាណ​ខ្មែរមួយដ៏អស្ចារ្យ​ដែល​ត្រូវ​បាន និង កំពុងរៀបចំឯកសារស្នើសុំដាក់​បញ្ជូល​ជាសម្បត្តិ​បេតិកភណ្ឌពិភពលោកក្នុង​បញ្ជីរបស់អង្គ ការ យូណេស្កូ បន្ទាប់​ពី​ប្រាសាទ​សំបូរព្រៃគុក​។ ​បច្ចុប្បន្ននេះអាជ្ញាធរ​ព្រះ​វិហារ​កំពុងតែរៀបចំ ឯកសារពាក់ព័ន្ធ និង​ប្រាសាទ​កោះកេរនេះ និង​បាន​ឈាន​ទៅ​មុខ​បន្តិចហើយ។

លោកជំទាវបាន​បន្តថា ការ​រៀប​ចំឯក​សារ​សម្រាប់​បញ្ជូល​ប្រាសាទ​កោះកេរទៅ​ជា​សម្បត្តិបេតិ កភណ្ឌពិភពលោកនេះ​ គឺ​ត្រូវ​ប្រើពេល​វែង​ឆ្ងាយ​ទៀត​ព្រោះ​ថា ឥឡូវការ​រៀបចំដាក់ប្រាសាទ​ណាមួយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមាន​ការ​ពិបាក​ជាង​មុន​ខ្លាំងដោយលក្ខខណ្ឌ របស់​អង្គការយូណេស្កូតម្រូវ និងមានការតឹងតែង​ ​លំបាក​ជាងមុន។ លោកជំទាវបាន អះអាងថា ប៉ុន្តែទោះជាមានការ​លំបាកក្តី​ក៏ក្រុម​មន្រ្តី​ជំនាញ​នៅ​តែបន្តការងារ​នេះ​ទាំង​នៅ​ថ្នាក់ ជាតិ​ និង​ថ្នាក់​អន្តរជាតិ ហើយការរៀបចំឯក​សារទាំង​នេះ​អាច​ប្រើ​ប្រាស់ពេលវេលាប្រមាណ​ជា៤ឆ្នំាំទើបរួច​រាល់។ លោកជំទាវ​បង្ហាញ​នូវក្ដីរំពឹងថា ប្រាសាទ​កោះកេរ និង​ចូល​ជាសម្បត្តិ បេតិកភណ្ឌបាន​ព្រោះប្រាសាទ​​កោះកេរមាន​សក្តានុពលមួយធំ គឺ​ជា​អតីតជារាជធានី របស់ ខ្មែរ។

លោកជំទាវបានគូស​បញ្ជាក់ទៀតថា ការ​រៀបចំ​ឯក​សារដាក់ប្រាសាទឬបេតិកភណ្ឌជាតិ​ណា មួយទៅ​ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺចាំបាច់ត្រូវមាន​ការ​ចូលរួមស្ទើគ្រប់​ស្ថាប័ននៅក្នុង​ប្រទេស ដូច្នេះបើមាន​ភាព​ជោគជ័យ​ គឺជា​ជោគជ័យ​របស់ប្រទេសជាតិ​ ហើយការ​រៀប​ចំ​ឯក​សារ​ដាក់​ប្រាសាទ​កោះ​កេរ​ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។

យោងតាមឯកសារ​ប្រវត្តិសាស្ត្រ​មួយចំនួន បាន​អះអាងថា ប្រាសាទ​កោះកេរ បាន​កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទជ័យ​វរ្ម័នទី៤(៩២៨-៩៤២)ការកសាងប្រាសាទនេះ ឡើងក្នុង គោលបំណងដើម្បីឧទ្ទិស​ថ្វាយ​ព្រះ​ឥសូរ​តាមបែប​ព្រហ្មញ្ញសាសនា។ ប្រាសាទ​​នេះ​ ពី​ដើម​ឈ្មោះ​ឆក​គគីរ ឬ​ផៃ្ទ​ដីគោក​គគីរសព្វ​ថៃ្ង​ហៅថា អតីត​រាជធានី​កោះកែរ មានផៃ្ទ​ដី​ទំហំ ២៥៦ គីឡូម៉ែត្រ​ក្រឡា រួមមានប្រាសាទចំនួន​៩៨នៅក្នុងតំបន់​នោះ។

ចំណែក​ប្រាសាទ​ទាំងនោះ ​មិនបាន​សង់​ជាប់ៗ​គ្នានោះ​ទេ ​ពោលគឺ​នៅ​ដាច់ៗ​ពីគ្នា​ចាប់ពី១គីឡូម៉ែត្រ​ ទៅ៣​ ឬ៤គីឡូម៉ែត្រ​ ហើយក៏​មាន​ប្រាសាទ​ខ្លះ​ត្រូវ​រង​ការខូចខាត​បាត់​បង់ក​ប់​ក្នុង​ដី​ខ្លះ​ក៏មាន។ ប្រាសាទ​កោះកេរ​មាន៧ជាន់ កម្ពស់៣៥ម៉ែត្រ កសាង​ឡើង​តាំងពី​សម័យបុរាណ​ទុក​សម្រាប់​ជាការគោរពបូជា​តាម​លទ្ធិ​ព្រហ្មញ្ញសាសនា៕ ប្រភពAKP

ប្រធានាធិបតីវៀតណាមទទួលមរណភាពក្នុងជន្មាយុ៦២ឆ្នាំ

(វៀតណាម) ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាមVNA បានឲ្យដឹងថាតាមប្រភពព័ត៌មាននៃគណៈកម្មការថែរក្សាសុខភាពកម្មាភិបាលមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាមឲ្យដឹងថា ឯកឧត្តម ចិន ដាយក្វាង កើតនៅឆ្នាំ១៩៥៦ ជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ប្រធានាធិបតីសង្គមនិយមវៀតណាមដែលមានជំងឺដ៏ធ្ងន់ទោះបីជាត្រូវបានវេជ្ជបណ្ឌិតចំណានៗទាំងក្នុងនិងក្រៅប្រទេសជួយព្យាបាលយ៉ាងណាក៏ដោយក៏ឯកឧត្តមមិនអាចចៀសផុតពីជំងឺកាចបានឡើយ ទើបបណ្ដាលឲ្យគាត់ទទួលមរណភាពកាលពីម៉ោង១០:០៥នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យយោធាមជ្ឈិម១០៨។

 

ឯកឧត្តម ចិន ដាយក្វាង កាន់តំណែងជាប្រធានាធិបតីវៀតណាមចាប់តាំងពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦មក៕

អុញនោះ.! គូរស្នេហ៍មួយគូ ស្រលាញ់គ្នារាប់ឆ្នាំ តែចុងក្រោយបែជា​…(មានវិដេអូ)

កាលពីពេលកន្លងទៅថ្មីៗនេះ មានសង្សារមួយគូបានបង្ហោះវិដេអូមួយដែលទាក់ទងទៅនឹងខាងស្រីបានប្រាប់ខាងប្រុសពីកាចែកផ្លូវគ្នាខណៈ គ្រួសារខាងស្រីបានលើកនារីជាសង្សារ ឲ្យទៅគេផ្សេងដែលមិនមែនជារូបខ្លួន ។

វីដេអូមួយនេះកំពុងតែមានកាចាប់អារម្មណ៍ពីសំមហាជនដែលចូលចិត្តលេងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានកាស៊ែរតៗគ្នាជាច្រើនផងដែរ ។

វិដេអូនេះដែរ មិនដឹងថានេះជាកាពិតឬកាសម្តែងនោះទេ រឿងបែបនេះច្រើនកើតមានច្រើនណាស់ទៅលើមនុស្សប្រុសនឹងស្រីដែលស្រលាញ់គ្នាយូតែត្រូវបែកគ្នាដោយពាក្យមួយបាត់ថា សំទោស ទោះជាសួរហេតុនឹងផលមួយលានដងក៏នៅតែមិនដឹងចម្លើយសោះឡើយ បានលឺតែពាក្យដែលៗថាសំទោសនេះឯងឬនឹងការយំលែងគ្នាផងដែរ ក្នុងហ្វេសប៊ុកពួកបានបង្ហោះនឹងថា៖ “😡😡😏😏😫😡ច្បាស់ហើយពេលនេះ😏😏🇰🇭🎥🎥🎥កន្លែងបង្អែមមាត់ទន្លេ😡😡😡????សូមជួយShareផងបាទ🙏🏻🙏🏻ទៅចុះមិនបានបន្ទោសគាត់ទេ😣😣បញ្ជាក់Clip🎥 ” ៕

ដូច្នេះបើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fta.svet.73%2Fvideos%2F709864819349757%2F&show_text=0&width=267

ប្រភព៖ ជឹម សុជាតិ

ឯកឧត្តម ឃួង ស្រេង ថា ៖ យុវជនមានចំណេះដឹង និងជំនាញ ដូចសព្វថ្ងៃ ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ

(ភ្នំពេញ) យុវជនមានចំណេះដឹង និងជំនាញ​ ដូចសព្វថ្ងៃ ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ​ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន៕

អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានផ្តាំផ្ញើរអោយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៏ផ្សព្វផ្សាយការពិតពីកម្ពុជាដល់យុវជនអាស៊ាន  ខណៈដែលប្រទេសកម្ពុជាបច្ចុប្បន្ន មានស្ថានភាពប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍន៏ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ធ្វើជានាយករដ្ឋមន្ត្រី។

ការផ្តាំផ្គើរបែបនេះរបស់លោកអភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងឧិកាសដែលលោកជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៏កម្ពុជាជាង៣០នាក់ កាលពីរសៀលថ្ងៃទី២០កញ្ញា២០១៨នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានផ្តាំផ្ញើរដល់ក្រុមយុវជនជាង៣០នាក់ ដែលដឹកនាំដោយលោកស៊្រាង    គឹមលី នោះថា យុវជនយើងត្រូវធ្វើការផ្សព្វផ្សាយពីសភាពការពិតនៅកម្ពុជាដល់យុវជនបណ្តាប្រទេសអាស៊ាន និងយុវជនជប៉ុនឲ្យបានយល់ដឹងកាន់តែច្បាស់ពីកម្ពុជា។ជាពិសេសស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍន៏ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីធ្វើអោយព្រះរាជាណាចក្រកម្ពុជាមានឈ្មោះបោះសំឡេងលើឆាកតំបន់ និងអន្តរជាតិ។

ឯកឧត្តមអភិបាលបានបន្តថា យុវជនរបស់យើងត្រូវហ៊ានបកស្រាយពន្យល់ដល់យុវជនអាស៊ាន និងយុវជនជប៉ុនពីប្រពៃណី វប្បធម៏ដ៏ល្អផូផង់របស់ខ្មែរ និងធ្វើសកម្មភាពដោយស្មើមុខ និងស្មើភាព។

ប្រធានសមាគមនាវាយុវជនអាស៊ី អាគ្នេយ៏កម្ពុជាឲ្យដឹងថា នេះជាការធ្វើដំណើរជាលើកទី៤៥ហើយដោយធ្វើដំណើរតាមនាវាឆ្លងកាត់ប្រទេស៤នៅតំបន់អាស៊ានរួមមាន ប្រុយណេ,ហ្វីលីពីន,ថៃនិងវៀតណាមដែលមានយុវជនអាស៊ាន និងយុជនជប៉ុនសរុបចំនួន៣៣០នាក់ដោយជូបគ្នាដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនដើម្បីបើកកម្មវិធីជាផ្លូវការ។ កម្មវិធីធ្វើដំណើរតាមនាវាក្រោមការជួយឧបត្ថម្ភ ពីប្រទេសជប៉ុននេះ មានរយះពេល៥២ថ្ងៃដោយចាប់ចេញដំណើរពីថ្ងៃទី២៣ខែតុលា ដល់ថ្ងៃទី១២ធ្នូ ឆ្នាំ២០១៨នេះ ក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុនតាមរយៈយុវជនដោយផ្តោតសំខាន់ទៅលើការប្រជុំពិភាក្សា  ការសំដែងសិល្បះ វប្បធម៌ និងការធ្វើដំណើរ។

ក្នុងឳកាសនោះ ក្នងនាមរដ្ឋបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានផ្តល់ជូនថវិកាចំនួន៥០០០ដុល្លាអាមេរិកដល់ក្រុមនាវាយុវជនអាស៊ី អាគ្នេយ៏កម្ពុជាសំរាប់បំពេញតំរូវការក្នុងការធ្វើដំណើរផងដែរ៕

គួរអោយរន្ធត់.! នាយទាហាន​ម្នាក់បានបោកក្បាលស្លាប់ភ្លាមៗ​ ចោលប្រពន្ធនិងកូនគួរឲ្យអាសូរ…(ចុចអានបន្ត)

ភ្នំពេញ ៖ ពិតជាគួរអោយរន្ធត់បុរសម្នាក់ជានាយទាហាន​ស័ក្តិ​២ ជិះម៉ូតូ PCX មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវ​ ពេញទំហឹងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៩នឹង២០ ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ​ សុវណ្ណ​ ច័ន្ទតុលា មុខរបរ​ជានាយទាហាន នៃ​កងយោធពលខេមរភូមិន្ទ​ ឋានន្តរសក្ដិ​អនុសេនីយ៍ទោ អត្តលេខ 165777 មានប្រពន្ធមិនស្គាល់ឈ្មោះ​ និងកូនប្រុសម្នាក់​ អាយុប្រហែល៣ខួប។

ប្រភពព័ត៌មានពីអ៊ុំប្រុសម្នាក់នៅទល់មុខកន្លែងកើតហេតុបាន រៀបរាប់ប្រាប់ឲ្យ ដឹងថា​ នៅមុនពេលកើតហេតុ គេឃើញបុរស ម្នាក់ជិះម៉ូតូ PCX ពណ៍ស​ លាយទឹកក្រូចមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ​ 1CJ-1780 ក្នុងល្បឿនលឿន ខណៈដែល មិនឃើញពាក់មួក​សុវត្ថិភាព​នោះទេ ទិសដៅពីកើតទៅលិច​

លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកជាមួយនឹងទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យផ្លោងទៅបុកបង្គោលភ្លើង នឹងទ្រូងផ្លូវពេញទំហឹង ភ្លាមៗនោះគេឃើញរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន បានមកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ដែរ តែអកុសលជនរគ្រោះបានស្លាប់បាត់បង់ជីវិតភ្លាមតាំងពីកើតហេតុ មកម៉្លេះ ។

សូមបញ្ជាក់ថា​ ជនរងគ្រោះ​មានដាក់មួកសុវត្ថិភាពនៅជាប់ម៉ូតូដែរ តែពេលធ្វើដំណើរមិនបានពាក់មួកសុវត្ថិភាពនោះទេ។

ក្រោយពេលកើតហេតុសាច់ញាតិនិងក្រុមគ្រួសាររួមទាំងប្រពន្ធជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំស្រណោះអាឡោះអាល័យ ខណៈពេលដែលបាត់បង់សមាជិកគ្រួសារ ដោយសារគ្រោះថ្នាក់ចរាចរខាងលើនេះ ក្រោយមកសពជនរងគ្រោះ ក៏ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1936655613301064%2F&show_text=0&width=560

ប្រភព៖ FB