មានបុរសម្នាក់ មកដេកប្រកាច់ននៀលដីពេញផ្លូវ បង្ករឲ្យមានការភ្ញាក់ផ្អើល..(មានវិដេអូ)

នេះហើយគឺជាលទ្ធផលចុងក្រោយដែលអ្នកខំព្យាយាមប្រើប្រាស់វា សុំមេត្តាភ្ញាក់ខ្លួនឡើងវិញទៅ វាសម្លាប់អ្នកទាំងរស់ ហ្នឹងបំផ្លាញអនាគតរបស់អ្នកទៀត មើលចុះមនុស្សមិនចំមនុស្ស ខ្មោចមិនចំខ្មោច ពិតជាអាក្រក់មើលណាស់ ។

យើងទាំងអស់គ្នាប្រាកដជាដឹងហើយថា ឥទ្ធិពលនៃគ្រឿងញៀន វាគ្មានបានជួយអីអ្នក ក្រៅពីបំផ្លាញជីវិតអ្នកនុះទេ ឈប់បានឈប់ទៅ សុំអាណិតដល់គ្រួសាអ្នកផង ។

មានបុរសម្នាក់ មកដេកប្រកាច់ននៀលដីពេញផ្លូវ បង្ករឲ្យមានការភ្ញាក់ផ្អើលពីសំណាក់អ្នកដែលរស់នៅក្បែរនោះ ព្រមទាំងសមត្ថកិច្ចផងដែរ ហើយបុរសម្នាក់នេះគេមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយទេ ហេតុការណ៍កើតឡើងនៅជិតក្រុមហ៊ុន BIC (ប៊ី អាយ ស៊ី ) ផ្លូវព្រះមនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F309037059676071%2F&show_text=0&width=560

ប្រភព៖ កូន ខ្លាតូច

សូមទស្សនា ទិដ្ឋភាពនៃប្រសាទព្រះវិហារ គឺជាដួងព្រលឹង របស់ជាតិយើង..(មានវិដេអូ)

ព្រះវិហារ៖ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះ វិហារ វិញមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។

ប្រាសាទព្រះវិហារគឺជា តំបន់ប្រវត្តិសាស្ត្រមួយ ដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើង នៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។

ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយ ការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsophoit%2Fvideos%2F1786598858104427%2F&show_text=0&width=560

សរសេរដោយ៖ Mann Sophoit

អបអរសាទកម្ពុជា! អង្គការយូណេស្កូ នឹងចុះបញ្ជីល្ខោនខោលខ្មែរ ជាសម្បត្តិវប្បធម៌ តាមសំណើរបស់កម្ពុជា…(សូមទស្សនាវិដេអូ)

មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីសង្ឃឹមថា អង្គការយូណេស្កូ (UNESCO) នឹងចុះបញ្ជីល្ខោនខោលជាសម្បត្តិវប្បធម៌តាមសំណើរបស់កម្ពុជា ក្នុងការផ្តល់ នូវផលប្រយោជន៍យ៉ាងច្រើន សម្រាប់ការអភិរក្សសម្បតិ្តអរូបីរបស់កម្ពុជា។

ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា កម្ពុជាគ្មានការព្រួយបារម្ភឡើយ ដោយសារកម្ពុជាមានឯកសារជាមូលដ្ឋានគ្រប់គ្រាន់ដែលបញ្ជាក់ថា ល្ខោនខោលជារបស់ខ្មែរ ជាពិសេសកម្ពុជាបានដាក់ពាក្យស្នើសុំទៅអង្គការយូណេស្កូមុនប្រទេសថៃ។

ឯកឧត្តមបាន អះអាងថា ល្ខោនខោលខ្មែរ មានលក្ខណៈខុសគ្នាស្រឡះពីល្ខោនខុនរបស់ថៃ ដោយសារ លក្ខណៈរាំ និងក្បាច់ មានភាពខុសគ្នា ឬគ្រាន់តែស្រដៀងគ្នាតិចតួចតែប៉ុណ្ណោះ។

ការលើកឡើងរបស់មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះគឺធ្វើឡើង បន្ទាប់ពីមាន ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានបំផុសព័ត៌មានដែលបង្កការព្រួយបារម្ភ ខ្លាចប្រទេសថៃចុះបញ្ជីល្ខោនខោលរបស់ខ្មែរធ្វើជារបស់ខ្លួន។

ឯកឧត្ដម ថៃ នរៈសត្យា បានលើកឡើងថា ការបង្ហោះព័ត៌មានតាមបណ្ដាញទំនាក់ ទំនងសង្គមបែបនេះ គឺជាព័ត៌មានគ្មានមូលដ្ឋាន ហើយអ្នកបង្ហោះព័ត៌មានទាំងនោះ គ្រាន់តែ ចង់បានការចាប់អារម្មណ៍ ឬចង់បានការចែកចាយឱ្យបានច្រើនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។

ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះបញ្ហាការសម្រេចចិត្តរបស់អង្គការ យូណេស្កូ លើល្ខោនខោលថា ជារបស់ប្រទេសណាមួយនោះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានការស្ងប់ស្ងាត់ និងសូមរង់ចាំលទ្ធផលផ្លូវការជាក់ស្ដែងជាលាយលក្ខណ៍អក្សរ​ចេញ ពីអង្គការ យូណេស្កូ នោះទើបមានអាចយកជាការបាន និងមានតម្លៃពិតប្រាកដ។

ពាក់ព័ន្ធទៅនឹងការប្រកាសផ្លូវការរបស់អង្គការយូណេស្កូលើការស្នើសុំចុះបញ្ជីល្ខោនខោលនេះ នឹងត្រូវសម្រេចជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ។

សូមរម្លឹកថា កន្លងមក ល្ខោនស្បែកធំ របស់កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៅអង្គការយូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងល្បែងទាញព្រ័ត្រ ដាក់បញ្ជូនកាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ២០១៥។

ទន្ទឹមនេះ កាលពីឆ្នាំ២០១៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជូនឯកសារចាប៉ីដងវែងដែលបានរៀបចំចប់សព្វគ្រប់ទៅ អង្គការ យូណេស្កូ កាលពីឆ្នាំ២០១៦។

ចំណែកក្បាច់គុណល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ក៏បានស្នើចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ផងដែរ៕

(សូមទស្សនាវិដេអូខាងក្រោមនេះ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F202339057029182%2Fvideos%2F423550674837126%2F&show_text=0&width=560

ប្រភព៖ ក្រសួងវប្បធម៌

ខ្លាំងបាត់.! ជនជាតិចិនទំនើងមួយក្រុម បានវ៉ៃគ្នា បង្ករភាពអនាធិបតេយ្យនៅខេត្តព្រះសីហនុ…(មានវិដេអូ)

ក្រុងព្រះសីហនុ៖ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះនៅចំនុច ឆ្នេរអូរឈើទាល ក្បែរកំពងផែដឹកភ្ញៀវទេសចរណ៍ ក្រុមជនជាតិចិនមួយក្រុមបានបង្កភាពអនាធិបតេយ្យកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

បន្តិចក្រោយមក ទើបកំលាំងនគរបាលបានចុះមកអន្តរាគមន៍ តែជនជាតិចិនទំនើងទាំងនោះបានតដៃទៅលើសមត្ថកិច្ចវិញ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើដើម្បីបង្រ្កាប ជនជាតិចិនទំនើងទាំងនោះ។

នេះបើតាមនគរបាលប្រាប់អោយដឹងថា កំលាំងនគរបាលបាញ់ឡើងលើ គឺដើម្បីបំបែកហ្វូងដែលជនជាតិចិន ដែលប្រហើនបំរុង ចង់ធ្វើការតដៃជាមួយសម្ថកិច្ចតែប៉ុននោះ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkhmerlerdigital%2Fvideos%2F296228401157217%2F&show_text=0&width=560

ប្រភព៖ ហ្ចេសបុក ឡេង​ ស៊

អតីត​ថៅកែ​សណ្ឋាគារ ឆាយ ហុង ដែលបើកម៉ូតូទឹកធ្លាក់លិច​បាត់នោះ​ ឥឡូវ​រក​សាកសព​ឃើញ​ហើយ

ភ្នំពេញ៖​ ករណី​បុរស​ម្នាក់​ជិះ​ម៉ូតូ​ទឹក​ហើយ​បាន​ធ្លាក់ទឹក​បាត់​ខ្លួន តាំងពី​ល្ងាច​អាទិត្យ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នៅ​ចំណុច ដង​ទន្លេមេគង្គ​ ក្នុងភូមិល្វា
សង្កាត់​កោះដាច់ ​ខណ្ឌ​ជ្រោយចង្វារ រហូតមកដល់​វេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះទើបប្រទះឃើញ​។

សាកសព​ត្រូវបាន​សាច់ញាតិយកមក​តម្កល់ទុក​នៅ​វត្ត​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ធ្វើបុណ្យតាមប្រពៃណី។

ជនរងគ្រោះ​ដែល​ធ្លាក់ទឹក​បាត់​ខ្លួន​នោះ​ឈ្មោះ ហុក ប៊ុន ហ៊ុយ ហៅ​តា​ហ៊ុយ ភេទ​ប្រុស​អាយុ ប្រមាណ​ជាង៤០ឆ្នាំ ជា​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង និង​បច្ចុប្បន្ន ជា​ថៅកែ​ហាង​គុយទាវ​មួយកន្លែង នៅក្នុង​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។

គួរ​រំលឹក​ផងដែរ​ថាកាលពីល្ងាច​ថ្ងៃអាទិត្យអតីត​ថៅកែសណ្ឋាគារ​រូបនោះបាន​បើក​ម៉ូតូ​ទឹកខ្លះ​ហៅថា អូ​ប៊័រដែល​ទើបតែ​ទិញ​ក្នុងតម្លៃ​ជិត២ម៉ឺន​ដុល្លារ លំហែរ​កាយ​តាម​ដង​ទន្លេ ។

មិនដឹង​ជា​មូលហេតុអ្វី​នោះទេនៅពេល​បើកបរក៏បាន​ធ្លាក់ទឹក​លិច​បាត់ហើយ​ម៉ូតូ​ទឹកក៏បាន​អណ្តែតតាម​ទឹក​ចូល​ខាង​ហើយនគរបាល​ក៏បាន​រក្សាទុក ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSamnangburry%2Fvideos%2F1353790371424196%2F&show_text=0&width=267

ប្រភព៖ Sam Nang

ខំយកពស់មកប្រឡែងលេងដើម្បីបង្អួតគេ តែចុងក្រោយយ៊យធំ…(សូមទស្សនាវិដេអូ)

រន្ធត់ណាស់ បុរសម្នាក់បានប្រឡែងលេងជាមួយសត្វពស់ថ្លាន់ដ៍ធំមួយ ដែលយើងមើលទៅគួរស្រៀវខ្លាំងមេនទែន បើយើងមើលទៅបុរសនោះវិញ ហាក់បីដូចជាមិនខ្លាចញញើតសត្វពស់នោះអីបន្តិចសោះឡើយ ។

តែអ្វីដែលយើងនឹកស្មានមិនដល់ គឺសត្វពស់ដែលគាត់កំពុងតែប្រឡែងលេងជាមួយនោះ ស្រាប់តែហក់ខាំក្បាលរបស់គាត់គួរឲ្យរន្ធត់យ៉ាងខ្លាំង ហើយខាំយ៉ាងជាប់ ទោះបីគាត់ព្យាយាមទាញសត្វពស់នោះចេញយ៉ាងណាក៍ដោយក៍នៅតែទាញមិនចេញឡើយ ។

ក្នុងវិដេអូនេះដែលយើងបញ្ជាក់ឲ្យយើងឃើញថា គឺជាមេរៀនមួយ ដែលមនុស្សយើងគ្រប់ៗគ្នាគួរតែចងចាំទុក កុំទុកចិត្តសត្វសាហាវ ដូចជាសត្វពស់នេះអី ពីព្រោះវាអាចបង្ករឲ្យយើងមានគ្រោះថ្នាក់គ្រប់ពេលវេលា និងអាចឈានដល់បាត់បង់អាយុជីវិតផងក៍អាចថាបាន ៕

(សូមទស្សនាវិដេអូខាងក្រោមនេះ) ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fwera.tabtub%2Fvideos%2F10211494220926394%2F&show_text=0&width=261

ដោយ៖ សុវណ្ណ ដេត 

ចោរម្នាក់ជិះម៉ូតូSmash កញ្ចាស់មួយគ្រឿង ទៅឆក់​ទូរស័ព្ទ​Iphoneពីយុវតីម្នាក់ បានសំរេច ពេលជិះគេច មូលហ្គែរ ហុយតែផ្សែងមិនលឿនទៅមុខ ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់បាន នាំគ្នាព្រួតវាយ រួចប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ Iphone ពីនារី​ម្នាក់ ខណៈ​កំពុងជិះម៉ូតូតាមផ្លូវ តែមិនបានសម្រេច ត្រូវនារីរងគ្រោះស្រែក រួចជិះគេចខ្លួនរហូតដល់ម្ដុំសាលាកូលាប ត្រូវបានប្រជាពលរដ្ឋ​សហការជាមួយសមត្ថកិច្ចដេញតាមឃាត់បាន រួចវាយខ្នោះនាំខ្លួន​មកសាកសួរនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញភ្លាមៗតែម្ដង។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើងកាលបីវេលាម៉ោង៩ ​និង៣០នាទីយប់ថ្ងៃពុធ​ ទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចម្ដុំកន្លែងលក់ស៊ុប ជិតផ្សាររាត្រី ហើយត្រូវឃាត់បាននៅជាប់របងសាលាកូលាប​ គល់ស្ពានជ្រោយចង្វារ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ​ រិទ្ធី​ អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំគៀនស្វាយ ខេត្តកណ្តាល​ ជិះម៉ូតូ​ Smash ស៊េរីចាស់​ បានធ្វើសកម្មភាពឆក់​ទូរស័ព្ទ Iphone 6Plus ពីនារីរងគ្រោះ​មិនស្គាល់​ឈ្មោះជិះម៉ូតូ​ Icon ពណ៌បៃតងលាយស (មិនចាំស្លាកលេខ​)​ មានទីលំនៅក្នុងរាជធានីភ្នំពេញ៕

ប្រភព៖ FB

ជនជាតិ​អាមេរិកកាំង​ម្នាក់ ​រំលោភ​កុមារ​ជាច្រើន​នាក់ រួច​រត់​មក​លាក់ខ្លួន​នៅខេត្ត​ព្រះសីហនុ ត្រូវប៉ូលីសចាប់ខ្លួន

ព្រះសីហនុ ៖ កាលពីយប់​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ប៉ូលិសអន្តោប្រវេសន៍​បាន​ចាប់ខ្លួន​ជនជាតិ​អាមេរិកកាំង ដែល​បាន​រំលោភ​ផ្លូវ​លើ​កុមារ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក​រួចរ​ត់ម​កពួន​សម្ងំ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ។

ជនជាតិ​អាមេរិក​ដែល​ចាប់ខ្លួន​នោះមានឈ្មោះ (William David BRENNER) ការចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​មានការ​ស្នើ​សុំរបស់​ការិយាល័យ​សន្តិសុខ​ភូមិភាគ (RSO) របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា រួច​បញ្ជូនមក​ភ្នំពេញ។

យោងតាម​លិខិត​របស់​ការិយាល័យ​សន្តិ​សុខភូមិ​ភាគ (RSO) របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ផ្ញើជូន​សម្តេច ស ខេង កាលពី​ថ្ងៃទី២៣ ខែសីហា បាន​ឲ្យ​ដឹងថា ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ បានទទួល​ព័ត៌មាន​ថា ពលរដ្ឋ​អាមេរិកាំង​ឈ្មោះ William David BRENNER មាន​ដីកាចាប់ខ្លួន​ដែលមាន​សុពលភាព ពាក់ព័ន្ធ​បទ​រំលោភបំពាន​ផ្លូវភេទ​ជា​បន្តបន្ទាប់​ទៅលើ​កុមារ។

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​លុបចោល​សុពលភាព​លិខិតឆ្លងដែន​របស់​ជនល្មើស។ ហើយ​ជនល្មើស​កំពុងតែ​រស់នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ដោយសារ​ជនល្មើស គ្មាន​ឯកសារ​ធ្វើដំណើរ​ដែលមាន​សុពលភាព វា​ស្តែង​ឲ្យ​ឃើញថា ឈ្មោះ William David BRENNER កំពុងតែ​រំលោភ​ទៅលើ​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​កម្ពុជា។

ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ​ស្នើសុំ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជួយ​ស្វែងរក និង​ឃាត់ខ្លួន​ជនល្មើស ដោយ​ផ្អែកលើ​ច្បាប់​របស់​ប្រទេស​កម្ពុជា។ ប្រសិនបើ​ជនល្មើស​បង្ហាញមុខ​នៅ​ស្ថានទូត ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ​នឹង​ជូនដំណឹង​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អំពី​វត្តមាន​ជនល្មើស​ឈ្មោះ William David BRENNER។

ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ បាន​នឹង​កំពុងធ្វើការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​បញ្ជូន​ខ្លួន​ជនល្មើស​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ ដើម្បី​ធ្វើការ​កាត់ទោស៕

ប្រភព៖ FB

ព្រឺសម្បុរខ្ញាក… ! បើមិនជឿរកុំប្រមាថ បារមី វិញ្ញាណ គ្រង កំពុងតែសម្តែង ហើយគ្រងឈុតព្រះនាងឥន្ទ្រទេវី ស្រាប់តែវិញ្ញាណចូលសណ្ឋិត កញ្ញា លី ឌីណា

ជាក់ស្ដែងណាស់ កញ្ញា ភីយ៉ា បានអះអាងថា គ្រាន់តែនាងគ្រងឈុត ព្រះនាង ឥន្ទ្រទេវី ហើយភ្លាមនោះ ស្រាប់តែរូបនាងចេះតែមានអ្វីម្យ៉ាង មកបញ្ជារាងកាយនាងអោយធ្វើសកម្មភាពប្លែកៗនិងអោយរាំជាច្រើនលើកមកហើយប៉ុន្តែបណ្ដាលមកពីនាងចេះតែបន់ និងចេះតែប្រឹងទប់អារម្មណ៍ ទើបអាការៈនោះមិនធ្វើឲ្យឆោរឡោក្នុងពេលដំបូងៗ ។

យ៉ាងណាមិញ នៅពេលដែលនាងរៀបចូលថត ហើយកំពុងសារ៉េជាយសំពត់ ស្រាប់តែវិញ្ញាណចម្លែកធ្វើអោយនាងបង្វិលខ្លួនរាំរែកទាល់តែបាន ដោយនាងមិនអាចបញ្ជារ រាងកាយរបស់ខ្លួនមិនបានតែម្ដង។

នាងត្រូវគេឃើញបង្ហាញទឹកមុខស្លេកស្លាំង និងភ័យយ៉ាងខ្លាំង បន្ទាប់ពីអ្នករៀបចំកម្មវិធី និងក្រុមការងារចាប់ដៃចាប់ជើង និងជួយបន់អោយនាងបានដឹងស្មារតីឡើងវិញ។

នាងថាខ្លួនតែងតែភ័យអោយតែគ្រងឈុតបុរាណ តែសម្រាប់សភាពលើកនេះ គឺនាងមានអារម្មណ៍ភិតភ័យជាងមុន ដោយសារតែតាំងពីតែងឈុតព្រះនាងឥន្ទ្រទេវីហើយភ្លាម ក៏ចង់តែអោយនាងលើកដៃរាំដូចអប្សរា ដល់ថ្នាក់នាងខំទប់ស្មារតី មិនហ៊ានទាំងផឹកទឹក និងញាំអី ដើម្បីកុំអោយភ្លេចខ្លួន ហើយបណ្ដោយវិញ្ញាណដែលសណ្ឋិតបញ្ជាខ្លួនបាន។

នាងថាក្រោយពេលគេចាប់អោយដឹងស្មារតី រូបនាងភ័យចង់ស្លន់តែម្ដង ដោយសារតែនាងខ្លាចមានអាការៈបែបនេះ ហើយថតមិនកើត។

(សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា )

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F308297006416743%2F&show_text=0&width=560

ប្រភព៖កូន ខ្លាតូច

ប្រពន្ធអូនលំបាកហើយ.! នគរបាលស្រុកចំការលើ ចុះ​បង្ក្រាប​ទីតាំង​លួច​លេង​ល្បែង​សុីសង​ខុស​ច្បាប់ចំនួន១១នាក់

កំពង់ចាម៖ នៅថ្ងៃទី​២៨ សីហា ២០១៨​ វេលាម៉ោង​១៥ និង​០០នាទី​ បន្ទាប់​ពី​ទទួល​បាន​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ ឧត្ដមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បាន​បញ្ជា​ដល់​កំលាំង​ជំនាញ​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ ដឹក​នាំ​ដោយ​លោក​ វរសេនីយ៍ឯក​ ថាញ់​ សុខ​វុន​ នាយការិយា​ ល័យនគរបាលព្រហ្មទណ្ឌ​កំរិត​ស្រាល​ សហការ​ជា​មួយ​កំលាំងរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះ​បង្ក្រាប​ទីតាំង​លួច​លេង​ល្បែង​សុីសង​ខុស​ច្បាប់​( ចាក់ បៀ​ប៉ក់  ក្ដាមឃ្លោក​ ដាក់​លុយ​ និងកត់កន្ទុយឆ្នោត​វៀតណាម)​ នៅ​ចំ​ណុច​​ភូមិ​តាប៉ាងថ្មី​ ឃុំ​តាប្រុក ស្រុកចំការលើ​ ខេត្ត​កំពង់ចាម​ ។

១-​ឈ្មោះ​ សូស​ វ៉ាន់​ ភេទ​ស្រី​ អាយុ​៤៦ឆ្នាំ​ ជាតិខ្មែរ ជាម្ចាស់ផ្ទះ បើកឲ្យលេងយកតុង នៅ​ភូមិ​តាប៉ាងថ្មី​ ឃុំតាប្រុក​ ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម​ ។
២-ឈ្មោះ​ ខាន់​ សុភាព​ ភេទ​ស្រី​ អាយុ​៤៩ឆ្នាំ​ ជាតិខ្មែរ ជាអ្នកបោះបៀរ​ នឹង​លក់​ឆ្នោត​ នៅ​ភូមិ​តាប៉ាង​ ឃុំ​តាប្រុក​ស្រុក​ចំការលើ​ ខេត្ត​កំពង់ចាម​ ។
៣-ឈ្មោះ​ ឈុន​ ស្រីនីត​​ ​ ភេទ​ស្រី​អាយុ​៣៥ឆ្នាំ​ ជាតិខ្មែរ ជា​អ្នកលេងល្បែង​ ។
​៤-ឈ្មោះ​ កក់​ សុភាព​​ ភេទ​ស្រី​ អាយុ​៤៨ឆ្នាំ​ ជាតិ​ខ្មែរ​ ជា​អ្នកលេងល្បែង​ ។
​៥-​ឈ្មោះ​ ហ៊ុត​ រី​ ភេទ​ស្រី​ អាយុ៤៧ឆ្នាំ​ជាតិ​ខ្មែរ​ ជា​អ្នកលេងល្បែង​ ។
​៦-ឈ្មោះ​ ង៉ែត​ ថេន​ ភេទ​ស្រី​ អាយុ​៣៥ឆ្នាំ​ ជាតិ​ខ្មែរ​ ជា​អ្នកអង្គុយមើល ​
​៧-ឈ្មោះ​ សំ​ ភីម​ ភេទ​ស្រី​ អាយុ​៥៥ឆ្នាំ​ ជាតិ​ខ្មែរ​ ជា​អ្នកលេងល្បែង​ ។


​៨-ឈ្មោះ​ ស៊យ​ សុភា​ ភេទ​ប្រុស​អាយុ​៣៥ឆ្នាំ​ ជាតិ​ខ្មែរ​ ជា​អ្នកលេងល្បែង​ ។
៩-ឈ្មោះ​ អន​ ភាព​ ភេទ​ស្រី​ អាយុ​៣៧ឆ្នាំ​ ជាតិ​ខ្មែរ​ ជាអ្នកអង្គុយមើល​
​១០-ឈ្មោះ​ កប់​ សុភី​ ភេទ​ស្រី​ អាយុ​៣២ឆ្នាំ​ ជាតិ​ខ្មែរ​ ជាអ្នក​លេងល្បែង
​១១-ឈ្មោះ​ លី​ សុីហេង​ ភេទ​ស្រី​អាយុ​៣៤ឆ្នាំ​ ជាតិ​ខ្មែរ​ ជានាក់អង្គុយមើល​ ។

និងដកហូត​វត្ថុ​តាង​រួមមាន ៖ម៉ូតូ​ ចំនួន​០២គ្រឿង​ហាន់​តោ​ ក្ដាមឃ្លូោក​ ០១សៀវភៅ​កត់​លេខ​ឆ្នោត​ ០១ក្បាលបៀរ​ ចំនួន​០២ហ៊ូប្រាក់​ចំនួន​២២៨៥០០រៀល ។

បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាងខាងលើ​ ត្រូវបាន​នាំ​មក​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ដើម្បី​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​និតិវិធី​៕

ប្រភព៖ FB