ភ្ញាក់ផ្អើលទាំងព្រឹក..! បាត់ខ្លួន៧ថ្ងៃប្រទះឃើញសពស្លាប់អណ្តែតទឹកក្នុងប្រឡាយទឹកស្អុយ..(ចុចអានបន្ត)

ភ្នំពេញ៖បុរសម្នាក់ដែលគេងតែឃើញពិសាស្រាជាប្រចាំបាត់ពីផ្ទះ៧ថ្ងៃត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកក្នុងប្រឡាយទឹកស្អុយអូវែងមានសភាពស្អុយរលួយបង្ករការផ្អើល​​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៧:៣០នាទី ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ចំណុចក្នុងទឹកប្រឡាយអូវែងផ្លូវបេតុងវត្តទួល ក្រុមទី១៣ ភូមិក្រោគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​​​ សពឈ្មោះ ចិន រតន: ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ​ ស្នាក់នៅផ្លូវបេតុងវត្តទួល ក្រុមទី១១ ភូមិក្រោគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

តាមប្រភពពត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបុរសខាងលើបានបាត់ខ្លួនតាំងពីថ្ងៃទី៩ខែតុលាឆ្នាំ២០១៨មកម្លេះតែម្តាយដើររកមិនឃើញទើបនៅថ្ងៃទី១៣ខែដដែលបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ហើយរហូតដល់ព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨ទើបរកឃើញនៅកន្លែងកើតហេតុ។

តាមប្រភពពីសាច់ញាតិសពជនរងគ្រោះបានឱ្យដឹងថាគាត់ជាបុរសពោះម៉ាយបែកបាក់គ្រួសារជាយូឆ្នាំមកហើយគ្មានកូននោះទេ។

ប្រភពដដែលបន្តថា តាំពីថ្ងៃបាត់ខ្លួនមក ក្រុមគ្រួសារដើររកដែរតែរកមិនឃើញ ទើបតែនៅព្រឹកនេះមានប្រជាពលរដ្ឋភ្ញាក់ផ្អើលថា ឃើញសពមនុស្សទើបគាត់មកមើលតែម្តង ប្រភពដដែលបន្តថាកាលគាត់នៅរស់តែងតែពិសាស្រានិងត្នោតជូជាប្រចាំ។

ក្រោយពេលមានការណ៍ភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញចុះពិនិត្យក្រោយពីពិនិត្យសាកសពរួច ខាងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងពេទ្យតុលាបានបញ្ជាក់ថាសពពិតជាស្លាប់ដោយសារលង់ទឹក។

បច្ចុប្បន្នសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ប្រភព៖ FB

សមត្ថកិច្ចជិះល្បាត ក៍រត់ពេលនោះកម្លាំងល្បាតមានការសង្ស័យដេញតាមនឹងធ្វើការឃាត់ខ្លួនរួចក៏បន្តឆែកឆេរ

ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរតនគិរី ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ៣០នាទីករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កំលាំងជំនាញបានជិះល្បាតនៅចំណុចសាលា ហេងលាងស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី ។

បើតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា កំលាំងជំនាញបានជិះល្បាតនៅចំណុចសាលា ហេងលាង ឃើញជនសង្ស័យចំនួន០១នាក់ ជាមុខសញ្ញាចាស់ ពេលនោះជនសង្ស័យក៏បានរត់កម្លាំងជំនាញសង្ស័យដេញតាមនឹងធ្វើការឃាត់ខ្លួនរួចក៏បន្តឆែកឆេរផ្ទះជួល០៤ទីតាំងរបស់ជនសង្ស័យក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀតការឆែកឆេរផ្ទះជួល០៤ទីតាំងកម្លាំងជំនាញរកមិនឃើញថ្នាំញៀននោះទេ តែរកឃើញកាំបិត០១ដើមសម្ភារៈសេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ហេង រិទ្ធា ហៅ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ បទ្ទមព្រហ្ម សីហតារាវឌ្ឍន៍ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ក្រោយពីបានឃាត់ខ្លួនបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង០២នាក់។


វត្ថុតាងដកហូតរួមមាន៖កាំបិត០១ដើមសម្ភារៈសេពមួយចំនួនបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តអនុវត្តនិតិវិធីបន្ត៕

ប្រភព៖ ការិយាល័យប្រឆាំងគ្រឿងញៀន.

ឈាមស្រែកស្បែកហៅ..! បំបែកសំណុំរឿង​ឃាតកម្ម ដ៏​សាហាវ រយៈពេល៧ថ្ងៃ នៅ​ត្បូងឃ្មុំ…(ចុចអានបន្ត)

ខេត្ត​ត្បូងឃ្មុំ ៖​ គួររំលឹកថា កាលពី​យប់​ថ្ងៃ​សៅរ៍ ១២រោច ខែភទ្របទ​ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី៦ ខែតុលា​ឆ្នាំ២០១៨ វេលា​ម៉ោង២០និង ៣០នាទី មាន​កររ​ណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ត្រង់ចំណុច​ឡូត៍​កៅស៊ូ លេខ ៨១៧ A.ស្ថិតនៅ​ភូមិ៦.១៦ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន២នាក់​ខាងលើនេះ។

ជនសង្ស័យ​ទាំង២នាក់​ដែល​ត្រូវ​ឃាត់ខ្លួន១.ឈ្មោះ​ឡី ស្នែ ភេទ​ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម នៅ​ភូមិ​វាល​ឃ្មុំ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​ទី២.ឈ្មោះ​លី ម៉ា​ហុង ភេទ​ប្រុស​អាយុ ២៩ឆ្នាំ​ជាតិខ្មែរ​ឥស្លាម​នៅ​ភូមិ​វាល​ទឹក​ចេញ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

ក្រោម​ការស្រាវជ្រាវ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ទោ​បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ការិយាល័យ​ជំនាញ​បើក​ការស្រាវជ្រាវ​រហូត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតក២នាក់​ដែល​បានសម្លាប់​បុរស​ម្នាក់​កាលពី៧ថ្ងៃមុន​ត្រង់ចំណុច​ឡូត៍​កៅស៊ូ លេខ ៨១៧A។

ចំណែក​ជនរងគ្រោះ​ឈ្មោះ ប៊ិន ម៉េង​ស៊ា ភេទ ប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ​នៅ​ភូមិ​គោល ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មុខរបរ ឆ្មាំ​ការពារ​ចំការកៅស៊ូ។

មុន​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​បងប្អូន​ត្រលប់​ទៅផ្ទះ​ខ្លួន​វិញ នៅតាម​ផ្លូវ​ចំការកៅស៊ូ​ក៏បាន​ពើបប្រទះ​ជនសង្ស័យ​ចំនួន០២នាក់​គួរ​ឲ្យ​សង្ស័យ​ក៏បាន​ឈប់​ម៉ូតូ​បំរុង​ចុះទៅ​សាកសួរ​ក៏ត្រូវ​ជន​ទាំងពីរ​ខាងលើ​កាប់ និង​អា​រក​សំលាប់​តែម្តង ។ ដោយ​បាត់​ជនរងគ្រោះ​យូរពេក ប្រពន្ធ​ក៏បាន​សាកសួរ​បងប្អូន និង​នាំគ្នា​ដើររក​ក៏​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ។

សារភាព​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ខ្លួន​ទាំង០២នាក់​បាន​នឹង​កំពុង​ជក់​ថ្នាំ​នៅ​ផ្លូវ​ចំការកៅស៊ូ ក៏បាន​លឺ​សំលេង​ម៉ូតូ រួច​ក៏​ឃើញ​ជនរងគ្រោះ​ឈប់​ម៉ូតូ​បម្រុង​មក​ចាប់ខ្លួន ក៏​សម្រេចចិត្ត​កាប់សម្លាប់​តែម្តង។

ផ្អែក​តាម​ចំលើយសារភាព​នេះ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​ខាងលើ​ទៅ​អយ្យការ​អម​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ FB

រថយន្តតាកូម៉ាបើកលឿនជ្រុលទៅបុករថយន្តកូរ៉េ ចំពីមុខពេញទំហឹង បណ្តាលអោយ គៀបមនុស្សជាប់ក្នុងកាប៊ីនរថយន្ត ចំនួន៣នាក់

(ភ្នំពេញ) ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាក តាកូម៉ា​ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ36 2-0323 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចខាងលើ វាជែងរថយន្តខាងមុខ ចូលទៅបំណែកផ្លូវម្ខាងទៀត ហើយមិនបានបើកចូលគន្លងខ្លួនឯងវិញទេ បន្តបើកលើផ្លូវបញ្ច្រាស ទើបជ្រុលទៅបុករថយន្តកូរ៉េ ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4065 បើកពីជើងទៅត្បូង ជិះគ្នា៣នាក់ក្នុងកាប៊ិន បើកបរដោយបុរសម្នាក់ រួមដំណើរដោយស្រ្តី២នាក់ទៀត ក្រៅពីនោះនៅមានសាច់ញាតិជិះនៅខាងក្រោយ ច្រើននាក់ទៀតមិនមានរងរបួសឡើយ ។

ជនរងគ្រោះទាំង៣នាក់ ដែលគៀបជាប់ក្នុងកាប៊ិន ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ ជួយអន្តរាគមន៍ កាត់វះ រថយន្ត ដើម្បីយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុធ្វើវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់ ៕ ប្រភពFB

ចាប់បញ្ជួនជនជាតិ ចិន ប្រុស~ស្រី ចំនួន៩១នាក់ ឲ្យទៅប៉ូលីស ចិនវិញដើម្បីចាត់ការ ពីបទជំរិតទាប្រាក់ តាមអ៊ិនធើណេត

(ភ្នំពេញ) លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងឲ្យដឹងថា នៅព្រឹក ថ្ងៃទី១៥ ខែតុលា នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រគល់ជន ជាតិចិនចំនួន ៩១នាក់ ក្នុងនោះមានស្រីចំនួន២១នាក់ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត (VOIP) ទៅឲ្យប៉ូលិសចិនដើម្បីយកពួកគេទៅអនុវត្តច្បាប់នៅប្រទេសចិន៕

រន្ធត់.! រថយន្តតាកូម៉ា បើកបោះពួយល្បឿនលឿន វ៉ាជែងរថយន្តខាងមុខ ចូលទៅផ្លូវបញ្ច្រាស ជ្រុលទៅបុកចំពីមុខរថយន្តកូរ៉េ បណ្តាលឲ្យរួញកាប៊ីនគៀបជាប់មនុស្ស៣នាក់..(មានវិដេអូ)

ភ្នំពេញ ៖ គ្រោះថ្នាក់ដ៏រន្ធត់មួយ កើតឡើងដោយរថយន្តតាកូម៉ា បើកបោះពួយល្បឿនលឿន វ៉ាជែងរថយន្តខាងមុខ ចូលទៅផ្លូវបញ្ច្រាស ជ្រុលទៅបុកចំពីមុខរថយន្តកូរ៉េ បណ្តាលឲ្យរួញកាប៊ីនគៀបជាប់ជនរងគ្រោះ៣នាក់ ស្រី២នាក់ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

ឧប្បត្តិហេតុខាងលើ ខណៈដែលគៀបជាប់ជនរងគ្រោះ៣នាក់ក្នុងកាប៊ីនរថយន្តកូរ៉េ ភ្លាមៗត្រូវបានក្រុងសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ បញ្ជូនរថយន្តបំពាក់ទៅដោយ សម្ភារៈ ឧបករណ៍ សម្រាប់ ពុះ កាត់ និងរថយន្តសង្រ្គោះបន្ទាន់ ទៅដល់កន្លែងកើតហេតុ ក្រុមសង្រ្គោះប្រតិត្តការ កាត់ វះ រថយន្តដើម្បីយកជនរងគ្រោះ ចំនួន៣នាក់ ប្រុសម្នាក់ ស្រី២នាក់ចេញពីក្នុងរថយន្តកូរ៉េ ដើម្បីដឹកបញ្ជូនទៅសង្រ្គោះអាយុជីវិត ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបងកម៉ាក តាកុមា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ36 2-0323 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចខាងលើ វាជែងរថយន្តខាងមុខ ចូលទៅបំណែកផ្លូវម្ខាងទៀត ហើយមិនបានបើកចូលគន្លងខ្លួនឯងវិញទេ បន្តបើកលើផ្លូវបញ្ច្រាស ទើបជ្រុលទៅបុករថយន្តក៉រ៉េ ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4065 បើកពីជើងទៅត្បូង ជិះគ្នា៣នាក់ក្នុងកាប៊ីន បើកបរដោយបុរសម្នាក់ រួមដំណើរដោយស្រ្តី២នាក់ទៀត ។

ទោះជាយ៉ាងណាក្តី ជនរងគ្រោះទាំង៣នាក់ដែលគៀបជាប់ក្នុងកាប៊ីន ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ ជួយះអន្តរាគមន៍ កាត់វះ រថយន្ត ដើម្បីយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fncnkhnews%2Fvideos%2F2156355467916468%2F&show_text=0&width=560

ប្រភព៖ FB

ឧបនាយរដ្ឋមន្រ្តី ជា សុផារ៉ា បន្តចុះពិនិត្យមើលសំណង់តាមបណ្តោយឆ្នេរឯករាជ្យ នៅខេត្តព្រះសីហនុ

នារសៀលថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្ទាប់ពីបានចុះត្រួតពិនិត្យ និងប្រជុំពិភាក្សាការងារ សិក្សាអាងចម្រោះទឹកកខ្វក់  ស្ថានីយបូមបង្វែទឹកកខ្វក់កុំឲ្យហូរចូលសមុទ្រផ្ទាល់រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លៀតចុះពិនិត្យការដ្ឋានសំណង់នៅតាមបណ្តោយឆ្នេរឯករាជ្យ និងបានកោះហៅអាជ្ញាធរខេត្ត រួមនិងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនសាកសួរ និងណែនាំការអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាព ទៅលើបញ្ហានានាដែលកំពុងប្រឈម ៕

 

យុវជនម្នាក់ត្រូវចាប់ខ្លួន ពីបទបង្ករហឹង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ..

កំពង់ស្ពឺ៖ ថ្ងៃទី១៣ ខែតុលា ២០១៨ នៅចំណុចភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណហឹង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បង្កឡើងដោយជនសង្ស័យឈ្មោះឈួន ធារិន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានយកដំបងវាយគំទេចម៉ូតូមួយគ្រឿង និងសម្ភារះនៅក្នុងផ្ទះមួយចំនួនទៀត ហើយបន្តយកទំពួករនាស់ និងដំថ្មមកវាយបង្អួចទ្វាព្រះវិហាយាស៊ូ និងគប់កញ្ចក់រថយខាងមុខនិងខាងក្រោយ បណ្តាលអោយខូចខាតទាំងស្រុង ។

មូលហេតុមកពីជនសង្ស័យមានប្រើប្រាស់សារធាតុញៀន ហើយបានទំនាស់ពាក្យសំដីជាមួយឪពុកពីរឿងមិនព្រមទិញទូរស័ព្ទអោយ ។

ពេលកំពុងធ្វើសកម្មភាព ត្រូវបានកំលាំងស្នាក់ការសន្តិសុខសហការជាមួយកំលាំងការពារភូមិឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាងបញ្ជូនមកកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

រដ្ឋបាលរាជធានីភ្នំពេញនឹងតម្លើងផ្ទាំងសិលាចារឹកធ្វើអំពីថ្មភក់ចំនួន ៦ផ្ទាំង ដាក់ស្លាកឈ្មោះមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦

ភ្នំពេញ៖ សម្រាប់ការ ត្រៀមកម្មវិធីថ្ងៃទី២៩-៣០-៣១ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងតម្លើងផ្ទាំងសិលាចារឹកធ្វើអំពីថ្មភក់ចំនួន ៦ផ្ទាំង និងដាក់ស្លាកឈ្មោះមហាវិថីឈ្នះឈ្នះ  ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦ រួមនឹងការលាបកំបោរគល់ឈើ និងលាបខឿនសួនច្បារ ផងដែរ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថានៅរសៀលថ្ងៃទី១១ខែតុលាឆ្នាំ២០១៨កន្លងមកនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យនិងជំរុញការងារវិមាននយោបាយឈ្នះឈ្នះដែលសម្តេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តការងាររួមមាន ការតម្លើងបង្គោលភ្លើងសួនច្បារ តម្លើងបង្គោលភ្លើងហ្វា ដាក់បណ្តាញលូ បើកច្រកកាត់សួនច្បារនៅមហាវិថីឈ្នះឈ្នះ តុបតែងលំអភ្លើងដើមច័ន្ទគីរីនៅមហាវិថីឈ្នះឈ្នះ ចាប់ពីស្ពានព្រែកព្នៅដល់ផ្លូវជាតិលេខ៦ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដដែរបានបញ្ជាក់ថា សម្រាប់ត្រៀមកម្មវិធីថ្ងៃទី២៩-៣០-៣១ខែធ្នូឆ្នាំ២០១៨ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងតម្លើងផ្ទាំងសិលាចារឹកធ្វើអំពីថ្មភក់ចំនួន ៦ផ្ទាំង និងដាក់ស្លាកឈ្មោះមហាវិថី ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦ លាបកំបោរគល់ឈើ និងលាបខឿនសួនច្បារផងដែរ៕

 

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ១១នាក់ ទៅតុលាការ!

ភ្នំពេញ៖ នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ១១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ដើម្បីផ្តន្ទាទោសតាមច្បាប់។

ប្រុសស្រីទាំង ១១នាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ខណៈដែលកំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀននៅពីរចំណុចផ្សេងគ្នា ក្នុងថ្ងៃតែមួយ។

ប្រុសស្រីទាំង ១១នាក់នេះរួមមាន៖

១ឈ្មោះ កែវ ចរិយ៉ា ភេទស្រី អាយុ ២៣ឆ្នាំ

២ឈ្មោះ ថា សីហា ភេទប្រុស អាយុ ២៣ឆ្នាំ

៣ឈ្មោះ ងួន ចាន់ដារ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ

៤ឈ្មោះ ឃីម វាសនា ភេទប្រុ អាយុ ១៨ឆ្នាំ

៥ឈ្មោះ អ៊ុំ ដាវុធ ភេទប្រុស អាយុ ១៧ឆ្នាំ

៦ឈ្មោះ អឿន រឹទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤:៣៥នាទី ចំណុច ផ្ទះសំណង់មិនរៀបរយ ភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៧ឈ្មោះ ឈឿន សុភ័ស្រ ភេទប្រុស អាយុ ៣២ឆ្នាំ

៨ឈ្មោះ ប្រាក់ រតនា ភេទប្រុស អាយុ ២៥ឆ្នាំ

៩ឈ្មោះ សា គឹមសៃ ភេទប្រុស អាយុ ២៥ឆ្នាំ

១០ឈ្មោះ ហ៊ឹម រ៉ាយុទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ

១១ឈ្មោះ ឆាយ សុភី ភេទប្រុស អាយុ ២៥ឆ្នាំ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ២១:៤៥នាទី នៅចំណុច ផ្ទះសង់ថ្មី ផ្លូវលំ ភូមិដីថ្មី សង្កាត់គោគឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញនៃការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ១១នាក់ ខាងលើ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថ បានកសាងសុំណុំរឿង និងប្រមូលវត្ថុតាង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

ប្រភព៖ Phnom Penh Gendarmerie