ពុទ្ធោលោកអើយ សូមជួយលោកពូក្តឹបផងកូនសប្បាយចិត្តពេលគ្រូពេទ្យប្រាប់ថា អាចព្យាបាលបាន តែប៉ាអើយ តើយើងត្រូវទៅរកប្រាក់ឯណាដល់ទៅជាង១ម៉ឺនឯណោះ

ថៃ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ ពីស្ថានភាពរបស់តារាកំប្លែង លោកពូ ក្តឹប ត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសថៃ ព្រោះថាស្ថានភាពរបស់លោកពូគឺកាន់តែធ្ងន់ធ្ងរខ្លាំងហើយ។យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Srey Na FC បានបង្ហោះសារយ៉ាងដូច្នេះថា “24.01.2019 រយៈពេលបួនថ្ងៃហើយដែល ឪ ទៅព្យាបាលជំងឺនៅឯប្រទេសថៃ🇨🇷ស្ថានភាពជំងឺឪធ្ងន់ធ្ងរ តែលោកគ្រូពេទ្យគាត់បាននិយាយប្រាប់កូនថាជំងឺឪនៅមានសង្ឃឹមអាចព្យាបាលបាន👩‍⚕️កូនសប្បាយចិត្តខ្លាំងណាស់ 😊 តែអ្វីដែលធ្វើអោយកូនកង្វល់ចិត្តនោះគឺកូនពុំមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺ ឪទេ លោកគ្រូពេទ្យបានប្រាប់ទៀតថា ស្ថានភាពជំងឺ ឪ គឺត្រូវចំណាយប្រាក់អស់ជាង 1មុឺនដុល្លារជាបន្ទាន់ តើអោយកូនទៅរកលុយនៅឯណាទៅ ឪលុយជាង1មុឺនត្រូវកាជាបន្ទាន់😭សូមមិត្តអ្នកសិល្បៈករសិល្បៈការនីមេត្តាជួយដល់លោកពុកនាងខ្ញុំផង🙏🏻🙏🏻(នាយក្ដឹប)តារាកំប្លែងជើងចាស់😭😭ជួយស៊ែរម្នាក់ »1«បានទេ🙏🏻🙏🏻»មន្ទីរពេទ្យសុរិន្ទ« នៅប្រទេស៍ថៃ»🇨🇷🇨🇷🇨🇷🇨🇷”។

បុរសម្នាក់មានមន្តស្នេហ៏ឆក់បេះដូងនារីបរទេស ក្នុងគោលបំណង ដែលគ្រប់គ្នាមិនជឿ…

បរទេស៖ ករណីស្នេហាឆ្លងទ្វីបគឺជារឿងមិនងាយស្រួលប៉ុន្មានទេ ប៉ុន្តែបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលមានរូបសម្បត្តិមិនសូវបានទេ ប៉ុន្តែគាត់អាចយកបេះដូងនារីជនជាតិអង់គ្លេស ដែលមានរូបសម្បត្តិស្រស់ស្អាតខ្លាំងណាស់ នាងមកពីទីក្រុង Manchester ដើម្បីមកជួបគាត់ ក្នុងគោលបំណងរៀប​អាពាហ៍ពិពាហ៍​ជាមួយនឹងគាត់។ដោយឡែកបុរស​ឥណ្ឌូនេស៊ី​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ Karna Radheya​ ចំណែក​ភរិយា​ថ្មីថ្មោង​របស់គេ​មានឈ្មោះ Polly Alexandria Robinson ជា​នារី​អង់គ្លេស មាន​រូបឆោម​ស្រស់​សោភា និង ​ជានា​រី​ដែលមាន​មនុស្ស​ប្រុស​ជាច្រើន​ចោមរោម​ស្រឡាញ់​ផងដែរ កាលពី​មិនទាន់​រៀបការ ។

គួរបញ្ចាក់ផងដែរថា​លោក Karna Radheya​ បានឱ្យដឹងថា មុន​សម្រេចចិត្ត​រៀបការ ពួកគេ​បាន​ស្រឡាញ់​ស្គាល់​ចិត្តថ្លើម​គ្នា ដោយ​ជួបគ្នា​ដំបូង​នៅ​កោះ​បាលីឯណោះ៕

ក្តៅៗ អភិបាល​ខេត្ត​ព្រះសីហនុ : ពេល​ឃាត់ខ្លួនពលរដ្ធម្សិលមិញនេះ​ លោកដេក​អត់​លក់​ទេ​ ពិបាកចិត្ត​ណាស់​ ព្រោះថា….

ព្រះសីហនុ​៖​មានការ​ឃាត់​ខ្លួន ធ្វើឡើង​នៅថ្ងៃទី​២៤​ ខែ​មករា​ បន្ទាប់​ពី​ពលរដ្ឋ​រារាំង​ ដោយ​ដុត​កង់​ឡាន​ គប់​ដប​សាំង​ និង​ ដុំ​ថ្ម​លេី​សមត្ថកិច្ច​ នៅ​ចំណុច​ដី​ទំនាស់​ក្រោយ​វត្ត​អូរត្រេះ​ ឃុំ​បិត​ត្រាំង​​ ស្រុក​ព្រៃ​នប់​ ។អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ឃាត់​ខ្លួន​ពលរដ្ឋ​៤នាក់​ ដោយ​ចោទប្រកាន់​ថា​ ​ រារាំង​សមត្ថកិច្ច​ពេល​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​ ប្រគល់​ដី​ទំនាស់​ជូន​ឧកញ៉ា​ ស៊ីវ​ គង់​ទ្រីវ​ ។លោក​ផៃ ប៊ុនវណ្ណៈ​ អភិបាលរងខេត្តព្រះសីហនុ​ ថ្លែងថា មានពលរដ្ឋចំនួន៤រូបត្រូវបានអាជ្ញាធរឃាត់ខ្លួន​បណ្តោះអាសន្នបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមហេតុផលថាបានរារាំងការបំពេញភារកិច្ចរបស់សមត្ថកិច្ច។អា​ជ្ញាធរមិនមានគម្រោងថានឹងបញ្ជូនទៅផ្តន្ទាទោសតាមផ្លូវតុលាការនោះទេ ក្នុងករណីមិនមានពិរុទ្ធភាពធ្ងន់ធ្ងរ ដោយគ្រាន់តែឃាត់ខ្លួនបណ្តោះអាសន្ននាំយកមកសាកសួរនិងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ។យ៉ាងណាមិញ មុននេះបន្តិចអភិបានខេត្តព្រះសីហនុបានលើកឡើងដែរថា “ពេល​ឃាត់​មនុស្ស​ ដេក​អត់​លក់​ទេ​ ពិបាកចិត្ត​ណាស់​ !” ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីឌីអូខាងក្រោម

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FcpcnewsOfficialChannel%2Fvideos%2F2004538322946481%2F&show_text=0&width=476

តោះ ស្ដាប់វរសេនីយ៍ឯកនិយាយច្បាស់ៗ រឿងបត់ស្ដាំពេលភ្លើងស្ដុបក្រហម

តាម​មាត្រា​ទី​ ១១ នៃ​ច្បាប់​ចរាចរណ៍​ដី​គោក​ ​បាន​ចែង​ថា​ពន្លឺ​ភ្លើង​ពណ៌​ក្រហម​ជា​សញ្ញា​ឃាត់​អោយ​ឈប់ អ្នក​បើក​បរ​ត្រូវ​ឈប់​នៅ​មុខ​ខ្សែ​បន្ទាត់​គំនូស​ជាប់​ពណ៌​ស​កាត់​ទទឹង​ទ្រូង​ផ្លូវ​ឬ​មុខ​គំនូស​សម្រាប់​អ្នក​ថ្មើរ​ជើង​ឆ្លង​កាត់ ។ បើ​គ្មាន​ឧបសគ្គ​ នៅ​ខាង​មុខ យាន​ជំនិះ​ខាង​ស្ដាំ​បំផុត​អាច​បត់​ស្ដាំ​បាន​ដោយ​ប្រុង​ប្រយ័ត្ន លើក​លែង​តែ​មាន​ភ្លើង​សញ្ញា​ព្រួញ​ក្រហម​ហាម​បត់​ស្កាំ។ក្នុង​កម្មវិធី​បេសកកម្ម​ប្រចាំ​សប្ដាហ៍​របស់​ទូរទស្សន៍​ PNN លោក​វរសេនីយ៍ឯក ថី វិសាល​ នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បាន​​​បក​ស្រាយ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ជុំវិញ​​ការ​បត់​ស្ដាំ​នៅ​ពេល​ភ្លើង​​ចរាចរណ៍​លោត​ពន្លឺ​ក្រហម។​​​​​លោក​បាន​បក​ស្រាយ​ថា​ ក្នុង​ករណី​ដែល​ភ្លើង​ចរាចរណ៍​លោត​ពន្លឺ​ក្រហម​ អ្នក​អាច​បើកបរ​អាច​បត់​ស្ដាំ​បាន​ ប្រសិន​បើ​ច្បាស់​ថា​គ្មាន​ឧបសគ្គ​នៅ​ខាង​មុខ​។ លោក​ គង់ រតនៈ អនុប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ក៏​បាន​លើក​ឡើង​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា​អ្នក​អនុវត្តច្បាប់​មួយ​ចំនួន​បាន​កេង​ប្រយោជន៍​លើ​ចំណុច​នេះ។​​​​ក្នុង​ករណី​ដែល​នៅ​​ខាង​ស្ដាំ​នៃ​​​ភ្លើង​ចរាចរណ៍​មាន​សញ្ញា​ព្រួញ អ្នក​បើកបរ​ត្រូវ​គោរព​ទៅ​តាម​សញ្ញា​ព្រួញ​នោះ ថា​អាច​បត់​ស្ដាំ​បាន​​ឬ​មិន​បាន។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​​វរសេនីយ៍ឯក ថី វិសាល។

​​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ​ក៏​មាន​រៀបរាប់​លើ​ករណី​ជា​ច្រើន​ទៀត​ផង​ដែរ ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FMissionOfTheWeek%2Fvideos%2F406024879967508%2F&show_text=0&width=560

ទីបំផុត ឌី​ជេ ណា​ណា ចូលរោងការថ្ងៃនេះហើយអ្វីពិសេសនោះមង្គលការរបស់ខ្លួន គឺមិនបម្រើគ្រឿងស្រវឹងឡើយ

ប្រិយមិត្តពិតជាបានស្គាល់ហើយ VJ NaNa ដែលមានឈ្មោះពិត កញ្ញា នាង សុវ៉ាតនា កញ្ញាជាពិការនី មួយរូបរបស់ទូរទ្សន៍ MyTV ក្នុងកម្មវិធី #ជោគជ័យ ភាគច្រើនមនុស្សក្នុងស្រទាប់យុវវ័យ ណាណា ជារៀមច្បងមួយរូបដែលតែងតែជួយដោះស្រាយនូវវិបត្តិស្នេហា និងបញ្ហាជាច្រើនដល់ពួកគេតាមរយៈវិទ្យុ ទូរទ្សន៍ និងហ្វេសប៊ុកជាដើម។ ក្រៅពី ការងារជាអ្នកដោះស្រាយវិបត្តិស្នេហា កញ្ញា នាង សុវ៉ាតនា ក៏កំពុងមានឈ្មោះបោះសំឡេងខ្លាំងផងដែរ នៅក្នុងពិភពការងារ ជាពិធីការនីភាសាខ្មែរ ឬអង់គ្លេស សម្រាប់កម្មវិធីផ្សេងៗ បើនិយាយស្រួលស្តាប់គឺMC តែម្តង។មុននិងឈានដល់ការសំរេចចិត្តរៀប ការនេះ ណាណា និងមិត្តប្រុសបានស្គាល់គ្នាជាង១០ឆ្នាំហើយ និងបានឆ្លងកាត់ការតស៊ូជាមួយគ្នាជាច្រើនផងដែរ។ គឺអ្នកទាំងពីរបានរស់នៅឆ្ងាយពីរគ្នាររាប់ឆ្នាំដោយមិត្តប្រុស ឈ្មោះ ហាក់ បញ្ញារ័ត្ន ត្រូវបានទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី៕គូរបញ្ចាក់ផងដែរថា ណាណា បានសម្រេចចិត្តចូលរោងការហើយនៅថ្ងៃទី ២៤ មករា ឆ្នាំ ២០១៩នេះហើយ។មួយវិញទៀតអ្វីដែលបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ថែមទៀតនោះគឺ ពិធីមង្គលការមួយនេះមិនពិសារគ្រឿងស្រវឹងឡើយ ដោយម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Ngeth Ung បានបញ្ជាក់បន្ថែមថា៖ “DJ ណាណា កញ្ញា នាងសុវ៉ាតនា ចូលរោងការហើយថ្ងៃនេះ (ថ្ងៃទី ២៤ មករា ឆ្នាំ ២០១៩) អ្វីដែលល្អនោះនៅក្នុងធៀបការគឺបញ្ជាក់យ៉ាងច្បាស់គឺកម្មវិធីនេះមិនពិសារគ្រឿងស្រវឹងឡើយ។ ជាគំរូ ដ៏ល្អមួយក្នុងការចូលរួមកាត់បន្ថយគ្រឿងស្រវឹង និងជាសារមួយដ៏មានអត្ថន័យសម្រាប់យុវជន។”៕

ពុទ្ធោលោកអើយ ជិត​១០​ឆ្នាំ​ចេះ​កែ​ច្នៃ​តាម​ឪពុក គ្រឿងផ្សំ​៤​មុខ ​កូរ​រម្ងាស់ចេញ​ជា​ស្ករត្នោត​ក្លែងក្លាយ

បន្ទាយ​មាន​ជ័យ ៖ ទីតាំង​កែច្នៃ​ស្ករត្នោត​ក្លែងក្លាយមួយ​កន្លែង ​ផលិត​ជិត​១០​ឆ្នាំ​មក​ហើយ ទើប​បែកធ្លាយ​នា​ពេល​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃ្លាំមើល​រយៈពេលពេញ​មួយ​យប់ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៣ មក​រា ២០១៩ ទើប​ឆ្មក់​ចូល​បង្ក្រាប​តែ​ម្តង ។

ការ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ស្ករត្នោត​ក្លែងក្លាយ​នេះ ស្ថិត​នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក តេ​ង សា​ម៉ៃ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ មាន​លោកស្នងការ​រង​ខេត្ត ទទួល​បន្ទុក​កិច្ច​ការងារ​ប្រឆាំង​បទល្មើស​, លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត និង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​ទៀត ។

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​រឹទ្ធ ស្នងការ​រង បានអោយ​ដឹង​ថា ម្ចាស់​ទីតាំង​ឈ្មោះ ផៃ សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​បន្ត នៅ​ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

លោកស្នងការ​រង បន្ត​ថា ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត ផលិត​ពុំ​មាន​អនាម័យ​ គ្មាន​បច្ចេកទេសស្តង់ដារ​ត្រឹមត្រូវ ​និងសិប្បកម្ម​ផលិត​ស្ករត្នោត​គ្មាន​យីហោ គ្មាន​លើក​ស្លាក​ ។ ពេល​ចុះ​ពិនិត្យ មន្ត្រី​ជំនាញ​រក​ឃើញ​វត្ថុ​តាង​នៅ​ក្នុងផ្ទះ​កើតហេតុ រួម​មាន ៖ ស្ករអំពៅ​(​ស្ករស​) ម៉ាក​MITR PHOL ១៥​កា​រ៉ុង​ ស្មើនឹង​៩០០​គីឡូក្រាម ឆ្នាំង​ខ្ទះត្នោត​សម្រាប់​រំងាស់​ចំនួន​២ ស្ករត្នោត​មិន​ទាន់​កែ​ច្នៃ​ចំនួន​៣០​កា​រ៉ុ​ង ខ្ទះ​បំពាក់​ម៉ូ​ទ័​រ​វាយ​ស្ករត្នោត​ចំនួន​១ សាច់ជូ ចំនួន​៦០០​ក្រាម ស្ករត្នោត​កែ​ច្នៃ​រួច​ចំនួន​៥០​គីឡូក្រាម កា​ធុន​ជ័រ​សម្រាប់​ដាក់​ស្ករ ២​ ធុង​ជ័រ​ធំ២ និង​សម្ភារ​មួយ​ចំនួន​ទៀត ។

​ក្រោយពីចុះ​បង្ក្រាប​ បុរសជា​ម្ចាស់​ទីតាំង​សិប្បកម្ម​ផលិត​ស្ករត្នោតខាងលើ បាន​សារភាព​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ចម្រុះ​ថា ខ្លួន​បាន​ផលិត​ស្ករត្នោត ពី​ឪពុក​ខ្លួន​ជា​អ្នកផ្តល់​មរតក​សិប្បកម្ម​ផលិត​ច្នៃ​ស្ករត្នោត​នេះ​ពី​ជាង​១០​ឆ្នាំមុន ហើយ​ខ្លួន​កាន់កាប់គ្រប់គ្រង​ពី​៨​ឆ្នាំ​មកហើយ​ ប៉ុន្តែ​រយៈពេល​៨​ឆ្នាំ​នេះ ខ្លួនមិន​ដែល​ទទួលទាន​ស្ករត្នោត​ដែល​ខ្លួន​ផលិត​ម្តងណាទេ ហើយ​ខ្លួន​ពុំ​ដឹង​ថា មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ចំពោះ​អ្នកទិញ​ទៅ​ទទួលទាន​នោះ​ដែរ ។

ម្ចាស់​ទីតាំង បាន​សារភាព​ទៀត​ថា ស្ករត្នោត​កែ​ច្នៃ​នេះ រូបគេ​លាយ​ផ្សំគ្នា​ចំនួន​៤​យ៉ាង មាន ៖ ស្ករស ៥០​គីឡូក្រាម ស្ករត្នោត​សុទ្ធ ១០​គីឡូក្រាម សាច់ជូរ ១០​ក្រាម និង​ទឹក​ចំនួន​១៤​លី​ត្រ កូរ​រម្ងាស់​បញ្ចូល​គ្នា​ជិត​៣​ម៉ោង ទើប​ក្លាយជា​ស្ករត្នោត​កែ​ច្នៃ ទទួល​បាន​ពី​៦០​ទៅ​៧០​គីឡូក្រាម រួច​ដឹក​ចេញពី​ព្រលឹម​ស្រាង​ៗ យក​ទៅ​លក់​ចែកចាយ​អាជីវករ នៅ​តាម​ទីផ្សារ ។

បច្ចុប្បន្ន ទីតាំង​សិប្បកម្ម​ខាងលើ និង​សម្ភារ​កែ​ច្នៃ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង​សម្រេច​អោយ​បិទទ្វារ​ចាក់សោ​ផ្ទះ​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ដីកា​ពី​អយ្យការ​ ។ សម្ភារ​វត្ថុធាតុដើម​ និង​គ្រឿងផ្សំ ខាង​ជំនាញ​កាំកុងត្រូល ​នាំទៅ​ធ្វើតេស្ត​ក្នុង​មន្ទីរពិសោធន៍​តូច​របស់​សាខា​ នៅ​ក្រុង​ប៉ោយប៉ែត ​៕

នារីម្នាក់ត្រូវអ្នករត់កង់បីឥណ្ឌាធ្វើស៊ី​ ឌុបទៅកន្លែងស្ងាត់ ហើយប្លន់តែម្តង

មួយរយៈចុងក្រោយនេះ ការធ្វើសកម្មភាពចោរកម្មតាមរយៈអ្នករត់កង់បីឥណ្ឌា ហាក់មានការកើនឡើងជាលំដាប់។ ដូចជាមុននេះបន្តិច មានករណីថ្មីមួយទៀតដែលទាក់ទង​នឹងករណីដដែល គឺកង់បីឌុបភ្ញៀវទៅកន្លែងស្ងាត់រួច ឲ្យគ្នាមកប្លន់យកទ្រព្យសម្បត្តិ ដែលបានកើតឡើងលើនារីម្នាក់ដែលមានគណនីឈ្មោះ Oun Meas ដែលបាន Lives ប្រាប់ពីហេតុការណ៍។ ដោយនាងបានហៅកង់បីឥណ្ឌាជិះ ដោយមិនបានប្រើប្រាស់ App នោះទេ

គឺហៅផ្ទាល់ដើម្បីជូនមកផ្ទះ ដោយមិនបានចាប់អារម្មណ៍អ្នករត់កង់បីក៏ឌុបនាងទៅកន្លែងស្ងាត់ ហើយមានគ្នាវាមកប្លន់ហើយគេចខ្លួនទៅបាត់ តែអ្នករត់កង់បីគាត់ធ្វើជាមិនដឹងហើយជូនយើងទៅប៉ុស្តិ៍ប៉ូលីស ក្រោយមកពេលដែលនារីនោះមកដល់ផ្ទះទើបនាងដឹងខ្លួនថាគេធ្វើស៊ីអស់ទ្រព្យសម្បត្តិ តែជាសំណាងមិនមានរបួសអ្វី។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះនារីៗដែលធ្វើដំណើរពេលរាត្រី ជៀសវាងករណីបែបនេះកើតឡើងលើខ្លួនអ្នក៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsoundheart168%2Fvideos%2F296588914267301%2F&show_text=0&width=476

ពុទ្ធោលោកអើយ ជិះម៉ូតូដឹកសាំងជ្រុលទៅបុករថយន្តចតចោល បណ្តាលឲ្យឆេះខ្ទេចម៉ូតូស្លាប់អ្នកដឹកភ្លាមៗនៅឯ… (មានវីដេអូ)

កាលពីថ្ងៃទី២៤ខែមករា ឆ្នាំ២០១៩ នេះមានកាភ្ញាក់ផ្អើលដោយបុរសម្នាក់ជិះម៉ូតូដឹកសាំងហើយជ្រុលទៅបុកឡានបណ្ដាល់ឲ្យ ឆេះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ហេតុការណ៏នេះបានកើតឡើងនៅផ្លូវ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅមុខហាងកាហ្វេ Amazon។តាមប្រភពពត៏មានបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូដឹកសាំងពេលមកដល់កន្លែងកើតហេតុក៏ជិះជ្រុលទៅបុកនឹងរថយន្តម៉ាកឡិចស៊ីស ដែលចតទុកចោលនៅចិញ្ចើមផ្លូវ ធ្វើអោយខ្ទាត់សាំងចេញហើយឆេះម៉ូតូរួមទាំងមនុស្សអ្នកជិះឆេះភ្លាមៗរួចរាលដាលដល់រថយន្តថែមទៀត។ខណះនោះដែរមានក្រុមតពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុ បាញ់ពន្លត់តែអកុសលអីបុរសនោះបានស្លាប់បាត់ទៅហើយពិតជាសោកស្ដាយណាស់ជីវិតត្រូវបាត់បង់តែមួយរំពេចភ្នែក។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftdnewsonline%2Fvideos%2F398574950950163%2F&show_text=0&width=560

ចូលរួមអបអរប្អូនប្រុសពៅ ជា វណ្ណារិទ្ធ ចូលរោងជ័យ កាលពីព្រឹកមិញ (មានរូបភាព)

ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជន មិនតិចនោះទេ បានស្គាល់ពីតារាសម្ដែង និងជា ពិធីករ លោក ជា វណ្ណារិទ្ធ ជាក់ជាមិនខាន ទៅលើសមត្ថភាពនិយាយ និងទេពកោសល្យ របស់លោក ។ជាមួយគ្នានេះដែរ ពិធីករ កូនពីរ ដ៏មានប្រជាប្រិយភាព រូបនេះ តែងមានលេច មុខស្ទើរតែគ្រប់កម្មវិធី ទាំងក្នុង និងក្រៅទូរទស្សន៍ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន នាពេលកន្លងមក ។

ជាក់ស្ដែង កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ ប្អូនប្រុសពៅ លោក ជា វណ្ណារិទ្ធ ដែលជាពិធីករ ដ៏មានសម្លេង យ៉ាងផ្អែម រូបនេះ បានរៀបអាពាហ៍ពិពាហ៍ យ៉ាងអធិកអធម កាលព្រឹកមិញនេះ ដែលជាហេតុធ្វើឲ្យ អ្នកគាំទ្រមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយពីតារាសម្ដែង និងជាពិធីកររូបនេះ បានបង្ហោះ រូបភាពជាច្រើននៅគណនីហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ។

នៅក្នុងការបង្ហោះនោះ លោក ជា វណ្ណារិទ្ធ បានសរសេថា៖ « ទីបំផុត ប្អូនពៅខ្ញុំកាហើយតែស្តាយដោយសារស្អែកល្ងាចជាប់រវល់មិនបានចូលរួម តែបងជូនពរឲ្យប្អូនទាំងពីរជួបតែសំណាងល្អ ជោគជ័យ និង ស្រលាញ់គ្នារៀងរហូតដល់ចាស់សក់ស្កូវ » ៕តោះទៅទស្សនារូបភាពទាំងអស់គ្នាណា៖

កំពូលមនុស្ស ទើបតែរើមកនៅបានមួយខែ ដើរឈ្លោះជាមួយគេ​ឯងពេញមួយភូមិសរុបទាំងអស់២៩គ្រួសារ​

តារាចម្រៀង និងនិពន្ធទំនុកច្រៀងលោក ទ្រី សក្កដា ដែលប្រិយមិត្តភាគច្រើនបានស្គាល់គាត់តាមរយៈស្នាដៃនិពន្ធបទចម្រៀងថ្មីៗ ថែមទាំងអាចច្រៀងបានយ៉ាងពិរោះទៀត។ ថ្មីៗនេះ លោកបានបង្ហោះសារនូវលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយកំហឹងថា «តេីអ្នកណាខ្លះធ្លាប់មានអ្នកជិតខាងថោកទាបបែបនេះ? រស់នៅភូមិផងរបងជាមួយគ្នាក្នុងនាមជាមនុស្សមិនមែនសត្វ​ យេីងតែងតែមានការអធ្យាស្រ័យគ្នាទៅវិញទៅមក​ លោកឯងទេីបតែមកទិញផ្ទះបានមួយខែ​ លោកឯងឈ្លោះគ្នារករឿងគេមួយភូមិសរុបទាំងអស់២៩គ្រួសារ​! ជញ្ជាំងផ្ទះទាំងសងខាងជាកន្លែងសម្រាប់ចតយានយន្តរបស់ផ្ទះល្វែងទាំងអស់​ តែលោកឯងព្រោះតែការរកស៊ីលក់គ្រឿងឡានហ្នឹងចង់មកវាយទម្លុះជញ្ជាំងស្ទូចចេញស្ទូចចូលគ្រឿងឡានលោកឯង​ លោកឯងដឹងថាវាប៉ះពាល់ដល់គេគ្រប់គ្នាអត់? ហេតុអីក៏ចេះតែធ្វេីអ្វីតាមអំពេីចិត្តអញ្ចឹង?

ខ្ញុំយកឡានទៅចតមុខទ្វាជញ្ជាំងផ្ទះលោកឯងប៉ុណ្ណឹង​ បេីវាប៉ះពាល់ខ្លាំងណាស់​ លោកឯងអាចសួរគេបាន​ ថាឡានអ្នកណា​ ? អ្នកជិតខាងគេប្រាប់ហេីយ​ ព្រឹកមិញដោយសារវាគ្មានកន្លែងដាក់ឡាន​ បានខ្ញុំយកទៅចតនៅមុខហ្នឹង​! ហេីយផ្ទះលោកឯងមិនមែនមានច្រកចូលតែមួយហ្នឹងឯណា​ ហេីយកន្លែងហ្នឹងខ្ញុំចតរាល់ដង​ ក៏មិនដែលមានបញ្ហាអ្វីដែរ​ ទេីបតែលោកឯងមកនៅហ្នឹង​ បញ្ហាមិនចេះចប់! សួរថាខ្មាសខ្លួនឯងខ្លះអត់​ ដែលមានខួរជាមនុស្សនឹងគេដែរ​ តែរស់នៅមិនចុះសម្រុសនឹងគេមួយភូមិ​! លោកឯងយកហ្វឺតលុបមិនជ្រះមកសរសេរលេីឡានខ្ញុំ​ លោកឯងមានបំណងចង់រករឿងសងសឹកអ្នកភូមិនេះច្បាស់ណាស់! សូម្បីតែខាងសង្កាត់គេចេញលិខិតឱ្យលោកឯងរេីទ្វាដែក​ និងរៀបឥដ្ឋសារឡេីងវិញ​ លោកឯងមិនត្រឹមតែមិនធ្វេីទេ​ លោកឯងថែមទាំងបកក្រដាសបញ្ជាគេចោលទៀត​! លោកគិតថាការរស់នៅជារឿងចាញ់ឈ្នះមែនទេ? មនុស្សដូចលោកអន់ជាងសត្វតិរច្ឆានទៅទៀត​! គេរស់នៅសន្សំសុខ​ លោកឯងរស់នៅសន្សំរឿង! ថ្ងៃនេះខ្ញុំចំណាយពេលមួយម៉ោងដេីម្បីលុបអក្សរថោកទាបដែលលោកសរសេរលេីឡានខ្ញុំ​ ហេីយថែមទាំងគំរាមខ្ញុំថាលេីកទីមួយទៀត​! បេីប៉ះពាល់ឡានខ្ញុំម្តងទៀត​ ខ្ញុំអស់ការអត់ធ្មត់ហេីយណា​! មករស់នៅក្រោយគេ​ គួរតែរាប់ញាតិ​ តែអាគាត់នេះរាប់សត្រូវសាហាវ​! ខាងក្រោមជាស្នាមមេដៃ​អ្នកភូមិ​ និងការសម្រេចរបស់សង្កាត់​ តែវានៅតែមិនរុះរេីទ្វាដែកនោះចេញ​ ហេីយថែមទាំងហ៊ានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃទៀត​! ខ្លាំងដៃណាស់អាឆេីត​ វាអាងអីទេរាល់ថ្ងៃហ្នឹងបានចេះតែដេីរឈ្លោះជាមួយគេគ្រប់គ្នាហ្នឹង​!»៕ អត្ថបទ៖ មេសា