រថយន្ត​ដឹក​សត្វព្រៃបើក​គេច​បុក​បា​រ៉ា​ស់​ប៉េអឹមលឿន​ដូច​ហោះ ជ្រុលចង្កូត​ធ្លាក់​ចូល…

បន្ទាយមានជ័យ៖ រថយន្ត​ដឹក​សត្វព្រៃបើក​លឿន​ដូច​ហោះ ដើម្បីគេចពីការតាមប្រមាញ់ របស់អាវុធហត្ថ ជ្រុលចង្កូត​ធ្លាក់​ចូលទឹកស្រះ​នៅស្រុក​ព្រះនេត្រព្រះ ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ៦ ស្ថិតក្នុង​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពី​បើក​រត់គេច​បុក​បា​រ៉ា​ស់​រថយន្ត​ប៉េអឹម ពី​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ រួច​រត់តាម​ផ្លូវជាតិ​លេខ៥ រហូតដល់​ផ្លូវជាតិ​លេខ៦ សំដៅទៅ​សៀមរាប ដល់​ចំណុច​ខាងលើ រត់​មិន​រួច​ដោយ សមត្ថកិច្ច​យក​រថយន្ត​ធុន​ធំ​បិទផ្លូវ ទើប​បង្ក​ឲ្យ​រថយន្ត​ដឹក​សត្វព្រៃ បត់​ស្តាំ​សំដៅ​ចូល​ផ្ទះ​អ្នកស្រុក​លោត​ទំលាក់​ពី​រថយន្ត បណ្តាល​ឲ្យ​រថ​យន្តហោះ​ធ្លាក់ចូល​ស្រះ ។

កម្លាំង​ខេត្ត​កំពុង​ប្រដេញ​ចាប់ ទើប​លោក​ស្នើសុំ​រថយន្ត​យី​ឌុប ឲ្យ​ឈប់​ពាំង​ផ្លូវ មិន​ឲ្យ​រថយន្ត​ទៅមុខ​រួច ទើប​ធ្វើ​ឲ្យ​រថយន្ត​ហា​ឡែ​ន​ដឺ ពណ៌​ទឹកប្រាក់ ដែល​សមត្ថកិច្ច​កាក់​មិន​ឈប់ បើក​គេច​ចូល​ផ្ទះ​ពលរដ្ឋ ហើយ​ធ្លាក់ចូល​ទឹកស្រះ បាន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ២នាក់ ឈ្មោះ បាន ផា​រៈ ភេទ​ប្រុស អាយុ២៨ឆ្នាំ និង​ឈ្មោះ យ៉ាន់ យេ​ង ភេទ​ប្រុស អាយុ៣៩ឆ្នាំ អ្នក​ទាំង២រស់នៅ ខេត្តសៀមរាប ។

ឃាត់ខ្លួន​ជនសង្ស័យ បាន​បញ្ជូនទៅ​អាវុធហត្ថ​ខេត្ត​ភា្ល​ម ៗ ចំណែក​រថយន្ត​ដែល​ធ្លាក់ចូល​ក្នុង​ស្រះ បាន​យក​រថយន្ត​សន្ទូច​ពីរ​គ្រឿង​មក​ស្ទូច​ចេញពី​ក្នុង​ស្រះ ដោយ​ក្នុង​រថយន្ត​ផ្ទុក​ទៅដោយ​សត្វព្រៃ​ពេញ​មួយ​រថយន្ត រួមមាន សត្វ​អណ្តើក កន្ធាយ អ​ន្ស​ង ក្នុងនោះ មួយចំនួន​ត្រូវបាន​រួច​ហែល​ពេញ​ស្រះ ។ រថយន្ត​មាន​ពាក់​ស្លាក់​លេខ ភ្នំពេញ 2Y-9941 សេរី​ឆ្នាំ២០០៥ ហើយ​ក្នុង​រថយន្ត​មាន​ស្លាក​លេខ​ផ្សេងទៀត​ដូចជា ភ្នំពេញ 2Z-9183 ។

ក្រោយ​ស្ទូច​ឡើង​មកលើ​សមត្ថកិច្ច​បាន ប្រមូល​ទាំង​សត្វ និង​រថយន្ត​បញ្ជូនមក​រក្សាទុក​នៅ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។ រថយន្ត​ដឹក​សត្វព្រៃ​នេះ គឺ​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយចេក សំដៅទៅ​ខេត្តសៀមរាប ៕


ប្រភព៖ FB

ពុទ្ធោIdol.!! តារា​សម្ដែង លោក ញ៉ែម សុគន្ធ បាន​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅឯ…(ចុចអានបន្ត)

ភ្នំពេញ៖ តារា​សម្ដែង លោក ញ៉ែម សុគន្ធ បាន​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភ្នំពេញ ហេតុការណ៍នេះដែរបានបង្ករឡើងកាលពី​វេលា​ម៉ោង១១និង៥០នាទី​យប់ ថ្ងៃអាទិត្យ ត្រូវ​នឹង​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​លើ​មហាវិថី​ម៉ៅ​សេទុង កែង​ផ្លូវ១៩៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គាត់​បានឃើញ​បុរស​ម្នាក់ ដែល​ស្គាល់​ថា ជា​តារា​សិល្បៈ​ឈ្មោះ ញ៉ែម សុគន្ធ បាន​បើករថយន្ត​ម៉ាក Toyota Highlander មួយគ្រឿង ពណ៌​ស្ករពាក់​ស្លាក​លេខ ភ្នំពេញ 2AK-5321 ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន។ លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ ដោយ​មិនដឹង​មាន​មូល​ហេតុអ្វី ស្រាប់តែ​គេ​ឃើញ​រថយន្ត​របស់លោក ញ៉ែម សុគន្ធ បាន​រេ​ចង្កូត​ទៅបុក​រះ​ក្បាល​នាគ​កណ្ដាល​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​តែម្ដង បណ្ដាល​ឲ្យ​តារា​សម្ដែង​រូបនេះ រងរបួស​ធ្ងន់ ដោយបាន​ហោះ​ប្លោង​ទៅបុក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត ហើយ​ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាម។

ចំណែក​រថយន្ត​វិញ បាន​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំងអស់ និង​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​តែម្ដង ខណៈ​របាំង​ថ្ម​ជាច្រើន​កង់​បាន​បាក់​ខ្ទេច និង​ខ្ទាត​ចេញពី​ជួរ​រ​បាត់​រប៉ាយ​ពេញ​ផ្លូវ។

សមត្ថកិច្ច​មូលដ្ឋាន បាន​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​បង្ក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​សំណង​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​តាម​នីតិវិធី៕

ជម្លោះរវាងម្តាយនឹងកូនស្រីការពិតបានបើកបង្ហាញហើយ មិនគួរណាអ្នកមីងធ្វើជាម្តាយគេទៅហើយ ដោយសារតែប្រុសម្នាក់ ហ៊ាន…(សូមទស្សនាវិដេអូខាងក្រោម)

ជម្លោះរវាងម្តាយនឹងកូនស្រីការពិតបានបើកបង្ហាញហើយ មិនគួរណាអ្នកមីងធ្វើជាម្តាយគេទៅហើយ ដោយសារតែប្រុសម្នាក់ ហ៊ានចោទប្រកាន់កូនស្រីខ្លួនបែបនេះសោះ រឿងពិតរបស់ម្តាយចោទកូនស្រីថា យកប្រុសមកដេកក្នុងផ្ទះ និង យកពូថៅប្រុងកាប់..!


ភ្នំពេញ៖យោងតាម ការបញ្ជាក់ពីប្រជាជននៅភូមិនិងផ្ទះក្បែរស្រ្តីជាម្តាយ ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន បានអោយដឹងថា រឿងម្តាយចោទកូនស្រីថា យកពូថៅប្រុងកាប់នោះជា រឿងមិនពិត វាជាការប្រឌិតឡើងដើម្បីបំបាក់មុខកូនស្រីរបស់ខ្លួនតែប៉ុណ្ណោះ ។


ពត៌មានទទួលបានពីប្រភពច្បាស់ការបានប្រាប់ថា ការពិត ស្រ្តីជាម្តាយវិញទេដែលយកប្រុសក្មេងមកធ្វើជាប្តីដេកនៅក្នុងផ្ទះ ហើយប្រុសក្មេងនោះត្រូវបាន កូនស្រី និង យាយតាពូមីងមា មិនពេញចិត្ត ព្រោះថាប្រុសក្មេងនោះតែងតែបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ មិនតែប៉ុណ្ណោះ ម្តាយដើម្បីការពារប្រុសក្មេង សុខចិត្តធ្វើបាបកូនស្រី ដូចជាដកហូតយកលុយកូនដែលរកបាន យកម៉ូតូកូនស្រីដែលទិញបង់រំលស់ទៅបញ្ជំាយកលុយអោយប្រុសក្មេង និងបានប្រព្រឹត្តអំពើហឹង្សារលើកូនស្រី របស់ខ្លួនជាញឹកញាប់នៅពេលមិនមានលុយអោយខ្លួន ។


ដូចក្នុងវិឌីអូនេះស្រាប់ គឺនាងជាម្តាយបានការពារប្រុសក្មេង ចំពោះមុខបងប្អូនពូមីងមារ យាយតា និង សមត្ថកិច្ច ដោយមិនមានភាពអៀនខ្មាស់ ។
អ្វីដែលហូសចិត្តនោះ គឺកូនស្រីរងគ្រោះ បើទោះជានៅផ្ទះជាមួយម្តាយក៏ពិតមែន តែនាងត្រូវជួលបន្ទប់ បង់ថ្លៃទឹកភ្លើង ដូចអ្នកដទៃមកជួលបន្ទប់ស្នាក់នៅ ព្រមទំាងត្រូវមើលថែប្អូនស្រីម្នាក់ផងដែរ ចំណែកម្តាយវិញគិតតែសប្បាយយជាមួយប្រុសក្មេង តែប៉ុណ្ណោះ ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F288167695096341%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F288164748429969%2F&show_text=0&width=476
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F288167728429671%2F&show_text=0&width=264
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F288167778429666%2F&show_text=0&width=264

ប្រភព៖ ពត៌មានអាជ្ញាធរ

ក្រុមហ៊ុន Toyota ទើប​តែ​បាន​បញ្ចេញ​ម៉ូដែល Crown ជំនាន់​ថ្មី ដែល​បាន​ទទួល​ការ​ផ្លាស់ប្តូរ​គួរ​ឲ្យ​ចាប់អារម្មណ៍

រថយន្ត Toyota Crown ជំនាន់​ទី ១៥ នេះ គឺ​ជា​រថយន្ត​ជំនាន់​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន ដែល​ទទួល​បាន​មុខងារ “Data Communication Module” ដែល​ផ្តល់​នូវ​ទំនាក់ទំនង ២៤ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ផ្តោត​លើ​សុវត្ថិភាព , សន្តិសុខ , ផាសុខភាព និង ភាព​ងាយស្រួល លើ​ការ​បើកបរ​ក្នុង​ពេល​វេលា​ជាក់ស្តែង​តែម្តង។

ឈរ​នៅ​លើ​គ្រោងឆ្អឹង TNGA រថយន្ត Toyota Crown ស៊េរី​ថ្មី​នេះ​បាន​បំពាក់​ប្រព័ន្ធ​ប៊ូម​មុខ-ក្រោយ Multi-Link Suspension និង​ផ្តល់​នូវ​ជម្រើស​ប៉ុង ១ ប្រភេទ Rear-Wheel Drive (កាឡេ​ក្រោយ) និង ប៉ុង ២ ប្រភេទ All-Wheel Drive (កាឡេ​មុខ-ក្រោយ) ផង​ដែរ។

អតិថិជន​នៅ​ក្នុង​ប្រទេស​ជប៉ុន នឹង​ទទួល​បាន​ម៉ាស៊ីន​ចំនួន ៣ ជម្រើស គឺ ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ២៤១ សេះ ប្រើ​ប្រអប់លេខ​ស្វ័យប្រវត្តិ ៨ វគ្គ និង ប៉ុង ១ ប្រភេទ Rear-Wheel Drive ខណៈ​ម៉ាស៊ីន ២ ទៀត​គឺ​ជា​ប្រភេទ Hybrid។

ម៉ាស៊ីន Hybrid ទី​មួយ​គឺ ចំណុះ ២,៥ លីត្រ ប្រភេទ Dynamic Force ទំហំ ៤ ស៊ីឡាំង និង​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​បង្កើត​កម្លាំង​បាន​សរុប ២២២ សេះ ហើយ​មាន​ជម្រើស ប៉ុង ១ ប្រភេទ Rear-Wheel Drive និង ប៉ុង ២ ប្រភេទ All-Wheel Drive ផង​ដែរ។ រីឯ​ម៉ាស៊ីន Hybrid ទី​ពីរ​នោះ​គឺ ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង និង​ម៉ូទ័រ​អគ្គិសនី​មួយ បង្កើត​កម្លាំង​បាន​សរុប ៣៥៤ សេះ និង​មាន​តែ​ជម្រើស​ប៉ុង ១ ប្រភេទ Rear-Wheel Drive ប៉ុណ្ណោះ។

ជា​មួយ​គ្នា​នេះ​ផង​ដែរ ប្រសិន​បើ​អ្នក​ចង់​បាន Toyota Crown ដែល​មាន​ភាព​ស្ព័រ​ខ្លាំង នោះ​អ្នក​អាច​ជ្រើសរើស​ប្រភេទ RS បាន ដែល​វា​មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Turbo រួម​ទាំង កង់ Alloy ទំហំ ១៨ អ៊ីញ និង កន្ទុយ​ត្រី​ខាង​ក្រោយ​ទៀត​ផង។

No automatic alt text available.

Image may contain: car

Image may contain: car

បើ​និយាយ​ពី​ផ្នែក​ខាង​ក្នុង​របស់​វា​វិញ រថយន្ត​ប្រភេទ Saloon នេះ បាន​បំពាក់​អេក្រង់​ភ្លោះ​ថ្មី ទំហំ ៨ អ៊ីញ និង ៧ អ៊ីញ។ គ្រប់​ម៉ូដែល Crown ទាំង​អស់ បាន​បំពាក់​មុខងារ Drive Mode Select ដែល​អាច​ជ្រើស​រើស​ប្រភេទ​នៃ​ការ​បើកបរ រួម​ទាំង កញ្ចប់ Option “Toyota Safety Sense” ដែល​រួម​បញ្ចូល​មុខងារ Pre-collision System with Pedestrian Detection, Dynamic Radar Cruise Control, Lane Tracing Assist, Road Sign Assist និង​មុខងារ​ជា​ច្រើន​ទៀត​ផង​ដែរ។

សូម​បញ្ជាក់​ថា រថយន្ត Toyota Crown ស៊េរី​ថ្មី​ចុង​ក្រោយ​បង្អស់​នេះ បាន​ដាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន តម្លៃ​ចាប់​ពី ៤ ៦០៦ ២០០ យ៉េន ឬ​ស្មើ​នឹង ៤១ ២០០ ដុល្លារ សម្រាប់​ប្រភេទ​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Turbo៕

ប្រភព៖ អូតូបូឌៀ – Autobodia

ជាងជួសជុលរថយន្ត​ម្នាក់ ដេកស្លាប់​ក្នុង​បន្ទប់​ជួល គេសង្ស័យថា…

កំពង់ឆ្នាំង៖ជាងជួសជុលរថយន្ត​ម្នាក់ ដេកស្លាប់​ក្នុង​បន្ទប់​ជួល នៅ​ក្រុងកំពង់ឆ្នាំង ករណីនេះបង្ក​ការភ្ញាក់ផ្អើល​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា៨និង៥៩នាទី​ព្រឹក​ថ្ងៃទី៤ សីហា ២០១៨ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សព​ឈ្មោះ ដា​ញ់ បុត្តា អាយុ៣៨ឆ្នាំ មុខរបរ​ជាង​ឡាន​ស្នាក់ នៅក្នុង​ភូមិ​សង្កាត់​កើតហេតុ ខាងលើ មាន​ប្រពន្ធ​ឈ្មោះ ម៉ៅ​សុ​ណ្ណា​រដ្ឋ អាយុ៣៦ឆ្នាំ មានកូន២នាក់ នៅក្នុង​បន្ទុក ហើយ​មក​ជួល​បន្ទុប​ជួល​ស្នាក់​នៅបាន២ខែ។

ជនរងគ្រោះ(សព) ធ្លាប់មាន​ជំងឺ​ប្រចាំកាយ​ខ្សោយក្រលៀន ហើយ​បាន​ធ្លាប់​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ក្រោយមក​សុខភាព​បាន​ធ្លាក់​ខ្សោយ ទៅ។

មុន​ថ្ងៃកើតហេតុ១ថ្ងៃ ប្រពន្ធ​ជនរងគ្រោះ​បាន​ទៅ​ភ្នំពេញ ដោយ​ទុក​ឲ្យ​ជនរងគ្រោះ​ដេកស្លាប់​នៅក្នុង​បន្ទប់​ម្នាក់ឯង នៅពេលដែល​គេ​យក​ឡាន​មក​ធ្វើ ហើយ​កូនជាង​ទូរស័ព្ទ​ចូល​មិន​លើក ហើយ​បាន​តាម​មកដល់​បន្ទប់​គោះទ្វារ​ហៅ​មិន​ភ្ញាក់ រួច​ម្ចាស់​ផ្ទះជួល​ឲ្យ​វាយ​កញ្ចក់​បំបែក ទើបបាន​ដឹងថា ជនរងគ្រោះ​ដេកស្លាប់​នៅលើ​ពូក​ម្នាក់ឯង។ ភ្លាមៗនោះ​ម្ចាស់​ផ្ទះជួល និង​គ្រួសារ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ធ្វើការ​ពិនិត្យភ្លាមៗផងដែរ៕

ប្រភព៖ FB

រន្ធត់! បុរសម្នាក់ជិះម៉ូតូ​លឿនពេក បានជ្រុល​ចង្កូត​បុក​គោយន្ត​ដឹក​ឫស្សីពីក្រោយពេញទំហឹង​ បណ្តាល​ឲ្យ​ជង់​ធ្លាយ​បំពង់ក ស្លាប់​ភ្លាមៗ…

ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ខាងត្បូង​ប៉ុស្តិ៍​បាក់​ខែង ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

បុរសរងគ្រោះ​ឈ្មោះ ផាត់ សុខ​លីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ថ្មី ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ជិះ​បើក​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1F-1857 ។


ប្រជាពលរដ្ឋ​បានឃើញ​គោយន្ត​ដឹក​ឫស្សី​ពេញប្រៀប ជាមួយនឹង​ម៉ូតូ​រងគ្រោះ បាន​បើក​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង គោយន្ត​បើក​ពី​ខាងមុខ ម៉ូតូ​បើក​ពី​ខាងក្រោយ ខណៈ​មកដល់​ចំណុចកើតហេតុ សង្ស័យ​ម្ចាស់​ម៉ូតូ​រងគ្រោះ​ងងឹតមុខ មើលមិនឃើញ ឬ​ជាន់​ហ្វ្រាំង​មិនជា​ប់​យ៉ាងណា​នោះទេ បានជា​ជ្រុល​ចង្កូត​ទៅបុក​ពេញទំហឹង​ចូល​ចំ​ពីក្រោយ​ប្រលូញ​ឫស្សី បណ្តាល​ឲ្យ​មុត​ជង់​ត្រង់​បំពង់ក​ធ្លាយ​ទៅ​ម្ខាង​ដួល​ប្រកាច់​ស្លាប់​យ៉ាង​រន្ធត់ ៕

ប្រភព៖ FB

មណ្ឌលសុខភាពកំពង់រាបត្រូវបានប្តូរទីតាំងបន្ទាប់ពីច្រាំងទន្លេបាក់ជិតមកដល់..

កំពង់ចា៖ មណ្ឌលសុខភាពកំពង់រាប បានផ្លាស់ទីជាបណ្តោះអាសន្នហើយ​បន្ទាប់ពីច្រាំងទន្លេមេគង្គបានបាក់កាន់តែខិតជិតមកដល់ ដែលអាច​​នឹងទាញ ទម្លាក់អគាររបស់មណ្ឌលនេះនៅពេលទឹកស្រកទៅវិញ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលបានទៅពិនិត្យមើលស្ថានភាពទឹកជំនន់ និងច្រាំងទន្លេមេគង្គបាក់ជាបន្តបន្ទាប់ នៅឃុំកំពង់រាបស្រុកកោះសូទិនកាលពីថ្ងៃទី០១ខែសីហាបានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី០២សីហាថា អគារមណ្ឌលសុខភាពកំពង់រាបអាចនឹងត្រូវ​ធ្លាក់ចូលក្នុងទឹកទន្លេដោយសារច្រាំងបាក់ក្នុងពេលទឹកស្រកទៅវិញនៅពេលខាងមុខ។

ឯកឧត្តមអភិបាលបានបញ្ជាក់ថាយើងបានឯកភាពគ្នាជាមួយនឹងមន្ទីរជំនាញឲ្យរើសម្ភារៈ ដែលចាំបាច់ចេញពីមណ្ឌលនេះទៅដាក់នៅវត្ត​កំពង់រាបជាបណ្តោះអាសន្ន ដើម្បីកុំរាំងស្ទះដល់ការបម្រើសេវាជូនប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ។

ប្រភព៖ Pen Khon

ក្រោយពីមានការបង្ហោះនឹងមានការិះគន់ជាច្រេើន ពីសំណាក់ជនជាតិចិន ដែលចាក់សំរាមបង្ហូរតាមទឹកភ្លៀងលើផ្លូវថ្នល់នោះ ពេលនេះអាជ្ញាធរបានកោះហៅ មកព្រមាន នឹងពិនយ័តាមច្បាប់..(មានវិដេអូ)

ខេត្តព្រះសីហនុ៖បុរសជនជាតិចិនម្នាក់ដែលចាក់បង្ហូរសំរាមអោយហូរតាមទឹកភ្លៀងកាលពីម្សិលមិញនៅម្តុំសណ្ឋាគារ New Golden Wealth សង្កាត់លេខ៤ក្រុងព្រះសីហនុ ផ្លូវទៅសាលាUME ត្រូវបានអជ្ញាធរកោះហៅចូលខ្លួនទៅកាន់សាលាក្រុងព្រះសីហនុនាថ្ងៃទី៣សីហា២០១៨ ដើម្បីផាកពិនយ័ជាប្រាក់តាមច្បាប់ និងបានអោយសរសេរកិច្ចសន្យាជាលាយលក្ខ័អក្សរទាំងភាសារខ្មែរនិងភាសាចិន សុំទោសជាសាធារណៈ ដោយបញ្ឈប់មិនអោយមានករណីនេះលើកក្រោយទៀតឡើយ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២សីហា២០១៨ ជនជាតិចិនរូបនេះបានកាយសំរាមបង្ហូរតាមទឹកភ្លៀងនៅម្តុំសណ្ឋាគារ New Golden Wealth សង្កាត់លេខ៤ក្រុងព្រះសីហនុ ផ្លូវទៅសាលាUME ហើយត្រូវបានទទួលការរិះគន់ពីមជ្ឈដ្ឋាននានាក្នុងខេត្តព្រះសីហនុ ៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsochetra.samnang%2Fvideos%2F970963219741175%2F&show_text=0&width=264

ប្រភព៖ Heng Ly

លោកប្រធានាធិបតី​ ហ្វីលីពីន បានដឹកនាំកិនកំទេចចោលរថយន្តទំនើប​ ៦៨​ គ្រឿង​ និង​ ម៉ូតូទំនើប​៨​ គ្រឿង​ ដែលដកហូតបានពី​ឧក្រិដ្ឋជនគ្រឿងញៀន បើនិយាយពីតម្លៃជាង​ ៥​ លានដុល្លារ…

ប្រទេសហ្វីលីពីន៖ រថយន្តទំនើប​ ៦៨​ គ្រឿង​ និង​ ម៉ូតូទំនើប​៨​ គ្រឿង​ ដែលដកហូតបានពី​ឧក្រិដ្ឋជនគ្រឿងញៀន​ មានតម្លៃជាង​ ៥​ លានដុល្លារ​ត្រូវបានលោកប្រធានាធិបតី​ ហ្វីលីពីន​ ដឹកនាំកិនកំទេចចោលទាំងអស់​ នៅថ្ងៃទី​ ១​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ ។

វាប្រហែលជាលើកដំបូងបំផុតដែលយើងបានឃើញរថយន្តទំនើបៗច្រើនគ្រឿងតម្រៀបជួរគ្នារង់ចាំ អាប៊ុល (Bulldozer) កិនពីលើដើម្បីកំទេចចោល បើយើងមើលវីដេអូយើងឃើញថា កាកំទេចចោលនេះត្រូវបានថតឡើងនៅហ្វីលីពីនដែលមានប្រធានាធិបតីហ្វីលីពីននៅឈរចាំបញ្ជាផ្ទាល់ ដើម្បីអោយប្រាកដថាវាពិតជាខ្ទេចពិតប្រាកដមែន មិនអាចយកប្រើប្រាស់កើតក្រៅពីលក់អេតចាយនោះទេ៕

ប្រភព៖ Pheng Vannak News

ចោរដាវសាំម៉ូរ៉ៃ កាប់ប្លន់ម៉ូតូបានសំរេច តែត្រូវសមត្ថកិច្ចពួនស្ទាក់ចាប់បានម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន..

ខេត្តតាកែវ ៖ នៅថ្ងៃសុក្រ ០៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្នុងចំណោមបក្សពួក០២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សាន់ មុន្នីរក្សា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GI-4975 បានធ្វើសកម្មភាពប្រដាប់ដោយដាវ កាប់ប្លន់យកម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 1GS-7276 នៅចំណុចភូមិផ្សារគុម្ភឫស្សី ឃុំតាំងដូង ស្រុកបាទី ។

ជនរងគ្រោះមានឈ្មោះ រ៉េត គឹមជៀម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានជិះម៉ូតូគេចខ្លួនបាត់ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ាន់ សារី និងមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ដោយបានសហការជាមួយគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុកបាទីធ្វើការចេញល្បាត និងពួនស្ទាក់គ្រប់ច្រកល្ហក លុះដល់ចំណុចភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ទើបជួបនឹងជនសង្ស័យខាងលើ ហើយជនសង្ស័យទាំង២នាក់ បានផ្តួលម៉ូតូរត់ តែត្រូវសមត្ថកិច្ចដេញចាប់ខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតមានឈ្មោះ ទឹម វីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិធ្លក ឃុំជង្រុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធី និងស្វែងរកចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់ រីឯម៉ូតូដែលជនង្ស័យប្លន់ កម្លាំងជំនាញបានប្រគល់ជូនជនរងគ្រោះវិញផងដែរ ។

ប្រភព៖ FB